10
Friday, 03 Apr B.E.2563  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Kalyanmet Radio
Location: Battambang
Time: 04.00am - 10.00pm
Metta Radio
Location: Phnom Penh
Time: 24 Hours
Ekphnom Radio
Location: Battambang
Time: 04.00am - 10.00pm
Punnareay Radio
Location: Battambang
Time: 04.00am - 10.00pm
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
Location: Phnom Penh
Time: 24 Hours
Mongkool Panha Radio
Location: Kompong Cham
Time: 4.00-22.00
មើលច្រើនទៀត​
Notification
All Visitors
Today 7,863
Today
Yesterday 55,329
This Month 126,655
Total ១២៩,០៦៧,១៨៣
free counters
កំពុងទស្សនា ចំនួន
Lastest News Book Mp3 Video
images/articles/2321/Untitled-1-Recovered.jpg
Public date : 25, Feb 2020 (1747 Read)
សម្រាប់​ទោសដែល​ត្រូវទទួលអំពី​ការសម្លាប់​សត្វ​នេះ​ស្រេច​ហើយ​តែ​សត្វ​នោះ​មានរាងកាយ​ធំ ឬ​តូច និងមានគុណធម៌​ឬ​មិនមានគុណធម៌។ បើសត្វ​ដែលត្រូវស្លាប់​នោះ ជាសត្វ​ធំ ដូចជា ដំរី សេះ គោ ក្របីជាដើម មានទោសច្រើន បើសត្វ​ដែលស្លាប់​នោះ ជាសត្វ​តូច មានស្រមោច មូស​ជាដើម ក៏មាន​ទោសតិច។ ក្នុងរវាង​សត្វតិរច្ឆាន​ជាមួយ​មនុស្ស ការ​សម្លាប់​មនុស្ស​មាន​ទោស​ច្រើន​ជាងការ​សម្លាប់​សត្វតិរច្ឆាន ព្រោះមនុស្សជាសត្វ​ប្រសើរ​ជាងសត្វ​តិរច្ឆាន សម្រាប់​មនុស្ស​និង​មនុស្ស​ដូចគ្នា បើ​សម្លាប់​អ្នក​មាន​សីល មានគុណធម៌ ដូចភិក្ខុ សាមណេរ ឧបាសក ឧបាសិកាជាដើម ក៏មានទោសច្រើន តែបើមនុស្ស​ដែលត្រូវសម្លាប់​នោះ ជាមនុស្ស​មិនមានគុណធម៌ មិនមានសីល ដូចជាពួកចោរ ឬអ្នកកាចសាហាវ​ជាដើម ក៏មានទោសតិច។ សម្រាប់​អ្នក​សម្លាប់​មាតាបិតា ព្រះអរហន្ត​នោះ រមែង​មានទោស​ធ្ងន់​ក្រៃលែង គឺត្រូវទោស​អនន្តរិយកម្ម។ បើ​អ្នក​ដែល​ត្រូវសម្លាប់នោះ មានរាងកាយប៉ុនគ្នា និង​មានគុណធម៌ស្មើគ្នា ក៏ត្រូវកាត់តាមប្រយោគ​នៃការសម្លាប់​នោះ បើ​ខណៈសម្លាប់​នោះ ប្រើ​សេចក្ដីព្យាយាម​ច្រើន ក៏​មាន​ទោសច្រើន បើបើសេចក្ដីព្យាយាម​តិច ក៏មានទោសតិច។ ដកស្រង់ចេញពីសៀវភៅ សីល៥ជាធម៌របស់មនុស្ស រៀប​រៀង​ដោយ មេត្តាបាលោ ទឹម សឿត ដោយ​៥០០០​ឆ្នាំ
images/articles/2323/Untitled-1-Recovered.jpg
Public date : 25, Feb 2020 (2144 Read)
ម្នាលគហបតិបុត្ត មនុស្ស ៤ ពួក​នេះ អ្នកត្រូវ​ដឹង​ថា ជាមិត្តមានសន្ដាន​ល្អ គឺ មិត្ត​​មាន​​ឧបការៈ អ្នកត្រូវដឹង​ថាជាមិត្ត​មានសន្ដានល្អ ១ មិត្តរួម​សុខ​ទុក្ខ អ្នក​​ត្រូវ​ដឹង​​ថា ជា​មិត្ត​មាន​សន្ដានល្អ ១ មិត្តប្រាប់ប្រយោជន៍ អ្នកត្រូវដឹង​ថាជាមិត្ត​មាន​សន្ដាន​​​ល្អ ១ មិត្ត​​​មាន​​សេច​ក្ដី​​ឈឺឆ្អាល អ្នក​ត្រូវ​​ដឹង​ថា ជា​មិត្ត​មាន​សន្ដាន​ល្អ ១ ។ ម្នាល​​​គហ​បតិ​បុត្ត មិត្ត​មាន​ឧបការៈជា​មិត្ត​មានសន្ដាន​ល្អ អ្នកត្រូវ​ដឹង​ដោយ​ស្ថាន ៤ យ៉ាង​គឺ រក្សា​មិត្ត​ដែល​ធ្វេសប្រហែល ១ រក្សា​សម្បត្តិ​របស់​មិត្ត​ដែល​ធ្វេសប្រហែស ១ ជាទីពឹង​ពំនាក់​នៃមិត្ត​ដែលមានសេចក្ដីភិតភ័យ ១ កាលបើ​កិច្ច​ដែល​ត្រូវ​ធ្វើ​កើតឡើងហើយ តែង​ជួយ​ផ្ដល់​ភោគៈជាទ្វិគុណ​ជាងទ្រព្យ​ដែលមិត្ត​ត្រូវការ​នោះ ១ ។ ម្នាល​គហបតិបុត្ត មិត្តមានឧបការៈ ជាមិត្ត​មានសន្ដាន​ល្អ អ្នកត្រូវ​ដឹង​ដោយ​ស្ថាន ៤ យ៉ាង​នេះ​ឯង។ ម្នាល​គហបតិបុត្ត មិត្តរួមសុខទុក្ខ ជាមិត្តមាន​សន្ដាន​ល្អ អ្នកត្រូវ​ដឹង​ដោយ​ស្ថាន ៤ យ៉ាងគឺ ប្រាប់​នូវ​អាថ៌កំបាំង​របស់​ខ្លួន​ដល់​មិត្ត ១ ជួយ​បិទបាំង​នូវ​អាថ៌កំបាំង​របស់មិត្ត ១ មិនបោះបង់​គ្នាក្នុងគ្រាមាន​វិបត្តិ ១ សូម្បី​ជីវិត​ក៏ហ៊ាន​លះបង់​ដើម្បី​ប្រយោជន៍​ដល់​មិត្ត (ស៊ូប្ដូរ​ជីវិត) ១។ ម្នាល​គហបតិបុត្ត​មិត្ត​រួមសុខទុក្ខ ជាមិត្ត​មានសន្ដាន​ល្អ អ្នកត្រូវដឹង​ដោយ​ស្ថាន ៤ យ៉ាង​នេះ​ឯង។ ម្នាល​គហបតិបុត្ត មិត្តប្រាប់​ប្រយោជន៍ ជាមិត្ត​មាន​សន្ដាន​ល្អ អ្នក​ត្រូវ​ដឹង​ដោយស្ថាន ៤ យ៉ាង គឺ ហាម​មិត្តឲ្យ​ឃ្លាត​ចាក​អំពើ​អាក្រក់ ១ ដឹក​នាំ​ឲ្យ​មិត្តតម្កល់​នៅ​តែ​ក្នុងអំពើ​ល្អ ១ ឲ្យបាន​ស្ដាប់​ពាក្យ​ដែលមិនធ្លាប់​បានស្ដាប់ ១ ប្រាប់​ផ្លូវ​ឋានសួគ៌ ១។ ម្នាលគហបតិបុត្ត មិត្ត​ប្រាប់ប្រយោជន៍ ជាមិត្ត​មានសន្ដានល្អ អ្នក​ត្រូវដឹង​ដោយស្ថាន ៤ យ៉ាង​នេះឯង។ ម្នាល​គហបតិបុត្ត មិត្ត​មានសេចក្ដី​ឈឺឆ្អាល ជាមិត្តមាន​សន្ដាន​ល្អ អ្នក​ត្រូវដឹង​ដោយស្ថាន ៤ យ៉ាង​គឺ ជួយ​ព្រួយ​ចិត្ត​ពីព្រោះ​មិត្ត​បាន​សេចក្ដី​វិនាស ១ ជួយ​ត្រេកអរ ព្រោះ​មិត្តបាន​សេចក្ដីចម្រើន ១ ទទឹងទាស់​នឹង​មនុស្ស​ដែល​ពោល​ទោស​មិត្ត ១ សរសើរ​តែមនុស្ស​ដែល​ពណ៌នាគុណមិត្ត ១។ ម្នាល​គហបតិបុត្ត មិត្តមានសេចក្ដីឈឺឆ្អាល ជាមិត្ត​មានសន្ដាន​ល្អ អ្នកត្រូវដឹង​ដោយស្ថាន ៤ យ៉ាង​នេះ​ឯង។ ព្រះមានព្រះភាគ ទ្រង់​បានសម្ដែង​សេចក្ដីនេះ លុះ​ព្រះសុគត​ជាសាស្ដា​ត្រាស់​សេចក្ដី​នេះ​ហើយ ទើប​ទ្រង់​សម្ដែង​ពាក្យ​ជាគាថា​ព័ន្ធ តទៅទៀតថា (ជាសេចក្ដី​ប្រែ)មិត្ត​ដែល​មានឧបការៈ សម្លាញ់​ដែលរួម​សុខទុក្ខ មិត្តដែលប្រាប់ប្រយោជន៍ មិត្តដែល​មាន​សេចក្ដីឈឺឆ្អាល។ បណ្ឌិត​ស្គាល់​ជាក់នូវ​បុគ្គល​ទាំង ៤ ពួកនុ៎ះ​ថាជា​មិត្ត​មែនទែន​ហើយគប្បី​ចូលទៅអង្គុយ​ជិតស្និទ្ធស្នា ដូចជា​មាតា​និង​បុត្ត​ដែល​កើត​ពីទ្រូង។ អ្នកប្រាជ្ញ​បរិបូរណ៌ដោយសីល តែង​រុងរឿងដូច​ជាភ្លើង​ដែល​ភ្លឺ​ដូច្នោះឯង កាលបុគ្គល​សន្សំទ្រព្យ រមែង​ធ្វើទ្រព្យ​ឲ្យជាគំនរ​ដូចជាឃ្មុំដូច្នោះ​ឯង។ ភោគៈ​ទាំងឡាយ​តែង​ដល់នូវការ​ពូន​ជាគំនរ ដូចជាដំបូក​ដែល​កណ្ដៀរ​ពូនដូច្នោះ​ឯង។ គ្រហស្ថក្នុងត្រកូល បាន​សន្សំ​ភោគៈ​ទាំងឡាយ​យ៉ាង​នេះ​ហើយ ទើប​អាង (តាំងខ្លួន)។ កុលបុត្ត​ដែល​ចែកភោគៈទាំងឡាយ​ជា ៤ ចំណែក​គឺ បរិភោគ​ទាំងឡាយ ១ ចំណែក​ប្រកប​ការងារ​ពីរ​ចំណែក ទាំងតម្កល់​ទុកនូវ​ចំណែក​ទី ៤ ដោយក្រែង​មានអន្តរាយ​ទាំងឡាយ (ទៅខាងមុខ) កុលបុត្រ​នោះឈ្មោះ​ថា ចង​បាច់មិត្ត​ទាំងឡាយ​បាន។ ដកស្រង់ចេញពីសៀវភៅ មិត្តល្អ រៀប​រៀង​ដោយ សុវណ្ណជោតោ ភួង សុវណ្ណ ដោយ​៥០០០​ឆ្នាំ
images/articles/2333/t______extpic.jpg
Public date : 25, Feb 2020 (1350 Read)
ការដោះលែងសត្វដែលជាប់អន្ទាក់ព្រាន ការដោះលែងនូវ​សត្វ​ដែល​ជាប់​អន្ទាក់ ដូចជាសត្វ​បក្សី សត្វម្រឹគ ឬត្រីដែលជាប់លប​ឬទ្រូជាដើម ដោយចិត្តអាណិត​ចង់ឲ្យ​សត្វ​នោះ​រួចផុត​អំពី​ទុក្ខភ័យ នេះ​មិន​ចាត់​ជាអទិន្នាទាន តែបើ​ដោះលេង​ដោយ​ចិត្តលួច ខ្លាចក្រែង​ម្ចាស់គេឃើញ ការ​ដោះ​លែង​យ៉ាង​នេះ ចាត់​ជាអទិន្នាទានកម្ម ព្រោះមានរឿង​ក្នុងវិនយបញ្ញត្តិ​នៃទុតិយបារាជិករបស់ភិក្ខុ​ថា
images/articles/2340/xdtvgrdgvdgvd.jpg
Public date : 25, Feb 2020 (50372 Read)
ឥរិយាបថបព្វៈ ចែកចេញជា ៤ យ៉ាងគឺៈ ១-គច្ឆន្តោ ដើរ ២- ឋិតោ ឈរ 3-និសិន្នោ អង្គុយ ៤- សយនោ ដេក។ ដើម្បីពិចារណា​នូវបព្វៈ​នេះ ត្រូវតម្កល់​ស្មារតី​ចំពោះ​ឥរិយាបថ​ទាំង ៤ ឲ្យ​ខ្ជាប់ខ្ជួន ទោះដើរក្ដី ឈរក្ដី អង្គុយក្ដី ដេកក្ដី ត្រូវដឹង​ច្បាស់​ថា អញ​ដើរ អញឈរ អញអង្គុយ អញដេក។ មួយទៀត សូម្បី​កាយតម្កល់​នៅ​ក្នុងអាការៈ​យ៉ាង​ណាៗ ក៏ត្រូវដឹង​ច្បាស់​នៅ​ក្នុងអាការៈ​នោះៗ​។
images/articles/2339/3rcwrewrcecewatfcae.jpg
Public date : 25, Feb 2020 (1659 Read)
ឧទ្ធុមាតកអសុភ កាលបើ​ព្រះយោគាវចរ មានប្រាថ្នា​ដើម្បី​នឹងចម្រើន​យក​និមិត្ត​ក្នុងឧទ្ធុមាតកអសុភ គប្បី​ចូលទៅកាន់​សំណាក់​កល្យាណមិត្ត ដូចន័យ​ដែលពោល​មក​ក្នុងខាង​ដើម រៀន​យកនូវវិធី​ដើរទៅកាន់អសុភនិមិត្ត វិធី​កំណត់​នូវនិមិត្ត​ជិតខាង វិធី​កាន់យក​នូវនិមិត្ត វិធីពិចារណា​តាមផ្លូវ​ដែល​ដើរ​ទៅដើរមក រហូតដល់​អប្បនាវិធី​ជាទីបំផុត ចេញ​ទៅ​នៅក្នុងទីសេនាសនៈ​ដ៏
images/articles/2342/23rfsd.jpg
Public date : 25, Feb 2020 (51986 Read)
កូន​ចាប​ចៀប​កប្បាស​ដែល​មិន​ទាន់​ចេះ​ហើរ ( ឥទ្ធិពល​នៃ​សច្ច​ធម៌, កុសល​ធម៌ និង​ករុណា​ធម៌ ) កាល​ពី​ព្រេង​នាយ មាន​ព្រះ​ពោ​ធិ​សត្វ​មួយ​អង្គ​ទ្រង់​បាន​យោន​យក​កំ​ណើត​ជា​កូន​ចាប​ចៀប​កប្បាស ។ កូន​ចាប​ចៀប​កប្បាស​នោះ​មាន​ជើង​ និង​ស្លាប​តូច​ ៗ នៅ​ឡយ, មិន​ទាន់​ចេះ​ដើរ​ឬ​ហោះ​ហើរបាន​នៅ​ឡើយ​ទេ ។ មេ​បា​វា​ទាំង​ពីរ​ខិត​ខំ​ប្រឹង​ប្រែង​ជា​ខ្លាំង​ដើម្បី​ស្វែង​រក​ចំ​ណី​យក​មក​សម្បុកដើម្បី​បញ្ចុក​ចំ​ណី​វា​តាម​ចំ​ពុះ ។ នៅ​តំ​បន់​ព្រៃ​ដែល​ចាប​ចៀប​កប្បាសបាន​យោ​ន​យក​កំ​ណើត​នោះ ជា​ភូមិ​មួយ​ក្នុង​លោក​យើង​នេះ​ដែល​តែង​តែ​មាន​ភ្លើង​ឆេះ​ព្រៃ​ជា​រៀង​រាល់​ឆ្នាំ ។ នា​កាល​វេ​លា​ឆ្នាំ​នោះ​ឯង ក៏​មាន​ភ្លើង​ចាប់​ឆាប​ឆេះ​ព្រៃ​ម្តង​ទៀត ។ បក្សា​បក្សី​ទាំង​អស់​ដែល​មាន​លិទ្ធ​ភាព ក៏​បាន​នាំ​គ្នា​ហើរ​ទៅ​ឆ្ងាយ​ចាប់​តៃង​តែ​មាន​ផ្សែង​ជា​ដម្បូង​ម​ក​ម្លេះ ។ ដោយ​ហេតុ​ថា ភ្លើង​កាន់​តែ​ឆាប​ឆេះ​មក​ជិត​សម្បុក​កូន​ចាប​ចៀប​កប្បាស​បន្តិច​ម្តង ៗ ហើយ​នោះ ។ មេ និង​បា​ទាំង​ពីរ​នាំ​គ្នា​បន្សល់​ខ្លួន​នៅ​ជា​មួយ​នឹង​កូន ។ នៅ​ទី​បំ​ផុត​ ភ្លើង​បាន​ឆាប​ឆេះ​មក​ជិត​មែន​ទែន ដែល​បាន​ធ្វើ​ឲ្យ​មេ​បា​ទាំង​ពីរ​បង្ខំ​ចិត្ត​ហើរ​ចាក​ចេញ​យក​រួច​តែ​ជីវិត​ខ្លួន ចោល​កូន​ចាប​សម្លាញ់​ទាំង​ចិត្ត​ក្តុក​ក្តួល​ជា​អនេក ។ ដើម​ឈើ​ទាំង​អស់ ទាំង​តូច​ទាំង​ធំ​ត្រូវ​បាន​ភ្លើង​ឆេះ​រលំ​ដួល ជា​មួយ​នឹង​សម្លេង​ផ្ទុះ​រប៉េះ​រប៉ោះ​ជា​ខ្លាំង ។ កូន​ចាប​ចៀប​កប្បាស​បាន​ឃើញ​អ្វី ៗ ត្រូវ​បាន​ភ្លើង​ឆេះ​បំ​ផ្លាញ​យ៉ាង​សា​ហាវ ដោយ​គ្មាន​អ្វី​អាច​គ្រប់​គ្រង​បាន​ឡើយ ។ វា​មិន​អាច​ធ្វើ​អ្វី ដើម្បី​ជួយ​ដល់​ជី​វិត​ខ្លួន​បាន​ឡើយ ។ នៅ​ក្នុង​ខណៈនេះ ចិត្ត​កូន​ចាប​ចៀប​កប្បាស​មាន​អារម្មណ៍​ពោរ​ពេញ​ទៅ​ដោយ​សេចក្តី​អស់​សង្ឃឹម​ជា​ខ្លាំង ។ ប៉ុន្តែ​​រំ​ពេច​នោះ កូន​ចាប​ចៀប​បាន​នឹង​ភ្នក​ក្នុង​ចិត្ត​ថា ៖ " មេ​និង​បា​ខ្ញុំ លោក​អាណិត​ស្រឡាញ់​ខ្ញុំ​ខ្លាំងណាស់ ។ ដោយ​មិន​ខ្លាច​នឿយ​ហត់​អ្វី​ទាំង​អស់ លោក​បាន​ធ្វើ​សម្បុក​មួយ​សម្រាប់​ខ្ញុំ និង​ចិញ្ចឹម​បំ​ប៉ន​រក្សា​ខ្ញុំ ដោយ​គ្មាន​ការ​លោភ​លន់​អ្វី​សោះ​ឡើយ ។ នៅ​ពេល​ភ្លើង​បាន​ឆាបឆេះ​ជិត​មក​ដល់ លោក​ទាំង​ពីរ​បាន​នាំ​គ្នា​បន្សល់​ខ្លួន​នៅ​ជាមួយ​ខ្ញុំ រហូត​ដល់​នាទី​ចុង​ក្រោយ​បំ​ផុត ។ បក្សា​បក្សី​ទាំង​អស់​ដែល​មាន​លទ្ធ​ភាព​អាច​ហោះ​ហើរ​បាន គេ​បាន​នាំគ្នា​ហើរ​ចេញ​ទៅ​ឆ្ងាយ តាំង​តែ​ពី​មុន​យូរ​ណាស់​មក​ហើយ ។ អញ្ជឹង​ហើយ មេត្តា​ធម៌​របស់​មេ និង​បា​ដែល​លោក​មាន​ចំ​ពោះ​ខ្ញុំ​ធំ​ធេង​ណាស់ ។ លោកបាន​បន្សល់​ខ្លួន​នៅ​ជា​មួយ​ខ្ញុំ​ដោយ​ផ្សង​ព្រេង​នឹង​គ្រោះ​ថ្នាក់​នៃ​ជី​វិត​របស់​លោក​ទាំង​ពីរ ។ តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​លោក​នៅ​តែ​គ្មាន​សង្ឃឹម​ថា​នឹង​អាច​ជួយ​យក​អា​សារ​ជី​វិត​ខ្ញុំ​បាន ។ ដូច្នេះ​ហើយ ដោយ​សារ​តែ​លោក​មិន​អាច​បី​ពរ​យក​ខ្ញុំ​ទៅ​ជា​មួយ​បាន ទើប​លោក​ដាច់​ចិត្ត​ហោះ​ហើរ​ចេញ​ទៅ​តែ​ខ្លួន ។ ខ្ញុំ​សូម​អរគុណ​ដល់​លោក​ទាំង​ពីរ ចំ​ពោះ​សេចក្តី​ស្រឡាញ់​របស់​លោក ដែល​មាន​ចំ​ពោះ​រូប​ខ្ញុំ ទោះ​ជា​លោក​ទាំង​ពីរ​ដល់​ទី​ណា​ក៏​ដោយ ។ ខ្ញុំ​សូម​ផ្សង​ដោយ​អស់​ពី​ចិត្ត សូម​ឲ្យ​លោក​ទាំង​ពីរ​បាន​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ មាន​សុខ​​មាល​ភាព និង​សុភមង្គល ។ " " ឥឡូវ​នេះ ខ្ញុំ​នៅ​តែ​ម្នាក់​ឯងតែល​តោល ។ គ្មាន​អ្នក​ណា​មនាក់​ដែល​ខ្ញុំ​ទៅ​រក​ឲ្យ​ជួយ​បាន​ទេ ។ ខ្ញុំ​មាន​តែ​ស្លាប តែ​ខ្ញុំ​មិន​អាច​ហើរ​ឲ្យ​រួច​ខ្លួន​បាន ។ ខ្ញុំ​មាន​ជើង តែ​ខ្ញុំ​មិន​អាច​រត់​គេច​ចេញ​បាន ។ ប៉ុន្តែ​ ខ្ញុំ​នៅ​អាច​គិត​បាន ។ សល់​តែ​ចិត្ត​ប៉ុណ្ណោះ ដែល​ខ្ញុំ​នៅ​ប្រើ​បាន គឺ​ជា​ចិត្ត​ដែល​បរិសុទ្ធ ។ ក្នុង​ជិ​វិត​ដ៏​ខ្លី​របស់​ខ្ញុំ សត្វ​លោក​ដែល​ខ្ញុំ​ស្គាល់ មាន​តែ​មេ និង​បា​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ ។ ហើយ​ចិត្ត​របស់​ខ្ញុំ​សោត​ ក៏​ពោរ​ពេញ​ទៅ​ដោយ​ក្តី​មេ​ត្តា​ករុណា​ចំ​ពោះ​លោក​ទាំង​ពីរ ។ ខ្ញុំ​មិន​ដែល​បាន​ធ្វើ​អំ​ព៉ើ​អាក្រក់ ដល់​អ្នក​ណា​ម្នាក់​ឡើយ ។ ខ្ញុំ​មាន​តែ​សច្ច​ភាព​នៃ​ទារក​និរ​ទោសតែ​ប៉ុណ្ណោះ ។ រំ​ពេច​នោះ​ បា​ដិ​ហារ​ដ៏​មហ​ស្ចារ្យ​មួយបាន​កើត​ឡើង ។ សច្ច​ភាព​នៃ​ទិ​រ​ទោស​នេះ​បាន​រីក​ធំ​ឡើង ៗ រហូត​ដល់​បាន​ធំ​ជា​ង​ខ្លួន​កូន​ចាប​ចៀប​កប្បាស​ ។ ចំ​ណេះ​ដឹង​ចំ​ពោះ​សច្ច​ធម៌​នេះ មាន​កម្រិត​ខ្ពស់​ហួស​ឆ្ងាយ​ផុត​ពី​ជី​វិត​រស់​នៅ​របស់​បុគ្គល​ម្នាក់ ៗ ។ ចំ​ណេះ​ដឹង​នេះ​ព្រះ​ពោធិ​សត្វ លោក​មិន​ត្រឹម​តែ​យល់​ដឹង​តែ​នៅ​ក្នុង​ជាតិ​នេះ​ទេ គឺ​លោក​ក៏មាន​ចំ​ណេះ​ដឹង​នេះ​តាំង​តែពី​គ្រប់​ជា​តិ​មុន ៗ មក​ផង​ដែរ ចំ​ណេះ​ដឹង​នេះ​ ហៅ​​ថា បុព្វេ​ជាតិ​ស្សរ​ញ្ញាណ ប្រែ​ថា ( ប្រាជ្ញា​រលឹក​ជាតិ​កំ​ណើត ពី​ក្នុង​អតី​ត​កាល​បាន ) ។ នរ​ជន​ដែល​បាន​យោន​យក​កំ​ណើត​ពី​ជាតិ​មុន​យ៉ាង​នេះ​បាន​នាំ្យមនុស្ស​ជាតិ​ស្គាល់​ថា ជា​ព្រះ​ពុទ្ធ​មួយ​អង្គ ដែលលោក​​ជា​អ្នក​បាន​សម្រេច​សម្មា​សម្ពោ​ធិ​ញ្ញាណ ស្គាល់​សច្ច​ធម៌​ច្បាស់​លាស់ លោក​ជា​អ្នក​មាន​អនុភាព​ នៃ​សច្ច​ធម៌, ភាព​បរិសុទ្ធ​នៃ​កុសល​ធម៌ និង​គោល​បំ​ណង​នៃ​មេត្តា​ធម៌ ។ ដូច្នេះ​ហើយ ព្រះ​ពោធិ​សត្វ​ដែល​ជា​កូន​ចាប​ចៀប​កប្បាស​ លោក​បាន​អធិដ្ឋាន​តាំង​មាំ​ក្នុង​ចិត្ត​ថា ៖ " សូម​ឲ្យ​សច្ច​ភាព​នៃ​និ​រទោស​នេះ​បាន​ជួប​ជុំ​ជាមួយ​ភាព​បរិសុទ្ធ​នៃ​កុសល​ធម៌ និង​អា​នុ​ភាព​នៃ​សច្ច​ធម៌​ដ៏​បុ​រាណ​ផងចុះ ។ សូម​ឲ្យ​បក្សា​បក្សា​ និង​សត្ត​និ​ករ​ទាំង​អស់ ដែល​នៅ​ជាប់​អន្ទាក់​ភ្លើង​ឆេះ​ព្រៃ​នេះ បាន​រួច​ផុត​ពី​គ្រោះ​ភ័យ ។ និង​សូម​ឲ្យ​ទី​កន្លែង​ត្រង់​នេះ​បាន​ចៀស​រួច​ផុត​ពី​ភ្លើង​ព្រៃ​មួយ​លាន​ឆ្នាំ​ទៅ​ហោង ។ " ហើយ​អ្វី​ ៗ ក៏បាន​សម្រេច​ដូច​សេចក្តី​អធិ​ដ្ឋាន​តាំង​ចិត្ត​សច្ចា​ប្រាថ្នា​របស់​ព្រះ​ពោ​ធិ​សត្វ​មែន ។ ដំ​បូន្មានៈ សច្ច​ធម៌, កុសល​ធម៌ និង​ករុណា​ធម៌​អាច​សង្រ្គោះ​ពិ​ភព​លោកបាន ។ ដកស្រង់ចេញពីសៀវភៅៈ ព្រហ្ម​ចរិយេសនា រៀបរៀងដោយៈ ខេង ខេមរៈ វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
images/articles/2343/etf5tf455ff5ter5.jpg
Public date : 25, Feb 2020 (51013 Read)
ហេតុអ្វីអ្នកគោរពព្រះពុទ្ធសាសនា? សាសនិក​នៅ​ក្នុងពាហិរសាសនា​ជាច្រើន វៀរ​តែព្រះពុទ្ធសាសនា​ពួក​គេ​បាន​ជឿ​ថា សាសនាទាំងអស់​មាន​ដើម​កំណើត​មក​ពី​ស្ថាន​សួគ៌មាន ព្រះឥន្ទ ព្រះព្រហ្ម ព្រះឥសូរ ព្រះសិវៈ ឬ​ព្រះជាម្ចាស់ ព្រះសួគ៌ និងព្រះដទៃៗ ជាច្រើនទៀត នៅឯស្ថានសួគ៌ជា​អ្នក​បង្កើត​ឡើង ព្រមទាំងបាន​ចុះ​មក​ផ្សព្វផ្សាយ ឬ​បង្រៀន​មនុស្ស​ឲ្យ​ដឹង​ពី​ត្រៃវេទ របស់​ខ្លួន​ដោយ​បង្កើត​ឡើង​
images/articles/2344/gt5eyfret.jpg
Public date : 25, Feb 2020 (45880 Read)
ឧបមាព្រះរតនត្រ័យ ២២ យ៉ាង អដ្ឋកថា ខុទ្ទកនិកាយ ខុទ្ទកបាឋ ១- ព្រះពុទ្ធប្រៀប​ដូចជា​ព្រះចន្ទ​ពេញបូណ៌មី ព្រះធម៌​ប្រៀបដូច​ជារស្មី​នៃ​ព្រះចន្ទ ព្រះសង្ឃ​ប្រៀប​ដូចជា លោក​ដែល​ស្រស់​បស់​ដោយរស្មី​នៃ​ព្រះចន្ទ​ពេញបូណ៌មី​នោះ។ ២- ព្រះពុទ្ធ​ប្រៀប​ដូច​ជា​ព្រះអាទិត្យ ព្រះធម៌​ប្រៀប​ដូច​ជារស្មី​នៃ​ព្រះអាទិត្យ ព្រះសង្ឃប្រៀប​ដូច​ជា​លោក ដែល​ដួង​អាទិត្យ​កម្ចាត់​ភាព​ងងឹត​ហើយ។
images/articles/2345/e5yg45ygey54.jpg
Public date : 25, Feb 2020 (45794 Read)
មិត្តាមិត្តជាតក ព្រះសាស្ដា កាលស្ដេច​ទ្រង់គង់នៅ​ក្នុង​វត្តជេតវ័ន​មហាវិហារ ទ្រង់​ប្រារព្ធ​អមាត្យ អ្នក​ប្រព្រឹត្ត​ប្រយោជន៍ របស់​ព្រះបាទ​កោសល ត្រាស់​ព្រះធម៌​ទេសនា​នេះ មានពាក្យ​ចាប់​ផ្ដើម​ថា កានិ កម្មានិ កុព្វានំ ដូច្នេះ។ បានឮ​ថា អមាត្យ​នោះ បាន​មាន​ឧបការៈ​ចំពោះ​ព្រះរាជា​ជាច្រើន ព្រះរាជា​ក៏​បាន​ប្រទាន​សក្ការ​រាប់​រក​គេ​យ៉ាង​ក្រៃលែង ពួក​អមាត្យ​ដ៏សេស​អត់​ទ្រាំ​
images/articles/2387/325grvwefrcw4erb4wvefrfsd5gr4vesdf.jpg
Public date : 25, Feb 2020 (1617 Read)
របៀបហ្វឹក​ហាត់​ចាត្ត​ឲ្យបាន​ទូលំ​ទូលាយ ចូរ​អ្នក​ក្រោក​ពី​ដេក​ឲ្យ​បាន​ព្រឹក​ព្រ​ហាម ហើយ​ចេញ​ទៅ​ក្រៅ​​ផ្ទះ​​ឬ​ទី​ធ្លា ឬ​រាន​ហាល​មុខ​ផ្ទះ​ជា​បន្ទាន់ ចូរ​អ្នក​ស្រូប​យក​ខ្យល់​អាកាស​ឲ្យបាន​ពេញ​សួត ហើយ​បញ្ចេញ​មក​វិញ​យ៉ាង​យឺត ៗ អ្នក​សម្លឹង​មើល​ទៅ​ទិស​នានា​ អ្នកនឹង​បាន​ឃើញ​សត្វ​រាប់​លាន​ជីវិត​ដែល​កំពុង​ចេញ​មក​ទទួល​យក​នូវ​ពន្លឺ​ថ្មី នៃ​ព្រះ​អាទិត្យ ចូរ​អ្នក​តាំង​សេចក្តី​ប្រា​ថ្នា​ល្អ​ចំពោះ​គេ​ថា៖ - សូម​ឲ្យ​លោក​ឪពុក​ និង​អ្នក​ម្តាយ​ តា​យាយ​ មីង​មា អ៊ុំ​ទាំង​ឡាយ សូម​ឲ្យ​សប្បាយ​ចម្រើន​សុខ​ចុះ លោក​គ្រូ អ្នកគ្រូ​ បង​ប្អូន​ មិត្ត​ភ័ក្តិ​ផង​ចុះ​កុំ​បី​ទុក្ខ​ព្រួយ ។ បន្ទាប់​មក​អ្នក​ត្រូវ​តាំង​ចិត្ត​ថា៖ តាំង​តែ​ពី​ពេល​នេះ​ត​ទៅ អាត្មា​អញ​នឹង​គិត​តែ​រឿង​ណា​ដែល​ល្អ និយាយ​តែ​ពាក្យ​ល្អ ធ្វើ​តែ​ការ​ងារណា​ដែល​ល្អ ។ ដើម្បី​ឲ្យ​ចិត្ត​របស់អាត្មាអញ​បាន​ស្ងប់​សុខ អា​ត្មា​អញ​នឹង​មិន​ធ្វើ​ឲ្យ​នរណា​ម្នាក់​បាន​ទទួល​ទោស​ឡើយ ។ នរណា​ក៏​ដោយ​ ដែល​កំពុង​មាន​ទុក្ខ សូម​ឲ្យ​អ្នក​រួច​ចាក​ទុក្ខ​ចុះ ហើយ​នរណា​ក៏​ដោយ​ដែល​កំពុង​បាន​សុខ ក៏​សូម​ឲ្យ​បាន​សុខ រឹង​រិត​តែ​ប្រ​សើរ​ឡើង សូម​កុំ​ឲ្យ​ជួប​ប្រទះ​នូវ​ក្តី​ទុក្ខ​ព្រួយ​ដូច​អ្នក​ឯ​ទៀត​ឡើយ ។ គួរ​តែ​ពិ​ចារណា​ក្នុង​ចិត្ត​ទៀត​ថា៖ ក្នុង​ថ្ងៃ​នេះ ប្រ​សិន​បើ​នរណា​ម្នាក់​ ឬ​សត្វ​ណា​មួយ​ដែល​ពុំ​បាន​ទទួល​នូវ​កម្លាំង​មេត្តា​ចិត្ត​អំ​ពី​អា​ត្មាអញ​ក៏​មិន​ថ្វី​ទេ គង់​មាន​ថ្ងៃ​ណា​មួយ ពួក​គេ​នឹង​បាន​ទទួល​សេចក្តី​សុខ​ដូច​អ្នក​ដ​ទៃ​ពុំខាន​ឡើយ ។ ក្រោយ​ពេល​ដែល​អ្នក​បាន​ហ្វឹក​ហាត់​ចិត្ត​ផ្សាយ​មេត្តា​ឲ្យ​បាន​ទូលំ​ទូលាយ​យ៉ាង​ញឹក​ញាប់​មក ចិត្ត​របស់​អ្នក​នឹង​កើត​បីតិ​សោមនស្ស​រីក​រាយ ចិត្ត​សប្បាយ . . . ចិត្ត​ត្រ​ជាក់​​ពេល​នោះ​អ្នក​គួរ​រក្សា​ចិត្ត​ដ៏​ល្អ​នោះ​ឲ្យ​បាន​គង់​វង់ កុំ​ឲ្យ​ក្លាយ​ទៅ​ជា​ប្រ​ការ​ដទៃ​ឡើយ ។ ដកស្រង់ចេញពីសៀវភៅៈ សមាធិ​សម្រាប់​កុមារា កុ​មារី យុវជន យុវតី រៀបរៀងដោយៈ ព្រះ​បាឡាក់ សម្បត្តិ​ចន្ទ​សុវណ្ណោ ( ម៉ៅ សុរិន ភិក្ខុ ) វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
Video Facebook
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
សូមជួយឧបត្ថម្ភ៥០០០ឆ្នាំ ប្រចាំខែ ឬ ប្រចាំឆ្នាំ២០២០
   សូមជួយទ្រទ្រង់ការងារផ្សាយរបស់៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ តាមកម្លាំងសទ្ធាជ្រះថ្លាផងចុះ ។ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ ឧសភា នេះមានដូចជា ៖           លោក​វេជ្ជបណ្ឌិត ម៉ៅ សុខ     ៥៤ ដុល្លា  |      ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ    ៦០ដុល្លា  |     ឧបាសក ជឿន ហ៊ុយ    ៣០ ដុល្លា  |      Somphors Noy     ២០ ដុល្លា  |     Phallamony Suor     ៤០ ដុល្លា  |     សាន្ត ពិសិដ្ឋ     ៥០ ដុល្លា  |     ឧបាសិកា ពិរនាក់ ស្រុកចំការលើ    ៤០​ដុល្លា  |     ជឿន សុខនីន  ២ដុល្លា   |     ឧបាសិកា ឈៀន គឹមធី ព្រមទាំងកូនចៅ       ១០០ ដុល្លា   |     នូ សុធារ៉ា ព្រមទាំងភរិយា និងកូនៗ    ៣០ដុល្លា    |     ប៉ូ ចាន់ផល    ១២.៥ដុល្លា    |     ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ   ៣០០ដុល្លា     |     ឧបាសិកា ខុន សុខា    ១៥ដុល្លា    |     ឧបាសក ឆែម សារឿន    ៣០ដុល្លា   |     វត្តពន្លឺពុទ្ធចក្ក   ២០០​ដុល្លា     |     លោក យិន ស៊ីថា និង លោកស្រី យឹម សារី ព្រមទាំងបុត្រ ១០ដុល្លា និង ១០០០០រៀល  |     ឯកឧត្តម អ៊ីន វីរៈជាតិ និង លោកជំទាវ ប្រុក រតនា ព្រមទាំងបុត្រ ២៥ដុល្លា  |     ឯកឧត្តម លឹម ផាន់ភារៈ និង លោកជំទាវ ប្រុក រតនៈ និង បុត្រ ៥០ដុល្លា  |     កញ្ញា ជាតិ រតនាបារមី និង កញ្ញា ជាតិ រតនារស្មី ២៥ដុល្លា  |     លោក ប្រុក សុវណ្ណរត្ន័ និង លោកស្រី យិន លីសា ៤៥ដុល្លា និង ១០០០០រៀល  |     លោក ស៊ឹង ង៉ាង និង ភរិយា ព្រមទាំងបុត្រ ២០០០០រៀល  |     កញ្ញា យិន លីយ៉ា ១០០០០រៀល  |     កញ្ញា ធា សុវណ្ណា ៥ដុល្លា  |     លោកស្រី កាន់ សូរិយា និង ស្វាមី ព្រមបុត្រ ១០ដុល្លា  |     លោក ខិត សុវណ្ណ និង លោកស្រី ជា ផល្លី ព្រមទាំងបុត្រ ២០ដុល្លា  |     កញ្ញា វណ្ណ លីហ្សា ២០០០០រៀល  |     កុមារី វណ្ណ លីហ្សាណា ២០០០០រៀល  |     លោក យិន វិនដា ១០ដុល្លា  |     កញ្ញា សេង ស្រីនាង ១០០០០រៀល  |     កញ្ញា សេង ស្រីមុំ ២០០០០រៀល  |     ឧបាសិកា ស៊ី ឈុនហ៊ៀង    ៥០​ដុល្លា  |     ឧបាសិកា សុខ ហៀង   ១០​ដុល្លា     |     លោក រត្ន័ រចនា និងភរិយា ព្រមទាំងបុត្រ    ១០​ដុល្លា |     លោកគឹម ពុធមិនា និង ភរិយា ព្រមទាំងបុត្រ    ៥០​ដុល្លា |     លោកស្រីហាក់ សុធារ៉ា និងស្វាមី   ៥​ដុល្លា |     ឧបាសិកា គង់ និរន្ត   ២០ដុល្លា |     ឧបាសិកា កែវ សារិទ្ធ  ១០ដុល្លា |      Thach kim da  និង យ៉ុន ញឹម  ១០០ដុល្លា  |     Heng Piseth ២៥​ដុល្លា |     កុង ម៉េង យាយ ស្រាយ  ២០០០០រៀល |     សូ សំអាត  ៦០០០០រៀល  |     Nou Sotiara ៣០ដុល្លា  |     មិនមានឈ្មោះ   ១២០​ដុល្លា    |     ឧបាសិកា ស ផល្លី និងស្វាមី ព្រមទាំងកូន    ១០០ដុល្លា  |     លោកម្ចាស់ គូ សុភាព   ១០០ដុល្លា  .........           ជាបន្តបន្ទាប់នេះ ជាការរាយនាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៨  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ  |     ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ   |     ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង   |     លោក សុង ណារិទ្ធ   |     លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី   |     លោក វិទ្ធ គឹមហុង​   |     លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា   |     លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង   |     លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន  |     លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​  |     កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន  |     លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​   |     លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​   |     លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ   |     កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​   |     កញ្ញា ទា ភិច​ហួរ   |     ឧបាសិកា តាន់ ស៊ីវឡេង  |     ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា   |     លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ   |     Sokoun Thim   |     ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា    |     លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី   |      ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន     |     កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា     |     លោក ឃន វណ្ណៈ និងភរិយា   |     ឧបាសិកា ទេព សុគីម  |      ឧបាសក ឌៀប ថៃវ៉ាន់   |     ឧបាសិកា Srey Khmer     |     ឧបាសក Yin Soun    |     ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី     |     ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   |     ឧបាសក ឈិត សម្បូរ   |     ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ     |      ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ   |      ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ     |     ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ    |     បងស្រី ហេង ចន្ថា និងក្រុមគ្រួសារ    |     ឧបាសិកា ជូ ឆេងហោ   |      ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី     |     ឧបាសិកា ភួយ នាង    |     ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី   |      Mrs. Vann Sophea   |      លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច  |     ឧបាសិកា មុត មាណវី   |     ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   |     តាន់ កុសល  ជឹង ហ្គិចគាង  |     ចាយ ហេង & ណៃ ឡាង  |     សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង   |     ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ   |     ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ  |     ឧបាសិកា ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ   |     ឧបាសិកា ទេព ណាន ព្រមទាំងក្រុមគ្រួសារ  |      ឯក ច័ន្ទ​ដារ៉ារិទ្ធ   |     ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ     ។          សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...