Wednesday, 22 Nov B.E.2561  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
Poem & Smot (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Kalyanmet Radio
Location: Battambang
Time: 04.00am - 10.00pm
Metta Radio
Location: Phnom Penh
Time: 24 Hours
Voice of Dhamma Radio
Location: Phnom Penh
Time: 24 Hours
The Buddhist Radio
Location: Lowell MA USA
Time: 24h
Radio Morum
Location: Kompot
Time: 04.00 - 22.00
Mongkool Panha Radio
Location: Kompong Cham
Time: 4.00-22.00
Ponletrayroth Radio
Location: Takeo
Time: 04.00am - 23.00
មើលច្រើនទៀត​
Notice Links
Recently User Logged
All Visitors
Today 30,509
Today
Yesterday 79,767
This Month 1,455,526
Total ៥១,២៤០,២១៥
free counters
កំពុងទស្សនា ចំនួន
Lastest News Book Mp3 Video
images/articles/2728/55ttpic.jpg
Public date : 21, Nov 2017 (139 Read)
សូម​គោរ​ព​ថ្លែង​អំណរ​គុណ​ ចំពោះ​សប្បុរស​ជន​​​ទាំង​អស់​​គ្នា​ ទាំង​​អស់​​អង្គ​​ ដែល​បាន​​បរិច្ចាគ​​ទាន ​​​ទ្រ​ទ្រង់​​ការ​ងារ​​​ធម្ម​ទាន​​របស់​​​​៥០០០​ឆ្នាំ​ ។ សូម​លោក​អ្នក​​បាន​​សម្រេច​​នូវ​បុណ្យ​​នៃ​​ធម្ម​ទាន​​នេះ​ ។​ សូម​លោក​​អ្នក​​ មាន​​​នូវ​​សេចក្តី​សុខគ្រប់​​ប្រការ​ ​។ តារាង​​រាយ​​​នាម​​ (​សម្រាប់​​ខែ​​វិច្ឆិកា​២០១៧)៖តារាង​​រួម​ប្រចាំ​​ឆ្នាំ​២០១៧​ ថ្ងៃ ឈ្មោះ ចំនួន ប្រទេស តាម​​រយៈ ​​វិច្ឆិកា ឧបាសិកា កាំង ហ្គិចណៃ (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៧ ភ្នំពេញ ផ្ទាល់ ​​វិច្ឆិកា ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ(៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៧ ភ្នំពេញ ធនាគារ ​​វិច្ឆិកា លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ(១៥០ដុល្លា) សម្រាប់ ឆ្នាំ ២០១៧ ភ្នំពេញ ផ្ទាល់ ​​​វិច្ឆិកា ឧបាសិកា សំ ចន្ថា (១២០​ដុល្លា) សម្រាប់ឆ្នាំ២០១៧ ភ្នំពេញ ផ្ទាល់ ​​វិច្ឆិកា ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០ កាណាដា អ៊ំប្រុស ​​វិច្ឆិកា ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា (១៥០​ដុល្លា) សម្រាប់ឆ្នាំ២០១៧ ភ្នំពេញ Wing ​​វិច្ឆិកា ឧបាសិកា អ៊ា ផិចណយ(២០០ដុល្លា) សម្រាប់ ២ឆ្នាំ ២០១៦-២០១៧ អូស្ត្រាលី អ៊ំ​ប្រុស ​​វិច្ឆិកា ឧបាសិកា Thim Sokhoun (១៨០​ដុល្លា) សម្រាប់ឆ្នាំ២០១៧ USA ​​វិច្ឆិកា ឧបាសិកា ជុន ស៊ូគី ប្អូនៗនិងក្មួយៗ,ឧបាសិកា ជ្រុន ស៊ីដេត ប្អូនៗ​និងក្មួយៗ, ឧបាសិកា ច្រ៊ឹង គឹមស្រឺ បុត្រនិងចៅ (១០០ដុល្លា)សម្រាប់ឆ្នាំ ២០១៧ ភ្នំពេញ ផ្ទាល់ ​​វិច្ឆិកា ឧបាសិកា គាត ដន ព្រមទាំងកូនចៅ​ និងឧបាសិកា អូយ មិនា ព្រមទាំងកូនចៅ (៥០ដុល្លា)សម្រាប់ឆ្នាំ ២០១៧ ភ្នំពេញ Wing ​​វិច្ឆិកា កញ្ញា លីម ស៊ីវណ្ណា (សាលាន័រតុន) (៥០ដុល្លា)សម្រាប់ឆ្នាំ ២០១៧ ភ្នំពេញ Wing ​​វិច្ឆិកា លោក ស្រី ណារិន្ទ និងភរិយា នាងកឹម ចន្ទតារា ព្រមទាំងបុត្រ​និងចៅ (១០០ដុល្លា)សម្រាប់ឆ្នាំ ២០១៧ ខេត្ត​ព្រះ​សីហនុ Wing ​​វិច្ឆិកា ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្ត រួមជាមួយពុទ្ធបរិស័ទវត្តពន្លឺពុទ្ធចក្ក (៦០០ដុល្លា)សម្រាប់ឆ្នាំ ២០១៧ USA PayPal ​​វិច្ឆិកា ឧបាសិកា ទេព សុគីម (១២០ដុល្លា)សម្រាប់ឆ្នាំ ២០១៧ ខេត្ត​កំពង់ឆ្នាំង Wing ​​វិច្ឆិកា លោកស្រី ហេង ចាន់ថា និងលោក ហេង សៀកតុង ព្រមទាំងបុត្រ (១២០ដុល្លា)សម្រាប់ឆ្នាំ ២០១៧ ភ្នំពេញ ផ្ទាល់ ​​វិច្ឆិកា ឧបាសកស៊ិន សុភា ឧបាសិកា ស៊ីណា ស៊ីន(១២០ដុល្លា)សម្រាប់ឆ្នាំ ២០១៧ USA Western Union ​​វិច្ឆិកា ឧបាសក ពូក មុនី, លោកយាយ លី ភួង​, បងស្រី មុំ ម៉ាឡា, បងប្រុស លាង ភួង(១២០ដុល្លា)សម្រាប់ឆ្នាំ ២០១៧ USA Western Union ​​វិច្ឆិកា ឧបាសិកា ជូ ឆេងហោ(៦០ដុល្លា)សម្រាប់ឆ្នាំ ២០១៧ ធនាគារ ​​វិច្ឆិកា ឧបាសិកា តុប ស្រីពៅ(១២០ដុល្លា)សម្រាប់ឆ្នាំ ២០១៧ USA Money Gram ​​វិច្ឆិកា ឧបាសក ប៉ិច សាប៊ន និង ឧបាសិកា ប៉ិច ស៊ីណា (២៤០ដុល្លា)សម្រាប់ឆ្នាំ ២០១៧ កូរ៉េ Wing ​​វិច្ឆិកា ឧបាសិកា ម៉េង ប៊ុន្ធារី (១០០aud)សម្រាប់ប្រចាំឆ្នាំ២០១៧ អូស្រ្តាលី ផ្ទាល់ ​​វិច្ឆិកា ឧបាសិកា ហៃ ម៉ារ៉ា (១០០aud)សម្រាប់ប្រចាំឆ្នាំ២០១៧ អូស្រ្តាលី ផ្ទាល់ ​​វិច្ឆិកា សុធារ៉ា kanchanna bunleng family (១០០aud)សម្រាប់ប្រចាំឆ្នាំ២០១៧ អូស្រ្តាលី ផ្ទាល់ ​​វិច្ឆិកា - ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង - លោក សុង ណារិទ្ធ - អ្នកស្រី ស៊ូ លីណៃ អ្នកស្រី រិទ្ធ សុវណ្ណាវី - យុវជន វិទ្ធ គឹមហុង​ - លោក អ៊ីវ វិសាល ឧបាសិកា សុង ចន្ថា - លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង - យុវជន សាល វិស្សុត កញ្ញា ថាង ជឹង​ជិន - លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ - កញ្ញា លឹម​ រីណេត យុវជន លឹម​ រី​ណេត​ - យុវជន លឹម គឹម​អាន - លោក សុង សេង អ្នក​ស្រី សុក ផាន់ណា​ - កញ្ញា សុង ដា​លីន កញ្ញា សុង​ ដា​ណេ​ - លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ - កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ - កញ្ញា ទា ភួច​ហួរ - លោក តាំង គ័ងលាង និងអ្នកស្រី សាល​រីណា(១២០០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០១៧ ​ ភ្នំពេញ ផ្ទាល់ ​​វិច្ឆិកា ឧបាសក ឈិត សម្បូរ (៣០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០១៧ ខេត្តព្រះសីហនុ ធនាគារ ​​វិច្ឆិកា ក្រុមវេន ពុទ្ធបរិស័ទ មហាសង្គហៈ ជ្រកក្រោមម្លប់ ព្រះសទ្ធម្ម ទ្រទង់៥០០០ឆ្នាំ សម្រាប់ ឆ្នាំ២០១៧ (៦០០ដុល្លា) និងសម្រាប់ការទិញសម្ភារៈផ្សាយផ្ទាល់ជាមួយខ្ញុំ ៧០០ដុល្លា ភ្នំពេញ តាម​រយៈ​ម៉ែ ​​វិច្ឆិកា ឧបាសិកា ចន្ទ បុប្ផាណា ព្រមទាំងបុត្រ ទ្រទ្រង់៥០០០ឆ្នាំ (៣០០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០១៧ ភ្នំពេញ ផ្ទាល់ ​​វិច្ឆិកា ឧបាសក នូ ស៊ីនួន និងឧបាសិកា ណុប អូន (១៥០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០១៧ បារាំង Money​ Gram ​​វិច្ឆិកា មិនចាំ ឈ្មោះ (៦០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០១៧ ភ្នំពេញ ផ្ទាល់ ​​វិច្ឆិកា Mr. Ek Chandararith & Mrs. Son Pov(៥០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០១៧ ភ្នំពេញ Wing ​​ ​​វិច្ឆិកា ឧបាសិកា ពាញ ម៉ាល័យ និងប្អូនស្រី ឈ្មោះ អែប ផាន់សីុចូលរួម​ទ្រ​ទ្រង់​ការ​ងារ​ធម្មទាន​៥០០០ឆ្នាំ សម្រាប់​ខែតុលា ២០១៦ ដល់ ខែធ្នូ ឆ្នាំ២០១៧ ចំនួន១៥០​ដុល្លា សៀមរាប Wing ​​វិច្ឆិកា ឧបាសិកា ដួង វ៉ាវី(៥០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០១៧ ភ្នំពេញ True money ​​វិច្ឆិកា ឧបាសិកា សុខ សេងណេង និងឧបាសក មាស ចាន់ណារ៉ា ព្រមទាំងបុត្រ(១០០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០១៧ បាត់ដំបង True money ​​វិច្ឆិកា ឧបាសិកា បឹុង សុខុម និងកូនចៅចូលរួម​ទ្រ​ទ្រង់​ការ​ងារ​ធម្មទាន​៥០០០ឆ្នាំ សម្រាប់ខែឧសភាដល់ វិច្ឆិកា ២០១៧ (៦០ដុល្លា) ភ្នំពេញ ផ្ទាល់ ​​វិច្ឆិកា ឧបាសក ស្វាយ ហៃ និងឧបាសិកា ដារ៉ានី និងកូនៗ ណាមាតា (ណាមាតា ម៉ូត&ឌីហ្សាញ) (២០០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០១៧ ភ្នំពេញ ធនាគារ ​​វិច្ឆិកា ឧបាសក Diep Thayvannចូលរួម​ទ្រ​ទ្រង់​ការ​ងារ​ធម្មទាន​៥០០០ឆ្នាំ សម្រាប់ខែឧសភាព ដល់ ខែកញ្ញាឆ្នាំ២០១៧ (៥០ដុល្លា) ភ្នំពេញ ធនាគារ ​​វិច្ឆិកា ទុយ មុំ(៥០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០១៧ ព្រៃវែង True Money ​​វិច្ឆិកា ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ព្រមទាំងបុត្រ(៦០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០១៧ ភ្នំពេញ emoney ​​វិច្ឆិកា ឧបាសិកា ឡុង សុវណ្ណារី(១០០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០១៧ ភ្នំពេញ True Money ​​វិច្ឆិកា ឧបាសិកា Sunny Touch ២០០ដុល្លា សម្រាប់៥០០០ឆ្នាំ (១៥០ដុល្លា) សម្រាប់ខ្ញុំ (៥០ដុល្លា) USA Money Gram ​​វិច្ឆិកា ឧបាសិកា ម៉ៅ សម្ផស្សសម្រាប់៥០០០ឆ្នាំ ខែមិថុនា កក្កដា សីហា (១៥ដុល្លា) ភ្នំពេញ True Money ​​វិច្ឆិកា ឧបាសក ចាន់ ហ៊ាង ឧបាសិកា ជា ហាំងហួរ(១២០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០១៧ តាមរយៈ​អ៊ំប្រុស ​​វិច្ឆិកា ឧបាសិកា មិញ សុណារ៉ា(៣០០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០១៧ USA តាម​បង ជួន ស្រី ​​វិច្ឆិកា Lay Oro(១២០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០១៧ ធនាគារ ​​វិច្ឆិកា ឧបាសិកា ជុំ ឆដា(៥០០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០១៧ ភ្នំពេញ ផ្ទាល់ ​​វិច្ឆិកា ឧបាសក ជា​ សុខុម និង ឧបាសិកា អ៊ុន ពូន ព្រមទាំងកូនចៅ(៦០០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០១៧ ភ្នំពេញ Wing ​​វិច្ឆិកា ឧបាសិកា ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ (៣០០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០១៧ និងសម្រាប់ខ្ញុំ (១០០ដុល្លា) ភ្នំពេញ ផ្ទាល់ ​​វិច្ឆិកា Eang Sakhakhan និង​ក្រុម​គ្រួ​សារ (២៥ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៧ ភ្នំពេញ Wing ​​វិច្ឆិកា ឧបាសក ឌៀប ថៃវ៉ាន ខែ តុលា វិច្ឆិកា ធ្នូ ២០១៧ (៣០ដុល្លា) ភ្នំពេញ ធនាគារ ​​វិច្ឆិកា ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា (៧០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៧ USA True Money ០១ ​​វិច្ឆិកា វេជ្ជ. ម៉ៅ សុខ ៤០ ដុល្លា សៀមរាប ធនាគារ ០២ ​​វិច្ឆិកា Jacket Nou & Bethaney Sok ១០ដុល្លា USA PayPal ០២ ​​វិច្ឆិកា Sdoeung Chea & Kruoch Reasey ៦០ដុល្លា ភ្នំពេញ ធនាគារ ០៥ ​​វិច្ឆិកា លោក បុណ្ណវឌ្ឃនះ និង កញ្ញា Sumire ៥០ដុល្លា ជប៉ុន Wing ០៦ ​​វិច្ឆិកា ឧបាសិកា កែវ សារិទ្ធ ១០ដុល្លា ភ្នំពេញ Wing ០៥ ​​វិច្ឆិកា ម៉ាច ហ្វង ២០ដុល្លា ភ្នំពេញ ធនាគារ ១០ ​​វិច្ឆិកា គួយ ពិសិដ្ឋ ១០០ដុល្លា ភ្នំពេញ ធនាគារ ១០ ​​វិច្ឆិកា លឹម ណារិន ៥០ដុល្លា ភ្នំពេញ ធនាគារ ១១ ​​វិច្ឆិកា NOUN SOKLITA ១០ដុល្លា ភ្នំពេញ ធនាគារ ១៤ ​​វិច្ឆិកា ឧបាសក អិត ប្រាំង ៥០ដុល្លា ភ្នំពេញ ផ្ទាល់ ១៤ ​​វិច្ឆិកា ឧបាសិកា ថោង ប៊ុននី ១០០ដុល្លា USA ធនាគារ ១៤ ​​វិច្ឆិកា Out thanvatey ៥០ដុល្លា ធនាគារ ១៥ ​​វិច្ឆិកា គឹម ម៉េងស៊ា ១០ដុល្លា ភ្នំពេញ wing ១៥ ​​វិច្ឆិកា ឧបាសក មិនមានឈ្មោះ នៅកូរ៉េ ១០០ដុល្លា កូរ៉េ wing ១៦ ​​វិច្ឆិកា លីម គឺម ២០ដុល្លា ភ្នំពេញ ផ្ទាល់ ១៩ ​​វិច្ឆិកា លោក ឃន វណ្ណៈ និងភរិយា ២០ដុល្លា ភ្នំពេញ wing ១៩ ​​វិច្ឆិកា ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន (៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៧ ៥០ដុល្លា ភ្នំពេញ wing ១៩ ​​វិច្ឆិកា កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា ៥០ដុល្លា ភ្នំពេញ wing ស្វែងយល់​ប្រវត្តិគេហទំព័រ​៥០០០​ឆ្នាំ ខ្ញុំ​ចង់​បរិច្ចាគ​ទាន ចុច​ទី​នេះ កំណត់​សំគាល់ៈ - ឥឡូវនេះ ៥០០០ឆ្នាំ បាន​ជួល​ server បង្ហោះចំនួន​ 3 ដើម្បី​បម្រើការ​ផ្សាយព្រះធម៌ឲ្យ​បាន​ល្អ​ និង​រលូន - dedicate server 500GB ដែល​៥០០០​ឆ្នាំចំណាយ 174ដុល្លា ក្នុងមួយខែ - share server unlimited ដែល​៥០០០​ឆ្នាំចំណាយ 89.7ដុល្លា ក្នុង៦ខែ (ចំនួន ២) - ក្រៅពីនេះ ៥០០០​ឆ្នាំបាន​ចំណាយលើ​ ប្រាក់ខែបុគ្គលិក​ម្នាក់ 250ដុល្លា ក្នុង​មួយខែ - សេវាលំហែទាំគេហទំព័រ ឲ្យ web developer 50ដុល្លា​ ក្នុង​មួយខែ​ - រួម​និង​ចំណាយ​ផ្សេង​ៗ ក្នុង​ការ​ងារ​​ផ្សាយ​ផ្ទាល់​ព្រះ​ធម៌ និង​កិច្ច​ការ​ធម្ម​ទាន​ផ្សេងៗ​ទៀត​ ។ ក្រុម​ការ​ងារ​បច្ចុប្បន្ន​៥០០០​ឆ្នាំៈ - ឧបាសក​ ស្រុង-ចាន់​ណា (គ្រប់​គ្រងទូទៅ) - លោក​ ស្រុង-យូហេង (បុគ្គលិកជំនួយ) - ភិក្ខុបញ្ញាបជ្ជោតោ ទេព-បញ្ញា (ការងារ​ថត​ផ្សាយ​ផ្ទាល់) - Website developer - IOS & Android app deverlop team ការងា​រ​ស្កាន​គម្ពី​រ​ព្រះត្រៃ​បិដក​ កិច្ចការងារ​ផ្សាយ​ផ្ទាល់​ព្រះធម៌ បញ្ជីឆ្នាំ២០១១-២០១២ បញ្ជីឆ្នាំ២០១៣ បញ្ជីឆ្នាំ២០១៤ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៤ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៥ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៦ មករា កុម្ភៈមិនាមេសាឧសភាមិថុនាកក្កដាសីហា កញ្ញា តុលា វិច្ឆិកា ធ្នូ
images/articles/2790/rvdsgcvxcwsdz.jpg
Public date : 20, Nov 2017 (36 Read)
ចិត្ត​ដែល​ល្អ​ស្អាត រមែង​មើល​ឃើញ​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ។ មាន​រឿង​គួរ​គិត​ម្យ៉ាង​ដែរ ត្រង់​ដែល​មនុស្ស​យើង​ចូល​ចិត្ត​មើល​ផ្កា មើល​រូប​ស្អាត​ផ្សេងៗ ប៉ុន្តែ​បែរ​ជា​មិន​ចូល​ចិត្ត​មើល​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ​ទៅ​វិញ ឯ​ចំណែក​លាមក​ជា​ដើម ជា​របស់​ស្មោក​គ្រោក មិន​ត្រូវ​ការ​មើល​ឡើយ ប៉ុន្តែ​បែរ​ចូល​ចិត្ត​សម្លឹង​មើល​សេចក្ដី​អាក្រក់​លាមក ឬ​ទោស​កំហុស​របស់​អ្នក​ដទៃ​ទៅ​វិញ​ដែរ ។ ការ​រៀន​សម្លឹង​មើល​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ នាំ​ឱ្យ​កាត់​បន្ថយ​នូវ​ការ​ខឹង​ស្អប់ ដូច្នេះ ទើប​មេត្តា​ចិត្ត​មាន​ឱកាស​កើត​ឡើង​បាន មេត្តា​ជា​គ្រឿង​ទ្រទ្រង់​លោក ចំណែក​ព្យាបាទ​ជា​គ្រឿង​ដុត​លោក ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2789/textpic.jpg
Public date : 20, Nov 2017 (30 Read)
កុំ​បណ្ដោយ​ឱ្យ​រឿង​រ៉ាវ នោះ​បន្តិច នេះ​បន្តិច មក​ទម្លាយ​សេចក្ដី​សុខ​របស់​យើង​ឡើយ តាម​ពិត វា​គ្រាន់​តែ​ជា​រឿង​រ៉ាវ​ក្នុង​លោក នៃ​គំនិត​របស់​យើង​ប៉ុណ្ណោះ ព្រោះ​បើ​មិន​មាន​ចិត្ត​ដឹង​អារម្មណ៍​ទេ ឬ​មិន​មាន​ចិត្ត​គិត​ទេ មាន​រឿង​អ្វី​នៅ​ឯណា ។ ពុទ្ធ​បរិស័ទ​យើង គួរ​តែ​មាន​អារម្មណ៍​សម្រាប់​ចិត្ត​ខ្លួន​ឯង គឺ​ជា​អារម្មណ៍​ព្រះកម្មដ្ឋាន នេះ ទើប​ឈ្មោះ​ថា បាន​អប់រំ​ចិត្ត មាន​ចិត្ត​ពួន​សំងំ ចិត្ត​វិវេក ប្រតិបត្តិ​យ៉ាង​នេះ ទើប​ចិត្ត​មិន​សន្សំ​រឿង មិន​សន្សំ​ទុក្ខ​កង្វល់​យក​មក​ដាក់​ខ្លួន​ឡើយ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2788/drvgcrdfvsdfgvefdx.jpg
Public date : 20, Nov 2017 (20 Read)
ក្នុង​ជីវិត​មនុស្ស​យើង មាន​សុខ មាន​ទុក្ខ មាន​កុសល មាន​អកុសល មាន​កើត មាន​ស្លាប់ មាន​ជា មាន​ឈឺ មាន​ជួប មាន​ព្រាត់ មាន​លោភៈ មាន​ទោសៈ មានមោហៈ ។ល។ មាន​បាន​តាម​ប្រាថ្នា និង​មិន​បាន​តាម​ប្រាថ្នា ព្រោះ​ថា អ្វី​ៗ​ទាំង​អស់​នោះ​ៗ កើត​ឡើង​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទៅ​តាម​ហេតុ ជួន​កាល​ក៏​សម​តាម​សេចក្ដី​ប្រាថ្នា ជួន​កាល​ក៏​មិន​បាន​ដូច​ប្រាថ្នា​ឡើយ ព្រោះ​ត្រឹម​តែ​សេចក្ដី​ប្រាថ្នា​ប៉ុណ្ណឹង មិន​មាន​ហេតុ​គ្រប់​គ្រាន់​ឱ្យ​អ្វី​នោះ​កើត​ឡើង​ទេ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2787/rtdyvhgcvx.jpg
Public date : 20, Nov 2017 (17 Read)
យើង​កើត​ទុក្ខ មិន​ស្ងប់​ចិត្ត ទាំងដែល​កំពុង​គិត​ថា យើង​ធ្វើ​បុណ្យ​មក​ច្រើន​ហើយ ប៉ុន្តែ​មិន​បាន​ផល​ល្អ​សោះ បុណ្យ​មិន​ជួយ​ខ្ញុំ​សោះ ធ្វើ​ល្អ​មិន​បាន​ផល​ល្អ​សោះ.... តាម​ពិត​ក្នុង​ពេល​ដែល​កំពុង​កើត​ទុក្ខ​នោះ គឺ​មិនមែន​ចិត្ត​ជា​បុណ្យ​ឡើយ ពេល​នោះ អាច​ជា​ចិត្ត​ដែល​កំពុង​តែ​គិត​ខុស​ក្នុង​រឿង​អ្វី​មួយ ឬ​កំពុង​តែ​ប្រៀប​ធៀប​ខ្លួន​ឯង នឹង​អ្នក​ដទៃ ដូច្នេះ សូម​ពុទ្ធបរិស័ទ ប្រយ័ត្ន​ចិត្ត​ខ្លួន​ឯង ដែល​ចេះ​តែ​គិត​ប្រៀប​ធៀប​ឱ្យ​កើត​ទុក្ខ​ឯង​ៗ ហើយ​បន្ទោស​បុណ្យ បន្ទោស​មេឃ បន្ទោស​ដី បន្ទោស​អ្នកដទៃ... ជា​ធម្មតា​នៃ​ចិត្ត​ជា​បុណ្យ​រមែង​ជា​សុខ​ទាន់​ពេល​នោះ​ឯង ហើយ​រមែង​មាន​វិបាក​ជា​សុខ ទៅ​តាម​គ្រា​ដែល​បុណ្យ​នោះ​ឱ្យ​ផល ដូច​ជា​ការ​ដាំ​ពូជ​ដូច្នោះ​ដែរ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2786/dgvdgrcfxfvsczx.jpg
Public date : 20, Nov 2017 (16 Read)
យើង​ប្រាថ្នា​ព្រះនិព្វាន តើ​យើង​ដឹង​ថា​ព្រះនិព្វាន​នោះ​យ៉ាង​ដូច​ម្ដេច​ទេ ? ថា​ព្រះនិព្វាន​ជា​បរមសុខ តើ​សុខ​ដ៏​ក្រៃលែង​នោះ​ដូចម្ដេច ? ថា​ព្រះនិព្វាន​រួច​ផុត​ចាក​ទុក្ខ តើ​អ្វី​ជា​ទុក្ខ ? ហើយ​អ្វី​ជា​ការ​រួច​ផុត​ចាក​ទុក្ខ ? ដូច្នេះអ្វី​ដែល​អាច​ដឹង​បាន​ក្នុង​ពេល​នេះ គឺ​រូប​ជា​ធាតុ​មិន​ដឹង ដោយ​ឡែក​អំពី​រូប​គឺ​នាមធម៌​ដែល​ដឹង​អារម្មណ៍ សតិ​រលឹក​ដឹង​លក្ខណៈ​នៃ​រូប​ធម៌ និង​នាម​ធម៌​រឿយៗ រហូត​ដល់​វិបស្សនា​កើត​ឡើង​ស្គាល់​ទុក្ខ ដឹង​ហេតុ​នៃ​សេចក្ដី​ទុក្ខ​ក្នុង​វដ្ដៈ ទើប​មាន​ញាណ​ក្នុង​សន្តិបទ ដឹង​អំពី​ការ​អស់​ទៅ​នៃ​បច្ច័យ ។ នៅ​ក្នុង​អដ្ឋកថា​សច្ចវិភង្គ សម្ដែង​អំពី​អនុពោធិញ្ញាណ​គឺ​វិបស្សនា​ដឹង​ទុក្ខ រមែង​ហាមនូវ​សក្កាយទិដ្ឋិ ដឹង​សមុទយៈ​រមែង​ហាម​នូវ​ឧច្ឆេទទិដ្ឋិ ដឹង​នូវ​និរោធ​រមែង​ហាម​នូវ​សស្សតទិដ្ឋិ ដឹង​មគ្គ​រមែង​ហាម​នូវ​អកិរិយទិដ្ឋិ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2771/ervgcrdfhvnfghvjbn.jpg
Public date : 20, Nov 2017 (17 Read)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​នៅ​នាមិគារមាតុ​ប្រាសាទ ក្នុង​បុព្វារាម ជិត​ក្រុងសាវត្ថី ។ សម័យ​នោះ​ឯង ព្រះដ៏មាន​ព្រះភាគ មាន​ភិក្ខុសង្ឃ​ចោម​រោម ទ្រង់​គង់​ក្នុង​ទី​វាល​ស្រឡះ នា​វេលា​រាត្រី​ពេញបូណ៌មី ១៥ កើត ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​អំពី ៖ -អសប្បុរស មិន​ស្គាល់​នូវ​អសប្បុរស ។ -អសប្បុរស មិន​ស្គាល់​នូវ​សប្បុរស ។ -អសប្បុរស ជា​អ្នក​ប្រកប​ដោយ​អសទ្ធម្ម មាន​ការ​សេព​គប់​ជា​អសប្បុរស មាន​គំនិត​ជា​អសប្បុរស មាន​ការ​ប្រឹក្សា​ជា​អសប្បុរស មាន​វាចា​ជា​អសប្បុរស មាន​ការងារ​ជា​អសប្បុរស មាន​ទិដ្ឋិ​ជា​អសប្បុរស តែង​ឱ្យ​ទាន​ជា​អសប្បុរស ។ -ម្នាល​ភិក្ខុ​ទាំង​ឡាយ អសប្បុរស​នោះ​ឯង ( ប្រកប​ដោយ​ធម៌​អសប្បុរស​ទាំង ៨ ពួក​យ៉ាង​នេះ​ហើយ ) លុះ​មាន​រាង​កាយ​បែក​ធ្លាយ​ទៅ ខាង​មុខ​បន្ទាប់​អំពី​មរណៈ តែង​ទៅ​កើត​ក្នុង​គតិ​របស់​ពួកអសប្បុរស ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ឯ​គតិ​របស់​ពួក​អសប្បុរស​តើដូចម្ដេច គតិ​របស់​ពួកអសប្បុរស​គឺ​នរក ឬ​កំណើតតិរច្ឆាន ។ -សប្បុរស​ស្គាល់​នូវ​សប្បុរស ។ -សប្បុរស​ស្គាល់​នូវ​អសប្បុរស ។ -សប្បុរស ប្រកប​ដោយ​ព្រះសទ្ធម្ម ៧ គឺ សទ្ធា ហិរិ ឱត្តប្បៈ ពាហុសច្ចៈ អារទ្ធវីរិយៈ ឧបដ្ឋិតស្សតិ បញ្ញា ។ -សប្បុរស មាន​ការ​សេព​គប់​នឹង​អ្នក​ដែល​មាន​នូវ​ព្រះសទ្ធម្ម​ទាំង ៧ នេះឯង ។ -សប្បុរស មាន​គំនិត​ជា​សប្បុរស គឺ​មិន​គិត​ដើម្បី​បៀតបៀន​ខ្លួន​ឯង មិន​គិត​ដើម្បី​បៀតបៀន​អ្នក​ដទៃ មិន​គិត​ដើម្បី​បៀតបៀន​ទាំង​ពីរ​ខាង ។ -សប្បុរស​មាន​ការ​ប្រឹក្សា​ជា​សប្បុរស គឺ​សប្បុរស​មិន​ប្រឹក្សា​ដើម្បី​បៀត​បៀន​ខ្លួន​ឯង​ជាដើម​ឡើយ ។ -សប្បុរស​មាន​វាចា​ជា​សប្បុរស គឺ​វៀរចាក​វចីទុច្ចរិត ៤ យ៉ាង -សប្បុរស​មាន​ការងារ​ជា​សប្បុរស គឺ​វៀរចាក​កាយទុច្ចរិត ៣ យ៉ាង ។ -សប្បុរស​មាន​ទិដ្ឋិ​ជា​សប្បុរស គឺ​មាន​សម្មាទិដ្ឋិ ១០ ហ្នឹងឯង -សប្បុរស​តែង​ឱ្យ​ទាន​ជា​សប្បុរស មាន​ការ​ឱ្យ​ដោយ​គោរព​កោត​ក្រែង​ជាដើម ។ -ម្នាលភិក្ខុ​ទាំង​ឡាយ សប្បុរស​នោះ​ឯង ឯវំ សទ្ធម្មសមន្នាគតោ ឯវំ សប្បុរិសភត្តឹ វំ សប្បុរិសចិន្តី ឯវំ សប្បុរិសមន្តី ឯវំ សប្បុរិសវាចោ ឯវំ សប្បុរិសកម្មន្តោ ឯវំ សប្បុរិសទិដ្ឋី ឯវំ សប្បុរិសទានំ ទត្វា លុះ​មាន​រាងកាយបែក​ធ្លាយ​ទៅ ខាង​មុខ​បន្ទាប់​អំពី​មរណៈ​តែង​ទៅ​កើត​ក្នុង​គតិ​របស់​សប្បុរស ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​គតិ​របស់​សប្បុរស​តើ​ដូច​ម្ដេច គតិ​របស់​សប្បុរស​នោះ គឺ​សភាព​ជា​ទេវតា​ដ៏ស្ដុកស្ដម្ភ ឬ​សភាព​ជា​មនុស្ស​ដ៏​ស្ដុកស្ដម្ភ ។ លុះ​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​នូវ​ព្រះសូត្រ​នេះ​ចប់​ហើយ ភិក្ខុ​ទាំង​នោះ ក៏​មាន​សេចក្ដីត្រេកអរ​រីករាយ ចំពោះ​ភាសិត​របស់​ព្រះដ៏មាន​ព្រះភាគ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2770/sdfverscfrcdcgrse.jpg
Public date : 20, Nov 2017 (18 Read)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​ប្រថាប់​នៅ​នាមិគារ​មាតុ​ប្រាសាទ ក្នុង​បុព្វារាម ជិត​ក្រុងសាវត្ថី ។ ក្នុង​អដ្ឋកថា​ឧដ្ឋានសូត្រ សុត្តនិបាត ប្រាប់​ថា ព្រះពុទ្ធអង្គ​ទ្រង់​គង់​ប្រថាប់​នៅ​ព្រះជេតពន​មហាវិហារ ក្នុង​វេលា​រាត្រី លុះ​ដល់​ពេល​ថ្ងៃ​ព្រះអង្គ​ទ្រង់​គង់​ប្រថាប់​នៅ​វត្តបុព្វារាម ក្នុង​ប្រាសាទ​របស់​មិគារ​មាតា បើ​វេលា​យប់ ស្ដេច​គង់​ប្រថាប់​នៅ​បុព្វារាម ពេល​ថ្ងៃ​ទ្រង់​ស្ដេច​យាង​មក​គង់​ប្រថាប់​នៅ​ព្រះជេតពន​មហាវិហារ​វិញ នេះ​គឺ​ព្រះដ៏មាន​ព្រះភាគ​ទ្រង់​បដិបត្តិ​មក​ជា​ប្រចាំ ព្រោះ​ហេតុអ្វី? ម្យ៉ាង ដើម្បី​អនុគ្រោះ​ដល់​ត្រកូល​ទាំង ២ ម្យ៉ាង​ទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​ប្រកាស​គុណ​នៃ​មហាបរិច្ចាគ​របស់​ត្រកូល​ទាំង ២ នោះ​ឯង ។ នៅ​ក្នុង​មហាបុណ្ណម​សូត្រ​នេះ ផ្ដើម​ដោយ​ព្រះសង្ឃ​ត្ថេរ​មួយ​ព្រះអង្គ​ជា​មហាខីណាស្រព បាន​នាំ​ភិក្ខុ ៦០ ព្រះអង្គ​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ​ក្នុង​ពេល​ព្រលប់ នៅ​ទី​វាលស្រឡះ ចំ​ថ្ងៃ​ពេញ​បូណ៌មី ១៥ កើត ព្រះ​ចន្ទ​ចាប់​ផ្ដើម​រះ​នៅ​ទិស​បូព៌ ព្រះអាទិត្យ​ក៏​អស្ដង្គត ភិក្ខុ​បរិស័ទ​គង់​ស្ថិត​ក្នុង​ឆព្វណ្ណរង្សីនៃ​ព្រះបរមសាស្ដា នា​វត្ត​បុព្វារាម​នោះ​ឯង ។ ភិក្ខុ ៦០ ព្រះអង្គ សុទ្ធ​តែ​បាន​កំណត់​ដឹង​នូវ​នាម​រូប ប៉ុន្តែ​មិន​ទាន់​សម្រេចមគ្គផល ទើប​ព្រះសង្ឃ​ត្ថេរ​ជា​ព្រះអាចារ្យ ជាមហាខីណា​ស្រព ក្រោក​អំពី​អាសនៈ ធ្វើ​ចីវ​រឆៀង​ស្មា​ម្ខាង ប្រណម្យ​អញ្ជលី ឆ្ពោះ​ទៅ​រក​ព្រះដ៏មាន​ព្រះភាគ​ហើយ ក៏​ក្រាប​បង្គំ​ទូល​សួរព្រះដ៏មាន​ព្រះភាគ ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន បើ​ព្រះដ៏មាន​ព្រះភាគ ធ្វើ​ឱកាស​ដើម្បី​ដោះ​ស្រាយ​ប្រស្នា​របស់​ខ្ញុំ​ព្រះអង្គ ខ្ញុំ​ព្រះអង្គ​នឹង​សួរ​នូវ​ហេតុ​បន្តិច​បន្តួច​ចំពោះ​ព្រះដ៏មាន​ព្រះភាគ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ បើ​ដូច្នោះ អ្នក​ចង់​សួរ​ប្រស្នា​ណា ចូរ​អង្គុយ​លើ​អាសនៈ​របស់​ខ្លួន សួរ​ប្រស្នា​នោះ​ចុះ ។ លំដាប់​នោះ ព្រះសង្ឃត្ថេរ បាន​គង់អង្គុយ​លើ​អាសនៈ​របស់​លោក​ហើយ ក៏​បាន​ក្រាប​បង្គំ​ទូល​សួរ​ជា​បឋម​អំពី​ឧបាទានក្ខន្ធ ៥ ។ តាម​ពិត ព្រះសង្ឃត្ថេរ ជ្រាប​ហើយ ប៉ុន្តែ​ការ​ក្រាប​បង្គំ​ទូល​សួរ​ព្រះដ៏មាន​ព្រះភាគ​នេះ ដើម្បី​ជា​ការ​អនុគ្រោះ​ដល់​សិស្ស​ទាំង ៦០ ព្រះអង្គ​នោះ​ឯង ។ -សួរអំពី​មូល​ហេតុ​នៃ​ឧបាទានក្ខន្ធ ៥ ។ -សួរ​អំពី​ឧបាទាន ។ -សួរ​អំពី​ឆន្ទរាគៈ​ផ្សេង​គ្នា ។ -សួរ​អំពី​ខន្ធ ១១ កង ។ -សួរ​អំពី​ហេតុ អំពី​បច្ច័យ​នាំ​ឱ្យ​បញ្ញត្តខន្ធ ៥ ។ -សួរ​អំពី​សក្កាយទិដ្ឋិ​កើត​មាន ។ -សួរ​អំពី​សក្កាយទិដ្ឋិ​មិន​កើត​មាន ។ -សួរ​អំពី​អស្សាទ អាទីនវៈ និង​និស្សរណៈ​ក្នុង​ខន្ធ ៥ ។ -សួរ​អំពីកាល​បុគ្គល​ដឹង​ដូចម្ដេច ឃើញ​ដូច​ម្ដេច ទើប​អហង្ការ មមង្ការ និង​មានានុស័យ ក្នុង​កាយ​ដែល​ប្រកប​ដោយ​វិញ្ញាណ​នេះ​ផង ក្នុង​និមិត្ត​ទាំង​ពួង​ជា​ខាង​ក្រៅ​ផង មិន​មាន ។ ជា​ចុង​ក្រោយ​នៃ​ព្រះធម្មទេសនា ព្រះភិក្ខុ​ទាំង ៦០ ព្រះអង្គ​នោះ​ឯង គង់​នៅមួយ​កន្លែង​នៅ​ឡើយ បាន​រួច​ផុត​ចាក​អាសវៈ​ទាំង​ឡាយ ក្នុង​គ្រា​នោះ​ហោង ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2769/32wwtpic.jpg
Public date : 20, Nov 2017 (47 Read)
កាលពីព្រេងនាយ មានព្រះរាជាមួយព្រះអង្គព្រះនាម កណ្ឌរី១ សោយរាជសម្បត្តិក្នុងនគរពារាណសី ទ្រង់មានព្រះរូបឆោមលោមពណ៌ល្អឆើតឆាយ ។ ពួកអាមាត្យទាំងឡាយតែងនាំយកគ្រឿងក្រអូបមកថ្វាយដល់ព្រះរាជានោះរាល់ៗថ្ងៃ ។ កាលប្រោះព្រំគ្រឿងក្រអូបក្នុងព្រះរាជនិវេសន៍សព្វគ្រប់ហើយ ក៏ពុះឈើក្រអូប ចម្អិននូវព្រះក្រយាដើម្បី (ថ្វាយ) ព្រះរាជានោះ ។ សូម្បីព្រះអគ្គមហេសីរបស់ព្រះបាទកណ្ឌរីនោះ ក៏ជាអ្នកមានរូបល្អស្អាតក្រៃលែង ព្រះនាងមានព្រះនាម កិន្នរា២ ។ សូម្បីបុរោហិតរបស់ព្រះចៅកណ្ឌរីនោះ ក៏ជាអ្នកដល់ព្រមដោយបញ្ញាហើយមានវ័យស្មើនឹងព្រះរាជាដែរ លោកមានឈ្មោះថា បញ្ចាលចណ្ឌៈ ។ ខាងក្នុងស្ថានទី ដែលអាស្រ័យនឹងប្រាសាទរបស់ព្រះរាជានោះ មានដើមព្រីងមួយដើមដុះនៅខាងក្នុងកំពែងវាំង ហើយមានមែកសាខាឱនសំយុងចុះទៅលើកំពែងវាំងនោះ ។ មានបុរសខ្វិនមួយមានរូបរាងអាក្រក់គួរខ្ពើមអាស្រ័យនៅនឹងម្លប់ព្រីងនោះ ។ ក្នុងថ្ងៃមួយព្រះនាងកិន្នរាទេវី កាលព្រះនាងសម្លឹងមើលតាមវាតបាន (សីហបញ្ជរ) ឆៀងព្រះនេត្រទតឃើញបុរសនោះ ក៏ជាប់ព្រះទ័យប្រតិព័ទ្ធស្នេហាឥតរសាយ លុះវេលាដែលញ៉ាំងព្រះរាជាឲ្យទ្រង់ រីក​រាយ​ឆ្អែតស្កប់ស្កល់ដោយកិលេស និងឲ្យទ្រង់ផ្ទំលក់ហើយ ព្រះនាងទើបក្រោកឡើង វេចខ្ចប់អាហារដែលប្រណីតៗមានរសឆ្ងាញ់ដាក់ក្នុងផ្តិលមាស ធ្វើឲ្យជាប់នឹងចង្កេះ ហើយឆ្លងតាមវាតបានដោយខ្សែធ្វើអំពីសំពត់ ឡើងទៅកាន់ដើមព្រីង ហើយចុះទៅតាមមែក ញ៉ាំងបុរសខ្វិននោះឲ្យបរិភោគរួចហើយ ទើបធ្វើនូវអំពើអាក្រក់(ប្រព្រឹត្តអំពើក្បត់) ជាមួយនឹងបុរសនោះ រួចរាល់ហើយ ទើបព្រះនាងឡើងមកប្រាសាទដោយផ្លូវដែលខ្លួនមកនោះឯង ជម្រះនូវសរីរកាយដោយគ្រឿងក្រអូបហើយ ទើបចូលទៅផ្ទំជាមួយនឹងព្រះរាជាវិញ ។ ព្រះនាងកិន្នរានោះតែងប្រព្រឹត្តអំពើបាបជាមួយនឹងបុរសខ្វិននោះជាប់ជានិច្ចដោយឧបាយនេះឯង ។ ចំណែកឯព្រះរាជាទ្រង់មិនបានដឹងឡើយ ។ ថ្ងៃមួយ ព្រះរាជាទ្រង់ប្រទក្សិណព្រះនគររួចហើយ កាលនឹងចូលកាន់ព្រះរាជនិវេសន៍ ទ្រង់ទតឃើញបុរសខ្វិន ដែលមានអាការៈគួរអាណិតក្រៃលែង ដែលនៅអាស្រ័យនឹងម្លប់ដើមព្រីងនោះ ទើបទ្រង់ត្រាស់សួរបុរោហិតថា ឃើញមនុស្សប្រេតនោះដែរឬទេ ? បុរោ​ហិត​ទូលថា ព្រះករុណាព្រះអង្គ ខ្ញុំឃើញ ។ ព្រះចៅកណ្ឌរីក៏សួរទៀតថា ម្នាលសម្លាញ់ ចុះបុរសដែលមានរូបរាងអាក្រក់គួរខ្ពើមយ៉ាងនេះ នឹងមានស្ត្រីណាមកស្រឡាញ់ដោយឆន្ទរាគៈដែរនោះ ? បុរសខ្វិនបានស្ដាប់ព្រះរាជតម្រាស់នោះហើយ ក៏កើតមានះហើយគិតថា ព្រះរាជានេះនិយាយស្អី មិនដឹងថាមហេសីរបស់ខ្លួនមកកាន់សម្នាក់យើង ហើយលើកដៃសំពះដើមព្រីងពោលវាចាថា ឱ ទេព្តាដែលនៅនឹងដើមព្រីងនេះអើយ វៀរលែងតែអ្នកចេញហើយ មនុស្សដទៃមិនដឹងនូវហេតុការណ៍នោះឡើយ ។ បុរោហិតឃើញកិរិយារបស់បុរសខ្វិននោះ ហើយគិតថា ព្រះអគ្គមហេសីរបស់ព្រះរាជាប្រាកដជាមកតាមដើមព្រីងនេះ ហើយធ្វើកម្មលាមកជាមួយនឹងបុរសនេះ ។ បុរោហិតទើបទូលសួរព្រះរាជាថា បពិត្រមហារាជ ក្នុងវេលារាត្រី សម្ផស្សសរីរៈនៃព្រះទេវីនោះ មានសភាពដូចម្ដេចដែរ ព្រះអង្គ ?ព្រះបាទកណ្ឌរីត្រាស់ថា ម្នាលសម្លាញ់ យើងមិនឃើញអ្វីដទៃឡើយ តែក្នុងមជ្ឈិមយាម សរីរៈព្រះទេវីមានសភាពត្រជាក់ប្លែក ។ បុរោហិតទើបទូលថា បពិត្រទេវៈ បើសិនយ៉ាងនោះ ស្ត្រីទាំងឡាយដទៃចូរលើកទុកសិនចុះ ព្រះនាងកិន្នរាទេវីអគ្គមហេសីរបស់ព្រះអង្គ បានធ្វើកម្មលាមកជាមួយនឹងបុរសខ្វិននេះហើយ ។ ព្រះរាជាត្រាស់ថា ម្នាលសម្លាញ់ អ្នកនិយាយអ្វី ព្រះនាងកិន្នរាទេវីដែលជាអ្នកដល់ព្រមដោយរូបឆោម លោមពណ៌ ស្រស់ឆើតឆាយយ៉ាងនេះ នឹងមកអភិរម្យជាមួយនឹងបុរសដែលមានរូបអាក្រក់គួរខ្ពើមយ៉ាងនេះដូចម្ដេចកើត ។ បុរោហិតត្រាស់ថា បពិត្រទេវៈ សូមទ្រង់ចាំចាប់ចុះ ។ ព្រះចៅកណ្ឌរីនោះទទួលថា ល្អហើយចឹង គ្រាសោយព្រះក្រយាហើយក៏ចូលផ្ទំជាមួយនឹងព្រះនាងកិន្នរាដោយតាំងព្រះទ័យថា យើងនឹងចាប់ព្រះនាង ។ វេលាដល់ពេលដែលទ្រង់ធ្លាប់ផ្ទំតាមប្រក្រតីក៏ទ្រង់ធ្វើជាផ្ទំលក់ធម្មតា ។ សូម្បីព្រះនាងកិន្នរានោះក៏បានក្រោកឡើងហើយធ្វើតាមដែលបានធ្វើហើយយ៉ាងនោះ ។ ព្រះរាជាទ្រង់ទៅតាមខាងក្រោយព្រះនាង ហើយបានឈរនៅក្រោមម្លប់ដើមព្រីង ។ ថ្ងៃនោះ បុរសខ្វិនខឹងព្រះទេវី បាននិយាយគំហកថា ថ្ងៃនេះហេតុអ្វីទើបនាងយូរមកម្លេះ ហើយលើក​ដៃទះនូវថ្ពាល់ព្រះនាងមួយដៃ ។ ព្រះនាងនិយាយថា បពិត្រអ្នកជាម្ចាស់ បងកុំខឹងអី អូននៅចាំមើលឲ្យព្រះរាជាផ្ទំលក់សិន ដូច្នេះហើយព្រះនាងក៏ប្រព្រឹត្តហាក់បីដូចជាភរិយាក្នុងផ្ទះរបស់បុរសនោះ ។ ព្រោះការទះនោះ សីហមុខកុណ្ឌល (ទុំហូមានមុខរាជសីហ៍) ក៏របូតចាកត្រចៀកខ្ទាតធ្លាក់ទៅក្បែរជើងរបស់ព្រះរាជា ។ ព្រះរាជាកាន់យកទុំហូនោះដោយគិតថា នឹងជាភ័ស្តុតាង ហើយទ្រង់ក៏ចេញទៅ ។ ចំណែកព្រះនាងកិន្នរាបានប្រព្រឹត្តអនាចារជាមួយនឹងបុរសខ្វិននោះហើយ ក៏ត្រឡប់ទៅដោយន័យមុននោះឯង ហើយក៏ប្រារព្ធនឹងផ្ទំជាមួយនឹងព្រះរាជា ។ ព្រះរាជាទ្រង់ហាមឃាត់ ។ ក្នុងថ្ងៃស្អែកឡើង ទ្រង់បញ្ជាឲ្យអ្នកបម្រើទៅប្រាប់ព្រះនាងថា ព្រះនាងកិន្នរាទេវីចូរតាក់តែងគ្រឿងអលង្ការទាំងពួងដែលយើងប្រទានឲ្យហើយមក ។ ព្រះនាងកិន្នរាប្រាប់ទៅវិញថា សីហមុខកុណ្ឌលនោះ យើងបានបញ្ជូនទៅឲ្យជាងមាសធ្វើហើយ ដូច្នេះហើយ យើងនឹងមិនបានទៅគាល់ព្រះអង្គទេ ព្រះរាជាត្រាស់បញ្ជាមកទៀត ព្រះនាងទើបប្រដាប់កុណ្ឌលម្ខាងចូលមកគាល់ ។ ព្រះចៅកណ្ឌរីត្រាស់សួរថា កុណ្ឌលរបស់នាងនៅឯណា ? ព្រះនាងទូលថា នៅក្នុងសម្នាក់ជាងមាស ។ ព្រះរាជាទើបបញ្ជាឲ្យហៅជាងមាសមក ហើយសួរថា ហេតុអ្វីបានជាអ្នកមិនឲ្យកុណ្ឌលដល់ព្រះនាង ? ជាងមាសទូលថា បពិត្រទេវៈ ខ្ញុំព្រះករុណាមិនបានទទួលទេ ព្រះអង្គ ។ ព្រះរាជាក្រោធនឹងព្រះនាងនោះ ហើយពោលថា នែស្រីចង្រៃ ការងារដូច្នេះនឹងគប្បីមានដោយជាងមាសនោះ ហើយក៏បោះនូវកុណ្ឌលនោះទៅខាងមុខព្រះនាង ហើយត្រាស់នឹងបុរោហិតថា ម្នាលសម្លាញ់ អ្នកនិយាយនោះពិតហើយ អ្នកចូរទៅកាត់ក្បាលរបស់នាងភ្លាម ។ បុរោហិតនោះ ឲ្យគេយកព្រះនាងទៅទុកក្នុងកន្លែងមួយខាងក្នុងព្រះរាជវាំង ហើយចូលទៅគាល់ព្រះរាជាទូលថា បពិត្រព្រះសម្មតិទេព សូមទ្រង់កុំខឹងនឹងព្រះនាងកិន្នរាទេវីឡើយ ស្ត្រីទាំងឡាយយ៉ាងនេះឯង ។ បើព្រះអង្គមិនជឿ ហើយមានសេចក្ដីប្រាថ្នាដើម្បីនឹងដឹងនូវភាពទ្រុស្តសីលរបស់ស្ត្រីទាំង​ឡាយ ខ្ញុំព្រះអង្គនឹងសម្ដែងប្រាប់ឲ្យទ្រង់ឃើញនូវសេចក្ដីអាក្រក់លាមក និងភាពមាយាលាក់ពុតរបស់ស្ត្រីទាំងឡាយនោះ សូមទ្រង់ចូរយាងមក ពួកយើងនឹងត្រាច់ទៅកាន់ជនបទ ដោយភេទនៃខ្លួនគឺបុគ្គលដទៃមិនស្គាល់ (ស្លៀកពាក់ស៊ីវិល)។ ព្រះរាជាទទួលថា ល្អហើយបុរោហិត ដូច្នេះហើយទ្រង់ប្រគល់រាជ្យឲ្យព្រះមាតាគ្រប់គ្រង ទ្រង់ក៏ចេញទៅកាន់ចារិកមួយអន្លើដោយបុរោហិតនោះ ។ កាលព្រះបាទកណ្ឌរីនិងបុរោហិតទៅបានប្រមាណមួយយោជន៍ ទ្រង់គង់សម្រាកនៅនឹងផ្លូវធំមួយ ។ (ក្នុងពេលនោះ) មានក្ដុម្ពីម្នាក់ធ្វើនូវមង្គលដើម្បីប្រយោជន៍ដល់កូនប្រុស បានឲ្យនាងកុមារីម្នាក់ អង្គុយ​លើ​យានដែលបិទបាំង ហើយធ្វើដំណើរទៅដោយបរិវារដ៏ច្រើន ។ បុរោហិតបានឃើញហើយទូលថា បពិត្រ​ទេវៈ បើព្រះអង្គប្រាថ្នា ខ្ញុំអាចនឹងឲ្យនាងកុមារីនោះធ្វើអជ្ឈាចារជាមួយនឹងព្រះអង្គបាន ។ ព្រះបាទ​កណ្ឌរីត្រាស់ថា នែសម្លាញ់ អ្នកនិយាយអ្វី នាងមកជាមួយនឹងបរិវារដ៏ច្រើន មិនអាចនឹងធ្វើយ៉ាងនេះឡើយ ។ បុរោហិតទូលថា បើយ៉ាងនោះ សូមព្រះអង្គចូរចាំមើលចុះ ហើយប្រញាប់ត្រាច់ស្កាត់ទៅខាងមុខ បិទបាំងវាំងននក្នុងទីមិនឆ្ងាយអំពីផ្លូវ ធ្វើព្រះរាជាឲ្យនៅខាងក្នុងវាំងនននោះ ហើយខ្លួនឯងទៅអង្គុយយំនៅចំណែកមួយនៃផ្លូវ ។ លំដាប់នោះ ក្ដុម្ពីនោះបានឃើញបុរោហិតហើយសួរថា នែលោក ព្រោះហេតុអ្វី បានជាអ្នកអង្គុយយំ ។ បុរោហិតប្រាប់ថា ភរិយារបស់ខ្ញុំជាអ្នកមានភារៈធ្ងន់ (មានគភ៌ចាស់) ខ្ញុំនាំនាងទៅកាន់ត្រកូលរបស់នាង ពេលដល់ពាក់កណ្ដាលផ្លូវ នាងក៏ឈឺពោះរកកល់នឹងប្រសូតបុត្រ នាងកំពុងលំបាកនៅក្នុងវាំងនននោះឯង ឥឡូវនេះមិនមានស្ត្រីឯណានីមួយក្នុងសម្នាក់របស់នាងឡើយ សូម្បីខ្ញុំក៏មិនអាចដើម្បីនឹងទៅក្នុងទីនោះ ខ្ញុំមិនដឹងថា នាងនឹងទៅជាយ៉ាងណាឡើយ នាងគួរដើម្បីបានស្ត្រីម្នាក់ ។ ក្ដុម្ពីនោះទើបតបថា បើយ៉ាងនោះលោកកុំយំឡើយ ពួកស្ត្រីរបស់យើងមកជាមួយច្រើនដែរ ល្មមនឹងទៅជួយបានម្នាក់ ។ បុរោហិតពោលថា បើយ៉ាងនោះ សូមឲ្យនាងកុមារីនេះទៅចុះ នឹងបានជាសិរីសួស្ដីដល់នាងផង ។ ក្ដុម្ពីនោះគិតថា បុរសនេះនិយាយត្រូវ មង្គលនឹងកើតមានដល់កូនប្រសារបស់យើង និងដោយនិមិត្តនេះ នាងនឹងចម្រើនទៅដោយបុត្រធីតាទាំងឡាយ គិតដូច្នេះហើយទើបបញ្ជូននាងកុមារីនោះទៅ ។ នាងកុមារីនោះចូលទៅហើយ បានឃើញព្រះរាជា មានចិត្តប្រតិព័ទ្ធស្នេហាហើយក៏បានធ្វើអជ្ឈាការនោះទៅ ។ ចំណែកព្រះរាជា (ទ្រង់ដោះ) ព្រះទម្រង់ប្រទានដល់នាង ។ គ្រានោះ នាងកុមារីបានសម្រេច​កិច្ចហើយ ក៏ចេញមកក្រៅ ជនទាំងឡាយសួរថា នាងនោះប្រសូតបានកូនប្រុស ឬស្រី ? នាងកុមារីឆ្លើយថា ជាកូនប្រុស ស្អាតដូចមាសចឹង ។ ក្ដុម្ពីក៏នាំកុមារីនោះទៅ ។ ចំណែកបុរោហិតត្រឡប់ចូលមកគាល់ព្រះរាជាហើយទូលថា បពិត្រទេវៈ ព្រះអង្គឃើញហើយមែនទេ សូម្បីនាងកុមារីនេះ គង់ប្រព្រឹត្តធ្វើអំពើយ៉ាងនេះ នឹងនិយាយអ្វីដល់ស្ត្រីដទៃនោះ ហើយព្រះអង្គបានប្រទានអ្វីដល់នាងអត់ ? ព្រះចៅកណ្ឌរីត្រាស់ថា យើងឲ្យចិញ្ចៀនដែលជាប់នឹងដៃដល់នាង ។ បុរោហិតទូលថា ព្រះអង្គប្រទានចិញ្ចៀនឲ្យនាងធ្វើអ្វី ថាហើយក៏រត់យ៉ាងលឿនទៅបញ្ឈប់យាន មនុស្សទាំងឡាយសួរថា មានរឿងអ្វីលោក ? បុរោហិតពោលថា នាងកុមារីនេះកាន់យកចិញ្ចៀនដែលទុកនៅលើក្បាលនាងព្រាហ្មណីភរិយារបស់ខ្ញុំហើយមក នែនាង ចូរឲ្យចិញ្ចៀននោះមកវិញ ។ នាងកុមារីនោះ កាលឲ្យនូវចិញ្ចៀននោះ ក៏បានចាក់នូវដៃព្រាហ្មណ៍ដោយក្រចក ហើយឲ្យដោយកំហកថា អាចោរយកចុះ ។ ព្រាហ្មណ៍បុរោហិតបានសម្ដែងស្ត្រីទាំងឡាយជាច្រើន ដែលប្រព្រឹត្តក្រៅចិត្តដទៃ ដោយឧបាយវិធីផ្សេងៗ យ៉ាងនេះហើយ ទើបទូលព្រះរាជាថា បពិត្រព្រះសម្មតិទេព ប៉ុណ្ណេះក៏ល្មមហើយ សូមស្ដេច​យាង​ទៅកាន់ទីដទៃចុះ ។ ព្រះបាទកណ្ឌរីត្រាស់ថា សូម្បីនឹងត្រាច់ទៅអស់ទូទាំងជម្ពូទ្វីប ស្ត្រីទាំងពួងនឹងជាយ៉ាងនេះដូចគ្នា ។ យើងនឹងត្រូវទៅធ្វើអ្វី ពួកយើងនឹងត្រឡប់ទៅវិញ ហើយស្ដេចក៏ត្រឡប់ចូលកាន់ក្រុងពារាណាសី ។ បុរោហិតទូលសូមប្រទានទោសដល់ព្រះនាងកិន្នរាថា បពិត្រមហារាជ ឈ្មោះ​ថា ស្ត្រីទាំងឡាយជាអ្នកមានបាបធម៌យ៉ាងនេះ នោះជាប្រក្រតីរបស់ស្ត្រីទាំងនោះឯង សូមព្រះអង្គអត់ទោសឲ្យព្រះនាងកិន្នរាចុះ ព្រះរាជាទ្រង់ក៏លើកលែងទោសឲ្យព្រះនាង ហើយត្រាស់បញ្ជាឲ្យនិរទេសចេញចាកព្រះរាជនិវេ​ស​ន៍​ ​កាលទ្រង់ដកនូវព្រះនាងកិន្នរានោះចេញចាកតំណែង បានតែងតាំងស្ត្រីដទៃក្នុងតំណែងអគ្គម​ហេ​សី ​។ ព្រះបាទកណ្ឌរីបញ្ជាឲ្យបណ្ដេញបុរសខ្វិននោះឲ្យចេញ ហើយឲ្យគេកាត់នូវមែកព្រីងនោះចេញ ។ តទា កុណាលោ បញ្ចាលចណ្ឌោ អហោសិ ក្នុងពេលនោះ ស្ដេចបក្សី កុណាល គឺជាបុរោហិតបញ្ចាលចណ្ឌៈ ។ (កុណាលោហំ តទា អាសិំ បក្សីកុណាលក្នុងកាលនោះមកជាតថាគត ) កាលនាំរឿងដែលខ្លួនបានឃើញហើយមកសម្ដែងទើបពោលគាថាថា យំ វេ ទិស្វា កណ្ឌរីកិន្នរានំ សព្វិត្ថិយោ ន រមន្តិ អគារេ តំ តាទិសំ មច្ចំ ចជិត្វា ភរិយា អញ្ញំ ទិស្វា បុរិសំ បីឋសប្បិំ។បុគ្គលឃើញ (នូវហេតុនៃសេចក្តីនឿយណាយ) របស់ព្រះរាជាព្រះនាមកណ្ឌរី និងព្រះនាងកិន្នរា (គប្បីដឹងចុះ) ពួកស្រីទាំងអស់ រមែងមិនត្រេកអរក្នុងផ្ទះ (របស់ស្វាមីទេ) ដូចជាភរិយា (របស់ព្រះរាជាកណ្ឌរី) លះបង់នូវសត្វគឺ (ស្វាមី) បែបនោះ ព្រោះឃើញនូវបុរសផ្តេសផ្តាសដទៃជាបុរសខ្វិន ។ អធិប្បាយសេចក្ដីនៃគាថានោះថា បណ្ឌិតឃើញហេតុនៃសេចក្ដីនឿយណាយរបស់ព្រះបាទកណ្ឌរីនឹងព្រះនាងកិន្នរានេះ ។ ស្ត្រីទាំងពួងរមែងមិនត្រេកអរក្នុងផ្ទះនៃស្វាមីរបស់ខ្លួន ។ ពិតមែនហើយ ព្រះនាងកិន្នរាទេវីដែលជាអគ្គមហេសីរបស់ព្រះបាទកណ្ឌរីឃើញបុរសខ្វិនដទៃ សុខចិត្តលះបង់ព្រះរាជាអង្គនោះដែលបុរសឈ្លាសក្នុងការអភិរម្យយ៉ាងនេះ ហើយមកធ្វើកម្មលាមកនឹងមនុស្សប្រេតនោះ ។ (កិន្នរាទេវីវត្ថុ និដ្ឋិតា ) (រឿងព្រះនាងកិន្នរាទេវី ចប់ ) (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៧២) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2768/texssss55tpic.jpg
Public date : 19, Nov 2017 (24 Read)
អតីតេ ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ អគ្គមហេសីរបស់ព្រះបាទ ព្រហ្មទត្តមានព្រះនាមថា បិង្គិយានី បានបើកនូវសីហបញ្ជរ កាលព្រះនាងសម្លឹងទៅបានឃើញបុរសអ្នកគង្វាលសេះមង្គលម្នាក់ (ក៏មានព្រះហ្ឫទ័យប្រតិព័ទ្ធស្នេហា) គ្រាកាលដែលព្រះរាជស្វាមីទ្រង់កំពុងដំណើរការនិទ្រាលង់លក់ហើយ ព្រះនាងក៏ចុះតាមវាតបានគឺបង្អួច ទៅប្រព្រឹត្តអំពើក្បត់ (លបលួចស្រឡាញ់គ្នា) ជាមួយនឹងអ្នកគង្វាលសេះនោះ រួចរាល់ស្រេចបាច់ហើយ ទើបឡើងមកកាន់ប្រាសាទ ហើយជម្រះនូវសរីរៈដោយគ្រឿងក្រអូប ទើបបានចូលទៅដេកជាមួយព្រះរាជស្វាមីវិញ ។ អថេកទិវសំ លំដាប់នោះ ក្នុងថ្ងៃមួយ ព្រះរាជាទ្រង់ត្រិះរិះថា ហេតុអ្វីហ្ន៎ បានជាក្នុងវេលាពាក់កណ្ដាលអធ្រាត្រ សរីរៈរបស់ព្រះទេវីទើបត្រជាក់ជានិច្ចចឹង យើងនឹងឃ្លាំមើលនូវនាង ដូច្នេះហើយ ក្នុងថ្ងៃមួយនោះ ព្រះរាជាទ្រង់ធ្វើហាក់ដូចជាផ្ទំលក់ ពេលព្រះនាងក្រោកទៅ ព្រះរាជាទ្រង់ក៏យាងទៅតាមក្រោយ ទ្រង់បានឃើញព្រះនាងប្រព្រឹត្តអំពើក្បត់ជាមួយនឹងអ្នកគង្វាលសេះ ហើយទ្រង់ត្រឡប់មក ស្ដេចក៏ឡើងកាន់ទីសយ្យាសនៈ ។ សូម្បីព្រះនាងទេវី កាលបានប្រព្រឹត្តរួចរាល់ហើយ ទើបយាងមកហើយចូលផ្ទំលើទីដេកដ៏តូចមួយ ។ បុនទិវសេ ក្នុងថ្ងៃស្អែក ព្រះរាជាបញ្ជាឲ្យនាងបិង្គិយានីមកក្នុងកណ្ដាលពួកអាមាត្យ ទ្រង់បង្ហាញនូវកិច្ចនោះ ហើយត្រាស់ថា ស្ត្រីទាំងពួងរមែងមានធម៌ដ៏លាមក ដូច្នេះហើយ ទ្រង់បានលើកលែងទោសសម្លាប់ ចាប់ចង កាត់អវយវៈ ទម្លាយ (ដាក់ទោសត្រឹមតែ) ញ៉ាំងព្រះនាងឲ្យឃ្លាតចាកតំណែង ហើយទ្រង់បានតែងតាំងស្ត្រីដទៃធ្វើជាអគ្គមហេសី ។ តទា កុណាលោ រាជា ព្រហ្មទត្តោ អហោសិ ក្នុងកាលនោះ កុណាលសកុណៈ គឺជាព្រះបាទព្រហ្មទត្តនោះ ។ ព្រោះហេតុនោះ កាលនឹងសម្ដែងហេតុដែលខ្លួនឃើញមក ទើបពោលនូវគាថាថាបិង្គិយានី សព្ពលោកិស្សរស្ស, រញ្ញោ បិយា ព្រហ្មទត្តស្ស ភរិយា; អវាចរី បដ្ឋវសានុគស្ស, តំ វាបិ សា នាជ្ឈគា កាមកាមិនី ។នាងបិង្គិយានីជាភរិយា ជាទីស្រឡាញ់នៃព្រះបាទព្រហ្មទត្ត ព្រះអង្គជាធំ ក្នុងលោកទាំងមូល បានប្រព្រឹត្តក្បត់ចំពោះបុរសអ្នកលុះក្នុងអំណាចដែលខ្លួនប្រាថ្នា នាងបិង្គិយានី ជាអ្នកល្មោភក្នុងកាមនោះ មិនបាននូវបុរសគង្វាលសេះនោះផង (នូវទីអគ្គមហេសីផង) ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៧៣) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
Video Facebook
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
Top Best 10 pro