Monday, 25 Sep B.E.2561  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
Poem & Smot (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Kalyanmet Radio
Location: Battambang
Time: 04.00am - 10.00pm
Metta Radio
Location: Phnom Penh
Time: 24 Hours
Voice of Dhamma Radio
Location: Phnom Penh
Time: 24 Hours
The Buddhist Radio
Location: Lowell MA USA
Time: 24h
Radio Morum
Location: Kompot
Time: 04.00 - 22.00
Mongkool Panha Radio
Location: Kompong Cham
Time: 4.00-22.00
Ponletrayroth Radio
Location: Takeo
Time: 04.00am - 23.00
មើលច្រើនទៀត​
Notice Links
Recently User Logged
All Visitors
Today 14,623
Today
Yesterday 44,343
This Month 813,181
Total ៤៧,០៦៨,៨៦៨
free counters
កំពុងទស្សនា ចំនួន
Lastest News Book Mp3 Video
images/articles/860/Untitled-1.jpg
Public date : 24, Sep 2017 (9016 Read)
១​ នា​ទី​មាន​ប្រយោជន៍ ពន្លត់​ភ្នក់​ភ្លើង​ក្នុង​ចិត្ត​ សង្គម​ត្រ​ជាក់​ បើ​ខាង​ក្នុង​ចិត្ត​របស់​មនុស្ស​នៅ​មិន​ស្ងប់​ទេ ក៏​មិន​អាច​មាន​ឈ្មោះ​ថា​ស្ងប់​ដោយ​ពិត​ប្រាកដ​បាន​ឡើយ ។ សេចក្តី​ស្ងប់​ដ៏​មាំ​មួន​នោះ គឺ​ត្រូវ​ចេញ​ពី​ខាង​ក្នុង​ចិត្ត​របស់​មនុស្ស​ម្នាក់​ៗ​ គ្រប់​គ្នា​ក្នុង​សង្គម​ ដូច​គំនរ​ភ្នក់​ភ្លើង​ម្នាក់​មួយ​ភ្នក់​ កាល​បើ​ម្នាក់​ៗ​ ពន្លត់​ភ្នក់​ភ្លើង​ជា​របស់​ខ្លួន​បាន​ ភ្លើង​ជា​ចំណែករួម​ក៏​ឈ្មោះ​ថា​រលត់​ ភាព​ក្តៅ​រោល​រាល​ក្នុង​សង្គម​ក៏​ស្ងប់​រម្ងាប់​សល់​នៅ​តែ​ភាព​ស្ងប់​ត្រ​ជាក់​ប៉ុណ្ណោះ​ ។ សន្តិ​ភាពដ៏​មាំ​មួន អាច​កើត​ឡើង​បាន​ដោយ​វិធី​ជួ​យ​គ្នា​ពោល​គឺ​ កាល​បើ​ស្ងប់​ត្រជាក់​ក្នុង​ខ្លួន​​ឯង​ហើយ​ គួរ​គប្បី​ជួយ​អនុ​គ្រោះ​អ្នក​ដទៃ​ឲ្យ​ស្ងប់​ផង​ ។ ស្រង់​ចេញ​ពី​ សៀវភៅ " មេរៀន​ជី​វិត​ " រៀប​រៀង​ដោយ លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សា​វង្ស​ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/2390/w35gr4fdrt4wse56hgtf4fsetghu.jpg
Public date : 24, Sep 2017 (790 Read)
មនុស្ស​ម្នាក់ ៗ ដែល​មាន​ជី​វិត​រស់​នៅ​លើ​ផែន​ដី​នេះ គឺ​ត្រូវ​តែ​មាន​គោល​ដៅ​ច្បាស់​លាស់​ដើម្បី​ធ្វើ​ឲ្យ​ដំ​ណើរ​ជី​វិត​របស់​ខ្លួន​កាន់​តែ​មាន​ភាព​រ​លូន​ទៅ​មុខ​ជា​និច្ច និង​ដើម្បី​ឲ្យ​ជី​វិត​កាន់​តែ​មាន​ភាព​ស្រស់​បំ​ព្រង ។ ទន្ទឹម​នឹង​ធ្វើ​ឲ្យ​ដំ​ណើរ​ជី​វិត​សម្រេច​ដល់​គោល​ដៅ​នោះ គឺ​យើង​ត្រូវ​ឧស្សាហ៍​ព្យាយាម​សួរ​ខ្លួន​ឯង​ថា " តើ​ជី​វិត​រស់​នៅ​ដើម្បី​អ្វី ? អ្វី​ទៅ​ជា​គោល​ដៅ​ពិត​ប្រា​កដរបស់​ជី​វិត ? ហើយ​តើ​ជី​វិត​កំ​ពុង​ធ្វើ​អ្វី​នៅ​លើ​ភព​ផែន​ដី​នេះ ? សំ​នួរ​ទាំង​អស់​នេះ​តម្រូវ​ឲ្យ​យើង​ចេះ​សួរ​ដោយ​ខ្លួន​ឯង​ ហើយ​ក៏​តម្រូវ​ឲ្យ​យើង​ត្រិះ​រិះ​ពិ​ចារណា ស្វែង​រក​ចម្លើយ​ដោយ​ខ្លួន​ឯង​ដែរ ។ មនុស្ស​មាន​ជី​វិត​ដែល​រស់​នៅ​លើ​ផែន​ដី​តែ​គ្មាន​គោល​ដៅ វា​ប្រៀប​ដូច​ជាអ្នក​ដើរ​ផ្លូវ​ឆ្ងាយ​ដែល​មិន​ស្គាល់​ផ្លូវ​ដូច្នោះ​ដែរ ។ អ្នក​ដែល​គ្មាន​គោល​ដៅ​ជី​វិត​ច្បាស់​លាស់ អ្នក​នោះ​ច្រើន​តែ​បរាជ័យ​នៅ​លើ​ផ្លូវ​ជី​វិត ព្រោះ​តែ​មិន​ដឹង​ថា ជី​វិត​​ខ្លួន​ឯង​រស់​នៅ​ដើម្បី​អ្វី ហើយ​មិន​ដឹង​​ថា តម្លៃ​ និង​ខ្លឹម​សារ​ជី​វិត​នេះ​វា​ស្ថិត​នៅ​ត្រង់​ណា ។ ដូច្នេះ​ហើយ មនុស្ស​យើង​ម្នាក់ ៗ ត្រូវ​ចេះ​រៀន​កំណត់​គោល​ដៅ​សម្រាប់​ជី​វិត​ទុក​ឲ្យ​ហើយ ដើម្បី​ធ្វើ​ឲ្យ​ដំ​ណើរ​ជី​វិត​របស់​​យើង​មាន​លំ​នឹង​ពិត​ប្រា​កដ ហើយ​ដើម្បី​ធ្វើ​ឲ្យ​ដំ​ណើរ​ជី​វិត​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​រលូន និង​ល្អ​ប្រ​សើរ ។ គោល​ដៅ​ជី​វិត​ដែល​ប្រ​ព្រឹត្ត​ទៅ​បាន​ល្អ​ប្រ​សើរ លុះ​ត្រា​តែ​អ្នក​នោះ គឺ​ជា​អ្នក​មាន​នូវ​សតិ សម្បជញ្ញៈ ភ្ញាក់​រ​លឹក​រឿយ ៗ ដើម្បី​ទប់​ស្កាត់​ចំ​ពោះ​អារម្មរណ៍​មិន​ល្អ​ទាំងឡាយ ដែល​ចូល​មក​បៀត​បៀន​នៅ​ក្នុង​ខួរ​ក្បាល​របស់​យើង ដោយ​សេចក្តី​អំ​ណត់​អត់​ធ្មត់​យ៉ាង​ក្រៃ​លែង មិន​ត្រូវ​មួ​ម៉ៅ ក្តៅ​ក្រ​ហាយ ទៅ​តាម​អារម្មណ៍​នោះ ៗ ឡើយ ត្រូវ​ចេះ​រៀប​ចំ​អារម្មណ៍​របស់​ខ្លួន​ឯង​ឲ្យ​បាន​ស្ងប់ ព្រោះ​ថា កាល​បើ​អារម្មណ៍​ល្អ​ហើយ ការ​កំ​ណត់​គោល​ដៅ និង​ការ​អនុវត្តន៍​គោល​ដៅ​រមែង​មាន​ប្រ​សិទ្ធ​ភាព ។ គោល​ដៅ​ពិត​ប្រា​កដ​​របស់​ជីវិត​មនុស្ស ដែល​​រស់​នៅ​គ្រប់​សម័យ​កាល​ទាំង​អស់ មិនមែន​បញ្ចប់​ត្រឹម​តែ​ភាព​សប្បាយ​ហ៊ឺ​ហា​មាន​លុយ​ចាយ មាន​បាយ​ហូប​ មាន​ឡាន​ជិះ មាន​ផ្ទះ​នៅ មាន​ការ​ងារ​ល្អ ៗ ធ្វើ​នោះ​ទេ គឺ​ត្រូវ​តែ​មាន​ខ្លឹម​របស់​ជី​វិត ។ ខ្លឹម​គឺ​សីល ខ្លឹម​គឺ​សេច​ក្តី​ល្អ ខ្លឹម​គឺ​​បុណ្យ​កុ​សល. . . នេះ​ហើយ​ គឺ​ជា​គោល​ដៅ​ពិត​ប្រាកដ​របស់​ជី​វិត ។ ដកស្រង់ចេញពីសៀវភៅៈ តម្រង់​ជ្លូវ​ជី​វិត រៀបរៀងដោយៈ សាមណេ ឆិម ប៊ុន​ឆា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
images/articles/1306/Untitled-1-Recovered.jpg
Public date : 24, Sep 2017 (6790 Read)
មាតា​បិតា​ក្នុង​លោក​យើង​នេះ​ពិចារណា​ឃើញ​ហេតុ ៥ យ៉ាង​ ហើយ​មាន​ចំណង់​ចង់​បាន​បុត្រ​ដែល​កើត​មក​ក្នុង​ត្រកូល​គឺ៖ ១- ភតោ វា​ នោ ភរិស្សតិ បុត្រ​ដែ​ល​យើង​ចិញ្ចឹម​ហើយ​នឹង​ចិញ្ចឹម​យើង​វិញ ២- កិច្ចំ វា នោ ករិស្សតិ បុត្រ​នឹង​ជួយ​ធ្វើ​កិច្ច​យើង ៣- កុលវំសោ ចិរំ ឋស្សតិ វង្ស​ត្រកូល​នឹងឋិន​នៅ​យូរ ៤- ទាយជ្ជំ បដិបជ្ជតិ បុត្រ​ប្រតិបត្តិ​ទទួល​យក​មត៌ក
images/articles/2717/23eddd.jpg
Public date : 24, Sep 2017 (13 Read)
អាណិសូត្រ (ព្រះសូត្រមានអត្ថដ៏ជ្រាវជ្រៅដែលជាពុទ្ធភាសិតនឹងបាត់បង់ ព្រះសូត្រដែលអ្នកប្រាជ្ញជាកវីបានធ្វើជាពាក្យកាព្យឃ្លោងនឹងចម្រើនឡើង) ព្រះមានព្រះភាគទ្រង់គង់នៅទៀបក្រុងសាវត្ថី… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពីព្រេងនាយមក មានសំភោរមួយ ឈ្មោះ អានកៈ (សំភោរមង្គលសម្រាប់វាយហៅមហាជនមកប្រជុំក្នុងថ្ងៃមានមហោស្រព [អដ្ឋកថា]) របស់ពួកក្សត្រនាម ទសារហៈ ។ កាលបើរាងសំភោរ ឈ្មោះ អានកៈ នោះប្រេះឆាហើយ ពួកក្សត្រទសារហៈ ក៏ពាសនូវរាងស្រោបដទៃភ្ជាប់អប់ទុក ។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលត្រូវតួរាងចាស់របស់សំភោរឈ្មោះអានកៈខូចបាត់ទៅ សល់នៅតែរាងស្រោប ។ ម្នាលភិក្ខុទំាំងឡាយ សេចក្តីនេះមានឧបមេយ្យ ដូចក្នុងកាលជាអនាគត ព្រះសូត្រទាំងឡាយណា ដែលតថាគតសម្តែងហើយ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកបដោយសភាពដ៏សូន្យ ព្រះសូត្រទាំងនោះ កាលបើបុគ្គលពោល ពួកមហាជននឹងមិន ស្តាប់ មិនដាក់ចុះនូវសោតៈ មិនយកចិត្តទុកដាក់មិនដើម្បីដឹង ទាំងមិនសម្គាល់ធម៌ទាំងនោះថា គួររៀន ឬ គួរទន្ទេញឡើយ ។ បើព្រះសូត្រទាំងឡាយណា ដែលអ្នកប្រាជ្ញជាកវីបានធ្វើជាពាក្យកាព្យឃ្លោង មានអក្សរដ៏វិចិត្ត មានព្យញ្ជនៈដ៏វិចិត្តជាខាងក្រៅ ជាសាវកភាសិត ព្រះសូត្រទាំងនោះ កាលបុគ្គលពោល ទើបមហាជននឹងស្តាប់ នឹងដាក់ចុះនូវសោតៈ នឹងយកចិត្តទុកដាក់ដើម្បីដឹង នឹងសំគាល់នូវធម៌ទាំងនោះថា គួររៀន គួរទន្ទេញ ។ ម្នាលភិក្ខុទាំងឡាយ ការវិនាសទៅនៃព្រះសូត្រដែលតថាគតសំដែងហើយទាំងនោះ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកបដោយសភាពដ៏សូន្យ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា ព្រះសូត្រទាំងឡាយណា ដែលព្រះតថាគតសម្តែងហើយ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកបដោយសភាពដ៏សូន្យ ព្រះសូត្រទំាងនេះ កាលបុគ្គលពោល យើងនឹងប្រុងស្តាប់ ដាក់ចុះនូវសោតៈ យកចិត្តទុកដាក់ដើម្បីដឹង នឹងសំគាល់នូវធម៍ទាំងនោះថា គួររៀន គួរទន្ទេញ ដូច្នេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយទាំងឡាយគប្បីសិក្សា យ៉ាងនេះចុះ ។ (សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ ឱបម្មសំយុត្ត អាណិសូត្រ បិដកលេខ ៣២ ទំព័រ ៣៦៣ ) ដោយ៥០០០ឆ្នាំ
images/articles/945/Untitled-1.jpg
Public date : 18, Sep 2017 (7772 Read)
ព្រះ​ពុទ្ធ​សាសនា​មាន​លក្ខណៈ​ពិសេស​ម្យ៉ាង​ ក្នុង​ដំណើរ​ប្រ​វត្តិ​សាស្រ្ត​នៃ​ការ​គិត​របស់​មនុស្ស​ ថា​ជា​សាសនា​ដែល​បដិសេធ​ការ​មាន​ប្រាកដ​នៃ​វិញ្ញាណ​ អត្តា​ ឬ​តួ​ខ្លួន ។ តាម​ពាក្យ​ទូន្មាន​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់ ជំនឿ​ដែល​ថា​មាន​តួ​ខ្លួននេះ​ជាជំនឿ​ដែលខុស​​ កើត​ចេញ​ពី​ការ​ស្រមើ​ស្រមៃ​ ដែល​មិន​ត្រូវ​ជា​មួយ​នឹង​ការ​ពិត​ និង​ការ​បង្កឲ្យ​កើត​ការ​យល់​ខុស​ថា " ខ្លួន​យើង​ " និង​ " របស់​យើង​ " បង្ក
images/articles/1436/Untitled-1-Recovered.jpg
Public date : 18, Sep 2017 (5654 Read)
ជីវិត​មនុស្ស​យើង​ ក៏​ដូច​ជា​រថយន្ត​មួយ​គ្រឿង​ដែល​គេ​ផលិត​មក​ប្រើ​អ៊ីចឹង​ឯង បើ​ថែរក្សា​បាន​ល្អ​ក៏​រមែង​គង់វង្ស​នៅ​បាន​យូរ ។រថយន្ត​ត្រូវ​ការ​ល្បឿន រី​ឯ​មនុស្សក៏​ត្រូវ​ការ​ឈាន​ទៅ​មុខ។ មនុស្ស​យើង​ដែល​អាច​ឈាន​ទៅ​មុខ​បាន គឺ​ត្រូវ​តែ​ជា​មនុស្ស​ដែល​ពិត​ប្រាកដ​ក្នុង​ការងារ មិនឡេះ​ឡោះ​ធ្វើ​អ្វីៗ គឺ​ធ្វើ​យ៉ាង​ពិត​មែន​ទែន មិន​ទម្រន់ មិន​រួញរា ស្មោះត្រង់​នឹង​ការងារស្មោះ​ត្រង់​នឹង​ខ្លួន​ឯង ព្រម​ទាំង​ស្មោះ​ត្រង់​នឹង​អ្នក​ដទៃ។ រថយន្ត​ត្រូវ​តែ​បញ្ឈប់​ឲ្យ​បាន​ទាន់​ពេល នៅ​ពេល​មាន​ឧបសគ្គ ឬ​ភ្លើង​ក្រហម​ជា​ដើម រី​ឯ​មនុស្ស​យើង​វិញ​ក៏​ត្រូវ​តែ​បញ្ឈប់ នៅ​ពេល​ដែល​គួរ​ឈប់ ត្រូវ​មាន​សតិ​រក្សា​ចិត្ត​របស់​ខ្លួន បញ្ឈប់​អបាយ​មុខ គ្រឿង​ស្រវឹង​គ្រឿង​ញៀន បញ្ឈប់​អំពើ​ទុច្ចរិត និង​ហាម​ចិត្ត​បញ្ឈប់​សេចក្ដី​ខឹង​ក្រោធជា​ដើម ។រថយន្ត​ជីវិត បើ​មិន​ឈប់​ឲ្យ​បាន​ទាន់​ពេល​ទេ វា​រមែង​មាន​គ្រោះ​ថ្នាក់​ជា​ពិត​ប្រាកដ នាំ​ទុក្ខ​នាំ​ទោស​ឲ្យ​ដល់​អ្នក​ដទៃ ពេញ​ទឹក​ពេញ​ដី​ពេញ​ផ្ទៃ​នគរ​ទៀត​ផង។ រថយន្ត​ត្រូវ​ការ​ដូរ​ប្រេង​ម៉ាស៊ីន​ជា​ដើម ដើម្បី​ឲ្យ​ម៉ាស៊ីន​ដំណើរ​ការ​បាន​ស្រួល រី​ឯ​មនុស្ស​ក៏​ត្រូវ​ចេះ​លះបង់​ បែង​ចែក​ទ្រព្យ​សម្បត្តិ កម្លាំង​កាយ កម្លាំង​បញ្ញា តាម​ដែល​អាច​ប្រព្រឹត្ត​ទៅ​បាន ដែល​អាច​ឲ្យ​ជីវិត​រស់​នៅ​យ៉ាង​មាន​សេចក្ដី​សុខ។ ចំពោះ​ការ​ប្រើ​រថយន្ត ត្រូវ​ចេះ និង​គោរព​ច្បាប់​ចរាចរ វិន័យ​ក្នុង​ការបើកបរ សូម្បី​តែ​ភ្លើង​បៃ​តង​ហើយ​ ក៏​មិន​ត្រូវ​ទៅ​ទាំង​មិន​មើល​ឆ្វេង​ស្ដាំ​នោះ​ឡើយ យ៉ាង​ណា​ដំណើរ​ជីវិត​ក៏​ដូច​គ្នា ត្រូវ​ចេះ​ដឹង​និង​អនុវត្ត​នូវ​ច្បាប់​សង្គម​ បើ​មិន​ដូច្នោះ​ទេ ជីវិត​នឹង​ជួប​នូវ​គ្រោះ​ថ្នាក់​ពុំ​ខាន សូម្បីត្រូវ​នឹង​ច្បាប់​អនុញ្ញាត​ហើយ​ក៏​ដោយ ក៏​ត្រូវ​មាន​ស្មារតី​ប្រយ័ត្ន​ប្រយែង កុំ​ឲ្យ​ទាស់​ទែង​នឹង​អ្នក​ដទៃ​ផង​ដែរ។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1376/Untitled-1-Recovered.jpg
Public date : 18, Sep 2017 (8172 Read)
រូប​កាយ​រឹត​តែ​ស្អាត​ល្អ ស្រស់​សង្ហា​ទៅ​ប៉ុនណា គឺរឹត​តែ​ជា​ទី​ត្រិះរិះ​រំពឹង​នៃ​មហាជន​ច្រើន​ទៅ​ប៉ុណ្ណោះ​ដែរ វា​បង្ក​ឲ្យ​កើត​កិលេស​គឺ​កាមរាគៈ​ដល់​អ្នក​ដែល​បាន​មើល បាន​ឃើញ ជ្រួលច្របល់​គគ្រឹក​គ្រេង វង្វេង​បាត់​បង់​សតិ។រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ គឺ​ជា​អន្ទាក់​ចាប់​សត្វ​លោក​ទុក​ក្នុង​សេចក្ដី​ទុក្ខ​សោក ការ​ភ័យ​ខ្លាច ជម្លោះ​និង​ការ​ហត់​នឿយ​លំបាក​លំបិន។ មនុស្ស​ដែល​កើត​មកមាន​រូប​រាង​ស្អាត​លើស​គេ​នឹង​ថា​បាន​ល្អ នាំ​មក​នូវ​ភ័ព្វ​សំណាង​យ៉ាង​នេះ​មួយ យ៉ាង​នោះ​មួយ​ក៏​បាន ប៉ុន្តែ​វា​អាច​នាំ​មក​នូវ​គ្រោះ​កាច គួរ​ឲ្យ​ខ្លាច​ផង​ដែរ។ មនុស្ស​ដែល​កើត​មក​សប្បាយ​ មាន​សេចក្ដី​សុខ​ក្នុង​ជីវិត គឺ​មនុស្ស​ដែល​មិន​ស្អាត​ពេក មិន​អាក្រក់មើល​ពេក ហើយ​បាន​បន្ថែម​នូវ​ភាព​ដែល​គួរ​ឲ្យ​ស្រលាញ់​គឺ​សំខាន់​ត្រង់​សេចក្ដី​ល្អ​ដោយ​គុណធម៌ និង ជា​អ្នក​មាន​បុណ្យ​បាន​ធ្វើ​ទុកហើយ។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/2392/435gf4weargw4vtcafegrftcaw4esdzr.jpg
Public date : 18, Sep 2017 (11280 Read)
មនុស្ស​យើង​ដោយ​ទូ​ទៅ នៅ​ពេល​ខ្លះ​អាច​ភ្លេច​គិត​ដល់​ម៉ែ​ ​ព្រោះ​រ​វល់​តែ​សប្បាយ​រីក​រាយ​ដោយ​កាម​គុណ​ ឬ​រវល់​ក្នុង​ការ​ងារ​របស់​ខ្លួន​ផ្សេង ៗ ប៉ុន្តែ​ដល់​ពេល​ដែល​ខ្លួន​ឯង​មាន​ជម្ងឺ​ធ្ងន់​អ្វី​មួយ កូន​គ្រប់​​គ្នា​ច្រើន​តែ​គិត​រក​ម៉ែ ព្រោះ​ធ្លាប់​ជំ​ពាក់​ចិត្ត​នឹង​ម៉ែ​កាល​ពី​ខ្លួន​នៅ​តូច ។ក្នុង​សម័យ​ដែល​ខ្លួន​​ជា​កូន​នៅ​តូច កាល​បើ​ឈឺ​ចាប់​អ្វី ៗ ម៉ែតែង​នៅ​ថែរ​ក្សា​ថ្នាក់​ថ្មន​ជា​និច្ច កូន​ឃើញ​មុខ​ម៉ែ​ជា​ប្រ​ចាំ ​ម៉ែ​ហួង​ហែង​កូន ម៉ែ​សម្រាន្ត​មិន​ពេគ​ភ្នែក ម៉ែ​ទ្រាំ​អត់​ងងុយ​នៅ​យាម​កូន ប​បោស​អង្អែល​កូន​ នៅ​ចាំ​ពេល​ឲ្យ​បាយ​ឲ្យទឹក នៅ​ចាំ​ពេលឲ្យ​ថ្នាំ និង​នៅ​ចាំ​ជួយ​កូន​គ្រប់​យ៉ាង​ពេល​ដែល​កូន​ឈឺ​លំ​បាក ព្រម​ទាំង​លួង​លោម​ចិត្ត​កូន​ដោយ​សន្យា​ឲ្យ​នូវ​អ្វី​ ៗ តាម​ដែល​កូន​ចង់​បាន​ទៀត​ផង ។ ម៉ែ​ជា​ទី​ពឺង​របស់​កូន ពេល​ដែល​កូន​មាន​ទុក្ខ​លំ​បាក​សូម្បី​កូន​មាន​រូប​រាង​អបលក្ខណ៍​យ៉ាង​ណា​ក្តី ម៉ែ​ក៏​នៅ​តែ​ស្រ​ឡាញ់​ព្រម​​ដោយ​ក្តី​អាណិត​ជា​និច្ច ។ សេចក្តី​ស្រ​ឡាញ់​របស់​ម៉ែ គឺ​ជា​សេចក្តី​ស្រ​ឡាញ់​ដ៏​បរិសុទ្ធ ដូច្នេះ​ហើយ ទើប​ដល់​ពេល​ដែល​កូន​មាន​ជម្ងឺ​ធ្ងន់ ឬ ក៏​ពេល​ដែល​ត្រូវ​សម្រាល​កូន​ឆ្លង​ទន្លេ កូន​តែង​តែ​នឹក​រក​ម៉ែ ។ ដកស្រង់ចេញពីសៀវភៅៈ ម៉ែ !!! រៀបរៀងដោយៈ លោក​គ្រូ អគ្គ​បណ្ឌិត ប៊ុត​ សា​វង្ស វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
images/articles/2335/s556f456t45et4ryf45.jpg
Public date : 18, Sep 2017 (651 Read)
មនុស្ស គឺជាសត្វ​មួយប្រភេទ​ដែលវិសេស​ជាងសត្វ​ដទៃ​ៗ ដោយ​មនុស្ស​មាននូវ​ឧបនិស្ស័យ​ខ្ពង់ខ្ពស់​ជាងសត្វ អាច​អប់រំ​ចិត្តបណ្ដុះ​បញ្ញា មាន​ឱហាត អត់ធ្មត់ចំពោះ​ការងារ និង​អាច​ស្វែង​រក​មាគ៌ានៃដំណោះ​ស្រាយ​បញ្ហា និង​អាច​រលត់​ទុក្ខ​ទាំងឡាយ​ប្រចាំជីវិត​បាន​ដោយ​សន្តិវិធី។ មានមតិ​ជា​ច្រើន ប្រសិន​បើ​យើង​ស្ដាប់​ដោយ​ខ្វះការ​វិភាគ​ឲ្យ​បាន​ល្អិត​ល្អន់​ស៊ីជម្រៅឬ​ប្រៀប​ធៀប​បែប​អនុលោម​នោះ​ហាក់​បី​ដូច​ជាសមហេតុ​ផល​ដែរ ព្រោះ​ថា​អ្នក​ដែល​និយម​យក​សាសនា​មក​ប្រតិបត្តិ​ក្នុង​ជីវិត សុទ្ធ​តែ​ជា​អ្នក​ប្រាថ្នា​នូវ​សេចក្ដី​សុខ សុភមង្គល​ដូចៗ​គ្នា ។ ដូច្នេះ​ក៏​យល់​ថា​សាសនា​ទាំង​អស់​នៅ​ក្នុង​លោក​នេះ​ដូចៗ​គ្នា ហើយ​ក៏​ប្រកាន់​ថា​ព្រះណាដូចព្រះណា​ជាដើម ដោយ​ពួក​គាត់​ភ្លេច​គិត​ដល់​ភាព​ប្រាកដ​និយម និង​ច្បាប់​កម្មផល​ដែល​តែង​មាន​ពិត​ក្នុង​សាសនា​​នីមួយៗ នោះ​ទៅវិញ។គួរ​ឲ្យ​ឆ្ងល់​ដែរ តើ​សាសនា​ទាំង​អស់​នៅ​ក្នុង​លោក​នេះ ពិត​ជា​ដូច​ៗ​គ្នា​មែន​ឬ? មិន​ដូចគ្នា​នោះ​ទេ ព្រោះ​សាសនា​នីមួយៗ​មាន​ការ​បង្រៀន​នូវ​វិធីសាស្ត្រ​សម្រាប់​ប្រតិបត្តិ​ផ្សេងៗគ្នា និង​លទ្ធផល​នៃ​ការ​ប្រតិបត្តិ​ក៏​ខុស​ៗ​គ្នាដែរ។ ដូច្នេះ​ការ​ជ្រើសរើស​យក​សាសនា​មក​ប្រតិបត្តិ គឺ​ជា​រឿង​សំខាន់​បំផុត ជៀសវាង​ការ​ឃោសនា​បញ្ចេញ​បញ្ចូល បបួល​ដឹកនាំ​ដោយ​យក​ជំនឿ​មក​ផ្សព្វផ្សាយ​ទាំងងងឹតងងល់ ខ្វះហេតុផល​ជា​ក់លាក់ និងនិយាយ​ឲ្យ​ជឿ​តែ​ទៅ​លើ​ព្រះ ពោល​សរសើរ​តែ​ព្រះ​របស់​ពួកគេ ហាក់​ដូច​ជា​យក​ជំនឿ​របស់​ពួក​គេ​ជាធំ យក​ព្រះ​ជាធំ​មក​ធ្វើ​ជា​ផ្លូវ​ប្រតិបត្តិ​សម្រាប់​ពួក​គេ​ជា​ដើម។ ចំណែក​គោលការណ៍​នៃ​ពុទ្ធសាសនា​វិញ "ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះអង្គ​មិន​មែន​បង្រៀន​សម្រាប់​ឲ្យ​មនុស្ស​ជឿ​នោះ​ទេ តែ​ជា​ទ្រឹស្ដី​សម្រាប់​យក​មក​អនុវត្ត ឬ​ប្រតិបត្តិ និង​អាច​ពិសោធន​ដោយ​ខ្លួន​ឯង​បាន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ"។ ព្រះពុទ្ធសាសនា មានការលើកទឹកចិត្ត​មនុស្ស​ទាំងអស់ ឲ្យ​មាន​ការ​សិក្សាឈ្វេងយល់​រាល់​ពាក្យ​ទូន្មាន​ប្រៀនប្រដៅ នៃព្រះសម្មាសម្ពុទ្ធ​ជារឿយៗ​ព្រម​ទាំង​ឲ្យ​មាន​ការ​ពិចារណា​ដោយខ្លួន​ឯង ថា​តើ​ព្រះធម៌​របស់​ព្រះសម្មាសម្ពុទ្ធ សម​ហេតុផល​មានភាព​ប្រាកដ​និយម​ដែរឬ​ទេ? គួរ​ទទួល​យក​បាន​ទេ? ព្រះពុទ្ធសាសនា​មិន​មែន​យក​រង្វាន់​ទៅ​ទិញ​ទឹកចិត្ត​មនុស្ស​ឲ្យ​មក​ជឿខ្លួន​នោះ​ទេ តែ​ក៏​មិន​បដិសេធ​ការឲ្យទាន​នោះ​ដែរ។ ក្នុងន័យ​នេះ​មាន​ន័យ​ថា មិនត្រូវ​ឲ្យ​ទាន​ដោយ​ចង់បាន​អ្វីតបស្នង​មក​ខ្លួន​វិញ​នោះ​ទេ គឺ​ឲ្យ​ទានដោយ​សេចក្ដី​គោរព ឲ្យទាន​ដោយសេចក្ដី​អនុគ្រោះ ឲ្យទាន​ដោយ​ការយល់​ដឹងតាម​ធម៌​ពិតៗ។ ដកស្រង់ចេញពីសៀវភៅ ទស្សនៈអប់រំ រៀប​រៀង​ដោយ សាមណេរ សា ចាន់រ៉ាត់ ដោយ​៥០០០​ឆ្នាំ
images/articles/1344/Untitled-1-Recovered.jpg
Public date : 18, Sep 2017 (6790 Read)
កាល​ណា​កូន​ឃើញ​អ្នក​ដទៃ​មាន​ទ្រព្យ​ជាង​យើង​ចូរ​កុំ​ឥស្សា​ច្រណែន​នឹង​គេ កូន​ចូរ​មើល​អ្នក​ដែល​ក្រ​ជាង​យើង​ផង គឺ​មាន​ច្រើន​ណាស់ ចូរ​កូន​ត្រេក​អរ​ជា​មួយ​អ្នក​ដែល​មាន​ជាង​យើង ។ពេល​ណា​កូន​ឃើញ​អ្នក​ដទៃ​ក្រលំបាក​ជាង​យើង​កូន​ចូរ​មាន​មេត្តា កុំ​សម្លុត​កំហែង​អ្នក​ដែល​ក្រី​ក្រ​លំបាក​នោះ​ឡើយកូន​ត្រូវ​ជួយ​គេ​តាម​ដែល​អាច​ជួយ​ទៅ​បាន ។ មនុស្ស​ល្អ​ឬ​មិន​ល្អ មិន​បាន​វាស់​គ្នា​ដោយ​មាន ឬ​ដោយ​ក្រ​នោះ​ទេ គឺ​ត្រូវ​វាស់​គ្នា​ដោយ​ទឹក​ចិត្ត វាស់​ដោយ​ការ​ប្រព្រឹត្ត ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូនមាស​ឪពុក រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
Video Facebook
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
Top Best 10 pro