Sunday, 23 Sep B.E.2562  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Kalyanmet Radio
Location: Battambang
Time: 04.00am - 10.00pm
Metta Radio
Location: Phnom Penh
Time: 24 Hours
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
Location: Phnom Penh
Time: 24 Hours
Radio Morum
Location: Kompot
Time: 04.00 - 22.00
Mongkool Panha Radio
Location: Kompong Cham
Time: 4.00-22.00
Ponletrayroth Radio
Location: Takeo
Time: 04.00am - 23.00
មើលច្រើនទៀត​
Notice Links
Recently User Logged
All Visitors
Today 66,955
Today
Yesterday 140,389
This Month 1,923,355
Total ៧២,៦៣៧,២៩៩
free counters
កំពុងទស្សនា ចំនួន
Lastest News Book Mp3 Video
images/articles/2977/887pic.jpg
Public date : 21, Sep 2018 (97 Read)
គេហទំព័រ ៥០០០ឆ្នាំ ត្រូវបានបង្កើតឡើងដោយ ឧបាសក ស្រុង ចាន់ណា មកទល់ពេលនេះបានដំណើរការងារផ្សាយព្រះធម៌តាមប្រព័ន្ធអ៊ីនធឺណែត ជាង៧ឆ្នាំ មកហើយ ។ បណ្ណាល័យ ៥០០០ឆ្នាំ បានប្រមូលចងក្រងឯកសារព្រះធម៌ ព្រះពុទ្ធសាសនាជាច្រើន មានជាសំឡេង mp3 របស់ធម្មថិកជាច្រើនរូប និងជាវីដេអូ រួមទាំងសៀវភៅធម៌រាប់ពាន់ក្បាល ជា pdf ។ មិនតែប៉ុណ្ណោះ កម្មវិធី៥០០០ឆ្នាំ មានជាកម្មវិធីសម្រាប់ទូរស័ព្ទ Android & iOS សុទ្ធសឹងតែជាកម្មវិធីសម្រាប់ស្តាប់ និងរៀនព្រះធម៌ ដែលមកទល់ពេលនេះ យើងធ្វើបានសម្រេច ជាង ១០០កម្មវិធី ។ បញ្ចូលកម្មវិធី ៥០០០ឆ្នាំ លើទូរស័ព្ទដៃ Android iOS ចុចមើលកម្មវិធីផ្សេងៗ ដែល៥០០០ឆ្នាំ បានបង្កើតឡើង Google Play AppStore ជាប្រចាំ ៥០០០ឆ្នាំ ក៏បើកការទទួលចម្លងព្រះធម៌ សៀវភៅធម៌ ចូលក្នុងទូរស័ព្ទដៃ iPad, iPhone, មិមូរី និង ហាតឌីស ចែកចាយដោយមិនគិតថ្លៃ សម្រាប់ពុទ្ធបរិស័ទចង់​បាន និងត្រូវការយកទៅរៀនសូត្រ ឬចែកបន្តជាធម្មទាន ។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ ពុទ្ធបរិស័ទត្រូវការមកចម្លង ឬបញ្ចូលធម៌ ដោយផ្ទាល់នៅ ៥០០០ឆ្នាំ អាចអញ្ជើញមក តាមអសយដ្ឋានដូចខាងក្រោមនេះ ផ្ទះលេខ ៧, ផ្លូវ ៣៧១ សឡា, សង្កាត់ទឹកថ្លា,​ខណ្ឌ សែនសុខ, រាជធានីភ្នំពេញ ទំនាក់ទំនងតាមទូរស័ព្ទ 012 887 987 | 081 815 000 (ឧបាសក ស្រុង ចាន់ណា) ដោយ៥០០០ឆ្នាំ
images/articles/2976/2018-09-21_13_06_38-5000_Years_Dharma_____Content_Management_System.jpg
Public date : 21, Sep 2018 (112 Read)
ឯកសារព្រះត្រៃបិដកខ្មែរខាងក្រោមនេះ ត្រូវបានវាយឡើងវិញ ក្នុងឯកសារ file word យកតែខាងសម្រាយ (គ្មានបាលី) ។ អ្វីដែលខ្ញុំដាក់សម្រាប់ពុទ្ធបរិស័ទទាញយកនេះ គឺសម្រាប់ជាឯកសារស្រាវជ្រាវ ឬឯកសារជំនួយ ប៉ុណ្ណោះ ។ ដូចនេះសម្រាប់ពុទ្ធបរិស័ទ ត្រូវការឯកសារបែបនេះយកទៅប្រើការ អាចធ្វើការទាញយកបាន ប៉ុន្តែប្រសិនបើ ពុទ្ធបរិស័ទត្រូវការយកទៅអាន រៀនសូត្រ សូមធ្វើការទាញយកឯកសារព្រះត្រៃបិដក ដែលស្កានទុក ជាpdf វិញព្រោះឯកសារនោះ មានទាំងបាលី និងសម្រាយ ដែលមានភាពត្រឹមត្រូវជាង ។ ទាញយកឯកសារព្រះត្រៃបិដកជា file word ចុចទីនេះ ។ ទាញយកឯកសារព្រះត្រៃបិដកជា file PDF ចុចទីនេះ ។ ដោយ៥០០០ឆ្នាំ
images/articles/2909/6rpic.jpg
Public date : 20, Sep 2018 (601 Read)
ព្រះបរមសាស្តាទ្រង់ទេសនាប្រារឰព្រះថេរៈ ឈ្មោះចក្ខុបាល ។ កាលពីព្រះថេរៈឣង្គនេះ លោកនៅជាគ្រហស្ថ មិនទាន់បានសាងផ្នួសនោះ លោកបានទៅស្តាប់នូវព្រះធម៌ទេសនា របស់ព្រះពុទ្ធជាម្ចាស់ហើយ កើតសេចក្តីជ្រះថ្លា ក្នុងព្រះធម៌ទេសនានោះ យ៉ាងក្រៃលែង មានចិត្តប្រាថ្នាចង់បួសជាភិក្ខុ ក្នុងព្រះពុទ្ធសាសនា លុះត្រឡប់មកផ្ទះវិញ ក៏បានប្រគល់ទ្រព្យសម្បត្តិទាំងឣស់ ឲ្យដល់ប្អូនប្រុស របស់ខ្លួនស្រេចហើយ ទើបសុំលាប្អូនទៅបួស ក្នុងសំណាក់ព្រះបរមសាស្តា លុះបួសបាន ៥ ព្រះវស្សាហើយ លោកក៏បានចូលទៅ ក្រាបថ្វាយ បង្គំសុំរៀនព្រះកម្មដ្ឋាន ជាមួយនឹងព្រះសម្មាសម្ពុទ្ធ បន្ទាប់មក ក៏បានក្រាបថ្វាយបង្គំលាព្រះឣង្គទៅ បំពេញសមណធម៌ នៅក្នុងទីកន្លែងមួយដ៏ស្ងាត់ ព្រមជាមួយនឹងភិក្ខុសង្ឃ ៦០ រូប ជាបរិវារ ។ ព្រះថេរៈ លោកមានសេចក្តីព្យាយាម យ៉ាងខ្លាំងក្លាបំផុត ក្នុងការប្រតិបត្តិធម៌ លោកបានតាំងចិត្ត សច្ចាធិដ្ឋានថា “ឣាត្មាឣញ នឹងមិនសិង រហូត ៣ ខែ នៅក្នុងរដូវភ្លៀងនេះ” ។ ក្នុងវស្សានោះ រោគក្នុងភ្នែក ក៏បានកើតឡើង ដល់ព្រះថេរៈ ។ គ្រូពេទ្យ បានមកជួយព្យាបាលរោគប្រគេនព្រះថេរៈ ហើយឲ្យព្រះ ថេរៈសិងបន្តក់ថ្នាំតាមភ្នែក ។ តែព្រះថេរៈ មិនព្រមសិងបន្តក់ថ្នាំ តាមលោកគ្រូពេទ្យប្រាប់សោះ ព្រោះលោកបានតាំងចិត្តស្រេចហើយ ថា នឹងមិនសិង រហូត ៣ ខែ ។ ព្រោះហេតុនោះ រោគក្នុងភ្នែក ក៏រឹងរឹតតែរកាំធ្ងន់ខ្លាំងឡើងៗ ជារៀងរាល់ថ្ងៃ ។ មិនយូរប៉ុន្មាន ភ្នែក ទាំងទ្វេ របស់ព្រះថេរៈ ក៏បានបែកធ្លាយ ខ្វាក់ងងឹតឈឹង មើលអ្វីលែងឃើញទាំងឣស់ហើយ ព្រមគ្នាជាមួយនឹងការបានសម្រេចជាព្រះឣរហន្ត- សុក្ខវិបស្សកៈ ។ លុះដល់ថ្ងៃបវារណា ចេញវស្សាហើយ ព្រះចក្ខុបាលត្ថេរ បាន ចម្រើនពរ លាពួកញាតិញោម ឧបាសក ឧបាសិកា ដើម្បីនឹងទៅគាល់ព្រះបរមសាស្តា ដែលព្រះឣង្គប្រថាប់គង់នៅ ក្នុងវត្តជេតពនមហាវិហារ ទៀបក្រុងសាវត្ថី ។ នៅក្នុងរាត្រី នៃបច្ឆិមយាម ក្រោយពេលដែលភ្លៀងរាំងហើយ, ព្រះថេរៈ បានដើរចង្ក្រមទៅមកៗ ជាន់សត្វមេភ្លៀងស្លាប់ឣស់ ជាច្រើន ព្រោះលោកមើលមិនឃើញ ហើយក៏មិនមានចេតនាគិតនឹងធ្វើឲ្យសត្វមេភ្លៀងទាំងនោះស្លាប់ផងដែរ ។ ស្អែកឡើង ពេលព្រឹកព្រលឹម ក៏ស្រាប់តែមានឣាគន្តុកភិក្ខុ ជាច្រើនរូប បានចូលទៅមើលកន្លែងព្រះចក្ខុបាលត្ថេរ ហើយបានឃើញសត្វមេភ្លៀង ជាច្រើនស្លាប់ ពាសពេញទីចង្ក្រមន៍ របស់ព្រះថេរៈ ក៏បានត្មះតិះដៀលលោក ដោយប្រការផ្សេងៗ ស្រេចហើយ ក៏នាំយករឿងនេះ ទៅក្រាបទូលថ្វាយ ដល់ព្រះបរមសាស្តាទ្រង់ជ្រាប ។ ព្រះបរមសាស្តាទ្រង់ត្រាស់ពន្យល់ដល់ភិក្ខុទាំងនោះថា “ម្នាល ភិក្ខុទាំងឡាយ មរណចេតនា គឺ ចេតនាគិតនឹងសម្លាប់ មិនមានសោះឡើយ ដល់ព្រះថេរៈ ដែលជាព្រះឣរហន្តខីណាស្រព” ។ ឣាគន្តុកភិក្ខុទាំងនោះ ងឿងឆ្ងល់ បានក្រាបទូលសួរព្រះពុទ្ធជាម្ចាស់ថា “បពិត្រព្រះឣង្គដ៏ចម្រើន ព្រះចក្ខុបាលត្ថេរ ជាព្រះឣរហន្តខីណាស្រព ចុះហេតុអ្វី បានជាខ្វាក់ភ្នែក?” ។ ព្រះសាស្តា ទ្រង់ត្រាស់សម្តែងឣតីតនិទាន ថា “កាលពីឣតីតកាល ព្រះចក្ខុបាលត្ថេរ ធ្លាប់បានធ្វើជាគ្រូពេទ្យ ព្យាបាលជម្ងឺភ្នែក ។ សម័យថ្ងៃមួយ លោកគ្រូពេទ្យនោះ បានទៅព្យាបាលភ្នែក ដល់ស្រ្តីម្នាក់នៅជនបទ ។ ស្ត្រីនោះ បានសន្យាជាមួយគ្រូពេទ្យថា “បើលោកគ្រូពេទ្យឣាចព្យាបាលជម្ងឺភ្នែកនាងខ្ញុំ ឲ្យបានជាស្បើយ ដូចដើមវិញនោះ, នាងខ្ញុំ ព្រមទាំងបុត្រ នឹងធ្វើជាទាសីឣ្នកបម្រើរបស់លោកគ្រូ” ។ គ្រូពេទ្យនោះ បានព្យាបាលភ្នែកនាង ឲ្យជាដូចដើមវិញហើយ, ព្រោះតែនាងមិនចង់ទៅ នៅបម្រើគ្រូពេទ្យនោះឯង ទើបនាងបែរជានិយាយកុហកគ្រូពេទ្យនោះថា “លោកគ្រូ ឥឡូវនេះ ភ្នែករបស់នាងខ្ញុំ វាមិនបានជាទេ វា រឹតតែឈឺលើសដើមទៅទៀត” ។ ចំណែកគ្រូពេទ្យ បានដឹងថា នាងពិតជានិយាយកុហក ដូច្នេះហើយ ក៏មានចិត្តក្រោធខឹងយ៉ាងខ្លាំង ហើយមានចេតនា ចង់ធ្វើឲ្យនាងវិនាស ទើបផ្សំថ្នាំពិសឲ្យនាងលាប ធ្វើឲ្យភ្នែករបស់នាង ខ្វាក់ទាំងគូ មើលអ្វីលែងឃើញទាំងឣស់ ។ ព្រោះបាបកម្មដែលព្រះចក្ខុបាលត្ថេរ បានធ្វើឲ្យស្ត្រីនោះខ្វាក់ភ្នែកទាំងទ្វេ ដោយចេតនានោះឯង បានជាព្រះថេរៈ ត្រូវតែទទួលនូវបាបកម្មនោះវិញ គឺ ត្រូវតែខ្វាក់ភ្នែក នៅក្នុងជាតិនេះ” ដូច្នេះហើយ ទើបទ្រង់ត្រាស់នូវព្រះគាថានេះថា ៖ មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា មនសា ចេ បទុដ្ឋេន ភាសតិ វា ករោតិ វា តតោ នំ ទុក្ខមន្វេតិ ចក្កំវ វហតោ បទំ ។ ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចមកឣំពីចិត្ត, បើបុគ្គលមានចិត្ត ត្រូវទោសៈប្រទូសរ៉ាយហើយ ទោះបីនិយាយក្តី ធ្វើក្តី ក៏ឣាក្រក់ដែរ, ព្រោះឣំពើឣាក្រក់នោះឯង សេចក្តីទុក្ខ រមែងដេញជាប់ តាមក្រោយបុគ្គលនោះ ដូចជាកង់រទេះ វិលតាមដានជើងគោដែលឣូសនឹមរទេះ យ៉ាងដូច្នោះឯង ។ ប្រភពដកស្រង់ ដោយ៥០០០ឆ្នាំ
images/articles/2972/sttpic.jpg
Public date : 20, Sep 2018 (308 Read)
សូម​គោរ​ព​ថ្លែង​អំណរ​គុណ​ ចំពោះ​សប្បុរស​ជន​​​ទាំង​អស់​​គ្នា​ ទាំង​​អស់​​អង្គ​​ ដែល​បាន​​បរិច្ចាគ​​ទាន ​​​ទ្រ​ទ្រង់​​ការ​ងារ​​​ធម្ម​ទាន​​របស់​​​​៥០០០​ឆ្នាំ​ ។ សូម​លោក​អ្នក​​បាន​​សម្រេច​​នូវ​បុណ្យ​​នៃ​​ធម្ម​ទាន​​នេះ​ ។​ សូម​លោក​​អ្នក​​ មាន​​​នូវ​​សេចក្តី​សុខគ្រប់​​ប្រការ​ ​ ។ ជួយទ្រទ្រង់ ៥០០០ឆ្នាំ ដោយបរិច្ចាគទានមក: ផ្ញើមក Mr. Srong Channa Tel: 081 81 5000 ១. ផ្ញើតាម វីង acc: 00126869(លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 081 815 000 ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13 ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។ តារាង​​រាយ​​​នាម​​ (​សម្រាប់​​ខែ​​កញ្ញា២០១៨)៖ តារាង​​រួម​ប្រចាំ​​ឆ្នាំ​២០១៨ ថ្ងៃ ឈ្មោះ ចំនួន ប្រទេស តាម​​រយៈ កញ្ញា ឧបាសិកា កាំង ហ្គិចណៃ (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៨ ភ្នំពេញ ផ្ទាល់ កញ្ញា ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ(៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៨ ភ្នំពេញ ធនាគារ ​​កញ្ញា - ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង - លោក សុង ណារិទ្ធ - លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី - លោក វិទ្ធ គឹមហុង​ - លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា - លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង - លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន - លោកស្រី សាល រីណា និងស្វាមី - លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ - កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន - លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ - លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ - លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ - កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ - កញ្ញា ទា ភិច​ហួរ បានទ្រទ្រង់ ៥០០០ឆ្នាំ(១២០០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០១៨ ​ ភ្នំពេញ ផ្ទាល់ កញ្ញា ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០ កាណាដា អ៊ំប្រុស កញ្ញា ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា (១៥០​ដុល្លា) សម្រាប់ឆ្នាំ២០១៨ ភ្នំពេញ Wing កញ្ញា លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ តាមរយៈឧបាសិកា ជុន ស៊ូគី ភ្នំពេញ Wing កញ្ញា Sokoun Thim(២៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ USA Wing កញ្ញា ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ USA Western Union កញ្ញា លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ USA Western Union កញ្ញា ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន (៥០ដុល្លា) កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា (៥០ដុល្លា) លោក ឃន វណ្ណៈ និងភរិយា (២០ដុល្លា) សរុប(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ USA Wing កញ្ញា ឧបាសិកា ទេព សុគីម(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ កំពង់​ឆ្នាំង Wing កញ្ញា ឧបាសក ឌៀប ថៃវ៉ាន់(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ ធនាគារ កញ្ញា ឧបាសិកា Srey Khmer(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ USA Wing កញ្ញា ឧបាសក Yin Soun(១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ Wing កញ្ញា ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី (១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ អូស្ត្រាលី អ៊ំប្រុស កញ្ញា ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ (៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ ម្ចាស់​បញ្ញា កញ្ញា ឧបាសក ឈិត សម្បូរ (៣០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ខេត្តព្រះសីហនុ E Money កញ្ញា ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ (១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ Wing កញ្ញា ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ Wing កញ្ញា ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ (១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ Wing កញ្ញា ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ ធនាគារ កញ្ញា បងស្រីហេង ចន្ថា និងក្រុមគ្រួសារ(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ ផ្ទាល់ ​កញ្ញា ឧបាសិកា ជូ ឆេងហោ (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ​កំពង់ឆ្នាំង ធនាគារ ​កញ្ញា ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ​សៀមរាប Wing ​កញ្ញា ឧបាសិកា ភួយ នាង(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ​ ភ្នំពេញ ផ្ទាល់ ​កញ្ញា ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ព្រមទាំងបុត្រ (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ​ភ្នំពេញ Wing ​កញ្ញា Mrs. Vann Sophea (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ​ ធនាគារ កញ្ញា លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ បិុច( ១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ​ ភ្នំពេញ Wing កញ្ញា ឧបាសិកា មុត មាណវី ( ៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ eMoney ​កញ្ញា ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ( ១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ Wing កញ្ញា - តាន់ កុសល ជឹង ហ្គិចគាង ( ១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ - ចាយ ហេង & ណៃ ឡាង ( ៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ - សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ( ៣០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ True Money កញ្ញា ឧបាសក កាន់ គង់ ឧសិ ជីវ យួម ព្រមទាំងបុត្រនិង ចៅ $600 ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ $120 ឧបាសិកា ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ $100 ឧបាសិកា ទេព ណាន ព្រមទាំងក្រុមគ្រួសារ $20 សរុប (៨៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ USA PayPal ​កញ្ញា ឯក ច័ន្ទ​ដារ៉ារិទ្ធ(៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ Wing កញ្ញា ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ(១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ USA PayPal កញ្ញា ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ (៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ និងសម្រាប់ខ្ញុំ (១០០ដុល្លា) USA សុភ័ក្រ កញ្ញា ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ(៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ Wing កញ្ញា Kc Cecilio(៦០ដុល្លា)សម្រាប់ឆ្នាំ ២០១៨ USA Wing ​កញ្ញា ឧបាសក ហេង វីរិន្ទ(១២០ដុល្លា)សម្រាប់ឆ្នាំ ២០១៨ USA Wing ​កញ្ញា ឧបាសិកា លី ស៊ូហ្គិច ព្រមទាំងកូន ចៅ ចៅទួត (១២០ដុល្លា) សម្រាប់ ៦ខែ ឆ្នាំ២០១៨ ភ្នំពេញ Wing ​កញ្ញា ក្រុមវេន ពុទ្ធបរិស័ទ មហាសង្គហៈ ជ្រកក្រោមម្លប់ ព្រះសទ្ធម្ម ទ្រទង់៥០០០ឆ្នាំ (៦០០ដុល្លា) សម្រាប់ ឆ្នាំ២០១៨ ផ្ទាល់ កញ្ញា ឌឹម ឧត្តនា(១០០ដុល្លា) សម្រាប់ ឆ្នាំ២០១៨ Wing កញ្ញា គឹម លាន​(៥០ដុល្លា) សម្រាប់ ឆ្នាំ២០១៨ សៀមរាប Wing កញ្ញា ឧបាសិកា តាន់ ស៊ុយម៉េង ១០ដុល្លា ឧបាសិកា យាន គឹមស៊ាត ៥០ដុល្លា ឧបាសិកា ជា ស្រីទូច ២០ដុល្លា ឧបាសិកា ឈុត កន្យា ១០​ដុល្លា សរុប (៩០ដុល្លា ) សម្រាប់ ឆ្នាំ២០១៨ ភ្នំពេញ ធនាគារ ​០១​​ កញ្ញា ឧបាសក ប៊ិច សុវណ្ណ និង ប្អូន ផារី ២៥ ដុល្លា ប៉ោយប៉ែត Wing ​០១​​ កញ្ញា វេជ្ជ. ម៉ៅ សុខ ៥៤ ដុល្លា សៀម​រាប ធនាគារ ​០២​​ កញ្ញា Somphors Noy ២០ ដុល្លា PayPal ​០៣​​ កញ្ញា មិនមានឈ្មោះ ១៥ ដុល្លា ធនាគារ ​០៤​​ កញ្ញា Chrech Vira ១០ ដុល្លា ធនាគារ ​០៤​​ កញ្ញា ឧបាសិកាសារិ រដ្ឋា និងស្វាមី ព្រមបុត្រ ២៥ ដុល្លា ប៉ោយប៉ែត True money ​០៥​​ កញ្ញា Thong Choeung ១៨០ ដុល្លា PayPal ​០៥​​ កញ្ញា ឧបាសក ស៊ីម ប៉ូឡូ និងភរិយា ២០ ដុល្លា ភ្នំពេញ ផ្ទាល់ ​០៦​​ កញ្ញា ឧបាសិកាកែវ សារិទ្ធ ១០​ដុល្លា ភ្នំពេញ True money ​០៦​​ កញ្ញា ឧបាសិកា លី មួយ ព្រមទាំងកូនចៅ ៥០ដុល្លា សម្រាប់ខែ សីហា និងកញ្ញា ៥០ ដុល្លា ភ្នំពេញ ផ្ទាល់ ​០៦​​ កញ្ញា ឧបាសិកាគង់ និរន្ត ២០ ដុល្លា ភ្នំពេញ True money ​០៧​​ កញ្ញា Chourn Soknin ៥ ដុល្លា ភ្នំពេញ ធនាគារ ​០៧​​ កញ្ញា Dara និង Sambath ១៥ ដុល្លា ភ្នំពេញ ធនាគារ ​០៨​​ កញ្ញា សាន្ត ពិសិដ្ឋ ៥០ ដុល្លា ភ្នំពេញ ធនាគារ ​០៨​​ កញ្ញា ឧបាសក ជឿន ហ៊ុយ ៣០ ដុល្លា ភ្នំពេញ Wing ​០៩​​ កញ្ញា ឧបាសក ឆែម សារឿន ៣០ ដុល្លា ភ្នំពេញ ផ្ទាល់ ​០៩​​ កញ្ញា Taing Sophamay ៥ ដុល្លា ភ្នំពេញ ធនាគារ ​១១ កញ្ញា ក្រុមឧបាសិកា ស្រ៊ុន កែវ ៦ម៉ឺនរៀល ឧបាសិកា សុខ សាឡី និងកូនចៅ ៦ម៉ឺនរៀល ឧបាសិកា ហេង ស៊ីវហ៊ុយ និងកូនចៅ ៦ម៉ឺនរៀល ឧបាសិកា អាត់ សុវណ្ណ និងកូនចៅ ១៥០០០រៀល ឧបាសក សុខ ហេង​មាន ១៥០០០រៀល សម្រាប់ខែ សីហា កញ្ញា តុលា ៤៧.៥ ដុល្លា ភ្នំពេញ Wing ​១៤​​ កញ្ញា តាភន យាយ សយ ៥ ដុល្លា ភ្នំពេញ Wing ​១៥​​ កញ្ញា ១. លោក យិន ស៊ីថានិងភរិយា ព្រមទាំងកូនចៅ ២០០០០រៀល ២.លោកស្រី យឹម សារ៉ានិងស្វាមី ព្រមទាំងកូនចៅ ២០០០០រៀល ៣. លោកស្រី យឹម សារឿន និងស្វាមី ព្រមទាំងកូន ២០០០០រៀល ៤. លោក ប្រុក សុវណ្ណរត្ន័ និងភរិយា ១៧០០០រៀល ១៩.២៥ ដុល្លា ស្ទឹងត្រែង Wing ​១៥​​ កញ្ញា លោក កុល សារឹម ២០ដុល្លា ឧបាសិកា ហួត រដ្ឋា ២០ដុល្លា ៤០ ដុល្លា ភ្នំពេញ Wing ​១៦​ កញ្ញា ស៊ាំ នី ១០ ដុល្លា ភ្នំពេញ Wing ​១៦​​ កញ្ញា ផល្លា ២១ ដុល្លា សៀមរាប Wing ​១៧​​ កញ្ញា និមល​ ម៉េង ២០ ដុល្លា កូរ៉េ Wing ​១៧​​ កញ្ញា នីដា ១០ ដុល្លា កំពង់ស្ពឺ Wing ​១៨​​ កញ្ញា ឧបាសិកា ពៅ សំណាង និង ឧបាសក ណយ ស៊ីណំ ព្រមទាំងកូន កូនប្រសារទាំងអស់ ១០ ដុល្លា ភ្នំពេញ ធនាគារ ​១៩​​ កញ្ញា ឧបាសិកា លី យក់ខេន​ ៥០ ដុល្លា សៀមរាប ម៉ែ ​២០​​ កញ្ញា RY LEAPHEA ៥ ដុល្លា ភ្នំពេញ ធនាគារ ​២១​​ កញ្ញា CHRIN SAMNANG ២៥ ដុល្លា ភ្នំពេញ ធនាគារ ខ្ញុំ​ចង់​បរិច្ចាគ​ទាន ចុច​ទី​នេះ កំណត់​សំគាល់ៈ - ៥០០០ឆ្នាំបាន​ជួល​ Server ផ្ទុកឯកសារចំនួន​ ៤ ដើម្បី​បម្រើការ​ផ្សាយឲ្យ​បាន​ល្អ​ឡើង - Dedicate Server 500GB ដែល​៥០០០​ឆ្នាំចំណាយ 174ដុល្លា ក្នុងមួយខែ - Dhare Server Unlimited ដែល​៥០០០​ឆ្នាំចំណាយ 270ដុល្លា ក្នុង៦ខែ (ចំនួន 3) - ក្រៅពីនេះ ៥០០០​ឆ្នាំបាន​ចំណាយលើ​ ប្រាក់ខែបុគ្គលិក​ម្នាក់ 250ដុល្លា ក្នុង​មួយខែ - សេវាលំហែទាំគេហទំព័រ ឲ្យ Web Developer 50ដុល្លា​ ក្នុង​មួយខែ​ - រួម​និង​ចំណាយ​ផ្សេង​ៗ ក្នុង​ការ​ងារ​​ផ្សាយ​ផ្ទាល់​ព្រះ​ធម៌ និង​កិច្ច​ការ​ធម្ម​ទាន​ផ្សេងៗ​ទៀត​ ។ ក្រុម​ការ​ងារ​បច្ចុប្បន្ន​៥០០០​ឆ្នាំៈ - ឧបាសក​ ស្រុង-ចាន់​ណា (គ្រប់​គ្រងទូទៅ) - លោក​ ស្រុង-យូហេង (បុគ្គលិកជំនួយ) - ភិក្ខុបញ្ញាបជ្ជោតោ ទេព-បញ្ញា (ការងារ​ថត​ផ្សាយ​ផ្ទាល់) - Website Developer - iOS& Android App Deverlop Team តំណផ្សេងៗ ការងា​រ​ស្កាន​គម្ពី​រ​ព្រះត្រៃ​បិដក​ កិច្ចការងារ​ផ្សាយ​ផ្ទាល់​ព្រះធម៌ បញ្ជីឆ្នាំ២០១១-២០១២ បញ្ជីឆ្នាំ២០១៣ បញ្ជីឆ្នាំ២០១៤ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៤ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៥ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៦ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៧
images/articles/2689/876pic.jpg
Public date : 20, Sep 2018 (492 Read)
សួរថា ព្រះពោធិសត្វបានទៅកាន់ទេវលោកអស់វារៈប៉ុន្មានដង ដោយអត្តភាពជាមនុស្ស ? ឆ្លើយថា ព្រះពោធិសត្វទៅកាន់ទេវលោកអស់វារៈ ៤ ដង ដោយអត្តភាពជាមនុស្ស គឺ ក្នុងកាលទ្រង់នៅជាព្រះបាទមន្ធាតុចក្រពត្រាធិរាជ ១ ក្នុងកាលនៅជាព្រះបាទសាធិនរាជ ១ ក្នុងកាលនៅជាគុត្តិលវីណាវាទកព្រាហ្មណ៍ ១ ក្នុងកាលនៅជាព្រះបាទនិមិរាជ ១ ។ ព្រះពោធិសត្វនោះកាលនៅជាព្រះបាទមន្ធាតុ ទ្រង់អាស្រ័យនៅក្នុងទេវលោកអស់កាលរាប់ចំនួនឆ្នាំមិនបាន ក្នុងពេលដែលព្រះអង្គនៅក្នុងទេវលោកនោះ សក្កទេវរាជចុតិអស់ ៣៦ អង្គ ។ កាលព្រះពោធិសត្វនៅជាព្រះបាទសាធិនរាជ ទ្រង់នៅអស់ ៧ ថ្ងៃ ត្រូវជា ៧០០ ឆ្នាំ ដោយការរាប់ឆ្នាំរបស់មនុស្ស ។ កាលព្រះពោធិសត្វនៅជាគុត្តិលវីណាវាទកព្រាហ្មណ៍ និង ព្រះបាទនិមិរាជ ទ្រង់នៅអស់ប្រមាណមួយរំពេច ត្រូវជា ៧ ថ្ងៃ ដោយការរាប់ថ្ងៃរបស់មនុស្សលោក ។ (បបញ្ចសូទនី អដ្ឋកថា មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក រាជវគ្គ មឃទេវសូត្រ) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/1203/Untitled-1-Recovered.jpg
Public date : 20, Sep 2018 (39865 Read)
រឿង​បុត្តខាទ​ករាជ (ចា. ម. អ.) (អ្នក​ប្រមឹក​ស្រវឹង​ស៊ប់ មើល​មិន​ស្គាល់​កូន​ខ្លួន​ទេ) កាល​កន្លង​ទៅ​ហើយ​ ព្រះ​ចៅ​ក្រុង​ពារាណសី ទ្រង់​ជា​អ្នក​ប្រមឹក​សុរា​បើ​វៀ​ចាក​សាច់ មិន​សោយ​ព្រះ​ក្រយា​ស្ងោយ​ទ្បើយ ។ សូម្បី​ពួក​អ្នក​នគរ​ឃាត់​ថា​កុំ​សម្លាប់ ក៏​មាន​រៀង​រាល់​ថ្ងៃ​ឧបោសថ​ដែរ ។​ ថ្ងៃ ១៣ កើត អ្នក​គ្រូរ​កាន់​សាច់​យក​មក​ព្យួរ​ទុក​មិន​ស្រួល ឆ្កែ​ក៏​ពាំស៊ី​អស់ ។ ក្នុង​ថ្ងៃ​ឧបោសថ អ្នក​គ្រូ​រក​សាច់​មិន​បាន មិន​ហ៊ាន​លើក​ព្រះ​ក្រយា​ស្ងោយ​ទៅ​ថ្វាយ​ព្រះ​រាជា​ទ្បើយ ទើប​យក​ដំណឹង​នោះ​ទៅ​ក្រាប​ទូល​ព្រះ​ទេពី ៗ ទត​យល់​ព្រះ​រាជ​បុត្រ​នោះ​ហើយ នឹង​ស្ទុះ​មក​ឱប​រឹត​ថើប​ជា​មិន​ខាន​ មុខ​ជា​ភ្លេច​ទារក​សាច់​ហើយ អ្នក​បំបៅ​ព្រះ​រាជ​បុត្រ​ហើយ នឹង​យក​ទៅ​ឲ្យ​អង្គុយ​លើ​ភ្លៅ​ព្រះ​រាជា​ហើយ​អ្នក​ត្រូវ​លើក​ព្រះ​ក្រយា​ស្ងោយ​ទៅ​ថ្វាយ ក្នុង​ពេល​ដែល​ព្រះ​អង្គ​កំពុង​ប្រទ្បែង​លេង​ជា​មួយ​រាជបុត្រ លុះ​ត្រាស់​ដូច្នេះ​ហើយ ព្រះ​នាង​ក៏​ធ្វើ​ឧបាយ​បែប​នោះ ។​លំដាប់​នោះ​ឯង​ អ្នក​គួរ​បង្អោន​ភត្ត​ទៅ​ថ្វាយ ព្រះ​រាជា​កំពុង​ស្រវឹង​ស្រា ទត​មិន​ឃើញ​សាច់​ក្នុង​ភាជន៍ ត្រាស់​សួរ​ថា​សាច់​ទៅ​ឯ​ណា ? បពិត្រ​ព្រះ​សម្មតិទេព​ថ្ងៃ​នេះ​ជា​ថ្ងៃ​ឧបោសថ មិន​គួរ​ព្រះ​អង្គ​សោយ​សាច់​ទេ ។ ព្រះ​រាជា​ត្រាស់​ថា អញ​រក​សាច់​បាន​ដោយ​កម្រ​ណាស់​ហើយ​ទ្រង់​ចាប់​ព្រះ​រាជបុត្រ​មូល ផ្តាច់​ព្រះ​សុរង​បោះ​ទៅ​ខាង​មុខ​អ្នក​គ្រូ​ត្រាស់​ថា ចំអិន​ឲ្យ​ឆាប់​មក ។ អ្នក​គ្រូ​ក៏​ធ្វើ​តាម​ព្រះ​រាជ​បញ្ជា​សូម្បី​ជន​មា្នក់ មិន​ហ៊ាន​យំ ឬ​និយាយ​ថា​ម្តេច​ទ្បើយ ព្រោះ​ខ្លាច​ព្រះ​រាជា​ លុះ​អ្នក​គ្រូ​បង្អោន​ភត្ត​មក​ទ្រង់​ក៏​សោយ​ជា​មួយ​នឹង​សាច់​ព្រះ​រាជបុត្រ ហើយ​ផ្ទុំ​លក់​ទៅ​ពេល​ភ្លឺ​ល្អះ​ៗ​ត្រង់​តើន​ទ្បើង​បាត់​ស្រវឹង​ពោល​ប្រាប់​ស្រី​ស្នំ​ថា​នាង​ចូរ​នាំ​ព្រះ​រាជ​បុត្រ​មក​ឲ្យ​អញ ខណៈ​នោះ​ ព្រះ​ទេពី​ទ្រង់​ព្រះ​កន្សែង​សោយ​សោក បោក​ព្រះ​កាយ​ដួល​ដេក​លើ​ផែន​ដី​លុះ​មាន​ព្រះ​ស្មារតី​វិញ ក៏​ត្រាស់​ថា​ បពិត្រ​ព្រះ​ស្វាមី ម្សិល​មិញ ព្រះ​អង្គ​សម្លាប់​ព្រះ​រាជបុត្រ​យក​សាច់​ហើយ ជា​មួយ​នឹង​ភត្ត​ទៅ​ហើយ ម្តេច​ទ្បើយ​ទ្រង់​រក​ព្រះ​រាជបុត្រ​ទៀត ។ ព្រះ​រាជា​ទ្រង់​សណ្តាប់​ពាក្យ​នោះ​ចប់​ហើយ ក៏​យំ​សោក​ស្រណោះ​អាទ្បោះ​អាល័យ ស្តាយ​ព្រះ​រាជបុត្រ​ស្ទើរ​នឹង​ក្ស័យ​ព្រះជន្ម ទ្រង់​យល់​ឃើញ​ទោស​ក្នុង​កាល​ផឹក​ស្រា​ថា អញ​កើត​ទុក្ខ​ព្រោះ​តែ​ផឹក​សុរា​នេះ ទើប​យក​កន្សែង​មក​ជូត​ព្រះ​ភក្រ្ត​អធិដ្ឋាន​ថា ចាប់​ពី​ពេល​នេះ​ទៅ បើ​អញ​មិន​ទាន់​បាន​សម្រេច​ព្រះ​អរហត្ត​ដរាប​ណា ដរាប​នោះ​អញ​លែង​ផឹក​ហើយ​ទឹក​ស្រា​នេះ ព្រោះ​ជា​មេ​បង្កើត​សេចក្តី​ទុក្ខ បង្កើត​វិនាស​សព្វ​បែប​យ៉ាង​ កាល​ឃើញ​ទោស​ជា​ប្រត្យ​ក្ស​យ៉ាង​នេះ​ទ្រង់​ក៏​លែង​សោយ​ស្រា​តាំង​ពី​ថ្ងៃ​នោះ​មក ។ (មហា សំ .សុខ និស្សិត​សាលា​បាលី​ជាន់​ខ្ពស់) អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/666/Untitled-1.jpg
Public date : 20, Sep 2018 (11673 Read)
រឿង​ប្រេត​ញី​ស៊ីកូនម្តង​៥ ( បេ​. ខុ. ) (​ ការ​ស្បថ​ទាំង​បំពាន​ មាន​ផល​ដូច​សម្បថ​ ) កាល​អង្គ​សម្តេច​ព្រះ​បរម​សា​ស្តា​ ទ្រង់​គង់​សម្រេច​សម្រាន្ត​ព្រះ​ឥ​រិយា​បថ​ ក្នុង​ក្រុង​សាវត្ថី​ មាន​ប្រេត​ញីមួយរូ​ប​ស៊ី​កូន​ឯងម្តង​៥ ។កាល​ពី​អ​តីតជាតិ​ ប្រេត​ញី​នោះ​ជា​ស្រ្តី​មួយ​រូប​ដែល​ត្រូវ​ជា​ភរិ​យា​ កុដុម្ពី​ម្នាក់​ក្នុង​ក្រុង​សាវត្ថី​នោះ​ដែរ​ តែនាង​ជា​ស្ត្រីអា​ឥត​មាន​កូន​ម្នាក់​សោះ​ ។ ថ្ងៃមួយ​ពួក​​​ញាតិ​ទាំង​ឡាយ​ និយាយ​ទៅ​កាន់​កុដុម្ពី​នោះ​ថា​ ភរិយា​របស់​អ្នក​ឯង​ជា​ស្ត្រីអា​ឥត​មាន​កូន ចូរ​ឯង​រក​ភរិយា​ដទៃ​មក​ក្រែង​មាន​កូន​ នឹង​បាន​ត​ពូជ​ពង្ស​វង្ស​ត្រកូល​ទៅទៀត​ ។​ ភរិយា​ក៏​និ​យាយ​ទៅ​កាន់​កុដុម្ពី​នោះ​ថា​ខ្ញុំ​ជា​ស្ត្រីអា​គ្មាន​កូន​ទេ​ ពូជ​ពង្ស​វង្ស​ត្រ​កូល​មុខ​ជា​នឹង​ត្រូវ​រលត់​ផុត​ ត្រឹម​នេះមិន​ខាន​ឡើយ​ ដើម្បើ​បន្ត​ពូជ​របស់​អ្នក​ ចូរ​អ្នក​រក​ភរិយា​មួយ​មក​ទៀត​ចុះ ។ កុដុម្ពី​ដោយ​ឃើញ​ភរិយា​ខ្លួន​ព្រម​ហើយ ក៏យក​ប្រ​ពន្ធ​មួយទៀត​ ក៏​ចូរ​ស្តី​ដណ្តឹង​នាង​កុមារិ​កាម្នាក់​ មក​ជា​ភរិយា​ ។ ភរិយា​ក្រោយ​នេះ​នៅ​រួម​រស់​ជាមួយ​កុដុម្ពី​មិន​យូរ​ប៉ុន្មាន ក៏​មាន​គភ៏ ។ ឯស្ត្រី​អា​បាន​ឃើញ​នាង​កុ​មារិ​កា​នោះ​មាន​គភ៏​ បែរ​ជា​គិត​ថា​ នាង​មាន​កូន​មិន​យូរ​ទេ​នាង​នឹង​បាន​ជាមេផ្ទះ​ធំ​​ ត្រូតលើអញ​ជាមិន​ខាន​ អញ​ត្រូវរក​ឧបាយ​កល​ ពន្លូត​គភ៏​នោះ​ទើប​បាន​ ។ គិត​ហើយ​នាង​ក៏​ជួល​បរិ​ព្វាជក​ម្នាក់ ដែល​ប្រសប់​ខាង​ផ្សំ​ថ្នាំ សម្រាប់​ពន្លូត​គភ៏ ។ លុះ​បរិព្វាជក​ផ្សំ​ថ្នាំ​យក​មក​ឪ្យ​នាង​ ហើយ​ផ្តាំ​ថា​ " ចូរ​នាង​យក​ថ្នាំ​នេះ​ដាក់​លាយ​នឹង​បាយ​ឪ្យស៊ី គភ៏​នោះ​នឹង​រលូត​ " ស្ត្រីនោះ​ធ្វើ​តា​ម​បណ្តាំ ក៏​សម្រេច​ដូច​បំណង​មែន​ ។ កាល​គភ៏​នោះ​រលូត​ផុត​ទៅ​ នាង​កុមារិ​កា​នោះ​ ក៏​និ​យាយ​រឿង​រ៉ាវ​ប្រាប់​ដល់​ស្វាមី​ ម្តាយ​​ និង​ញាតិ​ទាំង​អស់​របស់​ខ្លួន អំ​ពី​គំនិត​​អា​ឃាដ​ព្យាបាទ​របស់​ស្ត្រី​នោះ​ ឯ​ពូក​ញាតិ​បាន​ស្តីបន្ទោស​ស្ត្រី​អា​នោះ​ជា​ច្រើន តែ​ស្ត្រី​នោះ​មិន​ព្រម​ទទួល​ការពិត​នោះ​ទេ ហើយ​ហ៊ាន​ស្បថទាំង​បំពាន​ថា​ បើ​នាង​បាន​ធ្វើ​អំ​ពើ​អាក្រក់​ដូច​នេះ​មែន​ សូម​ឪ្យ​ធ្លាក់​រង​ទុក្ខ​វេទនា​ក្នុង​នរក​ រួច​ពី​នោះ​មក​កើត​ជា​ប្រេត​ស៊ីកូន​ឯង​ សូម​ឪ្យ​អត់​បាយ​ក្រហាយ​ទឹក​ ឪ្យ​មាន​ខ្លូន​ធំ​ក្លិន​ស្អុយ​​រុយ​រោម​ជា​និច្ច ។​ ដោយ​អំណាច​បាប​កម្ម​ លុះ​ដល់​ពេល​រលាយ​កាយ​ទៅ​ ស្ត្រីអា​នោះ​ក៏​ធ្លាក់​ទៅ​សោយ​ទុក្ខ​ក្នុង​នរក​ រួច​បាន​ត្រលប់​ពីនរក​មក​កើត​ជា​ប្រេត​ញី​អា​ស្រ័យ​នៅ​ក្បែរ​ភូមិ​នោះ ។ កាល​នោះ​មាន​ព្រះ​ថេរៈ​ ៨​អង្គ​គង់​ចាំ​ព្រះ​វស្សា​នៅ​ក្នុង​ជន​បទ​មួយ​ លុះ​ចេញ​វស្សា​ក៏​និមន្ត​ចូល​ទៅ​ក្រុង​សាវត្ថី​ ដើម្បើ​នមស្សការ​ព្រះ​បរមគ្រូ បាន​ចូល​ទៅ​សម្នាក់​អា​ស្រ័យ​ ក្នុង​ព្រៃ​របោះ​មួយកន្លែង​ ដ៏​ប្រកប​ដោយ​ម្លប់​សែន​ត្រជាក់​ មាន​ទឹក​ថ្លា​ឆ្វង់​ ។ ឯ​ប្រេត​ញី​នោះ​បាន​សំដែង​កាយ​ឪ្យ​ព្រះ​ថេរៈ​ទាំង​ឡាយ​នោះឃើញ​ ទើប​ព្រះ​ថេរៈ​៧អង្គ​សូត្រ​ជា​បទ​គាថា​ថា៖​នាង​គ្មាន​សំពត់​ស្លៀក​ មាន​ខ្លូន​អា​ក្រក់​ក្រៃ មាន​ក្លិន​ស្អុយ​​អសោចិ មាន​រុយ​រោម​ពេញ​ទាំង​ខ្លូន មក​នៅ​អាស្រ័យ​ក្នុង​ព្រៃ​នេះ ព្រោះ​ធ្វើ​កម្ម​អ្វី ? នាង​ប្រេត​បាន​រៀប​រាប់​អំពី​អំ​ពើ​អាក្រក់​របស់​ខ្លួន ដោយ​បញ្ជាក់ថា​ ខ្ញុំធ្លាក់​ខ្លួន​ទៅ​សោយ​ទុក្ខ​ក្នុង​នរក​រួច​បាន​កើត​ជា​ប្រេត​នៅទីនេះ​ ក្នុង​វេលា​ព្រឹក​ខ្ញុំ​រលូត​កូន​៥មក​ហើយ​ខ្ញុំស៊ី​អស់​ទៅ​ វេលា​រសៀល​រលូត​៥ទៀត ស៊ី​អស់​ទៀត​ទៅ​ ទុក​ជា​ខ្ញុំស៊ី​ដូច្នោះ​ ក៏​នៅ​តែមិន​ចំអែត​ដែល ក្នុង​ចិត្ត​ខ្ញុំ​ម្ចា​ស់​មាន​សេចក្តី​ក្តៅ​ក្រហាយ ស្រេក​ឃ្លាន​ដូច​មិន​ដែល​បាន​អាហារ ។​ ព្រះ​ថេរៈសួរ​បន្តរ​ទៀត​ថា​ ចុះ​នាង​ធ្វើ​កម្ម​ដូច​ម្តេច ? នាង​ប្រេត​ទូល​ទៀត​ថា​ បពិត្រ​ព្រះ​ករុណា​ ! កាល​ពី​ជាតិ​មុន​ខ្ញុំ​ម្ចាស់​ជា​ស្ត្រី​អា​ រួម​ស្វាមី​ជាមួយ​នាង​កុមារិកា ជា​ប្រ​ពន្ធ​ចុង​ ក្រោយ​មក​នាង​កុមារិកា​មាន​គភ៏​ ខ្ញុំ​ម្ចាស់​មាន​ចិត្ត​ឫស្យា​ ព្យាយាម​ពន្លូត​គភ៏​របស់​នាង​​ ។​ ឯ​ស្វាមី​និង​មាតា​បាន​ស្តី​បន្ទោស ហើយ​ខ្ញុំ​ម្ចាស់​បាន​មុសា​វាទ​ ដោយ​ស្បថ​ថា​ បើ​ខ្ញុំ​ម្ចាស់​ពន្លូត​គភ៏​មែន​​ សូម​ឪ្យ​ខ្ញុំស៊ី​កូន​មួយ​ថ្ងៃ ១០​ មាន​ក្លិន​ស្អុយ​រុយ​រោម​ពេញ​ខ្លួន​​ ។ ដោយ​សេចក្តី​បំពាន​នេះ​ធ្វើ​ឪ្យ​ខ្ញុំ​ម្ចាស់​​ មក​សោយ​ទុក្ខ​ក្នុង​នរក​ ហើយ​មក​ស៊ី​កូន​ឯង​​ ។ ទូល​ពុទ្ធ​ដិកា​ថ្វាយ​ព្រះ​ថេៈរួច​ បាន​ផ្តាំថា​ សូម​ព្រះ​ករុណា​​មេត្តា​និ​មន្ត​ទៅ​ប្រាប់​កុដុម្ពី​នោះ​​​ឪ្យ​ថ្វាយ​ទាន​ដល់​ព្រះ​ករុណា​ម្ចាស់​ផង​ ហើយ​សូម​ឧទិ្ទស​កុសល​ផល​បុណ្យ​មក​ចែក​ ខ្ញុំម្ចាស់​ទទួល​ទាន​ផង​ ដើម្បើ​ឆាប់​រួច​ពី​ប្រេត​នេះ ។ ព្រះ​មហា​ថេរៈ​ប្រ​កប​ដោយ​សេចក្តី​មេត្តា​ ក៏និមន្ត​ទៅ​ផ្ទះ​កុដុម្ពី​នោះ​ អធិប្បាយ​អំ​ពី​បណ្តាំនាង​ប្រេត​ញី​ កុដុម្ពី​បាន​ចាត់​ចែង​ឧ​ទ្ទិស​ផល​ឪ្យ​ប្រេត​ញី​ ដោយ​សទ្ធា​ជ្រះថ្លា​ក្រៃលែង​ គ្រា​ដែល​នាង​ប្រេត​បាន​រំដោះ​ទុក្ខ​ទោស​ ក៏​បាន​សោយ​សម្បត្តិ​ដ៏​សែន​មនោ​រម្យ ។ ឯ​នាង​ប្រេត​ក៏​សំដែង​កាយ​ឪ្យ​កុដុម្ពី​បាន​ឃើញ​ ។​ ព្រះ​មហា​ថេរៈ​បាន​យក​រឿង​ទាំង​នេះ​ទូល​ថ្វាយ​ព្រះ​បរម​សាស្តា ព្រះ​អង្គ​បាន​បញ្ចាក់​កម្ម​ដ៏​អ​កុសល​នេះ លុះ​ចប់​ដល់​មហាជន​ ក៏​បាន​សម្រេច​នូវ​អរិយ​ធម៏​គ្រប់ ៗ គ្នា​ ។ វាយ​អត្តបទបញ្ចូល​ដោយ​ កញ្ញា​ ហេង​ សំ​ដា​ណែត ។ ដក​ស្រង់​ចេញ​ពី​​សៀវ​ភៅ ប្រជុំ​និទានជាតក ។ ដោយ៥០០០ឆ្នាំ
images/articles/2342/23rfsd.jpg
Public date : 20, Sep 2018 (46236 Read)
កូន​ចាប​ចៀប​កប្បាស​ដែល​មិន​ទាន់​ចេះ​ហើរ ( ឥទ្ធិពល​នៃ​សច្ច​ធម៌, កុសល​ធម៌ និង​ករុណា​ធម៌ ) កាល​ពី​ព្រេង​នាយ មាន​ព្រះ​ពោ​ធិ​សត្វ​មួយ​អង្គ​ទ្រង់​បាន​យោន​យក​កំ​ណើត​ជា​កូន​ចាប​ចៀប​កប្បាស ។ កូន​ចាប​ចៀប​កប្បាស​នោះ​មាន​ជើង​ និង​ស្លាប​តូច​ ៗ នៅ​ឡយ, មិន​ទាន់​ចេះ​ដើរ​ឬ​ហោះ​ហើរបាន​នៅ​ឡើយ​ទេ ។ មេ​បា​វា​ទាំង​ពីរ​ខិត​ខំ​ប្រឹង​ប្រែង​ជា​ខ្លាំង​ដើម្បី​ស្វែង​រក​ចំ​ណី​យក​មក​សម្បុកដើម្បី​បញ្ចុក​ចំ​ណី​វា​តាម​ចំ​ពុះ ។ នៅ​តំ​បន់​ព្រៃ​ដែល​ចាប​ចៀប​កប្បាសបាន​យោ​ន​យក​កំ​ណើត​នោះ ជា​ភូមិ​មួយ​ក្នុង​លោក​យើង​នេះ​ដែល​តែង​តែ​មាន​ភ្លើង​ឆេះ​ព្រៃ​ជា​រៀង​រាល់​ឆ្នាំ ។ នា​កាល​វេ​លា​ឆ្នាំ​នោះ​ឯង ក៏​មាន​ភ្លើង​ចាប់​ឆាប​ឆេះ​ព្រៃ​ម្តង​ទៀត ។ បក្សា​បក្សី​ទាំង​អស់​ដែល​មាន​លិទ្ធ​ភាព ក៏​បាន​នាំ​គ្នា​ហើរ​ទៅ​ឆ្ងាយ​ចាប់​តៃង​តែ​មាន​ផ្សែង​ជា​ដម្បូង​ម​ក​ម្លេះ ។ ដោយ​ហេតុ​ថា ភ្លើង​កាន់​តែ​ឆាប​ឆេះ​មក​ជិត​សម្បុក​កូន​ចាប​ចៀប​កប្បាស​បន្តិច​ម្តង ៗ ហើយ​នោះ ។ មេ និង​បា​ទាំង​ពីរ​នាំ​គ្នា​បន្សល់​ខ្លួន​នៅ​ជា​មួយ​នឹង​កូន ។ នៅ​ទី​បំ​ផុត​ ភ្លើង​បាន​ឆាប​ឆេះ​មក​ជិត​មែន​ទែន ដែល​បាន​ធ្វើ​ឲ្យ​មេ​បា​ទាំង​ពីរ​បង្ខំ​ចិត្ត​ហើរ​ចាក​ចេញ​យក​រួច​តែ​ជីវិត​ខ្លួន ចោល​កូន​ចាប​សម្លាញ់​ទាំង​ចិត្ត​ក្តុក​ក្តួល​ជា​អនេក ។ ដើម​ឈើ​ទាំង​អស់ ទាំង​តូច​ទាំង​ធំ​ត្រូវ​បាន​ភ្លើង​ឆេះ​រលំ​ដួល ជា​មួយ​នឹង​សម្លេង​ផ្ទុះ​រប៉េះ​រប៉ោះ​ជា​ខ្លាំង ។ កូន​ចាប​ចៀប​កប្បាស​បាន​ឃើញ​អ្វី ៗ ត្រូវ​បាន​ភ្លើង​ឆេះ​បំ​ផ្លាញ​យ៉ាង​សា​ហាវ ដោយ​គ្មាន​អ្វី​អាច​គ្រប់​គ្រង​បាន​ឡើយ ។ វា​មិន​អាច​ធ្វើ​អ្វី ដើម្បី​ជួយ​ដល់​ជី​វិត​ខ្លួន​បាន​ឡើយ ។ នៅ​ក្នុង​ខណៈនេះ ចិត្ត​កូន​ចាប​ចៀប​កប្បាស​មាន​អារម្មណ៍​ពោរ​ពេញ​ទៅ​ដោយ​សេចក្តី​អស់​សង្ឃឹម​ជា​ខ្លាំង ។ ប៉ុន្តែ​​រំ​ពេច​នោះ កូន​ចាប​ចៀប​បាន​នឹង​ភ្នក​ក្នុង​ចិត្ត​ថា ៖ " មេ​និង​បា​ខ្ញុំ លោក​អាណិត​ស្រឡាញ់​ខ្ញុំ​ខ្លាំងណាស់ ។ ដោយ​មិន​ខ្លាច​នឿយ​ហត់​អ្វី​ទាំង​អស់ លោក​បាន​ធ្វើ​សម្បុក​មួយ​សម្រាប់​ខ្ញុំ និង​ចិញ្ចឹម​បំ​ប៉ន​រក្សា​ខ្ញុំ ដោយ​គ្មាន​ការ​លោភ​លន់​អ្វី​សោះ​ឡើយ ។ នៅ​ពេល​ភ្លើង​បាន​ឆាបឆេះ​ជិត​មក​ដល់ លោក​ទាំង​ពីរ​បាន​នាំ​គ្នា​បន្សល់​ខ្លួន​នៅ​ជាមួយ​ខ្ញុំ រហូត​ដល់​នាទី​ចុង​ក្រោយ​បំ​ផុត ។ បក្សា​បក្សី​ទាំង​អស់​ដែល​មាន​លទ្ធ​ភាព​អាច​ហោះ​ហើរ​បាន គេ​បាន​នាំគ្នា​ហើរ​ចេញ​ទៅ​ឆ្ងាយ តាំង​តែ​ពី​មុន​យូរ​ណាស់​មក​ហើយ ។ អញ្ជឹង​ហើយ មេត្តា​ធម៌​របស់​មេ និង​បា​ដែល​លោក​មាន​ចំ​ពោះ​ខ្ញុំ​ធំ​ធេង​ណាស់ ។ លោកបាន​បន្សល់​ខ្លួន​នៅ​ជា​មួយ​ខ្ញុំ​ដោយ​ផ្សង​ព្រេង​នឹង​គ្រោះ​ថ្នាក់​នៃ​ជី​វិត​របស់​លោក​ទាំង​ពីរ ។ តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​លោក​នៅ​តែ​គ្មាន​សង្ឃឹម​ថា​នឹង​អាច​ជួយ​យក​អា​សារ​ជី​វិត​ខ្ញុំ​បាន ។ ដូច្នេះ​ហើយ ដោយ​សារ​តែ​លោក​មិន​អាច​បី​ពរ​យក​ខ្ញុំ​ទៅ​ជា​មួយ​បាន ទើប​លោក​ដាច់​ចិត្ត​ហោះ​ហើរ​ចេញ​ទៅ​តែ​ខ្លួន ។ ខ្ញុំ​សូម​អរគុណ​ដល់​លោក​ទាំង​ពីរ ចំ​ពោះ​សេចក្តី​ស្រឡាញ់​របស់​លោក ដែល​មាន​ចំ​ពោះ​រូប​ខ្ញុំ ទោះ​ជា​លោក​ទាំង​ពីរ​ដល់​ទី​ណា​ក៏​ដោយ ។ ខ្ញុំ​សូម​ផ្សង​ដោយ​អស់​ពី​ចិត្ត សូម​ឲ្យ​លោក​ទាំង​ពីរ​បាន​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ មាន​សុខ​​មាល​ភាព និង​សុភមង្គល ។ " " ឥឡូវ​នេះ ខ្ញុំ​នៅ​តែ​ម្នាក់​ឯងតែល​តោល ។ គ្មាន​អ្នក​ណា​មនាក់​ដែល​ខ្ញុំ​ទៅ​រក​ឲ្យ​ជួយ​បាន​ទេ ។ ខ្ញុំ​មាន​តែ​ស្លាប តែ​ខ្ញុំ​មិន​អាច​ហើរ​ឲ្យ​រួច​ខ្លួន​បាន ។ ខ្ញុំ​មាន​ជើង តែ​ខ្ញុំ​មិន​អាច​រត់​គេច​ចេញ​បាន ។ ប៉ុន្តែ​ ខ្ញុំ​នៅ​អាច​គិត​បាន ។ សល់​តែ​ចិត្ត​ប៉ុណ្ណោះ ដែល​ខ្ញុំ​នៅ​ប្រើ​បាន គឺ​ជា​ចិត្ត​ដែល​បរិសុទ្ធ ។ ក្នុង​ជិ​វិត​ដ៏​ខ្លី​របស់​ខ្ញុំ សត្វ​លោក​ដែល​ខ្ញុំ​ស្គាល់ មាន​តែ​មេ និង​បា​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ ។ ហើយ​ចិត្ត​របស់​ខ្ញុំ​សោត​ ក៏​ពោរ​ពេញ​ទៅ​ដោយ​ក្តី​មេ​ត្តា​ករុណា​ចំ​ពោះ​លោក​ទាំង​ពីរ ។ ខ្ញុំ​មិន​ដែល​បាន​ធ្វើ​អំ​ព៉ើ​អាក្រក់ ដល់​អ្នក​ណា​ម្នាក់​ឡើយ ។ ខ្ញុំ​មាន​តែ​សច្ច​ភាព​នៃ​ទារក​និរ​ទោសតែ​ប៉ុណ្ណោះ ។ រំ​ពេច​នោះ​ បា​ដិ​ហារ​ដ៏​មហ​ស្ចារ្យ​មួយបាន​កើត​ឡើង ។ សច្ច​ភាព​នៃ​ទិ​រ​ទោស​នេះ​បាន​រីក​ធំ​ឡើង ៗ រហូត​ដល់​បាន​ធំ​ជា​ង​ខ្លួន​កូន​ចាប​ចៀប​កប្បាស​ ។ ចំ​ណេះ​ដឹង​ចំ​ពោះ​សច្ច​ធម៌​នេះ មាន​កម្រិត​ខ្ពស់​ហួស​ឆ្ងាយ​ផុត​ពី​ជី​វិត​រស់​នៅ​របស់​បុគ្គល​ម្នាក់ ៗ ។ ចំ​ណេះ​ដឹង​នេះ​ព្រះ​ពោធិ​សត្វ លោក​មិន​ត្រឹម​តែ​យល់​ដឹង​តែ​នៅ​ក្នុង​ជាតិ​នេះ​ទេ គឺ​លោក​ក៏មាន​ចំ​ណេះ​ដឹង​នេះ​តាំង​តែពី​គ្រប់​ជា​តិ​មុន ៗ មក​ផង​ដែរ ចំ​ណេះ​ដឹង​នេះ​ ហៅ​​ថា បុព្វេ​ជាតិ​ស្សរ​ញ្ញាណ ប្រែ​ថា ( ប្រាជ្ញា​រលឹក​ជាតិ​កំ​ណើត ពី​ក្នុង​អតី​ត​កាល​បាន ) ។ នរ​ជន​ដែល​បាន​យោន​យក​កំ​ណើត​ពី​ជាតិ​មុន​យ៉ាង​នេះ​បាន​នាំ្យមនុស្ស​ជាតិ​ស្គាល់​ថា ជា​ព្រះ​ពុទ្ធ​មួយ​អង្គ ដែលលោក​​ជា​អ្នក​បាន​សម្រេច​សម្មា​សម្ពោ​ធិ​ញ្ញាណ ស្គាល់​សច្ច​ធម៌​ច្បាស់​លាស់ លោក​ជា​អ្នក​មាន​អនុភាព​ នៃ​សច្ច​ធម៌, ភាព​បរិសុទ្ធ​នៃ​កុសល​ធម៌ និង​គោល​បំ​ណង​នៃ​មេត្តា​ធម៌ ។ ដូច្នេះ​ហើយ ព្រះ​ពោធិ​សត្វ​ដែល​ជា​កូន​ចាប​ចៀប​កប្បាស​ លោក​បាន​អធិដ្ឋាន​តាំង​មាំ​ក្នុង​ចិត្ត​ថា ៖ " សូម​ឲ្យ​សច្ច​ភាព​នៃ​និ​រទោស​នេះ​បាន​ជួប​ជុំ​ជាមួយ​ភាព​បរិសុទ្ធ​នៃ​កុសល​ធម៌ និង​អា​នុ​ភាព​នៃ​សច្ច​ធម៌​ដ៏​បុ​រាណ​ផងចុះ ។ សូម​ឲ្យ​បក្សា​បក្សា​ និង​សត្ត​និ​ករ​ទាំង​អស់ ដែល​នៅ​ជាប់​អន្ទាក់​ភ្លើង​ឆេះ​ព្រៃ​នេះ បាន​រួច​ផុត​ពី​គ្រោះ​ភ័យ ។ និង​សូម​ឲ្យ​ទី​កន្លែង​ត្រង់​នេះ​បាន​ចៀស​រួច​ផុត​ពី​ភ្លើង​ព្រៃ​មួយ​លាន​ឆ្នាំ​ទៅ​ហោង ។ " ហើយ​អ្វី​ ៗ ក៏បាន​សម្រេច​ដូច​សេចក្តី​អធិ​ដ្ឋាន​តាំង​ចិត្ត​សច្ចា​ប្រាថ្នា​របស់​ព្រះ​ពោ​ធិ​សត្វ​មែន ។ ដំ​បូន្មានៈ សច្ច​ធម៌, កុសល​ធម៌ និង​ករុណា​ធម៌​អាច​សង្រ្គោះ​ពិ​ភព​លោកបាន ។ ដកស្រង់ចេញពីសៀវភៅៈ ព្រហ្ម​ចរិយេសនា រៀបរៀងដោយៈ ខេង ខេមរៈ វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
images/articles/1201/Untitled-1-Recovered.jpg
Public date : 20, Sep 2018 (10510 Read)
រឿង​ភិក្ខុ​ជា​ញាតិ និង​ប្រេត (ចាក បេ. ខុ.) (ទោស​បាណាតិបាត និង​ទោស​នៃ​សេចក្តី​កំណាញ់) កាល​កន្លង​ទៅ​ហើយ ក្នុង​ក្រុង​ពារាណសី មាន​ព្រះ​រាជា​មួយ​ព្រះ​អង្គ ព្រះ​នាម​កិក្តវាស សោយ​រាជ្យ​ក្នុង​នគរ​នោះ​ មាន​ព្រះ​រាជ​បុត្រ​មួយ​ព្រះ​នាម​បទុដ្ឋ​កុមារ ។ ព្រះ​រាជបុត្រ​អង្គ​នេះ​បាន​មើល​ងាយ​ព្រះ​បច្ចេក​ពុទ្ធ​ថ្វាយ​បង្គំ​ខ្លួន ក៏​លោត​ចុះ​ពី​ខ្នង​ដំរី​ទៅ​កញ្ឆក់​យក​បាត្រ​ពី​ព្រះ​បច្ចេក​ពុទ្ធ ដែល​កំពុង​និមន្ត​បិណ្ឌបាតបោក​បំបែក​ជាន់​កំទេច​ចោល ធ្វើ​ឲ្យ​លោក​អត់​ចង្ហាន់ ។ ព្រះ​បច្ចេក​ពុទ្ធ ក៏​និមន្ត​ទៅ​កាន់​ញក​ភ្នំ​នន្ទមូល​វិញ ។ រឿង​នេះ​សង្ខេប​តែ​ប៉ុណ្ណេះ ដល់​ព្រះ​រាជ​កុមារ​នោះ​ទីវង្គត​ទៅ​ ទៅ​កើត​ក្នុង​អវចី​មាហាន​រក​អស់ ៨៤០០០​ឆ្នាំ ដល់​អស់​ផលកម្ម មក​កើត​នា​ត្រកូល​អ្នក​នេសាទ​ម្នាក់ នៅ​ក្នុង​អាណា​ខេត្ត​ក្រុង​សាវត្ថី ឈ្មោះ​ហិរិក​កុមារ ជា​បុគ្គល​រលឹក​ជាតិ​បាន ។ កុមារ​នេះ​តាំង​ពី​ធំ​ដឹង​ក្តី​ទ្បើង​កាល​ណា​រលឹក​ឃើញ​សេចក្តី​ទុក្ខ ដែល​ខ្លួន​ទៅ​កើត​ក្នុង​នរក​ប្រេត ក៏​កើត​សេចក្តី​ខ្លាច​បាប​ជា​ទី​បំផុត ។ ក្នុង​គ្រួសារ​ហិរិ​កុមារ​មាន​មុខ​របរ​តែ​មួយ​គឺ របរ​នេសាទ​ត្រី. រាល់​តែ​ថ្ងៃ​មាតាបិតា​និង​បងៗ នាំ​កុមារ​ទៅ​ដាក់​លប​ដាក់​លាយ ចង​សន្ទូច​បង់​សំណាញ់​ជា​ដើម ។ កុមារ​ចេះ​តែ​ហែក​លប​លាយ​ ចាប់​ត្រី​រស់ៗ បោះ​ចោល​ទៅ​ក្នុង​ទឹក​ ហើយ​ចេះ​តែ​ និយាយ​ថា​បាប​ៗ ទោះ​បី​មាតា​បិតា​បងៗ ជេស្តី​វាយ​ដូច​ម្តេច​ក៏​នៅ​តែ​ធ្វើ​ដូច្នោះ​ទៀត ។ បើ​ទុក​ឲ្យ​នៅ​ផ្ទះ​ លួច​ដុត​លប​លោយ​ចោល​អស់ ។ មាតាបិតា​ខឹង​ខ្លាំង ក៏​បណ្តេញ​​ចុះ​ពី​ផ្ទះ​ដើរ​តាម​ផ្លូវ​ទៅ បង​ប្រុស​មាន​សេចក្តី​អាណិត យំ​សោក​អង្វរ​មាតា​បិតា​ឲ្យ​ហៅ​មក​វិញ​តែ​មាតា​បិតា​មិន​ព្រម ។ លុះ​កុមារ​ដើរ​ឆ្ងាយ​ផុត​ពី​ភូមិ​ទៅ​បាន​ជួប​នឹង​ព្រះ​អានន្ទ​កំពុង​និមន្ត​បិណ្ឌ​បាត ក៏​ចេះ​តែ​ដើរ​តាម​ដរាប​ដល់​វត្ត ។ លោក​សួរ​ដឹង​ថា មាតា​បិតា​លះ​បង់​ចោល​ហើយ ក៏​បំបួស​ជា​សាមណេរ តាម​សេចក្តី​សុំ​របស់​កុមារ​នោះ ។ ដល់​បួស​ហើយ​ទៅ​បិណ្ឌ​បាត​មិន​បាន​សោះ​ដោយ​ផល​បាប​កាល​កើត​ជា​ទុដ្ឋ​កុមារ វាយ​បំបែក​បាត្រ​ព្រះ​បច្ចេក​ពុទ្ធ​នោះ​ឯង ។ ថ្ងៃ​មួយ​ព្រះ​អានន្ទ​នាំ​ទៅ​ថ្វាយ​បង្គំ​ព្រះ​សម្តុទ្ធ ព្រះ​អង្គ​ទ្រង់​ជ្រាប​កម្ម​ពៀរ​មួយ​ឲ្យ ដោយ​ប្រាប់​ឲ្យ​ដង​ទឹក​ប្រគេន​ភិក្ខុ​សង្ឃ​ឆាន់​ស្រង់​រាល់ៗ​ថ្ងៃ ពួក​ភិក្ខុ​មាន​សេចក្តី​អាណិត ក៏​ឲ្យ​បាយ​ចំណី​តាំង​ពី​ពេល​នោះ​មក. ដល់​អាយុ​បាន ២០ ឆ្នាំ ព្រះ​អានន្ទ​ឲ្យ​ឧបសម្បទា​ជា​ភិក្ខុ មិន​យូរ​ប៉ុន្មាន​ក៏​បាន​សម្រេច​អរហត្ត​ផល ជា​ព្រះ​អរហន្ត​មួយ​ក្នុង​លោក ។ កាល​ជា​ខាង​ក្រោយ​ លោក​បាន​នាំ​ភក្ខុ​ ១២ រូប​ទៅ​ធ្វើ​សមណ​ធម៌​លើ​កំពូល​ភ្នំ​សានុវាសី ។ ឯ​មាតា​បិតា​បង​ប្អូន​គ្រួសារ​លោក ដល់​អស់​អាយុ​ទៅ​កើត​ជា​ប្រេត អត់​ឃ្លាន​នៅ​ចន្លោះ​ភ្នំ​នោះ មាន​មាត់​តូច​ប៉ុន​ក្តិត​ម្ជុល​ កើត​ដំបៅ​ស្អុយ​រលួយ​ពេញ​ខ្លួន មាន​សេចក្តី​ស្រេក​ឃ្លាន​ខ្លាំង ផឹក​ទឹក​​ស៊ី​បាយ​មិន​កើត ដោយ​អំណាច​ទោស​បាណាតិបាត និង​សេចក្តី​កំណាញ់​មិន​ដែល​ធ្វើ​បុណ្យ​ទាន ។ ពួក​ប្រេត​ទាំង​នោះ​ដឹង​ថា​ហិរិភក្ខុ​នៅ​លើ​កំពូល​ភ្នំ​សានុវាសី នោះ​ត្រូវ​ជា​កូន ជា​ប្អូន​ជា​បង​របស់​ខ្លួន​ពី​ជាតិមុន ដល់​វេលា​និមន្ត​ចុះ​ទៅ​បិណ្ឌ​បាត ក៏​ទៅ​ឈរ​បង្ហាញ​ខ្លួន​ដល់​លោក ប៉ុន្តែ​ផល​កម្ម​ដែល​បណ្តេញ​លោក​មិន​ឲ្យ​នៅ​ជា​មួយ កាល​លោក​នៅ​ជា​កុមារ​នោះ​ បណ្តាល​បិទ​បាំង​មិន​ឲ្យ​លោក​ឃើញ ឬ​គិត​នឹក​ដល់​ទ្បើយ ។ ថ្ងៃ​មួយប្រេត​ជា​បង​ប្រុស​ ដែល​យំ​សោក​សុំ​អង្វរ​មាតា​បិតា​ដែល​មាតា​បិតា​បណ្តេញ​លោក​ ត្រូ​វ​បាន​ជួប​​នឹង​លោក ហើយ​យំ​សោក​រៀប​រាប់​ប្រាប់​ថា មាតា​បិតា​គ្រួសារ​ទាំង​អស់ ស្លាប់​ទៅ​កើត​ជា​ប្រេត​អត់​ឃ្លាន​វេទនា​ណាស់​ មាន​មាត់​តូច​ប៉ុន​ក្តិត​ម្ជុល ។ លោក​ឮ​ដូច្នេះ​ហើយ​មាន​សេចក្តិ​សង្វេគ អាណិត​អាសូ​ពន់​ពេក ទើប​លោក​ធ្វើ​ទាន​ចំពោះ​សង្ឃ ឧទ្ទិស​ផល​ឲ្យ​ដល់​ប្រេត​ទាំង​នោះ ផល​នោះ​ ក៏​បាន​តែ​ប្រេត​ជា​បង​ប្រុស​មួយ​ប៉ុណ្ណោះ ដល់​ពេល​ខាង​ក្រោយ​មក​ ទើប​បាន​ដល់​ប្រេត​ទាំង​នោះ ក៏​បាន​ក្លាយ​ខ្លួន​ជា​រុក្ខ​ទេវតា​ក្នុង​ពេល​នោះ​ហោង ដោយ​អំណាច​ទាន​ដែល​ហិរិកភិក្ខុ​ជា​ព្រះ​អរហន្ត​លោក​ឧទ្ទិស​ឲ្យ ។ ហិរិភិក្ខុ​ និង​ភិក្ខុ​ទាំង​ ១២ អង្គ​នាំ​គ្នា​ទៅ​ក្រាប​ទូល​ព្រះ​មាន​ព្រះ​ភាគ អំពី​រឿង​ប្រេត​នោះ. ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ប្រជុំ​បរិស័ទ ហើយ​សំដែង​ធម៌​ទេសនា ប្រារព្ធ​រឿង​ប្រេត​នោះ​ ដល់​ទី​បំផុត​ទ្រង់​ប្រកាស​អរិយ​សច្ច​ធម៌ ៤ ប្រការ​មនុស្ស និង​ទេវតា​ទាំង​ទ្បាយ ដែល​បាន​ស្តាប់​ ក៏​បាន​សម្រេច​មគ្គផល​តាម​និស្ស័យ​រៀង​ខ្លួន ។ អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1202/Untitled-1-Recovered.jpg
Public date : 20, Sep 2018 (37085 Read)
រឿង​ជាង​កែវ​មណី និង​កណ្តុរ​ (ចាក អ. ព.) (ទោស​នៃ​ការ​ជាប់​ចិត្ត​ចំពោះ​ទ្រព្យ​សម្បត្តិ) កាល​កន្លង​ទៅ​ហើយ មាន​សេដ្ឋី​ម្នាក់​ មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ នៅ​ក្នុង​ស្រុក​មួយ​ក្នុង​ក្រុង​ពារាណសី ដែន​កាសី ។ គាត់​កប់​ប្រាក់​ ៤០ កោដិ​ក្នុង​ផែន​ដី ។ ភរិយា​សេដ្ឋី​ធ្វើ​មរណកាល​ទៅ​កើត​ជា​កណ្តុរ​នៅ​ថែររក្សា​ប្រាក់​នោះ ។ ត្រកូល​ទាំង​អស់​ ក៏​វិនាស​ទៅ​តាម​លំដាប់ ។ ស្រុក​នោះ​កាល​ម្ចាស់​លះ​បង់​ចោល​ហើយ​ រក​តែ​ចំណាំ​ផង​មិន​បាន ។ កាល​នោះ​ មាន​ជាង​កែវ​មណី​ម្នាក់ គាស់​ដុំ​ថ្ម​រើរក​កែវមណី​ហើយ​គាស់​ថ្ម​ក្នុង​ស្រុក​ចាស់​នោះ​យក​ដំ ។ មេ​កណ្តុរ​ត្រាច់​ចុះ​ទ្បើង​ទៅ​រក​ចំណី បាន​ប្រទះ​នឹង​ជាង​នោះ មាន​សេចក្តី​ស្រទ្បាញ់​កើត​ទ្បើង​ដោយ​គំនិត​ថា ទ្រព្យ​របស់​អញ​ច្រើន គង់​តែ​វិនាស​ដោយ​មិន​សម​ហេតុ​ផល អាត្មា​អញ​ចូល​ដៃ​ជា​មួយ​ជាង​នេះ នឹង​ចាយ​វាយ​ទ្រព្យ​បាន​ស្រួល ហើយ​ពាំ​មួយ​កហាបណៈ​ទៅ​កាន់​សំណាក់​ជាង​នោះ ។ ជាង​ឃើញ​ក៏​និយាយ​លួង​លោម​ថា ម្នាល​នាង​ព្រោះ​ហេតុ​អ្វី​បាន​ជា​នាង​ពាំ​កហាបណៈ​មក​ក្នុង​ទី​នេះ ? ម្នាល​អ្នក​ ចូរ​អ្នក​យក​កហាបណៈ​នេះ​ទៅ​ចាយ​វាយ ហើយ​នាំ​យក​សាច់​មក​ឲ្យ​ខ្ញុំ​ផង ។ ជាង​យក​កហាបណៈ​នោះ​ទៅ​ផ្ទះ ហើយ​ទិញ​សាច់​យក​មក​ឲ្យ​មេកណ្តុរ​នោះ ៗ ទទួល​សាច់​យក​ទៅ​ស៊ី​ឯ​លំនៅ​ខ្លួន ។ មេកណ្តុរ​តែង​ឲ្យ​ទ្រព្យ​រាល់ៗ ថ្ងៃ​ដល់​ជាង​នោះ​ហើយ​ទទូល​យក​ សាច់​មក​បរិភោគ ។ ថ្ងៃ​ក្រោយ​បាន​ប្រគល់​ទ្រព្យ​ទាំង​អស់​ឲ្យ​ជាង​កែវ​មណី ៗ​ក៏​ទិញ​សាច់​យក​មក​ឲ្យ​កណ្តុរ​ជា​រាល់​ថ្ងៃ​ដែរ ។ (​មហា សំ .សុខ និស្សិត​សាលា​បាលី​ជាន់​ខ្ពស់) អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
Video Facebook
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ជួយទ្រទ្រង់ការផ្សាយ ៥០០០ឆ្នាំ (បរិច្ជាគទាន 012 887 987)
   សូមជួយទ្រទ្រង់ការងារផ្សាយរបស់៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ តាមកម្លាំងសទ្ធាជ្រះថ្លាផងចុះ ។ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ ឧសភា នេះមានដូចជា ៖           លោក​វេជ្ជបណ្ឌិត ម៉ៅ សុខ     ៥៤ ដុល្លា  |      ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ    ៦០ដុល្លា  |     ឧបាសក ជឿន ហ៊ុយ    ៣០ ដុល្លា  |      Somphors Noy     ២០ ដុល្លា  |     Phallamony Suor     ៤០ ដុល្លា  |     សាន្ត ពិសិដ្ឋ     ៥០ ដុល្លា  |     ឧបាសិកា ពិរនាក់ ស្រុកចំការលើ    ៤០​ដុល្លា  |     ជឿន សុខនីន  ២ដុល្លា   |     ឧបាសិកា ឈៀន គឹមធី ព្រមទាំងកូនចៅ       ១០០ ដុល្លា   |     នូ សុធារ៉ា ព្រមទាំងភរិយា និងកូនៗ    ៣០ដុល្លា    |     ប៉ូ ចាន់ផល    ១២.៥ដុល្លា    |     ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ   ៣០០ដុល្លា     |     ឧបាសិកា ខុន សុខា    ១៥ដុល្លា    |     ឧបាសក ឆែម សារឿន    ៣០ដុល្លា   |     វត្តពន្លឺពុទ្ធចក្ក   ២០០​ដុល្លា     |     លោក យិន ស៊ីថា និង លោកស្រី យឹម សារី ព្រមទាំងបុត្រ ១០ដុល្លា និង ១០០០០រៀល  |     ឯកឧត្តម អ៊ីន វីរៈជាតិ និង លោកជំទាវ ប្រុក រតនា ព្រមទាំងបុត្រ ២៥ដុល្លា  |     ឯកឧត្តម លឹម ផាន់ភារៈ និង លោកជំទាវ ប្រុក រតនៈ និង បុត្រ ៥០ដុល្លា  |     កញ្ញា ជាតិ រតនាបារមី និង កញ្ញា ជាតិ រតនារស្មី ២៥ដុល្លា  |     លោក ប្រុក សុវណ្ណរត្ន័ និង លោកស្រី យិន លីសា ៤៥ដុល្លា និង ១០០០០រៀល  |     លោក ស៊ឹង ង៉ាង និង ភរិយា ព្រមទាំងបុត្រ ២០០០០រៀល  |     កញ្ញា យិន លីយ៉ា ១០០០០រៀល  |     កញ្ញា ធា សុវណ្ណា ៥ដុល្លា  |     លោកស្រី កាន់ សូរិយា និង ស្វាមី ព្រមបុត្រ ១០ដុល្លា  |     លោក ខិត សុវណ្ណ និង លោកស្រី ជា ផល្លី ព្រមទាំងបុត្រ ២០ដុល្លា  |     កញ្ញា វណ្ណ លីហ្សា ២០០០០រៀល  |     កុមារី វណ្ណ លីហ្សាណា ២០០០០រៀល  |     លោក យិន វិនដា ១០ដុល្លា  |     កញ្ញា សេង ស្រីនាង ១០០០០រៀល  |     កញ្ញា សេង ស្រីមុំ ២០០០០រៀល  |     ឧបាសិកា ស៊ី ឈុនហ៊ៀង    ៥០​ដុល្លា  |     ឧបាសិកា សុខ ហៀង   ១០​ដុល្លា     |     លោក រត្ន័ រចនា និងភរិយា ព្រមទាំងបុត្រ    ១០​ដុល្លា |     លោកគឹម ពុធមិនា និង ភរិយា ព្រមទាំងបុត្រ    ៥០​ដុល្លា |     លោកស្រីហាក់ សុធារ៉ា និងស្វាមី   ៥​ដុល្លា |     ឧបាសិកា គង់ និរន្ត   ២០ដុល្លា |     ឧបាសិកា កែវ សារិទ្ធ  ១០ដុល្លា |      Thach kim da  និង យ៉ុន ញឹម  ១០០ដុល្លា  |     Heng Piseth ២៥​ដុល្លា |     កុង ម៉េង យាយ ស្រាយ  ២០០០០រៀល |     សូ សំអាត  ៦០០០០រៀល  |     Nou Sotiara ៣០ដុល្លា  |     មិនមានឈ្មោះ   ១២០​ដុល្លា    |     ឧបាសិកា ស ផល្លី និងស្វាមី ព្រមទាំងកូន    ១០០ដុល្លា  |     លោកម្ចាស់ គូ សុភាព   ១០០ដុល្លា  .........           ជាបន្តបន្ទាប់នេះ ជាការរាយនាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៨  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ  |     ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ   |     ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង   |     លោក សុង ណារិទ្ធ   |     លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី   |     លោក វិទ្ធ គឹមហុង​   |     លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា   |     លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង   |     លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន  |     លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​  |     កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន  |     លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​   |     លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​   |     លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ   |     កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​   |     កញ្ញា ទា ភិច​ហួរ   |     ឧបាសិកា តាន់ ស៊ីវឡេង  |     ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា   |     លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ   |     Sokoun Thim   |     ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា    |     លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី   |      ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន     |     កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា     |     លោក ឃន វណ្ណៈ និងភរិយា   |     ឧបាសិកា ទេព សុគីម  |      ឧបាសក ឌៀប ថៃវ៉ាន់   |     ឧបាសិកា Srey Khmer     |     ឧបាសក Yin Soun    |     ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី     |     ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   |     ឧបាសក ឈិត សម្បូរ   |     ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ     |      ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ   |      ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ     |     ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ    |     បងស្រី ហេង ចន្ថា និងក្រុមគ្រួសារ    |     ឧបាសិកា ជូ ឆេងហោ   |      ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី     |     ឧបាសិកា ភួយ នាង    |     ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី   |      Mrs. Vann Sophea   |      លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច  |     ឧបាសិកា មុត មាណវី   |     ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   |     តាន់ កុសល  ជឹង ហ្គិចគាង  |     ចាយ ហេង & ណៃ ឡាង  |     សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង   |     ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ   |     ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ  |     ឧបាសិកា ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ   |     ឧបាសិកា ទេព ណាន ព្រមទាំងក្រុមគ្រួសារ  |      ឯក ច័ន្ទ​ដារ៉ារិទ្ធ   |     ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ     ។          សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...