30
Thursday, 28 Mar B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 177,429
Today
Yesterday 164,507
This Month 6,175,230
Total ៣៨៥,៤៦១,៩២៣
ADVISE
images/articles/1934/Untitled-1-Recovered.jpg
សតិសូត្រ
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣
សតិសូត្រ សតិវគ្គ (សំយុត្តនិកាយ សគាថវគ្គ) (៥៧) ទេវតា​នោះ ឈរ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ បាន ពោល​គាថានេះ ក្នុង​សំណាក់​នៃព្រះ​ដ៏មាន​ព្រះ​ភាគ​ថា ៖ ភិក្ខុអ្នក​​មាន​ស្មារតី គប្បី​ប្រញាប់វៀរ ដើម្បីលះ បង់នូវកាមរាគៈ ដូចជាបុរស​ដែលគេ​ប្រហារ​ដោយ លំពែង ឬដូច​ជា​បុគ្គល​ដែលភ្លើងឆេះលើក្បាល សារត្ថប្បកា​សិនី​អត្ថ​កថា អត្ថ​កថា​សតិសូត្រ សួរថា ក្នុងគាថានេះ ទេវតាពោលយ៉ាងណា?
images/articles/1935/Untitled-1-Recovered.jpg
អារម្មណ​ប្បច្ច័យ​គឺជា​ជីវិត​ប្រចាំថ្ងៃ
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣
អារម្មណ​ប្បច្ច័យគឺ​ជា​ជីវិត​ប្រចាំថ្ងៃ នៃ​ចិត្ត​ចេតសិក។ រូបកាយជា​ធាតុមិនដឹង មិន​គិត មិន​ពិចារណា មិនសោយ​អារម្មណ៍ មិនមែន​ជាសត្វ ប៉ុន្តែ​អា​ស្រ័យ​នឹងរូប​កាយ នេះ​មាន​ចិត្ត​​ចេត​សិក​​កើតឡើង​បន្តជាប់​ខណៈគ្នា មាន​របៀប​ត្រឹម​ត្រូវ​ជា ចិត្ត​​​និយាម គឺ​ទំនៀម​ទៀង​ទាត់​ ជាវិធីតាមច្បាប់​កំណត់​នៃការកើត តាមជាតិ តាមកិច្ច តាម​ស្ថាន ​តាម​​អារម្មណ៍ ៘ ចិត្តចេតសិកជា​ធម្មជាតិដឹង​នូវអារម្មណ៍
images/articles/1937/Untitled-1-Recovered.jpg
បុគ្គលល្ងង់​ខ្លៅជាប់​អន្ទាក់មច្ចុរាជ
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣
បុគ្គលល្ងង់ខ្លៅជាប់អន្ទាក់មច្ចុរាជ ឯថ បស្សថិមំ លោកំ ចិត្តំ រាជរថូបមំ យត្ថ ពាលា វិសីទន្តិ នត្ថិ សង្គោ វិជានតំ។ អ្នកទាំងឡាយ ចូរមកមើលនូវលោក គឺ អត្តភាពនេះ ដែលមាន​ការ​វិចិត្រ​យ៉ាង ស្រស់ត្រកាល ប្រៀប​បីដូចជា​រាជ​រថ វា​ជា​ទី លិច​ចុះនៃ​ពួក​ជន​​ល្ងង់​ខ្លៅ​ទាំង​​ឡាយ តែមិន​ជា​ទី​ជាប់​ជំពាក់​នៃជ​ន​អ្នក​ចេះដឹង​ឡើយ។ ព្រះអង្គ​ទ្រង់គង់ប្រថាប់នៅជេតវនារាម
images/articles/1939/Untitled-1-Recovered.jpg
ក្រោមម្លប់​សំពត់​កាសាវៈ
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣
ក្រោមម្លប់​សំពត់​កាសាវៈ នៅក្នុងធម្មបទដ្ឋកថា ព្រាហ្មណវគ្គ មានសម្តែងអំពីដំណើរ ជីវិតរបស់​កុល​បុត្រ​​មួយរូប ឈ្មោះ សុន្ទរ​សមុទ្ទកុមារ កើត​ក្នុង ត្រកូល​សេដ្ឋី​ក្រុងសាវត្ថី​មាន​សម្បត្តិ​ ៤០ កោដិ ។ ថ្ងៃមួយ សុន្ទរសមុទ្ទកុមារ​មាន​សេចក្តី​ជ្រះ​ថ្លា​ទៅ​វត្ត​ស្តាប់ ធម៌​ជា​មួយ​នឹង​មហា​ជន ។ ព្រះបរម​សាស្តាទ្រង់ជ្រាប​អ​ធ្យាស្រ័យ របស់គេ ទើប​ព្រះអង្គ​ទ្រង់​​ត្រាស់​​សម្តែង​ឱ្យ​គេមាន​សទ្ធាក្នុងផ្នួស ។ សុន្ទរសមុទ្ទកុមារ
images/articles/1938/Untitled-1-Recovered.jpg
សម្នាក់​បដិបត្តិ​ធម៌
ផ្សាយ : ២៥ ធ្នូ ឆ្នាំ២០២៣
សម្នាក់​បដិបត្តិ​ធម៌ នៅក្នុង​ព្រះត្រៃបិដក​មិនមាន​សម្នាក់​បដិបត្តិធម៌​ទេ មាន​តែ វត្ត​ព្រះ​សង្ឃ និង កន្លែង​ផ្សេងៗទៀត​ដែល​ព្រះ​សង្ឃគង់​ចាំ​វស្សា ។ឧបា​សក ឧបា​សិកា​សុទ្ធ​តែ​នៅ​ផ្ទះ​ទាំង​អស់ ដោយ​ច្រើន​ជា ព្រះ​អរិយ​បុគ្គល ដូចជា​នៅ​នគរ​មគធៈ អង្គៈ សាវត្ថី ពារាណសី ជាដើម ។ គ្រហស្ថ​ទាំង​នោះ ទៅវត្តថ្វាយទាន​ដល់សង្ឃ និង ស្តាប់​ព្រះធម៌​ទេសនា​តាម​​កាល បើថ្ងៃឧបោសថសីល
images/articles/1936/Untitled-1-Recovered.jpg
ជាតិមនុស្ស​ថ្លៃមិន​គប្បីធ្វើអំពើ​ថោក
ផ្សាយ : ២៥ ធ្នូ ឆ្នាំ២០២៣
ជាតិមនុស្ស​ថ្លៃមិន​គប្បីធ្វើអំពើ​ថោក ហីនំ ធម្មំ ន សេវេយ្យ បមាទេន ន សំវសេ មិច្ឆា​ទិដ្ឋឹ ន សេ​វេយ្យ ន សិយា លោកវឌ្ឍនោ។ បុគ្គលមិនគួរសេពនូវធម៌ដ៏ថោកទាប មិន​គួរ​នៅ​រួម​ជា​មួយសេចក្តី​ប្រមាទ មិនគួរ សេពនូវ​មិច្ឆា​ទិដ្ឋិ មិន​គួរជាមនុស្ស​ចង្អៀត លោក​ឡើយ ​។ ព្រះ​អង្គទ្រង់គង់ប្រថាប់នៅជេតវនារាម ទ្រង់​ប្រារឰ​ភិក្ខុ​កម្លោះ​មួយ​អង្គ​ដែល​ឈ្លោះ​គ្នា​ជា​មួយ​នឹង ចៅស្រីរបស់ឧបាសិកាវិសាខា ។
images/articles/1322/Untitled-1-Recovered.jpg
បទពិសោធន៍ឪពុក
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣
បទពិសោធន៍ឪពុក ពេល​វេលា​ដែល​កន្លង​ទៅ​និង​ជីវិត​ឪពុក​ដែល​បាន​កន្លង​មកនេះ ជា​រយះ​ពេល​យូរ​ដែរ​ហើយ ជីវិត​ឪពុក​បាន​ឆ្លង​កាត់​រឿង​រ៉ាវ​នៃ​ជីវិត​ ឆ្លងកាត់​លោក​ធម៌​ផ្សេងៗ ទៀត​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ។ កូន​ស្ងួត​មាស​ឪពុក​អើយ ជីវិត​របស់​មនុស្ស​គ្រប់​រូប​គ្រប់​នាម មិន​ថា​មាន​ក្រល្អ​អាក្រក់​ឡើយ ជា​ទី​បំផុត​នៃ​ជីវិត​ទាំងអស់ ត្រូវ​ធ្លាក់​ចុះ​ចូល​ក្នុង​ការចាស់ ការ​ឈឺ និង​សេចក្តី​ស្លាប់​ជា​ពិត​ប្រាកដ ។
images/articles/1323/fdgdg-dfgvfg-dfgvg-sd.gif
សេចក្ដីឈ្នះ
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣
កូន​ត្រូវ​ចាំ​ជា​និច្ច​ថាៈការ​ឈ្នះ​ដ៏​ក្រៃ​លែង​ជាទី​បំផុត​គឺ​ការ​ឈ្នះ​ចិត្ត​ខ្លួន​ឯង​ព្រោះ​ហេតុ​នេះ កូនត្រូវ​ហ្វឹក​ហាត់​បង្គាប់​ខ្លួន​ឯង​ឲ្យ​បាន​កាល​ដែល​កូន​បង្គាប់​ខ្លួន​ឯង​បាន​ហើយ កូន​ធ្វើ​អ្វីៗ​ក៏​បាន​សម្រេច​ដែរ ។ អត្ថបទ​នេះ​ដកស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក រៀប​រៀង​ដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា​ ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1324/Untitled-1-Recovered.jpg
សេចក្ដីរីករាយ
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣
កូន​ចូរ​សម្តែង​ការ​រីក​រាយ​ដល់​អ្នក​ដែល​ឈ្នះ​កូន​គ្រប់​ករណី ដើម្បី​ដល់​ថ្ងៃ​ក្រោយ​ត​ទៅ នៅ​ពេល​ដែល​កូន​ឈ្នះ​គេ​វិញ គេ​នឹង​សម្តែង​ថ្ងៃ​ក្រោយ​ត​ទៅ នៅ​ពេល​ដែល​កូន​ឈ្នះ​គេ​វិញ​គេ​នឹង​សម្តែង​ការ​រី​ក​រាយ​មក​រក​កូន​ដូច​គ្នា​ដែរ ប៉ុន្តែ​បើ​គេ​មិន​បាន​សម្តែង​ការ​រីក​រាយ​មករក​កូន​ទេ​នោះ កូន​ក៏​គួរ​សម្តែង​នូវ​ការ​យល់​ដល់​ចិត្ត​របស់​គេ និង​អាណិត​គេ​ផង​ព្រោះ​គេ​បាន​ចាញ់​តាំង​តែ​ពី​គ្រា​ដំបូង​ដែល​គេ​បាន​ឈ្នះ​កូន​ម្ល៉េះ គឺ​ចាញ់​ចិត្ត​របស់​ខ្លួន​គេ​ហ្នឹង​ឯង​ចំណែក​កូន​វិញ គឺ​ឈ្នះ​ចិត្ត​របស់​កូន ដែល​ជាការ​ឈ្នះ​ដ៏​ប្រសើរ ។ មិនមាន​ការ​តស៊ូ​ណា ឲ្យ​ក្រៃ​លែង​ជាង​ ការ​តស៊ូ​យក​ឈ្នះ​ចិត្ត​អាក្រក់​របស់​ខ្លួន​ឡើយ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1326/Untitled-1-Recovered.jpg
អនុគ្រោះ​នូវ​មិត្ត​ដោយ​ស្ថាន​ ៥ យ៉ាង
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣
អនុគ្រោះ​នូវ​មិត្ត​ដោយ​ស្ថាន​ ៥ យ៉ាង កូន​មាន​មិត្ត​ជា​សប្បុរស កូន​ត្រូវ​ចេះ​អនុគ្រោះ​នូវ​មិត្ត​នោះ ដោយ​ស្ថាន​ ៥ យ៉ាង​គឺ៖ ១- ទានេន ដោយ​ការ​ឲ្យ​របស់ ២- បិយវជ្ជេន ដោយ​ការ​និយាយ​តែ​ពាក្យ​គាប់​ចិត្ត ៣- អត្ថចរិយាយ ដោយ​ការ​ប្រព្រឹត្តិ​ឲ្យ​ជា​ប្រយោជន៍ ៤- សមានត្ថតាយ ដោយ​ការ​ប្រព្រឹត្ត​ខ្លួន​ស្មើ ៥- អវិសំវាទនតាយ ដោយ​ការ​មិន​កុហក​បញ្ឆោត។
images/articles/1327/Untitled-1-Recovered.jpg
គួរស្រលាញ់ចិត្ត
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣
ចូរ​កូន​ពិចារណា​នូវ​កំណាព្យ​នេះ រូប​ស​ល្អ​រាង​គួរ​ស្រឡាញ់ តែ​ចាញ់​ល្អ​ចិត្ត​គំនិត​ជា មិន​យូរ​ប៉ុន្មាន​រូប​ជា​រា ​ ឯចិត្ត​ល្អ​ជា​មិន​ចាស់​ឡើយ ។ កូន​មាស​ឪពុក​ចូរ​កុំ​ភ្លេច ធម៌​ថ្លៃ​ជាង​ពេជ្យ​នាំ​ដល់​ត្រើយ​ មាន​រូប​មាន​រោគ​ឥត​ស្រាក​ស្បើយ កូន​អើយ​ព្រះ​ធម៌​មិន​ចេះ​ឈឺ ។ បើកូន​រៀន​ធម៌​អប់​រំ​ចិត្ត​ ប្រព្រឹត្ត​សុចរិត​ចិត្ត​កូន​ភ្លឺ​ ជីវិត​ត្រូវ​ស្លាប់​រូប​ត្រូវ​ឈឺ ប៉ុន្តែ​ចិត្ត​ភ្លឺ​មិន​ស្លាប់​ទេ ។ ចិត្ត​ភ្លឺ​ៗ​ខ្លាំង​ជាង​សុរិយា ភ្លឺ​ដោយ​បញ្ញា​ចិត្ត​ទំនេរ កើត​ចាស់​ឈឺ​ស្លាប់​ព្រោះ​ក្តី​ស្នេហ៍ ឯ​ចិត្ត​ទំនេរ​ផុត​ទុក្ខ​ហោង ។ ចិត្ត​ល្អ​មិន​ជរា ព្រះ​ធម្មា​មិន​ចេះ​ឈឺ ខាត់​ចិត្ត​ឲ្យ​បាន​ភ្លឺ មាន​ពន្លឺ​ផុត​ក្តី​ស្លាប់ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1328/______________________________.jpg
ការ​មិន​តស៊ូ​ក្នុង​ករណី​ខ្លះ​គឺ​ ជា​វីវភាព​ដ៏​ធំធេង
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣
បើកូន​ស្រឡាញ់​ម៉ែ​ឪ និង​កាល​កូន​ពិចារណា​ទៅ​ហើយ បាន​ដឹង​ថា ខ្លួន​ជា​ទី​ស្រឡាញ់​នៃ​ខ្លួន​ឯង​ដ៏​ក្រៃ​លែង​នោះ​កូន​ត្រូវ​រក្សា​ខ្លួន​ឲ្យ​ជា​ការ​រក្សា​ដ៏​ល្អ ឪពុក​សូម​ប្រគល់​ពាក្យ​ទាំង​នេះ​ដល់​កូនៈ កូន​ចូរ​ចាំ​ទុក​ថាៈ ការ​មិន​តស៊ូ​ក្នុង​ករណី​ខ្លះ​គឺ​ ជា​វីវភាព​ដ៏​ធំធេង ក្រៃ​លែង​ជាង​ការ​តស៊ូ​យក​ស្លាប់​រស់​ទៅ​ទៀត ។កូន​ចូរ​កុំ​រើស​យកនូវ​របស់​ដែល​ពេញ​ចិត្ត ដោយ​អំណាច​នៃ​ចំណង់​របស់​ខ្លួនតែ​កូន​ត្រូវ​រើស​យក​នូវរបស់​នោះ​ៗ​ដោយ​សតិបញ្ញា កូនត្រូវ​ពិចារណា​ដល់​ប្រយោជន៍​និង ទោស​នៃ​របស់​នោះ​ឯង​មុន​នឹង​សម្រេច​ចិត្ត​ថា​យក ។ កូន​ត្រូវ​កុំ​ក្រោធ​ខឹង ជា​មួយ​នឹង​មនុស្ស​ដែល​ធ្វើ​មិន​ល្អ​ឲ្យ​សោះ តាម​ពិត គេ​នោះ​ក៏​ចង់ល្អ​ដែរ គ្រាន់​តែ​គេ​មិន​បាន​យល់​ច្បាស់​ថា អី្វ​ជា​សេចក្តី​ល្អ អ្វី​ជា​សេចក្តី​អាក្រក់​ឲ្យ​ពិត​ប្រាកដ​ប៉ុណ្ណោះ ។កូន​ត្រូវ​ដឹង​ថាៈ ក្នុង​លោក​នេះ​កម្ររក​អ្នក​ដែល​ចេះ​ត្រេកអរ និង​ពាក្យ​បន្ទោស​ណាស់ ដូច្នេះ​កូន​កុំ​ចូល​ចិត្ត​បន្ទោស​អ្នក​ដទៃ​ឡើយ ម្យ៉ាង​ទៀត បើកូន​ចង់​តិះ​ដៀល​ឲ្យ​អ្នក​ណា កូន​ត្រូវ​សម្លឹង​មើល​ខ្លួន​ឯង​ជាមុន កុំ​ឲ្យ​គេ​ស្តី​បក​មករក​វិញ ។ មាស​ប្រាក់​ដែល​កូន​មាន បើ​ចាយ​ណាស់​រឹត​តែ​អស់​ណាស់ ចំណែក​វិជ្ជា​វិញ​នោះ រឹត​តែ​ប្រើ​រឹត​តែ​ចម្រើន ។កូន​ចូរ​ចាំ​ទុក​ថាៈ​ មាស​ប្រាក់​ជា​របស់​ក្រៅ​ខ្លួន មាតា​បិតា​សប្បាយ​ចិត្ត​ព្រោះ​កូន​ចេះ​ស្រឡាញ់​គ្នា​រវាង​បង​ប្អូន ។កូន​ធ្វើ​គ្រប់​យ៉ាង​ដោយ​សុចរិត កាល​បើ​មិន​សុចរិត​ចិត្ត​រមែង​ស្អាត តែ​បើ​មាន​នូវ​ទុច្ច​រិត​វិញ​ចិត្ត​រមែង​សៅ​ហ្មង ។ ទ្រព្យ​សម្បត្តិ​មិន​មែន​ជា​របស់​ចាំ​បាច់ ក្នុង​ការ​ដែល​ឪពុក​ម្តាយ​ប្រគល់​ឲ្យ​កូន​នោះ​ទេ ចំណេះ​ដឹង​និង​ការ​ប្រព្រឹត្ត​ល្អ​តែ​ប៉ុណ្ណោះ ដែល​គួរ​ជាទី​បំផុត​ក្នុង​ការ​ដែល​ម៉ែ​ឪ​ត្រូវ​ប្រគល់​ឲ្យ​ដល់​កូន​សម្លាញ់ ។ចុង​បំផុត​ផ្លូវ​នៃ​សេចក្តី​លោភ​លន់ មិន​ចេះ​គ្រប់​គ្រាន់ គឺ​សេចក្តី​ទុក្ខ ។ អ្នក​ដែល​មិន​ធ្លាប់​ឲ្យ​អភ័យ​ដល់​អ្នក​ដទៃ គឺ​ជា​អ្នក​ដែល​ទន់​ខ្សោយ​ដោយ​គុណ​ធម៌ ការ​ឲ្យ​អភ័យ​ដល់​សត្រូវ​គឺ​ជា​ការ​សាង​មិត្ត រមែង​រុង​រឿង​ដូច​ជា​ព្រះ​មហោសថ ។បើ​អ្នក​ដទៃ​បោក​បញ្ឆោត​ យើង​អាច​ដឹង​ងាយ និង​ដោះ​ស្រាយ​បាន​ដោយ​ងាយ​ជាង តែ​បើ​កូន​បញ្ឆោត​ខ្លួន​ឯង​វិញ គឺ​ដឹង​បាន​ដោយ​លំបាក ដោះ​ស្រាយ​ក៏​បាន​ដោយ​លំបាក​ដែរ ។ កូន​គួរ​ចាំ​នូវ​អ្វី​ដែល​គួរ​ចាំ គួរ​ភ្លេចនូវ​អ្វី​ដែល​គួរ​ភ្លេច​គួរ​ធ្វើ​នូវ​អ្វី​ដែល​គួរធ្វើ និង​ត្រូវ​ដឹង​ថា ការងារ​ណា​ដែល​គួរ​ធ្វើ​មុន ការងារ​ណា​ដែល​គួរ​ធ្វើ​ក្រោយ ។ប្រសិន​បើ​កូន​ដួល​ព្រោះ​ការ​ឈាន​ដើរ​ទៅ​ខាង​មុខ​វា​ប្រសើរ​ជាង​កូន​នៅ​ឈរ​ទ្រឹង​មួយ​កន្លែង ព្រោះ​បើកូន​ឈរ​ទ្រឹង​មួយ​កន្លែង កូន​នឹង​ដួល​នៅ​ត្រង់​កន្លែង​នោះ​ហើយ​កូន​នឹង​មាន​ឈ្មោះ​ថា​ជា​មនុស្ស​កំសាក...កូនត្រូវ​ព្យាយាម​ក្នុង​កិច្ចការ​ដែល​ជា​តួនាទី កូន​ត្រូវ​ចាំ​ទុក​ថា ជីវិត​កើត​មក​ដើម្បី​ទ្រាំ គឺ​ការ​អត់​ធន់​តស៊ូ ។ មិន​ថា​មនុស្ស ឬ​សត្វ​តិរច្ឆាន សុទ្ធ​តែ​ត្រូវ​ការ​ស្តាប់​ពាក្យ​ផ្អែម​ល្ហែម ពាក្យ​ទន់​ភ្លន់ កូន​មាស​ឪពុក​ក៏​ដូច​គ្នា​គួរ​និយាយ​ពាក្យ​ទន់​ភ្លន់ ផ្អែម​ល្ហែម​ដល់​អ្នក​ដទៃ កាល​បើកូន​និយាយ​ពាក្យ​ពិរោះ​ចំពោះ​អ្នក​ដទៃ​ កូន​នឹង​បាន​ទទួល​នូវ​ពាក្យ​ពិរោះ​ពី​អ្នក​ដទៃ​វិញ កាល​បើ​កូន​ទន់​ភ្លន់​ដាក់​អ្នក​ដទៃ​អ្នក​ដទៃ​ក៏​ទន់​ភ្លន់​ដាក់កូន​វិញដែរ ។ ភ្លេច​អ្វី​អាច​ភ្លេច​បាន តែ​កុំ​ភ្លេច​ខ្លួន ខូច​អ្វី​ដទៃ​ក៏​ខូច​ចុះ ! តែ​ត្រូវ​ប្រយ័ត្នកុំ​ឲ្យ​ខ្លួន​ជា​មនុស្ស​ខូច ។ការ​ធ្វើ​របស់​កូន​ពេល​ខ្លះ មិន​ទាំង​ពេញ​ចិត្ត​ខ្លួន​ឯង​ផង តើ​នឹង​ឲ្យ​អ្នក​ដទៃ​ធ្វើ​នូវ​អ្វី​ៗ​ត្រូវ​ចិត្ត​របស់​កូន​បាន​រហូតនោះ​យ៉ាង​ដូចម្តេច​ទៅ កាល​កូន​គិត​ឃើញ​ដូច្នេះ​ហើយ​កូន​នឹង​មិន​ខឹង​ក្រោធ​ជា​មួយ​អ្នក​ដទៃ​ឡើយ ។ កូន​មាស​ឪពុក ធម្មជាតិ​មិន​ដែល​ឲ្យ​អភ័យ​ដល់​អ្នក​ណា​ឡើយ អ្នក​ណា​ធ្វើ​យ៉ាង​ណា​ត្រូវ​បាន​ទទួល​យ៉ាង​នោះ​តែ​ធម្មជាតិ​បាន​ឲ្យ​ឳកាស​ដល់​មនុស្ស​យើង​គ្រប់​គ្នា​គ្រាន់​តែ​ថា ដោយ​ច្រើន​មនុស្ស​យើង​មិន​ចេះ​ទទួល​យក​នូវ​ឱកាស​នោះ​មក​កសាង​ខ្លួន ឬ​យក​មក​កែ​ខ្លួន​ប៉ុណ្ណោះ​ឯង ។ កូន​ចោល​អ្វី​ផ្សេង​បាន តែ​កូន​កុំ​បោះ​បង់​ខ្លួន​ឯង​ចោល​ឲ្យ​សោះ​ ព្រោះ​ក្នុង​លោក​នេះ មិន​មាន​អ្នក​ណា​ជា​ទី​ពឹង​របស់​កូន​ក្រៅ​អំពី​ខ្លួន​កូន​ឯង​ឡើយ ។កូន​ត្រូវ​ដឹង​ថាៈ អ្នក​ក្លាហាន គឺ​អ្នក​ដែល​អាច​បង្គាប់​ខ្លួន​ឯង​បាន ជា​ចៅ​ហ្វាយ​នាយ​លើ​ខ្លួន​ឯង មិន​មែន​មាន​តណ្ហា ឬ​សេចក្តី​ក្រោធ​ខឹង​ជា​ចៅ​ហា្វយ​នាយ​ឡើយ ។ កូន​កើត​មក​ជាមនុស្ស​ហើយ ត្រូវ​ព្យាយាម​បំពេញ​សេចក្តី​ល្អ​ឲ្យ​ខ្លាំង​ក្លា​ជា​ទី​បំផុត ព្រោះ​កូន​មិន​ងាយ​បាន​ជួប​នូវ​ឱ​កាស​ល្អ​ដូច​នេះ​ឡើយ ។កូន​ដាំ​ដំណាំ​បម្រុង​ឬស តែ​បើ​ដាំ​មនុស្ស​បម្រុង​សីល​ចង់​ឆ្លង​ចាក​ទុក្ខ​ត្រូវ​កុំ​ខ្ជិល ខូច​ខិល​ដឹង​ខុស​ត្រូវ​កែ​ខ្លួន ។ មាន​តែ​មនុស្ស​ដែល​ចេះ​ប្រយ័ត្ន​ប៉ុណ្ណោះ​ឯង ដែល​អាច​រក្សា​ខ្លួន​ទុក​ឲ្យ​ប្រពៃ​បាន កូន​ឪពុក​ត្រូវ​រក្សា​ខ្លួន​ដោយ​ប្រយ័ត្ន​ប្រយែង​ជាទី​បំផុត ព្រោះ​មិន​មាន​អ្វី​ដែល​ត្រូវ​រក្សា​ឲ្យ​ក្រៃលែង​ជាង​ការ​រក្សា​ខ្លួន​នេះ​ឡើយ ។ កូន​ត្រូវ​ដឹង​ថាៈ ក្នុង​លោក​នេះ​រមែង​មាន​រឿង​ដែល​សម្រាប់​ឲ្យ​យើង​មាន​សេចក្តី​អត់​ធន់ កាល​បើ​កូន​អត់​ធន់បាន កូន​នឹង​សម្រេច​ផល​ល្អ​ប្រៀប​ដូច​ថ្នាំ​គ្រុន នៅ​ពេល​ញ៉ាំ​វារមែង​ល្វីង ប៉ុន្តែ​ផល​របស់​វា​គឺ​ត្រជាក់​ខ្លួន​បាត់​គ្រុន ។ ភ្លេច​អ្វី​ភ្លេច​បាន តែ​បើ​ភ្លេច​ប្រាណ ឈាន​ធ្លាក់​រណ្តៅ​ បើ​បាន​ជា​ភ្លាត់ មិន​ទាន់​ធ្លាក់​ជ្រៅ ប្រឹង​ឡើង​ណា​ពៅ កុំ​នៅ​នាំ​ជ្រុល ។ ខូច​អ្វី​មិន​គ្រោះ តែ​បើ​ខូច​ឈ្មោះ មិន​ងាយ​ជួស​ជុល កូន​ត្រូវ​ប្រយ័ត្ន កុំ​ងប់​ងងុល កាម​ជា​គ្រឿង​ពុល ខូច​អស់​ទាំង​ខ្លួន ។ ខូច​ខ្លួន​ខូច​ឈ្មោះ ខូច​នេះ​ពេញ​គ្រោះ រស់​លែង​ស៊ប់​សួន តែ​ទោះ​យ៉ាង​ណា កុំ​ឲ្យ​ខូច​ផ្ទួន ត្រូវ​ប្រឹង​កែ​ខ្លួន កុំ​ចោល​អាត្មា ។ ចោល​អ្វី​ចោល​បាន តែ​កុំ​ចោល​ប្រាណ ក្នុង​វដ្ត​សង្សារ ព្រោះ​ក្នុង​លោក​នេះ ឥត​មាន​នរណា ជួយ​ស្រង់​អាត្មា ក្រៅ​ពី​ខ្លួន​ឡើយ ។ កូន​ត្រូវ​រក្សា ការ​ពារ​អាត្មា ឲ្យ​បាន​ដល់​ត្រើយ​ ដោយ​ការ​ប្រយ័ត្ន និង​មិន​កន្តើយ ប្រយ័ត្ន​ហ្នឹង​ហើយ ជា​ព្រះ​ក្នុង​ខ្លួន ។ ប្រយ័ត្ន​ជា​ម្តាយ ញ៉ាំង​គុណ​ទាំង​ឡាយ ឲ្យកើត​មាំ​មួន អត់​ធន់​ជា​ឪ រក្សា​គ្រង​ស្ងួន គុណ​ធម៌​ក្នុង​ខ្លួន ដូច​ខែ​ខាង​ខ្នើត ។ ខន្តី​ដូច​ថ្នាំ លេប​ជា​ប្រចាំ រស​ជាតិ​ល្វីង​ឆើត​ លំបាក​ទ្រាំ​ណាស់ លុះ​ដល់​ផល​កើត រសជាតិ​ល្វីង​ឆើត​ មាន​គុន​គាប់​ហោង ។ បុរាណ​បាន​ពោល​ថាៈ ចោរ​លួច​ប្លន់​ទ្រព្យ​សម្បត្តិ​មិន​ស្មើ​នឹង​ភ្លើង​ឆេះ​ផ្ទះ ភ្លើង​ឆេះ​ផ្ទះ​មិន​ស្មើ​នឹង​ចាញ់​ល្បែង​ភ្នាល់​ចាញ់​ល្បែង​ភ្នាល់​ស្មើ​នឹង​ជាប់​គ្រឿង​ញៀន ។ ចោរ​ប្លន់​នៅ​សល់​ផ្ទះ អស់​ប្រាក់​មាស​មិន​ជាអ្វី ឆេះ​ផ្ទះ​នៅ​សល់​ដី អត់​បាយ​ឆី​ដីលក់​បាន ។ ចាញ់​ល្បែង​នៅ​ជីវិត បើ​ចេះ​គិត​វិញថ្កាន ញៀន​ថ្នាំ​ប្រចាំ​ប្រាណ តែ​លែង​បាន​ស្លាប់​ទាំង​រស់ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថតបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1329/Untitled-1-Recovered.jpg
ពាក្យទូន្មានឪពុកដល់កូនប្រុសស្រី
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣
ពាក្យទូន្មានឪពុកដល់កូនប្រុសស្រី ត្រូវ​ជា​មនុស្ស​ដូច​តទៅ កូន​ស្រី​ឪ ត្រូវ​ជាមនុស្ស មិន​រឹង​ត្អឹង តែ​បើ​រឹង ត្រូវ​រឹង​ប៉ឹង ប្រឹង​សិក្សា កូន​ប្រុស​ឪ ត្រូវ​ជាមនុស្ស មាន​ប្រាជ្ញា ព្រះ​ផ្តាំ​ថា កុំ​ស្នេហា ស្រាស្រី​ល្បែង ។ កូន​ស្រីឪ ត្រូវ​ជា​មនុស្ស មិន​ជាប់​នុយ កុំ​ស្នេហ៍​លុយ ស្អុយ​កេរ្តិ៍​ឈ្មោះ រស់​ដូច​ផ្សែង កូន​ស្រី​ឪ ត្រូវ​ជា​មនុស្ស ចេះ​ខ្លាច​ក្រែង ព្រះ​សម្តែង ឲ្យ​ទម្លាប់ ជាប់​សីល​វិញ ។
images/articles/1330/Untitled-1-Recovered.jpg
មាតាបិតា​សង្គ្រោះ​កូន​ដោយ​ធម៌​៥​យ៉ាង
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣
មាតាបិតា​សង្គ្រោះ​កូន​ដោយ​ធម៌​៥​យ៉ាង មាតាបិតា ជា​គ្រូដើម ជា​គ្រូ​ដ៏ឆ្នើម​ក្នុង​លោកា ម្យ៉ាង​ទៀត​គឺ​ពិត​ជា​ទេវតា ព្រះ​ពុទ្ធ​ជា​ត្រាស់​ថា​ជា​ព្រហ្ម​ផង ។ មាតាបិតា​គឺ​ជា​ព្រះ រស់​នៅ​ក្នុង​ផ្ទះ​ដ៏​ច្បាស់​ច្បង សង្គ្រោះ​៥​យ៉ាង​ល្អ​ហ្មត់​ហ្មង ចម្លង​បុត្រ​ភ្ញា​ឲ្យ​ដល់​ត្រើយ ។ សង្គ្រោះ​ទី១​ដោយ​ការ​ឃាត់ មិន​ឲ្យ​កូន​ភ្លាត់​ធ្វើ​បាប​ឡើយ ឃើញ​កូន​ធ្វើ​ខុស​ឥត​កន្តើយ​ហាម​ហើយ​ហាម​ទៀត​ឆ្លៀត​តាម​ឃ្លាំ ។
images/articles/1331/Untitled-1-Recovered.jpg
កូន​ត្រូវ​ចេះ​គិត
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣
កូន​ត្រូវ​ចេះ​គិត អ្វីៗ​ក្នុង​លោក​កើត​ព្រោះ​ហេតុ ឃើញ​ច្បាស់​ក្រឡែត​គុណ​ម៉ែ​ឪ កូន​រស់​ធំ​ឡើង​ត្រូវ​រក​ផ្លូវ សង​គុណ​ម៉ែ​ឪ​ទើប​ត្រូវ​ច្បាប់ ។ បើ​មិន​បាន​សង​អ្វី​ធំ​ដុំ កុំ​តែ​ស្រី​ម៉ុម​ប្រែ​ក្រឡាប់ រត់​ចេញ​ពី​ផ្ទះ​មិន​បាន​ប្រាប់ ប្រញាប់​តាម​ប្រុស​ព្រោះ​ស្នេហា ។ ចំណែក​កូន​ប្រុស​ក៏​ដូច​គ្នា កុំ​ធ្វើ​ឬក​ពា​មនុស្ស​បាត​ផ្សារ ប្រគល់​ខ្លួន​ប្រាណ​ឲ្យ​ស្រី​សា្រ រោគ​ផ្តាច់​សង្ខារ​ចោល​ម៉ែ​ឪ ។
images/articles/1332/Untitled-1-Recovered.jpg
មាតាបិតាជាព្រះក្នុងផ្ទះ
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣
មាតា​បិតា​គឺ​ជា​ទេវតា​ប្រចាំ​ផ្ទះ​របស់​កូន ជា​ទេវតា​ថែរក្សាកូន​ទាំង​យប់​ទាំង​ថ្ងៃ ។ពេល​ព្រលប់ ពេល​យប់ ពេល​អធ្រាត្រ មាតាបិតា​កំពុង​អស់​កំម្លាំង​ក្តី កំពុង​ងងុយ​ក្តី កំពុង​សម្រាន្ត​លក់​ក្តី​កំពុង​ក្តៅ​ក្តី កំពុង​រងា​ក្តី ទោះ​ជា​កំពុង​ឈឺ​ខ្លួន​ឯង​ក្តី កាល​បើកូន​តូច​ស្រែក​យំ​ឡើង មាតាបិតា​រមែង​ស្ទុះ​ស្ទា បើកំពុង​លង់​លក់​ក៏​ភ្ញាក់​ក្រញាង មក​ឳប​កូន មក​បបោស​អង្អែល​កូន​យក​ចិត្ត​កូន... ។ មាតាបិតា​ប្រុស​ភ្នែក ប្រុង​ត្រចៀក ប្រុង​សព្វ​គ្រប់​ប្រុង​ទាំង​យប់ ប្រុង​ទាំង​ថ្ងៃ ដើម្បី​រក្សាកូន​ស្ងួន​សម្លាញ់​ដែល​ជា​សាច់​ឈាម​របស់​ខ្លួន ទោះ​ជា​ទេវតា​ដោយ​កំណើត​មាន​កិច្ចរក្សា​នូវ​លោក​នេះ ក៏​គង់​មាន​ពេល​ភ្លេច​ក្នុង​កិច្ចរក្សា​ដែរ ប៉ុន្តែ​មាតាបិតា​មិន​ធ្លាប់​ភ្លេច​កូន​និង​មិន​បាន​បោះ​បង់​កូន​ឡើយ គឺ​លោក​ទាំង​ពីរ​តែង​គ្រប់​គ្រង​រក្សា​ឲ្យ​កូន​បាន​សុខ​រហូត​មក ។ ព្រះ​គុណ​របស់​ម៉ែ ជាជម្រក​មនោរម្យ​ទ្រនំកូនព្រះ​ម៉ែ​យក​ខ្នង​បាំង​កម្តៅ​ថ្ងៃ យក​ទ្រូវ​ថ្លើម​ថ្លៃ​ធ្វើ​ទី​ជម្រកគុណ​ម៉ែ​ជា​ម្លប់​ឲ្យកូន​បាន​ជ្រក ខ្នង​ម៉ែ​ពង​ពក​កូន​សុខ​ មនោរម្យ ។របស់​សំខាន់​គឺ​ខ្លួន​ប្រាណ​ម៉ែ តែ​ម៉ែ​បង្វែរ យក​ជាទ្រនំម៉ែ ខ្លាច​ព្យុះ​ភ្លៀង​ចាញ់​ខ្លាច​កូន​យំ កូន​រស់​បាន​ធំ​ម៉ែ​លាចាក​កូន ។ ព្រះ​គុណ​របស់​ឪ​ជា ឋាន​ព្រហ្ម​ជំរំ​កូនព្រះ​បង្កើត​កូន​មាន​ឈ្មោះ​ថា​ឪ មិន​មែន​ព្រះ​នៅ​ក្នុង​សួគ៌ា​ឋានគុណឪមាន​នៅ​ក្នុង​ចិត្ត​សន្តាន កូន​បាន​សុខ​សាន្ត​ព្រោះ​ឪ​ជា​ព្រហ្មរបស់​ពិសេស គឺ​កូន​ឪពិត ឪ​ប្តូរ​ជីវិត ប្រឹង​សាង​ជំរំឪ​ធ្វើ​ការ​ខ្លាំង​នឿយ​ហត់​ប៉ុន​ភ្នំ តែ​សុខ​មនោរម្យ​ព្រោះ​ឃើញ​មុខ​កូន ។ ម៉ែ​ឪ​នឹក​កូន កូន​ទៅ​នៅ​ញៀន​ថ្នាំ​ម៉ាម៉ែ សម្រាល​កូន​ឪ​អរ​ខ្លាំង ចិត្ត​តាំង​សច្ចា ចិញ្ចឹមកូន​ឪ​នឿយ​យ៉ាង​ណា​បិទ​មាត់​សូន្យ ពេល​នឹក​ដល់​កូន​ចិត្ត​ត្រាច់​ទៅ ។នឹក​ដល់​កូន​ខ្លាំង​ឪ​ខំ​ប្រឹង សម្លឹង​កិច្ចការ​ចិត្ត​ជាប់ នៅដំណឹង​នេះ​កាច​ ក្រៃ​អាក្រក់ ដូច​ មច្ចុ ឆក់ ផ្តាច់ សង្ខារ កូន​មាស​ឪពុក​ សូមមេត្តា ករុណា ម៉ែ​ឪ​ត្រង់​នេះ​ផង ។ អត្ថបទនេះ​ដក​ស្រង់ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 2.5
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿