15
Wednesday, 18 May B.E.2566  
Listen to Dhamma (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
Ponletrayroth Radio (Takeo)
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 46,987
Today
Yesterday 96,959
This Month 1,912,199
Total ២៥៧,៤១០,០១៤
free counters
កំពុងទស្សនា ចំនួន
ADVISE
images/articles/1026/Untitled-1.jpg
Public date : 26, Jul 2019 (12,449 Read)
កូន​ជា​ទី​ស្រ​ឡាញ់​!មាន​កា​រ​ប្រ​ព្រឹត្ត​ដើ​ម្បី​ក​សាង​ខ្លួន​ឲ្យ​ចម្រើន​ តាម​គោល​ធម៌​ ៣​ ប្រ​ការ​ ៖ ១. ប្រ​ដៅ​ខ្លួន​ឯង​ឲ្យ​បាន​ ២. អាន​ខ្លួន​ឯង​ឲ្យ​ដឹង​ ៣. ប្រឹង​ខ្លួន​ឯង​ឲ្យ​ដល់​ ក្នុង​ប្រ​ការ​ទី​ ១ គឺ " ប្រ​ដៅ​ខ្លួន​ឯង​ឲ្យ​បាន​ " ដោយ​សេច​ក្តី​ថា​ តាម​ប្រ​ក្រ​តី​មនុស្ស​យើង​ច្រើន​តែ​មិន​សូវ​បាន​ប្រ​ដៅ​ខ្លួន​ឯង​ ឬ​ដាស់​តឿន​ខ្លួន​ឯង​ឡើយ​ ប៉ុន្តែ​បែរ​ជា​ប្រ​ដៅ​អ្នក​ដទៃ​ ដាស់​តឿន​អ្នក​ដទៃ​បាន​ដោយ​សព្វ​គ្រប់​ ។ ប្រ​ដៅ​ឲ្យ​គេ​​ធ្វើ​យ៉ាង​នេះ​ ដាស់​តឿន​ឲ្យ​គេ​ធ្វើ​យ៉ាង​នោះ​ ប្រ​ដៅ​បាន​ តឿន​បាន​ ចំណែក​ខ្លួន​ឯង​ត្រ​ឡប់​ជា​មិន​ព្រម​ប្រ​ដៅ​ មិន​ព្រម​ដាស់​តឿន​ ទើប​បាន​​ជា​ភ្លាំង​ភ្លាត់​ប្រ​ព្រឹត្ត​ខុស​ ជួប​ប្រ​ទះ​នូវ​ទុក្ខ​លំ​បាក​ក្នុង​ជីវិត​ ។ តាម​ដែល​ពិត​ ខ្លួន​យើង​នេះ​ឯង​ ដែល​ប្រ​ដៅ​ទូន្មាន​បាន​ដោយ​លំបាក​ជា​ទី​បំ​ផុត​ ហ្វឹក​ហាត់​ក៏​លំបាក​ និង​កែ​ឧ​បនិស្ស័យ​អាក្រក់​ផ្នែក​ណា​មួយ​ ក៏​លំ​បាក​ទៅ​ទាំង​អស់​ ។ ជា​ធម្ម​តា​នៃ​ការ​ងារ​ កាល​បើ​ធ្វើ​​ហើយ​ រមែង​ភ្លាំង​ភ្លាត់​ ឬ​ខ្វះ​ខាត​ទៅ​បាន​ ហើយ​មនុស្ស​យើង​ម្នាក់​ៗ​ក៏​រមែង​មាន​ការ​ខុស​ឆ្គង​ ភ្លាំង​ភ្លាត់​ និង​ខ្វះ​ខាត​ដូច​គ្នា​ដែរ​ ប៉ុន្តែ​កាល​បើ​ជួប​ប្រ​ទះ​នូវ​រឿង​ខ្វះ​ខាត​ជា​ដើម​ហើយ ក៏​ប្រ​ដៅ​ខ្លួន​ឯង​ ដាស់​តឿន​ខ្លួន​ឯង​ថា មិន​ត្រូវ​ធ្វើ​យ៉ាង​ណា​នោះ​ទៀត​ឡើយ ។ ព្យា​យាម​ដាស់​តឿន​ខ្លួន​ឯង​រឿយ​ៗ​ដូច្នេះ​រមែង​ធ្វើ​ឲ្យ​គិត​ កែ​ខៃ​ដោះ​ស្រាយ​ រៀប​ចំ​ចាត់​ចែង​ការ​ងារ​ និង​រៀប​ចំ​ចាត់​ចែង​ខ្លួន​ឯ​ង​ឲ្យ​ល្អ​ត្រឹម​ត្រូវ​ ជា​ផ្លូវ​ឲ្យ​កើត​សេច​ក្តី​សម្រេច​ក្នុង​ឱ​កាស​តទៅ​ទៀត​បាន ។ បើ​មិន​មាន​អ្នក​ដទៃ​ណា​មក​ប្រ​ដៅ​យើង​ទេ និង​ខ្លួន​ឯង​ក៏​មិន​ប្រ​ដៅ​ខ្លួន​ឯង​ដែរ​ ឬ​មិន​ព្រម​ដាស់​តឿន​ខ្លួនឯ​ង​ ព្រោះ​គិត​ថា​ ខ្លួន​ឯង​ឆ្លាត​ហើយ​ មុខ​តែ​រក​ផ្លូវ​ត្រូវ​មិន​ឃើញ​ឡើយ​ មាន​តែ​ឆ្ពោះ​មុខ​ទៅ​រក​សេច​ក្តី​វិនាស​តែ​ម៉្យាង​ប៉ុណ្ណោះ​ គួរ​ឲ្យ​ខ្លាច​មែន​ទែន ។ កូន​ត្រូវ​ហ្វឹក​ហាត់​ដាស់​តឿន​ខ្លួន​ឯង​ ឲ្យ​ជា​ប្រ​ចាំ​រាល់​ថ្ងៃ​ នឹង​រង់​ចាំ​ឲ្យ​អ្នក​ដទៃ​គេ​មក​ដាស់​តឿន​នោះ ពិត​ជា​មិន​សម​គួរ​ឡើយ ។ មាន​អ្នក​ណា​គេ​មក​យាម​ចាំ​កូន​ និង​ដឹង​រឿង​កូន​ឲ្យ​បាន​ដោយ​សព្វ​គ្រប់​ទៅ​ ណា​មួយ​ផ្លូវ​ចិត្ត​ ផ្លូវ​គំនិត​ ដែល​មិន​មាន​រូ​ប​រាង​ឲ្យ​គេ​ឃើញ​ទៀត​ ដូច្នេះ​ បើ​កូន​ដាស់​តឿន​ខ្លួន​ឯង​បាន​ គឺ​ជា​ការ​ល្អ​បំផុត ។ អត្ត​នា ចោទ​យ​ត្តា​នំ បដិ​មំ​សេត​មគ្គ​នា​ សោ​ អត្ត​គុត្តោ​ សតិ​មា​ សុខំ ភិក្ខុ វិហាហិសិ ។ អ្នក​ចូរ​ចោទ​ខ្លួន​​ដោយ​ខ្លួន​ឯង​ ចូរ​ពិ​ចារ​ណា​ខ្លួន​ដោ​យ​ខ្លួន​ឯង​ ម្នាល​ភិក្ខុ​ អ្នក​នោះ​ជា​​អ្នក​មាន​សតិ​រក្សា​ខ្លួន​ប្រាណ​ហើយ​ នឹង​រស់​នៅ​ជា​សុខ​សប្បាយ ។ ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ " ពាក្យ​ពេជន៍​ម៉ែ​ឪ​ " រៀប​រៀង​ដោយ​លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សាវង្ស ។ ដោយ​៥០០០​ឆ្នាំ​
images/articles/1032/Untitled-1.jpg
Public date : 25, Jul 2019 (11,144 Read)
តែ​ង​តែ​មាន​មនុស្ស​សួរ​ជានិ​ច្ច​ថា​ ក្រោយ​ពី​និរវាណៈ​ហើយ​ តើ​នឹង​មាន​អ្វី​កើត​ឡើង ? សំនួរ​នេះ​គឺ​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ​ ព្រោះ​ថា និរវាណៈ​ជា​បរម​សច្ចៈ​ ហើយ​ពេល​ដែល​ជា​បរម​សច្ចៈ​ដូច្នេះ​ ក៏​មិន​មាន​អ្វី​ទៀត​ឡើយ​ បន្ទាប់​ពី​និរវាណៈ​ ។ ភិក្ខុ​មួយ​រូប​មាន​នាម​ថា​រាធៈ​ បាន​ទូល​សួរ​នូវ​បញ្ហា​តាម​បែប​មួយ​ផ្សេង​ទៀត​ដល់​ព្រះ​ពុទ្ធ​អង្គ​ថា " បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​! អ្វី​ទៅ​គឺ​គោ​ល​បំណង​ (គោល​ដៅ​) របស់​និរវាណៈ​? " ។
images/articles/1033/Untitled-1.jpg
Public date : 25, Jul 2019 (9,908 Read)
សំនួរ​មួយ​ទៀត​ ដែល​គេ​រមែង​សួរ​ដែរ​នោះ​គឺ​ថា ប្រ​សិន​បើ​មិន​មា​ន​តួ​ខ្លួន​ មិន​មាន​អាត្ម័ន​ ហើយ​នរណា​ទៅ​ជា​អ្នក​ឃើញ​ច្បាស់​នូវ​ និរវាណៈ? មុន​នឹង​និយាយ​ទៅ​ដល់​ និរវណៈ ជា​បន្ត​ទៀត​សូម​ចោទ​ជា​សំនួរ​មួយ​សិន​ថា " នរណា​ជា​អ្នក​គិត​ ប្រសិន​បើ​មិន​មាន​តួ​ខ្លួន? " ។ ដូច​ដែល​យើង​បាន​ដឹង​នៅ​ខាង​ដើម​រួច​មក​ហើយ​ថា ការ​គិត​នោះ​ឯង​ជា​អ្នក​គិត​មិន​មាន​អ្នក​គិត​នៅ​ពី​ខាង​ក្រោយ​ការ​គិត​នោះ​ឡើយ ។
images/articles/1045/Untitled-1.jpg
Public date : 25, Jul 2019 (10,739 Read)
ទទួល​យក​ការ​ពិត មនុស្ស​យើង​ត្រូវ​ហ្វឹក​ហាត់ ឲ្យ​ចេះ​ទទួល​យក​នូវ​របស់​ដែល​គេច​មិន​ផុត ដោយ​សេចក្តី​ស្ងប់ ។ មនុស្ស​ខ្លះ​ទោះ​ជា​បាន​ដឹង​ហើយ​ថា វា​ត្រូវ​តែ​យ៉ាង​ហ្នឹង​ឯង មិន​អាច​គេច​ជៀស ទៅ​ណារួច​ឡើយ តែ​នៅ​មិន​ព្រម​សុខ​ចិត្ត​ដដែល នៅ​តែ​កន្ទក់​កន្ទេញ គិត​តែ​ពី​សោក​សៅ​ខូច​ចិត្ត ឬ​មិន​ដូច្នោះ​ទេ​ក៏​ច្រើន​ទៅ​ដោយ​ទោសៈ ឃើញ​អ្នក​ណា​ៗ ឬ​របស់​អ្វី​ចេះ​តែ​ទាស់​មុខ​ទាស់​មាត់​ទៅ​ទាំង​អស់ ។
images/articles/1046/Untitled-1.jpg
Public date : 25, Jul 2019 (10,517 Read)
ជា​អ្នក​ចេះ​ស្គាល់​កាលៈទេសៈ មនុស្ស​យើង​ដែល​នៅ​មាន​កិលេស រមែង​ល្អ​ខ្លះ អាក្រក់​ខ្លះ តាម​អំណាច​នៃ​គុណ​ធម៌​និងកិលេស​ដែល​កើត​ឡើង ។ អ្នក​ដែល​បាន​ទទួល​ការ​លើក​តម្កើង​ថា​ជា​មនុស្ស​ល្អ ក៏​ធ្លាប់​ធ្វើ​អាក្រក់​ផង​ដែរ ឬ យ៉ាង​ហោច​ណាស់​ក៏​គង់​មាន​នៅ​ក្នុង​ចិត្ត​ដែរ ។ អ្នក​ដែល​គេ​គ្រប់​គ្នា​ឃើញ​ថា​ជា​មនុស្ស​អាក្រក់ ក៏​គង់​ធ្លាប់​បាន​ធ្វើ​ល្អ​ខ្លះ​ជា​ប្រាកដ ហើយ​តទៅ​ខាង​មុខ​ក៏​អាច​ជា​មនុស្ស​ល្អ​ខ្លាំង​មែន​ទែន​បាន​ទៀត​ផង ។
images/articles/1047/Untitled-1.jpg
Public date : 25, Jul 2019 (13,873 Read)
កា្លហាន​តស៊ូ​ចំពោះ​សេចក្តី​លំបាក សេចក្តី​លំបាក​ជា​រដូវ​កាល​នៃ​ជីវិត ដូច​ជា​ដើម​ឈើ​ដែល​បាន​ឆ្លង​កាត់​រដូវ​កាល​ទាំង​៣ ហើយ ទើប​ចម្រើន​លូត​លាស់​បាន​ផ្លែ​បាន​ផ្កា ។ សេចក្តី​លំបាក​ធ្វើ​ឲ្យ​យើង​យល់​ពី​ខ្លួន​ឯង យល់​ពី​ញាតិ​មិត្ត និង​យល់​ពី​អ្នក​ដទៃ​ទៀត ។ បុគ្គល​ដែល​មាន​ចិត្ត​រឹង​ប៉ឹង កាល​ដែល​មាន​ទុក្ខ​លំបាក​រមែង​រឹង​រឹត​តែ​រឹង​ប៉ឹង​ឡើង និង​តាំង​ចិត្ត​ឆ្ពោះ​មុខ​ទៅ​រក​សេចក្តី​ល្អ ធ្វើ​ល្អ​ខ្លាំង​ឡើង
images/articles/1050/Untitled-1.jpg
Public date : 25, Jul 2019 (9,870 Read)
ពិចារណា​ដល់​ភាព​សៅ​ហ្មង​នៃ​បុគ្គល​ក្រោធ គប្បី​ពិចារណា​ក្នុង ៣ ចំណុច​នេះ ១- ប្រដៅ​ខ្លួន​ឯង​ឲ្យ​នឹក​ឃើញ​ថា ព្រះពុទ្ធ​ជា​ម្ចាស់​របស់​យើង ទ្រង់​មាន​ព្រះ​មហាករុណា​ទិគុណ ព្រះ​អង្គ​ទូនា្មន​ពុទ្ធ​បរិស័ទ​ឲ្យ​ជា​មនុស្ស​មាន​មេត្តា តែ​បែរ​ជា​យើង​ក្រោធ​ហើយ មិន​រម្ងាប់​សេចក្តី​ក្រោធ នេះ​ជា​ការ​មិន​បដិបត្តិ​តាម​ពាក្យ​ទូន្មាន​ប្រៀន​ប្រដៅ​របស់​ព្រះ​អង្គ ជា​ការ​មិន​គោរព​ព្រះ​សាស្តា គឺ​ថា​យើង​មិន​សម​ធ្វើ​ជា​
images/articles/1051/_________________________________.jpg
Public date : 25, Jul 2019 (10,111 Read)
ក្នុង​ចំណុច​នេះ​ព្រះ​ពុទ្ធ​ជា​ម្ចាស់ ទ្រង់​ត្រាស់​សម្តែង​ទុក​មក​ច្រើន​ណាស់ ដូច​ជាៈ បុគ្គល​​ក្រោធ​រមែង​មាន​ពណ៌​សម្បុរ​មិន​ស្អាត ដេក​ជា​ទុក្ខ បែក​មិត្ត អស់​យស ។ល។ បុគ្គល​អ្នក​ក្រោធ​មិន​ដឹង​ថា​សេចក្តី​ក្រោធ​នោះ គឺ​ជា​ភ័យ​ដែល​កើត​ឡើង​ក្នុង​ខ្លួន​ទេ​។ បុគ្គល​អ្នក​ក្រោធ​ខឹង រមែង​មិន​ដឹង​ប្រយោជន៍ រមែង​មិន​ឃើញ​ធម៌ ។ បុគ្គល​ដែល​សេចក្តី​ក្រោធ​គ្រប​សង្កត់​មាន​តែ​ភាព​ងងឹត​ប៉ុណ្ណោះ ។ បុគ្គល​អ្នក​ក្រោធ​ធ្វើ​នូវ​អំពើ​អាក្រក់​បាន​ដោយ​ងាយ​ហាក់​ដូច​ជា​ធ្វើ​អំពើ​ល្អ ប៉ុន្តែ​លុះ​ដល់​ក្រោយ​មក កាល​បើ​បាត់​ក្រោធ​ហើយ ក៏​មាន​ការ​ក្តៅ​ក្រហាយ​ស្តាយ​ក្រោយ​ដូច​ជា​ត្រូវ​ភ្លើង​ឆេះ ។ មនុស្ស​ក្រោធ រមែង​សម្តែង​នូវ​មុខ​ក្រញូវ​ជាដំបូង​ដូច​ភ្លើង​មុន​នឹង​ឆេះ​រមែង​ញ៉ាំងផ្សែង​ឲ្យ​កើត​ឡើង​សិន លុះ​ដល់​កាល​ណា សេចក្តី​ក្រោធ​សម្តែង​នូវ​តេជានុភាព​ហើយ​កាល​នោះ មនុស្ស​ក្រោធ រមែង​មិន​ខ្លាច​អ្វី​ឡើយ ការ​ខ្មាស់​អៀន​ក៏​មិន​មាន សេចក្តី​គោរព​ក៏​មិន​មាន គេ​រមែង​ធ្វើ​នូវ​អំពើ​វិនាស​ផ្សេងៗ ដូច​ជា​ភ្លើង​ឆេះ​ព្រៃ​ឬ​ឆេះភូមិ​អ្នក​ស្រុក​ដូច្នោះ​ឯង ។ មនុស្ស​ក្រោធ​សម្លាប់​ឪពុក សម្លាប់​ម្តាយ​របស់​ខ្លួន​ឯង​ក៏​បាន សម្លាប់​ព្រះ​អរហន្ត​ក៏​បាន​សម្លាប់​មនុស្ស​ណា​ៗ ក៏​បាន​ទាំង​អស់​សូម្បីតែ​ខ្លួន​ឯង ។ គ្រោះ​កាច​អ្វី​ស្មើ​នឹង​ទោសៈ​មិន​មាន ។ កំហុស​អ្វី​ស្មើ​នឹង​ទោសៈ​មិន​មាន ។ សេចក្តី​ក្រោធ​មាន​ទោស បង្ក​ផល​អាក្រក់​ឲ្យ​មក​សន្ធឹក​សន្ធាប់ ដូច​ជា​ព្រះ​ពុទ្ធ​វចនៈ​ដែល​សម្តែង​មក​នេះ​បញ្ជាក់​ឲ្យ​ដឹង​ស្រាប់​ហើយ ។ សូម្បី​រឿង​រ៉ាវ​នៅ​ក្នុង​និទាន​ផ្សេង​ៗ និង​ក្នុង​ជីវិត​បច្ចុប្បន្ន​ពិត​ៗ ក៏​មាន​សន្ធឹក​សន្ធាប់​ដែរ​សុទ្ធ​តែ​សម្តែង​ឲ្យ​ឃើញ​ថា ការ​ខឹង​ក្រោធ​មាន​តែ​ធ្វើ​ឲ្យ​កើត​​សេចក្តី​វិនាស​ខូច​ខាត មិន​មាន​ផល​អ្វី​ល្អ​ទេ ទើប​គួរ​កម្ចាត់​បង់​ចោល មិន​ត្រូវ​ទុក​ឲ្យ​ឋិតនៅ​ឡើយ ។ សម្លាប់​អ្វី​ដទៃ​អាច​មក​ដេក​ទុក្ខ តែ​សម្លាប់​សេចក្តី​ក្រោធ​ហើយ​រមែង​ដេក​ជា​សុខ​ជា​រៀង​រហូត ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ "វិធី​រម្ងាប់​សេចក្តី​ក្រោធ" រៀប​រៀង​​ដោយៈ អគ្គបណ្ឌិត​ធម្មាចារ្យ ប៊ុត-សាវង្ស ។ វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/1052/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (11,193 Read)
ពិចារណា​អានិសង្ស​របស់​មេត្តា ធម៌​ដែល​ផ្ទុយ​គ្នា​ពី​សេចក្តី​ក្រោធ គឺ មេត្តា ។ សេចក្តី​ក្រោធ​មាន​ទោសបង្ក​ផល​អាក្រក់ដ៏​ក្រៃ​លែង យ៉ាង​ណា​មេត្តា​ក៏​មាន​គុណ បង្ក​ផល​ល្អ​ច្រើន​ក្រៃ​លែ​ង​ដូច្នោះ​ដែរ ។ កាល​បើ​ដូច​នេះ​ទើប​គួរ​រម្ងាប់​សេចក្តី​ក្រោធ ហើយ​តាំង​ចិត្ត​មេត្តា​មក​ជំនួសវិញ ឲ្យ​មេត្តា​ហ្នឹង​ឯង​ ជួយ​កម្ចាត់​កម្ចាយ​ និង​ការ​ពារ​រារាំង​សេចក្តី​ក្រោធ រហូត​ដល់​បាន​ឈ្នះ​ជា​ស្ថាពរ ។
images/articles/1053/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (9,471 Read)
អ្វី​ៗ​ដែល​ជា​អតីត បាន​កន្លង​ទៅ​ហើយ ហៅ​ឲ្យ​ត្រឡប់​មក​វិញ​មិន​បាន​ឡើយ ទោះ​ជា​ខំស្រែក​យំ​អង្វរ​សូម​ដោយ​ទុក្ខ​ទោ​មនស្ស​យ៉ាង​ណា​ក៏​ដោយ អតីត​ក៏​គង់​នៅ​តែ​ជា​អតីត​ដដែល ។ តាម​ពិត អ្វី​ដែល​ថា​ធ្វើ​សា​ជា​ថ្មី​នោះ គឺ​បាន​ត្រឹម​តែ​ជា​ការ​កែ​ខៃ​ប៉ុណ្ណោះ ដូច​ជា​ការ​ធ្វើ​ខុស​ទៅ​ហើយ​ត្រូវ​ធ្វើ​សា​ថ្មី​គឺ​កែ​ខៃ​ឲ្យ​បាន​ត្រឹម​ត្រូវ និយាយ​ខុស​ហួស​ទៅ​ហើយ ខំ​ប្រឹង​និយាយ​សាថ្មី​ដើម្បី​ឲ្យ​បាន​ត្រឹម​ត្រូវនេះ​ជា​ការ​កែ​ខៃ ប៉ុន្តែ​អ្វី​ដែល​ខុស​ព្រោះ​ការ​ធ្វើ​ ឬ​ព្រោះ​ការ​និយាយ​នោះ វា​បាន​កន្លង​ទៅ​ហើយ នឹង​ចាប់​ទាញ​វា​យក​មក​វិញ​ដើម្បី​កុំ​ឲ្យ​វា​យ៉ាង​ហ្នឹង គឺ​មិន​បាន​ជា​ដាច់​ខាត ព្រោះ​អតីត​មិន​អាច​ត្រឡប់​មក​ជា​បច្ចុប្បន្ន​ឡើយ ។ មនុស្ស​ដែល​ធ្លាប់​មាន​ដំបៅ​ហើយ តើ​នឹង​ថា​មិន​ធ្លាប់​មាន​ដំបៅ​យ៉ាង​ម៉េច​កើត​ទៅ វា​ត្រូវ​តែ​ជា​ដំបៅ​ដែល​បាន​កើត​ហើយ​នោះ​ឯង ប៉ុន្តែ​ស្នាម​ដំបៅ​មាន​ឬ​មិន​មាន ស្រេច​ហើយ​តែ​នៅ​លើ​ការ​រក្សា ។ ស្នាម​ខាង​ផ្លូវ​ចិត្ត​ក៏​ដូច​គ្នា អ្វី​ដែល​បាន​ធ្វើ​​ហើយ វាជា​ការធ្វើ​ហើយ សុខ​ឬ​ទុក្ខ​វា​ក៏​បាន​កន្លង​ទៅ​ហើយ​ដែរ ។ នៅ​ពេល​នឹក​ត្រឡប់​ទៅ​រក​រឿង​រ៉ាវ​ដែល​កន្លង​ទៅ​ហើយ​នោះ សុខ​ឬ​ទុក្ខ​ក៏​បាន​កើត​ឡើង​​សាជា​ថ្មី​ទៀត ប៉ុន្តែ​ហេតុការណ៍​ផ្សេង​ៗ​នោះ​បាន​កន្លង​ទៅ​ហើយ ប្រៀប​ដូច​ជា​ទឹក​ដែល​ហូរ​ចុះ​ទៅ​ក្រោម គឺ​វា​ចេះ​តែ​ហូរ​ទៅ និង​ឆ្ងាយ​ទៅ​ជានិច្ច ។ ព្រោះ​ហេតុ​ដូច្នេះ ការ​ដែល​យើង​បាន​ធ្វើ​អ្វី​មួយ​ខុស​និង​បាន​បាត់​បង់​សាប​សូន្យ​នូវ​អ្វី​មួយ​នោះ ក៏​សូម​ឲ្យ​វា​កន្លង​ទៅ​ចុះ កុំ​ទុក​ដាក់​រឿង​ដែល​កន្លង​ទៅ​ហើយ ឲ្យ​នៅ​ដុត​រោល​ខ្លួន​ឯង​ឥត​ប្រយោជន៍ កុំ​ព្រម​ជា​ទាសៈ របស់​អតីត កុំ​ឲ្យ​អតីត​មក​ក្តិច​ខ្ញាំ​បេះ​ដូង និង​កុំ​អង្គុយ​ជាមួយ​អតីត​ដោយ​ចិត្ត​សៅហ្មង​ឲ្យ​សោះ ។ ចូរ​កុំ​ឃាំង​ឬ​ដាក់​គុក​ខ្លួន​ឯង​ទុក​ជា​មួយ​នឹង​អតីត​ដោយ​ចិត្ត​ក្តៅ​ក្រហាយ​ឡើយ ព្រោះ​វា​ជាការ​ធ្វើ​ទារុណកម្ម​ខ្លួន​ឯង​ឥត​ប្រយោជន៍ ។ អតីត​កាល​ទោះ​ជា​យ៉ាង​ណា​ក៏​តាម​តែ​វាចុះ​ប៉ុន្តែបច្ចុប្បន្ន និង​អនាគត វា​នៅ​ជា​របស់​យើង សូម​ឲ្យ​ផ្តើម​ធ្វើ​ជា​ថ្មី សាង​ថ្មី ធ្វើ​បច្ចុប្បន្ន​ឲ្យ​ល្អ​ជា​ទី​បំផុត ដូច្នេះ​អានាគត នឹង​បាន​ល្អ​ជា​ប្រាកដ ។ បច្ចុប្បន្ន​នឹង​ក្លាយ​ជា​អតីត​របស់​អនាគត​ទើប​ត្រូវ​សាង​អនាគត​ដោយ​បច្ចុប្បន្ន​ហ្នឹង​ឯង ។ មនុស្ស​ខ្លះ​លិច​ចូល​ក្នុង​អតីត​ដោយ​ចិត្ត​សៅ​ហ្មង រហូត​ដល់​ខូច​អស់​នូវ​បច្ចុប្បន្ន ចំណែក​អនាគត​ក៏​ងងឹត​ស្លុប​ឥត​រស្មី​ព្រោះ​ដូច្នេះ ចូរ​កុំ​ជាទាសៈរបស់​អតីត ពោល​គឺ​កុំ​យក​អតីត​ជា​ចៅ​ហ្វាយ​នាយ​ឡើយ ។ នៅ​ក្នុង​​ព្រះ​ពុទ្ធ​សាសនា ព្រះ​អង្គ​ទ្រង់​បាន​ទូន្មាន​ថា​កិលេស​ជាតិ​ណា ដែល​មាន​អារម្មណ៍​ជា​អតីត កិលេស​ជាតិ នោះ​ចូរ​រី​ឯ​ស្ងួត​ទៅ កង្វល់​ក្នុង​អនាគត​ចូរ​កុំ​មាន​ដល់​អ្នក​ឡើយ​បើ​អ្នក​មិន​ប្រកាន់​ក្នុង​ខន្ធ​ជា​បច្ចុប្បន្ន​នេះ ទេ អ្នក​នឹង​ជា​បុគ្គល​ស្ងប់​ហើយ​ត្រាច់​ទៅ ។ មិនខ្វាយ​ខ្វល់​ក្នុងរឿង​អនាគត មិន​សោក​សៅ​ចំពោះ​អតីត ជា​អ្នក​ឃើញ​ស្ងាត់​សូន្យ​ចាក​សត្វ​ក្នុង​ផស្សៈ តាម​ទ្វារ​ទាំង​៦ យ៉ាង​នេះ អត់​នរណា​នាំ​ទៅ​ដោយ​ការ​យល់​ខុស​ឡើយ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ សុខចិត្ត​ វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/1054/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (8,794 Read)
ហាត់​វិគ្រោះ​ចំពោះ​ទុក្ខ ក្នុង​ជីវិត​មនុស្ស​យើង​ម្នាក់​ៗ រមែង​មាន​នូវ​សេចក្តី​ទុក្ខ​ជា​ពិត​ប្រាកដ ។ សេចក្តី​ទុក្ខ​ដែល​ព្រះដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ហៅ​ថា​ជា​សភាវ​ទុក្ខ គឺ ជរា​ទុក្ខ ព្យាធិទុក្ខ និង​មរណទុក្ខ ។ សភាវ​ទុក្ខ​នេះ សូម្បី​តែ​ព្រះ​អរហន្ត​ក៏​នៅ​តែ​ធ្លាក់​ចូល​ក្នុង​អំណាច​ផង​ដែរ ដូច្នេះ ពិត​ជា​មិន​មាន​បុគ្គល​ណា​ក្នុង​លោក​នេះ អាច​គេច​ពី​សភាវ​ទុក្ខ​បាន​ឡើយ ឲ្យ​តែ​មាន​ជាតិ​កើត​មក​ហើយ ។
images/articles/1057/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (9,832 Read)
ជា​ធម្មតា​មនុស្ស​យើង​ដោយ​ទូ​ទៅ ម្នាក់​ៗ រមែង​មាន​ចំណុច​ល្អ​ខ្លះ មានចំណុច​អាក្រក់​ខ្លះ​ នឹង​រក​មនុស្ស​ល្អ​សុទ្ធ មិន​ឲ្យ​មាន​ចំណុច​ខ្វះ​ខាត​សោះ​នោះ​មិន​បាន​ឡើយ ។ មាន​ចំណុច​ខ្លះ យើង​ថា​ល្អ អ្នក​ដទៃ​ថា​មិន​ល្អ​ចំណុច​ខ្លះ​ទៀត យើង​ថា​មិន​ល្អ តែ​អ្នក​ដទៃ គេ​ថា​ល្អ​។ រឿង​រ៉ាវ​ លក្ខណៈ​ ឬ ការ​ធ្វើ​របស់​អ្នក​ដទៃ​ ដែល​ធ្វើ​ឲ្យ​យើង​ក្រោធ​នោះ​គឺ​ជា​ចំណុច​ខ្សោយ ឬ ចំណុច​ខ្វះ​ខាត​របស់​គេ​ម្យ៉ាង ឬ អាច​ជា​ផ្នែក​ដែល​មិន​ត្រូវ​ចិត្ត​យើង ។ កាល​បើ​ចំណុច​មិន​ល្អ​របស់​គេ ឬ​ផ្នែ​កណា​មួយ​របស់​គេ​ដែល​មិន​ត្រូវ​ចិត្ត​យើង​នោះ​ធ្វើ​ឲ្យ​យើង​ក្រោធ​ខឹង យើង​កុំ​ចេះ​តែ​នឹក​ដល់​ចំណុច​នោះ ផ្នែក​នោះ​រហូត​របស់​គេ​តែ​ប៉ុណ្ណោះ គប្បី​បែរ​ទៅ​មើល​ឬ​រលឹក​ដល់​សេចក្តី​ល្អ​របស់​គេ​ផង សេចក្តី​ល្អ​មាន​ដោយ​កាយ មាន​ដោយ​វា​ចា និង​មាន​ដោយ​ចិត្ត ។ ម្យ៉ាង​ទៀត ដែល​ថា​គេ​មនុស្ស​មិន​ល្អ ហើយ​ធ្វើ​ឲ្យ​យើង​ក្រោធ​នោះ គឺ​ដោយ​សារ​តែ​លោភៈ ទោសៈ មោហៈ​ក្នុង​ខ្លួន​របស់​គេ​​ហ្នឹង​ឯង ទើប​ធ្វើ​ឲ្យ​គេ​ទៅ​ជា​មនុស្ស​មិន​ល្អ​យ៉ាង​នេះ​មួយ យ៉ាង​នោះ​មួយ ។ ក្នុង​មនុស្ស​ម្នាក់​ៗ​ទោះ​ជា​អាក្រក់​សាមាន្យ ឬ​សាហាវ​យង់​ឃ្នង​យ៉ាង​ណា​ក៏​ដោយ​បើ​ដក​យក​លោភៈ ទោសៈ និង​មោហៈ​ចេញ​អស់​ហើយ ក៏​គឺ​ជា​ព្រះ​អរហន្ត​ដែ​ល​គួរ​ឲ្យ​យើង​ថ្វាយ​បង្គំ​គោរព​បូជា​ពិត​ៗដូច្នេះ​ យើង​ត្រូវ​រៀន​ពិចារណា ឲ្យ​ឃើញ​លោភៈ​ថា​ជា​លោភៈ ឃើញ​ទោសៈ​ថា​ជា​ទោសៈ ឃើញ​មោហៈ​ថា​ជា​មោហៈ តាម​សភាវៈ​ពិត គឺ​ត្រូវ​ឲ្យ​ច្បាស់​ថា​វា​ជា​កិលេស​មារ​នៅ​ជ្រែក​ក្នុង​មនុស្ស​គ្រប់​គ្នា ។ ការ​ពិចារណា ឃើញ​យ៉ាង​នេះ​នាំ​ឲ្យ​យើង​កាត់​បន្ថយ​នូវ​ការ​ប្រកាន់​ទោស​របស់​មនុស្ស​ផង​គ្នា ហើយ​បន្ថែម​ការ​ចម្រើន​ករុណា​ធម៌​ទៅ​លើ​សត្វ​លោក​ទាំង​អស់​វិញ ព្រម​ទាំង​ខ្លួន​យើង​ផង ព្រោះ​ថា សត្វ​លោក​ទាំង​អស់​ព្រម​ទាំង​ខ្លួន​យើង សុទ្ធ​តែ​ជា​ត្រូវ​កិលេស​មារ​បៀត​បៀន ។ អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ " វិធី​រម្ងាប់​សេចក្តី​ក្រោធ" រៀប​រៀង​ដោយ អគ្គ​បណ្ឌិត​ធម្មាចារ្យ ប៊ុត សាវង្ស ។ វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/1055/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (9,598 Read)
កម្ចាត់​ហេតុ​នៃ​ទុក្ខ​ចោល យើង​ត្រូវ​ស្វែង​រក​ហេតុ​នៃ​សេចក្តី​ទុក្ខ សេចក្តី​នេះ​ចូល​ក្នុង​គោល​នៃ​អរិយសច្ច គឺ​ទុក្ខ​អរិយ​សច្ច ដោយ​សេចក្តី​ថា​កាល​មាន​ទុក្ខ​យ៉ាង​ណា​មួយ​កើត​ឡើង យើង​ត្រូវ​ស្រាវជ្រាវ​រាវរក​ហេតុ បើ​បាន​ជួប​ប្រទះ​ហើយ​ត្រូវកម្ចាត់​បង់​នូវ​ហេតុ​នោះចោល ។ ទុក្ខ​ខ្លះ​កើត​មក​ពី​ការ​មិន​បាន​សម្រេច​ដូច​ក្តី​ប្រាថ្នា ជា​ការ​ខក​ចិត្ត​អស់​សង្ឃឹម ។
images/articles/1058/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (9,398 Read)
គប្បី​ពិចារណា​ក្នុង​ ៧ ចំណុច​នេះ ១- ប្រហារ​ផ្លូវ​ចិត្ត​ខ្លួន​ឯង​ព្រោះ​សេចក្តី​ក្រោធ បើ​យើង​ត្រូវ​ចោរ​បៀត​បៀន ក៏​ចំពោះ​តែ​ផ្លូវ​កាយ​ប៉ុណ្ណោះ ឯ​ចំណែក​ខ្លួន​ឯង​វិញ ព្រោះ​ការ​ខឹង​ក្រោធ​កើត​ឡើង បាន​ប្រហារ បាន​បៀត​បៀន បាន​ដុត​រោល​ដល់​សន្តាន​ចិត្ត​របស់​ខ្លួន​ឯង ព្រោះ​ហេតុ​នេះ បើ​យើង​គិត​ថា មេត្តា​គេ​មិន​បាន​ទេ គឺ​សូម​កុំ​ភ្លេច​មេត្តា​ខ្លួន​ឯង​ឲ្យ​សោះ កុំ​ដុត​ចិត្ត​ខ្លួន​ឯង​ដោយ​សេចក្តី​ក្រោធ​ឡើយ ។​
images/articles/1069/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (15,908 Read)
ពិចារណា​ថា​សត្វ​មាន​កម្ម​ជា​របស់​ខ្លួន​ គប្បី​ពិចារណា​ថា ទាំង​យើង​ទាំង​គេ សុទ្ធ​តែ​មាន​កម្ម​ជា​របស់​ខ្លួន រៀង​ៗ ខ្លួន ធ្វើ​កម្ម​អ្វី​ទុក​មក​ក៏​បាន​ទទួល​ផល​នៃ​កម្ម​នោះ ។ ផ្តើម​ដោយ​ការ​ពិចារណា​ខ្លួន​ឯង​ថា​បើ​យើង​ក្រោធ​​ហើយ ទោះ​ជា​ធ្វើ​អ្វី​ក៏​ដោយ​ ការ​ធ្វើ​របស់​យើង​នោះ​កើត​ពី​​ទោសៈ​ដែល​ជា​អកុសល​មូល កម្ម​របស់​យើង​ក៏​រមែង​ជាកម្ម​អាក្រក់​ ដែល​នឹង​បង្ក​ឲ្យ​កើត​ផល​អាក្រក់
images/articles/1070/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (10,763 Read)
មិន​មាន​អ្វី​នៅ​នា​និព្វាន និរវាណៈ​ ស្ថិត​នៅ​លើ​ពាក្យ​ពេចន៍​ភាសា ដែល​មា​ន​លក្ខណៈ​ជា​ទិ្វ​ភាវៈ (គូ​ៗ) ហើយ​ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​ធ្វើ​ការ​ប្រៀប​ធៀប​ទាំង​ឡាយ ។ ដូចនេះ​ទើប​ជា​ការ​ពិត​ដែល​ថា និរវណៈ គឺ​ស្ថិត​នៅ​លើ​អ្វី​ ដែល​យើង​នាំ​គ្នា​បញ្ញាត្ត​ថា​ជា​អំពើល្អ​ អំពើ​អាក្រក់​ ភាព​ត្រឹម​ត្រូវ​ ភាព​ខុស​ឆ្គង​ ការតាំង​នៅ​ ការ​មិន​តាំង​នៅ​ សូម្បី​តែ​ពាក្យ​ថា " សេចក្តី​សុខ " ដែល​យើង​នាំ​យក​មក​ប្រើ​ ដើម្បី​អធិប្បាយ​នូវនិរវាណៈ
images/articles/1077/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (9,358 Read)
ការ​សម្លឹង​គុណ​និង​ទោស ការ​សម្លឹង​គុណ​និង​ទោស​នោះ បាន​ដល់​គុណ និង ទោស​នៃ​អ្វី​ៗ ដែល​មាន​ការ​ទាក់​ទង​នឹង​យើង គឺ​យើងត្រូវ​សម្លឹង ត្រូវ​សិក្សា​សង្កេត​ពិនិត្យ​ឲ្យ​បាន​យល់​ដឹង​ច្បាស់ ។ ជា​ធម្មតា​របស់​ផ្សេង​ៗ​នៅ​ក្នុង​លោក​ ដែល​ជា​សង្ខតធម៌​មាន​បច្ច័យ​តាក់​តែង ឬ​នៅ​ក្នុង​លោក​ដែល​ជា​លោក​ធម៌​មាន​លាភ​មាន​យស សរសើរ​សុខ ប្រកប​ដោយ​ភាព​បោក​ប្រាស់
images/articles/1084/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (20,107 Read)
ពិចារណា​បុព្វ​ចរិយា​របស់​ព្រះ​ពុទ្ធ​ជា​អង្គ​ម្ចាស់ ព្រះ​ពុទ្ធ​ជា​អង្គ​ម្ចាស់​មុន​នឹង​បាន​ត្រាស់​ដឹង​ ទ្រង់​បាន​បំពេញ​នូវ​ព្រះ​បារមី​ទាំង​ឡាយ អស់​កាល​ដ៏​យូរ​អង្វែង​រហូត​មក ទ្រង់​បាន​បំពេញ​នូវ​ប្រយោជន៍​ឲ្យ​ដល់​អ្នក​ដទៃ ដោយ​ព្រះ​អង្គ​ព្រម​លះ​បង់​សូម្បី​តែ​ព្រះ​ជន្ម​របស់​ព្រះ​អង្គ​ឯង ។ ព្រះ​អង្គ​កាល​ដែល​ត្រូវ​គេ​បៀត​បៀន ដោយ​វិធី​ផ្សេង​ៗ ទ្រង់​មិន​ក្រោធ​ឡើយ ទ្រង់​យក​សេចក្តី​ល្អ​ចូល​មក​ជំនួស ។
images/articles/1089/________________________.jpg
Public date : 25, Jul 2019 (11,008 Read)
សូម​ឲ្យ​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ ជា​មនុស្ស​ធ្ងន់​ក្នុង​ហេតុ​ផល ព្រោះ​ថា​អ្វី​ៗ ទាំង​អស់​ក្នុង​លោក​យើង​នេះ​សុទ្ធ​តែ​មាន​ហេតុ​ផល​ទាំង​អស់ ។ អំពើ​អាក្រក់​ក៏​មាន​ហេតុ​នៃ​អំពើ​អាក្រក់ អំពើ​ល្អ ក៏​មាន​ហេតុ​នៃ​អំពើ​ល្អ​ដែរ ។ ធម៌​ទាំង​ឡាយ​មិន​គួរ​ប្រកាន់​ថា​ជា​របស់​មាំ​មួន​ឡើយ ។ កាល​សេចក្តី​ក្រោធ​បាត់​បង់​ទៅ សេចក្តី​ស្រឡាញ់​ក៏​ចូល​មក​ជំនួស ភាព​ជាសត្រូវ​ក៏​ក្លាយ​ជា​មិត្តភ្លើង​ព្យាបាទ​ក៏​ក្លាយ​ជា​ទឹក​មន្ត​ដ៏​ស័ក្តិ​សិទ្ធ​គឺ​មេត្តា​ធម៌ ការ​ដុត​រោល​ចិត្ត​ឲ្យ​ពុះ​ក្តៅ​ក៏​ក្លាយ​ទៅ​ជា​ការ​ស្រេច​ស្រព​ចិត្ត​ឲ្យ​ផូរ​ផង់ ឲ្យ​ស្រស់​ថ្លា នៅ​ដោយ​សេចក្តី​សខ​ស្ងប់ ។ ការ​ឲ្យ​ទាន​ត្រូវ​បដិបត្តិ​ឲ្យ​ជា​ប្រចាំ ឲ្យ​ទៅ​ជា​ទម្លាប់​មាន​ឧបនិស្ស័យ​ក្នុង​ការ​ឲ្យ​ទាន សប្បាយ​ចិត្ត​នឹង​ឲ្យ​លុះ​ឲ្យ​រួច​ហើយ​រមែង​មាន​នូវសេចក្តី​សុខ ។ចំពោះ​វិធី​បដិបត្តិ​កម្ចាត់​សេចក្តី​ក្រោធ ដោយ​អាស្រ័យ​ការ​ឲ្យ​ទាន​នេះ គឺ​ត្រូវ​យក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ ឲ្យ​ដល់​មនុស្ស​ដែល​ខឹង​ក្រោធ ឬ​ស្អប់​នើ និង​ទទួល​យក​របស់​ដែល​គេ​នោះ​ឲ្យ​មក​ខ្លួន​វិញ​ផង ឬ​យ៉ាង​ហោច​ណាស់​ត្រូវ​តែ​ធ្វើ​ជា​អ្នក​ឲ្យ​កុំ​ខាន ព្រោះ​ការ​ឲ្យ​ទាន​ជា​ការ​ចង​មិត្ត​ ដូច្នេះ ត្រូវ​តែ​ឲ្យ​រឿយ​ៗ ព្រម​ដោយ​ពាក្យ​សម្តី​ពី​រោះ​ប្រកប​ផ្សំ​ទៀត​ផង ។ ការ​ឲ្យ​ទាន​គឺ​ជា​ការ​ធ្វើ​ចម្បាំង​ គឺ​ច្បាំង​នឹង​សេចក្តី​កំណាញ់​ផង ច្បាំង​នឹង​ខ្មាំង​គឺ​សេចក្តី​ក្រោធ​ក្នុង​ខ្លួន​យើង​ផង ។ តាម​ធម្មតា បើ​មនុស្ស​ណា​ដែល​យើង​មិន​ខឹង មិន​ស្អប់​ទេ យើង​អាច​ឲ្យ​បាន គ្រាន់​តែ​យើង​មិន​កំណាញ់ ប៉ុណ្ណឹង​យើង​ឲ្យ​បាន​ហើយ​ប៉ុន្តែ ចំពោះ​មនុស្ស​ដែល​យើង​ខឹង​ក្រោធ​យើង​ស្អប់​វិញ​នោះ យើង​ពិត​ជា​លំបាក​បដិបត្តិ​ក្នុង​វិធី​នេះ​ណាស់ ដូច្នេះ​យើង​ត្រូវ​កុំ​ភ្លេច​ថា " សត្រូវ​របស់​យើង​ពិត​ប្រាកដ គឺ​សេចក្តី​ក្រោធ យើង​ធ្វើ​សង្គ្រាម​ជា​មួយ​សេចក្តី​ក្រោធ ដោយ​ការ​ឲ្យ​ទាន " ។ ការ​ឲ្យ​ទាន ជា​វិធី​កែ​ខៃ​ដោះ​ស្រាយ​សេចក្តី​ក្រោធ​ដែល​នាំ​ឲ្យ​សម្រេច​ផល​បាន​ល្អ ប្រសើរ និង នាំឲ្យ​យើង​ឈាន​ទៅ​រក​ការ​ដោះ​ស្រាយ​ដោយ​វិធី​ផ្សេង​ៗ ទៀត​ផង ។ការ​ឲ្យ​ទាន​អាច​រម្ងាប់​នូវ​ការ​ចង​ពៀរ​វេរា ដែល​មាន​មក​អស់​កាល​ដ៏​យូរ​អង្វែង​ហើយ ឲ្យ​ស្ងប់​ទៅ​បាន ធ្វើ​ឲ្យ​សត្រូវ​ក្លាយ​ជា​មិត្ត ។ ការ​ឲ្យ​ទាន ជា​មេត្តា​ ករុណា​ដែល​សម្តែង​ចេញ​មក​ខាង​ក្រៅ​តាម​រយះ​នៃ​កាយ​កម្ម​ឬ​វចី​កម្ម ។ ការ​ឲ្យ​ទាន​ជា​គ្រឿង​ហ្វឹក​ហាត់​មនុស្ស​ដែល​មិន​ទាន់​ហ្វឹក​ហាត់​បាន ។ ការ​ឲ្យ​ទានរមែង​ញ៉ាំង​នូវ​របស់​ដែល​ប្រាថ្នា​ទាំង​ពួង​ឲ្យ​បាន​សម្រេច ។ អ្នក​ឲ្យ​ទាន​ក៏​រីក​រាយ​ចិត្ត​នឹង​អំពើ​ល្អរបស់​ខ្លួន​រី​ឯ​អ្នក​ទទួល​ក៏​បាន​នូវ​សេចក្តី​សុខ ។ការ​ឲ្យ​ទាន​គឺ​ជា​បារមី​ទី ១ ដែល​នាំ​ឲ្យ​ព្រះ​បរម​ពោធិ​សត្វ​​បាន​ត្រាស់​ដឹង​ថា​ជា​ព្រះ​សម្មាសម្ពុទ្ធ ។ បុគ្គល​ដែល​មិន​មែន​ជា​បុគ្គល​ពោល រមែង​សរសើរ​​ការ​ឲ្យ​ទាន ។ អត្ថបទ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ វិធីរម្ងាប់​សេចក្តី​ក្រោធ រៀបរៀង​ដោយៈ អគ្គបណ្ឌិត​ធម្មាចារ្យ ប៊ុត​ សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/1090/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (10,476 Read)
ពិចារណា​តាម​សេចក្តី​នៃ​ព្រះ​ពុទ្ធ​ភាសិត​ - សេចក្តី​ក្រោធ​មិន​ល្អ​ឡើយ ។ - សេចក្តី​ក្រោធ​ជា​ស្នឹម​នៃ​បញ្ហា​ដូច​ជា​ស្នឹម​នៃ​សាស្ត្រា​វុធ ។ -សេចក្តី​ក្រោធ​បង្ក​ការ​វិនាស។ -សេចក្តី​ក្រោធ​ញ៉ាំង​ចិត្ត​ឲ្យ​កម្រើក។ -បុគ្គល​អ្នក​ក្រោធ​មិន​ដឹង​ថា​សេចក្តី​ក្រោធ​គឺ​ជា​ភ័យ​ដែល​កើត​ឡើង​ក្នុង​ខ្លួន​ឡើយ ។ -នៅ​ពេល​ណា​សេចក្តី​ក្រោធ​គ្រប​សង្កត់​នៅ​ពេល​នោះ​មាន​តែ​ភាព​ងងឹត​ប៉ុណ្ណោះ ។
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ករុណាជួយទ្រទ្រង់៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022✿  ឧបាសិកា ទេព សុគីម 2022✿  ឧបាសក ឌុក សារូ 2022✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022✿  ឧបាសិកា ទីម សុគន្ធ 2022✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ឧបាសិកា លាង វួច  2022✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022✿  ឧបាសិកា សុជាតា ធូ  2022✿  ឧបាសិកា ស្រី បូរ៉ាន់ 2022✿  ឧបាសិកា ស៊ីម ឃី 2022✿  ឧបាសិកា ចាប ស៊ីនហេង 2022✿  ឧបាសិកា ងួន សាន 2022✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022✿  ឧបាសក ទី ផេង និងភរិយា 2022✿  ឧបាសិកា ឆែ គាង 2022✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ 2021✿  ឧបាសិកា យ៉ុង វុត្ថារី 2022✿  ឧបាសក ជឿន ហ៊ុយ 2021✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022✿  ឧបាសិកា ខេង ច័ន្ទលីណា 2022✿  ឧបាសិកា ជូ ឆេងហោ 2022✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022✿  ឧបាសិកា រាជ ការ៉ានីនាថ 2022✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿