images/articles/1273/Untitled-1-Recovered.jpg
សេចក្តីប្រកាន់
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
សេចក្តីប្រកាន់
កូនជាទីស្រឡាញ់
ជីវិតនៃមនុស្សម្នាក់ៗនោះ រមែងជួបប្រទះនូវសេចក្តីក្រហាយ ខ្វាយខ្វល់ រចល់ក្នុងចិត្ត សន្ធឹកសន្ធាប់រាប់ដងមិនអស់ ច្រើនបែបច្រើនយ៉ាង។ ក្នុងបណ្តាសេចក្តីក្តៅក្រហាយនោះ មានសេចក្តីក្តៅក្រហាយព្រោះសេចក្តីប្រកាន់នៃខ្លួនឯងរួមជាមួយផង ។ សេចក្តីប្រកាន់ដែលពោលមកនេះ គឺការដែលមនុស្សយើងទៅចាប់យកមកហួងហែងនូវអ្វីណាមួយ រហូតទាល់តែខ្លាំង
images/articles/1284/Untitled-1-Recovered.jpg
កូនមានបីពួក
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
ក្នុងព្រះពុទ្ធសាសនា ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថាកូនមានបីពួកគឺ៖
១- អតិជាតបុត្រ
២- អនុជាតបុត្រ
៣- អវជាតបុត្រ
ក្នុងបណ្ដាកូនទាំងបីពួកនេះលោកអធិប្បាយថា កូនដែលជាអតិជាតបុត្រជាកូនបុណ្យ ដោយថា កូននេះមិនមានឪពុកម្ដាយទូន្មានទេ ខ្លួនចេះដឹងនូវអំពើខុសត្រូវ ដោយខ្លួនឯងរហូតខ្លួនបានដល់ព្រះត្រៃសរណគមន៍គឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាសរណៈជាទីពឹងទីរលឹក នឹងជាអ្នកសមាទានសីល ៥ ជាអ្នកមិនសម្លាប់សត្វ មិនលួចទ្រព្យសម្បត្តិគេ មិនប្រព្រឹត្តខុសក្នុងកាម មិននិយាយកុហក មិនផឹកទឹកស្រវឹង ឬ អាចជាអ្នកសមាទានសីល ៨ និងសីល ១០ ឬ មានសទ្ធាដោយខ្លួនឯង ចេញប្រព្រឹត្តនូវនេក្ខម្មៈគឺការបួសដើម្បីបំពេញកុសល ដោយខ្លួនឯង ដោយមិនមានឪពុកម្ដាយ ឬ បងប្អូនបបួលដឹងនាំឡើយ។កាលខ្លួនបានប្រព្រឹត្តនូវអំពើល្អយ៉ាងនេះ ក៏អាចបបួលដឹកនាំឪពុកម្ដាយឲ្យដើរក្នុងគន្លងល្អ ដូចជាឲ្យគាត់ដល់ព្រះត្រៃសរណគមន៍រក្សាសីល ៥-៨-១០ ជាដើម។ នេះឈ្មោះថា ដឹកនាំគាត់ឲ្យសទ្ធា សីល ចាគៈ និងបញ្ញា ដើម្បីជាប្រយោជន៍ក្នុងលោកនេះ និងបរលោក។ កូនដែលមានគុណធម៌យ៉ាងនេះឈ្មោះថា ជា អតិជាតបុត្រ។
ចំណែកអនុជាតបុត្រ ជាកូនដែលដើរតាមគន្លងដំបូន្មានរបស់ឪពុកម្ដាយ។ ឪពុកម្ដាយទូន្មានឲ្យដើរតាមផ្លូវល្អជាសុចរិតក៏ធ្វើតាមមិនឲ្យខុសឆ្គាំឆ្គងឡើយ ជាបុគ្គលងាយទូន្មានប្រៀនប្រដៅហៅថា "សៅវចបុគ្គល" បុគ្គលងាយប្រដៅ។ នេះព្រះសម្ពុទ្ធទ្រង់ត្រាស់ថា អនុជាតបុត្រ។
អតិជាតបុត្រនិងអនុជាតបុត្រនេះ ចាត់ជាកូនបុណ្យដែលកើតក្នុងផ្ទៃរបស់យើង ធ្វើឲ្យយើងមានសេចក្ដីសុខរុងរឿងចម្រើនកើតសុភមង្គលក្នុងគ្រួសារ។
ចំណែកពួកកូនទី ៣ ជាកូនបាបមិនចេះដឹងខ្លួនឯងថា ហើយមិនស្ដាប់តាមពាក្យប្រៀនប្រដៅរបស់ឪពុកម្ដាយគិតតែពីរឿងសប្បាយភ្លើតភ្លើន គេចសាលា ដើរលេងមានមិត្តភ័ក្ត្រ សុទ្ធតែជាអ្នកខិលខូច ខ្ជិលច្រអូស រហូតទៅប្រព្រឹត្តអំពើថោកទាប មានលួច ប្លន់អ្នកដទៃជាដើម និងឈ្មោះថា ជាបុគ្គលពាល ឬ ពាក្យសម័យឥឡូវថា ជើងកាង។ កូនជំពូកនេះព្រះសម្ពុទ្ធទ្រង់ត្រាស់ថា អវជាតបុត្រ។
ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ដោយ៥០០០ឆ្នាំ
images/articles/1281/Untitled-1-Recovered.jpg
បន្លា
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
កូនជាទីស្រឡាញ់!សភាវៈទាំងឡាយទាំងពួង គឺជាសភាវៈដែលកើតមានជាធម្មតា មិនបានឲ្យទុក្ខដល់អ្នកណាៗ ឡើយ ។ ប្រៀបដូចជាបន្លា ដែលធម្មតាវាតែងស្រួច តើបន្លាឲ្យទុក្ខដល់យើងដែរទេ? អត់ទេ ។ បន្លាមិនបានឲ្យទុក្ខដល់អ្នកណាឡើយ បើយើងមិនទៅជាន់វាទេនោះ តែបើយើងជាន់ឲ្យបន្លាមុត ក៏ជាទុក្ខឈឺចុកចាប់ភ្លាមដោយពិត ។
ដូចម្តេចបានជាទុក្ខ?ព្រោះជាន់វាយ៉ាងណាមិញសង្ខារទុក្ខ ឬឧបាទានក្ខន្ធទុក្ខ គឺជាទុក្ខពិតតាមសភាៈជាទុក្ខសច្ចៈ ដូចបន្លាអីចឹង បើយើងមិនជាន់ឲ្យបន្លាមុតពោលគឺមិនប្រកាន់ទេ ទុក្ខក៏មិនកើតមានដល់ចិត្តដែរយ៉ាងនេះឯង ។ព្រះធម៌ដូចជាស្បែកជើង សម្រាប់រក្សាយើងមិនឲ្យមានទុក្ខតាមផ្លូវចិត្ត ។ ដើរក្នុងព្រៃបន្លាត្រូវពាក្យស្បែកជើងយ៉ាងណា ដើរក្នុងវដ្តសង្សារត្រូវមានព្រះធម៌ក៏យ៉ាងនោះដែរ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1277/Untitled-1-Recovered.jpg
ស្ត្រីតែងមើលងាយប្ដីដោយហេតុ ៨ យ៉ាង
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
ស្ត្រីតែងមើលងាយប្ដីដោយហេតុ ៨ យ៉ាង
ស្ត្រីពួកខ្លះក្នុងលោកនេះមិនមានគុណធម៌ក្នុងខ្លួន តែងមើលងាយស្វាមី ដែលខ្លួនបានរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមប្រពៃណីហើយដោយហេតុ ៨ យ៉ាងគឺ៖
១- ប្ដីទ័លក្រ
២- ប្ដីឈឺជានិច្ច
៣- ប្ដីចាស់ទុព្វលភាព
៤- ប្ដីផឹកសុរា
៥- ប្ដីធ្វេសប្រហែស
៦- ប្ដីល្ងង់ខ្លៅ
៧- ប្ដីខ្ជិលច្រអូសក្នុងកិច្ចការងារ
៨- ប្ដីមិនញ៉ាំងទ្រព្យសម្បត្តិគ្រប់យ៉ាងឲ្យកើតមាន
សម្រាប់ខ្លួនយើងជាមនុស្សស្រី
images/articles/1771/textd-1dfgvgert45t3ergerf.png
តម្លៃនៃព្រះពុទ្ធសាសនា
ផ្សាយ : ១៦ កក្តដា ឆ្នាំ២០១៩
ព្រះពុទ្ធសាសនា មានឡើងដំបូងនៅក្នុងមជ្ឈិមប្រទេស គឺប្រទេសឥណ្ឌាសម័យសព្វថ្ងៃនេះ ។ នៅក្នុងមជ្ឈិមប្រទេសទាំងមូល កាលដែលមិនទាន់មានព្រះពុទ្ធសាសនានៅឡើយ មនុស្សទាំងអស់តែងនាំគ្នាប្រព្រឹត្តប្រតិបត្តិតាមលទ្ធិសាសនាព្រាហ្មណ៍ខ្លះ តាមលទ្ធិសាសនាឯទៀតខ្លះ ដែលជាផ្លូវប្រតិបត្តិតឹងពេកក៏មាន ធូរពេកក៏មាន... អានបន្ត៖ (មើលមិនឃើញចុចទីនេះ)
images/articles/1969/t48851205extd-1.jpg
ជីវិតមនុស្សពិតជាបានដោយបុណ្យ
ផ្សាយ : ០៦ កុម្ភះ ឆ្នាំ២០១៩
ជីវិតមនុស្សពិតជាបានដោយបុណ្យ
ជាបឋមនេះ ខ្ញុំព្រះករុណាអាត្មាភាព សូមចម្រើនពរ ញោតិញោមសប្បុរស អ្នកគោរពប្រតិបត្តិតាមព្រះពុទ្ធោវាទ គ្រប់មជ្ឈដ្ឋាន អ្នកចូលរួមសិក្សាព្រះធម៌តាមគេហទំព័រព្រះពុទ្ធសាសនា ៥០០០ឆ្នាំ ដោយសេចក្តីរាប់អាន ។
នេះជាអត្ថបទខ្លីមួយដែលពោលពីសម្បត្តិមនុស្ស !ពុទ្ធបរិស័ទអ្នកសិក្សាព្រះធម៌ ស្តាប់ព្រះធម៌ គង់តែនឹក រលឹកដល់ព្រះពុទ្ធឱវាទមួយគាថា
images/articles/1011/323aweftd-1.gif
ខ្មែរថែរក្សាខ្មែរ
ផ្សាយ : ០៨ កញ្ញា ឆ្នាំ២០១៧
ស្រឡាញ់ក៏ស្រឡាញ់ទៅចុះ
ប្រុសស្រីស្រួលស្រុះលុះសីលធម៌
កុំតែស្រឡាញ់ឲ្យវឹកវរ
បង្កអាស្រូវនៅក្នុងស្រុក ។
សីលធម៌សង្គមប្រពៃណី
យើងរួមសាមគ្គីរក្សាទុក
ខ្មែរស្រឡាញ់ខ្មែរខ្មែរមានមុខ
ខ្មែរយើងមានស្រុកមានវប្បធម៌ ។
ខ្មែរស្លៀកពាក់ខ្មែរនិយាយខ្មែរ
ខ្មែរមានឪម៉ែអ្នកអង្គរ
ខ្មែរមានអរិយធម៌ខ្ពស់បវរ
ខ្មែរមានអក្សររបស់ខ្លួន ។
ខ្មែរនាំគ្នាកាន់សាសនាពុទ្ធ
ខ្មែរចិត្តមោះមុតជាតិមាំមួន
images/articles/1323/fdgdg-dfgvfg-dfgvg-sd.gif
សេចក្ដីឈ្នះ
ផ្សាយ : ០៤ កញ្ញា ឆ្នាំ២០១៧
កូនត្រូវចាំជានិច្ចថាៈការឈ្នះដ៏ក្រៃលែងជាទីបំផុតគឺការឈ្នះចិត្តខ្លួនឯងព្រោះហេតុនេះ កូនត្រូវហ្វឹកហាត់បង្គាប់ខ្លួនឯងឲ្យបានកាលដែលកូនបង្គាប់ខ្លួនឯងបានហើយ កូនធ្វើអ្វីៗក៏បានសម្រេចដែរ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/2684/______xtpic.jpg
តើអ្វីជាបណ្តាំចុងក្រោយរបស់ព្រះពុទ្ធ ចំពោះពិភពលោក?
ផ្សាយ : ២១ សីហា ឆ្នាំ២០១៧
មុនពេលព្រះជិនស្រីយាងចូលបរមនិព្វានព្រះអង្គបានត្រាស់សង្ខេបនូវធម្មទេសនាទាំងបីពោធិកាលមានអត្ថន័យសំខាន់ពីរយ៉ាងគឺៈ
១- កុំប្រើជីវិតក្នុងក្តីប្រមាទៈ សង្ខារធម៌ទាំងឡាយមិនទៀង អ្នកទាំងឡាយ ចូរកុំមានក្តីប្រមាទឡើយ ចូរប្រើជីវិតប្រកបដោយប្រយោជន៍!
២- សេចក្តីសន្ទិះសង្ស័យៈ ម្នាលភិក្ខុទាំងឡាយ ! តើនៅមានសេចក្តីសង្ស័យចំពោះកិច្ចបដិបត្តិព្រះធម៌ឬទេ ចូរកុំធ្វើអ្វីទាំងនៅមានក្តីសង្ស័យមិនដាច់ស្រេច ចូរសួរមកចុះ ។ បើភិក្ខុណាមិនហ៌ានចូលមក ចូរចាត់គ្នាមក ការធ្វើអ្វីដោយក្តីសង្ស័យ មិនត្រឹមតែមិនបានប្រយោជន៍ប៉ុណ្ណោះទេ នៅមានគ្រោះថ្នាក់ដល់អ្នកដទៃទៀតផង ! ។
សរុបមកធម្មទេសនា៤៥ឆ្នាំ គឺមានខ្លឹមសារពីរយ៉ាងដូច្នេះឯង គឺការរស់នៅត្រូវប្រកបដោយសតិប្រុងស្មារតីកុំឲ្យមានការប្រព្រឹត្តិខុស និងការធ្វើអ្វីៗត្រូវចេះឲ្យប្រាកដ ពុំនោះទេ អាចមានគ្រោះថ្នាក់ដល់ខ្លួនឯងនិងដល់អ្នកដទៃ ! នេះជាបណ្តាំរបស់បុគ្គលត្រាស់ដឹង និងជាអគ្គបុគ្គលក្នុងលោកមុនពេលយាងចូលបរមនិព្វាន ! ។
ចូរកុំប្រើជីវិតក្នុងក្តីប្រមាទ គឺព្រះមានព្រះភាគ ទ្រង់ត្រាស់បង្គាប់ ឲ្យរក្សាសីល ដែលសីលនោះជាបទដ្ឋាននៃសមាធិ ហើយអប់រំចិត្តដោយសមាធិជាបទដ្ឋាននៃវិបស្សនា ។បើពោលឲ្យខ្លីគឺអប់រំចំរើនក្នុងសតិប្បដ្ឋាន៤ ណាមួយទៅតាមចរិតអាធ្យាស្រ័យរៀងៗខ្លួន ។ យើងជាពុទ្ធបុត្រ មាតាបិតារបស់យើងលោកបរិនិព្វានអស់ទៅហើយ ! ព្រះរាហុលជាម្ចាស់បងរបស់យើងក៏លោកបរិនិព្វានទៅហើយដែរ យើងមិនគួរមានការធ្វេសប្រហែសមិនមានការគ្រប់គ្រងសតិស្មារតីឲ្យបានល្អនោះទេ ជាការមិនគួរសោះឡើយ ព្រោះមិនសក្តិសមនឹងធម្មទាយាទ ! សូមតាំងស្មារតីប្រុងប្រយ័ត្ន កំចាត់អកុសលគ្រប់វិនាទីពីក្នុងចិត្ត ។
មាគា៌រំលត់ទុក្ខ គឺនិព្វាននាំឲ្យរលត់ធម៌ បីយ៉ាងៈ
១- រលត់អវិជ្ជាៈ គឺរលត់ដោយបញ្ញាដែលជាញាណដឹងដ៏ក្រៃលែង
២- រលត់កិលេសៈ ដោយកម្លាំង សីល សមាធិ វិបស្សនា នៅក្នុងអរិយមគ្គ
៣- រលត់ទុក្ខៈ គឺជាដំណោះស្រាយដល់ឬសគល់នៃបញ្ហា បានដល់ការលែងកើតទៀត នេះគឺជាគោលដៅខ្ពស់បំផុតក្នុងពុទ្ធសាសនា ។
ប្រភពហ្វេសប៊ុកThong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/1766/textd-15858745274.png
១២ប្រការប្រមុខនៃក្តីវិនាស
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៧
១២ប្រការប្រមុខនៃក្តីវិនាស
នៅក្នុងគម្ពីរសត្តន្តបិដក ខុទ្ទកនិកាយ សត្តនិបាត តតិយភាគទី៥៤ ទំព័រទី៣៦ (បរាភវសូត្រ) មានតំណាលថា បន្ទាប់ពីបានស្តាប់នូវការបកស្រាយរបស់ព្រះសម្មាសម្ពុទ្ធអំពីហេតុដែលនាំមកនូវក្តីចម្រើន ឬមង្គល (មង្គលសូត្រ ៣៨ប្រការ) រួចហើយ ពួកមនុស្ស និងទេវតាទាំងឡាយ ដែលធ្លាប់តែមានការខ្វែងគំនិតគ្នានោះ
images/articles/1400/sdf-sf-dfcsdf-sdfsd-fasd-fa.gif
គាថារបស់ព្រះនាងសុមេធាថេវី
ផ្សាយ : ០៣ មីនា ឆ្នាំ២០១៧
គាថារបស់ព្រះនាងសុមេធាថេវី
បិដកលខ ៥៧ ទំព័រ ២២៦
នាងសុមេធា ជាធីតានៃអគ្គមហេសីរបស់ព្រះរាជា ទ្រង់ព្រះនាមកោញ្ចៈ ក្នុងនគរឈ្មោះមន្តាវតី ជាស្រ្តីដែលព្រះអរិយៈអ្នកធ្វើតាមសាសនា បានញ៉ាំងនាងឲ្យជ្រះថ្លាហើយ ។ នាងសុមេធា ជាស្រីមានសីល ជាធម្មកថិកាដ៏វិចិត្រ ជាពហុស្សូតជាស្រីបានបទក្នុងព្រះពុទ្ធសាសនា ចូលទៅជិតព្រះមាតាព្រះបិតាហើយទូលថា
images/articles/1156/sfawefwe234wadfxtd-1.gif
វេស្សន្ដរជាតក
ផ្សាយ : ១៩ កុម្ភះ ឆ្នាំ២០១៧
សេចក្ដីពិតថា៖ កាលដែលព្រះបរមសាស្ត្រាចារ្យ ទើបបានត្រាស់ ទ្រង់គង់ក្នុងនគររាជគ្រឹះ អស់ហេមពាន្តរដូវ ទ្រង់មានព្រះភិក្ខុសង្ឃអង្គអរហន្តចំនួន ២០ ពាន់អង្គ ជាបរិវារ ទ្រង់យាត្រានិវត្តមកកាន់នគរកបិលពស្តុវិញ មានព្រះឧទាយី ដែលព្រះបាទស្រីសុទ្ធោទន៍ ឲ្យទៅនិមន្តនោះជាមគ្គុទ្ទេសក៏។
គ្រានោះពួកស្ដេចសក្យរាជព្រមព្រៀងគ្នាកំណត់យកសួនច្បារជារមណីយដ្ឋាន របស់ដែនសក្កៈ ឈ្មោះនិគ្រោធារាមថ្វាយជាអារាមផ្ដាច់មកចំពោះព្រះពុទ្ធជាម្ចាស់។ ព្រះរាជាទាំងឡាយនោះកាលយាងទៅធ្វើបដិសណ្ឋារៈចំពោះព្រះបរមគ្រូ ទ្រង់តែងតែរុញពួកយុវក្សត្រដែលក្មេងៗជាងព្រះពុទ្ធឲ្យចូលទៅគង់ខាងមុខៗ ឯពួកព្រឹទ្ធរាជ ក្រាញនៅតែខាងក្រោយៗ ដោយកិរិយាពុំព្រមថ្វាយបង្គំព្រះបរមសាស្ដា។
ព្រះភគវន្តាចារ្យ ទ្រង់ជ្រាបអធ្យាស្រ័យនៃពួកព្រះញាតិទាំងនោះ ទើបទ្រង់ចូលកាន់ចតុត្ថជ្ឈានហោះទៅកាន់អាកាសវេហាស៍ ទ្រង់សម្ដែងបាដិហារ្យជាគ្រឿងអស្ចារ្យប្លែកៗ។ ព្រះបាទសុទ្ធោទនមហារាជជាពុទ្ធបិតា ទ្រង់ទស្សនានូវការសេចក្ដីអស្ចារ្យ ទ្រង់ផ្គងព្រះអញ្ជលីលើព្រះសិរសី។ កាលព្រះចក្រីថ្វាយបង្គំហើយ ឥតមានស្ដេចណាមួយឡើយដែលមិនថ្វាយបង្គំសោះ។
កាលស្ដេចទាំងនោះថ្វាយបង្គំហើយ ព្រះពុទ្ធជាម្ចាស់ទ្រង់ចុះអំពីអាកាសមកគង់លើព្រះបវរពុទ្ធអាសន៍ កណ្ដាលញាតិសមាគម។ លំដាប់នោះមហាមេឃក៏បង្អុរមកនូវភ្លៀងបោក្ខរព័ស៌ដ៏អស្ចារ្យ គឺថាជនណាចង់ទទឹកទើបទទឹក ជនណាពុំចង់ទទឹកក៏ឥតទទឹកទឹកឡើយ។
ប្រជាជនទាំងអស់បានឃើញភ្លៀងនោះប្រឹងតែស្ងើចប្រឹងតែសរសើរថា ៖ ឱ! អស្ចារ្យណាស់តើហ្ន៎! ឱ!ចម្លែកប្លែកត្រកាលណាស់តើហ្ន៎! ឱ!អានុភាពនៃព្រះពុទ្ធអើយ ធំអ្វីមាល្បាយម៉េ្លះហ្ន៎ ។ព្រះបរមសាស្ដាទ្រង់មានព្រះពុទ្ធដីកាថា៖ មិនមែនតែឥឡូវនេះទេ ពីបុព្វេគឺកាលតថាគតជាពោធិសត្វក៏មហាមេឃបង្អុរភ្លៀងបោក្ខរព័ស៌មានសភាពយ៉ាងនេះក្នុងញាតិសមាគមដែរ។
អានសាច់រឿងលំអិតដូចតទៅនេះ (ចុចទីនេះ)
ស្តាប់សំឡេងអាន (ចុចទីនេះ)
ដោយ៥០០០ឆ្នាំ
images/articles/1841/te544784515oxtd-1.gif
ប្រស្នាពុទ្ធសាសនា
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០១៧
សួរ. សាសនៈ ប្រែថាដូចម្តេច?
ឆ្លើយ. ប្រែថា ពាក្យប្រៀនប្រដៅ ពាក្យទូន្មាន ឱវាទ ឬដំបូន្មាន ។
សួរ. សាសនៈ ដែលប្រែថា ពាក្យប្រៀនប្រដៅនោះ តើប្រៀនប្រដៅទៅលើអ្នកណា? ធ្វើអ្នកដែលប្រតិបត្តិតាមឲ្យទៅជាអ្វី?
ឆ្លើយ. ពាក្យប្រៀនប្រដៅទៅលើជនក្នុងលោកទាំងមូល ឲ្យប្រព្រឹត្តិសុចរិតត្រឹមត្រូវល្អ ឲ្យវៀរចាកអំពើអាក្រក់ដោយកាយ វាចា ចិត្ត ។
images/articles/679/33red.jpg
ព្រះវល្លិការផលទាយកត្ថេរ
ផ្សាយ : ២៣ មករា ឆ្នាំ២០១៧
គ្រានោះ ព្រះសម្ពុទ្ធ ព្រះនាមសុមនៈ គង់នៅក្នុងក្រុងឈ្មោះតគ្គរា ខ្ញុំបានយកផ្លែគុយ ទៅថ្វាយព្រះសយម្ភូ។
images/articles/550/woe-1.png
ចក្រវាលវិជ្ជា
ផ្សាយ : ១០ ឧសភា ឆ្នាំ២០១៦
ចក្រវាលវិជ្ជា ជាវិជ្ជាមួយនិយាយអំពីដើមកំណើតនៃចក្រវាឡ ។ បណ្តាប្រជាជនដែលបាន ដល់នូវសេចក្តីចម្រើនខ្លះហើយ បាននាំគ្នាយកចិត្តទុកដាក់នឹងប្រស្នានេះ ហើយរបៀបរៀបចំនៃការកសាងចក្រវាឡ ក៏បែបផ្សេងៗគ្នា សឹងប្រព្រឹត្តទៅតាមជំនឿរបស់ប្រជាជនក្នុងសម័យ
images/articles/851/1qefw34r34xtd-1.gif
ត្រៀមខ្លួនដើម្បីចូលរួមពិធីបុណ្យវិសាខបូជា
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០១៦
៥០០០ឆ្នាំ សូមធ្វើការចូលរួមដើម្បីប្រកាសជូនអំពី ពិធីបុណ្យវិសាខបូជា នឹងត្រូវប្រព្រឹត្តទៅឆាប់ៗ ខាងមុននេះហើយ គឺនៅថ្ងៃ សុក្រ ទី ២០ ខែឧសភា ឆ្នាំ ២០១៦ ។ សូមលោកអ្នកត្រៀមខ្លួនដើម្បីចូលរួមពិធីបុណ្យនេះកុំបីខាន ដើម្បីបានជាបុណ្យកុសលនិងការសម្អាតចិត្តរបស់ខ្លួន ។ សូមស្វែងយល់បន្ថែម អំពី បុណ្យវិសាខបូជា តាមរយៈអត្តបទខាងក្រោមនេះ ដូចតទៅ ៖
images/articles/1970/0104588zz-1.jpg
បុណ្យកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ
ផ្សាយ : ១២ តុលា ឆ្នាំ២០១៥
បុណ្យកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ
តើបុណ្យវេនបិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ នេះ មានអត្ថន័យដូចម្តេច ? ប្រារព្ធឡើងដើម្បីអ្វី ? មានការប្រារព្ធពីត្រឹមណាមក ?បុណ្យវេនបិណ្ឌនីមួយៗ គឺសុទ្ធតែមានម្ចាស់ទានច្រើន គ្នា សាមគ្គីគ្នាក្នុងការរៀបរយទាំងចង្ហាន់បិណ្ឌបាត ទាំងទេយ្យធម៌ ដូចយ៉ាងកញ្ចប់សម្រាប់ប្រើប្រាស់របស់ភិក្ខុ សាមណេរ ជាដើម ។
ក្នុងការរៀបចំវេនបិណ្ឌនេះ បូរាណាចារ្យ (មិនមែន ព្រះអដ្ឋកថាចារ្យទេ)
images/articles/462/Untitl5434523ed-1.gif
តើមនុស្សកើតមកពីណាមុនដំបូងបង្អស់?
ផ្សាយ : ១១ កក្តដា ឆ្នាំ២០១៥
នេះជាការសម្តែងរបស់លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស តបនឹងចម្ងល់មួយចំនួនរបស់ពុទ្ធសាសនិកជន..
សូមសន្តាប់ដូចតទៅ៖
មើលវីដេអូមិនឃើញ សូមចុចទីនេះ
ដោយ៥០០០ឆ្នាំ
images/articles/2077/se45.jpg
កំណាព្យ ធម្មយាត្រាទក្ខិណាពុទ្ធស្ថាន តាមដានពុទ្ធបាទ នាដែនដីពុទ្ធភូមិ
ផ្សាយ : ១៩ ធ្នូ ឆ្នាំ២០១៤
កំណាព្យ
ធម្មយាត្រាទក្ខិណាពុទ្ធស្ថាន
តាមដានពុទ្ធបាទ នាដែនដីពុទ្ធភូមិ
កាព្យពាក្យប្រាំពីរ :
១.ចិត្តប៉ងសង្ឃឹម ញញឹមទុក
ខែឆ្នាំខាងមុខ បានយាត្រា
រួមក្នុងធម្ម: សវនាការ
ចិត្តគួចជ្រះថ្លា គុណត្រៃរ័ត្ន។
២.រវល់ការងារ មមាញឹក
រាល់ថ្ងៃល្ងាចព្រឹក ដូចទៀងទាត់
អាជីពការងារ ឬកិច្ចវត្ត
មានភ្លាត់គ្មានភ្លាត់ តាមធម្ម:។
៣.តែទោះយ៉ាងណា មាននិស្ស័យ
បានជួបពិតថ្លៃ បណ្ឌិតជាក់
images/articles/1831/tex154548478777td-1.gif
អំពីអវិជ្ជា និងវិជ្ជា
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០១៤
បពិត្រព្រះដ៏មានបុណ្យដ៏ចម្រើន កិរិយាល្ងង់ខ្លៅមិនដឹង ព្រះអង្គពោលឲ្យឈ្មោះថា អវិជ្ជា បពិត្រព្រះដ៏មានបុណ្យដ៏ចម្រើន អវិជ្ជានោះតើដូចម្តេច? បុគ្គលដែលលុះក្នុងអំណាចនៃអវិជ្ជា មានដោយហេតុប៉ុន្មានយ៉ាង ។
ម្នាលភិក្ខុ សេចក្តីល្ងង់ពុំដឹងច្បាស់ក្នុងកងទុក្ខឯណាមែនពិត សេចក្តីល្ងង់ពុំដឹងច្បាស់ក្នុងសភាវៈ គឺតណ្ហា ជាទីប្រជុំបណ្តាលឲ្យកើតឡើងនូវកងទុក្ខឯណាមែនពិត..