images/articles/2056/Untitled-1-Recovered.jpg
ភិក្ខុណា គ្មានសេចក្តីក្រោធ មិនចងសេចក្តីក្រោធទុក
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
ភិក្ខុណាគ្មានសេចក្តីក្រោធមិនចងសេចក្តីក្រោធទុកមិនមានមាយាប្រាសចាកសេចក្តីញុះញង់ភិក្ខុមានសភាពដូច្នោះនោះឯងរមែងមិនសោយសោកក្នុងខាងមុខដោយសេចក្តីប្រតិបត្តិយ៉ាងនេះ។ភិក្ខុណា គ្មានសេចក្តីក្រោធមិនចងសេចក្តីក្រោធទុកមិនមានមាយាប្រាសចាកសេចក្តីញុះញង់មានទ្វាររក្សាហើយ គ្រប់កាលភិក្ខុនោះរមែងមិនសោយសោកក្នុងខាងមុខ ដោយសេចក្តីប្រតិបត្តិយ៉ាងនេះ
images/articles/2057/Untitled-1-Recovered.jpg
អាត្មាអញម្នាក់ឯង នឹងស្រោចស្រប់ខ្លួនចង្រ្កម ក្នុងព្រៃត្រជាក់
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
បើបុគ្គលដទៃមិនមានអំពីមុខក្តីក្រោយក្តីសេចក្តីសប្បាយក្រៃពេករមែងមានដល់បុគ្គលម្នាក់ឯងនៅក្នុងព្រៃ។បើដូច្នោះអាត្មាអញតែម្នាក់ឯងនឹងទៅកាន់ព្រៃដែលព្រះពុទ្ធទ្រង់សរសើរហើយជាទីសប្បាយរបស់ភិក្ខុអ្នកមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វានជាអ្នកនៅតែម្នាក់ឯង។អាត្មាអញតែម្នាក់ឯងជាអ្នកស្ងាត់ក្នុងប្រយោជន៍នឹងចូលយ៉ាងឆាប់ទៅកាន់ព្រៃជាទីធ្វើឲ្យចិត្តកើតបីតិដល់យោគាវចរជាទីរីករាយ
images/articles/2051/Untitled-1-Recovered.jpg
ខ្ញុំកាលនៅជាតាបស
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
ខ្ញុំ(កាលនៅជាតាបស)បានច្រូតស្បូវដោយដៃឯងធ្វើកុដិសម្រាប់នៅព្រោះហេតុនោះបានជាឈ្មោះរបស់ខ្ញុំថាសរង្គដោយសម្មតិ។ការច្រូតស្រូវដោយដៃមិនគួរដល់ខ្ញុំក្នុងថ្ងៃនេះទេព្រោះសិក្ខាបទទាំងឡាយព្រះគោតមដ៏មានយសបានបញ្ញាត្តហើយដល់យើង។
ខ្ញុំឈ្មោះសរភង្គមិនបានឃើញរោគដែលពេញពោរទាំងអស់ក្នុងកាលមុនរោគនោះដែលសរភង្គអ្នកធ្វើតាមឱវាទនៃព្រះសម្មាសម្ពុទ្ធជាទេវតាដ៏
images/articles/2047/Untitled-1-Recovered.jpg
លក្ខណ្តកត្ថេរ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
ព្រះភទ្ទិយត្ថេរនៅក្នុងអម្ពាដការាមដ៏ប្រសើរក្បែរដងព្រៃបានដកតណ្ហាព្រមទាំងឬសចោលអស់ហើយជាអ្នកប្រសើរចម្រើនឈានក្នុងអារាមនោះ។
ជនពួកខ្លះត្រេកអរដោយសម្ភោរដោយពិណដោយស្គរជ័យក៏មានចំណែកខ្ញុំនៅទៀបគល់ឈើត្រេកអរក្នុងពុទ្ធសាសនា។មួយទៀតព្រះពុទ្ធទ្រង់ប្រទានពរដល់ខ្ញុំៗបាននូវពរនោះខ្ញុំកាន់យកនូវកាយគតាសតិ ជានិច្ច ដើម្បីលោកទាំងអស់។ពួកជនណា
images/articles/2046/Untitled-1-Recovered.jpg
មហាកច្ចាយនត្ថេរ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
បព្វជិតមិនគប្បីធ្វើនូវកម្មច្រើនទេគប្បីលះបង់ជន(បាបមិត្ត)មិនគប្បីខ្វល់ខ្វាយ(ដើម្បីលាភទេ)ព្រោះបព្វជិតអ្នកខ្វល់ខ្វាយជាប់ចិត្តក្នុងរសរមែងលះបង់ប្រយោជន៍ដែលនាំមកនូវសេចក្តីសុខ។ការថ្វាយបង្គំនឹងការបូជាណាក្នុងត្រកូលទាំងឡាយ ពួកអរិយៈដឹងច្បាស់នូវការថ្វាយបង្គំនោះថាដូចជាភក់ទាំងដឹងថាជាសរដ៏ឆ្មារគេកម្រដកបានជាគ្រឿងសក្ការៈ ដែលបុរសអាក្រក់លះបង់បានដោយកម្រ។
images/articles/2044/Untitled-1-Recovered.jpg
ជីវិតមានខណៈតិច
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
ជីវិតមានខណៈតិច
បទថា ខណបរិត្តតោ មានន័យថា ពោលដោយបរមត្ថ ខណៈនៃជីវិតរបស់សត្វទាំងឡាយខ្លីបំផុត ត្រឹមតែរយៈនៃការប្រព្រឹត្តរបស់ចិត្ត ១ ដួងប៉ុណ្ណោះឯង ឧបមាដូចកង់រថ កាលវិលទៅក៏វិលដោយដុំ ដែលជាផ្នែកមួយនៃកង់ដែរ យ៉ាងណា ជីវិតរបស់សត្វទាំងឡាយ ក៏ជាវត្ថុដែលប្រព្រឹត្តទៅដោយខណៈចិត្ត ១ ដូច្នោះដូចគ្នា ពេលចិត្តដួងនោះរលត់ទៅ សត្វក៏ឈ្មោះថា រលត់(ស្លាប់)
images/articles/2045/Untitled-1-Recovered.jpg
កម្លាំងរបស់ស្ត្រី
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
កម្លាំងរបស់ស្ត្រី
ខ្ញុំបាននិយាយពីចំណុចខ្សោយរបស់បុរសហើយ បើមិនបាននិយាយពីចំណុចខ្សោយរបស់ស្រីនោះ ក៏ឃើញថាមិនសមគួរឡើយ។ ព្រះដ៏មានព្រះភាគបានសំដែងថា ស្រីមានកម្លាំងក្រៅ ៥ យ៉ាង សម្រាប់ឲ្យសម្រេចកិច្ចការគឺៈ កម្លាំងរូប, កម្លាំងទ្រព្យ, កម្លាំងញាតិ, កម្លាំងបុត្រ, និងកម្លាំងសីល។
១. កម្លាំងរូបៈ កម្លាំងនេះសឹងថាពុំបាច់ពន្យល់ឡើយ ព្រោះថាស្រីអាចប្រើរូបរបស់ខ្លួនបញ្ជាប្រើ
images/articles/2043/Untitled-1-Recovered.jpg
ពេលព្រឹកខ្ញុំសម្រាលកូន៥នាក់ ពេលល្ងាចសម្រាលកូន៥នាក់
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
រឿងបញ្ចបុត្តខាទិប្រេត
(ព្រះថេរទាំងឡាយសួរថា) នាងជាស្រ្តីអាក្រាត មានរូបមានសម្បុរអាក្រក់ មានក្លិនអាក្រក់ស្អុយ តែងបក់ចេញទៅ នាងមានហ្វូងរុយចោមរោមហើយ តើនាងជាស្រ្តីអ្វី មកឋិននៅក្នុងទីនេះ ។
(ប្រេតស្រីតបថា) បពិ្រលោកទាំងឡាយដ៏ចម្រើន ខ្ញុំជាស្រ្តីប្រេត ដល់នូវសេចក្តីទុក្ខ ជាយមលោកសត្វ ស្លាប់អំពីមនុស្សលោកនេះហើយ បានទៅកាន់បេតលោក ព្រោះធ្វើអំពើអាក្រក់ ។
images/articles/2040/Untitled-1-Recovered.jpg
ពស់តែងសកសំណកចាស់របស់ខ្លួន..
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
រឿងឧរគប្រេត
(ពោធិសត្វនិយាយថា) ពស់តែងសកសំណកចាស់របស់ខ្លួន ចោលហើយលូនទៅ យ៉ាងណាមិញ (សត្វ) កាលបើសរីរៈប្រើការមិនកើតហើយ ធ្វើនូវមរណកាលទៅកាន់បរលោក ក៏យ៉ាងនោះ (ឯសរីរៈដែលនៅសល់ខាងអាយនេះ) កាលគេដុត ក៏មិនបានដឹង (ធ្វើម្តេចនឹងដឹង) នូវសេចក្តីខ្សឹកខ្សួល របស់ញាតិទាំងឡាយបាន ហេតុនោះ ខ្ញុំមិនសោកស្តាយ សរីរៈនុ៎ះឡើយ ស្រេចតែគតិរបស់គេ ។
images/articles/2037/Untitled-1-Recovered.jpg
អាត្មាអញតែងមានមរណៈគឺសេចក្ដីស្លាប់ទៅវិញជាធម្មតា
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
មរណធម្មោម្ហិ មរណំ អនតីតោ
អាត្មាអញតែងមានមរណៈគឺសេចក្ដីស្លាប់ទៅវិញជាធម្មតា មិនអាចកន្លងនូវសេចក្ដីស្លាប់បានឡើយ។ ក្នុងបដិច្ចសមុប្បាទ ព្រះមានព្រះភាគត្រាស់សម្ដែងថា ជាតិប្បច្ចយា ជរាមរណំ ជរានិងមរណៈកើតមានព្រះមានជាតិជាបច្ច័យ។
របស់ណាកើតជាខាងដើម របស់នោះតែងមានការបែកធ្លាយទៅវិញនាពេលចុងបញ្ចប់ ដោយហាមឃាត់មិនបានជាដាច់ខាត ទោះបីអំណាច
images/articles/2038/Untitled-1-Recovered.jpg
សុទ្ធដ្ឋកសូត្រ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
សុទ្ធដ្ឋកសូត្រ
ជនពាលតែងដឹងថា អាត្មាអញឃើញ (នូវរូប) ស្អាតប្រសើរ មិនមានរោគ ការស្អាត តែងមានដល់សត្វ ដោយរូបដែលឃើញហើយ ការដឹងយ៉ាងនេះថា ប្រសើរដូច្នេះ ហើយជាអ្នកពិចារណាឃើញរឿយៗ ថា ស្អាត រមែងជឿថា ជាញាណ ។
ប្រសិនបើការស្អាត មានដល់សត្វព្រោះរូបដែលឃើញ ហើយមែន សត្វនោះគង់នឹងលះបង់នូវកងទុក្ខ ដោយញាណបាន ឬសត្វដែលប្រកបដោយឧបធិនោះ
images/articles/2032/Untitled-1-Recovered.jpg
ជីវិតនេះមានប្រមាណតិចហ្ន៎ សត្វតែងស្លាប់ថយអំពី ១០០ឆ្នាំ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
ជរាសូត្រ
ជីវិតនេះមានប្រមាណតិចហ្ន៎ សត្វតែងស្លាប់ថយអំពី ១០០ឆ្នាំ ប្រសិនបើរស់ហួសពី ១០០ឆ្នាំ សត្វនោះនឹងស្លាប់ដោយជរាជាប្រាកដ ។ ជនទាំងឡាយតែងសោក ព្រោះវត្ថុដែលប្រកាន់ថា របស់យើង សេចក្តីប្រកាន់ជារបស់ទៀងទាត់មិនមានឡើយ ជីវិតនេះមានការព្រាត់ប្រាសចាករបស់ដែលមានជាធម្មតា អ្នកប្រាជ្ញលុះឃើញដូច្នេះហើយ រមែងមិននៅគ្រប់គ្រងផ្ទះឡើយ ។
បុរសសំគាល់របស់ណាថានេះជារបស់អញ រមែងលះរបស់នោះដោយមរណៈ ឯអ្នកប្រាជ្ញរាប់អានព្រះរតនត្រ័យ ជ្រាបច្បាស់នូវទៅសនុ៎ះ ហើយមិនបង្អោន (ចិត្ត) ទៅ ដើម្បីសេចក្តីប្រកាន់ថា របស់យើងឡើយ ។ បុរសអ្នកភ្ញាក់ (ពីដេក) រមែងមិនឃើញរូបារម្មណ៍ជាដើម ដែលមកជួបប្រទះ ដោយយល់សប្តិ យ៉ាងណាមិញ បុគ្គល មិនឃើញជនជាទីស្រឡាញ់ ដែលធ្វើកាលកិរិយាទៅកាន់ លោកខាងមុខ ក៏យ៉ាងនោះដែរ ។
ជនទាំងនោះដែលគេឃើញហើយ ឮហើយ គេតែងហៅឈ្មោះ កាលលះលោកនេះទៅ នៅសល់តែឈ្មោះសម្រាប់ហៅប៉ុណ្ណោះ ។ ពួកសត្វមានសេចក្តីលោភ តែងមិនលះបង់ នូវសេចក្តីខ្សឹកខ្សួលនឹងសេចក្តីកំណាញ់ ក្នុងវត្ថុដែលជាទីរាប់អានបានឡើយ ព្រោះហេតុនោះ អ្នកប្រាជ្ញទាំងឡាយ ដែលឃើញព្រះនិព្វានថាជាទីក្សេមហើយ រមែងលះបង់សេចក្តីប្រកាន់បាន ។
ភិក្ខុណា មិនសម្តែងខ្លួនក្នុងភព (ថ្មីទៀត) អ្នកប្រាជ្ញ ទាំងឡាយ ហៅអំពើនោះ របស់ភិក្ខុនោះ អ្នកប្រព្រឹត្តរួញរា អ្នកកប់ប្រសព្វអាសនៈ ស្ងាត់ ថាជាសភាពសមរម្យហើយ ។ អ្នកប្រាជ្ញមិនបានអាស្រ័យ ក្នុងអាយតនៈ ទាំងអស់ឡើយ មិនធ្វើសត្វនឹងសង្ខារឲ្យជាទីស្រឡាញ់ ទាំងមិនធ្វើសត្វនឹងសង្ខារឲ្យមិនជាទីស្រឡាញ់ សេចក្តីខ្សឹកខ្សួលនិងសេចក្តីកំណាញ់ មិនជាប់ក្នុងសន្តាន របស់ព្រះខីណាស្រពនោះ ដូចទឹកមិនប្រឡាក់លើស្លឹកឈូក ដូច្នោះដែរ ។
ដំណក់ទឹកមិនដក់នៅលើស្លឹកឈូក ដូចម្តេច ក្តី ទឹកមិនទទឹកផ្កាឈូក ដូចម្តេចក្តី អ្នកប្រាជ្ញមិនជាប់នៅក្នុងអារម្មណ៍នីមួយ សូម្បីអារម្មណ៍ដែលឃើញ ដែលឮ ដែលប៉ះពាល់ ក៏ដូច្នោះដែរ ។ មួយទៀត ព្រះអរហន្តមិនសំគាល់ក្នុងអារម្មណ៍នីមួយ សូម្បីអារម្មណ៍ដែលឃើញ ដែលឮ ដែលប៉ះពាល់ ដោយវត្ថុនោះៗឡើយ ទាំងមិនប្រាថ្នាការស្អាត ដោយវត្ថុដទៃទេ ព្រោះព្រះអរហន្តនោះមិនត្រេកត្រអាល មិនប្រាសតម្រេក (ដូចកល្យាណបុថុជ្ជននឹងសេក្ខៈ) ។
ចប់ ជរាសូត្រ
ដកស្រង់ពីព្រះត្រៃបិដក ភាគ ៥៤ ទំព័រ ២៧៥-២៧៧
ដោយ៥០០០ឆ្នាំ
images/articles/2031/__________________________________________.jpg
គប្បីត្រាច់ទៅតែម្នាក់ឯងដូចកុយរមាស
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
ខគ្គវិសាណសូត្រ
បុគ្គលដាក់អាជ្ញាចោលចេញ ចំពោះពួកសត្វទាំងអស់ មិនបានបៀតបៀន នូវសត្វទាំងនោះ សូម្បីសត្វណាមួយ មិនគប្បី នូវបុត្ត តើគប្បីត្រូវការសម្លាញ់ អំពីណា គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។ សេចក្តីស្រឡាញ់ រមែងមាន ដល់បុគ្គលដែលច្រឡូកច្រឡំ ទុក្ខដែលជាប់តាម ចំពោះសេចក្តីស្រឡាញ់នេះ ក៏រមែងកើតឡើង បុគ្គលឃើញទោស ដែលកើត អំពីសេចក្តីស្រឡាញ់ហើយ ត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។
បុគ្គល អ្នកមានចិត្តប្រតិព័ទ្ធ កាលអនុគ្រោះនូវពួកមិត្ត ដែលមានចិត្តល្អ រមែងញ៉ាំងប្រយោជន៍ឲ្យសាបសូន្យ បុគ្គលកាលឃើញ នូវភ័យក្នុងការមូលមិត្តគ្នានុ៎ះហើយ គប្បីត្រាច់ទៅតែម្នាក់ឯងដូចកុយរមាស ។ សេចក្តីស្រឡាញ់ ចំពោះកូននិងប្រពន្ធ ដូចឫស្សីដែលបែកគុម្ព ចាក់កណ្តាញ់ បុគ្គល កាលមិនជាប់ជំពាក់ ដូចជាទំពាំងឫស្សី គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។
ម្រឹគក្នុងព្រៃ ជាសត្វមិនជាប់ចំណង ទៅរកចំណីតាមចំណង់ចិត្តបាន យ៉ាងណា វិញ្ញូជន កាលបើឃើញ សេរីភាព(១) (យ៉ាងនេះ) គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។ ការហៅរក រមែងមាន ដល់ជនឋិននៅ ក្នុងកណ្តាល នៃសំឡាញ់ គឺការនៅ ការឈរនឹង ការត្រាច់ចារិក បុគ្គលកាលបើឃើញ សេរីភាពដែល (ពួកជនពាល) មិនប្រាថ្នា គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។
ការលេង ការត្រេកអរ ក្នុង(កាមគុណ) រមែងមាន ដល់ជនឋិននៅ ក្នុងកណ្តាលនៃសំឡាញ់មួយទៀត សេចក្តីស្រឡាញ់ ដ៏ធំទូលាយ រមែងមានក្នុងបុត្តទាំងឡាយ បុគ្គល កាលបើធុញទ្រាន់ នឹងការព្រាត់ប្រាស់ ចាកសត្វនឹងសង្ខារ ជាទីស្រឡាញ់ហើយ គប្បីត្រាច់ទៅម្នាក់ឯង ដូចកុយរមាស ។
បុគ្គល ជាអ្នកនៅជាសុខ ក្នុងទិសទាំង ៤ មិនលំបាក ត្រេកអរ ដោយបរិក្ខារ តាមមាន តាមបាន ជាអ្នកអត់ធន់ ចំពោះអន្តរាយទាំងឡាយ ទាំងជាអ្នកមិនតក់ស្លុត គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។ បព្វជិតពួកខ្លះ ឬគ្រហស្ថអ្នកគ្រប់គ្រងផ្ទះ គេសង្គ្រោះ បានដោយកម្រ បុគ្គលមិនមានសេចក្តីខ្វល់ខ្វាយ ចំពោះបុត្ត នៃបុគ្គលដទៃ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។ ធីរបុរស លះបង់ នូវវត្ថុទាំងឡាយ ជាគ្រឿងប្រាកដ នូវភាពជាគ្រហស្ថ កាត់ចំណង របស់គ្រហស្ថទាំងឡាយ ដូចជារលួសផ្អុង ជំរុះស្លឹក គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។
បើបុគ្គលមានអ្នកប្រាជ្ញ មានធម៌ជាគ្រឿងនៅដោយប្រពៃ ជាសំឡាញ់ មានអ្នកប្រាជ្ញខ្ជាប់ខ្ជួន ត្រាច់ទៅ ជាមួយគ្នា គ្របសង្កត់នូវសេចក្តីអន្តរាយទាំងពួងបាន គប្បីមានចិត្តត្រេកអរ មានស្មារតី ត្រាច់ទៅជាមួយសំឡាញ់នោះទៅចុះ ។ បើបុគ្គល រកអ្នកប្រាជ្ញ មានធម៌ជាគ្រឿងនៅដោយប្រពៃ ជាសំឡាញ់ មានប្រាជ្ញាខ្ជាប់ខ្ជួនត្រាច់ទៅជាមួយគ្នា ពុំបានទេ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចព្រះរាជាលះបង់ នូវដែនដែលព្រះអង្គឈ្នះហើយ ឬដូចដំរីឈ្មោះមាតង្គៈ លះបង់ហ្វូងត្រាច់ទៅក្នុងព្រៃ ។
តាមពិត យើងសរសើរ នូវការបរិបូណ៌ ដោយសំឡាញ់ហើយ តែសំឡាញ់ មានគុណប្រសើរជាង នឹងស្រឡាញ់មានគុណស្មើ បុគ្គលគួរសេពគប់ រាប់រក បើ (កុលបុត្រចង់បានប្រយោជន៍) រកសំឡាញ់ទាំងនុ៎ះ ពុំបានទេ គប្បីជាអ្នកបរិភោគភោជន ដែលមិនមានទោស ហើយត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលឃើញនូវ កងមាសទាំងពីរ ដ៏ភ្លឺផ្លេក ដែលជាងមាស ធ្វើសម្រេចហើយ ដោយល្អ រណ្តំគ្នា ឰដ៏ដៃ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។
ការចរចារ ដោយវាចារក្តី ការជាប់ជំពាក់ក្តី ជាមួយនឹងកុមារ ជាគម្រប់ពីរ មានដល់អញ យ៉ាងនេះ បុគ្គលកាលបើឃើញ នូវភ័យនុ៎ះ តទៅខាងមុខហើយ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ ពិតណាស់ កាមទាំងឡាយ ដ៏វិចិត្រ មានរសផ្អែម ជាទីរីករាយនៃចិត្ត តែញាំញី នូវចិត្តដោយសភាព ដ៏ប្លែកៗ បុគ្គលឃើញទោស ក្នុងកាមគុណ ទាំងឡាយហើយ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។
ចង្រៃ បូស ឧបទ្រព រោគ កិលេស ដូចសរ នឹងភ័យទាំងនុ៎ះ រមែងមានដល់យើង (ព្រោះកាម) បុគ្គលកាលបើឃើញភ័យនុ៎ះ ក្នុងកាមគុណទាំងឡាយហើយ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលគ្របសង្កត់ នូវសត្រូវ ទាំងអស់នុ៎ះ គឺត្រជាក់ ក្តៅ គម្លាន សម្រក ខ្យល់ និងកម្តៅថ្ងៃ របោបនិងពស់ហើយ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។
ដំរី មានខ្លួនសមរម្យ មាំមួន មានសម្បុរ ដូចផ្កាឈូក កាលលះបង់ នូវហ្វូង ហើយនៅក្នុងព្រៃ គួរដល់អធ្យាស្រ័យ យ៉ាងណា បុគ្គលគប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស (យ៉ាងនោះ )។ បុគ្គលបាននូវវិមុត្តិ ប្រព្រឹត្តទៅ ក្នុងសម័យគឺលោកិយសមាបត្តិ ដោយហេតុណា ហេតុនោះ មិនមែនជាទីតាំង នៃបុគ្គលអ្នកត្រេកអរ ក្នុងពួកទេ បុគ្គល ពិចារណាពាក្យ របស់ព្រះពុទ្ធ ជាព្រះអាទិច្ចពុន្ធហើយ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។
បុគ្គលកន្លង នូវទិដ្ឋិអាក្រក់ ដល់នូវធម៌ទៀង មានមគ្គបានហើយ មិនបាច់មានអ្នកដទៃ ដឹកនាំ ព្រោះដឹងថា អាត្មាអញ មានញាណ កើតហើយ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គល មិនជាប់ចិត្ត ក្នុងអាហារ មិនកុហក មិនមានសេចក្តីស្រេកឃ្លាន ជាអ្នកមិនលុបគុណគេកម្ចាត់បង់មោហៈ ដូចជាទឹកចត់ចេញបាន មិនមានទីអាស្រ័យ (គឺកិលេស) ក្នុងលោកទាំងមូល គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។
បុគ្គលគប្បីវៀរ នូវសំឡាញ់ ដ៏អាក្រក់ដែលបង្ហាញ នូវអំពើមិនជាប្រយោជន៍ អាស្រ័យនៅក្នុងកម្មមិនស្មើ (គឺទុច្ចរិត) មិនគប្បីសេពគប់នូវសំឡាញ់ ដែលជាប់ជំពាក់ ដែលស្រវឹង (ក្នុងកាមគុណ) ដោយខ្លួនឯង គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលគប្បីគប់រក នូវមិត្តជាពហុស្សូត ទ្រទ្រង់នូវធម៌ប្រកបដោយកម្ម ដ៏ថ្លៃថ្នូរ មានប្រាជ្ញា វាងវៃ លុះដឹងច្បាស់ នូវប្រយោជន៍ ទាំងឡាយ ហើយគប្បីបន្ទោរបង់ នូវសេចក្តីសង្ស័យ ចេញត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។
បុគ្គល មិនតាក់តែង នូវការលេងផង ការត្រេកអរផង កាមសុខផង ក្នុងលោក មិនអាឡោះអាល័យ វៀរចាកទីជាទីស្អិតស្អាង អ្នកពោលពាក្យពិត គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលលះបង់កូនផង ប្រពន្ធផង បិតាផង មាតាផង ទ្រព្យទាំងឡាយផង ស្រូវទាំងឡាយផង តាមចំណែករៀងខ្លួនផង កាមទាំងឡាយ តាមចំណែករៀងខ្លួនផង គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។
កាមគុណនេះ ជាគ្រឿងជាប់ជំពាក់ សុខក្នុងកាមគុណនេះ មានប្រមាណតិច កាមគុណមានសេចក្តីត្រេកអរតិច ទុក្ខក្នុងកាមគុណនេះច្រើនក្រៃលែង បុគ្គលអ្នកមានបញ្ញា ដឹងច្បាស់ថា ការជាប់ជំពាក់ ក្នុងកាមគុណនុ៎ះ ដូចជាបូស គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលទំលាយ នូវសំយោជនៈ ដូចត្រី ក្នុងទឹក ទំលាយបង់ នូវបណ្តាញ មិនត្រឡប់មក (រកសំយោជនៈ) វិញ ដូចជាភ្លើងឆេះ (មិនត្រឡប់វិលវិញ) គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។
បុគ្គលមានចក្ខុដាក់ចុះ មានជើង មិនរពឹស មានឥន្ទ្រិយគ្រប់គ្រងល្អ មានចិត្តរក្សាទុក មិនជោកជំ មិនរោលរាល (ដោយកិលេស) គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលលះបង់ នូវវត្ថុជាគ្រឿងប្រាកដ នូវភាពជាគ្រហស្ថ ដូចដើមបារិច្ឆព្រឹក្ស មានស្លឹកជំរុះហើយ គប្បីជាអ្នកមានសំពត់កាសាយៈ ចេញបួស ត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។
បុគ្គលមិនធ្វើសេចក្តីប្រាថ្នា ក្នុងរសទាំងឡាយ ជាអ្នកមិនល្មោភ (ក្នុងអាហារ) មិនចិញ្ចឹមអ្នកដទៃ ជាអ្នកត្រាច់ទៅតាមច្រក មិនមានចិត្តជាប់ជំពាក់ ក្នុងត្រកូលផ្សេងៗ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលលះបង់ នូវនីវរណៈទាំង ៥ បន្ទោបង់ នូវឧបក្កិលេស នៃចិត្តទាំងអស់ចេញបាន ជាអ្នកមិនអាស្រ័យ (ដោយតណ្ហា) កាត់បង់ នូវទោសដែលកើត អំពីសេចក្តីស្រឡាញ់ ហើយ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។
បុគ្គលបានធ្វើនូវសុខទុក្ខនឹងសោមនស្ស ទោមនស្ស ក្នុងកាលមុន ឲ្យនៅពីក្រោយខ្នង ហើយ បាន នូវឧបេក្ខាសមថ (ក្នុងចតុត្ថជ្ឈាន) ដ៏បរិសុទ្ធហើយ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលមានសេចក្តីព្យាយាម ប្រារព្ធ ដើម្បីដល់នូវព្រះនិព្វាន មានចិត្តមិនរួញរា អ្នកប្រព្រឹត្ត មិនខ្ជិលច្រអូស មានសេចក្តីប្រឹងប្រែង ដ៏មាំ ប្រកបដោយកម្លាំងប្រាជ្ញា ហើយគប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។
បុគ្គល មិនលះបង់នូវឈាន ជាធម្មជាតស្ងប់ស្ងាត់ (ចាកសត្វនឹងសង្ខារ) ជាអ្នកប្រព្រឹត្តធម៌ដ៏សមគួរ ក្នុងធម៌ទាំងឡាយ អស់កាលជានិច្ច ពិចារណាឃើញ ទោសក្នុងភពទាំងឡាយហើយ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលកាលប្រាថ្នា នូវការអស់តណ្ហា ជាអ្នកមិនប្រហែស មិនឆ្កួត មិនគ ជាអ្នកមានការចេះដឹង មានស្មារតី មានធម៌ពិចារណាហើយបុគ្គលទៀង មានសេចក្តីព្យាយាម គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។
បុគ្គលមិនតក់ស្លុត (ក្នុងលក្ខណៈ មានមិនទៀងជាដើម) ដូចសីហៈ មិនតក់ស្លុតនឹងសម្លេង ទាំងឡាយ មិនបានជាប់ជំពាក់ (ក្នុងធម៌ទាំងឡាយ មានខន្ធជាដើម) ដូចខ្យល់មិនជាប់នឹងសំណាញ់ មិនជាប់ (ដោយតណ្ហានឹងលោភៈ) ដូចឈូកមិនទទឹកដោយទឹក គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។ បុគ្កលគប្បីអាស្រ័យ នូវសេនាសនៈ ដ៏ស្ងាត់ដូចជាសីហៈ ជាស្តេចសត្វ មានកម្លាំងចង្កូមត្រាច់ គ្របសង្កត់ កំហែង នូវពួកម្រឹគ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។
បុគ្គលកាលចម្រើនមេត្តាផង ឧបេក្ខាផង ករុណាផង មុទិតាផង ដែលជាហេតុរួចស្រឡះ (ចាកកិលេស) ក្នុងកាលគួរ មិនថ្នាំងថ្នាក់ចំពោះសត្វលោក ទាំងអស់ហើយ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលលះបង់រាគៈផង ទោសៈផង មោហៈផង ទំលាយនូវសំយោជនៈទាំងឡាយ មិនតក់ស្លុតក្នុងការក្ស័យជីវិត គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។
ពួកមនុស្សមានប្រយោជន៍ជាហេតុ ទើបគប់រកផង បម្រើផង ពួកមិត្តសំឡាញ់ទាំងឡាយ ដែលឥតហេតុ រកបានដោយក្រ ក្នុងថ្ងៃនេះ ពួកមនុស្ស (ច្រើនតែ) មានប្រាជ្ញាចំពោះប្រយោជន៍ របស់ខ្លួន ជាអ្នកប្រកបដោយអំពើមិនស្អាត បុគ្គលគប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។
images/articles/2030/Untitled-1-Recovered.jpg
បុគ្គលអ្នកមានទស្សនៈ មានសីលដូចម្តេច ហៅថា អ្នកស្ងប់រម្ងាប់
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
បុរាភេទសូត្រ
(ព្រះពុទ្ធនិមិ្មត ត្រាស់សួរព្រះសម្ពុទ្ធថា) បុគ្គលអ្នកមានទស្សនៈដូចម្តេច មានសីលដូចម្តេច ដែលព្រះអង្គត្រាស់ហៅថា អ្នកស្ងប់រម្ងាប់ បពិត្រព្រះគោត្តម ព្រះអង្គ ដែលខ្ញុំសួរហើយ សូមប្រាប់នូវឧត្តមជននោះ ។
(ព្រះមានព្រះភាគត្រាស់ថា) មុននឹងបែកធ្លាយរាងកាយទៅ បុគ្គលណា ប្រាសចាកតណ្ហា មិនអាស្រ័យនូវកាលខាងដើមនឹងទីបំផុត គឺកាលជាអតីតនិងអនាគត ជាបុគ្គលដែលអ្នកប្រាជ្ញមិនគប្បី
images/articles/2028/Untitled-1-Recovered.jpg
បរិយាយអំពីកាម
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
កាមសូត្រ
កាលសត្វ ប្រាថ្នាកាមណា បើកាមនោះសម្រេច ដល់សត្វនោះ លុះសត្វ (នោះ) បានតាមប្រាថ្នាហើយ រមែងមានចិត្តប្រកបដោយបីតិ ដោយពិត ។
កាលបើ សត្វនោះប្រាថ្នា មានឆន្ទៈកើតហើយ កាមនោះសាបសូន្យទៅ សត្វក៏សុបសៅទៅ ដូចជាមុតដោយសរ ។
សត្វណា វៀរស្រឡះចាក កាមទាំងឡាយ ដូចជាបុរស គេចនឹងក្បាលពស់ ដោយជើង របស់ខ្លួន សត្វនោះ ជាអ្នកមានសតិ ប្រព្រឹត្តកន្លងនូវតណ្ហា
images/articles/2025/Untitled-1-Recovered.jpg
អទ្ធានបរិច្ឆេទតោ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
អទ្ធានបរិច្ឆេទតោ
(ជីវិតមានការកំណត់)
បទថា អន្ធានបរិច្ឆទតោ ធអិប្បាយថា កាលនៃជីវិតរបស់មនុស្សទាំងឡាយក្នុងសម័យនេះ អ្នកដែលរស់នៅបានយូរ អ្នកនោះក៏បានរស់នៅបាន ខ្ទង់ ១០០ ឆ្នាំ លើសពីនោះទៅ ក៏មានខ្លះតែតិចតួចទេ, ព្រោះហេតុនោះ ព្រះមានព្រះភាគទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាយុរបស់មនុស្សមានប្រមាណតិច សម្បរាយភពនឹងត្រូវទៅ ទើបគួរធ្វើកុសល