images/articles/1053/Untitled-1-Recovered.jpg
មិនជាទាសៈរបស់អតីតកាល
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
អ្វីៗដែលជាអតីត បានកន្លងទៅហើយ ហៅឲ្យត្រឡប់មកវិញមិនបានឡើយ ទោះជាខំស្រែកយំអង្វរសូមដោយទុក្ខទោមនស្សយ៉ាងណាក៏ដោយ អតីតក៏គង់នៅតែជាអតីតដដែល ។
តាមពិត អ្វីដែលថាធ្វើសាជាថ្មីនោះ គឺបានត្រឹមតែជាការកែខៃប៉ុណ្ណោះ ដូចជាការធ្វើខុសទៅហើយត្រូវធ្វើសាថ្មីគឺកែខៃឲ្យបានត្រឹមត្រូវ និយាយខុសហួសទៅហើយ ខំប្រឹងនិយាយសាថ្មីដើម្បីឲ្យបានត្រឹមត្រូវនេះជាការកែខៃ ប៉ុន្តែអ្វីដែលខុសព្រោះការធ្វើ ឬព្រោះការនិយាយនោះ វាបានកន្លងទៅហើយ នឹងចាប់ទាញវាយកមកវិញដើម្បីកុំឲ្យវាយ៉ាងហ្នឹង គឺមិនបានជាដាច់ខាត ព្រោះអតីតមិនអាចត្រឡប់មកជាបច្ចុប្បន្នឡើយ ។
មនុស្សដែលធ្លាប់មានដំបៅហើយ តើនឹងថាមិនធ្លាប់មានដំបៅយ៉ាងម៉េចកើតទៅ វាត្រូវតែជាដំបៅដែលបានកើតហើយនោះឯង ប៉ុន្តែស្នាមដំបៅមានឬមិនមាន ស្រេចហើយតែនៅលើការរក្សា ។ ស្នាមខាងផ្លូវចិត្តក៏ដូចគ្នា អ្វីដែលបានធ្វើហើយ វាជាការធ្វើហើយ សុខឬទុក្ខវាក៏បានកន្លងទៅហើយដែរ ។ នៅពេលនឹកត្រឡប់ទៅរករឿងរ៉ាវដែលកន្លងទៅហើយនោះ សុខឬទុក្ខក៏បានកើតឡើងសាជាថ្មីទៀត ប៉ុន្តែហេតុការណ៍ផ្សេងៗនោះបានកន្លងទៅហើយ ប្រៀបដូចជាទឹកដែលហូរចុះទៅក្រោម គឺវាចេះតែហូរទៅ និងឆ្ងាយទៅជានិច្ច ។
ព្រោះហេតុដូច្នេះ ការដែលយើងបានធ្វើអ្វីមួយខុសនិងបានបាត់បង់សាបសូន្យនូវអ្វីមួយនោះ ក៏សូមឲ្យវាកន្លងទៅចុះ កុំទុកដាក់រឿងដែលកន្លងទៅហើយ ឲ្យនៅដុតរោលខ្លួនឯងឥតប្រយោជន៍ កុំព្រមជាទាសៈ របស់អតីត កុំឲ្យអតីតមកក្តិចខ្ញាំបេះដូង និងកុំអង្គុយជាមួយអតីតដោយចិត្តសៅហ្មងឲ្យសោះ ។
ចូរកុំឃាំងឬដាក់គុកខ្លួនឯងទុកជាមួយនឹងអតីតដោយចិត្តក្តៅក្រហាយឡើយ ព្រោះវាជាការធ្វើទារុណកម្មខ្លួនឯងឥតប្រយោជន៍ ។ អតីតកាលទោះជាយ៉ាងណាក៏តាមតែវាចុះប៉ុន្តែបច្ចុប្បន្ន និងអនាគត វានៅជារបស់យើង សូមឲ្យផ្តើមធ្វើជាថ្មី សាងថ្មី ធ្វើបច្ចុប្បន្នឲ្យល្អជាទីបំផុត ដូច្នេះអានាគត នឹងបានល្អជាប្រាកដ ។
បច្ចុប្បន្ននឹងក្លាយជាអតីតរបស់អនាគតទើបត្រូវសាងអនាគតដោយបច្ចុប្បន្នហ្នឹងឯង ។ មនុស្សខ្លះលិចចូលក្នុងអតីតដោយចិត្តសៅហ្មង រហូតដល់ខូចអស់នូវបច្ចុប្បន្ន ចំណែកអនាគតក៏ងងឹតស្លុបឥតរស្មីព្រោះដូច្នេះ ចូរកុំជាទាសៈរបស់អតីត ពោលគឺកុំយកអតីតជាចៅហ្វាយនាយឡើយ ។
នៅក្នុងព្រះពុទ្ធសាសនា ព្រះអង្គទ្រង់បានទូន្មានថាកិលេសជាតិណា ដែលមានអារម្មណ៍ជាអតីត កិលេសជាតិ នោះចូររីឯស្ងួតទៅ កង្វល់ក្នុងអនាគតចូរកុំមានដល់អ្នកឡើយបើអ្នកមិនប្រកាន់ក្នុងខន្ធជាបច្ចុប្បន្ននេះ ទេ អ្នកនឹងជាបុគ្គលស្ងប់ហើយត្រាច់ទៅ ។ មិនខ្វាយខ្វល់ក្នុងរឿងអនាគត មិនសោកសៅចំពោះអតីត ជាអ្នកឃើញស្ងាត់សូន្យចាកសត្វក្នុងផស្សៈ តាមទ្វារទាំង៦ យ៉ាងនេះ អត់នរណានាំទៅដោយការយល់ខុសឡើយ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ សុខចិត្ត
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1070/Untitled-1-Recovered.jpg
មិនមានអ្វីនៅនានិព្វាន
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
មិនមានអ្វីនៅនានិព្វាន
និរវាណៈ ស្ថិតនៅលើពាក្យពេចន៍ភាសា ដែលមានលក្ខណៈជាទិ្វភាវៈ (គូៗ) ហើយដែលត្រូវបានប្រើសម្រាប់ធ្វើការប្រៀបធៀបទាំងឡាយ ។
ដូចនេះទើបជាការពិតដែលថា និរវណៈ គឺស្ថិតនៅលើអ្វី ដែលយើងនាំគ្នាបញ្ញាត្តថាជាអំពើល្អ អំពើអាក្រក់ ភាពត្រឹមត្រូវ ភាពខុសឆ្គង ការតាំងនៅ ការមិនតាំងនៅ សូម្បីតែពាក្យថា " សេចក្តីសុខ " ដែលយើងនាំយកមកប្រើ ដើម្បីអធិប្បាយនូវនិរវាណៈ
images/articles/1077/Untitled-1-Recovered.jpg
ការសម្លឹងគុណនិងទោស
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
ការសម្លឹងគុណនិងទោស
ការសម្លឹងគុណនិងទោសនោះ បានដល់គុណ និង ទោសនៃអ្វីៗ ដែលមានការទាក់ទងនឹងយើង គឺយើងត្រូវសម្លឹង ត្រូវសិក្សាសង្កេតពិនិត្យឲ្យបានយល់ដឹងច្បាស់ ។
ជាធម្មតារបស់ផ្សេងៗនៅក្នុងលោក ដែលជាសង្ខតធម៌មានបច្ច័យតាក់តែង ឬនៅក្នុងលោកដែលជាលោកធម៌មានលាភមានយស សរសើរសុខ ប្រកបដោយភាពបោកប្រាស់
images/articles/1084/Untitled-1-Recovered.jpg
ពិចារណាបុព្វចរិយារបស់ព្រះពុទ្ធជាអង្គម្ចាស់
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
ពិចារណាបុព្វចរិយារបស់ព្រះពុទ្ធជាអង្គម្ចាស់
ព្រះពុទ្ធជាអង្គម្ចាស់មុននឹងបានត្រាស់ដឹង ទ្រង់បានបំពេញនូវព្រះបារមីទាំងឡាយ អស់កាលដ៏យូរអង្វែងរហូតមក ទ្រង់បានបំពេញនូវប្រយោជន៍ឲ្យដល់អ្នកដទៃ ដោយព្រះអង្គព្រមលះបង់សូម្បីតែព្រះជន្មរបស់ព្រះអង្គឯង ។
ព្រះអង្គកាលដែលត្រូវគេបៀតបៀន ដោយវិធីផ្សេងៗ ទ្រង់មិនក្រោធឡើយ ទ្រង់យកសេចក្តីល្អចូលមកជំនួស ។
images/articles/1089/________________________.jpg
ការពិចារណាហេតុផល និងបដិបត្តិក្នុងការឲ្យទាន
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
សូមឲ្យពុទ្ធបរិស័ទទាំងឡាយ ជាមនុស្សធ្ងន់ក្នុងហេតុផល ព្រោះថាអ្វីៗ ទាំងអស់ក្នុងលោកយើងនេះសុទ្ធតែមានហេតុផលទាំងអស់ ។ អំពើអាក្រក់ក៏មានហេតុនៃអំពើអាក្រក់ អំពើល្អ ក៏មានហេតុនៃអំពើល្អដែរ ។ ធម៌ទាំងឡាយមិនគួរប្រកាន់ថាជារបស់មាំមួនឡើយ ។
កាលសេចក្តីក្រោធបាត់បង់ទៅ សេចក្តីស្រឡាញ់ក៏ចូលមកជំនួស ភាពជាសត្រូវក៏ក្លាយជាមិត្តភ្លើងព្យាបាទក៏ក្លាយជាទឹកមន្តដ៏ស័ក្តិសិទ្ធគឺមេត្តាធម៌ ការដុតរោលចិត្តឲ្យពុះក្តៅក៏ក្លាយទៅជាការស្រេចស្រពចិត្តឲ្យផូរផង់ ឲ្យស្រស់ថ្លា នៅដោយសេចក្តីសខស្ងប់ ។
ការឲ្យទានត្រូវបដិបត្តិឲ្យជាប្រចាំ ឲ្យទៅជាទម្លាប់មានឧបនិស្ស័យក្នុងការឲ្យទាន សប្បាយចិត្តនឹងឲ្យលុះឲ្យរួចហើយរមែងមាននូវសេចក្តីសុខ ។ចំពោះវិធីបដិបត្តិកម្ចាត់សេចក្តីក្រោធ ដោយអាស្រ័យការឲ្យទាននេះ គឺត្រូវយកទ្រព្យសម្បត្តិរបស់ខ្លួន ឲ្យដល់មនុស្សដែលខឹងក្រោធ ឬស្អប់នើ និងទទួលយករបស់ដែលគេនោះឲ្យមកខ្លួនវិញផង ឬយ៉ាងហោចណាស់ត្រូវតែធ្វើជាអ្នកឲ្យកុំខាន ព្រោះការឲ្យទានជាការចងមិត្ត ដូច្នេះ ត្រូវតែឲ្យរឿយៗ ព្រមដោយពាក្យសម្តីពីរោះប្រកបផ្សំទៀតផង ។
ការឲ្យទានគឺជាការធ្វើចម្បាំង គឺច្បាំងនឹងសេចក្តីកំណាញ់ផង ច្បាំងនឹងខ្មាំងគឺសេចក្តីក្រោធក្នុងខ្លួនយើងផង ។ តាមធម្មតា បើមនុស្សណាដែលយើងមិនខឹង មិនស្អប់ទេ យើងអាចឲ្យបាន គ្រាន់តែយើងមិនកំណាញ់ ប៉ុណ្ណឹងយើងឲ្យបានហើយប៉ុន្តែ ចំពោះមនុស្សដែលយើងខឹងក្រោធយើងស្អប់វិញនោះ យើងពិតជាលំបាកបដិបត្តិក្នុងវិធីនេះណាស់ ដូច្នេះយើងត្រូវកុំភ្លេចថា " សត្រូវរបស់យើងពិតប្រាកដ គឺសេចក្តីក្រោធ យើងធ្វើសង្គ្រាមជាមួយសេចក្តីក្រោធ ដោយការឲ្យទាន " ។
ការឲ្យទាន ជាវិធីកែខៃដោះស្រាយសេចក្តីក្រោធដែលនាំឲ្យសម្រេចផលបានល្អ ប្រសើរ និង នាំឲ្យយើងឈានទៅរកការដោះស្រាយដោយវិធីផ្សេងៗ ទៀតផង ។ការឲ្យទានអាចរម្ងាប់នូវការចងពៀរវេរា ដែលមានមកអស់កាលដ៏យូរអង្វែងហើយ ឲ្យស្ងប់ទៅបាន ធ្វើឲ្យសត្រូវក្លាយជាមិត្ត ។ ការឲ្យទាន ជាមេត្តា ករុណាដែលសម្តែងចេញមកខាងក្រៅតាមរយះនៃកាយកម្មឬវចីកម្ម ។
ការឲ្យទានជាគ្រឿងហ្វឹកហាត់មនុស្សដែលមិនទាន់ហ្វឹកហាត់បាន ។ ការឲ្យទានរមែងញ៉ាំងនូវរបស់ដែលប្រាថ្នាទាំងពួងឲ្យបានសម្រេច ។ អ្នកឲ្យទានក៏រីករាយចិត្តនឹងអំពើល្អរបស់ខ្លួនរីឯអ្នកទទួលក៏បាននូវសេចក្តីសុខ ។ការឲ្យទានគឺជាបារមីទី ១ ដែលនាំឲ្យព្រះបរមពោធិសត្វបានត្រាស់ដឹងថាជាព្រះសម្មាសម្ពុទ្ធ ។ បុគ្គលដែលមិនមែនជាបុគ្គលពោល រមែងសរសើរការឲ្យទាន ។
អត្ថបទដកស្រង់ចេញពីសៀវភៅៈ វិធីរម្ងាប់សេចក្តីក្រោធ
រៀបរៀងដោយៈ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1090/Untitled-1-Recovered.jpg
ពិចារណាតាមសេចក្តីនៃព្រះពុទ្ធភាសិត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
ពិចារណាតាមសេចក្តីនៃព្រះពុទ្ធភាសិត
- សេចក្តីក្រោធមិនល្អឡើយ ។
- សេចក្តីក្រោធជាស្នឹមនៃបញ្ហាដូចជាស្នឹមនៃសាស្ត្រាវុធ ។
-សេចក្តីក្រោធបង្កការវិនាស។
-សេចក្តីក្រោធញ៉ាំងចិត្តឲ្យកម្រើក។
-បុគ្គលអ្នកក្រោធមិនដឹងថាសេចក្តីក្រោធគឺជាភ័យដែលកើតឡើងក្នុងខ្លួនឡើយ ។
-នៅពេលណាសេចក្តីក្រោធគ្របសង្កត់នៅពេលនោះមានតែភាពងងឹតប៉ុណ្ណោះ ។
images/articles/1093/Untitled-1-Recovered.jpg
អានិសង្សមេត្តា១១យ៉ាង
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
អានិសង្សមេត្តា១១យ៉ាង
១. សខំ សុបតិ ដេកលក់ជាសុខ
២. សុខំ បដិពុជ្ឈតិ ភ្ញាក់ឡើងសុខ
៣. ន បាបកំ សុបិនំ បស្សតិ មិនយល់សប្តិអាក្រក់
៤. មនុស្សនំ បិយោ ហោតិ ជាទីស្រឡាញ់របស់ពួកមនុស្ស
៥. អមនុស្សានំ បិយោ ហោតិ ជាទីស្រឡាញ់របស់ពួកអមនុស្ស
៦. ទេវតា រក្ខន្តិ ពួកទេវតាតែងរក្សា
៧. នស្ស អគ្គិវា វិសំ វា កមតិ ភ្លើងក្តីថ្នាំពិសក្តីគ្រឿង សាស្ត្រាវុធក្តី មិនអាចមកជិតកាយធ្វើ នូវអន្តរាយឡើង
images/articles/1100/Untitled-1-Recovered.jpg
ប្រេត២១ពួក
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
ប្រេត២១ពួក
១- អដ្ឋិសង្ខលិកប្រេត (ប្រេតមានតែរាងឆ្អឹង) ប្រេតនេះមាននៅជើងភ្នំគិជ្ឈកូដ ដែលព្រះមហាមោគ្គល្លានត្ថេរលោកបានឃើញប្រេតនេះកំពុងតែអណ្តែតឯអាកាស មានពពួកត្មោតពពួកសត្វខ្លែងប្រមង់ដេញតាមចោមរោមឆាបចឹក អដ្ឋិសង្ខលិកប្រេតនោះ ក៏ចេះស្រែកថ្ងូរនៅនឹងជើងភ្នំគិជ្ឈកូដនោះ ។
ព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់ត្រាស់សម្តែងនូវបុព្វកម្មនៃសត្វប្រេតនេះថា
images/articles/1103/Untitled-1-Recovered.jpg
អដ្ឋកថាមតកភត្តជាតក
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
អដ្ឋកថាមតកភត្តជាតក
ព្រះសាស្តាព្រះអង្គគង់ប្រថាប់នៅនឹងព្រះវិហារជេតវ័នទ្រង់ប្រារព្ធមតកភត្ត ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថាក្នុងកាលនោះមនុស្សទាំងឡាយសម្លាប់ពពែ ជាដើមយ៉ាងច្រើនឲ្យមតកភត្ត ឧទ្ទិសដល់ញាតិទាំងឡាយ ដែលស្លាប់ទៅហើយ ភិក្ខុទាំងឡាយឃើញមនុស្សទាំងនោះធ្វើយ៉ាងនោះទើបក្រាបទូលសួរព្រះសាស្តាថាបពិត្រព្រះអង្គដ៏ចម្រើនពេលនេះមនុស្សទាំងឡាយ
images/articles/1104/Untitled-1-Recovered.jpg
ពោធិបក្ខិយធម៌៣៧
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
ពោធិបក្ខិយធម៌៣៧
ពោធិបក្ខិយធម៌ មានវចនត្ថថា
ចត្តារិ សច្ចានិ ពុជ្ឈតីតិ = ពោធិ ប្រែថា ធម្មជាតិត្រាស់ដឹងនូវអរិយសច្ច៤ ដូច្នោះធម្មជាតិនោះឈ្មោះថា ពោធិ ។
ពោធិបក្ខិយធម៌ ៣៧នោះគឺ សតិប្បដ្ឋាន៤ សម្មប្បធាន ៤ ឥទ្ធិបាទ៤ ឥន្ទិយ៥ ពល៥ ពោជ្ឈង្គ៧ និង មគ្គមានអង្គ៨ ។
- សតិប្បដ្ឋាន៤
សតិបដ្ឋាន មានវចនត្ថថា សម្បយុត្តធម្មេសុ បមុខា បធានា
ហុត្ថា កាយាទីសុ អារម្មណេសុ តិត្ថតីតិ = បដ្ឋានំ
images/articles/1105/Untitled-1-Recovered.jpg
ពុទ្ធជ័យមង្គល
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
ពុទ្ធជ័យមង្គល
១ ពាហុំ សសហ្សមភិនិម្មិតសាវុធន្តំ
គ្រីមេខលំ ឧទិតឃោរសសេនមារំ
ទានាទិធម្មវិធីនា ជិតវា មុនិន្ទោ
តន្តេជសា ភវតុ តេ ជយមង្គលានិ ។
ព្រះមុនិន្ទលោកាចារ្យ ផ្ចាញ់ក្រុងមារចិត្តមោហន្ធ និមិត្តដៃមួយពាន់កាន់សាស្តា្រវុធនានា ។ ជិះគ្រីមេខលជាតិ កោញ្ចនាទខ្ទរពសុធា ព្រមដោយមាសេនា ពន្លឹកលោន់កងស័ព្ធស៊ាន ។ ដោយធម្មវីធីទានបារមីជាប្រធានក្រុងមារចាញ់ទ្រង់ញាណ
images/articles/1123/Untitled-1-Recovered.jpg
សីហសូត្រ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
សីហសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគគង់នៅក្នុងកូដាគារសាលានាមហាវ័ន ទៀបក្រុងសាលី ។ គ្រានោះសីហសេនាចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះសីហសេនាបតីអង្គយក្នុងទីសមគួរហើយ បានក្រាបទូលសួរព្រះអង្គអាចនឹងបញ្ញត្តផលទានដែលបុគ្គលគប្បីឃើញច្បាស់ដោយខ្លួនឯងបានឬទេ ។
images/articles/1124/Untitled-1-Recovered.jpg
ទានានិសង្សសូត្រ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
ទានានិសង្សសូត្រ
ម្នាលភិក្ខុទាំងឡាយ អានិសង្សក្នុងទាននេះ មាន៥ យ៉ាង ។ ៥ យ៉ាងដូម្តេចខ្លះ ។ គឺជាទីស្រឡាញ់ជាគាប់ចិត្តជនច្រើន១ ពួកសប្បុរសអ្នកស្ងប់ រមែងគប់រក១ មានកិត្តិសព្ទដ៏ពិរោះខ្ចរខ្ចាយទៅ ១ មិនបានប្រាសចាកធម៌របស់គ្រហស្ថ ១ លុះបែកធ្លាយរាងកាយស្លាប់ទៅរមែងកើតក្នុងសុគតិ សួគឥ ទេវលោក ១។ ម្នាលភិក្ខុទាំងឡាយ នេះអានិសង្សក្នុងទានទាំង៥ យ៉ាង ។
images/articles/1125/Untitled-1-Recovered.jpg
កាលទានសូត្រ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
កាលទានសូត្រ
(បិដកលេខ ៤៤ ទំព័រ ៨១ ដល់៨២)
ម្នាលភិក្ខុទាំងឡាយ កាលទាននេះមាន៥ យ៉ាង ។ ៥ យ៉ាងដូចម្តេច ខ្លះ ។ គឺឲ្យទានដល់អ្នកមកថ្មី ១ ឲ្យទានដល់អ្នកមានដំណើរ ១ ឲ្យទានអ្នកមានជំងឺ ១ ឲ្យទានក្នុងពេលអត់បាយ ១ បានតម្កល់ស្រូវថ្មី ផ្លែឈើដំបូងដល់បុគ្គលមានសីលទាំងឡាយជាដំបូង១ ។ ម្នាលភិក្ខុទាំងឡាយ នេះឯងជាកាលទាន ៥ យ៉ាង ។
images/articles/1126/yyyyyyyyyyyy.jpg
ភោជនទានសូត្រ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
ភោជនទានសូត្រ
(បិដកលេខ ៤៤ ទំព័រ ៨២ ដល់ ៨៣)
ម្នាលភិក្ខុទាំងឡាយ ទាយកកាលឲ្យភោជនាហារឈ្មោះថាឲ្យស្ថាន ៥ យ៉ាងដល់បដិគ្គាហកទាំងឡាយ ។ ស្ថាន ៥ យ៉ាងដូចម្តេច ខ្លះ ។ គឺឲ្យអាយុ ១ ឲ្យពណ៌សម្បុរ ១ ឲ្យសុខ ១ ឲ្យកម្លាំង១ ឲ្យបដិភាណគឺប្រាជ្ញាវាងវៃ ១ ។
បុគ្គលដែលបានឲ្យអាយុហើយ រមែងបានចំណែកអាយុទិព្វ ឬ អាយុជាមនុស្ស ឲ្យពណ៌សម្បុររមែងបានចំណែកសុខទិព្វ
images/articles/1136/Untitled-1-Recovered.jpg
គាថារបស់ព្រះសីលវត្ថេរ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
គាថារបស់ព្រះសីលវត្ថេរ
បិដកលេខ ៥៧ ទំព័រ ២៨
សីលមេវិធ សិក្ខេថ អស្មី លោកេ សុសិក្ខិតំ
សីលំ ហិ សព្វសម្បត្តី ឧបនាមេតិ សេវិតំ ។
បុគ្គលគប្បីសិក្សានូវសីល ឲ្យជាសីលដែលខ្លួនសិក្សាល្អហើយក្នុងលោកនេះ ព្រោះថា សីលដែលបុគ្គលសេពហើយ រមែងបង្អោនមកនូវសម្បត្តិទាំងពួង ។
សីលំ រក្ខេយ្យ មេធាវិ បត្ថយានា សុខេ
បសំសំ វត្តិលោភញ្ច បេច្ច សគ្គេ បមោទនំ ។
images/articles/1146/Untitled-1-Recovered.jpg
គាថារបស់ព្រះរដ្ឋបាលត្ថេរ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
គាថារបស់ព្រះរដ្ឋបាលត្ថេរ
បិដកលេខ ៥៧ ទំព័រ ៥៦
បស្សាមិ លោកេ សធនេ មនុស្សេ
លទ្ធាន វិត្តំ ន ទទន្តិ មោហា ។
អាត្មាបានឃើញនូវមនុស្សទាំងឡាយ បរិបូណ៌ដោយទ្រព្យសម្បត្តិក្នុងលោក (ពួកមនុស្សទាំងនោះ) លុះបានទ្រព្យគាប់ចិត្តហើយ មិនឲ្យ (ដល់បុគ្គលណាមួយឡើយ) ព្រោះតែសេចក្តីវង្វេង ។
លទ្ធា ធនំ សន្មិចយំ ករោន្តិ
ភិយ្យោ ច កាមេ អភិបត្ថយន្តិ ។
images/articles/1147/Untitled-1-Recovered.jpg
គាថារបស់ព្រះអង្គុលិមាលត្ថេរ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
គាថារបស់ព្រះអង្គុលិមាលត្ថេរ
បិដកលេខ ៥៧ ទំព័រ ៧២
យោ ច បុព្វេ បមជ្ជិត្វា បច្ឆា សោ នប្បមជ្ជតិ
សោមំ លោកំ បតាសេតិ អព្ភា មុត្តោវ ចន្ទិមា ។
(ព្រះអង្គុលិមាលត្ថេរពោលថា) បុគ្គលណាប្រមាទក្នុងកាលមុន ហើយមិនប្រមាទក្នុងកាលខាងក្រោយ បុគ្គលនោះរមែងមុន ហើយមិនប្រមាទក្នុងកាលខាងក្រោយ បុគ្គលនោះរមែងញ៉ាំងលោកនេះឲ្យរុងរឿង ដូចព្រះចន្ទផុតស្រឡៈចាកពពក។
images/articles/1148/Untitled-1-Recovered.jpg
ជរាសូត្រ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
ជរាសូត្រ
បិដកលេខ ៥៤ ទំព័រ ២៧៥
(ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងព្រះសូត្រនេះនៅនគរ លាកេត)
អប្បំ វត ជីវិតំ ឥទំ ឱរំ វស្សសតាបិ មិយ្យតិ
សចេបិ អតិច្ច ជីវតិ អថខោ សោ ជរសាបិ មិយ្យតិ ។
ជីវិតនេះមានប្រមាណតិចហ្ន៎ សត្វតែងស្លាប់ថយអំពី១០០ ឆ្នាំ ប្រសិនបើរស់ហួសពី១០០ ឆ្នាំ សត្វនោះនឹងស្លាប់ដោយជារាជាប្រាកដ ។
images/articles/1149/Untitled-1-Recovered.jpg
អត្តទណ្ឌសូត្រ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
អត្តទណ្ឌសូត្រ
បិដកលេខ ៥៤ ទំព័រ ៣១៣
(ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សម្តែងប្រោសព្រះញាតិដែលកំពុងឈ្លោះគ្នា ឲ្យមានមេត្រីភាពនឹងគ្នាវិញ )
អត្តទណ្ឌា ភយំ ជាតំ ជនំ បស្សថ មេធគំ
សំវេគំ កិត្តយិស្សាមិ យថា សំវិជិតំ មយា ។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) ភ័យកើតមកពីអាជ្ញារបស់ខ្លួន (សេចក្តីប្រព្រឹត្តកាចអាក្រក់របស់ខ្លួន ) អ្នកទាំងឡាយចូរមើលជនអ្នកទាស់ទែង