images/articles/1432/Untitled-1-Recovered.jpg
ការងារដើម្បីប្រទេសជាតិ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
មាននិទានមាន់ព្រៃជល់គ្នា កាលជល់គ្នាមួយសន្ទុះធំមក ក៏ដឹងចាញ់ឈ្នះ មាន់ដែលចាញ់ក៏រត់គេចបាត់ទៅ ចំណែកមាន់ដែលឈ្នះក៏សប្បាយចិត្ត ទទះស្លាបនិងសម្ដែងអាកប្បកិរិយាផ្សេងៗ បង្អួតមាន់មេដែលនៅក្បែរនោះទៀតផង រួចហើយក៏ហើរទៅទំលើដំបូកខ្ពស់ ស្រែករងាវប្រកាសពីជ័យជម្នះរបស់ខ្លួន ។ពេលនោះ មានសត្វឥន្ទ្រីដ៏ធំមួយបានហើរបោះពួយមកឆាបយកមាន់ដែលជាអ្នកឈ្នះនោះទៅធ្វើជាអាហារដ៏ឆ្ងាញ់មួយរំពេចទៅ។
រឿងមាន់ព្រៃដែលជល់ឈ្នះគេនេះបានអប់រំមនុស្សយើងយ៉ាងល្អ គឺពេលដែលយើងបានជួបប្រសព្វនូវសេចក្ដីសម្រេចក្នុងកិច្ចការយ៉ាងណាមួយ យើងមិនត្រូវអួតក្អេងក្អាង លើកតម្កើនខ្លួនឯងនោះឡើយ ព្រោះការអួតក្អេងក្អាង វានាំឲ្យដូចរឿងនិទានពីមាន់ព្រៃ ដែលជល់ឈ្នះគេនោះឯង ។ក្នុងលោកនេះ អ្នកដែលបានដល់នូវសេចក្ដីសម្រេចរមែងជាទីតាំងនៃការសម្លឹងមើលនៃអ្នកដទៃ ដ៏យ៉ាងច្រើនដូច្នេះ យើងគួរតែទន់ភ្លន់ បន្ទន់បន្ទាបខ្លួន ទើបអាចរស់នៅបានយូរតទៅ ហើយក៏រមែងមាននូវមិត្តភក្តិច្រើន ឯសត្រូវវិញបើមានក៏តិចតួចប៉ុណ្ណោះ។
មានព្រះពុទ្ធភាសិតមួយឃ្លា បានសម្ដែងទុកមកថា << ឈ្នះខ្លួនឯងប្រសើរជាង >> ។ម្យ៉ាងទៀត សត្វឥន្ទ្រីក្នុងរឿងនិទាននេះ ជាឈ្មោះនៃកិលេសមារ។
សត្វស្លាប់ដោយសារសាច់
កាមគុណផ្ដាច់ជីវិតមនុស្ស។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1430/Untitled-1-Recovered.jpg
សន្សំថាមពល
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
សន្សំថាមពល
ដង្កូវមុននឹងទៅជាមេអំបៅ វាត្រូវសន្សំកម្លាំងថាមពលទុកឲ្យច្រើន ដើម្បីនឹងបានប្រើប្រាស់នូវកម្លាំងនោះក្នុងពេលដែលត្រូវប្តូរផ្លាស់រាងកាយទៅជាមេអំបៅដ៏ស្រស់ស្អាត។
ក្ដាមនៅពេលសកហើយ វាត្រូវសន្សំកម្លាំងទុកដើម្បីឲ្យបានទៅជាស្នូកដែលរឹងក្នុងដំណើរជីវិតរបស់ខ្លួន។
ធម្មជាតិនៃសត្វទាំងពីរមុននេះ ដាស់តឿនឲ្យយើងដឹងថា
ការប្តូរផ្លាស់ទៅកាន់ភាពរឹងប៉ឹង និងល្អប្រសើរបាននោះ គឺមនុស្សយើងត្រូវ
images/articles/1429/Untitled-1-Recovered.jpg
ឃ្មុំនឹងរុយ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ឃ្មុំជាសត្វដែលមានសេចក្ដីព្យាយាម ឆ្លាតក្នុងការសន្សំ ពេញចិត្តនឹងរបស់ស្អាត និយមការព្រមព្រៀង ថែមទាំងបានជាប្រយោជន៍ដល់មនុស្សច្រើនប្រការទៀតផង។
រុយជាសត្វមានរូបរាងស្រដៀងគ្នានឹងឃ្មុំដែរ តែមានសភាពចរិកនិស្ស័យ និងការរកស៊ីខុសគ្នាពីឃ្មុំដូចមេឃនឹងដី។ រុយចូលចិត្តតែរបស់ស្មោគគ្រោគ ស្អុយរលួយ និងចម្លងរោគផ្សេងៗឲ្យដល់មនុស្សជាដើម។
មនុស្សយើងកើតមក ក៏មានរូបរាងស្រដៀងៗគ្នាដែរ ប៉ុន្តែអ្វីដែលធ្វើឲ្យមនុស្សយើង មានសភាពផ្សេងគ្នានោះ គឺឧបនិស្ស័យពីអតីត និងការសេពគប់ក្នុងបច្ចុប្បន្នព្រមដោយការសិក្សា ។ល។ ទើបធ្វើឲ្យមនុស្សយើងទៅជាមនុស្សប្រភេទឃ្មុំ ឬប្រភេទរុយនោះឯង។
រុយចូលចិត្តលាមក
មនុស្សគម្រក់សេពអធម៌
ឃ្មុំចូលចិត្តកេសរ
ជាតិមនុស្សល្អចូលចិត្តបុណ្យ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1426/Untitled-1-Recovered.jpg
ត្រី
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ដោយធម្មជាតិ ត្រីតែងតែហែលបញ្ច្រាសខ្សែទឹកដូចជានៅតាមស្ទឹងទន្លេជាដើម។ ជាមួយគ្នានេះដែរយើងឃើញត្រីដែលនៅតាមក្រសែទឹកហូរ គឺត្រីងាប់ ។មនុស្សគ្រប់គ្នាដែលកើតមក រមែងជួបនូវឧបសគ្គដែលឧបសគ្គទាំងនោះជាគ្រឿងសាកល្បង ឬពិសោធមើលកម្លាំងតស៊ូរបស់មនុស្ស ដូច្នេះការតស៊ូចំពោះឧបសគ្គដើម្បីសេចក្ដីសម្រេចប្រយោជន៍ក្នុងជីវិត ពោលគឺឧបសគ្គរមែងមកមុន សេចក្ដីសម្រេចនូវប្រយោជន៍រមែងមកតាមក្រោយ។
នៅក្នុងព្រះពុទ្ធសាសនា ព្រះអង្គទ្រង់សម្ដែងអំពីសេចក្ដីព្យាយាម នាំឲ្យឆ្លងនូវសេចក្ដីទុក្ខបាន ដូច្នេះមនុស្សយើងត្រូវកុំធ្វើឲ្យដូចត្រីងាប់ ដែលអណ្ដើតទៅតាមក្រសែទឹកនោះឡើយ ។ម្យ៉ាងទៀត មានអត្ថន័យសម្រាប់ឲ្យពិចារណាថា មនុស្សដែលមិនមាននូវឧបសគ្គ គឺមានតែមនុស្សដែលស្លាប់ទៅហើយតែប៉ុណ្ណោះ ហើយក៏ទៅតាមយថាកម្ម មិនអាចធ្វើអ្វីឲ្យសម្រេចបាននូវប្រយោជន៍ក្នុងលោកនេះទៀតឡើយ។
មើលសត្វកណ្ដៀរ កពូនដី
មើលសត្វបក្សីក្រងសម្បុក
មើលឃ្មុំជាដើមសាងក្ដីសុខ
ព្យាយាមសម្រុកបានសម្រេច។
ទឹកស្រក់តក់ៗទម្លុះថ្ម
រលកតៗថ្មសឹងដាច់
កាន់ការងារអ្វីត្រូវប្ដូរផ្ដាច់
ផលល្អសម្រេចព្រោះព្យាយាម។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1427/Untitled-1-Recovered.jpg
មិត្តរួមសុខទុក្ខ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
មិត្តរួមសុខទុក្ខ
មិត្តល្អជំពូកទី ២ ជាមិត្តរួមសុខទុក្ខមានលក្ខណៈ ៤ យ៉ាងគឺ
១- គុយ្ហមស្ស អាចិក្ខតិ ប្រាប់នូវអាថ៌កំបាំងរបស់ខ្លួនដល់មិត្ត មនុស្សយើងម្នាក់ៗដែលនៅមានកិលេស គង់ជួបប្រទះនូវរឿងដែលនាំឲ្យកង្វល់ក្នុងចិត្ត បើយើងលាក់រឿងនោះមិនឲ្យអ្នកដទៃជួយដោះស្រាយ វាអាចយើងខ្លួនឯងដោះមិនចេញ មានខ្លះប្រព្រឹត្តអំពើផ្ដេសផ្ដាសឲ្យដល់ខ្លួនឯងទៀតផង ប៉ុន្តែបើចេះតែនិយាយប្រាប់ដល់មនុស្សមិនរើសមុខ
images/articles/1428/Untitled-1-Recovered.jpg
អាកាស
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
អាកាសគេមិនអាចចាប់បាន ក្នុងន័យប្រៀបអំពីអ្នកបដិបត្តិធម៌ ធ្វើចិត្តឲ្យដូចអាកាស មិនឲ្យកិលេសចាប់អានអស្រ័យនៅ ឬប្រឡាក់សៅហ្មងឡើយ។
អាកាសអាស្រ័យនៅ ឬប្រឡាក់សៅហ្មងឡើយ។
អាកាសជាទីត្រាច់នៃបក្សី ដងព្រៃជាទីនៅនៃម្រឹគា ទន្លេសមុទ្រជាទីនៅនៃមច្ឆា សង្ខារជាទីនៅនៃត្រៃលក្ខណ៍ អនិច្ចំ ទុក្ខំ អនត្តា។
វិបស្សនារមែងប្រព្រឹត្តទៅក្នុងសង្ខារធម៌ ដូចជាអាកាស ដែលជាទីត្រាច់នៃ នៃតាបសឫសីអ្នកមានឫទ្ធិដូច្នោះដែរ។
អាកាសរកទីបំផុតមិនមានឡើយ ក្នុងន័យប្រៀបអំពីអ្នកស្រលាញ់សីល រមែងមានសីលមិនមានទីបំផុតដោយលាភ ដោយយស ដោយញាតិ ដោយអវយវៈ និងដោយជីវិតដូច្នោះឯង។
អាកាសមិនមានទាក់ជាប់នឹងអ្វី ក្នុងន័យប្រៀបអំពីអ្នកបដិបត្តិធម៌ មិនមានបលិពោធ កង្វល់ជាប់ជំពាក់នឹងត្រកូល ឬ អាវាសជាដើមដូច្នេះដែរ។
អាកាសមិនមានឋិតនៅក្នុងសំណុំរូប យ៉ាងណាអ្នកបដិបត្តិធម៌ចម្រើនវិបស្សនារំលត់ក្ដីប្រកាន់ក្នុងបញ្ចក្ខន្ធ រមែងជាអ្នកមិនឋិននៅក្នុងលោកនេះ មិនឋិតនៅក្នុងលោកដទៃ ពោលគឺផុតចាកភពបី យ៉ាងនោះឯង។
សុខលោកីយ៍ បានអ្វីៗ ត្រឹមមួយគ្រា
សុខធម្មា គ្រប់វេលា រហូតត្រើយ
ចង់គេចទុក្ខ កុំសម្រុក រឿងកៀកកើយ
រៀនធម៌ហើយ កុំព្រងើយ ត្រូវចេះក្រែង។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1425/Untitled-1-Recovered.jpg
ព្រៃ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ព្រៃជ្រៅមិនមានផ្លូវទៅមកយ៉ាងណា អ្នកបដិបត្តិធម៌ រមែងបដិបត្តិកម្ចាត់ផ្លូវដែលជាទីទៅមកនៃកិលេសដូច្នោះឯង។
ព្រៃធំស្ងាត់ជ្រងំ ប្រាសចាកជន យ៉ាងណា ចិត្តអ្នកបដិបត្តិធម៌ ក៏រមែងប្រាសចាកអកុសលនីវរណៈ ជាចិត្តស្ងប់ស្ងាត់ប្រព្រឹត្តទៅសែនសុខ យ៉ាងនោះដែរ។
ក្នុងព្រៃហិមពាន្ត មានសម្រស់ស្អាត ផ្កាឈើក្លិនក្រអូប វាលស្មៅមនោរម្យ ស័ក្ដិសមប្រៀបបាននឹងសន្ដានព្រះអរិយៈដែលស្អាតបរិសុទ្ធនិងមានមន្ទិល និងប្រដាប់ទៅដោយផ្កាគឺគុណមានពោធិបក្ខិយធម៌ជាដើម។
ព្រៃស្ងាត់ ជាទីពេញអធ្យាស្រ័យនៃព្រះអរិយសាវ័កអ្នកប្រព្រឹត្តនូវធុតង្គគុណ ចំណែកអ្នកបដិបត្តិធម៌គួរគប្បីមានសេចក្ដីស្ងប់ស្ងាត់ចាកកិលេស ឲ្យបានជាទីអាស្រ័យសេពជានិច្ចរាល់ថ្ងៃនៃខ្លួនឯង គួរនាដូចជាព្រៃស្ងាត់ដែលជាទីសេពអាស្រ័យនៃព្រះអរិយភិក្ខុដូច្នោះដែរ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1424/Untitled-1-Recovered.jpg
ខ្យល់
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ខ្យល់រមែងបក់ផាត់នូវក្លិនក្រអូបនៃផ្កាឈើក្នុងព្រៃធ្វើឲ្យក្រអូបឈ្ងុយឈ្ងប់ក្នុងព្រៃធំ យ៉ាងណា ព្រះយោគាវចរ រមែងត្រេកអរក្នុងសេចក្ដីព្យាយមរបស់ខ្លួន ប្រព្រឹត្តទៅក្នុងព្រៃដែលមានផ្កាឈើក្រអូបដ៏បរិសុទ្ធ គឺវិមុត្តិធម៌ក៏យ៉ាងនោះដែរ ។
ខ្យល់ព្យុះ រមែងបោកបក់ធ្វើឲ្យដួលរលំនូវដើមឈើទាំងឡាយ បាក់មែកបាក់ដើម រលើងឫស ប៉ើងទាំងគល់សណ្ដកទាំងឫសកែវយ៉ាងណា ចំណែកអ្នកប្រារព្ធនូវសេចក្ដីព្យាយម រមែងពិចារណាទៅក្នុងដងព្រៃគឺសង្ខារធម៌ ហើយកម្ចាត់បង់នូវកិលេស រលើងទាំងឫសគល់ គឺអវិជ្ជា ដូចគ្នានឹងខ្យល់ព្យុះដូច្នោះដែរ ។ខ្យល់រមែងបក់ផាត់ទៅក្នុងអាកាស គឺដូចជាព្រះអរិយបុគ្គល ដែលបានធ្វើចិត្តឲ្យត្រាច់ទៅក្នុងលោកុត្តរធម៌ដូច្នោះឯង។
ខ្យល់បក់នាំយកក្លិនផ្កាក្រអូបអប់ពេញសួនឧទ្យានមានន័យដូចជាអ្នកប្រាថ្នាសេចក្ដីបរិសុទ្ធនៃសីល ក៏រមែងព្យាយាមប្រព្រឹត្តខ្លួនដោយសេចក្ដីសង្រួម ព្រោះសេចក្ដីព្យាយាមសង្រួមនោះឯង ក៏រមែងបក់ផ្សាយនូវក្លិនសីលដែលក្រអូបលើសក្លិននៃបុប្ផជាតិទាំងឡាយឲ្យសាយភាយរហូតដល់ឋាននៃទេវតា។
ខ្យល់បក់ផាត់ទៅមក ដោយប្រាសចាកទីនៅអាស្រ័យ មិនអាល័យ មិនស្ដាយទីណាៗមានសេចក្ដីដូចជាព្រះយោគាវចរដែលមិនអាល័យទីកន្លែង មិនហួងហែងអាវាស មិនជាប់នឹងត្រកូល ឬបុគ្គលណាៗដូច្នេះដែរ។
របស់បានទទេគឺចាស់ជរា
របស់ប្រឹងរកគ្រប់គ្នាគឺគុណតម្លៃនៃជីវិត។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1422/Untitled-1-Recovered.jpg
ភ្លើង
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ជាធម្មតារបស់ភ្លើង រមែងដុតនូវរបស់ទាំងពួងឲ្យឆេះខ្ទេចខ្ទី យ៉ាងណា ការសិក្សាប្រព្រឹត្តបដិបត្តិ គឺជាភ្លើងដុតនូវកិលេសក៏យ៉ាងនោះដែរ ដូច្នេះទើបពុទ្ធបរិស័ទយើងត្រូវបង្កាត់ភ្លើងកុសលឲ្យបានដល់ព្រម ឲ្យឆេះតគ្នាជានិច្ច រហូតដល់បានសម្រេច រួចផុតពីសេចក្ដីសៅហ្មង ។ភ្លើងពុំចេះករុណា អាណិតស្រណោះដល់ស្មៅដល់អុស រហូតដល់ផ្ទះសំបែងព្រៃព្រឹក្សាឡើយក៏ដូចជាអ្នកប្រព្រឹត្តធម៌ រមែងមិនអាណិតកិលេសដូច្នេះដែរ គឺថាត្រូវតែដុតកម្ទេចចោលដោយភ្លើង គឺញាណ បានដល់ វិបស្សនាញាណ និង មគ្គញ្ញាណ។
ភ្លើងចេះតែពីឆេះ កាលបើមានអ្វីត្រូវឆេះ ភ្លើងមិនញញើត មិនរួញរាឡើយ យ៉ាងណា ការតាំងចិត្តបដិបត្តិធម៌ត្រូវតែឲ្យពិតប្រាកដ បំពេញកិច្ចឲ្យហ្មត់ចត់មិនខ្ជិលមិនរួញរា ហើយក៏មិនរាយមាយពីកិច្ចការតួនាទីរបស់ខ្លួន ក៏យ៉ាងនោះដែរ ។ភ្លើងកម្ចាត់បង់នូវភាពត្រជាក់រងា ដូចគ្នានឹងការប្រព្រឹត្តធម៌រមែងបាននូវភាពកក់ក្ដៅ បាននូវទីពឹង ប្រាសចាកភ័យ មិនមានសេចក្ដីទុក្ខសោក អាឡោះអាល័យអ្វីឡើយ បីដូចនាងបដាចារាដែលបាននូវភាពកក់ក្ដៅក្នុងព្រះសាសនាដូច្នោះឯង។
ភ្លើងមានភាពភ្លឺស្វាង កម្ចាត់បង់នូវភាពងងឹត ជាការបញ្ជាក់ពិតៗដល់ពន្លឺនៃបញ្ញា ដែលមិនមានពន្លឺអ្វីប្រៀបស្មើទៀតផង ព្រោះពន្លឺនៃបញ្ញាអាចកម្ចាត់នូវភាពងងឹត គឺអវិជ្ជាបាន។
ពន្លឺអ្វីស្មើដោយបញ្ញាមិនមាន ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1420/Untitled-1-Recovered.jpg
ការងារក្នុងរង្វង់គ្រួសារ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ការងារក្នុងរង្វង់គ្រួសារ
ការងារក្នុងរង្វង់គ្រួសារ យើងត្រូវមានសតិសម្បជញ្ញៈស្រលាញ់រាប់អានក្រុមគ្រួសាររបស់យើងព្រោះយើងរស់នៅក្នុងរង្វង់ក្រុមគ្រួសារ រស់នៅក្នុងវង្សត្រកូល ត្រូវថែទាំវង្សត្រកូលឲ្យបានល្អផង។
យើងត្រូវលះបង់សេចក្ដីសុខផ្ទាល់ខ្លួន ដើម្បីប្រយោជន៍សុខដល់គ្នាច្រើននៅក្នុងក្រុមគ្រួសារ ដូចជាភរិយាស្វាមីដែលរស់នៅជាមួយគ្នាជាដើម
images/articles/1421/Untitled-1-Recovered.jpg
ទឹក
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ទឹកឈប់ស្ងៀម នឹងស្មើទៅតាមប្រក្រតីរបស់ខ្លួនមិនល្អក់ គឺថ្លាស្ងាតជានិច្ច ក្នុងន័យសិក្សាអប់រំឲ្យមនុស្សយើង ស្ងប់ស្ងៀមប្រព្រឹត្តស្មើក្នុងកុសលកម្មបទ មានមារយាទស្អាតបរិសុទ្ធ តាមសភាពរបស់ខ្លួនប្រក្រតី មិននិយាយឲ្យមានការកករល្អក់ចិត្តខ្លួនឯង និងអ្នកដទៃក្នុងរឿងអ្វីៗឡើយ ។ទឹកមានប្រក្រតីធម្មតារបស់ខ្លួនត្រជាក់ស្មើជានិច្ចក៏ដូចជាមនុស្សដែលសម្បូណ៌ដោយមេត្តាខន្តី សោរច្ចៈ អវិហឹង្សា មានប្រក្រតីស្វែងរកប្រយោជន៍ទំនុកបម្រុង និងមានសេចក្ដីអនុគ្រោះដល់សព្វសត្វទាំងឡាយ។
ទឹក រមែងជម្រះនូវរបស់ដែលស្មោកគ្រោកឲ្យស្អាតទៅបាន គឺបានដល់មនុស្សដែលនៅក្នុងទីណាៗ រមែងធ្វើកិច្ចដែលជាប្រយោជន៍ដល់ពពួកជន គ្រប់ប្រភេទ គ្រប់ឋានៈ លាងជម្រះនូវអារម្មណ៍មិនល្អ ឲ្យបានទៅជាអារម្មណ៍ស្អាតមិត្តស្អាត ដល់អ្នកគ្រប់គ្នា និងមានជីវិតស្រស់បស់ ។ទឹកជាវត្ថុដែលជាទីត្រូវការយ៉ាងចាំបាច់បំផុត នៃមនុស្សសត្វគ្រប់គ្នា នេះប្រៀបបាននឹងមនុស្សដែលបដិបត្តិខ្លួនឲ្យជាទីប្រាថ្នានៃសត្វលោក ជាទីគោរព ជាទីស្រលាញ់នៃអ្នកគ្រប់គ្នាដូច្នោះឯង។
ទឹកស្អាតបរិសុទ្ធ មិននាំមកជាតិពិសពុលឲ្យដល់រូបកាយនៃអ្នកដែលអាស្រ័យនឹងខ្លួនឡើយ គឺឲ្យសម្រេចតែប្រយោជន៍ ដល់អ្នកដែលត្រូវការបរិភោគជាដើមប៉ុណ្ណោះយ៉ាងណា មនុស្សបរិសុទ្ធ រមែងមិនបង្កនូវជម្លោះវិវាទទាស់ទែង មិនច្រណែនឈ្នានីស ចាំតែចាប់កំហុសនៃអ្នកដទៃនោះឡើយ មិនប្រព្រឹត្តទុច្ចរិតដោយកាយវាចាចិត្ត មានតែប្រព្រឹត្តនូវប្រយោជន៍សុខដល់អ្នកណាៗដែលត្រូវការខ្លួន ចូលមកសេពគប់អាស្រ័យនឹងខ្លួនតែម្យ៉ាងប៉ុណ្ណោះ យ៉ាងនោះឯង។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1419/Untitled-1-Recovered.jpg
ផែនដី
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
អ្នកណាៗ ដាក់ចុះទម្លាក់ចោលនូវរបស់ស្អាត ឬមិនស្អាតយ៉ាងណា ផែនដីក៏រមែងនៅស្ងៀមមានសភាពស្មើៗជានិច្ច មិនមានការស្រលាញ់ ឬស្អប់ឡើយ ក៏ដូចជាមនុស្សដែលមានចិត្តបានអប់រំទូន្មានហើយ រមែងមិនមាននូវអាការឡើងចុះ គឺមិនស្រឡាញ់មិនស្អប់ចំពោះអារម្មណ៍ល្អ ឬមិនល្អនោះឡើយ។
ផែនដីរមែងទ្រទ្រង់នូវអ្វីៗសព្វយ៉ាង ដូចជាផ្ទះសំបែងទីកន្លែង ដើមឈើ ព្រៃភ្នំទន្លេសមុទ្រ និងមនុស្សសត្វជាដើម ដោយមិនមានការខ្ជិលច្រអូសណាមួយទេ ក៏ដូចជាការមិនខ្ជិលច្រអូសនៃមនុស្សល្អ ព្យាយាមបំពេញនូវករណីកិច្ចក៏ប្រសើរទាំងឡាយ ទៅតាមតួនាទីរបស់ខ្លួន និងជាមនុស្សដែលមានសមត្ថភាពខ្ពស់ អាចជាទីអាស្រ័យនៅ នៃមនុស្សសត្វទាំងឡាយដទៃបានយ៉ាងច្រើនទៀតផង។
ធម្មៈ គឺធម្មជាតិបានបង្រៀននូវសេចក្ដីពិត ឲ្យយើងបានសិក្សាគ្រប់ពេលវេលា ត្រូវទៅតាមព្រះធម៌ដែលព្រះពុទ្ធបរមគ្រូទ្រង់ត្រាស់សម្ដែង ។ភិក្ខុណាមានចិត្តស្មើដោយផែនដី ប្រៀបដូចជាសសរខឿន មានគោលជំហររឹងប៉ឹង មានវត្តប្រតិបត្តិល្អ មានកិលេសដូចជាភក់ទៅប្រាសហើយ ដូចជាទន្លេដែលមិនកករល្អក់យ៉ាងនោះឯង មិនមានស្រលាញ់ មិនមានស្អប់។ សង្សារវដ្ដទាំងឡាយនឹងមិនមានដល់ភិក្ខុ ដែលមានគោលជំហររឹងប៉ឹងយ៉ាងនេះឡើយ។
ធ្ងន់ណែននឹងធឹងដូចផែនដី
មិនមានជាប់អ្វីដូចអាកាស
ស្ងប់ស្ងៀមត្រជាក់សែនស្រឡះ
គឺសុខពិតណាស់ចិត្តអប់រំ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1418/Untitled-1-Recovered.jpg
មហាសមុទ្រ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
មហាសមុទ្រ
មហាសមុទ្រមិននៅរួមជាមួយនឹងសាកសព បើមានសាកសព រលកតែងនាំមកចោលលើច្រាំង យ៉ាងណាបុគ្គលល្អ រមែងមិននៅជាមួយនឹងកិលេសគ្រឿងសៅហ្មងមានលោភៈ ទោសៈ និងមោហៈ ជាដើមឡើយ ក៏យ៉ាងនោះដែរ។
មហាសមុទ្រ ទ្រទ្រង់រក្សាទុកនូវរតនៈច្រើនប្រការមានកែវមុក្ដា កែវពិទូរ្យ កែវប្រពាល កែវផលិក មាស និងប្រាក់ ។ល។ រមែងរួបរួមទុក
images/articles/1416/Untitled-1-Recovered.jpg
បទគួរយល់ដឹងក្នុងតួនាទី
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
បទគួរយល់ដឹងក្នុងតួនាទី
យើងត្រូវមាន សម្បជញ្ញៈ ក្នុងតួនាទីរបស់ខ្លួន ពោលគឺសេចក្ដីដឹងខ្លួនដោយប្រពៃ ការមិនភ្លេចខ្លួនការប្រុងប្រយ័ត្នជានិច្ច ចំពោះកិច្ចការដែលយើងត្រូវប្រតិបត្តិ។ និយាយដល់តួនាទី មនុស្សគ្រប់គ្នាមិនមានអ្នកណាអត់ឡើយ គ្រាន់តែថាមានតិចច្រើនជាងគ្នា និងគោរពបានល្អឬមិនបានល្អតែប៉ុណ្ណោះ មានទាំងតួនាទីដែលត្រូវបដិបត្តិចំពោះខ្លួនឯងផ្ទាល់ មានទាំងតួនាទីដែលត្រូវធ្វើចំពោះអ្នកដទៃ
images/articles/1417/Untitled-1-Recovered.jpg
ដួងព្រះចន្ទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ព្រះចន្ទខាងខ្នើត រមែងចម្រើនដោយរស្មី មានពន្លឺខ្លាំងឡើងៗ យ៉ាងណា ជនប្រុសស្រីគប្បីញ៉ាំងរស្មីនៃជីវិតឲ្យចម្រើនដូចព្រះចន្ទខាងខ្នើតដែរ ពោលគឺញ៉ាំងគុណធម៌ឲ្យមានការចម្រើនខ្ពស់ឡើងៗ ។ព្រះចន្ទជាអធិបតីលើពួកផ្កាយទាំងឡាយ ដោយពន្លឺរស្មីមកលើផែនដី យ៉ាងណា បុគ្គលគប្បីប្រព្រឹត្តខ្លួនឲ្យជាអធិបតី គឺជាធំដោយឆន្ទាធិបតីជាដើម ប្រាថ្នានឹងកម្ចាត់បង់នូវកិលេស ដូច្នោះដែរ។
ព្រះចន្ទរមែងប្រាកដឲ្យឃើញក្នុងវេលារាត្រី ថ្ងៃពេញបូណ៌មី រាត្រីកាន់តែស្ងាត់ យប់កាន់តែជ្រៅ មេឃស្រឡះ ពន្លឺរឹតតែច្បាស់ អាកាសធាតុត្រជាក់ សេចក្ដីនេះយ៉ាងណា សមដូចព្រះពុទ្ធឧទានថា << សេចក្ដីស្ងប់ស្ងាត់របស់អ្នកដែលត្រេកអរក្នុងទីស្ងាត់ ជាអ្នកមានធម៌បានស្ដាប់ហើយ ពិចារណាឃើញនូវធម៌ នាំមកនូវសេចក្ដីសុខកិរិយាមិនបៀតបៀនគឺកិរិយាសង្រួមចំពោះសត្វទាំងឡាយនាំមកនូវសេចក្ដីសុខក្នុងលោក >> ។
មានព្រះពុទ្ធដីកាផ្សេងទៀត ព្រះអង្គទ្រង់ត្រាស់ថា << បុគ្គលណាប្រមាទពីពេលមុន លុះដល់ក្រោយមកជាបុគ្គលមិនប្រមាទ បុគ្គលនោះ រមែងញ៉ាំងលោកនេះឲ្យភ្លឺស្វាង ដូចព្រះចន្ទចេញផុតពីពពក >> ឬម្យ៉ាងទៀតថាបាបនោះដោយកុសល បុគ្គលនោះរមែងញ៉ាំងលោកនេះឲ្យភ្លឺស្វាងដូចព្រះចន្ទចេញផុតពីពពក >> ដូច្នេះជាដើម ។
ព្រះចន្ទមានរស្មីជាគ្រឿងលំអ អ្នកបួសទ្រង់ធម៌មានលម្មដោយសីល ។ព្រះចន្ទញ៉ាំងជនទាំងឡាយ ឲ្យរីករាយសប្បាយក្នុងពន្លឺរស្មី រីឯជនប្រុសស្រីញ៉ាំងអ្នកដទៃឲ្យត្រេកអរនឹងការងាររបស់ខ្លួន ។ព្រះចន្ទបំភ្លឺមិនរើសដំបូលផ្ទះ ទោះបីភូមិស្រុកទីក្រុងជនបទ យ៉ាងណា អ្នកចម្រើនមេត្តារមែងផ្សាយមេត្តាទៅដោយមិនរើសសព្វសត្វ ក៏យ៉ាងដូច្នោះដែរ ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1415/Untitled-1-Recovered.jpg
ដួងព្រះអាទិត្យ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ដួងព្រះអាទិត្យ
ក្នុងបណ្ដាធម្មជាតិទាំងឡាយដែលមានវិញ្ញាណនិងអត់វិញ្ញាណក្នុងលោកយើងនេះ សុទ្ធតែបានទទួលឥទ្ធិពលអំពីព្រះអាទិត្យទាំងអស់។ ព្រះអាទិត្យមានកម្លាំងអានុភាពដ៏ក្រៃលែង បង្កឲ្យមានឥទ្ធិពលផ្សេងៗកើតឡើង ដូចជាការប្រព្រឹត្តទៅនៃរដូវកាល ការចម្រើនធំធាត់នៃមនុស្សសត្វ តិណជាតិ រុក្ខជាតិជាដើម ទាំងអស់នេះសុទ្ធតែត្រូវបានទទួលពីកម្លាំងការពារនៃព្រះអាទិត្យដោយពិត។