Thursday, 15 Apr B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 107,821
Today
Yesterday 163,953
This Month 3,889,613
Total ១៨៧,៧២៥,៨២៨
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 25, Jul 2019 (9112 Read)

បរមត្ថ​បញ្ហា



 
សំនួរ​មួយ​ទៀត​ ដែល​គេ​រមែង​សួរ​ដែរ​នោះ​គឺ​ថា ប្រ​សិន​បើ​មិន​មា​ន​តួ​ខ្លួន​ មិន​មាន​អាត្ម័ន​ ហើយ​នរណា​ទៅ​ជា​អ្នក​ឃើញ​ច្បាស់​នូវ​ និរវាណៈ?

មុន​នឹង​និយាយ​ទៅ​ដល់​ និរវណៈ ជា​បន្ត​ទៀត​សូម​ចោទ​ជា​សំនួរ​មួយ​សិន​ថា " នរណា​ជា​អ្នក​គិត​ ប្រសិន​បើ​មិន​មាន​តួ​ខ្លួន? " ។ ដូច​ដែល​យើង​បាន​ដឹង​នៅ​ខាង​ដើម​រួច​មក​ហើយ​ថា ការ​គិត​នោះ​ឯង​ជា​អ្នក​គិត​មិន​មាន​អ្នក​គិត​នៅ​ពី​ខាង​ក្រោយ​ការ​គិត​នោះ​ឡើយ ។ នៅ​ក្នុង​លំនាំ​ដូច​គ្នា​នេះ​ដែរ​ តួ​បញ្ញា​ដែល​ដឹង​ច្បាស់​នោះ​ឯង​ ដែ​ល​ជា​អ្នក​ដឹង​ច្បាស់​ មិន​មាន​អត្តា​ដទៃ​នៅ​ពី​ក្រោយ​ការ​ដឹង​ច្បាស់​នោះ​ទេ ។ ក្នុង​ជំពូក​ដែល​និយាយ​អំពី​ការ​កើត​ឡើង​នៃ​ទុក្ខ​ យើង​បាន​ឃើញ​ហើយ​ថា​ អ្វី​ក៏​ដោយ​មិន​ថា​ជា​សត្វ​ ជា​បុគ្គល​ ជា​វត្ថុ​ឬ​ជា​សភាវៈ ប្រ​សិន​បើ​មាន​ការ​កើត​ឡើង​ជា​ធម្ម​តា​ រមែង​មាន​ធម្ម​ជាតិ​នៃ​ការ​រលត់​ទៅ​វិញ​ជា​ធម្ម​តា​ ទុក្ខ សង្សារ ឬ​ការ​អន្ទោល​វិល​វល់​ កើត​ ចាស់​ ឈឺ​ ស្លាប់ មាន​ការ​កើត​ឡើង​ជា​ធម្ម​តា​ តោង​មាន​ការ​រលត់​ទៅ​វិញ​ជា​ធម្ម​តា​ ។ ទុក្ខ​កើត​ឡើង​ព្រោះ​តណ្ហា​ ហើយ​រលត់​ទៅ​វិញ​ព្រោះ​បញ្ហា​ តណ្ហា​និង​បញ្ហា​ទាំង​ពីរ​យ៉ាង​នេះ​មាន​នៅ​ក្នុង​ខន្ធ​ ៥ តាម​ដែល​បាន​សម្តែង​រួច​មក​ហើយ​នៅ​ខាង​ដើម ។

ដោយ​ហេតុ​នេះ បច្ច័យ​របស់​ការ​កើត​ឡើង​ និង​បច្ច័យ​របស់​ការ​រលត់​ទៅនៃ​តណ្ហា​និង​បញ្ញា​មាន​នៅ​ក្នុង​ខន្ធ​ ៥ នេះ​គឺ​អត្ថ​ន័យ​ដ៏​ពិត​ប្រាកដ​របស់​ព្រះ​ពុទ្ធ​វចនៈ​ដ៏​សំខាន់​ដែល​ទ្រង់​ត្រាស់​ថា " ក្នុង​រាង​កាយ​នេះ​ឯង​ហើយ ដែល​យើង​បញ្ញាត្ត​ថា លោក ការកើត​ឡើង​របស់​លោក ការ​រលត់​ទៅ​នៃ​លោក និង​ផ្លូវ​នាំ​ឆ្ពោះ​ទៅ​កាន់​ការ​រលត់​ទៅនៃ​លោក​ " ។ ចំណុច​នេះ​បាន​បញ្ជាក់​ឲ្យ​យើង​ឃើញ​យ៉ាង​ច្បាស់​ថា អរិយសច្ចៈ​ ៤ បុគ្គល​អាច​រក​ឃើញ​បាន​នៅ​ក្នុង​ខន្ធ​ ៥ គឺ​ខាង​ក្នុង​រាង​កាយ​របស់​យើង​នេះ​ឯង​តែ​ម្តង​ ។ (ពាក្យ​ថា " លោក " ក្នុង​ពុទ្ធ​វចនៈបទ​​នេះ​ទ្រង់​ប្រើ​ជំនួស​ពាក្យ​ថា​ " ទុក្ខ " ) ក្រៅ​ពី​នោះ​ក៏​នៅ​មាន​ន័យ​ថា មិន​មាន​អំណាច​ខាង​ក្រៅ​ណា​មួយ​ (ព្រះ​ជា​ម្ចាស់​ឬ​អទិទេព​) ដែល​ជា​អ្នក​សាង​ ការ​កើត​និង​ការ​រលត់​ទៅ​នៃ​សេច​ក្តី​ទុក្ខ ។

ពេល​បាន​ចម្រើន​ទៅ​តាម​អរិយ​សច្ចៈ​ ប្រការ​ទី​ ៤​ (​ដែល​នឹង​ពោល​នៅ​ខាង​មុខ​នេះ​) ក៏​នឹង​ធ្វើ​ឲ្យ​មើល​ឃើញ​នូវ​អាថ៌​កំបាំង​របស់​ជីវិត​ ឃើញ​ការ​ពិត​ជាក់​ស្តែង​នៃ​សភាវៈ​ទាំ​ង​ឡាយ​តាម​សេច​ក្តី​ពិត​ ។ ពេល​បាន​ឃើញ​ភាព​អាថ៌​កំបាំង​ និង​បាន​មើល​ឃើញ​នូវ​សច្ច​ធម៌​ហើយ​នោះ​ កម្លាំង​ទាំង​ពួង​ដែល​ជា​អ្នក​បង្ក​ឲ្យ​កើត​ការ​ត​ភ្ជាប់ (សន្តតិ​) របស់​សង្សារ​ព្រោះ​អវិជ្ជា​ក៏​នឹង​ស្ងប់​រម្ងាប់​ ហើយ​មិន​អាច​សាង​សង្ខារ​បាន​ត​ទៅ​ទៀត​ ព្រោះ​មិន​មាន​អវិជ្ជា​ មិន​មាន​តម្រេក​ ដែល​នឹង​ធ្វើ​ឲ្យ​មាន​សន្តតិ​បន្ត​ទៅ​ទៀត​ ដូច​គ្នា​ទៅ​នឹង​រោគ​ផ្លូវ​ចិត្ត​ ដែល​អាច​ព្យា​បាល​ឲ្យ​ជា​បាន​ នៅ​​ពេល​ដែល​អ្នក​ជម្ងឺ​បាន​យល់​ច្បាស់​នូវ​សមុដ្ឋាន (​ហេតុ​ដែល​នាំ​ឲ្យ​កើត ) ឬ​ពី​ភាព​អាថ៌​កំបាំង​របស់​វា​បាន​ហើយ​នោះ​ ។

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ " ព្រះ​ពុទ្ធ​ទ្រង់​បង្រៀន​អ្វី​ ? " ប្រែ​សម្រួល​ដោយ​ លីន កុសល ។


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 24, Aug 2020 (49027 Read)
ការសិក្សាបីយ៉ាង (ត្រៃសិក្ខា)
Public date : 01, Apr 2021 (35924 Read)
និយមន័យពាក្យថា ទិព្វ
Public date : 29, Oct 2020 (15127 Read)
ខ្លួន​ជា​ទីស្រឡាញ់​នៃ​ខ្លួន​ឯង
Public date : 15, Sep 2019 (59868 Read)
ការ​ឆ្លាត​ក្នុង​ពិធី​បដិបត្តិ
Public date : 27, Jul 2019 (52251 Read)
លះ​សុខ​តូច​ដូរ​យក​សុខ​ធំ​
Public date : 30, Jul 2019 (98963 Read)
ឧបាយ​ឲ្យ​កើត​ធម៌​របស់​បព្វជិត ឬសមណៈ
Public date : 06, Mar 2021 (37035 Read)
គោបកមោគ្គល្លានសូត្រ
Public date : 27, Jul 2019 (8957 Read)
​ព្រះ​ម​ហា​ថេរៈ
Public date : 24, Jul 2019 (55948 Read)
បែប​បទ និង​តួនាទី
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).