Sunday, 14 Aug B.E.2566  
Listen to Dhamma (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
Notification
All Visitors
Today 135,407
Today
Yesterday 152,649
This Month 2,131,160
Total ២៦៩,៣១៨,៨៧៨
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 20, Oct 2021 (43,467 Read)

រឿង​នាង​ចិញ្ចមាណវិកា



 
រឿង​នាង​ចិញ្ចមាណវិកា
(ចាក ធ. ខុ.)
(ការ​ពោល​ដាក់​ទោស​កំហុស​ទៅ​លើ​អ្នក​ដទៃរមែង​ត្រូវ​ត្រឡប់​បាន​មក​ខ្លួន​វិញ)
 
សេចក្តី​ថា ក្នុង​បឋម​ពោធិកាល ព្រះ​កិត្តិនាម​នៃ​ព្រះ​មរម​សាស្តា​ល្បី​ល្បាញ​ខ្ចរ​ខ្ចាយ​សព្វ​ទិស​ទី ពួក​ទេវតា នឹង​មនុស្ស​ទាំង​ឡាយ​បាន​សម្រេច​នូវ​អរិយធម៌ ដោយ​បាន​ស្តាប់​ធម្ម​ទេសនា​ព្រះ​អង្គ​ម្លោះ​ហើយ​លាភសក្ការះ​កើត​ឡើង​ដល់​ព្រះ​អង្គ ប្រៀប​ដូច​ទឹក​ដែល​ហូរ​ចូល​កាន់​មហាសមុទ្រ រី​ឯ​ពួក​និគ្រណ្ឋតិរ្ថិយ​ត្រូវ​សាប​សូន្យ​ចាក​លាភ​សក្ការះ ប្រៀប​ដូច​ជា​អំពឹល​អំពែក​ចេញ​រស្មី​នៃ​ព្រះ​អាទិត្យ ។

ដោយ​លាភសក្ការះ​សាប​សូន្យ​យ៉ាង​នេះ ពួក​តិរិ្ថយ​ទៅ​ជា​អាក់​អន់​ស្រពន់​តូច​ចិត្ត ទើប​ប្រជុំ​គ្នា​ក្បែរ ផ្លូវ​ធំ​មួយ​ពិភាក្សា​រក​មធ្យោបាយ ដើម្បី​បន្តុះ​បង្អាប់​ព្រះ​កិត្តិនាម នៃ​ព្រះ​បរមសាស្តា​ដោយ​សេចក្តី​ថា " ព្រះ​សមណគោតម ជាព្រះ​ពុទ្ធ​អ្នក​ត្រាស់​ដឹង​នូវ​សព្វ​ញ្ញត​ញ្ញាណ ឯពួក​យើង​ក៏​ត្រាស់​ដឹង​ដូច​គ្នា​ដែរ ទាន​ដែល​គេ​ឲ្យ​ដល់​ព្រះសមនគោតម​ឈ្មោះ​ថា​បាន​ផលា​និសង្ស​ច្រើន បើ​ឲ្យ​ដល់​យើង​ផង ក៏​មាន​ផលានិសង្ស​ច្រើន​ដូច​គ្នា​ចុះ​ហេតុ​ដូចម្តេច បាន​ជា​គេ​ឲ្យ​តែ​ព្រះ​សមណគោតម​គេ​មិន​ឲ្យ​ពួក​យើង?

បើ​ដូច្នេះ​យើង​គិតរកមធ្យោបាយ​យ៉ាង​ណា​ដើម្បី​បំផ្លាញ​ព្រះ​កិត្តិនាម​ព្រះ​សមណគោតម​គា្រនេះ​ម្តង" ទើប​សម្រច​ចិត្ត​គិតឃើញ​ឧបាយ​មួយ​ថា " អើ ! អ៎ា ! នៅ​ក្រុង​សាវត្ថី​មាន​ស្រ្តី​ម្នាក់​ឈ្មោះ​ចិញ្ចមាន​វិកា មាន​រូប​សម្បុរ​ល្អះល្អ​ឆើត​ឆាយ​គួរ​ជា​ទី​ប្រតិព័ទ្ធ​សេ្នហា​នៃ​ជន​ទាំង​ពួង មាន​រស្មី​ចេញ​ពី​ខ្លួន​ដូច​ទេព​កញ្ញា ទាំង​ប្រាជ្ញា​ក៏​ឈ្លាស​វៃ ល្មម​ឲ្យ​យើង​ពឹង​ពាក់​យក​ជា​ការ​បាន បើ​អញ្ចឹង​ពួក​យើង​ត្រូវ​ជួល​នាង ព្រម​ទាំង​ប្រាប់​ឧបាយកល​ផ្សេង​ៗ​ឲ្យ​នាង​ធ្វើ​តាម ។

លុះ​គិត​គ្នា​សេ្រច​ហើយ ក៏​ចាត់​ការ​តាម​សេចក្តី​សម្រេច​ចិត្ត​នោះ​នាង​ចិញ្ចមាណ​វិកា​កាល​បើ​បាន​ទទួល​វង្វាន់​ពី​ពួក​តិរ្ថិយ​ហើយ ក៏​ទទួល​ភារៈ​ធ្វើ​តាម​បញ្ជា​ពួក​តិរ្ថិយ ដោយ​សម្តែង​មាយា​ដូច​ត​ទៅ​នេះ ៖


ថ្ងៃ​មួយ ក្នុង​ពេល​ដែល​ព្រះ​បរម​សាស្តា​កំពុង​សម្តែង​ធម្មទេសនា​ក្នុង​វត្ត​ជេតពន ប្រោស​ពុទ្ធ​បរិស័ទ នាង​ចិញ្ចមាណវិកា​ដណ្តប់​សំពត់​ពណ៌​ដូច​មេ​ភ្លៀង ដើរ​តម្រង់​ទៅ​កាន់​វត្ត​នោះ សម្តែង​អាការៈ​ហាក់​ដូច​ជា​នាង​មាន​ទី​លំនៅ​តែ​ក្នុង​វត្ត​ហ្នឹង​ឯង ។ កាល​បើ​មាន​មហាជន​សួរ នាង​ប្រាប់​ថា ខ្ញុំ​ជា​មហេសី​ព្រះ​សមណគោតម " ។ នាង​ចិញ្ច​មាណវិកា​តែង​ដើរ​ចេញ​ចូល​ក្នុង​វត្ត​ជេតពន​អស់​វារៈ ២ទៅ​៣​ខែ លុះ​ដល់​ខែ​ទី​៤ ទៅ​ទី​៥ នាង​យក​កំណាត់​សំពត់​រុំ​ពោះ​នាង​រួច​ទទូ​សំពត់​ក្រហម សម្តែង​អាការៈ​ហាក់​ដូច​ជា​មាន​ផ្ទៃ​ពោះ ដើរ​ឃោសនា​ប្រាប់​ពួក​ជន​អន្ធពាល​ថា នាង​មាន​ផ្ទៃ​ពោះ​ជា​មួយ​ព្រះ​សមណគោតម ពួក​ជន​អន្ធពាល​ល្ងង់​ខ្លៅ ដែល​មាន​ប្រាជ្ញា​ស្តួច​ស្តើង​ក៏​ជឿថា​ជា​រឿង​ពិត​មែន ។

លុះ​ដល់​ខែរ​ទី​៨​ទី​៩ ជួល​ជាង​ឲ្យ​ឆ្លាក់​ឈើ​ឲ្យ​មាន​សណ្ឋាន​មូល រួច​ចង​ភ្ជាប់​នឹង​ផ្ទៃ​ពោះ ធ្វើ​ហាក់​ដូច​ជា​ពោះ​កាន់​តែ​ធំ​ឡើង​ៗ ជិត​គ្រប់​ខែ​ហើយ នាង​ជួល​ឲ្យ​គេ​ដំ​សាច់​ខ្នង​ជើង​ឲ្យ​មាន​សាច់​ដូច​ជា​ស្ត្រី​មាន​ផ្ទៃ​ពោះ រួច​ដើរ​សន្សឹម​ៗ​ចូល​ទៅក្នុង​ចំណោម​ពុទ្ធ​បរិស័ទ​ដែល​កំពុង​ស្តាប់​ធម៌​ស្រែក​ប្រកាស​ឡើង​ថា​នែ​សមណគោតម! លោក​នៅ​សម្តែង​ធម៌​យ៉ាង​ម៉េច​ទៀត? ខ្ញុំ​មាន​កូន​ព្រោះ​លោក​រួម​រស់​មេត្រី​ប្រពៃណី​ជា​មួយ​ខ្ញុំ ម្តេច​ក៏​លោក​មិន​រក​ផ្ទះ​សម្បែង​អុស​ភ្លើង​ទុក​ឲ្យ​ខ្ញុំ​ប្រសូត​កូន បើ​មិន​ធ្វើ​ខ្លួន​ឯង​ទេ គួរ​តែ​ប្រើ​អ្នក​ណា​ធ្វើ​ក៏​បាន​ដូច​ជា​អនាថ​បណ្ឌិក ឬ​នាង​វិសាខា​ជា​ដើម លោក​បាន​តែ​រួម​រស់​ត្រេក​ត្រអាល​កាម​រោគ​ជា​មួយ​ខ្ញុំ តែ​ដល់​ខ្ញុំ​មាន​ផ្ទៃ​ពោះ លោក​មិន​ចេះ​ថែរក្សា​ទេ នែ​! នៅ​សំដែង​ធម៌​ដល់​ណា​ទៀត! "​ 


គ្រា​នោះ​ព្រះ​សាស្តា​បង្អាក់​ធម្មទេសនា​ រួច​ទ្រង់​មាន​ពុទ្ធ​ដិកា​ថា​ " អើ​នាង​! យើង​ទាំង​ពីរ​នាក់​គត់​តែ​ដឹង​ថា" រឿង​នេះ​ជា​រឿង​ពិត ឬ ពុំ​ពិត​នៅ​ថ្ងៃ​ក្រោយ " ចូរ​នាង​ជ្រាប​តែ​ប៉ុណ្ណោះ​ចុះ​ ។ លំដាប់​នោះ​ដោយ​អំណាច​បារមី​នៃ​ព្រះ​សាស្តា ក៏​ក្តៅ​ដល់​អាសនា​របស់​ព្រះ​ឥន្ទ្រ ព្រះ​ឥន្ទ្រ​ក៏​តំណែង​ខ្លួន​ជា​បុរស​មួយ​ឈរ​កាន់​ផ្លិត​បក់​ថ្វាយ​ព្រះ​សាស្តា ហើយ​បក់​ខ្លាំង​ៗ ត្រាតែ​សំពត់​រុំ​ពោះ​នាង​ចិញ្ចមាណវិកា​បើក​ប៉ើង​អស់​ពី​ខ្លួន​ ។ ពួក​មហាជន​ឃើញ​ដូច្នេះ កជេរ​ប្រទេច​ផ្តាសា​ថា​" នែ​មេកឡកណ្ណី ! មេចោឆន្ទា ! ហង​ឯង​បាន​តែ​បង្ខូច​កិត្តិនាម​ព្រះ​សាស្តា​យើង​" រួច​យក​ដំបង​ដេញ​ឲ្យ​ចេញ​ពី​ទី​ប្រជុំ​នោះ​ភ្លាម ។

ចិញ្ចមាណវិកា គ្រាន់​តែ​ចេញ​ផុត​ពី​ព្រះ​ភ័ក្ត្រ​ព្រះ​សាស្តា​មក​ ស្រាប់​តែ​ផែនដី​ស្រូប​ទម្លាក់ ទៅ​ក្នុង​គំនរ​ភ្លើង​អវិចីរ​មហានរក ។ ឯ​ពួក​តិរ្ថិយ​រឹត​តែ​លិប​រស្មី​ថែម​ទៀត ឯ​លាភសក្ការះ​រឹត​តែ​កើត​ឡើង​ៗ ដល់​ព្រះ​សាស្តា ។


ក្នុង​ពេល​ជា​មួយ​នោះ​ព្រះ​សាស្តា​ទ្រង់​សំដែង​ថា​"​ អ្នក​ណា​ក៏​ដោយ បើ​មិន​ទាន់​ឃើញ​ទោស​កំហុស​តូច​ធំ​របស់​អ្នក​ដទៃ​ទេ មិន​ត្រូវ​ទំលាក់​កំហុស​ផ្តេសផ្តាស​ដល់​គេ​ទេ ត្រូវ​ពិចារណា​មើល ឬ​យក​ការណ៍​ឲ្យ​ច្បាស់​សិន " រួច​សម្តែង​រឿង​មហាបទុម​កុមារ​ដូច​តទៅ​៖

សេចក្តី​ថា ក្នុង​កាលនោះ នាង​ចិញ្ចមាណវិកា​នេះ ជា​ស្ត្រី​រួម​ប្តី​ជា​មួយ​មាតា​មហាបុទុម​កុមារ (ជា​ទេពី​ចុង) នៃ​ព្រះ​រាជា​មួយ​អង្គ​ ។ ថ្ងៃ​មួយ ក្នុង​ពេល​ដែល​ព្រះ​រាជា​យាង​ទៅ​ក្រសាល​ព្រៃ​ផុត​ទៅ​ នាង​បាន​លួង​លោម​មហាបុទុមកុមារ​ឲ្យ​ធ្វើ​សន្ថវកិច្ច​ជា​មួយ​នាង​ តែ​មហាបុទុម​កុមារ​ពុំ​ព្រម ។

នាង​ក៏​សម្តែង​អាការៈ​ហាក់​ដូច​ជា​អាក់​អន់​ស្រពន់​ចិត្ត​ក្លែង​ទោស​ថា មហាបុទុ​កុមារ​សង្កត់​សង្កិន​បង្ខំ​ខ្លួន​ដោយ​អសទ្ធម្ម ថ្វាយ​ស្វាមី​ក្នុង​គ្រា​ដែល​យាង​មក​ដល់ ។ ក្នុង​ខណះ​នោះ​ព្រះ​រាជា​ទ្រង់​ពិរោធ ក៏​ចាត់​ប្រើ​ពេជ្ឈឃាត​ឲ្យ​ចាប់​បទុមកុមារ​ទៅ​ទម្លាក់​ក្នុង​ជ្រោះ សម្រាប់​ទម្លាក់ចោរ​ តែ​ទេវតា​ដែល​អាស្រ័យ​នៅ​ក្បែរ​ជ្រោះ​បី​ទ្រ ហើយ​យក​ទៅ​ដាក់​ឲ្យ​គង់​ឯ​ពិភព​នាគ ។

នៅ​ក្នុង​ពិភព​នាគ​មិន​យូរ​ប៉ុន្មាន បទុមកុមារ​ក៏​ទៅ​បួស​ជា​ឥសី​នៅ​ក្នុង​ព្រៃ​ហេមពាន្ត បាន​សម្រេច​ឈាន នឹង​អភិញ្ញ ។ ថ្ងៃ​មួយ​ថ្មើរ​ព្រៃ​ម្នាក់​បាន​ជួប​នឹង​បទុមតាបស ក៏​នាំ​ដំនឹង​នោះ​ទៅ​ថ្វាយ​ព្រះ​មហាក្សត្រ ។ ព្រះ​មហាក្សត្រ​ទ្រង់​មាន​ព្រះ​ទ័យ​អាល័យ​បុត្រ​ទ្រង់​យាង​ទៅ​និមន្ត​បទុតាបស​ឲ្យ​មក​សោយ​រាជ្យ​វិញ តែ​បទុមតាបស​នា​ទូន្មាន​ឲ្យ​ព្រះ​បិតា​គ្រប់​គ្រង​រាជ្យ ដោយ​ទស​ពិធរាជ​ធម៌​ចុះ កុំ​ឲ្យ​ប្រកាន់​អគតិ​ដោយ​មិន​បាន​ពិចារណា​ជា​មុន ។

ឯ​ព្រះ​មហាក្សត្រ​យាង​ត្រឡប់​មក​នគរ​វិញ​មាន​ព្រះ​ឳង្ការ​ជា​មួយ​មហាមាត្យ​ថា កូន​យើង​មាន​អចារៈ​សមរម្យ​យ៉ាង​នេះ មិន​គួរ​បើ​យើង​ធ្វើ​ដូច្នេះ​សោះ អ្នក​ណា​ធ្វើ​ឲ្យ​កូន​យើង​មាន​ទោស​ដល់​ម្លឹង ? មហាមាត្យ​ក្រាប​ទូល​ថា មាន​តែ​ព្រះ​ទេពីចុង​ទេ ! " ។


ព្រះ​រាជា​ទ្រង់​បញ្ជា​ឲ្យ​ចាប់​ទេពីចុង យក​ទៅ​ប្រហារ​ជីវិត​ក្នុង​គ្រានោះ​ហើយ​សោយ​រាជ្យ​ដោយ​ធម៌​រហូត​មក ព្រោះ​ហេតុ​នោះ មុន​នឹង​ទម្លាក់​កំហុស​ទៅ​លើ​នរណា​មួយ​បុគ្គលត្រូវ​ស៊ើប​យក​ការណ៍ ឬ​ពិចារណា​មើល​ឲ្យ​សព្វ​គ្រប់​គ្រាន់ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក

វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 27, Jul 2019 (21,188 Read)
រឿ​ងសាវ​ត្ថី​ធី​តា​
Public date : 27, Jul 2019 (28,030 Read)
រឿង​មណិ​កណ្ឋនាគរាជ
Public date : 27, Jul 2019 (21,021 Read)
រឿង​កិស​វច្ឆ​តាបស​
Public date : 27, Jul 2019 (22,215 Read)
រឿង​​សាវ​ត្ថី​សេដ្ឋីបុត្រ
Public date : 04, Jun 2022 (30,322 Read)
រឿង​ខេមក​សេដ្ឋីបុត្ត
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
សូមជួយទ្រទ្រង់៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿