Friday, 26 Feb B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 223,205
Today
Yesterday 276,669
This Month 5,923,830
Total ១៧៥,៧៣៥,០១៥
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 19, Jan 2020 (12135 Read)

រឿង​អសោក​មហារាជ​



 
រឿង​អសោក​មហារាជ​
(ចាក គ. ម.)

(ឥន្ទ្រីយ៍​ស្រគត់​ស្រគំ អាច​ធ្វើ​មនុស្ស​មិច្ឆា​ទិដ្ឋិ​ឲ្យ​ជ្រះ​ថ្លា​បាន)

ក្នុង​រជ្ជកាល​ព្រះ​បាទ​ពិន្ទុ​សារ ជា​ព្រះ​អសោក​មហារាជ នា​នគរ​បាដលី​បុត្ត ព្រះ​អង្គ​ធ្លាប់​រាប់​អាន​ពួក​ព្រាហ្មណ៍​មិច្ឆាទិដ្ឋិ ហើយ​តែង​និមន្ត​មក​ឲ្យ​ឆាន់​ក្នុង​ដំណាក់ ៦​ម៉ឺន​រូប​រាល់​ពេល ។ សូម្បី​ព្រះ​អសោក​ជា​ព្រះ​រាជ​ឱរសរជ្ជ​ទាយាទ បាន​ទទួល​គ្រង​សម្បត្តិ​ជំនួស​ព្រះ​បិតា​កាល​ណា ក៏​ទ្រង់​នៅ​តែ​រាប់​អាន​ព្រាហ្មណ៍​តាម​ទំនៀម​ព្រះ​វរបិតា ឲ្យ​អញ្ជើញ​មក​ឆាន់​ក្នុង​ដំណាក់​អស់​៣​ឆ្នាំ​ដែរ ។ ថ្ងៃ​មួយ​ទ្រង់​បាន​ទត​ឃើញ​ព្រាហ្មណ៍​ទាំង​នោះ ប្រព្រឹត្ត​អានាចារ​បរិភោគ​អាហារ​ភោជន មិន​សង្រួម​ឲ្យ​សមរម្យ ព្រះ​អង្គ​កើត​វិប្បដិសារ​ស្តាយ​ក្រោយ មិន​ជ្រះ​ថ្លា ទើប​ទ្រង់​ពិចារណា​ថា ឳ​ហ្ន! ទាន​អញ​ធ្វើ​នេះ​អស់​ប្រាក់​រាប់​សែន​កោដិ គួរ​អញ​ជ្រើស​រើស​អ្នក​ទទួល​ឲ្យ​មាន​ឬក​ពាចិរយា​សម​សួន​ទើប​បាន​ផល​ច្រើន ។

ព្រះ​អង្គ​កំពុង​តែ​ធ្វើ​ព្រះ​តម្រិះ​យ៉ាង​នេះ ក៏​ស្រាប់​តែ​ទត​ឃើញ​និគ្រោធ​សាមណេរ​ជា​អរហន្ត មាន​ព្រះ​ជន្ម​ត្រឹម​៧​ឆ្នាំ ដែល​ជា​ក្មួយ​របស់​ព្រះ​អង្គ កំពុង​និមន្ត​កាត់​ព្រះ​រាជ​វាំង បម្រុង​នឹង​ទៅ​សួរ​ព្រះ​នាង​សុមន​ទេវី​ជា​ព្រះ​មាតា ឯ​ស្រុក​ចណ្ឌាល​គ្រាម ក៏​មាន​ព្រះ​រាជ​ហឬទ័យ​ព្រះ​ថ្លា​នឹង​ឥន្ទ្រីយ៍ ស្រគត់​ស្រគំ​របស់​សាមណេរ ទើប​ទ្រង់​ត្រាស់​ឲ្យ​រាជ​បុរស​ទៅ​និមន្ត​មក ហើយ​ទើប​ទ្រង់​យាង​ចូល​ទៅ​ប្រថាប់​ក្បែរ បន្ទូល​សួរ​ថា លោក​ក្មួយ​ដ៏​ចំរើន​ខ្ញុំ​មាន​សេចក្តី​ជ្រះ​ថ្លា​នឹង​ឥន្ទ្រី​របស់​លោក​ណាស់ សូម​និមន្ត​លោក​មក​គង់​ក្នុង​ព្រះ​រាជ​វាំង​នេះ​ត្រង់​កន្លែង​ណា​ដែល​លោក​គាប់​ព្រះ​ទ័យ ។ សាមណេរ​ឮដូច្នោះ ក៏​យក​ព្រះ​ហស្ថ តោង​ព្រះ​ហស្ថ​ព្រះ​មហា​ក្សត្រ ហើយ​ឡើង​គង់​លើ​រាជ​បល្លង្ក​ក្រោម​មហាស្វេឆត្រ ។ ព្រះ​មហាក្សត្រ​ទត​ឃើញ​ដូច្នោះ​រឹង​រិត​តែ​មាន​សេចក្តី​ជ្រះ​ថ្លា​ទៅ​ទៀត ទ្រង់​យក​ព្រះ​ក្រយា​ស្ងោយ ដែល​នាយ​វិសេស​ចាត់​ចែង​ថ្វាយ​ព្រះ​អង្គ ប្រគេន​ទៅ​សាមណេរ​ឆាន់​ទាំង​អស់ លុះ​សាមណេរ​ឆាន់​ស្កប់​ស្កល់​ហើយ​ទ្រង់​និមន្ត​ឲ្យ​សំដែង​ធម៌ ។ ឯ​សាមណេរ មាន​បំណង​នឹង​ឲ្យ​មហាក្សត្រ​កើត​សេចក្តី​ជ្រះ​ថ្លា​លើស​លុប​ក៏​សំដែង​គាថា​ជា​ពុទ្ធ​ភាសិតថាៈ

អប្បមាទោ អមតំ បទំ បមាទោ មច្ចុនោ បទំ អប្បមត្តា ន
មិយន្តិ យេ បមត្តា យថា មតា ។

សេចក្តី​មិន​ប្រមាទ​ជា​ផ្លូវ​នៃ​អមតះ សេចក្តី​ប្រមាទ​ជា​ផ្លូច​នៃ​មច្ចុ អ្នក​ណា​មិន​ប្រមាទ ឈ្មោះ​ថា​មិន​ស្លាប់ អ្នក​​ណា​ប្រមាទ ទុក​ដូច​ជាស្លាប់​។

ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​សណ្តាប់​ព្រះ​ធម្ម​ទេសនា​នេះ​ហើយ រឹង​រិត​តែ​មាន​សេចក្តិ​ជ្រះ​ថា្ល​ជា​មហិមា ទើប​មាន​ព្រះ​រាជ​បញ្ជា ឲ្យ​ប្រកេន​និច្ច​ភត្ត​៨​សម្រាប់​ដល់​និគ្រោធ​សាមណេរ​រៀង​រាល់​ថ្ងៃ ។ តពី​នោះ​មក​ ទ្រង់​មាន​សេចក្តី​ជ្រះ​ថ្លា​ចំពោះ​ព្រះ​ពុទ្ធ​សាសនា​ខ្លាំង​ឡើង​ៗ​ជា​លំដាប់​ដរាប​ដល់​និមន្ត​ព្រះ​សង្ឃ​៦​ម៉ឺន​មក​ឆាន់​ក្នុង​ដំណាក់​រាល់​ថ្ងៃ ហាម​ឃាត់​មិន​ឲ្យ​ព្រាហ្មណ៏​មក​ឆាន់​ទើយ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 26, Jul 2019 (11466 Read)
រឿង​ព្រាហ្មណ៏​សម្លាប់​កូន​ធ្វើ​ទាន
Public date : 29, May 2017 (32657 Read)
ផែនដី (កប្យ) សព្វថ្ងៃនេះ ជាកប្យចម្រើន (ភទ្រកប្យ)
Public date : 25, Jul 2019 (8051 Read)
គួរ​ត្រេក​អរ​ចំពោះ​ទណ្ឌ​កម្ម ដែល​អ្នក​មាន​គុណ​ដាក់​ឲ្យ
Public date : 25, Jul 2019 (10680 Read)
រឿង​កញ្ញា​កុណ្ឌល​កេសី
Public date : 26, Jul 2019 (11353 Read)
អំណាច​កាម​រោគៈ​នាំ​ឲ្យ​កើត​តម្រេក​ក្នុង​វត្ថុ​មិន​គួរ
Public date : 27, Jul 2019 (20097 Read)
រឿង​ព្រះ​បាទ​មឃ​ទេវ​រាជ​
Public date : 10, Feb 2021 (7344 Read)
សុប្បារកជាតក
Public date : 27, Jul 2019 (22963 Read)
ព្រះ​សុក្កាភិក្ខុនី​
Public date : 05, Nov 2020 (19933 Read)
រឿង ចុន្ទសូករិកៈ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).