Wednesday, 21 Apr B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 40,991
Today
Yesterday 145,877
This Month 4,745,123
Total ១៨៨,៥៨១,៣៣៨
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 05, Oct 2013 (11798 Read)

ប្រាសាទ​រូងភ្នំ​បង្កប់​សាសនា​ នៅ​ប្រទេស​ឥណ្ឌា



 
ប្រាសាទ​រូងភ្នំ​បង្កប់​សាសនា​ នៅ​ប្រទេស​ឥណ្ឌា

ឥណ្ឌា ៖ អាចាន់តា ​(Ajanta Caves)​ គឺជា​រូងភ្នំ​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​ស្រុក ​អូរ៉ាន់ហ្គាបាដ​ នៃ​ខេត្ត​ ម៉ាហារ៉ាស្ត្រា ​ប្រទេស​ឥណ្ឌា។ ទី​នោះ​ឃើញ​មាន​ការ​កាត់​យក​ផ្ទាំងថ្ម​មក​ឆ្លាក់​ធ្វើ​ជា​ពុទ្ធ​រូប​ចំនួន​ ៣០ អង្គ។ រូង​ភ្នំ​នេះ​មាន​អាយុ​កាល​ប្រហែល​នៅ​ក្នុង​សតវត្សរ៍​ទី​២​ មុន​គ្រិស្តសករាជ។ វា​ប្រហែល​ជា​មាន​អាយុ ​៤៨០​ឆ្នាំ​ ឬ ៦៥០​ឆ្នាំ​ផង​ដែរ​ បន្ទាប់ពី​កំណើត​គ្រិស្តសករាជ។

តាមរយៈ​រូង​ភ្នំ​នេះ​គេ​សង្កេត​ឃើញ​ថា​ សិល្បៈ​គំនូរ​ និង​ចម្លាក់​របស់​ប្រទេស​ឥណ្ឌា​ នា​សម័យ​កាល​នោះ​ គឺ​ឈាន​ដល់​ចំណុច​កំពូល​តែ​ម្តង​។ ជា​ពិសេស​គេ​សង្កេត​ឃើញ​ថា សិល្បៈ​គំនូរ​ដែល​ស្តី​ពី​ព្រះពុទ្ធសាសនា​ដោយ​គេ​បាន​ដាប់​ថ្ម​ឆ្លាក់​រូប​ព្រះពុទ្ធ​ដែល​មាន​រឿង​តំណាល​ផង​ដែរ។ វា​ជា​រូងភ្នំ​កែច្នៃ​ដោយ​មនុស្ស​ដែល​មាន​ពីរ​ក្រុម។ ក្រុម​ទី​មួយ ​វា​មាន​ប្រវត្តិ​ប្រហែល​ជា​នៅ​ក្នុង​សតវត្សរ៍​ទី​២ ​មុន​គ្រិស្តសករាជ ​និង​មួយ​ទៀត​ប្រហែល​ជា​កសាង​នៅ​ចន្លោះ ​៤០០​ឆ្នាំ ​ទៅ​ ៦៥០​ឆ្នាំ។ នេះ​បើ​យោង​ទិន្នន័យ​ចាស់ ខណៈ​ទិន្នន័យ​របស់​លោក ​វ៉ុលទ័រ អ៊ិម ស្ពីង ថា​វា​មាន​ប្រវត្តិ​ប្រមាណ​ជា​ ៤៦០​ឆ្នាំ ​ទៅ​ ៤៨០​ឆ្នាំ។

តំបន់​រូង​ភ្នំ​នេះ​ត្រូវ​ក្រុម​ការងារ​ផ្នែក​បុរាណវិទ្យា​ឥណ្ឌា​ (ASI)​ អភិរក្ស​នៅ​ឆ្នាំ​១៩៨៣ ហើយ​វា​ក្លាយ​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ផង​ដែរ។

រូងភ្នំ​នេះ​ស្ថិត​នៅ​ខេត្ត ​ម៉ាហារ៉ាស្ត្រា ​ក្បែរ​ភូមិ​ ចាល់ហ្គាអុន​ និង​ភូមិ ​អាជីនថា ដោយ​មាន​ចម្ងាយ​ ៥៩​ គីឡូម៉ែត្រ​ ពី​ផ្លូវ​រថភ្លើង​ភូមិ​ ចាល់​ហ្គាអុន ​ដែល​ជា​បណ្តាញ​ខ្សែ​រថភ្លើង​ចេញ​ដំណើរ​ពី​ក្រុង​ ញូវដែលី​ មក​ក្រុង​បុមបៃ ​នោះ។ វា​មាន​ចម្ងាយ​ ១០៤​គីឡូម៉ែត្រ​ពី​ទី​ក្រុង ​អូរ៉ាន់​ហ្គាបាដ។ វា​មាន​ចម្ងាយ​ ១០០​ គីឡូម៉ែត្រ​ ពី​រូង​ភ្នំ​មួយ​ទៀត​ឈ្មោះ​ថា ​រូងភ្នំ​អេឡូរ៉ា ​(Ellora Caves) ​ដែល​មាន​ប្រាសាទ​សាសនា​ហិណ្ឌូ​(Hindu) ​និង​ប្រាសាទ​សាសនា​ចែន ​(Jain) ​ដោយ​មាន​លក្ខណៈ​ល្អ​ប្រណីត​ដូចជា​ សាសនា​ព្រះពុទ្ធ​នៃ​រូងភ្នំ​អាចាន់តា ​នេះ​ដែរ។ គេ​ឃើញ​រូងភ្នំ​អាចាន់តា ​នៅ​ភាគ​ខាង​ត្បូង​គឺជា​តំបន់​ជ្រលង​ភ្នំ មាន​រាង​ដូចជា​អក្សរ​អ៊ុយ ​(U)​ មាន​ទន្លេ​តូច​មួយ​ឈ្មោះ ​វ៉ាហ្គូរ៉ា ​(Waghora)​ហូរ​កាត់។ បច្ចុប្បន្ន​ទី​នេះ​គេ​បាន​ធ្វើ​ផ្លូវ​ដើរ​ឆ្លងកាត់​ជ្រលង​ភ្នំ​នោះ ខណៈ​ពី​ដើម​គ្រាន់​តែ​មាន​ជណ្តើរ​បុរាណ​ដើរ​ប៉ុណ្ណោះ​។ ជ្រលង​ភ្នំ​នោះ​មាន​ជម្រៅ​ចាប់​ពី​ជាង​ ១០ ​ម៉ែត្រ​ទៅ​ដល់​ ៣៣,៥ ​ម៉ែត្រ៕


រូបភាពរូងភ្នំ អាចាន់តា (Ajanta Caves):










រូបភាពរបស់ប្រាសាទ Kailasanatha នៅរូងភ្នំ Ellora:









ប្រភព
ទស្សនាវីដេអូ

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 22, Oct 2018 (3986 Read)
បុណ្យកឋិនទានមហាសាមគ្គី
Public date : 06, Jun 2012 (33765 Read)
Introduction to 5000-years.org's features
Public date : 02, Dec 2014 (6476 Read)
ដំណឹងសិក្សាព្រះធម៌​ក្នុង​ឆ្នាំសិក្សា​ថ្មី
Public date : 29, Jul 2019 (13228 Read)
បុណ្យ​បញ្ចុះ​បឋម​សិលា​សាលារៀន​ពុទ្ធិក​បឋម​សិក្សា​
Public date : 30, Jun 2015 (11895 Read)
កិច្ចសម្ភាសន៍​អំពីការ​ងារ​ស្កាន​ព្រះត្រៃ​បិដក​របស់​គេហទំព័រ​៥០០០​ឆ្នាំ​ ជាមួយ​វិទ្យុ​ abc អូស្ត្រាលី​
Public date : 29, Jan 2015 (6086 Read)
សៀវភៅថ្មី​ ៥ក្បាល
Public date : 12, Jun 2013 (10410 Read)
គេហទំព័រ៥០០០ឆ្នាំមានអាយុ២ឆ្នាំហើយ
Public date : 31, Jul 2019 (8356 Read)
បុណ្យវិសាខបូជា វត្តសុវណ្ណបទុម
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).