Sunday, 28 Nov B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 140,527
Today
Yesterday 180,707
This Month 4,538,773
Total ២៣៥,១០២,៧៥៨
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 24, Nov 2020 (8800 Read)

រឿង​ចក្កនឧបាសក



 
រឿង​ចក្កនឧបាសក
(ចាក អ. សម្មា.)
(ឱជារស​នៃ​សច្ច​ធម៌​ ចាត់​ជា​ឱសថ​ទិព្វ​ក្នុង​លោក)

នៅ​សីហឡ​ទ្វីប​ មាន​ឧបាសក​ម្នាក់​ឈ្មោះ​ចក្កនៈ ឧបាសក​នោះ​កាល​នៅ​ពី​ក្មេង ម្តាយ​កើត​រោគ​ក្នុង​សរីរះ ហើយ​យក​ពេទ្យ​មក​មើល​រោគ​នោះ​។ ពេទ្យ​ប្រាប់​ថា បើ​បាន​សាច់​ទន្សាយ​ស្រស់​យក​មក​ធើ្វ​ថ្នាំ ទើប​រម្ងាប់​រោគ​នេះ​បាន។ ឮ​ពាក្យ​ពេទ្យ​ដូច្នោះ បង​ក៍​បង្គាប់​ចក្កនៈ​ជា​ប្អូន​ថា ចូរ​ឯង​ទៅ​ឯ​ស្រែ​នុះ​ស្វែង​រក​សាច់​ទន្សាយ​ស្រស់​យក​មក​ធ្វើ​ថ្នាំ ។ គ្រា​នោះ​ចក្កនៈ​ក៏​ទៅ​តាម​បង្គាប់​បង​បាន​ឃើញ​ទន្សាយ​មួយ​កំពុង​ស៊ី​សន្ទូង​ដែល​លាស់​ខ្ចី​ខៀវ​នៅ​វាល​ស្រែ ។ ឯ​ទន្សាយ​ឃើញ​ចក្កនៈ​ភ័យ​ណាស់ ក៏​ស្ទុះ​បោល​ទៅ​ ទាក់​ជើង​នឹង​វល្លិ៍​ស្មៅ​ក៏​ឮ​សូរ​កិរិកិរិ ។

ចក្កនៈឧបាសក ឮ​សូរ​សម្លេង​ស្រែក​នោះ ក៏​ចូល​ទៅ​ចាប់ បំណង​នឹង​សម្លាប់​យក​សាច់​ធ្វើ​ឱសថ ឲ្យ​ម្តាយ​ដែក​កំពុង​ឈឺ ស្រាប់​តែ​មាន​គំនិត​មួយ​ផុស​ឡើង​ថា អញ​មិន​គួរ​ផ្តាច់​បង់​ជីវិត​សត្វ​ដទៃ ព្រោះ​ជីវិត​ម្តាយ​អញ​ឡើយលុះ​គិត​ដូច្នេះ​ហើយ ក៏​លែង​ទន្សាយ​នោះ ដោយ​ពោល​ពាក្យ​​ប្រកប​ដោយ​សេចក្តី​អាណិត​អាសូរ​ថា ទន្សាយ អ្នក​ទៅ​ចុះ ចូរ​ទំពារ​ស៊ី​ស្មៅ​នឹង​ទឹក​ជា​មួយ​ទន្សាយ​ទាំង​ឡាយ​ក្នុង​ព្រហារណ្យ តាម​សេចក្តី​គាប់​ចិត្ត​អ្នក​ចុះ យើង​ឥត​សម្លាប់​អ្នក​ទេ អ្នក​កុំ​ភ័យ​ឲ្យ​សោះ ។

ទន្សាយ​ក៏​បោល​ចូល​ទៅ​ក្នុង​ព្រៃ​ទៅ ។ លុះ​ចក្កនៈ​ត្រឡប់​ទៅ​ផ្ទះ​វិញ បង​ក៏​សួរ​ថា​ឯ​ណា​ទន្សាយ ? គាត់​ប្រាប់​តាម​រឿង​រ៉ាវ​សព្វ​គ្រប់​បង​ស្តី​បន្ទោស​ជា​ច្រើន ទើប​គាត់​ចូល​ទៅ​ជិត​ម្តាយ ហើយ​ពោលសច្ចវាចា​ថា ខ្ញុំ​តាំង​ពី​កើត​មក​ធំ​ប៉ុណ្ណេះ មិន​ដែល​សម្លាប់​សត្វ​ដល់​ម្តង​ឡើយ​ដោយ​សច្ចវាចា​នេះ សូម​ឲ្យ​រោគ​ជា​សះ​ស្បើយ​មួយ​រំពេច ។ មាតា​ក៏​ជា​ស្រឡះ​ចាក​រោគ​ក្នុង​ពេល​ដែល​ចក្ក​នៈ​ជា​កូន​ធ្វើ​សត្យា​ធិដ្ឋាន​នោះ ។ 


អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 30, Jul 2021 (23825 Read)
ព្រះ​ធម៌​អាច​រម្ងាប់​សេចក្តី​សោក​បាន​ឆាប់​រហ័ស
Public date : 26, Aug 2019 (12538 Read)
រឿងពារាណសីសេដ្ឋីបុត្រ
Public date : 05, Sep 2019 (53721 Read)
គុណ​នៃ​ការ​ធ្វើ​ទាន​ចំពោះ​បុញ្ញ​ក្ខេត​ដ៏​ប្រសើរ
Public date : 26, Aug 2021 (24251 Read)
រឿងវិរិយបណ្ឌិត
Public date : 24, Jul 2019 (37108 Read)
កុំ​ធ្វើ​បាប​មនុស្ស​មាន​ខន្តី ប្រយ័ត្ន​ផែន​ដី​ស្រូប
Public date : 26, Jul 2019 (11180 Read)
ការ​ឈ្លាស​វៃ​មិន​ដែល​ស្លាប់​ដោយ​ឧបាយកល​អ្នក​ដទៃ
Public date : 05, Nov 2020 (23175 Read)
រឿង​ប្រេត​ញី​ស៊ី​ខ្ទុះ​ឈាម
Public date : 26, Aug 2019 (22314 Read)
រឿងសុជាតកុមារ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).