Sunday, 11 Apr B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 135,355
Today
Yesterday 176,887
This Month 3,146,365
Total ១៨៦,៩៨២,៥៨០
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 06, Nov 2020 (9652 Read)

បុណ្យ​រមែង​សម្រេច​តាម​បំណង​អ្នក​ធើ្វ ដែល​បាន​តាំង​បា្រថ្នា



 
រឿង​នាន​រោហិណ៌
(ចាក ធ. ខុ.)
(បុណ្យ​រមែង​សម្រេច​តាម​បំណង​អ្នក​ធើ្វ ដែល​បាន​តាំង​បា្រថ្នា)

មាន​សេចក្តី​ដំណាល ព្រះ​ងនុវុទ្ធ​ដ៏​មាន​អាយុ បាន​នាំ​ភិក្ខុ​ជា​បរិថវារនមន្តមក ក៏​នាំ​គ្នា​មក​ថ្វាយ​បង្គំ បាត់​តែ​នាង​រោហិណី​ជា​ប្អូន​បង្កើត​មិន​ឃើញ​មក​ថ្វាយ​បង្គំ ។ ព្រះ​ថេរៈ​ក៏សួរ​ដំណឹង​បាន​ជ្រាប​ដោយ​ព្រះ​ញាតិ​វង្ស​ប្រាប់​ថា នាង​មាន​សេចក្តី​អៀន​ខ្មាស់​ជា​ពន់​ពេក​ ព្រោះ​កើត​រោគ​សើរ​ស្បែក​(ស្រែង)​បាន​ជា​មិន​មក ។

ព្រះ​ថេរៈ​ក៏​បង្គាប់​ឲ្យ​គេ​ហៅ​មក កាល​បើ​នាង​មក​ដល់​ហើយ​ថ្វាយ​បង្គំ​ព្រះ​ថេរៈ​ដោយ​គោរព លោក​សួរ​ថា ហេតុអ្វី​បាន​ជា​នាង​មិន​មក? នាង​ទូល​តាម​អាការៈ​នៃ​សេចក្តី​អៀន​ខ្មាស់​ចំពោះ​ថេរៈ​ៗ ក៏​សួរ​បន្ត​ទៅ​ទៀត​ថា​ចុះ​ក្រែង​នាង​មិន​ចង់​ធ្វើ​បុណ្យ​ទេ​ឬ? ឲ្យ​ខ្ញុំ​ព្រះ​ករុណា​ធ្វើ​បុណ្យ​អ្វី? ចូរ​នាង​សាង​អាសន​សាលា​មួយ​ទៅ​។ នាង​ថា​ចុះ​ខ្ញុំ​ព្រះ​ករុណា​បាន​អ្វី​ធ្វើ? ព្រះ​ថេរៈ​សួរ​ថា ចុះ​នាង​មាន​គ្រឿង​បសាធន​ភណ្ឌ​ដែរ​ឬ? នាង​ឆ្លើយ​ថា​មាន។ បើ​ដូច្នោះ​ចូរ​នាង​លក់​របស់​នោះ យក​ប្រាក់​មក​សង់​សាលា​ចុះ​។ នាង​សួរ​ថា​បាន​នរណា​គេ​ជួយ​សង់​ឲ្យ​ខ្ញុំ​ព្រះ​ករុណា? ព្រះ​ថេរៈ​ក៏​និយាយ​អង្វរ​ក្រុម​ញាតិ​ដែល​នៅ​អង្គុយ​ជិត​ថា សូម​ឲ្យ​ជួយ​ធ្វើ​សាសន​សាលា​នាង​រោហិណី​ផង អាត្មា​នឹង​ជួយ​ឧបត្ថម្ភ​ក្នុង​កិច្ច​កសាង​នេះ​ដែរ ។ ឯ​ក្រុម​ញាតិ​ គេ​មាន​សេចក្តី​អាណិត​នាង​រោហិណី​នេះ​ណាស់ នឹង​គោរព​តាម​ពាក្យ​អង្វរ​នៃ​ព្រះ​ថេរៈ​ផង ក៏​ជួយ​ធ្វើ​ដោយ​ស្មោះ​ស័គ្រ។

ព្រះ​ថេរៈ​បាន​ឲ្យ​ទៅ​នាំ​ទព្វ​សម្ភារៈ សម្រាប់​ការ​កសាង​នេះ​ហើយ​បង្គាប់​ឲ្យ​ធ្វើ​សាលា ចាប់​តាំង​ពី​ពេល​ក្រាល​រនាប​រួច ព្រម​ទាំង​ឲ្យ​តាក់​តែង​អាសនៈ​នឹង​ដង​ទឹក​ដំកល់​ទុក សម្រាប់​ប្រើ​ប្រាស់​លើ​សាលា​ជា​និច្ច​និរន្តរ៍ កុំ​ឲ្យ​អាក់​ខាន​មួយ​ពេល​ណា​ឡើយ ។ នាង​រោហិណី​ក៏​ទទួល​ធ្វើ​តាម​បង្គាប់​បង​ឥត​មាន​ខ្ចោះ ត្រា​តែ​ដល់​រោគ​សើរ​ស្បែក សះ​ស្បើយ​ស្រពោន​ថយ​ចុះ​បន្តិច​ម្តងៗ ដោយ​អំណាច​នៃ​បុញ្ញ​កម្ម​ដែល​នាង បាន​បោស​សំអាត​សាលា​ជា​ដើម ។

ថ្ងៃ​មួយ​នាង​បាន​ចាត់​ចែង​ទាន​ដ៏​ថ្លៃ​ថ្លា ប្រគេន​ដល់​ភិក្ខុ​សង្ឃ​មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន លើ​អាសន​សាលា​របស់​នាង​ ។ លុះ​ព្រះ​បរម​គ្រូ​សម្រេច​ភត្ត​កិច្ច​ហើយ ទ្រង់​ត្រាស់​សួរ​ព្រះ​អនុរុទ្ធ​ថា ហៃ​អនុរុទ្ធ អ្នក​ណា​ជា​ម្ចាស់​ទាន​នេះ ព្រះ​អនុរុទ្ធ​ទូល​ថា បពិត្រ​ព្រះ​មាន​ជោគ នាង​រោហិណី ជា​ប្អូន​ស្រី​ខ្ញុំ​ព្រះ​អង្គ​ជា​ម្ចាស់​ទាន​នេះ ។ ចុះ​នាង​នៅ​ឯ​ណា? បពិត្រ​ព្រះ​អង្គ​នាង​នៅ​ក្នុង​ផ្ទះ ។ ព្រះ​អង្គ​ក៏​ត្រាស់​ឲ្យ​ព្រះ​អនុរុទ្ធ​ហៅ​នាង​មក តែ​មិន​មក ទើប​ទ្រង់​ត្រាស់​ហៅ​ផ្ទាល់​ព្រះ​អង្គ ត្រា​តែ​នាង​មក ក៏​ទ្រង់​សួរ​ថា នាង​រោហិណី! ហេតុ​អ្វី​បាន​ជា​នាង​មិន​មក? នាង​ទូល​ថា ខ្ញុំ​ព្រះ​អង្គ​មាន​សេចក្តី​អៀន​ខ្មាស់​ណាស់​ព្រោះ​តែ​កើត​រោគ​សើរ​ស្បេក ។

រោគ​នេះ​កើត​ដល់​នាង តើ​នាង​ដឹង​ថា​កើត​ឡើង​ដោយ​ហេតុ​អ្វី? នាង​ទូល​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះ​អង្គ​មិន​ដឹង​សោះ ។ ព្រះ​អង្គ​ត្រាស់​ថា រោគ​សើ​ស្បែក​កើត​ឡើង ដោយ​សេចក្តី​ក្រោធ ។ នាង​ក៏​សួរ​បុព្វ​កម្ម ដែល​ខ្លួន​កសាង​ពី​បុរេ​ជាតិ ចំពោះ​ព្រះ​អង្គ​ៗ​ត្រាស់​ថាៈ


ក្នុង​កាល​ពី​ព្រេង​ព្រឹទ្ធ​យូរ​យាណាស់​មក​ហើយ នាង​បាន​ជា​អគ្គ​មហេសី​នៃ​ព្រះ​ចៅ​ក្រុង​ពារាណសី ។ ក្នុង​ចំណោម​ស្រី​ស្នំ​​ស្រី​ង្គារ​ទាំង​អស់​ជា​ព្រះ​រាជ​បរិវារ មាន​ស្រី​របាំ​ម្នាក់​មាន​រូប​ល្អ​ស្រស់​របស់​ជា​ទី​គាប់​ព្រះ​ទ័យ​ព្រះ​រាជា ទ្រង់​បាន​រួម​រស​មេត្រី​ស្នេហា​តាម​ភាព​នៃ​បុថុជ្ជន​ជា​និច្ច​កាល ឥត​មាន​ប្រែ​ព្រះ​ទ័យ​ទៅ​ស្នេហា​លើ​រូប​នាង​ជា​អគ្គ​មហេសី ឬ​ស្រី​ស្នំ​ឯ​ទៀត​ឡើយ ម្ល៉ោះ​ហើយ​អគ្គ​មហេសី ក៏​មាន​សេចក្តី​ប្រចណ្ឌ​ច្រណែន​ឈ្នា​និះ​ចង​គំនុំ​នឹង​ស្រី​របាំ​នោះ​ថា អញ​នឹង​ធ្វើ​ហង​ឲ្យ​មាន​សេចក្តី​ទុក្ខ​លំបាក​ជា​មិន​ខាន លុះ​គិត​ដូច្នេះ​ក៏​បង្គាប់​ឲ្យ​ស្រី​ស្និទ្ធ​ស្នាល​មួយ​រូប​យក​ខ្ញែរ​មក ទើប​នាង​លប​គោះ​លំអិត​ខ្ញែរ​ដាក់​លើ​ដំណេក​នាង​របាំ​នោះ ពេល​គោះ​ហើយ ក៏​ចូរ​ទៅ​រក​នាង​របាំ​ប្រឡែង​គ្នា​លេង ធ្វើ​ហាក់​ដូច​ជា​មាន​សេចក្តី​រាប់​រក​ណាស់ ហើយ​គោះ​លំអិត​ខ្ញែរ​ដាក់​លើ​សរីរះ​នាង​ទៀត ។​នាង​របាំ​ក៏​ខ្វា​ខ្ញាំ​សរីរះ​នោះ​ដរាប​ដល់​ដោល​ឡើង​ជា​ពក​តូច​ពក​ធំ នាង​រត់​ទៅ​ប្រះ​ខ្លួន​លើ​ដំណេក ក៏​ស្រាប់​តែ​រមាស់​ជា​ក្រៃ​លែង​ដោយ​មាន​លំអិត​ខ្ញែ​នៅ​លើ​ទី​នោះ​ឯង ។ អគ្គមហេសី​ក្នុង​កាល​នោះ បាន​មក​កើត​ជា​នាង​(រោហិណី) ហ្នឹង ។

លុះ​សំដែង​បុព្វកម្ម​ចប់​ ហើយ​សម្តេច​ព្រះ​ដ៏​មាន​បុណ្យ​ត្រាស់​ព្រះ​ពុទ្ធ​ដីកា​ត​ទៅ​ទៀត​ថា ម្នាល​នាង​រោហិណី នាង​បាន​ធ្វើ​កម្ម​យ៉ាង​នេះ​ឯង ព្រោះ​ហេតុ​នោះ សេចក្តី​ក្រោធ​សូម្បី​តែ​បន្តិច​ក្តី សេចក្តី​ច្រណែន​ក្តី​នាង​មិន​គួរ​ធ្វើ​ទេ ។

ចប់​ព្រះ​ធម៌​ទេសនា​កាល​ណា នាង​រោហិណី​ក៏​បាន​សម្រេច​សោតា​បន្តិផល​ក្នុង​ពេល​នោះ នឹង​មាន​សរីរះ​ស្អាត​បាត​សមរម្យ​ល្អ​ដូច​ជា​មាស​ទឹក​ដប់ លុះ​អស់​អាយុ​ពី​លោក​នេះ​ទៅ​ បនា​ទៅ​កើត​ក្នុង​ឋាន​តាវតឹង្ស ជា​ចន្លោះ​ដែន​ទេវបុត្រ​ទាំង​៤​អង្គ មាន​រូប​រាង​ល្អ​ឆ្នើម​គួរ​ជា​ទី​ចាប់​ចិត្ត​នៃ​ទេវបុទ្រ​ទាំង​នោះ​ជា​ពន់​ពេក ។ ព្រោះ​តែ​រូប​នាង​ឆើត​យ៉ាង​នេះ​បាន​ជាទេវបុត្រ​ទាំង​៤​មាន​ចិត្ត​ប្រតិព័ទ្ធ​ជា​អស្ចារ្យ​ ជជែក​តវ៉ា​គ្នា ដណ្តើម​នាង​ធ្វើ​ជា​អគ្គ​មហេសី​រៀង​ៗ​ខ្លួន តែ​មិន​ដាច់​ស្រាច់ ក៏​នាំ​នាង​រោហិណី​ស្រ្តី​ល្អ​ឆ្នើម​ទៅ​ប្តឹង​សម្តេច​អមរិន្ទ្រា​ធិរាជ​សូម​ទ្រង់​កាត់​សេចក្តី​រក​យុត្តិធម៌​ឲ្យ ។

ផ្តាស​ទៅ​ទៀត​សម្តេច​អមរិន្ទរាធិរាជ គ្រាន់​តែ​ទត​ព្រះ​នេត្រ ចំ​រូប​នាង​រោហិណី​ពេល​ណា​ក៏​មាន​ព្រះ​ទ័យ​ស្រឡាញ់​ហួស​ទេវបុត្រ​ទាំង​៤​អង្គ ទើប​ទ្រង់​ត្រាស់​សួរ​ថា អ្នក​ទាំង​ឡាយ​មក​នេះ​មាន​ការ​អ្វី? ទេវបុត្រ​ក៏​ក្រាប់​បង្គំ​ទូល​ពី​រឿង​រោហិណី ថា ខ្លួន​មាន​សេចក្តី​ស្រឡាញ់​គ្រប់​ៗ​គ្នា ។ ព្រះ​ឥន្ទ​ត្រាស់​សួរ​ទេវបុត្រ​ទាំង​៤​ថា ចិត្ត​អ្នក​រាល់​គ្នា តាំង​ពី​ឃើញ​រូប​នាង​រោហិណី កើត​មាន​សេចក្តី​ស្រឡាញ់​យ៉ាង​ណា​ខ្លះ? ចូរ​អ្នក​រ៉ាយ​រ៉ាប់​សេចក្តី​មក​មើល ។

ទេវបុត្រ​ទី​១​ទូល​ថា ចិត្ត​ខ្ញុំ​ព្រះ​អង្គ​នៅ​មិន​ស្ងៀម​សោះ តាំង​ពី​ឃើញ​រូប​នាង​កាល​ណា ចេះ​តែ​ផ្អូក​ផ្អើស​អរភ័យ​ជា​និច្ច​ហាក់​ដូច​ស្គរ​ជ័យ ដែល​នៅ​កណ្តាល​រឿង​ណរង្គ នៃ​សមរភូមិ​ដូច្នោះ ។
ទេវបុត្រ​ទី២​ទូល​ថា ចិត្ត​ខ្ញុំ​ព្រះអង្គ​ស្រឡាញ់ នាង​រោហិណី​ណាស់ តែង​តែ​ហូរ គ្រប​ដណ្តប់​លើ​រូប​នាង​មិន​ដាច​ពេល​វេលា​ណា​ទេ ហាក់​ដូច​ជា​ទឹកឈូរ ដែល​ហូរ​ចុះ​ពី​លើ​កំពូល​ភ្នំ​ដូច្នោះ ។
ទេវបុត្រ​ទី​៣​ទូល​ថា ចិត្ត​ខ្ញុំ​ស្រឡាញ់​នាង​រោហិណី​ខ្លាំង​ណាស់​ព្រះអង្គ សូម្បី​ចក្ខុ​ទាំង​គូ​របស់​ខ្ញុំ​ដែល សំឡឹង​នាង​នោះ​ស្ទើរ​តែ​លៀន​ចេញ​មក​ដូច​ជា​ភ្នែក​ក្តាម​ទៅ​ហើយ ។
ទេវបុត្រ​ទី​៤​ទូល​ថា​បពិត្រ​ព្រះ​ឧប្បត្តិ​ទេវា​វង្ស! ចិត្ត​ខ្ញុំ​ព្រះ​អង្គ​តាំង​ពី​ឃើញ​នាង​រោហិណី​កាល​ណា​មិន​បាន​នៅ​ហ្នឹង​តាម​ធម្មតា​ទេ ចេះ​តែ​ឆ្លេឆ្លា​ចុះ​ឡើង​ៗ​ដូច​ជា​កន្ទុយ​ទង់​ដែល​គេ​លើក​ឡើង​លើ​កំពូល​ចេតិយ​ដូច្នោះ​ឯង ។


សម្តេច​អមរិន្ទ្រា​ធិរាជ​ទ្រង់​ព្រះ​សណ្តាប់ សេចក្តី​រាយ​ការណ៍​នៃ​សេចក្តី​ស្រឡាញ់​ដែល​មាន ចំពោះ​លើ​រូប​នាង​រោហិណី របស់​ទេវបុត្រ​ទាំង​៤​នោះ​ចប់​ហើយ​មាន​បន្ទូល​ថា ចិត្ត​អ្នក​រាល់​គ្នា​ដែល​ស្រឡាញ់​នេះ​បើ​តាម​ខ្ញុំ​យល់​ថា​នៅ​អត់​ទ្រាំ​បាន មិន​ទាន់​ជា​ខ្លាំង​ណាស់​ណា​ទេ ឯ​ចិត្ត​ខ្ញុំ​វិញ ចាប់​តាំង​ពី​ឃើញ​រូប​នាង​នេះ ក៏​មាន​សេចក្តី​ស្រឡាញ់​ជា​អស្ចារ្យ ទាំង​បាន​ប្តេជ្ញា​ថា បើ​មិន​បាន​នាង​រោហិណី​នេះ​ធ្វើ​ជាអគ្គមហេសី​ទេ មុខ​ជា​ស្លាប់​ក្នុង​ទី​នេះ​ដោយ​ពិត​បើ​បាន​ធ្វើ​ជា​មហេសី ទើប​មាន​ជីវិត​រស់​ត​ទៅ បាន​ឃើញ​មុខ​អ្នក​រាល់​គ្នា ។

ទៅ​បុត្រ​ទាំង​នោះ​បាន​ព្រះ​បន្ទូល​តប នៃ​សក្កទេវរាជ​ហើយ​ក៏​ព្រម​ព្រៀង​គ្នា​លើក​នាង​រោហិណី​ថ្វាយ​ជា​រង្វាន់​ក៏​គាប់​ព្រះ​ទ័យ​ដល់​ព្រះ​អង្គ ដើម្បី​កុំ​ឲ្យ​ទ្រង់​សោយ​ព្រះ​ទី​វង្គត ។​ នាង​រោហិណី​ បាន​ឡើង​ឋានន្តរ ជា​អគ្គមហេសី​ ជាទី​ពេញ​ព្រះ​ទ័យ​នៃ​ព្រះ​ឥន្ទ​ជា​ពន់​ពេក ទ្រង់​តែង​មាន​សេចក្តី​ប្រោស​ប្រាណ​ចំពោះ​បបួល​ទៅ​លេង​ក្នុង​ទី​ណា​ៗ​របស់​នាង​ជា​ធម្មតា មិន​ដែល​ហ៊ាន​ហាម​ឃាត់ ឬ​ប្រកែក​នឹង​ពាក្យ​នោះ​ដល់​ម្តង​ណា​ឡើយ ។


ព្រោះ​ហេតុ​នោះ​បាន​ជា​លោក​សំដែង​ថា បុណ្យ​រមែង​ឲ្យ​សម្រេច​ប្រយោជន៍ តាម​សេចក្តី​ប្រាថ្នា គ្រប់​កាល​វេលា​ទាំង​ពួង ដូច​និទាន​នាង​រោហិណី​នេះ ។

អត្ថបទ​នេះ​ដក​សស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 25, Jul 2019 (32879 Read)
ព្រះ​បរិត្ត​អាច​ការ​ពារ​អាយុ​ជីវិត​ឲ្យ​រួច​ចាក​ភយន្ត​រាយ​បាន
Public date : 26, Jul 2019 (42271 Read)
រឿង​នាង​កល្យាណី
Public date : 05, Nov 2020 (20010 Read)
រឿង ចុន្ទសូករិកៈ
Public date : 22, May 2020 (2361 Read)
​​​​​​​ជវនហំសជាតក
Public date : 04, May 2020 (43724 Read)
អត្ថស្សទ្វារជាតក ( ទ្វារ​មុខ​នៃ​ប្រយោជន៍​ មាន​ ៦ )
Public date : 01, Jun 2017 (64555 Read)
រឿងព្រះបាទមន្ធាតុ
Public date : 26, Jul 2019 (11480 Read)
សេចក្តី​លោភ​នាំ​សត្វ​ឲ្យ​ហួង​ហែង​ហួស​ហេតុ
Public date : 27, Jul 2019 (20147 Read)
រឿង​ស្រ្តី​ពីរ​នាក់​ចង​ពៀរ​នឹង​គ្នា​
Public date : 27, Jul 2019 (27498 Read)
រឿង​នន្ទយក្ខ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).