Friday, 21 Jan B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 19,021
Today
Yesterday 108,427
This Month 1,771,225
Total ២៤២,៩៩១,៨២៤
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 24, Nov 2020 (66296 Read)

បុណ្យ​អាច​សម្រេច​ផល​បាន​តាម​បំណង​អ្នក​ធ្វើ



 
រឿង​នាង​បតិបូជិកា
(ចាក ធ. ខុ.)
(បុណ្យ​អាច​សម្រេច​ផល​បាន​តាម​បំណង​អ្នក​ធ្វើ)

រឿង​រ៉ាវ​នេះ​កើត​ឡើង​ប្រាកដ​នៅ​ឋាន​តាវតឹង្ស​ទេវលោក​ឯ​ណោះ ។

សេចក្តី​ថា មាលាភារី​ទេវបុត្រ នាំ​ពួក​ស្រ្តី​ទេព​អប្សរ​បវរ​កញ្ញា​មួយ​ពាន់​រូប​ទៅ​ក្រសាល​លេង​ក្នុង​ឧទ្យាន​នា​ឋាន​តាវតឹង្ស​នោះ ។ កញ្ញា​អប្សរ​៥​រយ​រូប​ជា​អ្នក​ឡើង​បេះ​ផ្កា ៥​រយ​រូប​ទៀត​ជា​អ្នក​រើស​យក​មក​ប្រដាប់​ឲ្យ​ទេវបុត្រ ។ ពួក​ស្រ្តី​ដែល​ឡើង​បេះ​ផ្កា​ទាំង​នោះ មាន​ស្រ្តី​ម្នាក់​រអិល​ធ្លាក់​ចុះ​មក​រលត់​ជីវិត​ដូច​ជា​អណ្តែត​ប្រទីប ។ វិញ្ញាណ​នៃ​ស្ត្រី​នោះ​អណ្តែត​ត្រសែត​រេរក​ភព​ថ្មី​ បាន​មក​កើត​ក្នុង​ត្រកូល​មួយ​នា​ក្រុង​សាវត្ថី ជា​ស្រ្តី​រលឹក​ឃើញ​ជាតិ ចាប់​តាំង​ពី​កើត​មក​ហើយ​នឹក​រឿយ​ៗ​ថា អញ​ជា​ភរិយា​នៃ​មាលាភារី​ទេវបុត្រ លុះ​ដឹង​ក្តី​ចំរើន​វ័យ​កាល​ណា​ តែង​ធ្វើ​ការ​បូជា​ដោយ​ផ្កា​នឹង​គ្រឿង​ក្រអូប​ជា​ដើម ប្រាថ្នា​ឲ្យ​កើត​ក្នុង​សំណាក់ប្តី(មាលាភារី) ។

នាង​មាន​អាយុ​១៦​ឆ្នាំ មាតាបិតា​បាន​ប្រកប​ផ្ទះ​សំបែង​ឲ្យ​នាង(ឲ្យ​មាន​ប្តី) នាង​តែង​ចាត់​ចែង​ទាន​ផ្សេងៗ មាន​សលាកភត្ត​បក្ខិកភត្ត នឹង​សំពត់​ចំណាំ​វស្សា​ជា​ដើម​ ថ្វាយ​ព្រះ​ភិក្ខុ​សង្ស ហើយ​ពោល​ប្រាថ្នា​ថា ចំណែក​បុណ្យ​នេះ សូម​បាន​ជា​បច្ច័យ​នៃ​ការ​កើត​ក្នុង​សំណាក់​ប្តី​របស់​ខ្ញុំ ។ ភិក្ខុ​ទាំង​ឡាយ​ក៏​កំណត់​នាម​ឲ្យ​នាង​នោះ​ថា បតិបូជីកា ព្រោះ​នាង​ធ្វើ​បុណ្យ​កុសល​អ្វី​ៗ​ តែង​ប្រាថ្នា​ប្តី​ដើម (មាលាភារី​ទេវបុត្រ) ។

នាង​បតិបូជិកា​តែង​បោស​សំអាត​អាសន​សាលា ដង​ទឹក​មក​ដំកល់​ទុក​នឹង​ក្រាល​អាសនៈ​ជា​និច្ច សម្រាប់​ព្រះ​ភិក្ខុ​សង្ឃ​ទាំង​ឡាយ ។ មាន​មនុស្ស​ដទៃ​ទៀត​ចង់​ថ្វាយ​សលាកភត្ត​ជា​ដើម ទើប​នាំ​យក​អម្រស់​អម្រ​មាន​អង្ករ​ជា​ដើម មក​ប្រគល់​ឲ្យ​នាង​ហើយ​ពោល​ថា ម្នាល​នាង ចូរ​នាង​ចាត់​ចែង​វត្ថុ​នេះ ធ្វើ​ជា​ចង្ហាន់​ថ្វាយ​ព្រះ​ភិក្ខុ​សង្ឃ។ នាង​ក៏​ចាត់​ចែង ដោយ​ចិត្ត​ត្រេក​អរ​ជាមហិមា ។

ការ​ដើរ​ទៅ​មក ជួយ​ចាត់​ចែង​ទាន​នេះ តែង​បាន​អានិសង្ស​រាល់​ៗ​ជំហាន ។
ថ្ងៃ​ក្រោយ​នាង​មាន​គភ៌ តាំង​នៅ​ក្នុង​ផ្ទៃ​គ្រប់​១០​ខែ​ហើយ ក៏​ប្រសូត្រ​បាន​បុត្រ​មួយ ។ ពេល​ដែល​កូ​នច្បង​ទៅ​មក​ដោយ​ជើង​បាន នាង​ក៏​មាន​កូន​តាម​លំដាប់​លំដោយ​៣​ទៀត រួម​ទាំង​អស់​បាន​៤ ។ នាង​បតិបូជិកា តែង​ឲ្យ​ទាន​បូជា ស្តាប់​ធម៌​ទេសនា រក្សា​សិក្ខាបទ​តាម​ប្រក្រតី លុះ​មាន​រោគ​ចូរ​មក​យាយី​ក្នុង​សរីរ​កាយ ក៏​ស្លាប់​ទៅ​បាន​ទៅ​កើត​ក្នុង​សំណាក់​មាលាភារី​ទេវបុត្រ​ជា​ប្តី​របស់​នាង នៅ​នា​ឋាន​តាវតឹង្ស​ដដែល ។ ទេវបុត្រ​ឃើញ​នាង​ទៅ​កើត​ដូច​ដើម​វិញ ក៏​ពោល​សួរ​ថា តាំង​ពី​ព្រឹក ម្តេច​ក៏​មិន​ឃើញ​នាង​សោះ តើ​នាង​ទៅ​ណា? បពិត្រ​លោក ខ្ញុំ​ច្យុត​ចាក​ទេវលោក​នេះ ។

ច្យុត​ទៅ​កើត​នៅ​ទី​ឋាន​ណា? ទៅ​កើត​ក្នុង​ត្រកូល​នា​ក្រុង​សាវត្ថី ។ ទៅ​កើត​នៅ​ទី​នោះ​អស់​កាល​ប៉ុន្មាន? តាំង​ពី​ខ្ញុំ​ចុះ​ចាប់​បដិសន្ធិ​គំរប់​១០​ខែ ក៏​ប្រសូតិ ដល់​អាយុ​១៦​ឆ្នាំ​មាតាបិតា​ខ្ញុំ​លោក​ឲ្យ​មាន​ប្តី​ខ្ញុំ​ទៅ​នៅ​រួម​មគ្គ​សំវាស​ជាមួយ​ប្តី​បាន​កូន​៤ ហើយ​តែង​ធ្វើ​បុណ្យ​ឲ្យ​ទាន ប្រាថ្នា​ឲ្យ​មក​កើត​ក្នុង​សំណាក់​លោក​វិញ ។ មនុស្ស​ទាំង​ឡាយ​មាន​អាយុ​ប៉ុន្មាន​ឆ្នាំ? ត្រឹម​តែ​មួយ​រយ ឆ្នាំ​ប៉ុណ្ណោះ ។ មនុស្ស​ទាំង​ឡាយ​មាន​អាយុ​មួយ​ឆ្នាំ​នេះ សុទ្ធ​តែ​ជា​អ្នក​ដេក​លក់​ដោយ​សេចក្តី​ប្រមាណ ឬ​ក៏​មាន​ធ្វើ​បុណ្យ​ទាន​អ្វី​ដែរ? មនុស្ស​ទាំង​អស់​សុទ្ធ​តែ​មាន​សេចក្តី​ប្រមាទ​ជា​និច្ច ព្រោះ​ប្រកាន់​ថា អាយុ​មួយ​រយ​នេះ​ហាក់​ដូច​ជា​អសង្ខេយ្យ​ផង ហាក់​ដូច​ជា​មិន​ចេះ​ចាស់​មិន​ចេះស្លាប់​ផង ។

មាលាភារី​ទេវបុត្រ​មាន​សេចក្តី​សង្វេគ​កើត​ឡើង​ក្នុង​ចិត្ត​ជា​អស្ចារ្យ លាន់​វា​ចារ​ថា ឱ​ហ្ន? មនុស្ស​ទាំង​ឡាយ​សុទ្ធ​សឹង​តែ​ជា​អ្នក​លិច​លង់​ក្នុង​ការ​ប្រមាទ តើ​អង្កាល់​ណា​ទើប​ផុត​ពី​សេចក្តី​ទុក្ខ​បាន។


អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 27, Jul 2019 (11073 Read)
រឿង​នាង​ពុទ្ធេ​ណី​
Public date : 20, Oct 2021 (18426 Read)
រឿង​ភរិយា​គោ​បាល និង សាហាយ​ពីរ​នាក់
Public date : 27, Jul 2019 (20697 Read)
រឿង​ស្រ្តី​ពីរ​នាក់​ចង​ពៀរ​នឹង​គ្នា​
Public date : 19, Jan 2020 (11060 Read)
រឿង​ឧបនន្ទសក្យបុត្តត្ថេរ
Public date : 25, Jul 2019 (7866 Read)
ឧគ្គហសូត្រ
Public date : 29, May 2017 (33725 Read)
ផែនដី (កប្យ) សព្វថ្ងៃនេះ ជាកប្យចម្រើន (ភទ្រកប្យ)
Public date : 19, Jan 2020 (70116 Read)
រឿង​ព្រះបាទ​បទុម​រាជ
Public date : 27, Jul 2019 (28252 Read)
រឿង​នន្ទយក្ខ
Public date : 26, Jul 2019 (10055 Read)
រឿង​អឌ្ឍ​មាស​ក​រាជ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
បរិច្ចាគទាន ABA 000 185 807 ឬវីង 081 81 5000
    ❂✿❂ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ ✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  លោក សាន្ត ពិសិដ្ឋ  ✿  ឧបាសិកា ស៊ីវ យ៉ក់លុយ  ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ ✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារមានដូចជាៈ ( ជឹង ហ្គេចគៀង និង ស្វាមី  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមី  ✿  ជឹង ងួនហៀង និងភរិយា  ✿  ជឹង ងួនធៀង និងភរិយា  ✿  ជឹង ងួនសេង និងភរិយា)  ✿  ឧបាសក ជឿន ហ៊ុយ ✿  ប្អូន សុត វាសនា និង ហិុន ជុំនិត និង សាង សះ និង ចន កែវ នៅកូរ៉េ  ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ ✿  ឧបាសិកា ទីម សុគន្ធ ✿   ឧបាសិកា លី យក់ខេន និងកូនចៅ ✿   ឧបាសិកា ទេព សុគីម ✿  ឧបាសក ឌៀប ថៃវ៉ាន់ ✿  ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា  ✿  លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន ✿  ឧបាសិកា ខេង ច័ន្ទលីណា ✿  ឧបាសិកា ជូ ឆេងហោ ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក យ៉ន់ សួន ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ប្អូន សុខ ចាន់ថា នៅកូរ៉េ  ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។ ❂✿❂      សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987  ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13  ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។      សូមអរព្រះគុណ និង សូមអរគុណ ។...