10
Tueday, 26 Jan B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 5,553
Today
Yesterday 184,981
This Month 4,887,244
Total ១៦៨,៦៣៤,២៥៨
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 24, Nov 2020 (55521 Read)

បុរស​ច្រើន​តែ​ឆ្កួត នឹង​រូប​ស្រ្តី​ព្រោះ​កាម​រាគៈ



 
រឿង​ស្រី​កំសត់
(ចាក អ. ឧ.)
(បុរស​ច្រើន​តែ​ឆ្កួត នឹង​រូប​ស្រ្តី​ព្រោះ​កាម​រាគៈ)

កាល​កន្លង​ទៅ​ហើយ​មាន​ស្រី​កំសត់​ម្នាក់​នៅ​ក្នុង​ក្រុង​ពារាណសី បាន​ឃើញ​ពួក​ស្រ្តី​ដែល​មាន​បុណ្យ​ស្លៀក​ពាក់​សំពត់​ពណ៌​ក្រហម​ដូច​ផ្កា​សិរមាន់​ក៏​ចង់​ស្លៀក​ដូច​គេ ទើប​ចូល​សារស័ព្ទ​ប្រាប់​មាតា​បិតា​ៗ​ពោល​ប្រាប់​ថា ហៃ​កូន​យើង​ជា​មនុស្ស​ទីទ័ល​ក្រ តើ​នឹង​បាន​សំពត់​បែប​នោះ​ពី​ណា​មក​ស្លៀក ។

នាង​ធីតា​ពោល​ថា​បពិត្រ​លោក​ឪពុក​លោក​ម្តាយ! បើ​ដូច្នោះ កូន​សុំ​ទាន​អនុញ្ញាត​ទៅ​ស៊ី​ឈ្នួល​គេ​ដែល​ជា​អ្នក​មាន​សម្បត្តិ​ស្តុក​ស្តម្ភ ។ កាល​មាតាបិតា​យល់​ព្រម​ហើយ នាង​ក៏​ចូល​ទៅ​សុំ​អ្នក​មាន​ម្នាក់​ដើម្បី ស៊ី​ឈ្នួល​យក​សំពត់​ពណ៌​ក្រហម​ផ្កា​សិរមាន់​នោះ ។ ឯ​ត្រកូល​នោះ​គេ​ប្រាប់​ថា បើ​នាង​នៅ​ធ្វើ​ការ​ឲ្យ​យើង គំរប់​៣​ឆ្នាំ ទើប​បាន​សំពត់​បែប​នោះ ។ នាង​ក៏​សុខ​ចិត្ត​ហើយ​ខំ​ធ្វើ​ការងារ បី​ដូច​ជា​របស់​ខ្លួន​មិន​ទាន់​គ្រប់​៣​ឆ្នាំ​ផង ដោយ​ជន​ជា​ម្ចាស់​នោះ​មាន​សេចក្តី​អាណិត​អាសូរ​ជា​ខ្លាំ ក៏​ឲ្យ​សំពត់​ពណ៌​ក្រហម​នោះ​នឹង​សំពត់​ដទៃ​ទៀត​ ដល់​នាង​នោះ ។

នាង​បាន​សំពត់​ហើយ ក៏​លា​ជន​ជា​ ចៅ​ហ្វាយ​នាយ​ត្រឡប់​ផ្ទះ​មាតាបិតា លុះ​បាន​ដល់​ពាក់​កណ្តាល​ផ្លូវ​ ក៏​ចុះ​ងូត​ទឹក ហើយ​ដាក់​សំពត់​នោះ​លើ​ច្រាំង ។ ខណះ​នោះ សាវក​ព្រះ​កស្សបសម្មាសម្ពុទ្ធ​មួយ​អង្គ ចោរ​លួច​យចីវរ​អស់ លោក​ស្លៀក​ដណ្តប់​បិទ​បាំង​រាង​កាយ​ដោយ​សម្បក​ឈើ និមន្ត​មក​ដល់​ទី​នោះ ។ គួរ​ឲ្យ​សរសើរ​ដល់​ចិត្ត​នាង​ណាស់ កាល​ព្រះ​ថេរៈ​និមន្ត​មក​​ដល់​នាង​បាន​ឃើញ​ហើយ ក៏​កើត​សេចក្តី​សង្វេគ​ថា ឱហ្ន លោក​ម្ចាស់​អង្គ​នេះ​ច្បាស់​ជា​ចោរ​លួច​យក​ចីវរ​ហើយ​បាន​ជា​ស្លៀក ដណ្តប់​សំពត់​សំបក​ឈើ​ដូច្នេះ​ម្យ៉ាង​ទៀត​អញ​ដែល​ក្រ​សំពត់​ស្លៀក​នេះ​ក៏​មក តែ​ពី​ជាតិ​មុន​មិន​បាន​ឲ្យ​ដល់ស្រមណ៍​កំណោរ​ព្រាហ្មណ៍ ឬ​ស្មូម​រូប​ណា​សោះ ដូច្នេះ​គួរ​អញ​លះ​ចោល​សេចក្តី​កំណាញ់​ក្នុង​ពេល​នេះ​ឲ្យ​បាន លុះ​គិត​ដូច្នេះ​ហើយ ក៏​ហែក​សំពត់​នោះ​ត្រង់​ពាក់​កណ្តាល​ ប្រគេន​មួយ​ចំណែក​ដល់​ព្រះ​ថេរៈ​អង្គ​នោះ ។

ព្រះ​ថេរៈ ក៏​និមន្ត​ចូល​ទៅ​ទី​កំបាំង ហើយ​ផ្លាស់​សំពត់​សំបក​ឈើ​នោះ​ចោល ស្លៀក​ដណ្តប់​រួច​និមន្ត​ចេញ​មក​វិញ ។ ឯ​សរីរៈ​របស់​លោក ដែល​បាន​ស្លៀក​ដណ្តប់​សំពត់​ពណ៌​ក្រហម ក៏​រុង​រឿង​មាន​ពន្លឺ​ឱភាស​ផ្សាយ ចេញ​ពី​រាង​កាយ​តែ​មួយ​បែប​វិស័យ​ដូច​ព្រះ​ទិនករ ដែល​ទើប​នឹង​រះ​ផុត​ចុង​ព្រឹក្សា ។

នាង​ឃើញ​ហើយ​អរ​ណាស់​នឹក​ក្នុង​ចិត្ត​ថា លោក​ម្ចាស់​របស់​អញ ពេល​មុន​មិនសូវ​សមរម្យ​សោះ​ឥឡូវ​ល្អ​ណាស់​រុង​រឿង​ណាស់ ដូច​ព្រះ​អាទិត្យ​ទើប​រះ​ដូច្នេះ​អញ​នឹង​ប្រគេន​សំពត់​ផ្ទាំង​ទី​ពីរ​នេះ​ទៀត​ ហើយ​ក៏​ប្រគេន ចំណែក​ទី​ពីរ​នោះ​ដល់​ព្រះ​ថេរៈ​តាំង​ប្រាថ្នា​ថា បពិត្រ​លោក​ម្ចាស់​ដ៏​ចំរើន​ដោយ​អំណាច​នៃ​ទាន​នេះ​ ខ្ញុំ​ម្ចាស់​បាន​កើត​ក្នុង​ភព​ណា​ក៏​ដោយ​សូម​ឲ្យ​មាន​រូប​ល្អ​ឆ្នើម បើ​បុរស​ណា​បាន​ឃើញ​ហើយ​សូម​កុំ​ឲ្យ​ទប់​ចិត្ត​បាន ម្យ៉ាង​ទៀត ជាតិ​ស្រី​ដូច​គ្នា​ក្នុង​លោក​នេះ​សូម​កុំ​ឲ្យ​ស្រី​ណា​មួយ​មាន​រូប​ល្អ​ផ្តាច់​ខ្ញុំ​ម្ចាស់​បាន​ឲ្យ​សោះ ។ ព្រះ​ថេរៈ​ធ្វើ​អនុមោទនា ហើយ​និមន្ត​ចៀស​ចេញ នាង​នោះ​បាន​ធ្វើ​បុណ្យ​ប៉ុណ្ណេះ លុះ​ស្លាប់​ទៅ​ក៏​បាន​កើត​ក្នុង​ឋាន​ទេវលោក សោយ​ទិព្វ​សម្បត្តិ​អស់​កាល​ជា​យូរ​លង់​ពេល​ច្យុត​ពី​ទេវលោក​មក​វិញ​ ក៏​បាន​កើត​ជា​ធីតា​នៃ​សេដ្ឋី​ឈ្មោះ​តិរិដិវច្ឆហ មាន​សម្បត្តិ​៨០​កោដិ នៅ​អរិដ្ឋ​បុរី​នាដែន​សីវិ នាង​មាន​រូប​ល្អ​ជា​ពន់​ពេក លើស​ពួក​ស្រ្តី ក្នុង​ដែន​នោះ ។

បុរស​ណា​ដែល​បាន​ឃើញ​នាង តែង​ឆ្កួត​ចិត្ត​ជា​និច្ច​មិន​ដែល​មាន​សតិ​ស្មារតី​តាំង​នៅ​នឹង​ធឹង​បាន​ឡើយ ព្រោះ​ហេតុ​នោះ​ពាន​ជា​មាតាបិតា​កំណត់​ឈ្មោះ​ឲ្យ​នាង​ ថា​ឧម្មាទន្តី​​មាន​អាយុ​១៦​ឆ្នាំ នាង​មាន​រូប​ល្អ​ណាស់ ល្អ​លើស​មនុស្ស​ជាតិ​ដូច​គ្នា ប្រៀប​ដូច​ជា​ស្រ្តី​ទេព​អប្សរ​បវរ​កញ្ញា​នា​ឋាន​សោឡស​សួគ៌​ល័យ ។ បុរស​ទាំង​ឡាយ​ជា​បថុជ្ជន​រូប​ណា​ក៏​ដោយ​បើ​បាន​ឃើញ​រូប​នាង​ហើយ តែង​តែ​ឆ្កួត​ចិត្ត មិន​ដែល​ធ្វើ​សតិ​ឲ្យ​នៅ​នឹង​បាន​ឡើយ​ប្រៀប​ដូច​ជា​បុគ្គល​ស្រវឹង​ស្រា ព្រោះ​ងប់​ចិត្ត​នឹង​កិលេស ។

តិរិដិវច្ឆ​សេដ្ឋី​ក៏​ចូល​ទៅ​ក្រាទូល​រឿង​រ៉ាវ​នោះ​ដល់ ព្រះ​រាជា​ម្ចាស់​សីវិវដ្ឋ​ថា បពិត្រ​ព្រះ​សម្មតិ​ទេ​វាង្ស នៅ​ផ្ទះ​ទូល​ព្រះ​បង្គំ​ជា​ម្ចាស់ មាន​ស្ត្រី​កែវ(ឥត្ថីរតន៍) កើត​ឡើង​ហើយ ស្រី​នេះ​សម​តែ​ធ្វើ​ជា​អគ្គមហេសី​នៃ ព្រះ​មហាក្សត្រ​ដូច្នេះ​សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស​បញ្ជូន​ហោរ​អ្នក​ទាយ​លក្ខណះ ឲ្យ​ទៅ​ពិនិត្យ​នាង​នោះ​ល្បង​មើល លុះ​ក្រាប​ទូល​យ៉ាង​នេះ​ហើយ ក៏​ត្រឡប់​មក​ផ្ទះ​វិញ ។

ខណះ​ជា​បន្ទាប់​ដែល​សេដ្ឋី​ត្រឡប់​ទៅ​ផ្ទះ​នោះ ព្រះ​មហាក្សត្រ​ជ្រើសរើស​ពួក​ព្រាហ្មណ៍​ដែល​ជា​អ្នក​ចេះ​ទាយ​លក្ខណះ​យ៉ាង​ចំណាន​ៗ បញ្ជូន​ទៅ​ឲ្យ​ពិនិត្យ​មើល​លក្ខណះ​សម្បត្តិ​នាង​ឧម្មទន្តី ។ ព្រាហ្មណ៍​ទាំង​ឡាយ​ទៅ​ដល់​ផ្ទះ​សេដ្ឋី​ហើយ​ក៏​បរិភោគ​នូវ​អាហារ​ភោជន​មាន​រស់​ឆ្ងាញ់​ដែល​សេដ្ឋី​បាន​រៀប​ចំ​ទទួល​ជា​កិត្តិយស ។


រស្មី ខណេ ក្នុង​ខណះ​ដែល​ពួក​ព្រាហ្មណ៍​កំពុង​តែ​បរិភោគ​អាហារ​ភោជន​នោះ នាង​ឧម្មាទន្តី​បាន​ដើរ​ចេញ​ពី​ក្នុង​បន្ទប់​ មក​កាន់​សំណាក់​ព្រាហ្មណ៍​ទាំង​នោះ​តាម​សេចក្តី​បង្គាប់​បញ្ជា​នៃ​សេដ្ឋី​ជា​បិតា ។ គួរ​ឲ្យ​អស្ចារ្យ​ណាស់ ព្រះ​រាជា​ទ្រង់​បញ្ជូន​ពួក​ព្រាហ្មណ៍​ទាំង​នោះ​ឲ្យ​មក​ពិនិត្យ​មើល​លក្ខណះ​ម្តេច​ក៏​មិន​ពិនិត្យ​មើល​បែ​ជា​ឆ្កួត​ទៅ​វិញ ព្រោះ​អ្វី? ព្រោះ​តែ​​រូប​សម្បត្តិ​របស់​នាង​ឧម្មាទន្តី​ល្អ​ពេក​ធ្វើ​ចិត្ត​ព្រាហ្មណ៍​ឲ្យ​ងប់​ឈ្លក់​ក្នុង​កិលេស ឆ្កួត​ទាំង​អស់​គ្នា ព្រាហ្មណ៍​មួយ​ពួក​លើ​ពំនូត​បាយ​បរិភោគ តែ​បែរ​ជា​​ដាក់​លើ​ក្បាល​ទៅ​វិញ មួយ​ពួក​ទៀត​គិត​តែ​ពី​ដើរ​ដាល់​ជញ្ជាំង​ដោល​ក្តារ មួយ​ទៀត​ដាក់​ដុំ​បាយ​ទៅ​ក្នុង​ចន្លោះ​ក្បិន​ស្មាន​ថា​មាត់​របស់​ខ្លួន ។

ឱ!អនិច្ចា​ប្រជា​លោក​សន្និវាស មាន​ចិត្ត​ជោគ​ជាំ​ទៅ​ដោយ​កិលេស​ណាស់​ហ្ន! មាន​តែ​ព្រះ​សម្មាសម្ពុទ្ធ​នឹង​ព្រះ​អរហន្តាខីណា​ស្រព​ទេ​ដែល​មិន​មាន​ចិត្ត​ងប់​នឹង​កិលេស ។ នាង​ឧម្មាទន្តី​ឃើញ​ព្រាហ្មណ៍​ឆ្កួត​អស់​ហើយ​ក៏​ពោល​ថា អើ ក្រែង​ព្រះ​រាជា​បញ្ជូន​អ្នក​ឲ្យ​មក​ពិនិត្យ​លក្ខណះ​ឬ? ម្តេច​ក៏​មិន​ពិនិត្យ​ទើប​បង្គាប់ ស្រ្តី​ដែល​ជា​ខ្ញុំ​បំរើ​ឲ្យ​ចាប់​អូស​កព្រាហ្មណ៍​ទាំង​នោះ​ចេញ​ពី​ផ្ទះ ។

ពួក​ព្រាហ្មណ៍​ត្រូវ​គេ​ច្រាន​ក្បាល​ចេញ​ពី​ផ្ទះ​មក ក៏​មាន​ស្មារតី​ឡើង​វិញ មាន​សេចក្តី​អៀន​ខ្មាស់​ណាស់ ទើប​ចង​គំនុំ​នឹង​នាង ហើយ​ទូល​បង្គាច់​កេរ្តិ៍​ពី​នាង ថ្វាយ​ព្រះ​មហាក្សត្រ​ថា បពិត្រ​ព្រះ​សម្មតិទេព នាង​នោះ​ជា​ស្រី​កាឡកណ្ណី មិន​សម​ធ្វើ​ជា​អគ្គមហេសី​ព្រះ​អង្គ​ឡើយ ។ ព្រះ​រាជា​ទ្រង់​ព្រះ​សណ្តាប់​ហើយ ក៏​ពុំ​បាន​បញ្ជូន​រាជ​បុរស​ឲ្យ​ទៅ​នាំ​ស្រ្តី​នោះ​មក​ធ្វើ​ជា​អគ្គមហេសី​ឡើយ ដោយ​ទ្រង់​ជឿថា នាង​ជា​ស្រ្តី​ចង្រៃ​កាឡកណ្ណី​មែន ។

ដំណឹង​នោះ​មិន​ស្ងប់​ស្ងៀម ក៏​លិច​ឮ​ដល់​នាង​ឧម្មាទន្តី នាង​ក៏​ចង​គំនុំ​ព្រះ​រាជា​ថា ហេតុ​នេះ​ចូរ​លើក​ទុក​សិន​ចុះ គង់​មាន​ថ្ងៃ​ណា​មួយ ព្រះ​រាជា​នឹង​ឃើញ​អញ ហើយ​ឆ្កួត​ជា​មិន​ខាន សឹម​អញ​ផ្ចាញ់​ផ្ចាល​ឲ្យ ។ ឯ​សេដ្ឋី​បិតា កាល​បើ​ដឹង​ថា ស្តេច​មិន​សព្វ​ព្រះ​ទ័យ​នឹង​បុត្រី​របស់​ខ្លួន​ហើយ ក៏​លើក​នាង​សេនាបតី​ឈ្មោះ​អភិបារកៈ ជា​សម្លាញ់​នឹង​ព្រះ​រាជា ។ អភិបារកៈ​សេនាបតី គាប់​ចិត្ត​ស្រឡាញ់​នាង​ណាស់ មិន​ដែល​ធ្វើ​ឲ្យ​មោះ​ម៉ង​ចិត្ត​ម្តង​ណា​ឡើយ ។


ថ្ងៃ​ជា​ខាង​ក្រោយ សេនាបតី​បាន​នាង​ឧម្មាទន្តី​ធ្វើ​ជា​ភរិយា​ហើយ​តែង​ថ្នាក់​ថ្នម​ចិត្ត​នាង​មិន​ដែល​ឲ្យ​មាន​រលក​រង្គំ ឬ​សំដី​តូច​ធំ​ពី​លើ​នាង​ទេ ។ ពេល​នោះ​ជា​ថ្ងៃ​ពេញ​បូណ៌​មី​ខែ​កត្តិក សេនាបតី​ត្រូវ​មាន​ដំណើរ​ទៅ​ជួយ​ចាត់​ចែង​បញ្ជា​ឲ្យ​ជនានុជន​ក្នុង​ទី​ក្រុង រៀប​ចំ​បោស​សំអាត​ផ្លូវ​ថ្នល់​នឹង​ផ្ទះ​សំបែង​ព្រោះ​ព្រះ​រាជាស្តេច​ចេញ​ប្រទក្សិណ​ទី​ក្រុង​ទើប​ផ្តែ​ផ្តាំ​នាង​ប្រពន្ធ​ថា ហៃ​ប្អូន​មាស​ព្រលឹង! ថ្ងៃ​នេះ​ជា​ថ្ងៃ​លេង​មហោស្រព ព្រះ​រាជា​នឹង​ប្រទក្សិណ​នគរ​ហើយ​នឹង​ចូល​មក​ផ្ទះ​យើង​មុន​គេ ដូច្នេះ​សូម​ប្អូន​នាង​លាក់​ខ្លួន​បំពួន​អាត្មា កុំ​ឲ្យ​ព្រះ​អង្គ​ឃើញ ក្រែង​ទ្រង់​ឆ្កួត​ដោយ​សារ​ឃើញ​រូប​នាង លុះ​ផ្តែ​ផ្តាំ​រួច​ក៏​ចៀស​ចេញ​ទៅ ។

ថ្លែង​ពី​ព្រះ​មហាក្សត្រ​ពេល​ដែល​ព្រះ​ទិនករអស្តង្គត​រលត់​រស្មី យាងចូល​ទៅ​កាន់​សូរ្យ​វិមាន​វិញ ព្រះ​ចន្ទ​ពេញ​វង់​រឿណរះ លើ​អាកាសវេហាស៍​បញ្ចេញ​បញ្ចាំង​ចោល​រស្មី​ពណ៌​ពេជ្រពាស មក​លើ​ដែន​ពសសុធា​ទាំង​មូល​ធ្វើ​ឲ្យ​រុក្ខាល​តាវល្លិ​ទាំង​ឡាយ ដែល​ស្វិត​ស្រពោន​ដោយ​កំដៅ​នៃ​ព្រះ​សុរិយា បាន​រីក​រួស​រាយ​សមរស​តាម​លំអ​ធម្មជាតិ​ឡើង ស្តេច​ចេញ​ប្រទក្សិណ​ព្រះ​នគរ​ជា​មួយ​នឹង​រាជ​បរិពារ​ដ៏​ច្រើន ហើយ​យាង​ចូល​ទៅ​ផ្ទះ​សេនាបតី​ ជា​មុន​ដំបូង​ស្រាប់​តែ​បាន​ទត​ឃើញ លោក​ស្រី​ឧម្មាទន្តី​ភរិយា​សេនាបតី ឈរ​ក្បែរ​បង្អួច​ទ្រង់​ក៏​ឈ្លក់​ព្រះ​ទ័យ​ព្រោះ​កិលេស មិន​បាន​តាំង​ព្រះ​ស្មារតី​ឲ្យ​នៅ​នឹង​ធឹង​បាន​ទាំង​ដាច់​ព្រះ​ទ័យ​លែង​ប្រទក្សិណ​ទី​ក្រុង ហើយ​យាង​ចូល​កាន់​ព្រះ​បរមរាជ​វាំង ចូល​ទៅ​ផ្ទុំ​នៅ​នាម​មហាប្រាសាទ​រវើរវាយ​មមើ​មមាយ​ឃើញ​តែ​រូប​នាង​ឧម្មាទន្តី​នោះ​ជាប់​ក្នុង​ព្រះ​ទ័យ ជូន​កាល​សប្បាយ​ហាក់​ដូច​បាន​នាង​មក​ធ្វើ​ជា​អគ្គមហេសី​ផ្ទុំ​ជា​មួយ​គ្នា សំណេះ​សំណាល​រៀប​រាប់​ពី​រឿង​អ្វី​ផ្សេងៗ​ដោយ​ព្រះ​ទ័យ​ពោពេញ​ទៅ​ដោយ​កាមតណ្ហា ជួន​កាល​ទ្រង់​ធ្វើ​ព្រះ​ភក្រ្ក​ស្រងូត​ស្រងាត់​ហាក់​ដូច​ជា​អស់​សង្ឃឹម​ថា នឹង​មាន​ព្រះ​ជន្មាយុត​ទៅ​ទៀត ដោយ​ទ្រង់​ឃ្លាត​ពី​ស្រី​ស្រស់​ដែល​គួរ​ស្នេហា ប្រៀប​ដូច​ភមរជាតិ​ដែល​ហើរ​ឆ្វែល​រក​លំអង​ផ្កា​ក្នុង​មហាវ័ន​ លុះ​ក្រឡេក​ឃើញ​ផ្កា​គួរ​ជា​ទី​ចាប់​ចិត្ត​ហើយ ក៏​សម្រប​ស្លាប បោះ​ពួយ​សំដៅ​ទៅ​រក​ផ្កា តែ​ស្រាប់​ជា​មាន​ខ្យល់​កំណាច​បក់​បោក​មក​បន្សាត់​រាងកាយ​ឲ្យ​អណ្តែត​ទៅ​ឆ្ងាយ​ពី​ផ្កា​ជា​ទី​ប្រាថ្នា​នោះ ធ្វើ​ឲ្យ​ភមរជាតិ​អស់​សង្ឃឹម​ដូច្នោះ ។

សេនាបតី​ដឹង​ថា ព្រះ​រាជា​ក្តៅ​ក្រហាយ​អន្ទះ​អន្ទែង​ដូច្នោះក៏​យល់​បាន​ថា ស្តេច​អង្គ​នេះ​ពិត​ជា​បាន​ឃើញ​រូប​នាង​ភរិយា​អញ​ហើយ​បាន​ជា​ផ្ទុំ​អត់​បាយ​ក្រហាយ​ទឹក​លែង​មាត់​ក​យ៉ាង​នេះ​ដូច្នេះ​គួរ​អញ ថ្វាយ​នាង​ដល់​ព្រះ​អង្គ​ចុះ ដើម្បី​ស្រោច​ស្រង់​ជីវិត​ទ្រង់​រួច​ពី​សេចក្តី​ស្លាប់ តែ​គួរ​អញ​ធ្វើ​ឧបាយ​ពិសោធ​ចិត្ត​ព្រះ​អង្គ​សិន បើ​នៅ​តែ​ចចែស​ចង់​បាន​ទៀត​នឹង​ថ្វាយ​ជា​កំណត់ គិត​ដូច្នេះ​ហើយ​ក៏​ណាត់​នឹង​អ្នក​បំរើ​ម្នាក់​ថា អ្នក​ឯង​ចូឡ​ទៅ​ពួន​នៅ​ក្នុង​ប្រហោង​ដើម​ចេតិយ​ព្រឹក្ស​ឯ​ណោះ តែ​កុំ​ឲ្យ​នរណា​ដឹង​ឲ្យ​សោះ បើ​អញ​ទៅ​ធ្វើ​ពលិកម្ម​បន់ស្រន់​សួរ​រឿង​រ៉ាវ​ពី​ព្រះ​រាជា ឯង​ពោល​ថា ព្រះ​រាជា​ស្រឡាញ់​ប្រពន្ធ​អ្នក​ហើយ បាន​ជា​ផ្ទុំ​កើត​ទុក្ខ​យ៉ាង​នេះ ។

បុរស​នោះ​ទទួល​ពាក្យ​តាម​បង្គាប់​ចៅ​ហ្វាយ​នាយ​ហើយ ក៏​ទៅ​ពួន​នៅ​ក្នុង​ព្រង់​ឈើ​នោះ ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​ចំា​ទទួល​ពលិកម្ម​របស់​សេនាបតី ។ លុះ​វេលា​ព្រឹក​ព្រាង​កាល​ណា​សេនបតី​ក៏​ទៅ​កាន់​ទី​នោះ​ធ្វើ​ពលិកម្ម​ថ្វាយ​ទេវតា​បន់​ស្រន់ថា បពិត្រ​ទេវតាលោក​មាន​ភ្នែក​ទិព្វ​ត្រចៀក​ទិព្វ ខ្ញុំ​មក​នេះ​ដើម្បី​ធ្វើបួង​សួង​ពី​រឿង​ហេតុ​នៃ​ព្រះ​រាជា​របស់​ខ្ញុំ ដែល​ទ្រង់​មិន​ព្រម​ក្រសាល​មហោស្រព​ក្នុង​ថ្ងៃ​ម្សិល​មិញ​ជា​ថ្ងៃ​មង្គល ហើយ​បែរ​ជា​ចូល​ទៅ​កាន់​បន្ទប់​ដ៏​មាន​សិរី​ផ្ទុំ​រវើរវាយ​ហាក់​ដូច​មាន​ជាប់​ព្រះ​ទ័យ​នឹង​វត្ថុ​អ្វី​មួយ បពិត្រ​ទេវតា​សូម​លោក​ប្រាប់​រឿង​នោះ​ដល់​ខ្ញុំ តើ​ព្រះ​រាជា​ទ្រង់​រវើរវាយ​ដោយ​ជាប់​ព្រះ​ទ័យ​នឹង​អ្វី?

បុរស​ក្លែង​ខ្លួន​ជា​ទេវតា​នៅក្នុង​ព្រង់​នោះ ក៏​ប្រែ​សម្លេង​ធ្វើ​គ្រលៗ ពោល​មួយៗ​ថា នែ​សេនាបតី! ស្តេច​នោះ​ស្រឡាញ់​ប្រពន្ធ​អ្នក​ឯង​ហើយ បាន​ជា​រវើរវាយ​ចិត្ត បើ​ស្តេច​នោះ​មិន​បាន​ប្រពន្ធ​អ្នក​ឯង​ធ្វើ​ជា​មហេសី​ទេ នឹង​ស្លាប់​ដោយ​ពិត បើ​បាន​ទើប​មិន​ស្លាប់ ដូច្នេះ​ឯង​ជួយ​ស្តេច​ផង ឲ្យ​ប្រពន្ធ​ខ្លួន​ទៅ​ស្តេច​នោះ​ចុះ ។ សេនាបតី​ក៏​ថ្វាយ​បង្គំ​ហើយ​ពោល​ថា បពិត្រ​ទេវតា ពាក្យ​ដែល​លោក​ពោល​នេះ​ប្រពៃ​ណាស់​ហើយ ខ្ញុំ​នឹង​ប្រព្រឹត្ត​តាម​ឱវាទ​លោក ដើម្បី​ឲ្យ​ព្រះ​រាជា​ខ្ញុំ​មាន​ព្រះ​ជន្ម​ត​ទៅ​ទៀត ទើប​ចូល​ទៅ​គាល់​ព្រះ​រាជា ក្រាប​ទូល​ដំណឹង​ដែល​ខ្លួន​ទៅ​បន់​ស្រន់​ទេវតា រហូត​ដល់​ចុងចប់​ថ្វាយ​ជា​ព្រះ​សណ្តាប់​ហើយ​ពោល​ថា បពិត្រ​ព្រះ​ចៅ​ម្ចាស់​ផែន​ដី សូម​ទ្រង់​កុំ​មាន​ព្រះ​ទ័យ​ចំបែង​ឲ្យ​សោះ បើ​ពិតជា​ទ្រង់​មាន​ព្រះ​ទ័យ​ប្រតិព័ទ្ធ​លើ​រូប​ភរិយា​ខ្ញុំ​ព្រះ​អង្គ​តាម​ពាក្យ​ទេវតា​ពោល​មែន សូម​ទ្រង់​ទទួល​យក​នាង​ជា​ភរិយា​ទូល​ព្រះ​បង្គំ​នេះ ធ្វើ​ជា​អគ្គមហេសី​តាម​ព្រះ​រាជ​ហឬទ័យ​ចុះ ។

ព្រះ​រាជា​ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​ថា ហៃ​សម្លាញ់​អភិបារកៈ​ឮ​ថា​ទេវតា​យក្ស​ទាំង​ឡាយ​គេ​ដឹង​ថា ខ្ញុំ​មាន​ចិត្ត​ស្រឡាញ់​ប្រពន្ធ​អ្នក​មែន​ឬ? អភិបារកៈ​ពោល​ថា​បពិត្រ​សម្មតិទេព​ពិត​ដូច្នោះ​មែន ។ ព្រះ​រាជា​មាន​សេចក្តី​អៀន​ខ្មាស់​ដោយ​ព្រះ​ចិន្តា​ថា លោក ទាំង​អស់​គេ​ដឹង​ថា​អញ​នេះ​លប​ស្រឡាញ់​ប្រពន្ធ​គេ​មែន លុះ​ទ្រង់​ព្រះ​តម្រិះ​យ៉ាង​នេះ​ហើយ ក៏​ឋិត​នៅ​ក្នុង​ទសពិធ​រាជធម៌ បន្ទោរ​បង់​សេចក្តី​ស្នេហា​ចំពោះ​រូប​នាង​ឧម្មាទន្តី​នោះ​ចោល​ ដោយ​ឥត​អាឡោះ​អាល័យ​សោះ​ឡើយ ។


អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 26, Aug 2019 (22324 Read)
រឿងយក្ខិនីមុខសេះ
Public date : 10, Oct 2020 (2038 Read)
កិន្នរាទេវិវត្ថុ
Public date : 27, Jul 2019 (26192 Read)
រឿង​នហា​បិ​តបុត្ត​
Public date : 27, Jul 2019 (24156 Read)
​រឿង​ប្រេត​ញី​ឈ្មោះ​ឧត្តរមាតា
Public date : 27, Jul 2019 (25073 Read)
រឿង​មណិ​កណ្ឋនាគរាជ
Public date : 27, Jul 2019 (27387 Read)
រឿង​នន្ទយក្ខ
Public date : 27, Jul 2019 (27184 Read)
រឿងបល្លង្កអណ្តែត
Public date : 27, Jul 2019 (50334 Read)
ជាតិ​បុ​រស​ថោក​ទាប​ច្រើន​លុះ​​ទៅ​ក្នុង​អំ​ណាច​ស្រ្តី​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់៥០០០ឆ្នាំសម្រាប់ឆ្នាំ២០២១ ABA 000 185 807
   សូមជួយទ្រទ្រង់ការងារផ្សាយរបស់៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ តាមកម្លាំងសទ្ធាជ្រះថ្លាផងចុះ ។ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ ឧសភា នេះមានដូចជា ៖           លោក​វេជ្ជបណ្ឌិត ម៉ៅ សុខ     ៥៤ ដុល្លា  |      ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ    ៦០ដុល្លា  |     ឧបាសក ជឿន ហ៊ុយ    ៣០ ដុល្លា  |      Somphors Noy     ២០ ដុល្លា  |     Phallamony Suor     ៤០ ដុល្លា  |     សាន្ត ពិសិដ្ឋ     ៥០ ដុល្លា  |     ឧបាសិកា ពិរនាក់ ស្រុកចំការលើ    ៤០​ដុល្លា  |     ជឿន សុខនីន  ២ដុល្លា   |     ឧបាសិកា ឈៀន គឹមធី ព្រមទាំងកូនចៅ       ១០០ ដុល្លា   |     នូ សុធារ៉ា ព្រមទាំងភរិយា និងកូនៗ    ៣០ដុល្លា    |     ប៉ូ ចាន់ផល    ១២.៥ដុល្លា    |     ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ   ៣០០ដុល្លា     |     ឧបាសិកា ខុន សុខា    ១៥ដុល្លា    |     ឧបាសក ឆែម សារឿន    ៣០ដុល្លា   |     វត្តពន្លឺពុទ្ធចក្ក   ២០០​ដុល្លា     |     លោក យិន ស៊ីថា និង លោកស្រី យឹម សារី ព្រមទាំងបុត្រ ១០ដុល្លា និង ១០០០០រៀល  |     ឯកឧត្តម អ៊ីន វីរៈជាតិ និង លោកជំទាវ ប្រុក រតនា ព្រមទាំងបុត្រ ២៥ដុល្លា  |     ឯកឧត្តម លឹម ផាន់ភារៈ និង លោកជំទាវ ប្រុក រតនៈ និង បុត្រ ៥០ដុល្លា  |     កញ្ញា ជាតិ រតនាបារមី និង កញ្ញា ជាតិ រតនារស្មី ២៥ដុល្លា  |     លោក ប្រុក សុវណ្ណរត្ន័ និង លោកស្រី យិន លីសា ៤៥ដុល្លា និង ១០០០០រៀល  |     លោក ស៊ឹង ង៉ាង និង ភរិយា ព្រមទាំងបុត្រ ២០០០០រៀល  |     កញ្ញា យិន លីយ៉ា ១០០០០រៀល  |     កញ្ញា ធា សុវណ្ណា ៥ដុល្លា  |     លោកស្រី កាន់ សូរិយា និង ស្វាមី ព្រមបុត្រ ១០ដុល្លា  |     លោក ខិត សុវណ្ណ និង លោកស្រី ជា ផល្លី ព្រមទាំងបុត្រ ២០ដុល្លា  |     កញ្ញា វណ្ណ លីហ្សា ២០០០០រៀល  |     កុមារី វណ្ណ លីហ្សាណា ២០០០០រៀល  |     លោក យិន វិនដា ១០ដុល្លា  |     កញ្ញា សេង ស្រីនាង ១០០០០រៀល  |     កញ្ញា សេង ស្រីមុំ ២០០០០រៀល  |     ឧបាសិកា ស៊ី ឈុនហ៊ៀង    ៥០​ដុល្លា  |     ឧបាសិកា សុខ ហៀង   ១០​ដុល្លា     |     លោក រត្ន័ រចនា និងភរិយា ព្រមទាំងបុត្រ    ១០​ដុល្លា |     លោកគឹម ពុធមិនា និង ភរិយា ព្រមទាំងបុត្រ    ៥០​ដុល្លា |     លោកស្រីហាក់ សុធារ៉ា និងស្វាមី   ៥​ដុល្លា |     ឧបាសិកា គង់ និរន្ត   ២០ដុល្លា |     ឧបាសិកា កែវ សារិទ្ធ  ១០ដុល្លា |      Thach kim da  និង យ៉ុន ញឹម  ១០០ដុល្លា  |     Heng Piseth ២៥​ដុល្លា |     កុង ម៉េង យាយ ស្រាយ  ២០០០០រៀល |     សូ សំអាត  ៦០០០០រៀល  |     Nou Sotiara ៣០ដុល្លា  |     មិនមានឈ្មោះ   ១២០​ដុល្លា    |     ឧបាសិកា ស ផល្លី និងស្វាមី ព្រមទាំងកូន    ១០០ដុល្លា  |     លោកម្ចាស់ គូ សុភាព   ១០០ដុល្លា  .........           ជាបន្តបន្ទាប់នេះ ជាការរាយនាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៨  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ  |     ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ   |     ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង   |     លោក សុង ណារិទ្ធ   |     លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី   |     លោក វិទ្ធ គឹមហុង​   |     លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា   |     លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង   |     លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន  |     លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​  |     កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន  |     លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​   |     លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​   |     លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ   |     កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​   |     កញ្ញា ទា ភិច​ហួរ   |     ឧបាសិកា តាន់ ស៊ីវឡេង  |     ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា   |     លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ   |     Sokoun Thim   |     ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា    |     លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី   |      ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន     |     កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា     |     លោក ឃន វណ្ណៈ និងភរិយា   |     ឧបាសិកា ទេព សុគីម  |      ឧបាសក ឌៀប ថៃវ៉ាន់   |     ឧបាសិកា Srey Khmer     |     ឧបាសក Yin Soun    |     ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី     |     ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   |     ឧបាសក ឈិត សម្បូរ   |     ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ     |      ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ   |      ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ     |     ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ    |     បងស្រី ហេង ចន្ថា និងក្រុមគ្រួសារ    |     ឧបាសិកា ជូ ឆេងហោ   |      ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី     |     ឧបាសិកា ភួយ នាង    |     ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី   |      Mrs. Vann Sophea   |      លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច  |     ឧបាសិកា មុត មាណវី   |     ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   |     តាន់ កុសល  ជឹង ហ្គិចគាង  |     ចាយ ហេង & ណៃ ឡាង  |     សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង   |     ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ   |     ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ  |     ឧបាសិកា ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ   |     ឧបាសិកា ទេព ណាន ព្រមទាំងក្រុមគ្រួសារ  |      ឯក ច័ន្ទ​ដារ៉ារិទ្ធ   |     ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ     ។          សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...