Saturday, 26 Sep B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Audio Live
Location: Battambang
Time: By schedule
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
Location: Battambang
Time: 04.00am - 10.00pm
Metta Radio
Location: Phnom Penh
Time: 24 Hours
Ekphnom Radio
Location: Battambang
Time: 04.00am - 10.00pm
Punnareay Radio
Location: Battambang
Time: 04.00am - 10.00pm
Pkayprek Radio
Location: Battambang
Time: 04.00am - 10.00pm
មើលច្រើនទៀត​
Notification
All Visitors
Today 42,989
Today
Yesterday 111,793
This Month 3,254,679
Total ១៤៨,១៩៤,២៦២
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 25, Jul 2019 (8860 Read)

ប្រយ័ត្នពាក្យ​ផ្អែម



Audio

 

កូន​ជា​ទី​ស្រឡាញ់!
កូន​គួរ​ប្រយ័ត្ន​ពាក្យ​និយាយ​របស់​អ្នក​ដទៃ ដោយ​ចំពោះ​ពាក្យ​ផ្អែម​ល្ហែម ។ ទឹក​អំពៅ ទឹក​ត្នោត​ដែល​មាន​រស​ផ្អែម កាល​បើ​ទុក​យូរ​ទៅ ហើយ​ត្រូវ​ផ្សំ​នឹង​មេ​ផង​ក៏​ក្លាយ​ទៅ​ជា​ទឹក​ស្រវឹង យ៉ាង​ណា​មិញ ពាក្យ​សម្តី​ផ្អែម​ល្ហែម​របស់​មនុស្ស​ខ្លះ ក៏​អាច​ធ្វើ​ឲ្យ​ស្រវឹង​បាន យ៉ាង​នោះ​ដែរ ។ កាល​បើ​ស្រវឹង​ហើយ ក៏​ធ្វើ​ឲ្យ​វង្វេង​ភ្លេច​ខ្លួន បាត់​បង់​ស្មារតី ខូច​ប្រក្រតី​ដែល​ធ្លាប់​តែ​រាប​សា រហូត​ដល់​មាន​ពេល​ខ្លះ​ត្រូវ​អស់​មាស អស់​ប្រាក់​ទៀត​ផង ព្រោះ​ជឿ​ពាក្យ​ផ្អែម​ល្ហែមរបស់គេ ។

ចូរ​កូន​ពិចារណ​ឲ្យ​បាន​ល្អ អ្នក​ណា​ៗ មក​និយាយ​ផ្អែម​ល្ហែម លើក​តម្កើង​កូន ថា​កូន​ល្អ​យ៉ាង​នេះ ពូកែ​យ៉ាងនេះ​កូន​ត្រូវ​តែ​ប្រយ័ត្ន​ឲ្យ​មែន​ទែន កុំ​ប្រញាប់​ស៊ី​ជោរ​រីក​រាយ​សប្បាយ​ភ្លេច​ខ្លួន​ឲ្យ​សោះ បើ​កូន​មិន​ស្រវឹង​នឹង​ពាក្យ​ផ្អែម​ល្ហែម​របស់​អ្នក​ដទៃ​ទេ កូន​នឹង​មិន​ក្តៅ​ក្រហាយ​ស្តាយ​ក្រោយ​ឡើយ ។ ត្រី​ដែល​ស្លាប់​ទៅ​ហើយ មួយ​ចំណែក​នោះ ព្រោះ​ត្រូវ​គេ​បញ្ឆោត​ដោយ​នុយ ដោយ​លំនៅ​ឋាន​ជា​ដើម បើ​វា​មិន​ទាក់​ចិត្តជាប់​នឹង​គ្រឿង​បញ្ឆោត​ទេ វាក៏​មិន​ស្លាប់​ដែរ​ក្នុង​រឿង​នេះ​កូន​ត្រូវ​តែ​ចេះ​ប្រយ័ត្ន​នឹង​អ្វីៗ គ្រប់​យ៉ាង​ មិន​ចំពោះ​តែ​ពាក្យ​សម្តី​ផ្អែម​ល្ហែម​របស់​អ្នក​ដទៃ​ប៉ុណ្ណោះ​ឡើយ​ពោល​គឺ​ប្រយ័ត្ន​ចំពោះ​គ្រឿង​បោក​បញ្ឆោត​ក្នុងលោក​កុំ​ឲ្យ​ស្លាប់​ដូច​ត្រី​ដែល​ចាប់​នុយ​នោះ ។

កូន​អើយ ប្រយ័ត្ន​គឺ​ជា​ស្មារតី ប្រយ័ត្ន​នឹងអ្វី​គឺ​ល្អ ទាំង​អស់ កូន​ត្រូវ​ចាំ​ពាក្យ​ក្នុង​សៀវភៅ​កូន​មាស​ឪពុក​ថាៈ

 
ភ្លេច​អ្វី​ភ្លេច​បាន​         តែ​បើ​ភ្លេច​ប្រាណ         ឈាន​ធ្លាក់​រណ្តៅ
បើ​បាន​ជា​ភ្លាត់         មិន​ទាន់​ធ្លាក់​ជ្រៅ         ប្រឹង​ឡើង​ណា​ពៅ​
កុំ​នៅ​នាំ​ជ្រុល ។

ខូច​អ្វី​មិន​គ្រោះ         តែ​បើ​ខូច​ឈ្មោះ         មិន​ងាយ​ជួស​ជុល
កូន​ត្រូវ​ប្រយ័ត្ន         កុំ​ងប់​ងុល         កាម​ជា​គ្រឿង​ពុល​
ខូច​អស់​ទាំង​ខ្លួន ។

ខូច​ខ្លួន​ខូច​ឈ្មោះ        ខូច​នេះ​ពេញ​គ្រោះ        រស់​លែង​ស៊ប់​សួន
តែ​ទោះ​យ៉ាង​ណា         កុំ​ឲ្យ​ខូច​ផ្ទួន         ត្រូវ​ប្រឹង​កែ​ខ្លួន​
កុំ​ចោល​អាត្មា ។

ចោល​អ្វី​ចោល​បាន         តែ​កុំ​ចោល​ប្រាណ         ក្នុង​វដ្ត​សង្សារ
ព្រោះ​តែ​លោក​នេះ         ឥត​មាន​នរណា         ជួយ​ស្រង់​អាត្មា
      ក្រៅ​ពី​ខ្លួន​ឡើយ ។

កូន​ត្រូវ​រក្សា         ការ​ពារ​អាត្មា         ឲ្យ​បាន​ដល់​ត្រើយ​
ដោយ​ការ​ប្រយ័ត្ន         និង​មិន​កន្តើយ         ប្រយ័ត្ន​ហ្នឹង​ហើយ
ជា​ព្រះ​ក្នុង​ខ្លួន ។

ប្រយ័ត្ន​ជា​ម្តាយ         ញ៉ាំង​គុណ​ទាំង​ឡាយ         ឲ្យ​កើត​មាំ​មួន
អត់​ធន់​ជា​ឪ         រក្សា​គ្រង​ស្ងួន         គុណ​ធម៌​ក្នុង​ខ្លួន​
ដូច​ខែ​ខាង​ខ្នើត ។

ខន្តីដូច​ថ្នាំ         លេប​ជា​ប្រចាំ         រស​ជាតិ​ល្វីង​ឆើត
លំបាក​ទ្រាំ​ណាស់         លុះ​ដល់​ផល​កើត         រស​ជាតិ​ល្វីង​ឆើត​
មាន​គុណ​គាប់​ហោង ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍ ម៉ែឪ
រៀប​ររៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 20, Jul 2020 (41465 Read)
អង្គរបស់សីល៥
Public date : 30, Jul 2019 (6626 Read)
សុជីវធម៌​នៅ​តាម​វត្ត​អារាម
Public date : 25, Feb 2020 (6307 Read)
របៀបហ្វឹក​ហាត់​ចាត្ត​ឲ្យបាន​ទូលំ​ទូលាយ
Public date : 25, Jul 2019 (7319 Read)
ហាត់​វិគ្រោះ​ចំពោះ​ទុក្ខ
Public date : 15, Jul 2020 (68117 Read)
រោងចក្រផលិតសេចក្ដីទុក្ខ
Public date : 27, Jul 2019 (36689 Read)
បទ​គួរ​យល់​ដឹង​អំពី​រាគៈ
Public date : 31, Jul 2019 (12768 Read)
កូនៗ ទាំងឡាយចូរចាំថា បុញ្ញនិធិ
Public date : 31, Jul 2019 (2659 Read)
ក្នុងខ្លួនគ្មានមេត្តា ដូចស្រុកគ្មានភ្លៀង
Public date : 31, Jul 2019 (2252 Read)
ការធ្វើបុណ្យតាមផ្លូវកាយ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).