Sunday, 08 Dec B.E.2563  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Kalyanmet Radio
Location: Battambang
Time: 04.00am - 10.00pm
Metta Radio
Location: Phnom Penh
Time: 24 Hours
Ekphnom Radio
Location: Battambang
Time: 04.00am - 10.00pm
Punnareay Radio
Location: Battambang
Time: 04.00am - 10.00pm
Pkayprek Radio
Location: Battambang
Time: 04.00am - 10.00pm
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
Location: Phnom Penh
Time: 24 Hours
មើលច្រើនទៀត​
Notification
All Visitors
Today 1,039
Today
Yesterday 75,011
This Month 481,186
Total ១១៤,៩៩៦,២៧៥
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 25, Jul 2019 (7430 Read)

ធម្មបទគាថា ពាល​វគ្គទី ៥



 
ធម្មបទគាថា ពាល​វគ្គទី ៥

ទីឃា ជា​គរតោ រត្តិ ទីឃំ សន្តស្ស យោជនំ
ទីឃោ ពាលាន សំសារោ សទ្ធម្មំ អវិជានតំ ។

រាត្រីវែង ចំពោះ​តែ​អ្នក​ភ្ញាក់​រឮក (អ្នក​ដេក​មិន​លក់) យោជន៍​វែង ចំពោះ​តែ​អ្នក​នឿយ​ហត់ សង្សារ​វដ្ត​វែង​ចំពោះ​តែ​បុគ្គល​ពាល​មិន​ដឹង​ច្បាស់​នូវ​ព្រះ​សទ្ធម្ម ។

ចរញ្ចេ នាធិគច្ឆេយ្យ សេយ្យំ សទិសមត្តនោ
ឯកចរិយំ ទឡំ កយិរា នត្ថិ ពាលេ សហាយតា ។

បុគ្គល​ កាល​ស្វះ​ស្វែង​រក​កល្យាណ​មិត្ត បើ​មិន​បាន​មិត្ត​ដ៏​ប្រសើរ​ជាង​ខ្លួន ឬ​មិត្ត​ដែល​ស្មើ​និង​ខ្លួន​ទេ គប្បី​ប្រព្រឹត្ត​នៅ​តែ​ម្នាក់​ឯង ឲ្យ​ខ្ជាប់​ខ្ជួន វិញ ព្រោះ​ថា​សហាយតា មិន​មាន​ក្នុង​បុគ្គល​ពាល​ឡើយ ។

បុត្តា មត្ថិ ធនមត្ថី ឥតិ ពាលោ វិហញ្ញតិ
អត្តា ហិ អត្តនោ នត្ថិ កុតោ បុត្តា កុតោ ធនំ ។

ជនពាល​តែង​ព្រួយ​លំបាក ដោយ​សេចក្តី​សំគាល់​ថា កូន​ទាំង​ឡាយ​របស់​អញ​មាន​ ទ្រព្យ​របស់​អញ​មាន តាម​ដែល​ពិត​សូម្បី​ខ្លួន​របស់​ខ្លួន​ក៏​មិន​មាន ចំណង់​បើ​កូន​ទាំង​ឡាយ នឹង​រាប់​ថា​មាន​អំពី​ណា​បាន ទ្រព្យ​នឹង​រាប់​ថា មាន​អំពី​ណា​បាន ។

យោ ពលោ មញ្ញតី ពាល្យំ បណ្ឌិតោ វាបិ តេន សោ
ពាលោ ច បណ្ឌិតមានី ស វេ ពាលោតិ វុច្ចតិ ។

អ្នក​ណា ជា​មនុស្ស​ពាល ហើយ​ដឹង​នូវ​ភាព​នៃ​ខ្លួន​ថា​ជា​ពាល អ្នក​នោះ​នឹង​ទៅ​ជា​បណ្ឌិត​ខ្លះ ដោយ​ហេតុ​ដែល​ដឹង​ខ្លួន​ថា​ជា​ពាល​នោះ​ឯង ឯ​អ្នក​ណា ជា​មនុស្ស​ពាល មាន​សេចក្តី​ប្រកាន់​ថា ខ្លួន​ជា​បណ្ឌិត អ្នក​នោះ ឈ្មោះ​ថា​ជាមនុស្ស​ពាល​ដោយ​ពិត ។

យាវជីវម្បិ ចេ ពាលោ បណ្ឌិតំ បយិរុបាសតិ
ន សោ ធម្មំ វិជានាតិ ទព្វី សូបរសំ យថា ។

មនុស្ស​ពាល បើ​ចូល​ទៅ​អង្គុយ​ជិត​អ្នក​ប្រាជ្ញ សូម្បី​អស់​មួយ​ជីវិត ក៏​ឥត​មាន​ដឹង​រស​ធម៌​អ្វី​ឲ្យ​ច្បាស់​លាស់​ឡើយ ដូច​វែក​ដែល​មិន​ដឹង​រស​សម្ល ។

មុហុត្តមបិ ចេ វិញ្ញូ បណ្ឌិតំ បយិរុបាសតិ
ខិប្បំ ធម្មំ វិជានាតិ ជិវ្ហា សូបរសំ យថា ។

វិញ្ញជន បើ​ចូល​ទៅ​អង្គុយ​ជិត​អ្នក​ប្រាជ្ញ សូម្បី​តែ​មួយ​រំពេច​គេ​រមែង​ដឹង​រស​ធម៌​ដោយ​ឆាប់​រហ័ស ដូចអណ្តាត​ដឹង​នូវ​រស​សម្ល ។

ចរន្តិ ពាលា ទុម្មេធា អមិត្តេនេវ អត្តនា
ករោន្តា បាបកំ កម្មំ យំ ហោតិ កដុកប្ផលំ ។

ពួក​ជន​ពាល​មិន​មាន​ប្រាជ្ញា មាន​ខ្លួន​ដូច​ជា​សត្រូវ តែង​ត្រាច់​ទៅ​ធ្វើ​នូវ​កម្ម​ដ៏​លាមក ដែល​ជា​អំពើ​មាន​ផល​ក្តៅ​ក្រហាយ ។

ន តំ កម្មំ កតំ សាធុ យំ កត្វា អនុតប្បតិ
យស្ស អស្សុមុខោ រោទំ វិបាកំ បដិសេវតិ ។

បុគ្គល​ធ្វើ​កម្ម​ណា​ហើយ រមែង​ក្តៅ​ក្រហាយ​ជា​ខាង​ក្រោយ​មាន​មុខ​ទទឹក​ជោក​ដោយ​ទឹក​ភ្នែក ស្រែក​យំ ទទួល​ផល​នៃកម្ម​ណា​កម្ម​នោះ​ដែល​គេ​ធ្វើ​ហើយ ឈ្មោះ​ថា​កម្ម​មិន​ល្អ​ឡើយ ។

តញ្ច កម្មំ កតំ សាធុ យំ កត្វា នានុតប្បតិ
យស្ស បតីតោ សុបនោ វិបាកម បដិសេវតិ ។

បុគ្គល​ធ្វើ​កម្ម​ណា​ហើយ រមែង​មិន​ក្តៅ​ក្រហាយ​តាម​ក្រោយ​ដល់​នូវ​សេចក្តី​ពេញ​ចិត្ត មាន​ចិត្ត​ល្អ ទទួល​ផល​នៃកម្ម​ណា កម្ម​ដែល​គេ​ធ្វើ​ហើយ​នោះ​ឯង ឈ្មោះ​ថា​ជា​កម្ម​ល្អ ។

មធុវា មញ្ញតី ពាលា យាវ បាបំ ន បច្ចតិ
យទា ច បច្ចតី បាបំ អថ (ពាលោ) ទុក្ខំ និគច្ឆតិ ។

បាប​មិន​ទាន់​ឲ្យ​ផល​ត្រឹម​ណា ជន​ពាល តែង​សំគាល់​នូវ​បាប​នោះ​ថា ដូច​ទឹក​ឃ្មុំ លុះ​ដល់​កាល​ណា​បាប​ឲ្យ​ផល ជន​ពាល​ទើប​ប្រទះ​នូវ​សេចក្តី​ទុក្ខ​ក្នុង​កាល​ណោះ ។

មាសេ មាសេ កុសគ្គេន ពាលា តុញ្ចេថ ភោជនំ
ន សោ សង្ខាធម្មានំ កល្លំ អគ្ឃតិ សោឡសឹ ។

ជន​ពាល​ទុក​ជា​បរិភោគ​ភោជន ដោយ​ចុង ស្បូវ​រាល់​ៗ​ខែ​ជន​ពាល​នោះ ក៏​មិន​ដល់​មួយ​ចំណិត​នៃ​ចំណែក​ទី​១៦ (ដែល​គេ​ច្រៀក​១៦​លើក) របស់​បុគ្គល​ទាំង​ឡាយ ដែល​មានធម៌បាន​ដឹង​ឬ​មាន​ធម៌​បាន​ពិចារណា​ហើយ (រាប់​តាំង​ពី​ព្រះ​សោតាបន្ន​ឡើងទៅ) នោះ​ឡើយ ។

ន ហិ បាបំ កតំ កម្មំ សជ្ជុខីរំវ មុច្ចតិ
ឌហន្តំ ពាលមន្ទេតិ តស្មាច្ឆន្មោវ បាវកោ ។

កម្មលាមក ដែល​ជន​ពាល​ធ្វើ​ហើយ មិន​ទាន់​ឲ្យ​ផល​នោះ​ក៏​ដូច​ជា​ទឹក​ដោះ​ស្រស់ ដែល​គេ​ទើប​តែ​រឹត​ក្នុង​ខណៈ​នោះ មិន​ទាន់​ប្រែក្លាយ​ដូច្នោះ បាបកម្ម​នោះ រមែង​តាម​ដុត​បុគ្គល​ពាល ដូច​រងើក​ភ្លើង​ដែល​បិទ​បាំង​ទុក​ដោយ​ផេះ​ដូច្នោះ​ឯង ។

យាវទេវ អនត្ថាយ ញត្តំ ពាលស្ស ជាយតិ
ហន្តិ ពាលស្ស សុក្កំសំ មុទ្ធំ អស្ស វិបាតយំ ។

ការចេះ​ដឹង កើត​ឡើង​ដល់​បុគ្គល​ពាល គ្រាន់​តែ​ដើម្បី​សេចក្តី​វិនាស​ប៉ុណ្ណោះ រមែង​ញ៉ាំង​ក្បាល​គឺ​បញ្ញា​ឲ្យ​ធ្លាក់​ចុះ បំផ្លិច​បំផ្លាញ ចំណែក​នៃ​ធម៌ស គឺ​កុសល​របស់​បុគ្គល​ពាល​នោះ​ឯង ។

អសន្តំ តាវមិច្ឆេយ្យ បុរេក្ខារញ្ច ភិក្ខុសុ
អាវាសេសុ ច ឥស្សរិយំ បូជា បេកុលេសុ ច
មមេវ កត មញ្ញន្តុ គិហិប្បព្វជិតា ឧតោ
មមេវ អតិវសា អស្សុ កិច្ចាកិច្ចេសុ កិស្មិចិ
ឥតិ ពាលស្ស សង្កប្បោ ឥស្សា មានោ ច វឌ្ឃតិ ។

ភិក្ខុ​ពាល រមែង​ប្រាថ្នា​នូវ​សេចក្តី​សរសើរ ដែល​មិន​មាន​( ក្នុង​ខ្លួន) ផង​នូវភាព​មាន​អ្នក​ហែហម គឺ​ជា​ប្រមុខ ក្នុង​ពួក​ភិក្ខុ​ផងនូវភាព​ជា​ឥស្សរៈ​ក្នុង​អាវាស​ទាំង​ឡាយ​ផង នូវ​ការបូជា​ទាំង​ឡាយ​ក្នុង​ត្រកូល​នៃ​ជន ទាំង​ឡាយ​ដទៃ​ផង ។ ភិក្ខុ​ពាល តែង​មាន​សេចក្តី​ត្រិះរិះ​ថា គ្រហស្ថ និង​បព្វជិត​ទាំង​២ ពួក ចូរ​សំគាល់​នូវ​កិច្ច​ដែល​មនុស្ស​ដទៃ​ធ្វើ​ហើយ​ថា​ជា​កិច្ច​របស់​អញ​វិញ អំណាច​ដ៏​ក្រៃ​លែង​របស់​អញ ចូរ​មាន​ក្នុង​កិច្ច តូច ធំ កិច្ចណា​មួយ​ក៏​ដោយ (កាល​បើ​យ៉ាង​នេះ) ឥស្សា និង​មានះ រមែង​ចម្រើន (ដល់​ភិក្ខុ​ពាល​នោះឯង) ។

អញ្ញា ហិ លាភូបនិសា អញ្ញា និព្វានគាមិនី
ឯវមេតំ អភិញ្ញាយ ភិក្ខុ ពុទ្ធស្ស សាវកោ
សក្ការំ នាភិនន្ទេយ្យ វិវេកមនុព្រូហយេ ។

បដិបទា អាស្រ័យ​នូវ​លាភ​ផ្សេង បដិបទា ជាដំណើរ​ទៅ​កាន់​ព្រះ​និព្វាន​ផ្សេង ភិក្ខុ​ជា​សាវ័ក​របស់​ព្រះ​ពុទ្ធ​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​យ៉ាង​នេះ​ហើយ មិន​គួរ​ត្រេកអរ​ចំពោះ​សក្ការៈ​ឡើយ គប្បី​ញ៉ាំង​វិវេក​ចម្រើន​ដោយ​លំដាប់ ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ជំនួយសតិ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 30, Jul 2019 (3984 Read)
អទ្ធានបរិច្ឆេទតោ
Public date : 25, Jul 2019 (7939 Read)
ប្រៀបធៀប​មនុស្ស​និង ឱសថ
Public date : 29, Aug 2019 (32253 Read)
ជំនះ​នូវ​អំពើ​អាក្រក់
Public date : 29, Jul 2019 (6392 Read)
មាន​ធម៌​ជា​ទី​ពឹង
Public date : 30, Jul 2019 (37987 Read)
តុល្យភាព​នៃ​ជីវិត
Public date : 30, Jul 2019 (3331 Read)
ជីវិតស្ដុកលោក
Public date : 29, Jul 2019 (9191 Read)
នាមអ្នក​ពោល នមោ គ្រា​ដំបូង ៥ នាក់
Public date : 29, Jul 2019 (6914 Read)
ពិចារណា​ទោស​នៃ​សេចក្ដី​ក្រោធ
Public date : 28, Jul 2019 (7430 Read)
មនុស្ស​ស្លឹក​ឈើ​ជ្រុះ និង​មនុស្ស​ផ្កាយ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).