Thursday, 23 Feb B.E.2560  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
Poem & Smot (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Maha Kundakude (LiveCam)
Live Radio
Live Video
Dr. Buth-Savong (Audio Live)
Location: Battambang
Time: By schedule
Kalyanmet Radio
Location: Battambang
Time: 04.00am - 10.00pm
Metta Radio
Location: Phnom Penh
Time: 24 Hours
Voice of Dhamma Radio
Location: Phnom Penh
Time: 24 Hours
The Buddhist Radio
Location: Lowell MA USA
Time: 24h
Radio ChhangMeas
Location: Kompong Chhnang
Time: 04.00 - 22.00
Ponletrayroth Radio
Location: Takeo
Time: 04.00am - 23.00
មើលច្រើនទៀត​
Notice Links
Recently User Logged
All Visitors
Today 38,474
Yesterday 58,191
This Month 718,790
Total ៣៨,៥២០,៦៣៩
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 11, Jan 2017 (32510 Read)

អ្នក​មាន​សមគ្គី​រួប​រួម​គ្នា តែង​រួច​ចាក​ភយន្ត​រាយ



Audio
 
រឿង​ប្រើស និង​ព្រាន​ព្រៃ
(ចាក ក. ទុ.)
(អ្នក​មាន​សមគ្គី​រួប​រួម​គ្នា តែង​រួច​ចាក​ភយន្ត​រាយ)

កាល​កន្លង​ទៅ​ហើយ​មាន​សត្វ​ប្រើស​ ១ អណ្តើក ១ រងាវ​កក ១ ជា​សម្លាញ់​នឹង​គ្នា នៅ​អាស្រ័យ​ក្នុង​ព្រៃ​ហេមពាន្ត. អណ្តើក​នៅ​ក្នុង​ស្រះ រងារ​កក​នៅ​លើ​ចុង​ឈើ​ក្បែរ​ស្រះ​នោះ​ដែរ ។​ សម័យ​មួយ​មាន​ព្រាន​ម្នាក់​ ដើរ​ស្វែង​រក​បាញ់​សត្វ​ក្នុង​ព្រៃ បាន​ប្រទះ​ឃើញ​ស្នាម​ជើង​ប្រើស​ចុះ​ផឹក​ទឹក​ស្រះ​នោះ​ថ្មី​ៗ ក៏​យក​អន្ទាក់​ព្រ័ត្រ ៣ ឆ្លុង​ដាក់​ក្បែរ​កំពង់​ទឹក​នោះ លុះ​ដល់​បឋម​​យាម​រាត្រី​ប្រើស​ចុះ​ទៅ​ផឹក​ទឹក ក៏​ជាប់​អន្ទាក់​នោះ​បង្រាស​រើ​មិន​រួច ក៏​ស្រែក​យ៉ាង​ខ្លាំង​ឮ​ដល់​ទៅ​អណ្តើក និង​រងាវ​កក សត្វ​ទាំង​ពីរ​នោះ ក៏​បាន​មក​ជួប​ជុំ​គ្នា​គិត​រក​ឧបាយ​ជួយ​ដោះ ។

ឯ​រងាវ​កក​និយាយ​នឹង​អណ្តើក​ថា នែ​អណ្តើក ឥឡូវ​ប្រើស​សម្លញ់​យើង​មាន​គ្រោះ​ថ្នាក់​ជាប់​អន្ទាក់​គេ​ហើយ​ តើ​ឯង​គិត​ដូច​ម្តេច ? អណ្តើក​ថា អញ​ទាល់​គំនិត​មិន​ដឹង​គិត​ផ្លូវ​ណា​ទេ ។ រងាវ​កក​ថា "​បើ​ដូច្នោះ​សម្លាញ់​ឯង​សុខ​ចិត្ត​ធ្វើ​តាម​អញ​ទេ ? អណ្តើក​ថា អញ​ធ្វើ​តាម. អើអណ្តើក​ឯង​មាន​ធ្មេញ​រឹងប៉ឹង​គ្រាន់​បើ ចូរ​ឯង​ទៅ​ខាំ​ខ្សែ​អន្ទាក់​នោះ​ចុះ ឯ​ខ្លួន​អញ​គ្មាន​ធ្មេញ​ទេ មាន​តែ​ចំពុះ​ចាំ​អញ​អ្នក​រារាំង​ដំណើរ​ព្រាន មិន​ឲ្យ​មក​ដល់​ឆាប់ តើ​ឯង​យល់​ព្រម​ឬ​ទេ ? "អណ្តើក​ថា ល្អ​ហើយ​អញ​ឥត​យល់​ទាស់​ទេ​  ប៉ុន្តែ​​ថប់​ក្រែង​ខាំ​ខ្សែ​អន្ទាក់​នោះ​ក្រ​ដាច់ ហើយ​ស្រាប់​តែ​ព្រាន​មក​ដល់​ ខ្លួន​អញ​រត់​មិន​លឿន មុខ​ជា​នឹង​ស្លាប់​មិន​ខាន​.រងវកក​ថា​សម្លាញ់​ឯង​ខំ​ប្រឹង​ប្រែង​ទៅ​ចុះ កុំ​រួញ​រា ទោះ​បី​មិន​សម្រេច​ដូច​ប្រាថ្នា ក៏​គង់​តែ​ការ​នោះ​បាន​ធូរ​ខ្លះ​មិន​ខាន. អណ្តើក​ក៏​វារ​ខំ​ប្រឹង​ខាំ​ខ្សែ​អន្ទាក់​នោះ ។

ចំណែក​ខាង​រងវកក ក៏​ហើរ​សំដៅ​ទៅ​ផ្ទះ​ព្រាន លុះ​ទៅ​ដល់​ក៏​ទំ​លើ​ចុង​ឈើ​ក្បែរ​ផ្ទះ​ព្រាន​នោះ ដើម្បី​ឡើង​ឃ្លាំ​ចាំ​មើល តើ​ព្រាន​នឹង​ចេញ​ទៅ​តាម​ផ្លូវ​ណា ។ ព្រលឹម​ឡើង​ព្រាន​ភ្ញាក់​ពី​ដេក​ក្រោក​លប់​មុខ​មាត់​ រួច​ចាប់​យក​លំពែង​ចេញ​ដើរ​តាម​ទ្វារ​ខាង​កើត​ផ្ទះ​ដើម្បី​ទៅ​មើល​អន្ទាក់ រងាវកក​ឃើញ​ហើយ ក៏​ហើរ​ស្ទាក់​ឆាប​មុខ​មាត់​ព្រាន​នោះ មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​បាន ព្រាន​កើត​មួម៉ៅ​ក្តៅ​ចិត្ត​ស្រែក​ជេរ​ថា អាសត្វ​កាឡកណ្ណី ហេតុ​អ្វី​បាន​ជា​ហើ​មក​ស្ទាក់​មុខ​អញ ទំនង​ជា​មាន​គ្រោះ​ថ្នាក់​ដល់​អញ​ទេ​ដឹង ឬ​មួយ​យ៉ាង​ណា ?​​ដូច្នោះ​ហើយ ក៏​ត្រឡប់​វិល​ទៅ​ដេក​​ឯ​ផ្ទះ​វិញ មួយ​ស្របក់​ក្រោក​ឡើង​កាន់​លំពែង​ដើរ​ចេញ​តាម​ទ្វារ​ខាង​លិច​ផ្ទះ ឯ​រងាកក​ឃើញ​ហើយ​ ក៏​ហើរ​ទៅ​ស្ទាក់​ឆាប​មុខ​មាត់​ព្រាន​នោះ​ទៀត ព្រាន​ក្តៅ​ចិត្ត​ខ្លាំង​ពេក​ដើរ​ទៅ​មិន​រួច ក៏​ត្រឡប់​វិល​ទៅ​ផ្ទះ​ម្តង​ទៀត​ឈប់​ចេញ​ទៅ​ក្នុង​ថ្ងៃ​នោះ ។

ស្លេះ​ប៉ុណ្ណេះ នឹង​និយាយ​អំពី​អណ្តើក ក្រោយ​ដែល​រងាវកក​មក​នោះ ក៏​ខំ​ប្រឹង​ខាំ​ខ្សែ​អន្ទាក់​ដរាប​ទាល់​តែ​ឈាម​ធ្មេញ​អស់​ដាច់​បាន​តែ​ត្រឹម​ពី​ធ្លូង​នៅ​សល់ ១ ធ្លុង​នឿយ​ហត់​អស់​កម្លាំង នឹង​ខំ​ប្រឹង​ខាំ​ត​ទៅ​ទៀត​មិន​បាន ក៏​ក្រាប​ដេក​ក្បែរ​អន្ទាក់​នោះ​ឯង ។ លុះ​ដល់​ព្រឹក​ឡើង​ព្រាន​ភ្ញាក់​ពី​ដេក ម្នី​ម្នា​ប្រវ៉ា​ចាប់​យក​លំពែង​ដើរ​ចេញ​ទៅ ប្រាថ្នា​នឹង​ទៅ​មើល​អន្ទាក់​ម្តង​ទៀត ។ វេលា​នោះ​រងាវកក ក៏​ឈប់​ហើរ​ទៅ​ឆាប​មុខ​មាត់​ព្រាន​ទៀត​ព្រោះ​គិត​ថា​យូរ​ក្រែល​ដើរ​ហើយ ល្មម​អណ្តើក​ខាំ​ខ្សែ​អន្ទាក់​បាន​ ក៏​ហើយ​ទៅ​មុខ​ព្រាន​ដោយ​ប្រញាប់ លុះ​ទៅ​ដល់​ទើប​សួរ​ទៅ​អណ្តើក​ថា? វើយ​សំឡាញ់ ឯង​ខាំ​អន្ទាក់​ដាច់​ហើយ​នៅ ? អណ្តើក​ថា​មិន​ទាន់​បាន​ដាច់​អស់​ទេ​សម្លាញ់​ បាន​តែ​ ២ ធ្លុង​នៅ​សល់ ១ ធ្លុង​ទៀត ឥឡូវ​ឈាម​ហូរ​ចេញ​អំពី​មាត់​អញ ៗ ខំប្រឹង​ខាំ​តទៅ​ទៀត​មិន​បាន​ទេ អស់​កម្លាំង​ណាស់​អញ​ឈប់​សំរាក​បន្តិច​សិន ។

រងាវកក​ថា ឈប់​សំរាក​ឯ​ណា​បាន​ព្រាន​ជិត​មក​ដល់​ហើយ ។ អណ្តើក​ថា​មិន​ដឹង​ធ្វើ​ម្តេច​ទេ​អញ​ខាំ​ទៀត​លែង​កើត​ហើយ បើ​សម្លាញ់​ឯង​គ្រាន់​បើ​ជួយ​ខាំ​អញ​បន្តិច​ទៅ ។


សត្វ​ទាំង​ពីរ​កំពុង​តែ​និយាយ​គ្នា មិន​យូរ​ប៉ុន្មាន ក៏​ស្រាប់​តែ​ព្រាន​ទៅ​ដល់​ ឃើញ​​ប្រើស​ជាប់​អន្ទាក់​ដូច្នោះ កាន់​លំពែង​ស្ទុះ ទៅ​បម្រុង​នឹង​ចាក់ ។

ប្រើស​ភ័យ​ណាស់​ ក៏​ប្រឹង​លើក​ជើង​កន្ទ្រាក់​ខ្សែ​អន្ទាក់​ដាច់​អស់​ ១ រំពេច ហើយ​បោល​គេច​ចូល​ព្រៃ ព្រាន​ក៏​នឹក​តូច​ចិត្ត​ពេក ក្រឡេក​មើល​ទៅ​ឃើញ​អណ្តើក​ដេក​ក្បែរ​ទី​នោះ ក៏​ស្ទុះ​ទៅ​ចាប់​រើស​ដាក់​ក្នុង​ស្បោង​យក​ទៅ​ដាក់​ពាក់​លើ​ដង្គត់​ឈើ ។ ឯ​ប្រើស​ងាក​មើល​មក​ក្រោយ​វិញ ឃើញ​ព្រាន​ចាប់​អណ្តើក​ដាក់​ក្នុង​ស្បោង​យក​ទៅ​ពាក់​លើ​ដង្គត់​ឈើ​ដូច្នោះ ក៏​មាន​ចិត្ត​អាណិត​ គិត​ថា​ឱ​សម្លាញ់​អញ​កាល​បើ​មាន​ទុក្ខ​ ជួយ​ដោះ​ទុក្ខ​អញ​បាន ឥឡូវ​សម្លាញ់​មាន​ទុក្ខ​ ត្រូវ​តែ​អញ​ជួយ​វិញ គិត​ដូច្នោះ​ហើយ ធ្វើ​ជា​បោល​តិច​ៗ បញ្ឆោត​ព្រាន ព្រាន​ក៏​រត់​ដេញ​តាម​ប្រើស​ចូល​ក្នុង​ព្រៃ​ជ្រៅ ទើប​ប្រើស​រត់​គេ​មក​ខាង​ក្រោយ បុក​វ័ធ​ស្បោង​នោះ​ដាច់​ធ្លុះ​ធ្លាយ​អណ្តើក​ដល់​ដី ហើយ​ពាំ​យក​អណ្តើក​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​ទៅ លុះ​ព្រាន​រក​ប្រើស​មិន​ឃើញ​ ត្រឡប់​វិល​មក​វិញ បាត់​អណ្តើក​ទៀត ក៏​កើត​ទោមនស្ស​ក្តៅ​ចិត្ត​វិល​ត្រឡប់​ទោ​ផ្ទះ​វិញ​ហោង ។


សត្វ​ទាំង​បី​ ក៏​បាន​ទៅ​ជួប​ជុំ​គ្នា ស្រឡាញ់​គ្នា​ត្រា​តែ​អស់​ជីវិត​រៀង​ខ្លួន ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
 
 
Articles you may like
Public date : 17, Oct 2016 (12863 Read)
ព្រះ​សុក្កាភិក្ខុនី​
Public date : 14, Jun 2012 (13474 Read)
រឿងសុមេធបណ្ឌិត
Public date : 19, Feb 2017 (10910 Read)
រឿង​កុហក​តាបស
Public date : 11, Aug 2016 (10969 Read)
រឿងព្រះបច្ចុបដ្ឋានសញ្ញកត្ថេរ
Public date : 21, Oct 2013 (8033 Read)
អ្នក​មាន​សតិ​ស្មារតី​វាង​វៃ តែង​ឈ្នះ​សត្រូវ​ទាំង​ពួង
Public date : 14, Oct 2013 (6996 Read)
ចិត្ត​របស់​បុថុជ្ជន​តែង​តែ​ប៉ោង​ផត​ដោយ​លោក​ធម៌
Public date : 24, Nov 2016 (50859 Read)
រឿង​ខ្លាធំ​និង​សេក
Public date : 14, Sep 2012 (11300 Read)
រឿងអតិចារិណិត្ថី
Public date : 07, Oct 2016 (17905 Read)
រឿងមហល្លកចណ្ឌាលី

Top Best Ten Product Review

Top Best 10 Product Review
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
Top Best 10 pro