Wednesday, 10 Aug B.E.2566  
Listen to Dhamma (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
Notification
All Visitors
Today 47,909
Today
Yesterday 133,463
This Month 1,514,850
Total ២៦៨,៧០២,៥៦៨
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 24, Jul 2019 (37,671 Read)

កុំ​ធ្វើ​បាប​មនុស្ស​មាន​ខន្តី ប្រយ័ត្ន​ផែន​ដី​ស្រូប



Audio
 
រឿង​ខន្តិវា​ទិ​តាបស
(ចាក ខ. ច.)
(កុំ​ធ្វើ​បាប​មនុស្ស​មាន​ខន្តី ប្រយ័ត្ន​ផែន​ដី​ស្រូប)

កាល​កន្លង​ទៅ​ហើយ ព្រះ​ពោធិសត្វ​របស់​យើង​សោយ​ព្រះ​ជាតិ​ជា​ព្រាហ្មណ៍ នាម​កុណ្ឌះ នៅ​ក្នុង​ក្រុង​ពារាណសី មាន​ការ​នឿយ​ណាយ​នឹង​កិច្ច​មាន​រវល់​ក្រៃ​ពេក​ក៏​ចេញ​ទៅ​បួស​ជា​តាបស នៅ​អាស្រ័យ​ក្នុង​ហេមវត្ត ហើយ​ក៏​មាន​បំណង​ចង់​ឆាន់​​វត្ថុ​ប្រៃ និង​ជូរ ក៏​ត្រឡប់​មក​កាន់​ក្រុង​ពារាណសី​សវិញ គង់​នៅ​ក្នុង​ឧទ្យាន​របស់​សេនាបតី​ម្នាក់​ ជា​អ្នក​ទំនុក​បំរុង ។ ថ្ងៃ​មួយ​ព្រះ​រាជា ស្រវឹង​ស្រា​ជោគ​ជាំ មាន​ស្រី​របាំ​ចោម​រោម​ជា​បរិវារ យាង​ទៅ​កាន់​ឧទ្យាន ផ្ទំ​កើយ​ព្រះ​សិរ​លើ​ភ្លៅ​ស្រ្តី​ពេញ​ព្រះ​ទ័យ​មួយ​រូប​លង់​លក់​ស្កប់​ទៅ ។

គ្រា​នោះ​ស្ត្រី​ទាំង​ឡាយ​ដទៃ ឃើញ​ព្រះ​រាជា​ផ្ទំ​លក់​ហើយ ក៏​បបួល​គ្នា​ទៅ​កាន់​ឧទ្យាន ឃើញ​ព្រះ​ពោធិ​សត្វ​គង់​ទៀប​គល់​សាលព្រឹក្ស ដែល​មាន​ផ្កា​រីក​ស្គុះ​ស្គាយ​ត្រ​សាយ​សុំសាខា​សំយុង​មែក​ចុះ​មក​ក្រោម ហើយ​ថ្វាយ​បង្គុំ​អង្គុយ​ស្តាប់​ធម៌​ដោយ​សេចក្តី​គោរព ។ ព្រះ​រាជា​កើន​ឡើង​មិន​ឃើញ​ស្រី​ទាំង​នោះ​ទ្រង់​​ខ្ញាល់​ជា​ខ្លាំង​ ហើយ​ចាប់​ព្រះ​ខ័ន​យាង​ទៅកាន់​សំណាក់​តាបស ពេល​នោះ​ស្រី​ម្នាក់​ដែល​មាន​សេចក្តី​ស្និទិ្ធ​ស្នាល​នឹង​ព្រះ​រាជា​ជាង​គេ ស្ទុះ​ទៅ​ចាប់​ព្រះ​ខ័ន​ពី​ព្រះហស្ថ​ព្រះ​អង្គ ព្រះ​រាជាសួរ​ព្រះពោធិសត្វ​អាការ​​គួរ​ខ្លាច​ថា​នែ​សមណ៍​កំណោ​ អ្នក​ចូល​ចិត្ត​និយាយ​ថា​ម៉េច បពិត្រ​មហារាជ អាត្មា​ភាព​ចូលចិត្ត​និយាយ​​ថា​ ខន្តី ។ យ៉ាង​ម៉េច​ហៅ​ថា​ខន្តី ការ​មិន​បៀត​បៀន​សត្វ​ទាំង​ឡាយ​ ដែល​ជេរ​ប្រហារ​ផ្តាសារ​ចំពោះ​ខ្លួន ។

ព្រះ​រាជា​គិត​ថា អញ​បាន​ឃើញ​ខន្តី​របស់​តាបស​នោះ​ឥឡូវ​ហើយ ហើយ​ត្រាស់​ហៅ​បុរស​អ្នក​សម្លាប់​ចោរ​មក​បង្គាប់​ថា ចូល​អ្នក​ទាញ​តាបស​ចង្រៃ​នេះ​ផ្តួល​លើ​ផែន​ដី ហើយ​យក​រំពាត់​មាន​បន្លា​មក​វាយ​ពីរ​ពាន់​រំពាត់​ គឺ​ខាង​មុខ​ ប្រាំ​រយ​រំពាត់​ ខាង​ក្រោយ ប្រាំរយ​រំពាត់​ខាង​ឆ្វេង​ប្រាំ​រយ​រំពាត់ ខាង​ស្តាំ​ប្រាំ​រយ​រំពាត់​ដូច​គ្នា ។

បុរស​នោះ​ធ្វើ​យក​ចិត្ត​ទុក​ដាក់​តាម​ព្រះ​រាជ​បញ្ជា ។ ​ព្រះរាជា​ត្រាស់​សួរ​ម្តង​ទៀត​ថា អ្នក​ចូល​ចិត្ត​និយាយ​ថា​ម៉េច? បពិត្រ​​មហា​រាជ អាត្មា​ភាព​ចូល​ចិត្ត​និយាយ​ថា ខន្តី ៗ តែ​ព្រះ​អង្គ​បែរ​ជា​សំគាល់​ថា ខន្តី​នៅ​ចន្លោះ​ស្បែក​អាត្មា​ភាព​ទៅ​វិញ ? មិន​មែន​នៅ​ចន្លោះ​ស្បែក​ទេ​ព្រះ​អង្គ ខន្តីនេះ នៅ​ក្នុង​ចន្លោះ​បេះ​ដូង​ដ៏​ជ្រៅ​​របស់​អាត្មា​ភាព ។ នែ​អ្នក​ ចូរ​កាត់​ដៃ​ជើង​តាបស​នេះ​ឲ្យ​ឆាប់ ។​ រាជ​បុរស​ក៏​កាត់​តាម​ព្រះ​រាជ​បញ្ជា ។ ព្រះ​រាជា​ត្រាស់​សួរ​ជា​គំរប់ ៣ ដង​ថា​អ្នក​ចូលចិត្ត និយាយ​ថា​ម៉េច ? បពិត្រ​មហារាជ អាត្មា​ចូលចិត្ត​និ​យាយ​​ថា​ខន្តី តែ​ព្រះ​អង្គ​បែរ​ជា​សំគាល់​ថា​ខន្តី​នៅ​នឹង​ដៃ​ជើង​អាត្មា​ទៅ​វិញ ខន្តី​ក្នុង​ដៃ​និង​ជើង​គ្មាន​ទេ ។

នែ​អ្នក​ចូរ​កាត់​ច្រមុះ និង​ត្រចៀក​តាបស​នេះ​ឲ្យ​ឆាប់ ។ បុរស​នោះ​ក៏​ធ្វើ​តាម​ព្រះ​រាជ​បញ្ជា​ដូច​លើ​មុន ។​ព្រះរាជា​ត្រាស់​សួរ​តែ​ពាក្យ​ដដែល ៗ តាបស​ក៏​ឆ្លើយ​តែ​ពាក្យ​ដដែលៗ ដូច​គ្នា​ដរាប​តែ​ព្រះ​រាជា​ខ្ញាល់​ជា​ខ្លាំង​ លើក​ជើង​ទាត់​កណ្តាល​ដើម​ទ្រូង​ព្រះ​ពោធិសត្វ មួយ​ជើង​ភឹង​យ៉ាង​ធ្ងន់ ទើប​ថយ​ចេញ​ទៅ​ ក៏​ត្រូវ​ផែន​ដី​ស្រូប​ក្បែរ​ឧទ្យាន ឲ្យ​ទៅ​កើត​ក្នុង​អវិចី​មហា​នរក មាន​អណ្តាត​ភ្លើង​ក្រហម​ច្រាល​ឆ្អៅ ឆេះ​រោល​រាល​ស្រោប​ពេញ​ខ្លួន ។​

គ្រាន់​តែ​ស្តេច​អសប្បុរស​ចេញ​ទៅ​ភ្លាម​សេនាបតី​ចូល​ទៅ​ជូត​ឈាម​ព្រះ​ពោធិសត្វ ហើយ​ឲ្យ​លោក​គង់​ចុះ​និយាយ​យ៉ាង​នេះ​ថា ប្រសិន​បើ​លោក​ម្ចាស់​ដ៏​ចំរើន​ខ្ញាល់ គួរ​ខ្ញាល់​ចំពោះ​តែ​ព្រះ​រាជា ដែល​ធ្វើ​កំហុស​ដល់​លោក​ម្ចាស់ សូម​កុំ​ខ្ញាល់​នឹង​ជន​ដទៃ ។ តាបស​ស្តាប់​ពាក្យ​នោះហើយ​ពោល​គាថាថាៈ


យោ មេ ហត្ថេ ច បាទេ ច កណ្ណនាសញ្ច ឆេទយិ
ចិរំ ជីវតុ សោ រាជា នហិ កុជ្យន្តិ មាទិសា ។

ព្រះ​រាជាអង្គ​ណា ត្រាស់​បង្គាប់​ឲ្យ​កាត់​ដៃ ជើង​ត្រចៀក និង​ច្រមុះ​អាត្មា សូម​ឲ្យ​ព្រះ​រាជា​អង្គ​នោះ​មាន​ព្រះ​ជន្ម​វែង​បណ្ឌិត​ទាំង​ឡាយ អម្បាល​យ៉ាង​អាត្មា​មិន​ខឹង​ផ្តេស​ផ្តាស​ទេ ។

តាបស​ពោល​យ៉ាង​នេះ​ហើយ ក៏​ធ្វើ​មរណកាល​ក្នុង​ឧទ្យាន​នា​ថ្ងៃ​នោះ​ឯង ។​ ព្រោះ​ហេតុ​នោះ​ព្រះ​ភគ​វា​ត្រាស់​ថា៖

អហុ អតីតមទ្ធានេ សមណោ ខន្តីទីបនោ
តំ ខន្តិយាយេវ ឋិតំ កាសីរាជា អឆេទយិ ។

ក្នុង​កាល​ដ៏​យូរ​លង់​ហើយ សមណៈ​អ្នក​ពោល​សរ​សើរ​ខន្តី​ត្រូវ​ស្តេច​កាសី​ប្រើ​គេ​ឲ្យ​សម្លាប់​ខ្លួន ដែល​ឋិត​នៅ​ក្នុង​ខន្តី ។

ស្តេច​កលាបុ​ក្នុង​កាល​នោះ គឺ​ភិក្ខុ​ទេវទត្ត​ក្នុង​កាល​ឥឡូវ​នេះ ឯ​ខន្តីវាទី​តាបស គឺ​ព្រះ​អរហន្ត​សម្មាសមត្តុទ្ធ​បរម​គ្រូ​យើង​នេះ ។ (មហា សំ សុខ និស្សិត​សាលា​បាលី​ជាន់​ខ្ពស់)

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 08, Feb 2022 (29,865 Read)
រឿងប្រេតអ្នកពោលតិះដៀលការបូជាព្រះសារីរិកធាតុ
Public date : 22, Jul 2022 (101,085 Read)
ព្រះបាទសិវិ​បរមពោធិសត្វ
Public date : 25, Jul 2019 (7,315 Read)
រឿង​ស្តេច​ចចក​ឈ្មោះ​សព្វ​នាឋៈ
Public date : 26, Aug 2019 (33,400 Read)
រឿងនាងសុភទ្ទ្រា
Public date : 16, Oct 2021 (22,781 Read)
រឿង​ប្រេត​ប្ដីប្រពន្ធ
Public date : 30, Jul 2021 (24,931 Read)
ខ្លួន​ទូន្មាន​ខ្លួន​ឯង​បាន ប្រសើរ​បំផុត​ក្នុង​ពិភព​លោក
Public date : 27, Jul 2019 (24,354 Read)
ព្រះ​សុក្កាភិក្ខុនី​
Public date : 01, May 2022 (34,954 Read)
រឿងពាណិជ្ជបុរស
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ឧបត្ថម្ភការផ្សាយធម្មទាន៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿