Saturday, 27 Feb B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 215,031
Today
Yesterday 225,057
This Month 6,140,713
Total ១៧៥,៩៥១,៨៩៨
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 05, Nov 2020 (8726 Read)

រឿង​សមុទ្ទទេវតា



Audio


 

រឿង​សមុន្ទទេវតា
(ចាក ស. តិ.)
(សេចក្តី​លោភ​នាំ​សត្វ​ឲ្យ​ហួង​ហែង​ហួស​ហេតុ)

កាល​ពុទ្ធ​សម័យ​ព្រះ​សម្តុទ្ធ​បរម​គ្រូ ទ្រង់​រំលឹក​ដាស់​តឿន​ឧបនន្ទភិក្ខុ ដែល​មាន​សេចក្តី​លោភ​គ្រប​សង្កត់ គឺ​ធម្មតា​របស់​ភិក្ខុ​ឧបនន្ទ តែ​ដល់​រដូវ​ចូល​វស្សា​ហើយ លោក​ដើរ​ទៅ​ចូល​វស្សា​ផ្ញើរ​គ្រប់​វត្ត ដែល​លោក​អាច​ទៅ​បាន វត្ត​ខ្លះ​លោក​ទុក​ស្បែក​ជើង ខ្លះ​ដំរង​ទឹក ខ្លះ​ទ្រនាប់​ជើង ខ្លះ​ឆ័ត្រ​ជា​ដើម ឲ្យ​ចូល​វស្សា​ជំនួស​​លោក​ ដល់​ចេញ​វស្សា​លោក​ទៅ​វាយ​ចំណែក​លាភ​គ្រប់​វត្ត ដែល​លោក​បាន​ទុក​របស់​ទាំង​នោះ​ ដឹក​ទាំង​រទេះ​ៗ យក​មក​ប្រមូល​ទុក​ក្នុង​កុដិ​របស់​លោក ។

ពួក​ភិក្ខុ​ទាំង​ឡាយ​ទ្រាន់​ចិត្ត នាំ​គ្នា​ទូល​ព្រះ​សម្តុទ្ធ​តាម​ដំណើរ​រឿង ព្រះ​អង្គ​ទ្រង់​ប្រជុំ​សង្ឃ ហើយ​ហៅ​ឧបនន្ទ មក​រំលឹក​តាម​លំនាំ​ព្រះ​ពុទ្ធ​ពី​បូរាជ ទើប​នាំ​អតីត​និទាន​មក​សំដែង​ថា ភិក្ខុ​ឧបនន្ទនេះ មិន​មែន​ចង់​បាន​ឥត​របប​តែ​ក្នុង​ជាតិ​នេះ​ទេ កាល​ពី​ដើម​ក៏​ដូច្នេះ​ដែរ ។ ពី​ព្រេង​នាយ​យូរ​ហើយ​ ព្រះ​ពោធិសត្វ​កើត​ជា​សមុទ្រ​ទេវតា ថែរក្សា​មហាសមុទ្រ កាល​នោះ​មាន​ក្អែក​ទឹក​មួយ នៅ​អាស្រ័យ​នឹង​សមុទ្រ​នោះ ជា​សត្វ​មាន​សេចក្តី​លោភ​ច្រើន​ មួយ​ថ្ងៃ​ៗ ហើរ​មុជ​ងើបៗ ក្នុង​ទឹក​សមុទ្រ ស្រែក​បា្រប់​ត្រី​ទាំង​ឡាយ​កុះ​ឲ្យ​ផឹក​ទឹក​ច្រើន ក្រែង​អស់​ទឹក​សមុទ្រ ។

ដោយ​សេចក្តី​ហួង​ហែង​ហួស​ហេតុ​ នេះ​ សមុទ្រ​ទេវតា​ទ្រាន់​ចិត្ត​ពេក ស្តី​តិះ​ដៀល​ឲ្យ​ក្អែក​ទឹក​នោះ​ថា​នែ ! ក្អែក​ទឹក​អប្បឥត​ប្រាជ្ញា លោភលន់​ហួស​ហេតុ ទឹក​សមុទ្រ​នេះ​ជ្រៅ​ណាស់ មិន​ចេះ​ស្រក​មិន​ចេះ​ជន់ទេ សូម្បី​ហូរ​ចាក់​ទៅ​ក្នុង​ទី​ទំនាប​ច្រើន​យ៉ាង​ណា ក៏​មិន​អស់​ដែរ យើង​នៅ​ថែរក្សា​សមុទ្រ​មក​យូរ​ហើយ មិន​ដែល​ឃើញ​អ្នក​ណា​លោភ​ហួង​ហែង​ហួស​ហេតុ​ដូច្នេះ​ទេ ។ តិះ​ដៀល​ហើយ​និម្មិត​ខ្លួន​យ៉ាង​ធំ ដេញ​ក្អែក​ទឹក​នោះ​ឲ្យ​រត់​បាក់​ទៅ ។ 
ប្រជុំជាតក ក្អែក​ទឹក​ក្នុង​កាល​នៅ​គឺ​ភិក្ខុ​ឧបនន្ទ​សមុទ្រ​ទេវតា​គឺ​តថាគត​នេះ​ឯង ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 27, Jul 2019 (49916 Read)
រឿង​ខ្មោច​យក្ខ​និង​កូន​ក្មេង​តូច
Public date : 27, Jul 2019 (22814 Read)
រឿង​សេដ្ឋី​បុត្រ
Public date : 26, Jul 2019 (21049 Read)
រឿង​សីល​វរាជ​កុមារ
Public date : 06, Jun 2012 (12038 Read)
ប្រវត្តិកីសាគោតមី
Public date : 25, Jul 2019 (8469 Read)
រឿង​ឧបាសកតិស្សៈ
Public date : 27, Jul 2019 (18387 Read)
រឿង​ស្តេច​ចណ្ឌ​ប្ប​ជ្ជោត
Public date : 25, Jul 2019 (9466 Read)
ចន្ទី​សូត្រ
Public date : 27, Jul 2019 (25982 Read)
រឿងថ្មើរព្រៃឈ្មោះសុរៈ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).