Thursday, 17 Oct B.E.2563  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Kalyanmet Radio
Location: Battambang
Time: 04.00am - 10.00pm
Metta Radio
Location: Phnom Penh
Time: 24 Hours
Ekphnom Radio
Location: Battambang
Time: 04.00am - 10.00pm
Pkayprek Radio
Location: Battambang
Time: 04.00am - 10.00pm
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
Location: Phnom Penh
Time: 24 Hours
Mongkool Panha Radio
Location: Kompong Cham
Time: 4.00-22.00
មើលច្រើនទៀត​
Notification
All Visitors
Today 37,601
Today
Yesterday 50,869
This Month 1,013,923
Total ១១១,៦៧៩,២៧១
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 28, Jul 2019 (8463 Read)

តួនាទី​មិត្ត​ល្អ ៥​សិក្ខាបទ



 
តួនាទី​មិត្ត​ល្អ ៥​សិក្ខាបទ

សិក្ខាបទ​ទី​១ : មិត្ត​ល្អ​គប្បី​សិក្សា​ថា អាត្មាអញ​ត្រូវ​ធ្វើ​ទាន គឺ​ឲ្យ​នូវ​អ្វី​ៗ​ដែល​គួរ​ឲ្យ​ដល់​មិត្ត​សម្លាញ់។

បុគ្គល​ដែល​លះ​បង់​នូវ​សម្បត្តិ​ទ្រព្យ​ទំនុក​បម្រុង​អ្នក​ដទៃ ហ៊ាន​បែង​ចែក​សេចក្ដី​សុខ​សប្បាយ​ផ្លូវ​កាយ​ដល់​អ្នក​ដទៃ​បាន រមែង​បាន​ទទួល​នូវ​ការ​លើក​តម្កើង​រាប់​អាន​អំពី​បុគ្គល​ទូទៅ​ច្រើន​ប៉ុនណា បុគ្គល​ដែល​បង្ក​នូវ​សេចក្ដី​ទុក្ខ​លំបាក​ឲ្យ​អ្នក​ដទៃ ដើម្បី​ប្រយោជន៍៍​សុខ​ផ្ទាល់​ខ្លួន​ក៏​រមែង​បាន​ទទួល​នូវ​ការ​តិះ​ដៀល​ និង​ ការ​រង្កៀស​ចិត្ត​អំពី​អ្នក​ដទៃ​ទូទៅ​ច្រើន​ប៉ុណ្ណោះ​ដូច​គ្នា​ដែរ។

ចំពោះ​សត្វ​លោក ពិត​មែន​តែ​មិន​អាច​ជ្រើស​រើស​កំណើត​ឲ្យ​ខ្លួន​ឯង​បាន ប៉ុន្តែ​ឥឡូវ​បាន​កើត​មក​ជា​មនុស្ស​ហើយ យើង​អាច​ជ្រើស​រើស​នូវ​ផ្លូវ​សម្រាប់​ដើរ​ឲ្យ​ខ្លួន​ឯង​បាន​ គឺ​គេច​ជៀស​វាង​ពី​ផ្លូវ​មាន​បន្លា ផ្លូវ​ចោរ​ ផ្លូវ​សត្វ​សាហាវ ពោល​គឺ​ផ្លូវ​អកុសល មករក​ផ្លូវ​កុសល​ដែល​ជា​ផ្លូវ​ស្អាត ផ្លូវ​គ្មាន​ភ័យ​អំពី​អ្វីៗ ជា​ផ្លូវ​នាំ​ឲ្យ​បាន​ដល់​ទី​បំផុត​ទុក្ខ។

សង្គហទាន គឺ​ជា​ការ​សង្គ្រោះ​មួយ​ដ៏​ប្រសើរ​ក្រៃ​លែង ជា​ស្បៀង​ក្នុង​ការ​ដើរ​ផ្លូវ​ឆ្ងាយ។

សិក្ខាបទ​ទី​២ : មិត្ត​ល្អ​គប្បី​សិក្សា​ថា អាត្មាអញ​ត្រូវ​និយាយ​មិន​ទ្រគោះ​គំរោះ​គំរើយ​ទៅ​រក​មិត្ត​សម្លាញ់​ឡើយ។

សេចក្ដី​ចម្រើន​យ៉ាង​ពិត​ប្រាកដ​ក្នុង​ជីវិត​មនុស្ស​យើង គឺ​សេចក្ដី​ចម្រើន​ផ្នែក​កុសល​ធម៌ អ្នក​ចម្រើន​ដោយ​គុណធម៌ ឈ្មោះ​ថា​ជា​អ្នក​ទំនុក​បម្រុង​ក្នុង​ព្រះសាសនា ធ្វើ​សាសនា​ឲ្យ​ចម្រើន​លូត​លាស់​ក្នុង​សន្ដាន​ចិត្ត​របស់​ខ្លួន។

សេចក្ដី​ចម្រើន​នៃ​ព្រះពុទ្ធសាសនា ដែល​ពិត​ប្រាកដ ក៏​គឺ​សេចក្ដី​ចម្រើន​ផ្លូវ​ចិត្ត​នៃ​ពុទ្ធ​បរិស័ទ​ហ្នឹង​ឯង​ចិត្ត​របស់​ព្រះពុទ្ធ​បរិស័ទ​ដែល​នឹង​ចម្រើន​រុង​រឿង​ទៅ​បាន​នោះក៏​ត្រូវ​អាស្រ័យ​ព្រះធម៌​ក្នុង​សាសនា គឺ​គ្រឿង​ចិញ្ចឹម​បីបាច់​រក្សា​ជានិច្ច​កាល​ដែរ ដូច​ទារក​តូច​អាស្រ័យ​ទឹក​ដោះ​ម្ដាយ​អ៊ីចឹង​ឯង គឺ​ថា​យើង​យកសីលធម៌​នៃ​ព្រះពុទ្ធ​សាសនា​មក​ជា​អាហារ ជា​គ្រឿង​បីបាច់​ថែរក្សា​ខ្លួន ចិត្ត​មនុស្ស​យើង​ក៏​នឹង​ចម្រើន​ទៅ​ដោយ​សេចក្ដី​ស្អាត ចម្រើន​ដោយ​ពន្លឺ​ភ្លឺ​ស្វាង និង ចម្រើន​ដោយ​សេចក្ដីស្ងប់។

វាចា​ដែល​ពីរោះ​គួរ​ដល់​ការ​សង្គ្រោះ​មិត្ត គឺ​ជា​វាចា​របស់​អ្នក​មាន​ចិត្ត​ស្អាត ចិត្ត​ភ្លឺ​ស្វាង ចិត្ត​ស្ងប់។

សិក្ខា​បទ​ទី៣ : មិត្ត​ល្អ​គប្បី​សិក្សា​ថា អាត្មា​អញ​ត្រូវ​ប្រព្រឹត្ត​ឲ្យ​ជា​ប្រយោជន៍​ដល់​មិត្ត​សម្លាញ់​។

ការ​មិន​បៀត​បៀន​គ្នា គឺ​ជា​ការ​មិន​បៀត​បៀន​ទាំង​ខ្លួន​ឯងទាំង​អ្នក​ដទៃ ជា​ហេតុ​នៃ​សេចក្ដី​សុខ​ ចំណែក​ការ​បៀត​បៀន​គ្នា​ជា​ហេតុ​នៃ​ការ​ភ័យ​ខ្លាច មិន​ស្ងប់​ក្នុង​ជីវិត ព្រោះ​អាស្រ័យ​សេចក្ដី​នេះ បុគ្គល​អ្នក​ប្រាថ្នា​ឲ្យ​ការ​រស់​នៅ​មាន​សេចក្ដី​ប្រសើរ ត្រូវ​កុំ​ធ្វើ​នូវ​អំពើ​បៀតបៀន​ផ្សេងៗ ព្យាយាម​រក្សា​ខ្លួន​ដោយ​ស្មារតី ត្រេក​អរ​ក្នុង​សេចក្ដី​មិន​ប្រមាទ។

ការ​បៀត​បៀន​ខ្លួន​ឯង​ដោយ​ប្រព្រឹត្ត​អបាយមុខ​ ដូច​ជា​ការ​លេង​ស្រី បរិភោគ​ទឹក​ស្រវឹង ប្រព្រឹត្ត​ល្បែង​ស៊ី​សង និង​ ខ្ជិល​ជា​ដើម ទោះ​ជា​មិន​បាន​បៀតបៀន​អ្នក​ដទៃ​ដោយ​ត្រង់​ចំពោះ​ក៏​ដោយ តែ​វា​ជា​ការ​បៀតបៀន​ដោយ​អម​ឬ​ដោយ​ប្រយោល ដូច​ជា​ការ​ធ្វើ​ឲ្យ​ទន់​ខ្សោយ​ស្មារតី សង្គម​មិន​ចម្រើន​លូតលាស់ បញ្ចុះ​តម្លៃ​វង្ស​ត្រកូល​ក្រុម​គ្រួសារ​របស់​ខ្លួន មាន​ការវិវាទ​គ្នា​ញឹកញាប់​ក្នុង​ផ្ទះ​រវាង​ប្ដីប្រពន្ធ​ជា​ដើម ស្រែក​ឡូឡា​រំខាន​អ្នក​ជិត​ខាង ព្រោះ​ហេតុ​ដូច្នេះ ដើម្បី​ឲ្យ​បាន​ជា​មនុស្ស​ល្អ មិត្ត​ល្អ ត្រូវ​ប្រព្រឹត្ត​អំពើ​ជា​ប្រយោជន៍​ដែល​ផ្ទុយ​អំពី​ការ​បៀតបៀន នេះ​ជា​មង្គល​ដ៏​ឧត្ដម។

សិក្ខា​បទ​ទី៤ : មិត្ត​គប្បី​សិក្សា​ថា អាត្មាអញ​ត្រូវ​សង្គ្រោះ​មិត្ត​សម្លាញ់​ដោយ​មិន​លើក​តម្កើនខ្លួន គឺ​ត្រូវ​ធ្វើ​ជា​មនុស្ស​ស្មើ​ប្រកប​ដោយ​ចរិយា​ថ្លៃថ្នូរ។

ជីវិត​សព្វ​ថ្ងៃ​មាន​សេចក្ដី​ដឹង​ខ្លួន ដឹងអារម្មណ៍​ដឹងរឿង គឺ​ជា​នាទី​នៃ​សភាវ​ធម៌​ពិត​ម្យ៉ាង បាន​ដល់​វិថី​ចិត្ត​ដែល​ប្រព្រឹត្ត​ត​គ្នា​មិន​ដាច់ ពាក្យ​ថា​ប្រព្រឹត្ត​គ្នា​មិន​ដាច់ គឺ​វិថី​ចិត្ត​តាម​ទ្វា​ណា​មួយ​ក្នុង​ទ្វារ​៦​កើត​ឡើង​ហើយ​រលត់​ទៅ វិថី​ចិត្ត​ក្នុង​ទ្វា​ដទៃ​កើត​ឡើង​ជាថ្មី​បន្ត​អំពី​វិថី​ចិត្ត​មុន មាន​ការ​កើត​រលត់​បន្ត​គ្នា​រហូត។

វិថី​ចិត្ត​កើត​រលត់​តាម​ទ្វារ​៦ គឺ​ទ្វារ​ភ្នែក​ ទ្វារ​ត្រចៀក ទ្វារ​ច្រមុះ ទ្វារ​អណ្ដាត ទ្វារ​កាយ និង ទ្វារចិត្ត ក្រសែ​នៃ​វិថី​ចិត្ត ជា​ជីវិត​របស់​សត្វ​លោក​ដែល​រស់​នៅ​ក្នុង​លោក គឺ​រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ និង ធម្មារម្មណ៍ ជា​លោក​នៃ​ការ​រស់​នៅ។

ជា​ពុទ្ធ​បរិស័ទ​ត្រូវ​ដឹងថា​អ្វី​ជា​ជីវិត អ្វី​ជា​លោក​នៃ​ការ​រស់​នៅ ជីវិត​មិន​ទៀង​យ៉ាង​ណា លោក​បែក​ធ្លាយ​យ៉ាង​ម៉េច ដូច្នេះ​ ទើប​រំលត់​ ឬ កាត់​បន្ថយ​នូវ​ការ​ប្រកាន់​បាន ជា​ទី​រាប់​អាន​នៃ​មិត្ត​សម្លាញ់ ព្រោះ​ជា​អ្នក​មិន​ប្រកាន់​ខ្លួន។

សិក្ខាបទ​ទី៥ : មិត្ត​ល្អ​គប្បី​សិក្សា​ថា អាត្មាអញ​មិន​ត្រូវ​បោក​បញ្ឆោត​ដោយ​ការ​និយាយ​កុហក​ឲ្យ​ខុស​អំពី​សេចក្ដី​ពិត​ ដល់​មិត្ត​សម្លាញ់​ឡើយ។

វាចា​មាន​បី​យ៉ាង​គឺ វាចាលាមក១ វាចាផ្កា១ និង វាចាទឹកឃ្មុំ១។ វាចាលាមក បាន​ដល់​ការ​និយាយ​កុហក វាចា​ផ្កា បាន​ដល់​ការ​និយាយ​ពាក្យ​ពិរោះ ហើយ​មាន​ប្រយោជន៍​ ដូច្នេះ​មនុស្ស​គប្បី​សិក្សា​ថា អាត្មាអញ​មិន​ពោល​ពាក្យ​កុហក​ឡើយ។

មនុស្ស​និយាយ​កុហក​ជា​ង្នក​ខ្វះ​គុណធម៌​ច្រើនណាស់ ជា​បុថុជ្ជន​ថ្នាក់​អន់ ឈើ​អណ្ដើត​ទឹក​ប្រសើរ​ជាង មនុស្ស​និយាយ​កុហក ប្រសើរ​ជាង​មនុស្ស​គ្មាន​គុណធម៌​ទាំង​ឡាយ។

មនុស្ស​យើង​ថ្លៃថ្នូរ​ដោយ​គុណធម៌ ដោយ​ចរិយា​សម្បត្តិ ឫកពារម្យទម ស្លៀកពាក់​សមរម្យ​ ពាក្យ​សម្ដី​ត្រឹមត្រូវ​មិន​ជ្រាយពេក​មិន​រឹងពេក មាន​អត្ថន័យ​ខ្លឹម​សារ​សមគួរ​ដល់​អ្នក​ស្ដាប់ ប្រយ័ត្ន​មាត់​រាល់​ពេល​និយាយ មាន​ពេល​ត្រូវ​និយាយ​ក៏​និយាយ​តែ​ពាក្យ​ពិត​ពាក្យ​មាន​ប្រយោជន៍ ពាក្យ​ពីរោះ និង និយាយ​ដោយ​ចិត្ត​សប្បុរស បើស្ងៀម​ត្រូវ​ស្ងៀម​ដោយចិត្តស្ងប់។

ដក​ស្រង់​ចេញ​ពី​សៀវភៅ សិក្ខាបទមនុស្សល្អ
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 26, Jul 2019 (9406 Read)
ប្រៀប​ធៀប​ព្រះ​ធម៌​ជា​មួយ​នឹង​ស្លឹក​ឈើ​ក្នុង​ដៃ​
Public date : 29, Jul 2019 (12341 Read)
បុគ្គល​មិន​គប្បី​ជា​បុរស​នៃ​អ្នក​ដទៃ​ឡើយ
Public date : 30, Jul 2019 (57245 Read)
សម័យ​មួយ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​ក្នុង​វត្ត​ជេត​ពន​
Public date : 31, Jul 2019 (8329 Read)
មើលអ្វីៗឱ្យមានប្រយោជន៍
Public date : 25, Jul 2019 (7372 Read)
ធម្មបទគាថា ពាល​វគ្គទី ៥
Public date : 29, Jul 2019 (1812 Read)
គ្រោងគំនិត ពុទ្ធក្ខេត្ត
Public date : 31, Jul 2019 (8427 Read)
កម្លាំងចិត្ត៥យ៉ាង យកឈ្នះការឈឺចាប់នៅពេលជិតស្លាប់
Public date : 30, Jul 2019 (4407 Read)
ប្រាសាទ​ព្រះគន្ធ​កុដិក្នុង​ធម្មនគរ
Public date : 25, Sep 2019 (16045 Read)
ស្រឡាញ់ពិតប្រាកដ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).