15
Wednesday, 05 Oct B.E.2566  
Listen to Dhamma (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រនានា (Mp3)
កម្រងបទធម៌ស្មូត្រនានា (Mp3)
កម្រងកំណាព្យនានា (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
បណ្តុំសៀវភៅ (eBook)
បណ្តុំវីដេអូ (Video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
All Visitors
Today 24,089
Today
Yesterday 95,263
This Month 414,047
Total ២៧៥,៤៩៧,២៧០
Flag Counter
Online
Reading Article
Public date : 28, Jul 2019 (12,138 Read)

មិត្ត​មាន​នូវ​ឧបការៈ​



 
មិត្ត​មាន​នូវ​ឧបការៈ​

មិត្ត​ល្អ​ជំពូក​ទី ១ ជា​មិត្ត​មាន​នូវ​ឧបការៈ​មាន​លក្ខណៈ ៤​យ៉ាង​គឺៈ

១- បមត្តំ រក្ខតិ រក្សា​មិត្ត​ដែល​ធ្វេស​ប្រហែស មនុស្ស​យើង​មាន​ការ​ប្រមាទ ពោល​គឺ​ការ​បាត់​បង់​នូវ​សតិ​ជា​រឿយ​ៗ រហូត​ដល់​ទៅ​មាន​ពេល​ខ្លះ​ហ៊ាន​បរិភោគ​នូវ​ទឹក​ស្រវឹង បន្ថែម​អោយ​ខ្លួន​ឯង​ដែល​មាន​សតិ​ទន់​ខ្សោយ​ស្រាប់​ទៅ​ហើយ​នោះ ឲ្យ​រឹង​រឹត​តែ​វិបត្តិ​ស្មារតី លែង​ដឹង​ខុស​ត្រូវ​អ្វី​ទាំង​អស់​ទៀត​ផង ក្នុង​ការ​ប្រមាទ​បែប​នេះ មិត្ត​មាន​នូវ​ឧបការៈ រមែង​ជួយ​រក្សា​ការពារ ព្រោះ​ថា​បុគ្គល​អ្នក​ប្រមាទ​មិន​អាច​រក្សា​ខ្លួន​ឯង​បាន​ឡើយ ដូច្នេះ​ទើប​យើង​ត្រូវមាន​នូវ​មិត្ត​ល្អ មិត្ត​មាន​ឧបការៈ។

លោក​សេដ្ឋី​ពិត​ជា​មាន​នូវ​អ្វី​ ដែល​អ្នក​ក្រខ្សត់​មិន​បាន​ប្រាកដ​ណាស់ ប៉ុន្តែ​សេដ្ឋី​មិន​អាច​មាន​នូវ​អ្វី ដែល​មនុស្ស​ទ័ល​ក្រ​មាន ក៏​ពិត​ប្រាកដ​ផង​ដែរ ដូច្នេះ​ការ​ចង​មិត្ត មិន​ចំពោះ​ទៅ​សំដៅ​រក​តែ​អ្នក​មាន​ទ្រព្យ​ច្រើន​នោះ​ទេ រឿង​សំខាន់​នៅ​លើ​គុណធម៌។ គុណធម៌​ឬ​ចិត្ត​សប្បុរស មិន​មែន​ជា​របស់​ដាក់​លក់ សម្រាប់​ឲ្យ​អ្នក​មាន​ប្រាក់​ទិញ​យក​នោះ​ឡើយ ព្រោះ​ថា​ចិត្ត​សប្បុរស​មាន​តម្លៃ​ជាង​មាស​ប្រាក់​ទាំង​អស់ ទាល់​តេ​បុគ្គល​អប់រំ​នូវ​គុណធម៌​ឲ្យ​ច្រើន​ៗ​ទើប​អាច​មាន​ទៅ​បាន នូវ​ចិត្ត​សប្បុរស​នេះ។

២- បមត្តស្ស សាបតេយ្យំ រក្ខតិ រក្សា​សម្បត្តិ​របស់​មិត្ត​ដែល​ធ្វេស​ប្រហែស មិត្ត​មាន​នូវ​ឧបការៈ បាន​គិត​ថា សម្លាញ់​របស់​យើង​បាន​ចេញ​ទៅ​ក្រៅ​ផ្ទះ មាន​ការ​ធ្វេស​ប្រហែស​ចោ​លផ្ទះ​សម្បែង ទ្រព្យ​សម្បត្តិ​ទី​កន្លែង ម្លោះ​ហើយ​របស់​នោះ​ៗ​វា​អាច​បាត់​បង់​ទៅ​ដោយ​ប្រការ​ផ្សេងៗ​បាន លុះ​គិត​ដូច្នេះ​ហើយ ក៏​ទៅ​កាន់​ផ្ទះ​សម្បែង ដើម្បី​គយគន់​ឬ​ឃ្លាំ​ចាំ​មើល​ថែរក្សា​នូវ​ផ្ទះសម្បែង ឬ ទ្រព្យ​សម្បត្តិ​ទាំង​ឡាយ​ទាំង​ពួង​នោះ។

ការ​ថែរក្សា​ទ្រព្យ​សម្បត្តិ វា​ជា​ការងារ​មួយ​ចាំបាច់​ ទោះជា​ត្រូវ​ចំណាយ​ទុន​ខ្លះ​ក៏​ដោយ ព្រោះ​ការ​គង់វង់​នៃ​ទ្រព្យ​សម្បត្តិ​គឺ​ជា​កាំជណ្ដើរ​សម្រាប់​ឈាន​ឡើង​ទៅ​រក​អ្វី​មួយ ដែល​ខ្លួន​​ឯង​ចង់​បាន ប៉ុន្តែ​វា​ក៏​ជា​មាត់​ជ្រោះ​ដ៏​រអិល​ផង​ដែរ។

ព្រោះ​តែ​ប្រហែស​ជា​មួយ​ប្រាក់ មនុស្ស​ខ្លះ​ត្រូវ​ជំពាក់​បំណុល​គេ​សង​មិន​រួច រហូត​ដល់​ស្លាប់​ទៅ ទុក​បំណុល​ឲ្យ​កូន​ចៅ​ខ្មោច​ម៉ែ​ឪ​ក្លាយ​ជា​សត្រូវ​របស់​កូន​ទៀត​ផង ក្រពះ​តូច​តែ​មួយ​សោះ ដូចម្ដេច​ក៏​ត្រូវ​ជំពាក់​បំណុល​គេ​ច្រើន​ម្លេះ នេះ​ជា​រឿង​គួរពិចារ​ណា។

មនុស្ស​ខ្លះ​រក​តែ​កូន​មួយ​គ្មាន ប៉ុន្តែ​ល្មោភ​លោភ​លន់​គ្មាន​ព្រំ​ដែន មិន​ចេះ​ធ្វើ​ទាន ហាក់​ដូច​ជា​ទុក​ចាយ​ទៅ​ជាតិ​ក្រោយ​ទៀត​អ៊ីចឹងឯង។

ជីវិត​នេះ​កើត​មក​ មិន​មែន​ដើម្បី​បាន​លុយ ឬ​ដើម្បី​បាន​អ្វី​ដទៃ​ទៀត​នោះ​ទេ តាម​ពិត​ជីវិត​កើត​មក​ចៀស​មិន​ផុត​ពី​ស្លាប់​ឡើយ ប្រៀប​ដូច​ជា​ស្លឹក​ឈើ ប៉ុន្តែ​ប្រយោជន៍​ខ្លឹម​សារ​នៃ​ការ​បរិភោគ​អាហារ បន្ត​ការ​រស់​មួយ​ថ្ងៃ​ៗ​នោះ គឺ​ព្រោះ​ដើម្បី​ស្វែង​រក​ការ​មិន​ស្លាប់​ពិត​ប្រាកដ​មួយ បើ​មិន​ដូច្នេះ​ទេ វា​មិន​ខុស​អ្វី​អំពី​ការ​ដែល​មនុស្ស​ល្ងង់ ខំ​ប្រឹង​ដង​ទឹក​ដាក់​ពាក់​ធ្លុះ​នោះ​ឡើយ គឺ​វា​បាន​តែការ​នឿយ​ហត់​អត់​ប្រយោជន៍។

មិន​ដែល​មាន​អ្នក​ណា​ទៅ​ឆោត​ល្ងង់ ដោយ​ខំ​ប្រឹង​ជញ្ជូន​ពន្លឺថ្ងៃ​ទុក​ក្នុង​ផ្ទះ សម្រាប់​បំភ្លឺ​ពេល​យប់​ទៀត​នោះ​ទេ ព្រោះ​ផ្ទះ​វា​មិន​ចេះ​ទុក​ដាក់​នូវ​ពន្លៃ​ថ្ងៃ​អ្វី​នោះ​ឡើយ តែ​ដល់​ពេល​យប់​វា​ងងឹត​ហើយ យ៉ាង​ណា​មិញ ការងារ​ដែល​គេ​ធ្វើ​នៅ​ពេល​មាន​ជីវិត​រស់​នៅ​គេ​មិន​ធ្វើ​ដើម្បីសេចក្ដី​ស្លាប់​នោះ​ទេ ប៉ុន្តែ​គេ​ធ្វើ​ដើម្បី​ខ្លួន​ឲ្យ​រួច​អំពី​ជីវិត​នេះ ដែល​តែង​តែ​កើត​ស្លាប់​នោះ​ឯង។

ការ​ថែរក្សា​នូវ​សម្បត្តិ​ទ្រព្យ សម្រាប់​ទំនុក​បំរុង​ឲ្យ​ដល់​ជីវិត​គឺ​ការ​រស់​ ពិត​ជា​មាន​ប្រយោជន៍​ប្រាកដ​ណាស់ បើ​ជីវិត​នេះ​ជា​គ្រឿង​ទ្រទ្រង់​នូវ​សេចក្ដី​ល្អ ការងារ​ជា​កុសល​នោះ។

៣- ភីតស្ស បដិសរណំ ហោតិ ជាទី​ពឹង​ពំនាក់​ជាក់ប្រាកដ ចំពោះ​មិត្ត​នៅ​ពេល​មាន​ភ័យ គឺ​នៅ​ពេល​មិត្ត​មាន​វិបត្តភ័យ​ព្រួយ​អំពី​រឿង​អ្វី​មួយ មិត្ត​ដែល​មាន​នូវ​ឧបការៈ​បាន​ពោល​ដូច្នេះ​ថា << មិត្ត​ឯង​កុំភ័យ កុំ​ព្រួយ​អ្វី​ឡើយ កាល​បើ​សម្លាញ់​ដូច​ជា​រូប​ខ្ញុំ​នេះ​នៅ​រស់ មិត្ត​ឯង​កុំ​ខ្លាច​ឲ្យ​សោះ >> ហើយ​ក៏​ជួយ​ដោះ​ស្រាយ កម្ចាត់​បង់​នូវ​ភយន្ត​រាយ​នោះៗ​បាន។

ការ​ជួយ​អ្នកដទៃ មាន​ការ​ជួយ​មិត្ត​ជា​ដើម បុគ្គល​គប្បី​ធ្វើដោយ​រួស​រាន់ មិន​ចាំ​បាច់​រួញ​រា ដោយ​រវល់​តែ​គិត​ថា​ក្រែង​គេ​មិន​ដឹង​គុណ​យើង​នោះ​ទេ តាម​ពិត ការ​ជួយ​សង្គ្រោះ​អ្នក​ដទៃ គឺ​ជា​សក្ការៈ​សម្រាប់បូជាចំពោះ​ព្រះពុទ្ធ ព្រោះ​ជា​ការ​ប្រព្រឹត្ត​តាម​ឱវាទ​របស់​ព្រះអង្គ ម្យ៉ាង​ទៀត​យើង​គោរព​សេចក្ដី​ល្អ​នោះ​ៗ ព្រោះ​សេចក្ដី​ល្អ​អាច​ជួយ​មនុស្ស​ឲ្យ​រួច​ផុត​ចាក​ទុក្ខ​បាន បើ​យើង​យល់​ដឹង​ក្នុង​សេចក្ដី​ទាំង​អស់​នេះ ក៏​មិន​ចាំ​បាច់​រវល់​ខ្វល់​អ្វី អំពី​រឿង​អ្នក​ដទៃ​ដឹង​ឬ​មិន​ដឹង​នោះ​ឡើយ ហើយ​ថែម​ទាំង​ធ្វើ​ដោយ​ប្រញាប់​ប្រញាល់​ទៀត​ផង ព្រោះ​ថា​បើ​បុគ្គល​ធ្វើ​នូវ​សេចក្ដី​ល្អ​យឺត​ពេក ដូច​ជា​គេ​ដើរ​តាម​ផ្លូវ​រអិល​នោះ ឈ្មោះ​ថា​ទុក​ឱកាស​ឲ្យ​ចិត្ត​ត្រេក​អរ​នឹង​បាន។

សត្វ​លោក​ដែល​កើត​មក​ហើយ​ សុទ្ធ​សឹង​តែ​ត្រូវ​ការ​​សេចក្ដី​សុខ ដូច្នេះ​បើ​យើង​មិន​បាន​ជួយ​ទំនុក​បំរុង​គេ​ទេ កុំ​តែ​បៀតបៀន​គេ​ដើម្បី​សេចក្ដី​សប្បាយ​របស់​ខ្លួន និង​ក្រុម​គ្រួសារ​របស់​ខ្លួន​ឲ្យ​សោះ ដូច​ជា​ការ​ចាប់​សត្វ​យក​មក​ទុក​ក្រុង​ក្នុង​ទ្រុង​តូច​ចង្អៀត ​ចាប់​ត្រី​ ចាប់​បក្សាបក្សី ដើម្បី​សេចក្ដី​សប្បាយ​កែ​ការ​អផ្សុក​របស់​ខ្លួន​នោះ វា​ជា​អំពើ​ខ្វះ​មនុស្ស​ធម៌ មនុស្ស​យើង​មិន​គួរ​លោភលន់​អ្វី​ពេក​ពន់​នោះ​ទេ ព្រោះ​ថា បាន​កើត​មក​ជា​មនុស្ស​ទៅ​ហើយ​គួរតែ​ជួយ​សង្គ្រោះ ចំពោះ​សត្វ​លោក​ដែល​មាននូវ​សេចក្ដី​ទុក្ខ​លំបាក​ជា​ការ​ជប់លៀង​ក្នុង​ជីវិត​មង្គល ដែល​បុណ្យ​បាន​ផ្ដល់​កំណើត ឲ្យ​យើង​បាន​កើត​ជា​មនុស្ស។

៤- ឧប្បន្នេសុ កិច្ចេសុ ករណីយេសុ តទ្ទិគុណំ ភោគំ អនុប្បទេតិ កាល​បើ​កិច្ច​ដែល​ត្រូវ​ធ្វើ កើត​ឡើយ​ហើយ តែង​ជួយ​ផ្លូវ​នូវ​ភោគៈ​ជា​ទ្វិគុណ ជាង​ទ្រព្យ​ដែល​មិត្ត​ត្រូវ​ការ បើ​មិត្ត​ត្រូវ​ការ​មួយ​រយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា ក៏​ពោល​ទៅ​មិត្ត​សម្លាញ់​នោះ​ថា << សម្លាញ់​អើយ មួយ​រយ​វា​មិន​គ្រប់​គ្រន់​ទេ កិច្ចការ​ហ្នឹង​នោះ ចូល​សម្លាញ់​យក​ពីរ​រយ​ទៅ កុំ​ឲ្យ​វា​ផុត​ផើយ >> ហើយ​ក៏​បាន​ឲ្យ​ទៅ​ដោយ​ចិត្ត​ស្មោះ​ត្រង់ នេះ​ជា​លក្ខណៈ​មិត្ត​មាន​នូវ​ឧបការៈ។

ជីវិត​មនុស្ស​មាន​តម្លៃ​ជាង​ប្រាប់​មួយ​រយ​ដុល្លា ព្រោះ​ជីវិត​មនុស្ស​មិន​មែន​បាន​មក​ដោយ​ការ​ទិញ​ដូរ​ទេ គឺ​គ្រប់​គ្នា​ដែល​បាន​កើត​មក​ជា​មនុស្ស​អាស្រ័យ​បុណ្យ មហាសេដ្ឋី មហាមូលធន ក៏​មិន​អាច​ទិញ​ជីវិត​របស់​ខ្លួន​ទុក​នៅ​ឲ្យ​រស់​រហូត​បាន​ឡើយ ទោះ​ជា​មាន​សម្បត្តិ​ច្រើន​ប៉ុនណា​ក៏​ដោយ តែ​ដល់​ពេល​ត្រូវ​ស្លាប់ វា​ត្រូវ​តែ​ស្លាប់ ដូច្នេះ​បើ​យើង​មិន​បាន​ជួយ​អ្នកដទៃ​ជា​ទ្វិគុណ​ទេ ក៏​គួរ​តែ​ជួយ​តាម​ការ​ស្នើ​សុំ តែ​បើ​មិន​បាន​ជួយ​តាម​ស្នើ​សុំ ក៏​កុំ​តែ​បៀតបៀនសម្លាប់​គេ ដោយ​គ្រាន់​តែ​បាន​ប្រាក់​កម្រៃប៉ុណ្ណោះ ឬ​ប៉ុណ្ណោះ​ទៅ គឺ​វា​នៅ​ក្នុង​ថ្នាក់​គ្រាន់​បើ​ដែរ មិន​មែន​ថា​ល្អ​នោះ​ទេ ប៉ុន្តែ​វា​មិន​បាន​ឈ្មោះ​ថា​ជា​មនុស្ស​ព្រៃផ្សៃ។

ជីវិត​អ្នក​ដទៃ​ម្នាក់ ពិតមែន​តែ​មិន​មែន​ជា​ប្រាក់​ពីរ​ឬ​បីរយ​ដុល្លា ដែល​យើង​ស៊ីឈ្នួល​បាន​មក ប៉ុន្តែ​ជីវិត​អ្នក​ដទៃ​ម្នាក់​នោះ គឺ​មាន​តម្លៃ​សម្រាប់​ក្រុម​គ្រួសារ​របស់​គេណាស់ គេ​ស្ដាយ​ស្រណោះ​យំសោក​បោក​ខ្លួន នៅ​ពេល​ដែល​បុគ្គល​ណា​ម្នាក់​ ជា​ទី​ស្រលាញ់​របស់​គេ​ត្រូវ​បាត់​បង់​ជីវិត។ មនុស្ស​យើង​ទាល់​តែ​ចេះ​ឲ្យ​តម្លៃ​ជីវិត​អ្នក​ដទៃ​ផង ទើប​ជីវិត​របស់​ខ្លួន​វា​មាន​តម្លៃ យើង​មិន​អាច​យក​ឈ្នះ​អ្នកដទៃ​ដោយ​សេចក្ដី​អាក្រក់ អំពើ​អាក្រក់​របស់​ខ្លួន​ឯង បាន​ទេ តាម​ពិត​នៅ​ពេល​គំនិត​អាក្រក់​កើត​ឡើង ចង់​បៀតបៀនអ្នក​ដទៃ​នោះ យើង​ឈ្មោះ​ថា​ចាញ់​ស្រេច​បាត់​ទៅ​ហើយ។

ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ
ដោយ​៥០០០​ឆ្នាំ​ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 06, Nov 2021 (33,014 Read)
អានាបានបព្វៈ
Public date : 26, Jul 2019 (10,566 Read)
កូន (បទពិចារណា​)
Public date : 25, Jul 2019 (10,205 Read)
បរមត្ថ​បញ្ហា
Public date : 02, Jun 2022 (13,595 Read)
វិថីជំនឿព្រះពុទ្ធសាសនា
Public date : 02, Oct 2019 (29,106 Read)
ហ្វឹកហាត់ ៥ យ៉ាង នឹងបានក្សេមក្សាន្តក្នុងចិត្ត
Public date : 19, Jan 2022 (9,360 Read)
របៀបហ្វឹក​ហាត់​ចិត្ត​ឲ្យបាន​ទូលំ​ទូលាយ
Public date : 27, Jul 2019 (12,196 Read)
ស​តិ​ប្ប​ដ្ឋាន​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿