Tueday, 15 Oct B.E.2563  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Kalyanmet Radio
Location: Battambang
Time: 04.00am - 10.00pm
Metta Radio
Location: Phnom Penh
Time: 24 Hours
Ekphnom Radio
Location: Battambang
Time: 04.00am - 10.00pm
Pkayprek Radio
Location: Battambang
Time: 04.00am - 10.00pm
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
Location: Phnom Penh
Time: 24 Hours
Mongkool Panha Radio
Location: Kompong Cham
Time: 4.00-22.00
មើលច្រើនទៀត​
Notification
All Visitors
Today 54,407
Today
Yesterday 76,325
This Month 892,389
Total ១១១,៥៥៧,៧៣៧
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 28, Jul 2019 (6906 Read)

ខ្យល់



Audio
 

ខ្យល់​រមែង​បក់​ផាត់​នូវ​ក្លិន​ក្រអូប​នៃ​ផ្កា​ឈើ​ក្នុង​ព្រៃ​ធ្វើ​ឲ្យ​ក្រអូប​ឈ្ងុយ​ឈ្ងប់​ក្នុង​ព្រៃធំ​ យ៉ាង​ណា ព្រះ​យោគាវចរ រមែង​ត្រេកអរ​ក្នុង​សេចក្ដី​ព្យាយម​របស់​ខ្លួន ប្រព្រឹត្ត​ទៅ​ក្នុង​ព្រៃ​ដែល​មាន​ផ្កា​ឈើ​ក្រអូប​ដ៏បរិសុទ្ធ គឺវិមុត្តិ​ធម៌​ក៏​យ៉ាង​នោះ​ដែរ ។

ខ្យល់​ព្យុះ​ រមែង​បោកបក់​ធ្វើ​ឲ្យ​ដួល​រលំ​នូវ​ដើម​ឈើ​ទាំង​ឡាយ បាក់​មែក​បាក់​ដើម រលើង​ឫស ប៉ើង​ទាំង​គល់​សណ្ដក​ទាំង​ឫស​កែវ យ៉ាង​ណា ចំណែក​អ្នក​ប្រារព្ធ​នូវ​សេចក្ដី​ព្យាយម រមែង​ពិចារណា​ទៅ​ក្នុង​ដង​ព្រៃ​គឺ​សង្ខារធម៌ ហើយ​កម្ចាត់​បង់​នូវ​កិលេស​ រលើង​ទាំង​ឫស​គល់ គឺ​អវិជ្ជា ដូច​គ្នា​នឹង​ខ្យល់​ព្យុះ​ដូច្នោះ​ដែរ ។ ខ្យល់​រមែង​បក់ផាត់​ទៅ​ក្នុង​អាកាស គឺ​ដូច​ជា​ព្រះអរិយបុគ្គល ដែល​បាន​ធ្វើ​ចិត្ត​ឲ្យ​ត្រាច់​ទៅ​ក្នុង​លោកុត្តរធម៌​ដូច្នោះ​ឯង។

ខ្យល់​បក់​នាំ​យក​ក្លិន​ផ្កា​ក្រអូប​អប់​ពេញ​សួន​ឧទ្យាន​មាន​ន័យដូចជា​អ្នក​ប្រាថ្នា​សេចក្ដី​បរិសុទ្ធ​នៃ​សីល ក៏​រមែង​ព្យាយាម​ប្រព្រឹត្ត​ខ្លួន​ដោយ​សេចក្ដី​សង្រួម​ ព្រោះ​សេចក្ដី​ព្យាយាម​សង្រួម​នោះ​ឯង ក៏​រមែង​បក់​ផ្សាយ​នូវ​ក្លិន​សីល​ដែល​ក្រអូប​លើស​ក្លិន​នៃ​បុប្ផជាតិ​ទាំង​ឡាយ​ឲ្យ​សាយ​ភាយ​រហូត​ដល់​ឋាន​នៃ​ទេវតា។

ខ្យល់​បក់ផាត់​ទៅ​មក ដោយ​ប្រាសចាក​ទី​នៅ​អាស្រ័យ មិន​អាល័យ​ មិន​ស្ដាយទីណាៗ​មាន​សេចក្ដី​ដូច​ជា​ព្រះយោគាវចរ​ដែល​មិន​អាល័យ​ទីកន្លែង​ មិន​ហួងហែង​អាវាស មិនជាប់​នឹង​ត្រកូល ឬ​បុគ្គល​ណាៗ​ដូច្នេះ​ដែរ។

របស់​បាន​ទទេ​គឺ​ចាស់ជរា
របស់​ប្រឹង​រក​គ្រប់​គ្នា​គឺគុណ​តម្លៃ​នៃ​ជីវិត។


ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍
ដោយ​៥០០០​ឆ្នាំ​ 
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 30, Jul 2019 (44858 Read)
លក្ខណ្តក​ត្ថេរ​
Public date : 31, Jul 2019 (1009 Read)
ការដោះលែងសត្វដែលជាប់អន្ទាក់ព្រាន
Public date : 29, Aug 2019 (29153 Read)
ធ្វើ​តែ​អំពើ​ល្អ!
Public date : 27, Jul 2019 (10853 Read)
ទោស​នៃ​ការ​ស្រវឹង​ក្នុង​រូបកាយ គិតតែតែងខ្លួន​មិន​ធ្វើ​បុណ្យ​ទាន
Public date : 30, Jul 2019 (8024 Read)
ការក្រែង​ចិត្ត
Public date : 31, Jul 2019 (2273 Read)
ក្នុងខ្លួនគ្មានមេត្តា ដូចស្រុកគ្មានភ្លៀង
Public date : 18, Aug 2019 (17087 Read)
ការចាយវាយទ្រព្យសម្បត្តិ ៤ យ៉ាង
Public date : 29, Jul 2019 (6353 Read)
ពិចារណា​ថា​សត្វ​មាន​កម្ម​ជា​របស់​ខ្លួន
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).