Wednesday, 21 Apr B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 106,055
Today
Yesterday 145,877
This Month 4,810,187
Total ១៨៨,៦៤៦,៤០២
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 16, Jun 2020 (45688 Read)

ពិចារណា​ដល់​ភាព​សៅហ្មង​នៃ​បុគ្គល​ក្រោធ



 
ពិចារណា​ដល់​ភាព​សៅហ្មង​នៃ​បុគ្គល​ក្រោធ

គប្បី​ពិចារណា​ក្នុង​ ៣ ចំណុច​នេះ

១- ប្រដៅ​ខ្លួន​ឯង​ឲ្យ​នឹក​ឃើញ​ថា ព្រះពុទ្ធ​ជា​ម្ចាស់របស់​យើង​ ទ្រង់​មាន​ព្រះមហាករុណា​ទិគុណ ព្រះអង្គ​ទូន្មាន​ពុទ្ធបរិស័ទ​ឲ្យ​ជា​មនុស្ស​មាន​មេត្តា តែ​បែរ​ជា​យើង​ក្រោធ​ហើយ មិន​រម្ងាប់​សេចក្ដី​ក្រោធ នេះ​ជា​ការ​មិន​បដិបត្តិ​តាម​ពាក្យ​ទូន្មាន​ប្រៀនប្រដៅ​របស់​ព្រះអង្គ ជា​ការ​មិន​​គោរព​ព្រះសាស្ដា គឺ​ថា​យើង​មិន​សម​ធ្វើ​ជា​សិស្ស​របស់ព្រះពុទ្ធ និង​ឲ្យ​ជា​ពុទ្ធ​បរិស័ទដ៏​ល្អ​តទៅ។

២- ព្រះពុទ្ធ​ជា​ម្ចាស់​ត្រាស់​ប្រដៅ​ថា មនុស្ស​ដែល​ក្រោធ​មុនគេ​គឺ​ចាត់​ថា​អាក្រក់​ហើយ ចំណែក​មនុស្ស​ដែលមិន​មាន​សតិ​ភ្ញាក់​រលឹក វង្វេង​ខឹង​ក្រោធ​តប​ទៅ​គេ​វិញ គឺ​ជា​ការ​សាង​នូវ​សេចក្ដី​អាក្រក់​ឲ្យ​វែង​ឆ្ងាយ ឬ​ឲ្យ​រឹត​តែ​ច្រើន​ឡើង នេះ​ចាត់​ថា អាក្រក់​ជាង​អ្នក​ដែល​ក្រោធ​មុន​នោះ​ទៅ​ទៀត ដូច្នេះ យើង​ជា​សិស្ស​របស់​ព្រះពុទ្ធ យើង​ត្រូវ​សិក្សា​ថា អាត្មាអញ កុំ​ជា​មនុស្ស​អាក្រក់ ទាំង​កុំ​ជា​មនុស្ស​អាក្រក់​ជា​គេ​ទៀត​ឡើយ។

៣- ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​ទូន្មាន​ជា​បន្តថា គេ​ក្រោធ​មក​រក​យើង យើង​មិន​ត្រូវ​ក្រោធ​តប​ទៅ​គេ​វិញ​ យ៉ាង​នេះ​ហៅ​ថា ឈ្នះ​សង្គ្រាម​ដែល​ឈ្នះ​បាន​ដោយ​កម្រ។

កាល​ដឹង​ទាន់​ថា អ្នក​ដទៃ​គេ​ខឹង​ក្រោធ​មក​ហើយ យើង​មាន​សតិ​រម្ងាប់​ចិត្ត​បាន មិន​ខឹង​ក្រោធ​តប ឈ្មោះ​ថាជា​អ្នក​ធ្វើ​ប្រយោជន៍​ឲ្យ​បាន​សម្រេច​ទាំង​ពីរ​ខាង គឺ​ខាង​អ្នក​ដទៃ និង​ខាង​ខ្លួន​ឯង ព្រោះ​ដូច្នោះ យើង​ជា​ពុទ្ធ​បរិស័ទ​ចូរ​កុំ​ធ្វើ​ខ្លួន​ឲ្យ​ជា​អ្នក​ចាញ់​សង្គ្រាម ចូរ​ជា​អ្នក​ឈ្នះ​សង្គ្រាម​នឹង​ជា​អ្នក​សាង​ប្រយោជន៍ កុំ​ជា​អ្នក​សាង​សេចក្ដី​វិនាស​ហិនហោច​ឡើយ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ វិធី​រម្ងាប់​សេចក្ដី​ក្រោធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 12, Apr 2021 (30418 Read)
ពេលណាទើបយើងត្រូវប្រគល់អ្វីៗឲ្យកម្មចាត់ចែង
Public date : 30, Jul 2019 (40036 Read)
យើង​ត្រូវ​ស៊ី​ពេល​វេលា
Public date : 28, Jul 2019 (12290 Read)
តម្លៃ​ជីវិត
Public date : 29, Jul 2019 (7082 Read)
មាន​ធម៌​ជា​ទី​ពឹង
Public date : 28, Jul 2019 (10838 Read)
តួនាទីកូនចំពោះមាតាបិតា
Public date : 12, Apr 2021 (5764 Read)
ប្រវត្តិស្គរមង្គលឈ្មោះអានកៈ
Public date : 15, May 2020 (2411 Read)
បញ្ហា​ច្រ​ណែន
Public date : 05, Dec 2020 (39414 Read)
បុដក​បូជក​ត្ថេរា​បទាន​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).