Thursday, 15 Apr B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 105,555
Today
Yesterday 163,953
This Month 3,887,347
Total ១៨៧,៧២៣,៥៦២
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 29, Jul 2019 (7115 Read)

សុតៈ



 
សុតៈ

សុតៈ គឺ​ជា​ចំណេះ​ដឹង​ដែល​បាន​មក​អំពី​ការ​ស្ដាប់​ ការ​រៀន ការ​អាន។ ការ​ចេះ​ដឹង​ដែល​បាន​មក​អំពី​ការ​សិក្សា​សីល្ប​វិទ្យា​ផ្សេងៗ ទាក់​ទង​នឹង​ការងារ​ចិញ្ចឹម​ជីវិត​ព្រម​ទាំង​ការ​ប្រកប​កិច្ចការ​ផ្សេងៗ​ទៀត​ក្នុង​ផ្លូវ​លោក​សូម្បី​ជា​សុតៈ​ក៏​ដោយ ប៉ុន្តែ​នៅ​មិន​ទាន់​បាន​គ្រប់​គ្រាន់​សម្រាប់​ចូល​ទៅ​រក​ភាព​ជា​អរិយសាវ័ក​ឡើយ។

បុគ្គល​ម្នាក់ៗ អាច​មាន​នូវ​សុតៈ​ក្នុង​សិល្ប​វិទ្យា​ត្រឹម​តែ​មួយ​មុខ​ ក៏​ល្មម​សម្រាប់​កាងារ​អាជីព ញ៉ាំង​ជីវិត​ឲ្យ​រស់​នៅ​បាន។ មនុស្ស​ម្នាក់ៗ​មាន​សុតៈ​ក្នុង​ផ្នែក​មួយៗ អាច​ផ្សេងៗ​គ្នា​បាន សុតៈ​របស់​មនុស្ស​ម្នាក់ មិន​ចាំ​បាច់​សម្រាប់​មនុស្ស​ម្នាក់​ទៀត​ក៏​បានដែរ ពោល​គឺ​សុតៈ​ក្នុង​លោក​នោះ​មិន​សុទ្ធ​តែ​ចាំ​បាច់​ឲ្យ​មាន​ដូចៗ​គ្នា​នោះ​ឡើយ។

សុតៈ​ដែល​នៅ​ប្រកប​ដោយ​ទោស លាយ​ច្រឡំ​ដោយ​លោភៈ​ទោសៈ​មោហៈ សូម្បី​ទិស​ដៅ​ប្រព្រឹត្ត​ទៅដើម្បី​ដោះ​ស្រាយ​បញ្ហា​ជីវិត ធ្វើ​ឲ្យ​បាន​ជួប​នូវ​សេចក្ដី​សុខ​សប្បាយ ប៉ុន្តែ​ជាច្រើន​ដងវា​ត្រឡប់​ក្លាយ​មក​ជា​ការ​សាង​បញ្ហា បង្ក​សេចក្ដី​ទុក្ខ​សោក​ដែល​លំបាក​នឹង​ដោះ​ស្រាយ។

សុតៈ​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ជា​សុតៈ​ប្រាស​ចាក​ទោស ជា​គុណ​សម្បត្តិ​របស់​ព្រះ​អរិយសាវ័ក សំដៅ​ដល់​ការ​ចេះ​ដឹង​ដែល​ចាំ​បាច់​ដល់​មនុស្ស​គ្រប់​គ្នា ដើម្បី​រៀប​ចំ​ដំណើរ​ជីវិត​ឲ្យ​បាន​ល្អ​បរិសុទ្ធ ធ្វើ​ឲ្យ​ចេះ​ប្រើ​សុតៈ​ដទៃៗ​មាន​វិជ្ជាជីវៈ​ជា​ដើម ប្រព្រឹត្តិ​ទៅ​ក្នុង​ផ្លូវ​ដែល​ជា​គុណ​ជា​ប្រយោជន៍​ទាំង​ដល់​ខ្លួន​ឯង​និង​អ្នក​ដទៃ។

សុតៈ​ដែល​នៅ​ក្នុង​ក្រុម​អរិយទ្រព្យ មាន​សទ្ធា​និងសីល​ជា​ខាង​ដើម​នេះ ជា​ជំនួយ​សម្រាប់​រារាំង​នូវ​ទោស​ជួយ​ធ្វើ​ឲ្យ​សុតៈ​ដទៃ​មាន​គុណ​តម្លៃ​ពេញ​បរិបូរណ៌​ជា​ចំណេះ​ដឹង​សម្រាប់​ដោះ​ស្រាយ​នូវ​បញ្ហា សម្រេច​ទិស​ដៅ​ដែល​ជា​បំណងប្រាថ្នា​ពិត​ប្រាកដ​។ សុតៈ​នេះ​មាន​តែ​គុណ​ម្យ៉ាង​ប៉ុណ្ណោះ យ៉ាង​ក្រៃ​លែង​នោះ សុតៈ​នេះ​ឯង គឺ​ជា​ការ​ចេះ​ដឹង ដែល​ធ្វើ​ឲ្យ​បុថុជ្ជន ក្លាយ​ទៅ​ជា​ព្រះ​អរិយបុគ្គល​បានសុតៈ​នេះ​ក៏​គឺ​ការ​ចេះ​ដឹង​ក្នុង​អរិយធម៌។

អរិយធម៌ គឺ​ធម៌​ពិត​ព្រម​ទាំង​ធម៌​ល្អ​ផ្សេងៗ​ដែល​ព្រះអរិយៈ​បាន​សម្ដែង​ បាន​ប្រាប់​បង្ហាញ ប្រព្រឹត្តទៅ​ដើម្បី​គ្រប់​គ្រង​ជីវិត​បាន​ល្អ​បាន​ប្រសើរ​ ក្នុង​ដំណើរ​ទៅ​កាន់​ភាព​ជា​អរិយជន។

សុតៈ​ក្នុង​សិល្ប​វិទ្យា​ផ្សេងៗ ត្រូវ​គ្រប់គ្រង​ដោយ​សុតៈ​ក្នុង​អរិយ​ធម៌​គ្រប់​កាល​ទាំង​ពួង ទើប​ល្មម​ឲ្យ​ទុក​ចិត្ត​បាន​ថា ជា​ការ​ដោះ​ស្រាយ​បញ្ហា មិន​មែន​ជា​ចំណេះ​ដឹង​សម្រាប់​សាង​នូវ​បញ្ហា​ឡើយ។

សុតៈ​ក្នុង​អរិយ​ធម៌ គឺ​ជា​ឃ្លាំង​ទុក​ដាក់​នូវ​ឧបករណ៍​សម្រាប់​សាង​បញ្ញា ពោល​គឺ​បញ្ញា​មាន​ការ​ចម្រើន ព្រោះ​សុតៈ​ក្នុង​អរិយធម៌។ ត្រឡប់​មក​វិញ​សុតៈ​គ្រប់​យ៉ាង​ក្នុង​លោក កាល​បើ​ប្រើ​ប្រាស់​ដោយ​បញ្ញា​ដែល​ចម្រើន​ហើយ​រមែង​ប្រព្រឹត្ត​ទៅ​ជា​ប្រយោជន៍ ដូច​ជា​ឧបករណ៍​ក្នុង​លោក​ដែល​ប្រើ​ប្រាស់​ដោយ​អ្នក​ជំនាញ​ហើយ​ដូច្នោះ​ឯង។

សុតៈ​ក្នុង​អរិយធម៌ គឺ​ជា​កំពូល​នៃ​សុតៈ​ក្នុង​លោក។ បុគ្គល​ដែល​មាន​ការ​សិក្សា​ដោយ​ល្អ​ក្នុង​ព្រះ​ពុទ្ធវចនៈ គឺ​ជា​ការ​ទទួល​យក​នូវព្រះសម្មាសម្ពុទ្ធ​ជា​សាស្ដា មាន​ការ​យល់​ដឹង​ក្នុង​គោល​នៃ​ការ​ពិត ច្បាប់​ធម្មជាតិ ហេតុ​ផល​ក្នុង​ជីវិត ប្រព្រឹត្ត​ទៅ​ដើម្បី​យោនិសោមនសិការ ក្នុង​ការ​ញ៉ាំង​សម្មាទិដ្ឋិ​កើត​ឡើង។

មនុស្ស​មួយ​ចំនួន កាន់​យក​នូវ​ការ​បដិបត្តិ ដោយ​ការ​ខ្វះខាត​នូវ​សុតៈ​ក្នុង​អរិយធម៌ ទាំង​គ្រូ​អ្នក​ដឹក​នាំ​ក៏​ខ្វះ​ខាត មិន​អាច​ដើរ​ត្រូវ​ផ្លូវ​បាន​ឡើយ។ ការ​បដិបត្តិ​នូវ​ធម៌​ពិត​ជា​សំខាន់ ប៉ុន្តែ​ការ​បដិបត្តិ​ប្រៀប​ដូច​ជា​ការ​ដើរ​ផ្លូវត្រូវ​អាស្រ័យ​សុតៈ​ក្នុង​អរិយធម៌ ដែល​ដូច​ជា​អ្នក​នាំ​ផ្លូវ ត្រូវ​ឲ្យ​យល់​ច្បាស់​ប្រាកដ​ថា អ្វី​ណា​ត្រូវ​កំណត់​ដឹង។

ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 30, Jul 2019 (9183 Read)
ទោសៈ (ការ​ខឹង​ក្រោធ)
Public date : 29, Jul 2019 (9369 Read)
សិក្ខាបទ​ទាំង ៥ និង​អង្គមាន​ដូច​តទៅ
Public date : 24, Aug 2020 (44082 Read)
អំពើ​ដែល​ព្រះ​តថាគត​ មិន​ចាំ​បាច់​រក្សា​ ឬ​រវាំង​ ៣
Public date : 22, Jul 2020 (49551 Read)
ចិត្តស្ងប់ព្រោះបញ្ចប់គំនុំ
Public date : 25, May 2020 (18857 Read)
សតិប្បដ្ឋានមាន ៤
Public date : 27, Jul 2019 (21789 Read)
កំណើតសត្វ​ ៤​ យ៉ាង​
Public date : 02, Feb 2021 (34509 Read)
មនុស្ស​ក្នុង​លោក​គ្មាន​ស្រឡាញ់​អ្វី​ឬ​ពេញ​ចិត្ត​អ្វី​ជាង​ខ្លួន​នោះ​ទេ​
Public date : 15, May 2020 (29413 Read)
វាសនា​បារមី
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).