Wednesday, 21 Apr B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 34,993
Today
Yesterday 145,877
This Month 4,739,125
Total ១៨៨,៥៧៥,៣៤០
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 29, Jul 2019 (6651 Read)

ពិចារណា​ដោយ​វិធី​ចែកធាតុ



 
ពិចារណា​ដោយ​វិធី​ចែកធាតុ

ការ​ពិចារណា​បែប​នេះ ជា​ការ​បដិបត្តិ​កៀក​ជិត​នឹង​វិបស្សនា ឬ​យក​ការ​ចេះ​ដឹង​ខាង​វិបស្សនា​វិជ្ជា​មក​ប្រើ​ជា​ប្រយោជន៍ បាន​ដល់​ការ​សម្លឹង​មើល​ជីវិត​នេះ សម្លឹង​មើល​ សត្វ​បុគ្គល យើង គេ តាម​សេចក្ដី​ពិត​ថា ត្រឹម​តែ​ជា​គ្រឿង​ប្រកប​ផ្សំ​ទាំង​ឡាយ។ ដោយ​ធាតុ​ទាំង​ឡាយ​ផ្សេងៗ​ប្រជុំ​ចូល​គ្នា​ហើយ ក៏​សន្មត​ហៅ​គ្នា​ទៅ​ថា​មនុស្ស ហៅ​ថា​សត្វ​ជា​យើង ជាគេ​ ជា​បុរស ជា​ស្ត្រីជាដើម​អ៊ីចឹងទៅ។ បើ​នឹង​ចង្អុល​បង្ហាញ​ថា ត្រង់​ណា​ជា​មនុស្ស ជា​សត្វ ជា​យើង ជា​គេ គឺ​រក​មិន​ឃើញ​ឡើយ ឃើញ​មាន​ត្រឹម​តែ​ធាតុ​ទាំង​ឡាយ​ដូច​ជា​ធាតុ​រឹង​ខ្លះ ធាតុ​រាវ​ខ្លះ​ជា​ដើម ឬ​ជា​រូបក្ខន្ធ វេទនា​ខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ តែប៉ុណ្ណោះឯង ឬ​ពុំនោះសោត ក៏​ជា​អាយតនៈ មាន​ភ្នែក ត្រចៀក ច្រមុះ ជាបសាទរូប និង​អាយតនៈ​ខាង​ក្រៅ ជា​រូប​ សម្លេង​ ក្លិន ជា​ដើម រួម​មក​គឺ​រូបធម៌​ខ្លះ​នាម​ធម៌ខ្លះ។

កាល​ពិចារណា​ទៅ​តាម​សេចក្ដី​ពិត បាន​ចែក​ឲ្យ​ជា​ចំណែកៗ​ដូច​នេះ​ហើយ យើង​រក​អ្នក​ដែល​យើង​ក្រោធ​នោះ​ពុំ​ឃើញ​ឡើយ យើង​រក​អ្នក​ដែល​យើង​ក្រោធ​នោះ​ពុំ​ឃើញ​ឡើយ តើ​អ្នក​ក្រោធ​នឹង​អ្វី? ក្រោធ​នឹង​ សក់ សរសៃ ឆ្អឹង ក្រោធ​នឹង​រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឬ​ក៏​ក្រោធ​នឹង​អ្វី​ផ្សេង​ទៀត​?
ទី​បំផុត​ក៏​រក​ទំ​តាំង​នៃ​សេចក្ដី​ក្រោធ​មិន​បាន គឺ​មិន​មាន​អ្វី ដែល​សម្រាប់​ឲ្យ​សេចក្ដី​ក្រោធ​ចាប់​តោង​ឡើយ។

មនុស្ស​យើង​ដែល​ចេះ​តែ​ឈ្លោះ​គ្នា ស្អប់​គ្នា គុំគួន​គ្នា ព្រោះ​មិន​បាន​មើល​ឲ្យ​ឃើញ​ដល់​ធាតុ​ពិតៗ ក្នុង​ខ្លួន​ម្នាក់ៗ រវល់​តែ​ជាប់​ជំពាក់​ប្រកាន់​ថា​ជា​អ្នក​នេះ ថា​ជា​អ្នក​នោះ ម្ល៉ោះ​ហើយ​បញ្ហា​ម៉ឺន​សែន​ជំពូក​នៅ​ក្នុង​ខ្លួន​ម្នាក់ៗ​ ដោះ​ស្រាយ​មិន​ចេះ​អស់។

អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ជា​សភាវៈ​ពិត ជា​ការ​ពិត ជាសច្ចធម៌ ប៉ុន្តែ​ដោយ​អំណាច​នៃ​សេចក្ដី​ល្ងង់​គឺ​អវិជ្ជា ក៏​សំគាល់​នូវ​ការ​ពិត​ខ្លះ​ថា​ជា​គ្រឿង​នាំ​ឲ្យ​រីករាយ ឯ​ការ​ពិត​ខ្លះ​ទៀត ក៏​សំគាល់​ថា​ជា​បញ្ហា។ កាល​បើ​សំគាល់​ថា​ជា​បញ្ហា​ហើយ ក៏​ខ្វាយ​ខ្វល់ ភ័យ​ព្រួយ ឬ​ក៏​ខឹង​ក្រោធ​ហ្នឹង​ឯង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មនុស្ស​យើង​ដែល​មិន​បាន​អប់រំ​ចម្រើន​បញ្ញា មិន​អាចពិចារណា​ចែក​ធាតុ​ទៅ​បាន​ទេ ឬ​គ្រាន់​តែ​ចែក​ទៅ​តាម​ការ​ដែល​បាន​ស្ដាប់ បាន​អាន​មក​ប៉ុណ្ណោះ ដោយ​មើល​មិន​ឃើញ​តាម​សេចក្ដី​ពិត​ឡើយ ដូច្នេះ​ហើយ ការ​កែខៃ​សេចក្ដី​ក្រោធ​ដែល​កើតឡើង រមែង​មិន​បាន​សម្រេច បើ​យ៉ាង​នេះ គប្បី​មាន​ដំណើរ​ការ​តាម​វិធី​ជា​បន្ត​ទៀត។

ដក​ស្រង់​ចេញ​ពី​សៀវភៅ វិធី​រម្ងាប់​សេចក្ដី​ក្រោធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 24, Aug 2020 (23412 Read)
ព្រះពុទ្ធប្រវត្តិសង្ខេប
Public date : 23, Jun 2020 (60925 Read)
សរសើរព្រះធម៌ទេសនា
Public date : 26, Jul 2019 (8816 Read)
ឧបមា​ព្រះ​ធម៌​ដូច​ទៅ​នឹង​ក្បូន
Public date : 15, May 2020 (28356 Read)
តើ​ការសម្លាប់​ខ្លួន អាច​រួច​ផុត​ពី​ទុក្ខ​ដែរ​ឬ​ទេ?
Public date : 30, Jul 2019 (45652 Read)
សាកសព​ជាអង្កត់​អុសជាវត្ថុ​មិនមានប្រយោជន៍
Public date : 30, Jul 2019 (98979 Read)
ឧបាយ​ឲ្យ​កើត​ធម៌​របស់​បព្វជិត ឬសមណៈ
Public date : 31, Jul 2019 (14286 Read)
គួរចាប់ផ្តើមការរស់នៅដោយធម៌
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).