Wednesday, 21 Apr B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 46,085
Today
Yesterday 145,877
This Month 4,750,217
Total ១៨៨,៥៨៦,៤៣២
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 29, Jul 2019 (8925 Read)

ប្រើស​ជា​មួយ​គុម្ភ​ព្រៃ



 
ប្រើស​ជា​មួយ​គុម្ភ​ព្រៃ

មាន​សត្វ​ប្រើស​មួយ ត្រូវ​នាយ​ព្រាន​ដេញ​ប្រហារ ក៏​ខំ​ប្រឹង​រត់​គេច​ពួន បាន​ចូល​អែប​ទៅ​នឹង​គុម្ព​ព្រៃ​មួយ។ ដោយ​ផុត​ពី​ក្រសែ​ភ្នែក​របស់​ព្រាន ធ្វើ​ឲ្យ​ព្រាន​រត់​ដេញ​ហួស​អំពី​ទី​នោះ​ទៅ។

ប្រើស​មាន​ការ​សប្បាយ​ចិត្ត ព្រោះ​គិត​ថា បាន​រួច​ផុត​ពី​ភ័យ​ហើយ ទើប​បេះ​ស៊ី​ស្លឹក​ឈើ​នៃ​គុម្ព​ព្រៃ​នោះ​ឯង​ស៊ី​រហូត​ទាល់​តែ​គុម្ព​ព្រៃ​ស្រឡះ អាច​មើល​ឃើញ​ខ្លួន​ឯង​បាន​ច្បាស់​ពី​ផ្លូវ​ដើរ​មក។ ដល់​ពេល​ល្មម នាយ​ព្រាន​ដើរ​មក​វិញ​តាម​ផ្លូវ​ដដែល​ទាំង​ខក​ចិត្ត ត្បិត​ដេញ​ប្រើស​មិន​ទាន់ លុះ​មក​ដល់​ទី​នោះ ដាក់​ភ្នែក​ទៅ​ឃើញ​ប្រើស ក៏លាន់​មាត់​ថា <<​យើះ អាដែង​នេះ នៅ​ទី​នេះ​ទេតើ>>។

ប្រើស​ឃើញ​ព្រាន​ម្ដងទៀត ខំ​ប្រឹង​គេច តែ​វា​កៀក​ជិត​ណាស់​ទៅ​ហើយ នាយ​ព្រាន​ទាញ​ព្រួញ​បាញ់​ប្រឹប​ត្រូវ​ប្រើស​ដួល​ស្លាប់ តែ​មុន​នឹង​ស្លាប់​ក៏​បាន​នឹក​ដល់​ទោសដែល​ខ្លួន​ទម្លាយ​នូវ​គុម្ព​ព្រៃ ទើប​ប្រើស​ប្រដៅ​ខ្លួន​ឯង​ថា <<​នេះ​ឯង ទោស​នៃ​ការ​ទម្លាយ​របស់​ដែល​មានគុណ>>។

គតិ​ចាក​រឿង​នេះ ដាស់​តឿន​ចិត្ត​ឲ្យ​មនុស្ស​យើង​គិត​ដល់​ឧបការៈ​នៃ​អ្នក​មាន​គុណ​របស់​ខ្លួន ហើយ​មិន​ទម្លាយ​ឬ​ប្រទូសរ៉ាយ​ចំពោះ​គុណ​ឡើយ។

បើ​ពោល​ឲ្យ​ទូលាយ​ទៅ អ្នក​មាន​គុណ​ដល់​ខ្លួន​នោះ​មាន​អ្នក​ធំ មាន​ទាំង​អ្នក​តូច។ នឹក​គិត​ថា អ្នក​តូច​ជា​បុគ្គល​ប្រាស់​ចាក​នូវ​សេចក្ដី​សំខាន់​មិន​បាន​ឡើយ ព្រោះ​ដែល​អាច​បាន​អ្នក​ធំ ក៏​មក​អំពី​អ្នក​តូច​ដែរ ឬ​ថា ជាចៅហ្វាយ​នាយ​របស់​គេ​ទៅ​បាន ក៏​ត្រូវ​តែ​មាន​ទោសកម្មករ​ហ្នឹង​ឯង។

តាម​ផ្លូវ​លោក តែង​អប់រំ​ឲ្យ​អ្នក​តូច នឹក​ដល់​គុណ​របស់​អ្នក​ធំជា​ប្រមាណ តែ​តាម​ផ្លូវ​ធម៌ មាន​ការ​រំលឹក​ឲ្យ​អ្នក​ធំ​ព្យាយាម​គិត​ដល់​គុណ​របស់​អ្នក​តូច ព្រោះ​ថា​ជា​អ្នក​លើក​តម្កើង ជួយ​ទំនុក​បម្រុង និង​បម្រើ​ឲ្យ​ដល់​ខ្លួន​ជា​អ្នក​ធំ​យ៉ាង​ជិត និង​ដិត​ដល់​ជាទីបំផុត ដូច្នោះ កាល​បើ​ពោលដល់​បុគ្គល​អ្នក​មាន​គុណ រមែង​មាន​ទាំង​អ្នក​ធំ និង​ទាំង​តូច​មិន​មែន​មាន​ចំពោះ​តែ​អ្នក​ធំ​ប៉ុណ្ណោះ​ឡើយ។

ការ​ទម្លាយ​អ្នក​តូច ដោយ​ការ​ច្រណែន​ក្ដី ដោយ​ព្យាបាទ​ក្ដី ឬ​ដោយអំណាច​នៃ​អគតិក្ដី ស្មើ​គ្នានឹង​ការ​ទម្លាយខ្លួន​ឯង ឬ​ទុក​ដូច​ការ​កាត់​ដៃ កាត់​ជើង​ខ្លួន​ឯង​ចោល។ ដូច្នេះ​កុំ​ឲ្យ​ដូច​ជា​សត្វ​ប្រើស ដែល​សប្បាយចិត្ត​ពេកហើយ​បរិភោគ​ស្លឹក​ឈើ សឹង​ដែល​ជាទី​កំបាំង​របស់​ខ្លួន​ទើប​ត្រូវ​ស្លាប់ ព្រោះ​ធ្វើ​ឲ្យ​នាយ​ព្រាន​មើល​ឃើញ​រូប​កាយ​បាន​យ៉ាង​ច្បាស់​នោះ​ឡើយ។

ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 22, May 2020 (21670 Read)
តួនាទីរបស់មិត្ត
Public date : 26, Jul 2019 (11394 Read)
បញ្ហា​កំណាញ់​
Public date : 29, Jul 2019 (9903 Read)
នាមអ្នក​ពោល នមោ គ្រា​ដំបូង ៥ នាក់
Public date : 28, Jul 2019 (3993 Read)
ឪពុក​ម្ដាយ​ត្រូវ​ផ្ដល់​វិជ្ជា​ជា​មត៌ក​ដល់​កូន
Public date : 29, Jul 2019 (7899 Read)
អាភរណៈ​ដ៏​ប្រសើរ
Public date : 13, Feb 2021 (2892 Read)
ភូមិ ៣ កំណើត ៤ គតិ ៥ វិញ្ញាណដ្ឋិតិ ៧ សត្តាវាស ៩
Public date : 30, Jul 2019 (73969 Read)
អាត្មាអញ​ម្នាក់ឯង​ នឹង​ស្រោច​ស្រប់​ខ្លួន​ចង្រ្កម​ ក្នុង​ព្រៃ​ត្រ​ជាក់
Public date : 06, Jun 2012 (10152 Read)
វិធីការសិក្សានិងអនុវត្តន៍បែប ៣
Public date : 27, Jul 2019 (9999 Read)
មិន​អប់​រំ​ចិត្ត​ ជា​ការ​ភ្លាំង​ភ្លាត់​របស់​មនុស្ស​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).