Monday, 23 May B.E.2566  
Listen to Dhamma (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
Ponletrayroth Radio (Takeo)
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 98,411
Today
Yesterday 106,661
This Month 2,542,586
Total ២៥៨,០៤០,៤០១
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 21, Aug 2019 (19,924 Read)

មង្គលជីវិត



Audio
 
ពេល​ដែល​យើង​ធ្វើ​អ្វី​មួយ តែង​តែ​ចង់​បាន​នូវ​ផល​ប្រយោជន៍​ខ្លួន​ឯង​ក្នុង​ការ​ដែល​ខំប្រឹង​ប្រែងធ្វើ​នូវ​ការងារ​ទាំង​អស់​នោះ មិន​ថា​តិច​ឬ​ក៏​ច្រើន​ឡើយ ឲ្យ​តែ​ផល​ប្រយោជន៍​ដែល​ខ្លួន​បាន​ធ្វើ។  ចំណែក​ក្នុង​ផល​ប្រយោជន៍ ដែល​ខ្លួន​ប្រព្រឹត្ត​ទៀត​សោត វា​មាន​ផល​ ២ យ៉ាង គឺ​ផល​ល្អ និង​ផល​អាក្រក់ ទាំង​នេះ​ហើយ​ដែល​កូន​ត្រូវ​សិក្សា​អំពី​សេចក្ដី​ល្អ​របស់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន។ 

មួយ​ទៀត​មាន​មនុស្ស​មិន​តិច​នាក់​ទេ​កូន ដែល​ស្វែង​រក​នូវ​មង្គល​តែ​មិន​ដឹង​ធ្វើ​យ៉ាង​ណា​នោះ​ចេះ​តែ​ដើរ​រក​គ្រប់​ទី​កន្លែង រហូត​មាន​មនុស្ស​មួយ​ចំនួនទៀត ដោយ​អំណាច​ចង់​តែ​បាន​នូវ​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន​ ត្រូវ​ចាញ់​បោក​គេ​ក៏​មាន​ដែរ។


តែ​មង្គល​ដែល​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សុខ​ពិត​ប្រាកដ​នោះ គឺ​មិន​ចាំ​បាច់​រក​នៅ​ទី​ណា​នោះ​ទេ វា​ស្ថិត​នៅ​តែ​ជា​មួយ​ខ្លួន​យើង​ហ្នឹង​ឯង​ណា​កូន ម៉ែ​មាន​រឿង​មួយ​ទៀត​ឲ្យ​កូន​បាន​ដឹង​ នូវ​មង្គល​ទាំង ៣៨ ប្រការ​ដែល​នាំ​មក​នូវ​សេចក្ដី​សុខ​ពិត​ប្រាកដ និង​មាន​ផល​ច្រើន​ទៀត​ផង សូម​កូន​សិក្សា​មង្គលពិត​ប្រាកដ​ដូច​តទៅ.....

១- អសេវនា ច ពាលានំ កិរិយាមិន​សេព​គប់​នូវ​បុគ្គល​ពាល​ទាំង​ឡាយ
២- បណ្ឌិតានញ្ច សេវនា កិរិយា​សេពគប់​នូវ​បុគ្គល​ជាបណ្ឌិត​ទាំង​ឡាយ
៣- បូជា ច បូជនីយានំ កិរិយា​បូជា​ដល់​បុគ្គល​ដែល​គួរ​បូជាទាំង​ឡាយ
៤- បដិរូបទេសវាសោ ច កិរិយា​នៅ​ក្នុង​ប្រទេស​ដ៏សមគួរ
៥- បុព្វេ កតបុញ្ញតា ភាវៈ​នៃ​បុគ្គល​បាន​ធ្វើ​បុណ្យ​ទុក​ហើយ​ក្នុង​កាល​មុន
៦- អត្តសម្មាបណីធិ ច កិរិយា​តម្កល់​ខ្លួន​ដោយ​ប្រពៃ
៧- ពាហុសច្ចព្ចា ភាវៈ​នៃ​បុគ្គល​បាន​ស្ដាប់ បាន​រៀន​ហើយ​ដោយ​ច្រើន
៨- សិប្បញ្ច សិល្ប៍​សាស្ត្រ គឺ​សេចក្ដី​ឆ្លៀវឈ្លាស​ក្នុង​ហត្ថកម្ម​របស់​អ្នក​បួស និង​គ្រហស្ថ
៩- វិនយោ ច សុសិក្ខិតោ វិន័យ​ដែល​បុគ្គល​សិក្សា​ដោយ​ប្រពៃ
១០- សុភាសិតា ច យា វាចា វាចា​ដែល​បុគ្គល​សិក្សា​ដោយ​ប្រពៃ
១១- មាតា ឧបដ្ឋានំ កិរិយា​បម្រើ​នូវ​មាតា
១២- បិតុ ឧបដ្ឋានំ កិរិយា​បម្រើ​នូវ​បិតា
១៣- បុត្តទារស្ស សង្គហោ សេចក្ដី​សង្គ្រោះ​ដល់​បុត្រ និង​ភរិយា
១៤- អនាកុលា ច កម្មន្តា ការងារ​ទាំង​ឡាយ​ដែល​មិន​ច្របូក​ច្របល់
១៥- ទានញ្ច កិរិយា​បរិច្ចាគ​ទា
១៦- ធម្មចរិយា កិរិយា​ប្រព្រឹត្ត​នូវ​ធម៌
១៧- ញាតកានញ្ច សង្គហោ សេចក្ដី​សង្គ្រោះ​ដល់​ញាតិទាំង​ឡាយ
១៨- អនវជ្ជា កម្មានិ ការងារ​ទាំង​ឡាយ​ដែល​មិន​មាន​ទោស
១៩- អារតី វិរតី បាបា កិរិយា​មិន​ត្រេកអរ​ក្នុង​បាប និង​កិរិយា​វៀរចាក​បាប
២០- មជ្ជបានា ច សញ្ញាមោ សេចក្ដី​សង្រួម​ចាក​កិរិយា​ផឹក​នូវ​ទឹក​ស្រវឹង
២១- អប្ប​មាទោ ច ធម្មេសុ សេចក្ដី​មិន​ប្រមាទ​ក្នុង​ធម៌​ទាំង​ឡាយ
២២- គារវោ ច សេចក្ដី​គោរព​ចំពោះ​បុគ្គល​ដែល​មិន​គួរ​គោរព
២៣- និវាតោ ច កិរិយា​ប្រព្រឹត្ត​បន្ទាបខ្លួន
២៤- សន្តុដ្ឋិ ច សេចក្ដី​ត្រេកអរ​ចំពោះ​របស់​ដែលមាន
២៥- កតញ្ញូតា ភាវៈ​នៃ​បុគ្គល​អ្នក​ដឹង​នូវ​ឧបការៈ​ដែល​បុគ្គល​អ្នក​ដទៃ​ធ្វើ​ហើយ​ដល់​ខ្លួន
២៦- កាលេន ធម្មស្សវនំ កិរិយា​ស្ដាប់​នូវ​ធម៌​តាមកាល
២៧- ខន្តិ ច សេចក្ដី​អត់ធន់
២៨- សោវចស្សតា ភាវៈ​នៃ​បុគ្គល​ដែល​គេ​ប្រដៅ​បាន​ដោយ​ងាយ
២៩- សមណានញ្ច ទស្សនំ កិរិយា​បាន​ឃើញ បាន​ជួប​នូវ​សមណៈ​ទាំង​ឡាយ
៣០- កាលេន ធម្មសាកច្ឆា ធម្មសាកច្ឆា គឺ​កិរិយា​សន្ទនា​ទៅវិញ​ទៅ​មក​តាម​ធម៌​តាម​កាល
៣១- តបោ ច សេចក្ដី​ព្យាយាម​ដុត​នូវ​បាប​ធម៌
៣២- ព្រហ្មចរិយញ្ច កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ
៣៣- អរិយសច្ចាន ទស្សនំ កិរិយា​ឃើញ​នូវ​អរិយសច្ច​ទាំង​ឡាយ
៣៤- និព្វានសច្ឆិកិរិយា ច កិរិយា​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​ព្រះនិព្វាន
៣៥- ផុដ្ឋស្ស លោកធម្មេហិ ចិត្តំ យស្ស ន កម្បតិ ចិត្ត​របស់​បុគ្គល​ឯណា​ដែល​លោ​ធម៌​ទាំង​ឡាយ​ពាល់​ត្រូវ​ហើយ​មិន​រំភើប​ញាប់ញ័រ
៣៦- អសោកំ មិនាមន​សេចក្ដី​សោក
៣៧- វិរជំ មាន​ធូលី គឺ​រាគៈ​ទៅ​ប្រាស​ហើយ
៣៨- ខេមំ ជា​ចិត្ត​ក្សេមក្សាន្ត។

មង្គល​ទាំង​ ៣៨ ប្រការ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រព្រឹត្ត​បាន​នូវ​សេចក្ដី​សុខ​យ៉ាង​ពិត​ប្រាកដ​ណា​កូន មិន​ថា​យើង​រស់​នៅ​កន្លែង​ណា​ទេ​ឲ្យ​តែចេះ​សាង​នូវ​មង្គល​ទាំង​អស់​នេះ​ហើយ​រមែង​បាន​សេចក្ដី​សុខ​ពិត​ប្រាកដ និង​មាន​ផល​ច្រើន​ទៀត​ផង។

ដកស្រង់ចេញ​ពី​សៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 28, Jul 2019 (38,833 Read)
បទពិសោធន៍ឪពុក
Public date : 16, Jul 2019 (10,383 Read)
តម្លៃ​នៃ​ព្រះ​ពុទ្ធ​សាសនា
Public date : 24, Mar 2022 (341 Read)
ប្រយេាជន៍អ្វីដេាយកាយជាទេាស ឥតខ្លឹមសារ
Public date : 28, Jul 2019 (9,666 Read)
ការ​សម្លឹង​មើល​លោក​ដោយ​ត្រឹម​ត្រូវនាំ​មក​នូវ​សេចក្តីសុខ
Public date : 06, Jul 2021 (9,671 Read)
ទស្សនកិច្ចផ្សេងៗ
Public date : 29, Jul 2019 (21,724 Read)
តើ​បាប​នឹង​បុណ្យ​នៅ​ត្រង់​ណា?
Public date : 17, Apr 2022 (484 Read)
បុណ្យកេីតអំពីការរក្សាសីល
Public date : 31, Jul 2019 (4,564 Read)
ធ្វើ​គម្រូ​ល្អ​ដល់​កូន
Public date : 06, Nov 2021 (16,235 Read)
តើអ្វីគឺជាការយកព្រះរតនត្រ័យជាទីពឹងទីរលឹក?
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).