Thursday, 21 Nov B.E.2563  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Kalyanmet Radio
Location: Battambang
Time: 04.00am - 10.00pm
Metta Radio
Location: Phnom Penh
Time: 24 Hours
Ekphnom Radio
Location: Battambang
Time: 04.00am - 10.00pm
Punnareay Radio
Location: Battambang
Time: 04.00am - 10.00pm
Pkayprek Radio
Location: Battambang
Time: 04.00am - 10.00pm
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
Location: Phnom Penh
Time: 24 Hours
មើលច្រើនទៀត​
Notification
All Visitors
Today 1,759
Today
Yesterday 69,029
This Month 1,479,405
Total ១១៣,៩២៧,០៨៤
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 21, Aug 2019 (24306 Read)

ទ្រព្យ ប្រពន្ធ កូន



Audio
 
ទ្រព្យ ប្រពន្ធ កូន គឺជាគ្រឿង​ជា​ចំណង​ទាញ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​អបាយភូមិ៤បាន

ពាក្យ​ថា​ ប្រពន្ធ មាន​ន័យ​ថា ជាប់​ចំណង ចំពាក់ ឆ្វាក់ ដែល​ចងរឹតរួត។
ទ្រព្យ​សម្បត្តិ​ទាំង​ឡាយ កូន​ទាំង​ឡាយ គឺ​សុទ្ធ​តែ​ជា​គ្រឿង​ចង​ឬ​ជា​ចំណង​ដ៏​ស្វិត​ស្វាញ មិន​មែន​ជា​ចំណង​ធូរលុង​នោះ​ឡើយ គឺ​ជា​ចំណង​ដ៏​រឹង​មាំ​មិន​ងាយ​និង​ដាច់​នោះ​ឡើយ។

ខ្ញុំ​សូម​ពោល​ពីរឿង​រ៉ាវ​នៃ​ភរិយា​ស្វាមី​បន្តិច​គ្រាន់​បាន​ជា​បទពិចារណា​ត​ទៅ។

បុរស​មិន​នឹង​យក​ស្ត្រី​ជា​ភរិយា​ជា​គូ​ប្រចាំ​ជីវិត គឺ​ត្រូវ​សិក្សា​ពី​តួនាទី​ខ្លួន​ឯង​សិន ដល់​ពេល​ចាប់​គ្នា​ជា​គូ​ជីវិត​ទៅ​ទើប​វា​មិន​មាន​ទំនាស់​និង​គ្នា។ គម្រោង​នៃ​ការ​សាង​ជីវិត​មិន​មែន​ចេះ​តែ​ងាយ​សាង​នោះ​ទេ គឺពិបាក​សាង​ឡើង ឲ្យ​ទៅ​ជា​ផ្ទះ​ដែល​មាន​សុភមង្គល​ណាស់ ដូច្នេះ​បាន​ជា​ពាក្យ​ចាស់​ពោល​ថា គិត​មុន ចាំគូរ​ជាក្រោយ។

ដៃ​គូ​ជីវិត គឺ​ត្រូវ​តែ​ស្មើ​ភាព​គ្នា​ទើប​បាន បើ​មិន​បាន​ស្មើ​ភាព​គ្នា​ទេ គឺ​ពិត​ជា​មាន​បញ្ហា​ប្រចាំ​ដៃ​គូ​ជីវិត​មិន​ខាន​ឡើយ។

ភាព​មិន​ចុះ​សម្រុង​នឹង​គ្នា ក៏​ព្រោះ​តែ​មិន​បាន​រៀប​ចំ​គម្រោង​ឲ្យ​បាន​ល្អ​នោះ​ឯង ក្រក្ដី​មាន​ក្ដី មិន​ក្រ​ក្ដី​ល្មម​ក្ដី​ជា​ដើម បើ​បាន​យល់​ថា គម្រោង​មិន​សម​ស្រប​គឺ អត់​មាន​បញ្ហា​កើត​ឡើង​ឡើយ។

ភរិយា​ស្វាមី ដែល​មាន​ទំនាស់​ចង​អឃាត និងមាន​គំនុំ​សង​សឹក​ទាំង​ឡាយ ក៏​ព្រោះ​តែ​គម្រោង​នៃ​ការ​សាង​ទ្រនំ​ក្ដី​សង្ឃឹម​នោះ​មិន​បាន​ត្រឹម​ត្រូវ។

ចលនា​នៃ​ភរិយា​ស្វាមី ដែល​បាន​រង្គើឡើង​ក៏​មិន​ដោយ​សារ​នរណា​ដែរ គឺ​មក​ពី​ខ្លួន​ឯង​ទាំង​ស្រុង​នោះ​ឯង មាន​តែ​ភាព​វៃឆ្លាត​ទេ ដែល​អាច​ទប់​ស្កាត់​មិន​ឲ្យ​រង្គើ​ទៀត​បាន។

នេះ​ជា​សេចក្ដី​តិច​តួច​ដែល​ខ្ញុំ​ចង់​ពោល​ទៅ ទុក​គ្រាន់​បាន​ជា​ទី​ពិចារណា​ត​ទៅ ដល់​គូ​ភរិយា​ស្វាមី​គ្រប់​គ្នា។


ត​ទៅ​នេះ នឹង ពណ៌នា​ពី​ចំណង​ដែល​ចង​ក្រៀក​នឹង​ទាញ​ទម្លាក់​ឲ្យ​ធ្លាក់​ទៅ​ក្នុង​អបាយភូមិ គឺ បាន​ដល់​ភរិយា ទ្រព្យ និង​កូន នេះ​គឺ​ចំណង​ដ៏​រឹង​មាំ​ដែល​វា​ចង​និង​ទាញ​មនុស្ស​សត្វ​ទាំង​ឡាយ ឲ្យ​ធ្លាក់​ទៅ​ក្នុង​កំណើត​អបាយ​ភូមិ ៤។

ខ្ញុំ​បាន​ឮ​មិន​តិច​នាក់​ទេ ដែល​បាន​ត្អូញ​ត្អែ​រៀប​រាប់​ពី​ទុក្ខ​លំបាក យ៉ាង​នេះ​មួយ យ៉ាង​នោះ​មួយ​ព្រោះ​តែ​មាន​ចំណង​ចង​ក្រៀក​ទុក​មិន​ឲ្យ​ទៅ​ណា​កើត។

ការ​សិក្សា​ព្រះធម៌​ ដែល​ព្រះដ៏​មាន​ព្រះភាគ​ជា​ម្ចាស់​ទ្រង់​ត្រាស់​សម្ដែង​ថា ស្រឡាញ់​មួយ​គឺ​មាន​នូវ​សេចក្ដី​ទុក្ខ​មួយ។

ហេតុ​អី​បាន​ជា​ព្រះអង្គ​ត្រាស់​ថា ភរិយា កូន ទ្រព្យ​ជា​ចំណង សូម​ជ្រាប​ថា បើ​មិន​ស្រឡាញ់ បើ​មិន​ហួង​ហែង​ទេ​ក្ដី​ទុក្ខ​ក៏​មិន​មាន​ដែរ ព្រោះ​តែ​ការ​ស្រឡាញ់​និង​ហួង​ហែង​ទើប​មាន​ក្ដី​ទុក្ខ ក្ដី​ទុក្ខ​ព្រោះ​តែ​មាន​ក្ដីស្រឡាញ់ ទើប​វា​កើត​ទៅ​ជា​ចំណង​ចង​ក្រៀក​មិន​ឲ្យរើ​រួច​ចេញ​ពី​វដ្ដៈ​ទុក្ខ​នេះ​បាន។

ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ កាល​ទ្រង់​នៅ​ជា​ព្រះពោធិសត្វ​មាន​សេចក្ដី​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ ពេល​ដែល​ទ្រង់​ស្ដេច​យាង​ទៅសាង​ផ្នួស ហេតុ​អ្វី​បាន​ជា​ទ្រង់​ព្យាយាម​ គឺ​ព្រោះ​តែ​មាន​នូវ​ព្រះអគ្គមហេសី និង ព្រះ​រាហុល​មាតា​ដែល​ជា​ទី​ស្រឡាញ់ កាត់​ចិត្ត​សឹង​មិន​សូវ​បាន ទម្រាំ​តែ​យាត្រា​ចេញ​ពី​ព្រះនគរ​បាន គឺ​ទ្រង់​មាន​ព្រះទ័យ​លំបាក​ណាស់​ជា​ដើម នេះ​គឺ​ជា​ការ​បញ្ជាក់​ឲ្យ​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ​បាន​យល់​ថា​ ភរិយា កូន ទ្រព្យ នេះ​គឺ​ជា​ចំណង​មាំ​ណាស់។

មាន​ភរិយា​ខ្លះ ធ្លាក់​នរក​ព្រោះ​តែ​ស្វាមី​ក៏​មាន ស្វាមី​ខ្លះ​ធ្លាក់​នរក​ដោយ​សារ​ភរិយា​ក៏​មាន មាតា​បិតា​ទាំង​ឡាយ​ធ្លាក់​នរក​ដោយ​សារ​កូនៗ​ក៏​មាន។

បាប​កម្ម​ដែលល​កើត​ឡើង​ព្រោះ​តែ​ចំណង​នេះ គឺ​មិន​មែន​ឲ្យ​ផល​តែ​ជាតិ​នេះ​ទេ គឺ​ច្រើន​ជាតិ​អនេក​ពន់ពេក​ណាស់ ពុទ្ធ​បរិស័ទ​ទាំង​ឡាយ​ប្រហែល​ជា​មិន​ឆ្ងល់​ទេ​ឬ​ថា គ្រាន់​តែ​ចំណង​អាច​ធ្វើ​ឲ្យ​មាន​នូវ​ពៀរ​និង​វេរា​បាន​នោះ ត្រង់​នេះ​គឺ​គួរ​តែឆ្ងល់​ឲ្យ​បាន​គ្រប់​គ្នា។

ដកស្រង់ចេញពី​សៀវភៅ ឃ្លាំងគំនិតដែលគួរសិក្សា
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 25, Jul 2019 (7926 Read)
គាថា​របស់​ព្រះ​សីលវត្ថេរ
Public date : 27, Jul 2019 (10886 Read)
វិធី​ថែ​រក្សា​ទ្រព្យ ៤​ យ៉ាង​
Public date : 30, Jul 2019 (41688 Read)
អារម្មណ៍​របស់​វិបស្សនា
Public date : 31, Jul 2019 (5000 Read)
ការច្រណែនអ្នកដទៃ គឺជាការសម្លាប់ខ្លួនឯង
Public date : 25, Jul 2019 (7518 Read)
ទោស​នៃ​សេចក្តី​ក្រោធ
Public date : 30, Jul 2019 (3362 Read)
សំវរៈ ៥ យ៉ាង
Public date : 26, Jul 2019 (51238 Read)
អានិ​សង្ស​ក្នុង​សេចក្តី​មិន​ប្រមាទ
Public date : 30, Jul 2019 (72625 Read)
ភិក្ខុ​ណា​ គ្មាន​សេចក្តី​ក្រោធ​ មិន​ចង​សេចក្តី​ក្រោធ​ទុក
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).