Sunday, 23 Sep B.E.2562  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Kalyanmet Radio
Location: Battambang
Time: 04.00am - 10.00pm
Metta Radio
Location: Phnom Penh
Time: 24 Hours
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
Location: Phnom Penh
Time: 24 Hours
Radio Morum
Location: Kompot
Time: 04.00 - 22.00
Mongkool Panha Radio
Location: Kompong Cham
Time: 4.00-22.00
Ponletrayroth Radio
Location: Takeo
Time: 04.00am - 23.00
មើលច្រើនទៀត​
Notice Links
Recently User Logged
All Visitors
Today 77,701
Today
Yesterday 140,389
This Month 1,934,101
Total ៧២,៦៤៨,០៤៥
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 14, Apr 2018 (11219 Read)

បុណ្យចូលឆ្នាំថ្មី



 
បុណ្យចូលឆ្នាំថ្មី

បុណ្យ​ចូល​ឆ្នាំថ្មី​ជា​ប្រពៃណី​ជាតិ​យើង ដែលងតែង​តែ​ធ្វើ​ជារៀងរាល់ឆ្នាំ បើ​តាម​ទម្លាប់​ខ្មែរ តែង​ប្រារព្ធ​នៅ​ក្នុង​ខែចេត្រ ជាខែ​ដែល​ប្រជាកសិករ​ប្រមូលផល​ស្រូវ​រួចរាល់។ រីឯ​ពិធី​បុណ្យ​នេះ​ដែល​មាន​និទាន​ជាលំដាប់​ដូច​តទៅ

១- ពេលវេលា​ចូលឆ្នាំខ្មែរ

កាលដើមឡើយ​ខ្មែរ​យើង​ប្រារព្ធ​ធ្វើ​បុណ្យចូលឆ្នាំ​ខ្មែរ​ក្នុង​ខែ​មិគសិរ ព្រោះ​គេ​កំណត់​យក​ខែនេះ​ជា​ដើម​ឆ្នាំ។ នាសម័យ​ពី​ព្រេង​នាយ​ឆ្នាំ​នីមួយៗចែក​ជា​បីរដូវ​គឺ ហេមន្តរដូវគិម្ហវ​និង​វស្សានរដូវ។ បុរាណ​លោក​គិត​ខែ​ហេមន្តរដូវ​រដូវ​ត្រជាក់​ចាត់​ទុក​ជា​រដូវ​ដើម​ឆ្នាំ​ប្រៀប​បាន​ដឹង​ពេល​ព្រឹក​ដែល​ផុត​ពីរាត្រីគឺ​ជាដើមថ្ងៃ។ គិម្ហរដូវ រដូវក្ដៅ​ត្រូវសន្មត​ទុក​ជា​កណ្ដាល​ឆ្នាំ​ប្រៀប​ដូច​ជា​ពេល​ថ្ងៃ​ត្រង់​វស្សានរដូវ​ជារដូវ​មេឃ​មីរងងឹត​មាន​ភ្លៀង​ផ្គរ​ត្រូវ​ទុក​ជា​ចុង​ឆ្នាំ​ប្រៀប​បាន នឹង​ពេល​ព្រលប់។ ចំណេរ​កាល​ក្រោយ​មក គ្រាដែល​បុព្វបុរស​ខ្មែរ​យើង អនុលោម​ប្រើ​ចុល្លសករាជ​ជាសំខាន់នោះ​មិន​ដឹង​ជា​ប្រើ​នៅ​ក្នុងរដូវ​កាល​នៃ​ព្រះរាជា​អង្គ​ណា​ទេ​ទើប​កាល​ចូល​ឆ្នាំថ្មី​មាន​ការ​ប្រែប្រួល​ហើយកំណត់​យក​ខែចេត្រ​ជា​ខែដើម​ឆ្នាំ​វិញ ព្រោះបុព្វបុរស​យើង​យល់​ថា​ស្ថិត​នៅ​ក្នុង​ខែមិគសិរ​នេះ​ប្រជានុរាស្ត្រ​កសិករ​ខ្មែរ​យើង​ជាប់​រវល់​មមាញឹក​ក្នុង​បេសកកម្ម​មាន​ការ​រៀប​ចំធ្វើស្រែ​ចម្ការ​ជាដើម។ ទើប​លោក​កំណត់​យក​ពេល​ចូលឆ្នាំ​មក​ធ្វើ​នៅ​ក្នុង​កំលុង​ខែចេត្រ​វិញ ពីព្រោះ​ថា​ខែ​ចេត្រ​កិច្ចការច្រូត​កាត់​បោកបែន​របស់​ប្រជាកសិករ​បាន​ចប់​សព្វគ្រប់​ហើយ បណ្ដា​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មាន​ពេល​ទំនេរ​មាន​ឱកាស ដើម្បី​ធ្វើ​បុណ្យ​ទាន​តាម​ធនធាន​របស់​ខ្លួន​មាន។ ម្យ៉ាង​ទៀត​បាន​កម្សាន្តសប្បាយ​តាម​សេចក្ដី​ប្រាថ្នា​ការ​កំណត់​នេះ​ក៏​ជាប់​ជា​ប្រពៃណី​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

ចំណែក​ថ្ងៃ ខែ ឆ្នាំ ខ្មែរ តែង​ប្រព្រឹត្ត​ទៅ​មិន​មុន​ថ្ងៃ​៤កើត​ខែចេត្រ និង​មិន​ក្រោយ​ថ្ងៃ​ ៤ កើត​ខែ​ពិសាខ។


២- ទិដ្ឋភាព​បុណ្យ​ចូលឆ្នាំ​ខ្មែរ

បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ជា​ព្រឹត្តិការណ៍​យ៉ាង​ធំ​មួយ​ក្នុង​ទឹក​ចិត្ត​និង​ជីវភាព​ខ្មែរ​មុន​ពេល​បុណ្យ​ចូល​ឆ្នាំ​មកដល់ គេ​នាំ​គ្នា​រៀប​ចំបោស​សម្អាត តុបតែង​ផ្ទះសម្បែង​សម្អាត​ទីធ្លា​វត្តអារាម ផ្លូវថ្នល់ ចេតិយ រមណីយដ្ឋាន សង់រានទេវតា បុកអង្ករ​រក​ឧសដងទឹក ត្រៀម សម្លៀកបំពាក់​ថ្មីៗ ។ល។ ឲ្យ​ហើយ​ស្រេច។

ពេល​ចូលឆ្នាំ ជាពេល​ជម្រះឧបទ្រពចង្រៃ​នៃ​ឆ្នាំ​ចាស់ ឲ្យ​ជ្រះស្រឡះ​ដើម្បីទទួល​ឆ្នាំថ្មី ទេវតាថ្មី ក្នុងក្ដីសោមនស្ស​ក្សេមក្សាន្ត​និង​សុភមង្គល។

ឆ្នាំថ្មី​មក​ដល់ ស្នូរ​ស្គរ​គាំង​សំឡេងធម៌ពរជ័យ លាន់ឮ រន្ទឺអឺងកង ចេញពីវត្តអារាម​និង​ពី​ភូមិប្រជាជន ព្រោះវត្ត​ខ្លះ​នៅ​ឆ្ងាយ​ពីភូមិ​គេរៀប​ចំកន្លែង​មួយ​ក្នុង​ភូមិ​របស់​គេ រួច​និមន្ត​ព្រះសង្ឃ​មក​ភ្លើង​ទៀនឆេះ​ព្រោង​ព្រាត ផ្សែង​ធូបហុយ​ចេញពី​គ្រប់​រាន​ទេវតា​តាម​ដង​ផ្លូវ​មុខ​ផ្ទះ​សំបែង​វត្ត​អារាម។ ចាស់ទុំ ក្រមុំ កំលោះ​ក្មេង​ក្មាង​តូចធំ​ប្រដាប់​ប្រដា​ដោយ​សម្លៀក​បំពាក់​ស្អាតៗ ចេញ​មក​ទទួល​ទេវតា​ឆ្នាំថ្មី។ ម្នាក់ៗ​មាន​ទឹក​មុខ​រីករាយ​ស្រស់ស្រាយ រំភើបក្រៃលែងក្រមុំ កំលោះ ក្មេងៗ​សប្បាយ​ក្អាកក្អាយ​ជាងគេ ព្រោះ​ជា​ឱកាស​ក៏ពិសេស​បំផុត​សម្រាប់​ពួក​គេ​ចូល​ឆ្នាំ​ថ្មី​កម្សាន្ត​លេង​ល្បែង​ប្រជាប្រិយ​ជាមួយគ្នា​ដោយ​គ្មានចាស់ទុំ​ណា​ម្នាក់​ឃាំងឃាត់​អ្វី​ឡើយ។ ពេល​ព្រលប់​គេ​នាំ​គ្នា​ទៅស្ដាប់ធម៌អាថិជាការ​ផ្ដុំ​នូវកុសល​សម្រាប់​ជីវិត​ជាតិ​នេះ​និង​ជាតិ​ខាង​មុខ​រួច​ក៏​មក​ប្រមូល​ផ្ដុំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​ផ្សេងៗ តាមចំណង់ចំណូល​ចចិត្ត។


គេ​នាំ​គ្នា​លេង​ល្បែង ចាប់​កូនខ្លែង លាក់​កន្សែង ក្រុងកូនមាន់ ទាញព្រ័ត្រ ឬច្រៀង ចម្រៀងប្រពៃណី ឬ​លេង​ស្ដេច​ចង់ ចោលឈូង​ បោះអង្គញ់ លោតអន្ទាក់ រាំវង់ ។ល។ យ៉ាងសប្បាយរីករាយ។ ទោះបីយ៉ាងណា​គេ​ពុំ​ភ្លេច​រៀប​ចំចង្ហាន់​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ ដើម្បី​បង្សុកូល​ឧទ្ទឹស​កុសល​ជូនបុព្វការីជន​ញាតិសន្ដាន ដែល​បាន​ចែកឋាន​ទៅកាន់​បរលោក​ហើយ​នោះទេ។

គេ​នាំ​គ្នា​ជញ្ជូនដី​ដាក់​វត្ត​ពូន​ភ្នំខ្សាច់ រែកទឹក​ស្រង់​ព្រះពុទ្ធរូប​ព្រះសង្ឃ​ចាស់ៗ ព្រឹទ្ធាចារ្យ ពេល​ត្រឡប់​ដល់​ផ្ទះវិញ​គេអញ្ជើញ​ មាតា​បិតា ចាស់ទុំ មកផ្ងូត​ទឹក​ហើយ​ជូនសម្លៀកបំពាក់​ថ្មីៗ នំចំណី​ដើម្បី​ជាកិច្ច​តបស្នង​សងគុណ​ចំពោះ​បុព្វការីជន​របស់​គេ​ជាទម្លាប់​ដល់​ថ្ងៃ​ឆ្លង​បុណ្យ គេ​ពិនិត្យ​ឃើញ​តាម​ក្រោម​ម្លប់​ឈើធំៗ មាន​ល្បែង​ប្រជាប្រិយផ្សេងៗ តាម​ចំណង់​ចំណូលចិត្ត​រៀងៗ​ខ្លួន អ្នក​ខ្លះ​ទៀត​គេ​នាំ​គ្នា​ទៅ​ទស្សនា​កម្សាន្ត ប្រាសាទ​បុរាណ និង​រមណីយដ្ឋាន គោរព​បូជាវត្ថុ​ស័ក្តិសិទ្ធិភ្ជាប់​បរិយាកាស​រីករាយ​នេះ​ទៅ នឹង​បរិយាកាស​សម័យ​ពី​ព្រេង​នាយ​ដ៏រុងរឿង តាម​តំបន់​ជាច្រើន​យ៉ាង​សន្ធឹកសន្ធាប់។ នៅក្នុង​ប្រទេស​ពេល​ចូលឆ្នាំ​ម្ដងៗពួក​គេ​មិន​មែន​សប្បាយ​ត្រឹម​តែរយៈ​ពេល​៣​ថ្ងៃ​ប៉ុណ្ណោះ​ទេគេ​ចាប់​លេង​សប្បាយ​របៀប​នេះ​មុន​និង​ក្រោយ​ថ្ងៃ​ចូល​ឆ្នាំ​ប៉ុន្មាន​ថ្ងៃ​ទៀត​ផង ហើយ​គេ​នាំ​គ្នា​ធ្វើ​បុណ្យ​កុសល ឲ្យ​អស់ចិត្ត​សប្បាយ​ដើម្បី​អបអរសាទរ​ចំពោះជីវិត​ថ្មី​របស់​គេ ដែល​បាន​ហែល​ឆ្លង​កាត់​ឧបសគ្គ​ទទួល​ជោគជ័យ​ក្នុងរយៈ​ពេល​ឆ្នាំចាស់​កន្លង​ទៅ និង​ដើម្បី​ត្រៀម​ចាំ​ទទួល​ភារកិច្ច​ថ្មី ត្រៀម​ចាំ​រដូវ​សាប​ព្រោះ ដក​ស្ទូង ត្រៀម​ចាំទឹក​ភ្លៀង​ដែល​នឹង​បង្អុរ​ចុះ​មក នា ដើម​វស្សានរដូវនៃ​ឆ្នាំ​ថ្មី​ដ៏​ខ្លី​ខាង​មុខ។

៣- ជំនឿ​ទេវតាឆ្នាំថ្មី

ក្នុងសង្ក្រាន្តសូត្រ​និទាន​ថា ក្នុង​ដើមភទ្ទកប្ប​នេះ​មាន​បុរស​ម្នាក់​ឈ្មោះ ធម្មបាល ជា​អ្នក​ប្រាជ្ញ​ចេះ​ចប់​ត្រៃវេទ ព្រម​ទាំង​ចេះ​ភាសា​សត្វ​ទៀត​ផង។

ធម្មបាល​តែង​សម្ដែងមង្គល​ដល់​មនុស្ស​ផង​ទាំង​ពួង។ សម័យ​នោះ​គេគោរព​បូជាមហាព្រហ្ម។ មហាព្រហ្ម​បាន​ជ្រាប​ថា ធម្មបាលកុមារ ជា​អ្នក​ប្រាជ្ញ​ក៏​មក​សួរ​ប្រស្នា​៣​ខ​ហើយ​សន្យា​ថា ប្រសិន​បើ​ធម្មបាល​ដោះ​ស្រាយ​ប្រស្នា​នេះ​រួច កបិល​មហាព្រហ្ម​នឹង​កាត់​ព្រះសិរ​ខ្លួន​បូជា​ធម្មបាល តែ​បើ​ធម្មបាល​ដោះ​ស្រាយ​ប្រស្នា​មិន​រួច​ទេ​ត្រូវ​កាត់​ក្បាល​បូជា​មហាព្រហ្ម​វិញ។ ធម្មបាល​សុំ​បង្អង់​៧ថ្ងៃ​សិន ដើម្បី​គិត​ប្រស្នា​ប៉ុន្តែ​៦​ថ្ងៃ​កន្លង​ផុត​ទៅ ហើយ​នៅ​តែ​គិត​មិន​ឃើញ​សោះ។ ធម្មបាល​ក៏​ភៀស​ខ្លួន​ទៅ​ពួក​ក្រោម​ដើម​ត្នោត​មួយ​គូ​ដែល​ជាលំនៅ​នៃ​សត្វ​ឥន្ទ្រី។ ជាភ័ព្វ​សំណាង​ល្អ​យប់​នេះ​ធម្មបាល​បាន​ឮ​សត្វ​ឥន្ទ្រី​ញីឈ្មោល​ និយាយ​គ្នា

ញី- ព្រឹក​នេះ​បាន​សាច់​ពី​ណាស៊ី?
ឈ្មោល- យើង​នឹង​បាន​ស៊ី​សាច់​ធម្មបាល ដែល​ត្រូវ​កបិលមហាព្រហ្ម​សម្លាប់​ព្រោះ​ដោះ​ប្រស្នា​មិន​រួច។
ញី- ប្រស្នានោះដូច​ម្ដេច?
ឈ្មោល- ខទី១ វេលា​ព្រឹក​សិរី​នៅទីណា? ត្រូវឆ្លើយ​ថា​នៅ​មុខ​ហេតុ​នេះ​មនុស្ស​ទាំង​ឡាយ​ត្រូវ​យក​ទឹក​លាង​មុខ។
ខទី២ ថ្ងៃត្រង់​សិរី​ស្ថិត​នៅ​ត្រង់​ណា? ត្រូវ​ឆ្លើយ​ថា​ស្ថិត​នៅ​ដើម​ទ្រូង​មនុស្ស​ត្រូវ​លាង​ទ្រូង​ឬ​យក​ទឹក​មក​ស្រឡាប​លើ​ទ្រូង។
ខទី៣ ពេល​យប់​សិរី​នៅ​ទីណា? ឆ្លើយ​ថា​នៅ​ជើង​ដូច្នេះ​មនុស្ស​ត្រូវ​លាង​ជើង។

ហេតុ​នេះ​ពាក្យ​ពេចន៍​ទាំង​ប៉ុន្មាន​របស់​សត្វ​ឥន្ទ្រី​ទាំង​ពីរ​ក៏​បាន​ជា​ពន្លឹក​ដល់​ធម្មបាល ក្នុង​ការ​ដោះ​ស្រាយ​ប្រស្នា​កបិលមហាព្រហ្ម រួច​ចៀស​ផុត​ពីមរណៈ។ កបិល​មហាព្រហ្ម សុខចិត្ត​ចុះចាញ់​កាត់​ព្រះសិរបូជា​ធម្មបាល។

មុន​នឹង​កាត់​ព្រះសិរកបិលមហាព្រហ្ម​ទេពធីតា​៧​អង្គ ដែល​ជា​បុត្រី​របស់​ខ្លួន​ឲ្យ​យក​ពាន​មក​ទ្រព្រះសិរ ព្រោះ​បើ​ដាក់​ព្រះសិរ​នេះ​ធ្លាក់លើ​ផែន​ដី​នឹង​កើត​ជា​ភ្លើងឆេះ​អស់ ត្រឹម​តែ ៦០នាទី ទើប​ដង្ហែ​ព្រះសិរនោះ ទៅ​ប្រតិស្ឋាន​ទុក​នៅ​ក្នុង​មណ្ឌល​ភ្នំ​កៃលាស។ លុះ​ដល់​គម្រប់​មួយឆ្នាំ​សង្ក្រាន្ត​ថ្មី​ចូល​មកដល់ ទើបនាង​ធីតា​ទាំង​៧អង្គ ផ្លាស់​វេន​គ្នា​ដង្ហែ​ព្រះសិរ កបិលមហាព្រហ្ម​ប្រទក្សិណ​ភ្នំ​ព្រះសុមេរុ​ជារៀងរាល់​ឆ្នាំ។

បុត្រ​ទាំង​៧​អង្គ​នោះ​គឺ

១- បើ​សង្ក្រាន​ចំ​ថ្ងៃអាទិត្យ វេន​នាង ទុង្សា
២- បើសង្ក្រាន្ត​ចំថ្ងៃ​ចន្ទ ត្រូវ​នាង គោរាគ
៣- បើសង្ក្រាន្ត​ចំថ្ងៃ​អង្គារ​ត្រូវ​វេន​នាង រាគ្យសា
៤- បើ​សង្គ្រាន្ត​ចំថ្ងៃ​ពុធ ត្រូវ​វេន​នាង មន្ទា
៥- បើសង្ក្រាន្តចំ​ថ្ងៃ​ព្រហស្បតិ៍ ត្រូវ​នាង កិរិណី
៦- បើសង្ក្រាន្ត​ចំ​ថ្ងៃ​សុក្រ ត្រូវ​វេន​នាង កិមិរា
៧- បើសង្ក្រាន្ត​ចំ​ថ្ងៃ​សៅរ៍ត្រូវ​វេន​នាង មហោទរា។

ដោយ​មាន​ជំនឿ​បែបនេះ​ទើប​ខ្មែរ​យើង​បាន​រៀប​ចំពី​បូជាទេវតា​ដែល​ត្រូវ​ដង្ហែព្រះសិរកបិល​មហាព្រហ្ម និង​ត្រូវ​អភិបាល​ពិភព​លោក​រាល់​ឆ្នាំ​ចូល​មកដល់​មិន​ដែល​អាក់​ខាន​ឡើយ។

៤- ជំនឿពិធីស្រង់​ព្រះ

មហាសំការសូត្រ​ដេល​មាន​មក​ក្នុង​គម្ពីរជាតក ជា​មគធភាសា បាន​និទាន​ថា ថ្ងៃ​សង្ក្រាន្ត​ថ្មី​ជិត​មក​ដល់​ព្រះបាទ បសេនទិកោសល បាន​រៀប​ចំ​ជារបាំ​យ៉ាង​កុះករ​នៅ​ឆ្នេរ​ស្ទឹង​មួយ​ហើយ​ក៏​បាន​និមន្ត​ព្រះពុទ្ធ និង​ព្រះភិក្ខុសង្ឃ​ស្រង់ទឹក​រួច​សមាទានសីល ហើយ​ប្រគេន​ភត្តាហារ​ចំពោះ​ព្រះពុទ្ធព្រម​ទាំង​ភិក្ខុ​សង្ឃ​នៅ​ទីនោះ។ គម្ពី​នេះ​ដដែល​បញ្ជាក់​ទៀត​ថា អ្នក​ដែល​បាន​ស្រង់​ទឹក​ ព្រះសង្ឃ មាតាបិតា គ្រូ ឧបជ្ឈាយ៍ មាន​អានិសង្សច្រើន​ណាស់ អនាគតជាតិ​នឹង​បាន​ទៅកើត​ក្នុង​ទេវលោក​បាន​សេចក្ដី​សុខ​គ្រប់​យ៉ាង។

គម្ពី​បញ្ញាសជាតក ត្រង់​ជាតក​ទី​៣១បាន​បញ្ជាក់​អានិសង្ស​នៃ ការ​ស្រង់​ទឹក​ព្រះសង្ឃដូច​មហាសំការសូត្រ​ដែរ គ្រាន់តែ​ខុស​គ្នា​ដោយ​មិន​បញ្ជាក់​ថា គឺ​នៅ​ឱកាស​ចូលឆ្នាំ​ឬ​ពេល​ណា​ប៉ុណ្ណោះ។ លោក​លើក​ឧទាហរណ៍​ ដូច​ជា​ព្រះបាទបុល្លរាជ ដែល​បាន​និមន្ត​ព្រះឧសភត្ថេរ ក្នុង​សាសនា​ព្រះពុទ្ធ​សរណង្ករ​ឲ្យ​ស្រង់​ទឹក។ លុះ​អនាគត​ជាតិ​ទៅ​បាន​កើត​នៅ​ទេវលោក​មាន​បុណ្យបារមី​ច្រើន​ហើយ ទីបំផុត​បាន​ទៅ​ជា​ស្ដេច​ចក្រពត្តិ​ក្នុង​ជម្ពូទ្វីប​នេះ។

ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី៧ ពេល​ចូល​ឆ្នាំ​ម្ដងៗ​គេ​តែង​តែ​ធ្វើ​ពិធី​ដោយ​និមន្ត​ព្រះពុទ្ធ​រូប​មាន​មហិទ្ធានុភាព២៥​អង្គ ដែល​តំណាង​អាណាខេត្ត​ទាំង​ឡាយ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មក​ធ្វើ​ជា​ពិធី​ស្រង់​ទឹក​នៅ​ប្រាសាទ ជ័យ​ស្រី (​ប្រាសាទ​ព្រះខ័ន) រួច​ដង្ហែ​ព្រះពុទ្ធ​រូប​ទាំង​នោះ​ជា​ក្បួន​យ៉ាង​មហោឡារិកមុន​នឹង​យក​ទៅ​តម្កល់​នៅ​កន្លែង​ដើម​វិញ។ ដោយ​មាន​ជំនឿ​និង​មាន​ទំនៀមទម្លាប់​របស់​ដូនតា​យើង​ដូច​ពោល​ខាង​លើ​នេះ​ហើយ ទើប​មាន​ទម្លាប់​ជា​ប្រពៃណី រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ហើយ ឲ្យ​តែ​ដល់​ពេល​ចូលឆ្នាំ​ម្ដងៗ​គេ​តែង​តែ​ធ្វើ​ពិធី​ស្រង់​ទឹក​ព្រះពុទ្ធរូប ព្រះសង្ឃ​ មាតាបិតា ជីដូនជីតា បុព្វការីជន​តាម​វត្ត​អារាម និង​តាម​ភូមិ​ស្រុក។ ពេល​ដែល​ធ្វើ​ពិធី​ស្រង់​ទឹក​យើង​គួរ​ធ្វើ​តាម​វិធី​មួយ​ដូច​ជា​កូន​ចៅ​ស្រង់​ទឹក​ជូន មាតាបិតា ជីដូនជីតា ។ល។ យើង​គប្បី​រៀប​កន្លែង​មាន​គ្រែចង​ជា​បុសប្បុក មាន​ពាង​ទឹក៤​តាម​ចែង​គ្រែ​រួច​កូន​ចៅ​លត់ជង្គង់​សូម​ខមាទោស​មាតាបិតា​ជីដូនជីតា​អំពី​កំហុស​ខុស​ឆ្គង ដែល​កូន​ចៅ​អនុវត្ត​ខុស​កន្លង​មក​ជា​សម្ដី​ក្ដី ឬ​កូន​ចៅ​មាន​ទំនាស់ទាស់​ទែង​ជា​មួយ​នឹង​បងប្អូន​ខ្លួន​ប្រកាន់​ពាក្យ​សម្ដី​គ្នា ដែល​ធ្វើ​ឲ្យ​មាតាបិតា​ ជីដូនជីតា​ព្រួយបារម្ភ និង​សូមពរជ័យ​ពី​គាត់។ រួច​បន្ទាប់​មក​ថ្វាយ​បង្គំ​គាត់​សុំអញ្ជើញ​ទៅ​ស្រង់​ទឹក (តែ​គួរ​ធ្វើ​ពេល​ថ្ងៃ​ក្ដៅ​ជៀសវាង​រងា​ញាក់​នាំ​មាន​ផល​លំបាក​ខ្លាំង​ព្រោះ​គាត់​ចាស់ៗ)។ បន្ទាប់​មក​អញ្ជើញ​គាត់​មក​ផ្លាស់​សម្លៀក​បំពាក់​ថ្មីៗ ដែល​កូន​ចៅ​បាន​ជូន​ទៅ​គាត់នោះ។ រី​ឯ​ពិធី​ស្រង់​ព្រះនិង​ភិក្ខុ​សង្ឃ​លោក​អាចារ្យ​ណែនាំ​ធ្វើ​តាម​ធម្មតា​ដែល​ធ្លាប់​ធ្វើ​ទៅ​ចុះ។


ដក​ស្រង់​ចេញ​ពី​សៀវភៅ ចំណេះ​ដឹង​នានា​ក្នុង​ពុទ្ធសាសនា​ខ្មែរ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 05, Apr 2017 (72402 Read)
ភិក្ខុ​ណា​ គ្មាន​សេចក្តី​ក្រោធ​ មិន​ចង​សេចក្តី​ក្រោធ​ទុក
Public date : 01, Jul 2017 (7483 Read)
តួនាទី​បុត្តធីតា ៥​សិក្ខាបទ
Public date : 21, Oct 2016 (52081 Read)
វ័យ​ ៣​ យ៉ាង​
Public date : 22, Dec 2014 (4127 Read)
សម្បរាយិកត្ថប្រយោជន៍
Public date : 25, May 2017 (25523 Read)
ពលរដ្ឋធម៌ៈ ធម៌​ជា​កម្លាំង​ដល់​ប្រទេស​
Public date : 17, Apr 2015 (1252 Read)
សេចក្តីសុខ៤យ៉ាងរបស់អ្នកមានផ្ទះ
Public date : 16, Aug 2017 (10675 Read)
តណ្ហា​នាំ​មុខ​ ងងឹត​ជ្រប់​ក្នុង​កាម​
Public date : 15, Jul 2018 (4565 Read)
ព្រហ្មយាន​ពិត​ប្រាកដ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ជួយទ្រទ្រង់ការផ្សាយ ៥០០០ឆ្នាំ (បរិច្ជាគទាន 012 887 987)
   សូមជួយទ្រទ្រង់ការងារផ្សាយរបស់៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ តាមកម្លាំងសទ្ធាជ្រះថ្លាផងចុះ ។ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ ឧសភា នេះមានដូចជា ៖           លោក​វេជ្ជបណ្ឌិត ម៉ៅ សុខ     ៥៤ ដុល្លា  |      ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ    ៦០ដុល្លា  |     ឧបាសក ជឿន ហ៊ុយ    ៣០ ដុល្លា  |      Somphors Noy     ២០ ដុល្លា  |     Phallamony Suor     ៤០ ដុល្លា  |     សាន្ត ពិសិដ្ឋ     ៥០ ដុល្លា  |     ឧបាសិកា ពិរនាក់ ស្រុកចំការលើ    ៤០​ដុល្លា  |     ជឿន សុខនីន  ២ដុល្លា   |     ឧបាសិកា ឈៀន គឹមធី ព្រមទាំងកូនចៅ       ១០០ ដុល្លា   |     នូ សុធារ៉ា ព្រមទាំងភរិយា និងកូនៗ    ៣០ដុល្លា    |     ប៉ូ ចាន់ផល    ១២.៥ដុល្លា    |     ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ   ៣០០ដុល្លា     |     ឧបាសិកា ខុន សុខា    ១៥ដុល្លា    |     ឧបាសក ឆែម សារឿន    ៣០ដុល្លា   |     វត្តពន្លឺពុទ្ធចក្ក   ២០០​ដុល្លា     |     លោក យិន ស៊ីថា និង លោកស្រី យឹម សារី ព្រមទាំងបុត្រ ១០ដុល្លា និង ១០០០០រៀល  |     ឯកឧត្តម អ៊ីន វីរៈជាតិ និង លោកជំទាវ ប្រុក រតនា ព្រមទាំងបុត្រ ២៥ដុល្លា  |     ឯកឧត្តម លឹម ផាន់ភារៈ និង លោកជំទាវ ប្រុក រតនៈ និង បុត្រ ៥០ដុល្លា  |     កញ្ញា ជាតិ រតនាបារមី និង កញ្ញា ជាតិ រតនារស្មី ២៥ដុល្លា  |     លោក ប្រុក សុវណ្ណរត្ន័ និង លោកស្រី យិន លីសា ៤៥ដុល្លា និង ១០០០០រៀល  |     លោក ស៊ឹង ង៉ាង និង ភរិយា ព្រមទាំងបុត្រ ២០០០០រៀល  |     កញ្ញា យិន លីយ៉ា ១០០០០រៀល  |     កញ្ញា ធា សុវណ្ណា ៥ដុល្លា  |     លោកស្រី កាន់ សូរិយា និង ស្វាមី ព្រមបុត្រ ១០ដុល្លា  |     លោក ខិត សុវណ្ណ និង លោកស្រី ជា ផល្លី ព្រមទាំងបុត្រ ២០ដុល្លា  |     កញ្ញា វណ្ណ លីហ្សា ២០០០០រៀល  |     កុមារី វណ្ណ លីហ្សាណា ២០០០០រៀល  |     លោក យិន វិនដា ១០ដុល្លា  |     កញ្ញា សេង ស្រីនាង ១០០០០រៀល  |     កញ្ញា សេង ស្រីមុំ ២០០០០រៀល  |     ឧបាសិកា ស៊ី ឈុនហ៊ៀង    ៥០​ដុល្លា  |     ឧបាសិកា សុខ ហៀង   ១០​ដុល្លា     |     លោក រត្ន័ រចនា និងភរិយា ព្រមទាំងបុត្រ    ១០​ដុល្លា |     លោកគឹម ពុធមិនា និង ភរិយា ព្រមទាំងបុត្រ    ៥០​ដុល្លា |     លោកស្រីហាក់ សុធារ៉ា និងស្វាមី   ៥​ដុល្លា |     ឧបាសិកា គង់ និរន្ត   ២០ដុល្លា |     ឧបាសិកា កែវ សារិទ្ធ  ១០ដុល្លា |      Thach kim da  និង យ៉ុន ញឹម  ១០០ដុល្លា  |     Heng Piseth ២៥​ដុល្លា |     កុង ម៉េង យាយ ស្រាយ  ២០០០០រៀល |     សូ សំអាត  ៦០០០០រៀល  |     Nou Sotiara ៣០ដុល្លា  |     មិនមានឈ្មោះ   ១២០​ដុល្លា    |     ឧបាសិកា ស ផល្លី និងស្វាមី ព្រមទាំងកូន    ១០០ដុល្លា  |     លោកម្ចាស់ គូ សុភាព   ១០០ដុល្លា  .........           ជាបន្តបន្ទាប់នេះ ជាការរាយនាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៨  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ  |     ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ   |     ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង   |     លោក សុង ណារិទ្ធ   |     លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី   |     លោក វិទ្ធ គឹមហុង​   |     លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា   |     លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង   |     លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន  |     លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​  |     កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន  |     លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​   |     លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​   |     លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ   |     កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​   |     កញ្ញា ទា ភិច​ហួរ   |     ឧបាសិកា តាន់ ស៊ីវឡេង  |     ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា   |     លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ   |     Sokoun Thim   |     ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា    |     លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី   |      ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន     |     កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា     |     លោក ឃន វណ្ណៈ និងភរិយា   |     ឧបាសិកា ទេព សុគីម  |      ឧបាសក ឌៀប ថៃវ៉ាន់   |     ឧបាសិកា Srey Khmer     |     ឧបាសក Yin Soun    |     ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី     |     ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   |     ឧបាសក ឈិត សម្បូរ   |     ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ     |      ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ   |      ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ     |     ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ    |     បងស្រី ហេង ចន្ថា និងក្រុមគ្រួសារ    |     ឧបាសិកា ជូ ឆេងហោ   |      ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី     |     ឧបាសិកា ភួយ នាង    |     ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី   |      Mrs. Vann Sophea   |      លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច  |     ឧបាសិកា មុត មាណវី   |     ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   |     តាន់ កុសល  ជឹង ហ្គិចគាង  |     ចាយ ហេង & ណៃ ឡាង  |     សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង   |     ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ   |     ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ  |     ឧបាសិកា ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ   |     ឧបាសិកា ទេព ណាន ព្រមទាំងក្រុមគ្រួសារ  |      ឯក ច័ន្ទ​ដារ៉ារិទ្ធ   |     ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ     ។          សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...