Thursday, 15 Apr B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 108,019
Today
Yesterday 163,953
This Month 3,889,811
Total ១៨៧,៧២៦,០២៦
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 05, Nov 2020 (12987 Read)

រឿង​ ភិក្ខុ​មិន​ប្រយ័ត្ន​បរិក្ខារ



 
រឿង​ ភិក្ខុ​មិន​ប្រយ័ត្ន​បរិក្ខារ

ព្រះឱវាទានុសាសនី​នេះ ព្រះអរហំសម្មាសម្ពុទ្ធ​ទ្រង់​ប្រារព្ធ​ នឹង​ភិក្ខុ​ ១ រូប​ដែល​មិន​ប្រយ័ត្ន​គ្រឿង​បរិក្ខា មាន​គ្រែ​ជាដើម​យក​ទៅ​ប្រើ​ក្នុង​ទី​ណាៗ ក៏​បោះ​បង់ចោល​ក្នុង​ទី​នោះ ៗ មិន​យក​មក​ទុក​វិញ។ កាល​បើ​មាន​ពួក​ភិក្ខុ​មក​ដាស់​តឿន លោក​ក៏​ពោល​ពាក្យ​មើល​ងាយ​ថា ៖ អំពើ​បន្តិចបន្តួច​ប៉ុណ្ណឹង នឹង​ទៅ​ជា​អ្វី​ទៅ​បើ​គ្រឿង​បរិក្ខារ​នោះ​វា​គ្មាន​ចិត្ត​ទេ។ ព្រះបរមសាស្ដា​ទ្រង់​ជ្រាប​ទ្រង់​បង្គាប់​ឲ្យ​ហៅ​ភិក្ខុ​នោះ​មក ហើយ​ទ្រង់បញ្ញត្ត​បាចិត្តិយសិក្ខាបទ រួច​ទ្រង់​ប្រទាន​ព្រះឱវាទ​ទុក​ជាគ្រឿង​ពុទ្ធបរិស័ទ​ដោយ​ព្រះពុទ្ធដីកា ដូច​បាន​ពោល​មក​ថា។

ចំណែក​ខាង​មិន​ប្រមាទ​ក្នុង​ការ​ចម្រើន​នោះ មាន​អធិប្បាយ​ថា អំពើ​ណាៗ ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​ជា​ប្រយោជន៍​ខ្លួន​នឹង​អ្នក​ដទៃ អំពើ​នោះៗ ជា​អំពើ​គួរ​ចម្រើន ទោះ​បី​បន្តិច​បន្តួច​ក៏​មិន​ត្រូវ​ប្រមាទ​ឡើយ ដ្បិត​ព្រះដ៏មានព្រះភាគ​ទ្រង់​ប្រដៅ​ថា

មាវមញ្ញេថ បុញ្ញស្ស ន មត្តិ អាគមិស្សតិ
ឧទពិន្ទុនិបាតេន ឧទកុម្ភោបិ បូរតិ
អាបូរតិ ធីរោ បុញ្ញស្ស ថោកំ ថោកំបិ អាចិនំ។

សេចក្ដីថា បុគ្គល​មិន​គួរ​មើល​ងាយ​បុណ្យ​ថា បុណ្យ​មាន​ប្រមាណ​តិច និង​មិន​ឲ្យ​ផល​ឡើយ សូម្បី​ក្អម​ទឹក​ដែល​គេ​បើក​មាត់​ចំហរ​ទុក​ក្នុង​ទីវាល ក៏​អាច​ពេញ​ទៅ​ដោយ​តំណក់​ទឹក​ភ្លៀង​ដែល​ធ្លាក់​ពី​លើ​អាកាស​ចុះ​មក​បន្តិច​ម្ដងៗ បាន យ៉ាង​ណា​មិញ អ្នក​មាន​ប្រាជ្ញា​កាល​បើ​សន្សំ​បុណ្យ​សូម្បី​ម្ដង​បន្តិចៗ ក៏​អាច​ពេញ​ដោយ​បុណ្យ​បាន យ៉ាង​នោះ​ដែរ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 27, Jul 2019 (19811 Read)
រឿ​ងសាវ​ត្ថី​ធី​តា​
Public date : 19, Mar 2021 (3107 Read)
រឿង មដ្ឋកុណ្ឌលី
Public date : 27, Jul 2019 (52004 Read)
រឿង​នាង​វិសា​ខា​
Public date : 27, Jul 2019 (20672 Read)
រឿង​សុជាតមាណព
Public date : 25, Jul 2019 (10388 Read)
រឿង​មហាកាញ្ចន​កុមារ
Public date : 02, Feb 2020 (1699 Read)
សីលានិសំសជាតក
Public date : 06, Nov 2020 (29186 Read)
រឿង​សាធិនរាជ
Public date : 26, Jul 2019 (11864 Read)
ទោស​ប្រ​មាថ​មើល​ងាយ​ទាន​របស់​អ្នក​ដទៃ
Public date : 04, May 2020 (44368 Read)
វានរិន្ទជាតក ( បុគ្គល​ដែល​ប្រកប​ដោយ​ធម៌​ ៤​ រមែង​កន្លង​បង់​នូវ​សត្រូវ )
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).