Thursday, 15 Apr B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 102,111
Today
Yesterday 163,953
This Month 3,883,903
Total ១៨៧,៧២០,១១៨
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 29, Jul 2019 (14410 Read)

ការសម្តែងព្រះធម៌ និង​ការ​ស្តាប់​ព្រះធម៌



 
ការសំដែងព្រះធម៌ គឺជាការប្រដៅ​ចិត្តមួយផ្នែកទៀតយ៉ាង​សំខាន់ ​ព្រោះអាច​ប្រគល់​ឱ្យនូវ​ការ​ចេះ​ការដឹងដល់ អ្នកដទៃ ទាំងការ​ចេះការដឹងនេះជារបស់មានតម្លៃកាត់ថ្លៃ ពុំបាន​ដូច្នេះ​អ្នក​សំដែង​ធម៌​ក៏មិនត្រូវ​តាំងចេតនាលក់ព្រះ​ធម៌​ឡើយ ប៉ុន្តែត្រូវតាំង​ចេតនាដោយ​មេត្តា​ពិតៗ ដើម្បី​ឱ្យអ្នក​ស្តាប់បាន នូវប្រយោជន៍​បាននូវព្រះធម៌​ជាមរតក ។    

ការសំដែង​ព្រះធម៌ គឺឱ្យទានដ៏ប្រសើរ​ខ្ពង់ខ្ពស់ ព្រោះជាការឱ្យនូវ​កុសលធម៌ដល់អ្នកស្តាប់ អ្នកស្តាប់​ធម៌ បានបុណ្យ ចំរើនកុសល ព្រោះជ្រះថ្លា​នឹងព្រះធម៌ ដោយជំនឿដ៏ត្រឹមត្រូវ ក្នុង​ព្រះ​ធម៌​ថា​អាចដឹកនាំ​សត្វលោកឱ្យរួចផុត ​ចាកទុក្ខបាន​ហើយ​ធ្វើឱ្យអ្នក​ស្តាប់ធម៌​រលឹក​ឃើញ​ព្រះ​គុណ នៃព្រះសម្មា​សម្ពុទ្ធ រឿយៗទៀតផង ។    

អ្នកស្តាប់ធម៌ រមែងមានការ​យល់ដឹងយ៉ាងត្រឹមត្រូវ​ចំពោះព្រះសង្ឃសាវ័ក​របស់ព្រះដ៏មាន​ព្រះភាគ រួចហើយ​ក៏​មានការរលឹក​ដល់គុណ​ព្រះសង្ឃ ។    

អ្នកសំដែងធម៌ រមែង​បាននូវការទូន្មាន​ខ្លួនឯង រួមផ្សំ​ជាមួយនឹង​ការទូន្មាន​អ្នកដទៃ ពាក្យសំដី​មាន​តម្លៃ ឬគ្មាន​តម្លៃ អាស្រ័យការ​ប្រព្រឹត្តិបដិបត្តិ​របស់អ្នកនិយាយ​ផងដែរ ។  

ការសំដែងធម៌ និង ការស្តាប់ធម៌​ដោយគោរព នាំឱ្យបាននូវ​សមាធិដ៏ប្រសើរ ហើយ​សមាធិ​នេះ​អាច​ធ្វើ ឧបការៈដល់បញ្ញាត្រាស់ដឹងអរិយសច្ចធម៌បានទៀតផង  មនុស្ស ទេវតា ព្រះឥន្ទ្រ ព្រះ​ព្រហ្ម បានឃើញ​ព្រះនិព្វាន ដោយការស្តាប់ ព្រះធម៌ មានចំនួនច្រើនជាអនេក ។   

ការចំរើនសេចក្តី​ស្ងប់ចិត្ត គឺជាការចំរើនកុសល បានដល់ការ​ទូន្មានចិត្តឱ្យ​នៅក្នុង​សេចក្តី​សុខ​ស្ងប់​រឿយៗ ។ មិនគិតដោយអកុសលវិតក្កៈ គឺមិនគិតក្នុងកាម មិនគិតក្នុងការព្យាបាទ មិនគិត​ក្នុងការ​បៀតបៀន ប៉ុន្តែមានការ គិតជាកុសល​មកជំនួស ។    

ការស្តាប់ធម៌ ការមើលសៀវ​ភៅធម៌ ការសំដែង ធម៌ សុខកាយ​សប្បាយចិត្ត​ក្នុងកុសលធម៌  ចិត្តស្ងប់​ត្រជាក់ ព្រោះមិន​បានគិតជាអកុសល ។    

ត្រូវប្រដៅចិត្តដោយ​ស្មារតីម៉ឺងមាត់ កុំឱ្យចិត្តនៅ កណ្តាលវាល​ក្រោមកំដៅកិលេស ព្រោះ​កំដៅ​កិលេស វាក្តៅ ខ្លាំងណាស់ គឺត្រូវឱ្យចិត្ត​ជ្រកនៅ​ក្រោមម្លប់នៃព្រះសទ្ធម្ម ទើប ចិត្ត​មិន​ក្តៅ​ដោយ​កំដៅនៃកិលេស ។   

គួរតែអាស្រ័យ​នូវព្រះសទ្ធម្ម​ជាយាន ដើម្បីចេញ​ចាកអំពីរឿងរ៉ាវក្នុង​លោកនេះ និង លោកដទៃ ព្រោះ​រឿង រ៉ាវក្នុងលោក វានាំឱ្យតែចិត្ត​សៅ​ហ្មងដោយប្រការផ្សេងៗ ដូច្នេះត្រូវ​ប្រគល់ឱ្យ​វិញ្ញាណ​ត្រឹមតែដឹងទៅចុះ ព្រះគុណ​ម្ចាស់ ញាតិញោមឡើង​កាន់​យាន​ព្រះសទ្ធម្ម ចេញចាក​អំពី​អារម្មណ៍ ក្នុងលោក ។    

ត្រូវមានសតិជា​សារថីទូន្មានចិត្ត    ឱ្យចិត្តចេញចាក អំពី​អារម្មណ៍​ដែល​មិននាំឱ្យស្ងប់ ហើយ​ចង​ចិត្ត​ឱ្យតាំងនៅក្នុង អារម្មណ៍ណាដែលនាំឱ្យចិត្តស្ងប់ ។    

សូម្បីចិត្តស្ងប់ក៏ជា​សង្ខតធម៌ ត្រូវបានតាក់តែង ដោយហេតុបច្ច័យ មិនគប្បី​យល់​ចូលចិត្ត​ដោយ​សេចក្តីប្រកាន់ ថាតួខ្លួន អាត្មាអញជាអ្នកសាង​ធ្វើឱ្យ​បាន​សម្រេចនូវចិត្តស្ងប់ នេះឡើយ ហើយ​ត្រូវតែប្រច័ក្សឱ្យ​ច្បាស់ថា ចិត្តស្ងប់គ្រប់ពេល ពុំដែលមាន​ម្ចាស់ជា​សត្វបុគ្គល​ណា​ទាំង​អស់ ​។

ស្រង់​ចាក សៀវភៅ ជំនួយ​សតិ​ភាគទី​៣

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 30, Jul 2019 (10587 Read)
ហេតុ​ដែល​ជា​រឿង​តពៀរ និង​រម្ងាប់​ពៀរ
Public date : 30, Jul 2019 (6741 Read)
ព្រះនិព្វាន​មានក្នុងទី​ជិត
Public date : 21, Feb 2021 (24155 Read)
កុំគ្រាន់តែ​
Public date : 29, Jul 2019 (7594 Read)
បាន​ទុក្ខ ឬសុខ ក៏​ព្រោះ​ចិត្ត
Public date : 30, Jul 2019 (5840 Read)
អារក្ខសម្បទា
Public date : 30, Jul 2019 (3707 Read)
បុគ្គល​អត់បញ្ញា​ប្រាថ្នាលាមក
Public date : 28, Jul 2019 (8751 Read)
អំពី​ការងារ​ចាយ​វាយ​ទ្រព្យ​សម្បត្តិ
Public date : 19, Aug 2019 (9927 Read)
បទ​ពិចារណា​ធម៌
Public date : 20, Jul 2020 (42716 Read)
បដិបទា​ដែល​នាំ​សេចក្តី​សុខ​មក​ឲ្យ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).