Thursday, 20 Jan B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 49,539
Today
Yesterday 82,011
This Month 1,693,316
Total ២៤២,៩១៣,៩១៥
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 29, Jul 2019 (6325 Read)

អសម្មោហសម្បជញ្ញៈ



 
អសម្មោហសម្បជញ្ញៈ

អសម្មោហសម្បជញ្ញៈ ដឹងឋាន​មានសេចក្ដី​មិន​វង្វេង​នោះ មាន​សេចក្ដី​អធិប្បាយ​ថា៖ សេចក្ដី​មិន​វង្វេង​ក្នុង​ឥរិយាបថ​ទាំង​ឡាយ មាន​ឈាន​ទៅ​មុខ ថយ​ទៅ​ក្រោយ​ជាដើម​ហៅថា អសម្មោហសម្បជញ្ញៈ។ បណ្ឌិត​គួរ​ជ្រាប​សេចក្ដី​នោះ​យ៉ាង​នេះ​ថា ធម្មតា​ពួក​អន្ធពាល​បុថុជ្ជនរ​រមែង​វង្វេង​ក្នុង​ឥរិយាបថ​ទាំង​ឡាយ​មាន​ឈាន​ទៅ​មុខ​ជា​ដើម គឺ​គ្រាន់​តែ​ដឹង​ថា ខ្លួន​ឈាន​ទៅ​មុខ, ជំហាន​ទៅ​មុខខ្លួន​បាន​ឈាន​ទៅ​ហើយ ដូច្នេះ​ឬ​ថា អញ​ឈាន​ទៅ​មុខ, ជំហាន​ទៅ​មុខ​អញ​បាន​ឈាន​ទៅ​ហើយ ដូច្នេះ​ប៉ុណ្ណោះ មិន​ដឹង​វិសេស​ជាង​នេះ​ឡើយ។ ឯយោគាវចរភិក្ខុ​ក្នុង​ពុទ្ធសាសនា​នោះ មិន​វង្វេង​ដូច្នោះ​ទេ គឺ​កាល​បើ​មាន​ចិត្ត​គិត​ថា អាត្មា​អញ​នឹង​ឈាន​ទៅ​មុខ ដូច្នេះហើយ ក៏​នឹក​ឃើញ​ថា ឱ! ឥឡូវ​នេះ​វាយោធាតុ​ញ៉ាំង​វិញ្ញត្តិ​ឲ្យ​កើត​ឡើង គឺ​ខ្យល់​កម្រើក​ហើយ​តា ដូច្នេះ​ ជាមួយ​នឹង​ចិត្ត​ដែល​គិត​ថា អញ​ឈាន​ទៅ​មុខ នោះ​ឯង; ហើយ​គិត​ត​ទៅ​ទៀត​ថា ឱ! ឥឡូវ​នេះ រាង​ឆ្អឹង​ដែល​លោក​សន្មត​ថា​កាយ​នេះ កំពុង​ឈាន​ទៅ​មុខ​ដោយ​អំណាចកម្រើក​វាយោធាតុ និង​ កិរិយា​ចិត្ត​ហើយ។ គិត​យ៉ាង​នេះ​គ្រប់​ឥរិយាបថ និង​ធាតុ​ទាំង ៤។ តាម​សេចក្ដី​ក្នុង​បរមត្ថថា ការ​ដើរ​ក៏​ជា​របស់​ពួក​ធាតុ​ការ​ឈរ​ក៏​ជា​របស់​ពួក​ធាតុ​ទាំង​អស់។ ចិត្ត​ដែល​ប្រព្រឹត្ត​ទៅ​ជា​មួយ​នឹង​រូប​ក្នុង​ចំណែក​នោះៗ ជាប់​គ្នា​ដូច​ខ្សែទឹក។ សេចក្ដី​នេះ សម​ដូច​ន័យ​គាថា​ដែល​លោក​ពោល​ថា៖

អញ្ញំ ឧប្បជ្ជតេ ចិត្តំ     អញ្ញំ ចិត្តំ និរុជ្ឈតិ
អវីចិមនុសម្ពន្ធោ        នទីសោតោវ វត្តតិ។

សេចក្ដីថា៖ ចិត្ត​ដទៃ​កើត​ឡើង ចិត្ត​ដទៃ​ក៏​រលត់​ទៅប្រហែល​គ្នា​នឹង​ខ្សែ​ទឹក​ទន្លេ​ដែល​ប្រព្រឹត្ត​ជាប់​ទៅ​តាម​រលក។

សេចក្ដី​មិន​វង្វេង​ក្នុង​ឥរិយាបថ​ទាំង​ឡាយ​មាន​ឈាន​ទៅ​ខាង​មុខ​ជាដើម ដូច​ពណ៍​នា​មក​ហើយ​នេះ បាន​ឈ្មោះ​ថា អសម្មោហសម្បជញ្ញៈ។

អ្នក​ដែល​ប្រកប​ដោយ​សម្បជញ្ញៈ​ដូច្នេះ ចិត្ត​ក៏​រមែង​ជ្រះថ្លា មិន​មាន​ឱកាស​ឲ្យ​ឧបក្កិលេស​រុករាន​ចូល​មក​បាន។

សតិនិង​សម្បជញ្ញៈ​ទាំង​ពីរ​នេះ បើ​កើត​ឡើង​ព្រម​គ្នា​ក្នុង​វេលា​មួយ ក៏​រឹងរឹត​តែ​ទ្វេ​កម្លាំង​ច្រើន​ឡើង អាច​កំចាត់​សត្រូវ​គឺ​កិលេស​ដែល​ជា​មេកង​ធំ គឺ​រាគៈ ទោសៈ មោហៈ ឲ្យ​អស់​ទៅ​បាន, តែ​កិលេស​ទាំង​នេះ​អស់​ទៅ​ហើយ ចិត្ត​រមែង​បរិសុទ្ធ​ជ្រះថ្លា​ផូរផង់; ទុក​ជា​មិន​ដាច់​អស់​ជា​សមុច្ឆេទប្បហាន ក៏​គង់​ជា​តទង្គប្បហាន; កាល​បើ​ជា​តទង្គប្បហាន​រឿយៗ ក៏​រមែង​ក្លាយជា​សមុច្ឆេទប្បហាន​ទៅ​បាន។ សន្ដាន​ចិត្ត​នៃ​ជន​ដែល​បាន​ដុស​ខាត់​រឿយៗ រមែងស្អាត​ផូរផង់​ទៅ​ដោយ​លំដាប់​តាម​ទំនង​នៃ​កុសល​ធម៌​ដែល​ជា​គ្រឿង​ដុស​ខាត់​នោះ ៗ, ដូច​ព្រាហ្មណ៍​ម្នាក់​ដែល​ធ្វើការ​កុសល​បន្តិច​ម្ដងៗ ជា​លំដាប់ ដរាប​ដល់​បាន​សម្រេច​មគ្គផល, សូម​នាំ​រឿង​នោះ​មក​សម្ដែង​ជា​ឧទាហរណ៍ដូច​តទៅ​នេះ៖

រឿង ព្រាហ្មណ៍ធ្វើបុណ្យ​ជា​លំដាប់

ព្រាហ្មណ៍​នោះ បាន​ធ្វើ​បុណ្យ​ជាលំដាប់ៗ តាំង​ពីតិច​ៗ ដរាប​ដល់​បាន​សម្រេច​មគ្គផល​ជាទី​បំផុត។ មុន​ដំបូង​បាន​ឃើញ​ទី​ដែល​ភិក្ខុ​ ១ រូប​ឈរ​ឃ្លុំ​ចីពរ ទី​នោះ​មិន​ស្អាត​ប្រឡាក់​ដោយ​ភក់​និង​ស្មៅ; ក៏​ធ្វើ​ឲ្យ​ស្អាត​ល្អ​ឡើង បាន​ជញ្ជូន​ដី​ខ្សាច់យក​មក​រោយ​រាយ រួច​ធ្វើ​បារាំ​បាំង​កំដៅ​ថ្ងៃ ខាង​ក្រោយ​កំផុត​បានសាង​សាលា ១ ត្រង់​ទី​នោះ។ វេលា​សម្ពោធ​ឆ្លង​សាលា​នោះ បាន​និមន្ត​ព្រះភិក្ខុ​សង្ឃ​មាន​ព្រះសម្មាសម្ពុទ្ធ​ជា​ប្រធាន​មក​ឆាន់; លុះ​ទ្រង់​ឆាន់​ហើយ, ក៏​ក្រាប​បង្គំ​ទូល​ប្រវត្តិ​ហេតុ​នៃ​ការ​សាង​សាលា​នោះ​ឲ្យ​ទ្រង់​ជ្រាប​តាំង​ពី​ខាង​ដើម​ជា​លំដាប់​មក រួច​វេរសាលា​នោះ​ថ្វាយ​ចំពោះ​សង្ឃ មាន​ព្រះសម្ពុទ្ធ​ជា​ប្រធាន​កាល​ដែល​ព្រះបរម​គ្រូ​នឹង​អនុមោទនា ក៏​ទ្រង់​សម្ដែង​បទ​ព្រះគាថា​នេះ​ថា៖

អនុបុព្វេន មេធាវី ថោកំ ថោកំ ខណេ ខណេ
កម្មារោ រជតស្សេវ និទ្ធនេ មលមត្តនោ។

សេចក្ដីថា អ្នក​មាន​ប្រាជ្ញា​គួរ​កំចាត់​មន្ទិល​ក្នុង​ខ្លួន​ខណៈ ៗ បន្តិចម្ដង ៗ ដោយ​លំដាប់​ទៅ, ដូច​ជាង​មាស​ដែល​ជម្រះ​ស្នឹម​នៃ​មាស​ប្រាក់ ដូច្នោះ។
ពាក្យ​ដែល​ទូន្មាន​ឲ្យ​ធ្វើ​ចិត្ត​របស់​ខ្លួន​ផូរផង់ ជាលំដាប់​ដរាប​ដល់​បាន​សម្រេច​អរហត្ត​ជាទីបំផុត ដូច​ពោល​មក​នេះ​រាប់​ថា​ជា ពុទ្ធសាសនា ពាក្យ​ប្រដៅ​របស់​ព្រះពុទ្ធ​ទាំង​ឡាយ គឺ​ព្រះពុទ្ធ​រាល់​ព្រះអង្គ​ដែល​បាន​ត្រាស់​កក្នុង​កាល​ទាំង​ពយង តែង​ទ្រង់​ប្រដៅ​ដូច្នេះ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 27, Jul 2019 (16709 Read)
ការឈ្លាស​​​វៃ​មិន​ដែល​ស្លាប់​ដោយ​ឧ​បាយ​កល​អ្នក​ដ​ទៃ
Public date : 07, Nov 2021 (16094 Read)
នាងជា​ភរិយា​ប្រភេទ​ណា?
Public date : 14, Jan 2021 (21788 Read)
ផលរបស់អាហារ ៤យ៉ាង
Public date : 09, Aug 2021 (5782 Read)
ដោះស្រាយបញ្ហាជីវិត
Public date : 28, Jul 2019 (22750 Read)
សីល​ធម៌​ឬ​សីល​៥
Public date : 21, Jul 2021 (43423 Read)
ការ​ស្រឡាញ់​ស្មើ​ដោយ​ខ្លួន​មិន​មាន​
Public date : 18, Jul 2020 (48663 Read)
ចរណៈ ១៥ យ៉ាង
Public date : 21, Jul 2020 (50643 Read)
ភាព​ជា​អ្នក​ដែល​គេ​ប្រដៅ​ក្រ​ និង​មាន​មិត្ត​អាក្រក់
Public date : 28, Jun 2012 (15694 Read)
អំពីពុទ្ធទំនាយសោឡសនិម្មិត (មហាសុបិន្ត១៦ប្រការ)
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
បរិច្ចាគទាន ABA 000 185 807 ឬវីង 081 81 5000
    ❂✿❂ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ ✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  លោក សាន្ត ពិសិដ្ឋ  ✿  ឧបាសិកា ស៊ីវ យ៉ក់លុយ  ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ ✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារមានដូចជាៈ ( ជឹង ហ្គេចគៀង និង ស្វាមី  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមី  ✿  ជឹង ងួនហៀង និងភរិយា  ✿  ជឹង ងួនធៀង និងភរិយា  ✿  ជឹង ងួនសេង និងភរិយា)  ✿  ឧបាសក ជឿន ហ៊ុយ ✿  ប្អូន សុត វាសនា និង ហិុន ជុំនិត និង សាង សះ និង ចន កែវ នៅកូរ៉េ  ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ ✿  ឧបាសិកា ទីម សុគន្ធ ✿   ឧបាសិកា លី យក់ខេន និងកូនចៅ ✿   ឧបាសិកា ទេព សុគីម ✿  ឧបាសក ឌៀប ថៃវ៉ាន់ ✿  ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា  ✿  លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន ✿  ឧបាសិកា ខេង ច័ន្ទលីណា ✿  ឧបាសិកា ជូ ឆេងហោ ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក យ៉ន់ សួន ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ប្អូន សុខ ចាន់ថា នៅកូរ៉េ  ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។ ❂✿❂      សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987  ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13  ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។      សូមអរព្រះគុណ និង សូមអរគុណ ។...