Sunday, 28 Nov B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 137,673
Today
Yesterday 180,707
This Month 4,535,919
Total ២៣៥,០៩៩,៩០៤
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 16, Oct 2021 (30381 Read)

អំពីវិញ្ញាណក្ខន្ធ



 
អំពីវិញ្ញាណក្ខន្ធ

ក្នុងជីវិត​ប្រចាំថ្ងៃ គ្រប់គ្នា​តែងតែមាន​នូវរបស់ពិត ម៉្យាងគឺវិញ្ញាណ វិញ្ញាណពុំ​មែន​ព្រលឹង ឬ​អត្តា​​តួខ្លួនឡើយ វិញ្ញាណ​ជាអនត្តា ។

ចក្ខុវិញ្ញាណ​ជា​អនត្តា សោតវិញ្ញាណ​ជាអនត្តា ឃាន​វិញ្ញាណ​ជាអនត្តា កាយវិញ្ញាណ​ជាអនត្តា មនោវិញ្ញាណ​ជា​អនត្តា ។

វត្ថុរូប ៦ ជា​និស្សយប្បច្ច័យ​នៃវិញ្ញាណ គឺចក្ខុវត្ថុ​ជា​ទីអាស្រ័យនៃចក្ខុវិញ្ញាណ សោត​វត្ថុ​ជា​និស្សយប្បច្ច័យនៃ សោត​វិញ្ញាណ ឃានវត្ថុ​ជាទី​កើត​នៃ​​ឃានវិញ្ញាណ ជីវ្ហា​វត្ថុ ជា​ទី​​អាស្រ័យ​នៃ​ជីវ្ហា​វិញ្ញាណ កាយ​វត្ថុជា​​ទីអាស្រ័យ​នៃកាយ វិញ្ញាណហទយវត្ថុ​​ជាទីអាស្រ័យ​​នៃ​​មនោ​វិញ្ញាណ​​ វិញ្ញាណ មិន​ទៀង ជាទុក្ខ ជាអនត្តា ពុំមែន​ជាសត្វ​បុគ្គល​​តួខ្លួនយើង គេឡើយ ។

វិញ្ញាណ​អាស្រ័យចក្ខុ ទើបហៅថាចក្ខុវិញ្ញាណ   ចក្ខុមិនទៀង វិញ្ញាណ​បើមិន​អាស្រ័យ​ចក្ខុគឺ​ភ្នែក​ហើយ រមែងជា ចក្ខុវិញ្ញាណ​ពុំបាន​ឡើយ ។

វិញ្ញាណ​អាស្រ័យ​សោតៈ ទើបហៅថា​សោតវិញ្ញាណ សោតៈ​មិនទៀង វិញ្ញាណ​បើមិន​អាស្រ័យ​សោតៈគឺត្រចៀក ហើយ រមែងជា​សោតវិញ្ញាណពុំ​បាន​ឡើយ ។

វិញ្ញាណអាស្រ័យ​ឃានៈ ទើបហៅថា​ឃានវិញ្ញាណ ឃានៈមិនទៀង វិញ្ញាណបើ​មិន​អាស្រ័យ​ឃានៈ គឺច្រមុះ ហើយ រមែង​ជា​ឃានវិញ្ញាណ​ពុំបានឡើយ ។

វិញ្ញាណអាស្រ័យជីវ្ហា ទើប​ហៅ​ថាជីវ្ហាវិញ្ញាណ ជីវ្ហា មិនទៀង វិញ្ញាណ​បើមិន​អាស្រ័យ​ជីវ្ហាគឺ​អណ្តាត​ហើយ រមែង ជាជីវ្ហាវិញ្ញាណ​ពុំបាន​ឡើយ ។

វិញ្ញាណអាស្រ័យ​កាយ ទើបហៅ​ថាកាយ​វិញ្ញាណ កាយមិនទៀង វិញ្ញាណ​បើមិន​បាន​អាស្រ័យ​កាយ គឺ​បសាទ កាយ​ហើយ រមែង​ជា​កាយវិញ្ញាណ​ពុំបាន​ឡើយ ។

វិញ្ញាណអាស្រ័យ​មនោ (ភវង្គៈដែល​ជាអនន្តរប្បច្ច័យ ដល់​មនោទ្វារាវជ្ជនៈ) ហៅថា​មនោវិញ្ញាណ មនោ​គឺ ភវង្គចិត្ត មិនទៀង វិញ្ញាណ​បើមិនបាន​អាស្រ័យ​មនោហើយ រមែងជា មនោវិញ្ញាណ​តាមមនោ​ទ្វារពុំបានឡើយ ។

នៅពេលសំរាន្ត​លង់លក់ សូម្បីមិន​មាន​នូវចក្ខុ វិញ្ញាណ ក៏មាន​ចក្ខុ និង វណ្ណរូប​ដែរ ព្រោះ​ជា​បរមត្ថ​ធម៌ ទោះជាវិថីចិត្ត​មិន​មានក៏ដោយ រូប​បរមត្ថ​ផ្សេងៗ មានកម្ម ជា​បច្ច័យ ឬឧតុជា​​បច្ច័យ​ជាដើម ក៏រមែង​តែងតែមាន​ជា ធម្មតា ប៉ុន្តែចំពោះរឿងរ៉ាវ​​បញ្ញាត្តិ​ដែលមិន​​មែន​​ជា​បរមត្ថធម៌ គឺទាល់​តែ​ មនោវិញ្ញាណ​ក្នុង​មនោទ្វារ​​កើត​ឡើង​នឹក គិត​​ដល់​អារម្មណ៍ បញ្ញត្តិ​​នោះ  ព្រោះ​ហេតុ​​ដូចនេះ បញ្ញត្តិ​មិន​មាន​សភាវៈ អ្វី សូម្បី​តិច​តួច​ដោយ​ខ្លួន​ឯង​​ឡើយ ។

នៅ​ពេល​ដឹងរឿងរ៉ាវ​របស់​អ្នកដទៃ គួរមាន​សតិ រលឹក​ដឹងនូវ​​មនោវិញ្ញាណ​​ដែល​កើត​​ឡើង មិន​ទៀង  ជាទុក្ខ ជាអនត្តា មានការ​អស់ទៅ សូន្យទៅ​ជាធម្មតា ចំណែក រឿង​បញ្ញត្តិ ដែលជា​អារម្មណ៍​របស់​មនោវិញ្ញាណ​នោះ មិន មានសាមញ្ញ​លក្ខណៈគឺ អនិច្ចំ ទុក្ខំ អនត្តា​ឡើយ ព្រោះ​មិន​​មាន​នូវ​សភាវ​លក្ខណៈ ។    

បើកុំតែ​មាន​វិញ្ញាណកើត​ឡើងដឹង​អារម្មណ៍​តាម ទ្វារទាំង ៦ តើមាន​រឿងរ៉ាវ​របស់ខ្លួនឯង និង អ្នក​ដទៃ​មកអំពីណា ។

ស្រង់​ចាកពី​សៀវភៅ​ ជំនួយ​សតិ​ភាគ​៣ ដែល​រៀប​រៀង​ដោយ អគ្គ​បណ្ឌិត​ ធម្មាចារ្យ ប៊ុត-​សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 21, Jul 2021 (43290 Read)
ការ​ស្រឡាញ់​ស្មើ​ដោយ​ខ្លួន​មិន​មាន​
Public date : 22, Feb 2020 (60942 Read)
សេចក្តីអស្ចារ្យរបស់ព្រះមានព្រះភាគ
Public date : 30, Jul 2019 (11031 Read)
តួនាទី​របស់​កូនប្រុសស្រី
Public date : 31, Jul 2019 (47579 Read)
សង្គហធម៌របស់ភរិយា
Public date : 28, Jul 2019 (10828 Read)
ការងារ​មាន​តម្លៃចំពោះ​មនុស្ស​នៅ​ត្រង់​ណា?
Public date : 22, Nov 2021 (456 Read)
វីរិយាធិដ្ឋាន (ការតាំងចិត្តអធិដ្ឋាននូវសេចក្ដីព្យាយាម)
Public date : 28, Jul 2019 (21165 Read)
មនុស្ស​លោក​យើង​នេះ​ដែល​ប្រព្រឹត្ត​ខុស​មាន​ចំណុច​ធំៗ ៥
Public date : 30, Jul 2019 (7835 Read)
ភាពជា​អ្នកមាន​ហេតុផល
Public date : 26, Jul 2019 (20336 Read)
មង្គល​ដ៏​ឧត្តម សម្រាប់​មនុស្ស និង ទេវតា
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).