Saturday, 27 Feb B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 218,147
Today
Yesterday 225,057
This Month 6,143,829
Total ១៧៥,៩៥៥,០១៤
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 30, Jul 2019 (14206 Read)

អធិប្បាយ​ចំពោះ​ខន្តី​ជា​តបធម៌



 
អធិប្បាយ​ចំពោះ​ខន្តី​ជា​តបធម៌

ពួក​ធម៌​ឯណា ដែល​កើត​ឡើង​ហើយ​ដុត​បំផ្លាញ​បាប​ធម៌​ដ៏​ជា​សត្រូវ​ដល់​ខ្លួនបាន, ធម៌​អម្បាល​នោះ បានឈ្មោះ​ថា​ជា​តបធម៌​ទាំង​អស់, ដូច​កុសល​កម្មបថ ក៏​ជា​តបធម៌​របស់​អកុសល​កម្មបថ ព្រោះ​កាល​កុសល​កម្មបថ​កើត​ឡើង ក៏​កំ​ចាត់​បង់​អកុសល​កម្ម​បថ​អន្តរធាន​ទៅ​បាន, វីរិយៈ ( សេចក្ដី​ប្រឹង​ប្រែង ) ជា​តបធម៌​របស់​ កោសជ្ជៈ ( សេចក្ដី​ខ្ជិល​ច្រអូស ) ព្រោះ​សេចក្ដី​ប្រឹង​ប្រែង​កើត​ឡើង ក៏​អាច​កំចាត់​បង់​សេចក្ដី​ខ្ជិល​ច្រអូស​ឲ្យ​អន្តរធាន​ទៅ​បាន, ដូច្នេះ​ជា​ដើម។

ឯខន្តី​នោះ បាន​ជា​ហៅ​ថា​តបធម៌ ព្រោះ​ដុត​បាប​ធម៌​ទាំង​ឡាយ​មាន ទោសៈ (សេចក្ដី​ប្រទូស្ដ) កោធ (​សេចក្ដី​ក្រោធ) ព្យាបាទ ( សេចក្ដី​បំផ្លាញ​គេ​ឲ្យ​វិនាស ) វិហឹសា ( សេក្ដី​បៀតបៀន​គេ ) អរតិ ( សេចក្ដីឈ្នានីស​គេ ) បដិឃៈ ( សេចក្ដី​ថ្នាំងថ្នាក់ ) ជាដើម ដែល​ជា​សាខារបស់​ទោសៈ ឲ្យ​រីងស្ងួត​ទៅ; ឯ​ទោសៈ​ដែល​ចម្រើន​ធំ​ថ្លោស​ឡើង​បាន ក៏​អាស្រ័យ​សេចក្ដី​មិន​អត់ធន់, គប្បី​មើល​អ្នក​ដែល​ឈ្លោះ​វិវាទ​គ្នា ដូច​ពួក​ភិក្ខុ​ក្នុង​ស្រុក​កោសម្ពី​ដែល​អាស្រ័យ​នឹង​ហេតុ​បន្តិចបន្តួច សម​បើ​ទឹក​ដែល​សល់​អំពី​ការ​ជម្រះ​លាមក​ប៉ុណ្ណោះ ក៏​មិន​ប្រឹង​អត់​ធន់, ផ្តួចផ្ដើម​ឲ្យ​កើត​ជា​វិវាទ​ទាស់​ទែង​រោល​ធំ​ធាត់​ឡើង ដរាប​ដល់​បែក​សាមគ្គី​អំពី​គ្នា, បើ​ប្រសិន​ជា​ខាង​ណាម្ខាង​អត់​ធន់​បាន រឿង​រ៉ាវ​នោះ​ក៏​នឹង​ស្ងប់​រម្ងាប់​ទៅ​មិន​ខាន​ឡើយ។ សេចក្ដី​អត់ធន់​នេះ​មិន​មែន​មាន​គុណ​ចំពោះ​តែ​ខ្លួន​ឯង​ទេ រមែង​មាន​គុណ​ប្រយោជន៍​ដល់​អ្នក​ដទៃ​ផង, ហេតុ​ដូច្នោះ​បាន​ជា​លោក​សរសើរ​ថា​ជា​តបធម៌​ដ៏​សំខាន់​ក្រៃពេក។

ម្យ៉ាង​ទៀត បណ្ដា​អារម្មណ៍​ដែល​មក​នាំ​ឲ្យ​កើត​ទោសៈ​នោះ នឹង​មាន​មក​ប៉ះពាល់​ជានិច្ច​ទាំង​យប់​ទាំង​ថ្ងៃ​គ្រប់​ពេល​ទៅ​ក៏​ទេ គង់​មាន​ចន្លោះទំនេរ​គ្រាន់​នឹង​ឲ្យ​ទប់​ទល់​តម្កល់​ស្មារតី​បាន​ខ្លះ​ដែរ, ចួន​កាល ២-៣ ថ្ងៃ​មិន​ទាន់​មក​ប៉ះពាល់​ម្ដង​សោះ​ក៏​សឹង​មាន; ដែល​នឹង​ហៅ​អធិវាសនក្ខន្តី​បាន​នោះ ក៏​ចំពោះ​តែ​ក្នុង​ខណៈ​ដែល​មាន​ហេតុ​មក​ប៉ះពាល់​ជល់​ទង្គិច​ហើយ​អត់ទ្រាំ​បាន​នោះ​ឯង។ បុគ្គល​ដែល​ជា​អ្នក​សមាទាន​អធិវាសនខន្តី បើ​មិន​ទាន់​មាន​ហេតុ​ដែល​នាំឲ្យ​កើត​ទោសៈ​ទេ ឬ​ទៅ​នៅ​ជ្រក​សម្ងំ​ក្នុង​ទី​ណា​ដែល​មិន​មាន​មនុស្ស ការ​រក្សា​អធិវាសនក្ខន្តីនោះ ក៏​មិន​ទាន់​ឃើញ​ផល​ងស្ចារ្យ, លុះ​តែ​មាន​ហេតុ​កើត​ឡើង​ហើយ​អត់​ធន់​បាន ទើប​ឃើញ​ផល​អស្ចារ្យមែន; ដូច​ពួក​អ្នក​ច្បាំង​ដែល​នឹង​ដឹង​ថា​ពូកែ​នោះ លុះ​តែ​បាន​ចូល​ទៅ​ប្រយុទ្ធ​នឹង​សង្គ្រាម ហើយ​តយុទ្ធ​យក​ជាញជ័យ​បាន ទើប​ឈ្មោះ​ថា​ពូកែ​មែន។


ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ​

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 30, Jul 2019 (39914 Read)
យើង​ត្រូវ​ស៊ី​ពេល​វេលា
Public date : 16, Jul 2020 (33891 Read)
សារៈសំខាន់នៃថ្ងៃវិសាខបូជា
Public date : 29, Jul 2019 (8755 Read)
ប្រើស​ជា​មួយ​គុម្ភ​ព្រៃ
Public date : 25, Jul 2019 (8203 Read)
ការឲ្យ​អភ័យ
Public date : 30, Jul 2019 (23870 Read)
អានិសង្ស​នៃ​ការ​សមា​ទាន​ឧបោសថ​សីល​
Public date : 30, Jul 2019 (35436 Read)
សំឡេងម៉ែយំ​អស់​សង្ឃឹមព្រោះកូន
Public date : 30, Jul 2019 (6894 Read)
អសប្បុរស​ និង​សប្បុរស​ប្រក​ប​ដោយ​ធម៌​៤​យ៉ាង​ ផ្សេង​គ្នា​
Public date : 03, Jan 2020 (20079 Read)
រដ្ឋបាលសូត្រ
Public date : 06, Jun 2020 (82315 Read)
មច្ចុរាជនឹងមិនមករកយើងនោះមិនមានឡើយ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).