10
Wednesday, 27 Jan B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 5,767
Today
Yesterday 185,527
This Month 5,072,985
Total ១៦៨,៨១៩,៩៩៩
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 30, Jul 2019 (6190 Read)

ការ​ហ្វឹកហាត់ ការ​ធ្វើ​ ហ្វឹកហាត់ចិត្ត និង អប់រំបញ្ញា



 
ការ​ហ្វឹកហាត់ ការ​ធ្វើ​ ហ្វឹកហាត់ចិត្ត និង អប់រំបញ្ញា

- ការ​ឲ្យ​ក្មេង​រៀន​គឺ​ជា​ប្រការ​ដំបូង ចាប់​ផ្ដើម​ដោយ​ការ​រៀន​អំពី​ការ ប្រើ​ភ្នែក ត្រចៀក ច្រមុះ អណ្ដាត ដែល​ជា​រឿង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ហើយ​ដែល​ជារឿង​រស់​នៅ។ បើ​និយាយ​ដោយ​ខ្លី​គឺ​ថា រៀន​ដោយ​ការ​ហ្វឹកហាត់ ការ​ប្រព្រឹត្ត​ក្នុង​ការ​ប្រើ​ភ្នែក​មើល ប្រើ​ត្រចៀក ស្ដាប់ ។ល។ និង ការ​ប្រព្រឹត្ត​ក្នុង​ការ​ប្រើប្រាស់​បរិភោគ ក៏​ជា​ការ​ហ្វឹកហាត់ ចិត្ត និង ហ្វឹកហាត់​បញ្ញា​ផង​ដែរ។ព្រម​ជា​មួយ​គ្នា​នោះ បែបបទ​ដែល​ហៅ​ថា សីល សមាធិ បញ្ញា ក្នុង​ខណៈ​នោះ ទាំង​បី​នេះ​បាន​សំដែង​ចេញ​មក​តាម​ការ​ប្រព្រឹត្ត​ ដែល​ហៅ​ថា​សីល។

- ផ្ដើម​អំពី​ការ​បរិភោគ​សន្សឹមៗ ហាត់​ឲ្យ​ក្មេង​ផ្ដើម​យល់​ ដឹង និង គិត ជា​បណ្ដើរ​ៗ និង​សួរ​គេ​ថា យើង​បរិភោគ​នេះ តើ​បរិភោគ​ដើម្បី​អ្វី? បើ​មិន​ដូច្នោះ​ទេ ក្មេង​មាន​ទម្លាប់ និង​ អាកប្បកិរិយា ការ​សម្លឹង​ទៅ​ដោយ​គិត​ថា ឆ្ងាញ់ ឬ​មិនឆ្ងាញ់​តែ​ប៉ុណ្ណោះ។ ការ​ពិត​ការ​បរិភោគ មិន​បាន​បញ្ចប់​ទៅ​ត្រឹម ការ​ឆ្ងាញ់ ឬ​មិន​ឆ្ងាញ់​នោះ​ទេ តែ​ការ​បរិភោគវា​ជា​សេចក្ដី​ត្រូវ​ការ​របស់​ជីវិត គឺ​រាងកាយ​នឹង​ស្ថិត​នៅ​បាន​ត្រូវ​តែ​មាន​ការ​បរិភោគ ត្រង់​នេះ​មានន័យ​ថា បរិភោគ​ដើម្បី​ឲ្យ​រាង​កាយ​មាន​សុខភាព​រឹងមាំ​ទេតើ ហើយ​បើ​យើង​មាន​សុខភាព​រឹង​មាំ ទោះ​ទៅ​ធ្វើ​កិច្ចការ​អ្វី​ក៏​បាន គឺ​ដំណើរ​ជីវិត​នឹង​ប្រព្រឹត្ត​ទៅ​បាន​ល្អ។ មែន​ហើយ បរិភោគ​ដើម្បី​ជីវិត​រស់​នៅ និង​សុខភាព​មាំទាំ។

- អូ៎! បើ​យ៉ាង​នេះ គួរ​បរិភោគ​យ៉ាង​ណា ទើប​តប​ស្នង​សេចក្ដី​ត្រូវ​ការ​របស់​រាង​កាយ​ឲ្យ​បាន​ត្រឹម​ត្រូវ។ បើ​ចង់​ឲ្យរាង​កាយ​មាន​សុខភាព​ល្អ​មាំ​ទាំ ត្រូវ​បរិភោគ​នូវ​អាហារ​ដែល​រាងកាយ​ត្រូវ​ការ តិច​ច្រើន​យ៉ាង​ណា ពេល​នេះ​ពិត​ជា​មាន​ពាក្យ​ដែល​ត្រូវ​ឆ្លើយ​។ បើ​បរិភោគ​ដើម្បី​ឆ្ងាញ់​ឬ​ដើម្បី​ភាព​សង្ហារ នឹង​មិន​មាន​ពាក្យ​ឆ្លើយ​មិន​មាន​ទីបំផុត​ថា បរិភោគ​ប៉ុនណា ហើយ​ប្រើប្រាក់​ចាយ​ប៉ុនណា​ក៏​មិន​ល្មម។

- ព្រម​ជា​មួយ​ការ​យល់​ដឹង​ក្នុង​ការ​បរិភោគ ឬ​ត្រូវ​បរិភោគ​យ៉ាង​ណា​នោះ ក្មេង​ក៏​ផ្ដើម​មាន​តុល្យ​ភាព មិន​មែន​បរិភោគ​ត្រឹម​តែ​ឆ្ងាញ់ និង ខ្ជះខ្ជាយ មិន​មាន​បញ្ញា​នោះ​ទេ គឺ​ក្មេង​នឹង​ប្រែ​មកបរិភោគ​ដោយ​បញ្ញា មិន​មែន​ដោយ​តណ្ហា និង មោហៈ ដែល​ជា​ការ​បរិភោគ​ល្អ ព្រោះ​ថា​បរិភោគ​ដើម្បី​តប​ស្នង​សេចក្ដី​ត្រូវ​ការ​របស់​រាង​កាយ ដែល​អាច​ឲ្យ​ជីវិត​នេះ​តាំង​នៅ​បាន​ត្រឹម​ណា​ក៏​ត្រឹម​នោះ​ក៏​គឺ​ជា​ការ​សាង​និស្ស័យ​ដែលល្អ ដោយ​ការ​យល់​ដឹង​ឬ​ការ​សិក្សា។

- ដោយ​ហេតុ​នេះ ទើប​បាន​ជា​ព្រះពុទ្ធសាសនា​ផ្ដើម​ហ្វឹកហាត់​ខ្លួន ដោយ​ការ​ឲ្យ​ពិចារណា​អាហារ សម្លៀកបំពាក់​ថា យើង​បរិភោគ យើង​ប្រើប្រាស់​ដើម្បី​អ្វី ឆ្លើយ​ខ្លួន​ឯង​ឲ្យ​បាន​ហើយ​សឹម​ធ្វើ។ ការ​ធ្វើ​យ៉ាង​នេះ នឹង​ធ្វើ​ឲ្យ​ក្មេង​បរិភោគ​ដើម្បី​ប្ដូរ​យក​ភាព សង្ហារ​ដែល​ជា​ការ​ខ្ជះខ្ជាយ ដែល​ប្រព្រឹត្ត​ទៅ​តាម​សម័យ​និយម។ តែ​មាន​ទំនុក​ចិត្ត​ខ្លួន​ឯង ព្រោះ​ដឹង​ការ​ពិត និង មាន​បញ្ញា​គ្រប់គ្រង​ដែល​ជា​ទំនុកចិត្ត​ដ៏​រឹង​មាំ​ល្អ។

- មនុស្ស​យើង​បើ​មាន​ចិត្ត​តាំង​មាំ​ដោយ​បញ្ញា សម្លឹង​មើល​ការ​ពិត ចិត្ត​រឹង​រឹត​តែ​មាំទាំ។ ក្មេង​ដែល​មាន​ចិត្ត​តាំង​មាំ​ជា​មូលដ្ឋាន​ហើយ សូម្បី​ស្ថិត​នៅ​ក្នុងក្រសែ​នៃ​ការ​និយម​យ៉ាង​ណា​ក្ដី ក៏​មិន​អាចអូស​ទាញ​ក្មេង​ឲ្យ​ទៅ​តាម​ក្រ​សែ​នោះ​បាន​ដែរ។ ដូច្នោះ ការ​សិក្សា​នេះ ត្រូវ​ចាប់​ផ្ដើម​ពី​ក្នុង​គ្រួសារ ដែល​ផ្លូវ​ព្រះពុទ្ធ​សាសនា​ហៅ​ថា សីល​ថ្នាក់​ដំបូង។

- ចំណែក​ម្យ៉ាង​ទៀត គឺ​ការ​ប្រើ​ភ្នែក​មើល ត្រចៀក​ស្ដាប់ ច្រមុះ​ដឹង​ក្លិន អណ្ដាត​ដឹង​រស និង​សម្ផស្ស​តាម​ផ្លូវ​កាយ ក្នុង​ផ្លូវ​ព្រះពុទ្ធសាសនា ហៅ​ថា ការ​ប្រើ​ឥន្ទ្រិយ ដែល​ធ្វើ​នាទី​២ផ្នែក។

- ផ្នែក​ទី១ គឺ​ផ្នែក​ទទួល​ការ​រលឹក​ដឹង​ថា សប្បាយ មិនសប្បាយ ឬព្រងើយៗ ដូច​ជា​ឃើញ​របស់​ល្អ​ស្អាត​ក៏​សប្បាយ​ភ្នែកឃើញ​របស់​មិន​ល្អ​ស្អាត ក៏​មិន​សប្បាយ​ភ្នែក ឬ​ទាស់​ភ្នែក។

- មួយផ្នែក​ទៀត គឺ​ផ្នែក​ទទួល​ការ​យល់ដឹង។ ធ្វើ​នាទី​ទទួល​ការ​យល់​ដឹង​ជា​គោល​ថា យ៉ាង​នេះ​ជាពណ៌ខៀវ ពណ៌​ក្រហម​ជាដើម​ឈើ ជាភ្នំ ជាព្រះវិហារ... ។ ធ្វើ​ឲ្យ​កើត​ការ​យល់​ដឹង។

- មនុស្ស​យើង​ដែល​រស់​នៅ​នេះ​គឺ ទទួល​ដឹង​ដោយ​ឃើញ​ដោយ​ឮ​ជា​ដើម ហើយ​មាន​សេចក្ដី​រលឹក​ដឹង​ថា សប្បាយ​ភ្នែក​ក៏​ចូលចិត្ត ពេញ​ចិត្ត។ បើ​រលឹក​ដឹង​ថា មិន​សប្បាយ​ភ្នែក ទើសភ្នែក​ ក៏​មិន​ចូលចិត្ត ចង់​គេច ចង់ជៀស។ បើ​សប្បាយ​ត្រូវ​ចិត្ត ត្រូវ​ថ្លើម ក៏​ពេញ​ចិត្ត​ចង់​បាន ចង់​ឃើញ សេចក្ដីសុខ និង ទុក្ខ​ក៏​កើត​មាន​ឡើង​ក្នុង​ពេល​នោះ។ នេះ​ជា​ផ្នែក​ការ​រលឹក​ដឹង។

- តែ​ត្រូវ​ប្រើ​ឥន្ទ្រិយ​ក្នុង​ការ​ទទួល​ចំណេះ​ដឹង នឹង​ធ្វើ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ជឿនលឿន ព្រោះដោយ​សារ​មាន​ការ​យល់​ដឹង។

- ដូច្នោះ ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ក្មេង​បាន​ប្រើ​ភ្នែក ច្រមុះ​ ត្រចៀក អណ្ដាត កាយ ដែល​ហៅ​ថា ឥន្ទ្រិយ ឲ្យ​ប្រព្រឹត្ត​ទៅ​ដើម្បី​បាន​ទទួល​ការ​យល់​ដឹង​ឲ្យ​កើត​បញ្ញា គឺ​ជា​ការ​បង្កើន​ការ​យល់​ដឹង​មិន​មែន​ត្រឹម​តែ​សោយ​នូវ​អារម្មណ៍ តាម​ផ្លូវ​ភ្នែក ត្រចៀក ច្រមុះ ដើម្បី​សោយ​នូវរូបស្អាត សំឡេង ពីរោះ... តែ​ប៉ុណ្ណោះ​ទេ។ តែ​ត្រូវ​ឲ្យ​បាន​យល់​ដឹង គឺ​សិក្សា​ថា នេះ​គឺ​អ្វី ជា​អ្វី មក​យ៉ាង​ណា ដើម្បី​អ្វី​មាន​ប៉ុនណា ប្រើ​យ៉ាង​ដូចម្ដេច? មាន​គុណ​ទោស​យ៉ាង​ណា ។ល។

- សរុប​សេចក្ដី​មក ក្មេង​ប្រើភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ដើម្បីសោយ​អារម្មណ៍​ម្យ៉ាង និង ដើម្បី​សិក្សា​ម្យ៉ាង។

- អាត្មាធ្លាប់​បាន​សួរ​កូន​ក្មេង​ដែល​បាន​មក​វត្ត​ថា " អានាង ឯង​មើល ទូរទស្សន៍​មួយ​ថ្ងៃ​ប៉ុន្មាន​ម៉ោង? " តែ​បើ​ថ្ងៃ​សៅរ៍ អាទិត្យ​វិញ​ក៏​មើល​ច្រើន អាច​មួយ​ថ្ងៃ​តែ​ម្ដង "។

- សួរ​បន្ត​ទៀត​ថា " ដែល​មើល​ទូរទស្សន៍​នោះ មើល​ដើម្បី មើល​ប៉ុន្មាន​ភាគរយ មើល​ដើម្បី​សិក្សា​ប៉ុន្មាន​ភាគរយ " ក្មេង​ឆ្លើយ​ថា " មិនធ្លាប់​បាន​ឮឡើយ " តែ​គេ​ទ្រឹង​មិន​យូរប៉ុន្មាន ក៏​ឆ្លើយ​ថា " មើល​ដើម្បី​មើល ៩៩% ដើម្បី​ដើម្បី​សិក្សា​បន្ថែម​មិន​មាន​ទេ "។

- " អូ៎ ម្ដេច​បាន​ជា​យ៉ាង​នោះ អានាង​ឯង​ធ្វើ​នេះ​ត្រូវ​ទេ? " យើង​មិន​បាន​បង្គាប់​គេ មិន​បាន​សម្រេច​ឲ្យ​គេ គឺ​ឲ្យ​គេ​គិត​ដោយ​ខ្លួន​ឯង។ ក្មេង​ប្រាប់​ថា " មិន​ត្រូវ​ទេ " គេ​ដឹង។

- " បើ​យ៉ាង​នោះ​ធ្វើ​ដូចម្ដេច​ទើប​ល្អ " ក្មេង​ឆ្លើយ​ថា " ត្រូវ​កែ​ប្រែ "។

- " អានាង​ឯង​ត្រូវ​កែ​ប្រែ​យ៉ាង​ណា " ក្មេង​ឆ្លើយ​ថា " មើលដើម្បី​មើល ៥០% មើលសិក្សា ៥០% អាត្មាក៏​ប្រាប់​ទៅ​វិញ​ថា ខ្នាត​នេះ​មិន​ត្រឹម​ត្រូវ​ទេ ចិត្ត​ក្មេង​សម័យ​នេះ ត្រូវ​មនុស្សចាស់​ធ្វើ​គំរូ​ទុក​ឲ្យ​មិន​ល្អ ដូច្នោះ អានាង​មិន​ត្រូវ​ប្រញាប់​ប្រញាល់​ពេក​ទេ ចង់​មើល​តិច​ច្រើន​ប៉ុនណា​ក៏​បាន តែ​ត្រូវ​ផ្ដើម​សិក្សា​ឲ្យ​ច្រើន​ឡើង។

- ទីបំផុត​ក្មេង​ឆ្លើយ​ថា " ដើម្បី​មើល ៧០% ដើម្បី​សិក្សា ៣០% "។

- ណ្ហើយ​ចុះ​ ចាប់​ផ្ដើម​ត្រឹម​នេះ​សិន​ក៏​បាន។

- ក្មេង​ដែល​ចាប់​ផ្ដើម​គិត និង យល់​ព្រម​ធ្វើ​យ៉ាង​នេះ នឹង​ផ្ដើម​បោះ​ជំហាន​ទៅ​មុខ ព្រោះ​មាន​ការ​មើល​ដើម្បី​សិក្សា ហើយ​សេចក្ដី​សុខ​កើត​អំពី​ការ​សិក្សា​នឹង​ចម្រើន​ឡើង។

- សេចក្ដី​សុខ​របស់​មនុស្ស​យើង មាន​ព្រោះ​បាន​ការ​តប​ស្នង​សេចក្ដី​ត្រូវ​ការ។ បើ​យើង​មាន​សេចក្ដី​ត្រូវ​ការ​អ្វី​មួយ កាល​បើបាន​ការ​តបស្នង​សេចក្ដី​ត្រូវ​ការនោះ យើង​ក៏​មាន​សេចក្ដី​សុខ។ ពេល​នេះ​ក្មេង​មាន​ទម្លាប់​នៅ​ជា​មួយ​សេចក្ដី​ត្រូវ​ការ គឺ​ការ​មើល គឺ​ចង់​មើល ចង់​ស្ដាប់ ដើម្បី​បាន​ការ​តប​ស្នង គឺ​ការ​រីករាយ​សប្បាយ​ចិត្ត​តែ​ម្យ៉ាង គេ​ក៏​បាន​ទទួល​សេចក្ដី​សុខ អំពី​ការ​បាន​លេង បាន​មើល បាន​ស្ដាប់ និង បាន​សោយ​នូវ​សេចក្ដី​រីករាយ។ តែ​បើគេ​ទម្លាប់​ខ្លួន​ក្នុង​ការ​សិក្សា បាន​យល់​ដឹង និង​ កើត​ការ​ចូលចិត្ត​ឬ​ចង់​ដឹង កាល​បាន​តប​ស្នង​សេចក្ដី​ត្រូវ​ការ គឺ​ការ​ចង់​ដឹង គេ​ក៏​មាន​សេចក្ដី​សុខ​ពីការ​យល់​ដឹង។ ពេល​នោះ​នឹង​ធ្វើ​ឲ្យ​ក្មេង​មាន​ការ​អភិវឌ្ឍ។ តែ​បើ​ជា​ការ​តបស្នង​ដល់​ការ​ត្រូវ​ការ គឺ​ការ​សោយ​អារម្មណ៍ឬ​ការ​រីករាយ​សប្បាយ វិថី​របស់​ការ​ទទួល​ដឹង និង ដំណើរ​ទៅ​មុខ​ក្នុង​ផ្នែក​ការ​រលឹក​ដឹង គឺ​បាន​ជួប​របស់​ណា​ដែល​ពេញ​ចិត្ត ក៏​មាន​សេចក្ដី​សុខ បើ​បាន​ជួប​នឹង​របស់​ដែល​មិន​ពេញ​ចិត្ត ក៏​ជា​ទុក្ខ​វិលវល់​ត្រឹម​តែ​ប៉ុណ្ណឹងឯង។

- បើ​ក្នុង​ផ្លូវ​ផ្ទុយ​ពី​នេះ​វិញ បើ​ជា​ការ​តប​ស្នង​សេចក្ដី​ត្រូវ​ការ​ចង់​ចេះ ចង់​ដឹង វិថី​របស់​ការ​ទទួល​ដឹង​ និង ការ​កើត​សេចក្ដី​សុខ​ក៏​ប្រែប្រួល ព្រោះ​ការ​យល់​ដឹង​មិន​កើត​ឡើង​ជា​មួយ​ការ​ពេញ​ចិត្ត​ឬ​មិន​ពេញ​ចិត្ត។ គេ​បាន​យល់​ដឹង ទោះបាន​ជួប​របស់​មិន​ល្អ ទីពេញចិត្ត​គេ​ក៏​ដឹង និង ការ​យល់​ដឹង​នេះ​ហើយ ដែល​បាន​តប​ស្នង​សេចក្ដី​ត្រូវ​ការ​បាន គេ​ក៏​មាន​សេចក្ដី​សុខ​ជា​មួយ​ការ​យល់​ដឹង​នោះ។ ដូច្នោះ គេ​ក៏​បាន​រួច​ផុត​ដំណាក់​កាល​ទី១ គឺ​រួច​ផុត​អំពី​អំណាច​នៃ​ការ​កំណត់​សុខ និង ទុក្ខ​ដោយ​ការ​ពេញ​ចិត្ត និង មិនពេញចិត្ត ដែល​តាម​ផ្លូវ​ព្រះពុទ្ធសាសនា​ហៅថា ត្រេកអរ និង មិន​ត្រេកអរ មាន​ន័យ​ថា ការ​ពេញ​ចិត្ត​ឬ​មិន​ពេញចិត្ត មិន​មែន​ជា​តួ​កំណត់​សេចក្ដី​សុខឬ​សេចក្ដី​ទុក្ខ​ឲ្យ​គេ​ទេ។ តែ​ការ​យល់​ដឹង​ជា​តួ​កំណត់ ទោះ​ជា​របស់​ពេញ​ចិត្ត​ឬ​មិន​ពេញចិត្ត គេ​ក៏​បាន​យល់​ដឹង និង​ មាន​សេចក្ដី​សុខ។ ទើប​គេ​អាច​មាន​សេចក្ដី​សុខ​បាន​គ្រប់​ស្ដាន​ការណ៍។

- ពួក​បុថុជ្ជន​គ្រប់​ថ្នាក់ កាល​បាន​ជួប​របស់​ដែល​សប្បាយ​ភ្នែកក៏​ពេញ​ចិត្ត។ កាល​ជួប​របស់​ដែល​ទើស​ភ្នែក​ក៏​ទាស់ ហើយ​សុខ​ក៏​នៅ​ជាមួយ​នឹង​របស់​ពេញ​ចិត្ត។ ទុក្ខ​ក៏​នៅ​ជា​មួយ​របស់​ដែល​មិន​ពេញ​ចិត្ត ហើយ​គេ​ក៏​បាន​ចូល​មក​ក្នុង​ក្បួន​នៃ​ការ​រត់​រកសេចក្ដីសុខ គេច​ជៀស​ពី​ទុក្ខ។ តែ​គេ​គួរ​តែ​រៀន​យល់​ដឹង ការ​យល់​ដឹង​មិន​កើត​ឡើង​ជា​មួយ​ការ​ពេញ​ចិត្ត​ឬ​មិន​ពេញចិត្ត។ របស់​ដែល​ពេញ​ចិត្ត​ក៏​បាន​ដឹង​ របស់​ដែល​មិន​ពេញ​ចិត្ត​ក៏​បាន​ដឹង។ ពេល​នោះ​គេ​អាច​នឹង​ទទួល​បាន​សេចក្ដី​សុខ​ពីការ​យល់​ដឹង​នោះ ហើយ​គេ​អាចមាន​សេចក្ដី​សុខ​សូម្បី​បាន​ជួប​របស់​ដែល​មិន​ពេញ​ចិត្ត។ នេះ​ជា​ការ​អភិវឌ្ឍ។ រួម​សេចក្ដី​មក គឺ​រួច​ផុត​ពី​ការ​វិលវល់​ក្នុង​សេចក្ដី​សុខ និងទុក្ខ ដែល​ត្រូវ​កំណត់​ដោយ​ការ​ពេញ​ចិត្តឬ​មិន​ពេញចិត្ត គឺ​គេ​អាច​មាន​សេចក្ដី​សុខ​គ្រប់​ស្ថាន​ការណ៍ ព្រោះ​ការ​យល់​ដឹង​អាច​កើត​ឡើង​គ្រប់​ស្ថាន​ការណ៍។

- ក្រៃលែង​ជាង​នោះ​ទៅ​ទៀត បន្ទាប់​មក​គេនឹង​សម្លឹង​ឃើញ​បន្ថែម​ទៀត​នូវ​របស់​ដែល​គេ​មិន​ពេញ​ចិត្ត ឬ​របស់​ណា​ដែល​ជា​បញ្ហា គេនឹង​បាន​យល់​ពី​របស់​នោះ​កាន់​តែ​ច្រើន។ កាល​បាន​យល់​ដឹង​ច្រើន​បាន​សិក្សា​ច្រើន គេ​ក៏​ក្លាយ​ជា​ក្មេង​ដែល​អាច​ពេញ​ចិត្ត​ក្នុង​របស់ដែល​មិន​ពេញ​ចិត្ត ពេញ​ចិត្ត​នឹង​របស់​ដែល​ពិបាក អាចប្រឈម​មុខ​នឹង​បញ្ហា និង អាច​មាន​សេចក្ដី​សុខ អំពី​របស់​មិន​ពេញ​ចិត្ត អំពី​របស់​ដែល​ពិបាក ឬ​អំពី​បញ្ហា​ពួន​នោះ​បាន​ទៀត​ផង។ ពេល​នេះ​ក្មេង​ក៏​រឹងប៉ឹង​ក្រៃលែង​ឡើង​ជាង​មុន ទាំង​តាម​ផ្លូវ​ចិត្ត និង ផ្លូវ​បញ្ហា។ បើ​យើង​មិន​អាច​អភិវឌ្ឍ​ក្មេង​ឲ្យ​ដល់​ដំណាក់​កាល​នេះ គឺឲ្យ​ក្មេង​មាន​សមត្ថភាព ដែល​នឹង​អាច​មាន​សេចក្ដី​សុខ​អំពី​ការ​យល់​ដឹង​ឬ​អំពី​ការ​តប​ស្នង​ការ​ចង់ចេះ​ចង់ដឹង ក្មេង​ក៏​មិន​អាច​ឈាន​ទៅ​រក​ការ​សិក្សា​បាន​ឡើយ។ បច្ចុប្បន្ននេះ ការ​សិក្សា​មិន​បាន​ចាប់​យក​ចំណុច​នេះ ព្រោះ​ហេតុ​នោះ ការ​សិក្សានឹង​ដំណើរ​ការ​ទៅ​បាន​ដោយ​លំបាក​ ព្រោះ​យើង​មិន​បាន​ហ្វឹកហាត់​សិក្សា​ ឬ​ និយាយ​ម្យ៉ាង​ទៀត ព្រោះ​មនុស្ស​នៅ​មិន​ទាន់​អភិវឌ្ឍ​ឈាន​ឡើង​ក្នុង​ការ​សិក្សា។

ដកស្រង់​ចេញ​ពី​សៀវភៅ សុភមង្គល​គ្រួសារ​ជាសន្តិសុខ​
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 30, Jul 2019 (4705 Read)
យោបល់នាំ​ឲ្យ​បព្វជិត​ប្រព្រឹត្ត​ល្អ
Public date : 31, Jul 2019 (1999 Read)
បាណាតិបាតរបស់អ្នក​ដឹង​ថាមានទោស​និងអ្នក​មិនដឹង
Public date : 28, Jul 2019 (7304 Read)
ប្រតិបត្តិ​គ្រូ​អាចារ្យ​ដោយ​ស្ថាន ៥
Public date : 29, Jul 2019 (8163 Read)
ឥទប្បច្ចយតា
Public date : 30, Jul 2019 (15700 Read)
ព្រះ​ត្រៃ​បិ​ដក
Public date : 26, Jul 2019 (8991 Read)
ការ​សេព​គប់​មិត្ត​
Public date : 29, Jul 2019 (8665 Read)
ប្រើស​ជា​មួយ​គុម្ភ​ព្រៃ
Public date : 20, May 2016 (3023 Read)
វិសាខបូជានៅប្រទេសកម្ពុជា និងវីដេអូអត្ថាធិប្បាយ​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់៥០០០ឆ្នាំសម្រាប់ឆ្នាំ២០២១ ABA 000 185 807
   សូមជួយទ្រទ្រង់ការងារផ្សាយរបស់៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ តាមកម្លាំងសទ្ធាជ្រះថ្លាផងចុះ ។ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ ឧសភា នេះមានដូចជា ៖           លោក​វេជ្ជបណ្ឌិត ម៉ៅ សុខ     ៥៤ ដុល្លា  |      ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ    ៦០ដុល្លា  |     ឧបាសក ជឿន ហ៊ុយ    ៣០ ដុល្លា  |      Somphors Noy     ២០ ដុល្លា  |     Phallamony Suor     ៤០ ដុល្លា  |     សាន្ត ពិសិដ្ឋ     ៥០ ដុល្លា  |     ឧបាសិកា ពិរនាក់ ស្រុកចំការលើ    ៤០​ដុល្លា  |     ជឿន សុខនីន  ២ដុល្លា   |     ឧបាសិកា ឈៀន គឹមធី ព្រមទាំងកូនចៅ       ១០០ ដុល្លា   |     នូ សុធារ៉ា ព្រមទាំងភរិយា និងកូនៗ    ៣០ដុល្លា    |     ប៉ូ ចាន់ផល    ១២.៥ដុល្លា    |     ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ   ៣០០ដុល្លា     |     ឧបាសិកា ខុន សុខា    ១៥ដុល្លា    |     ឧបាសក ឆែម សារឿន    ៣០ដុល្លា   |     វត្តពន្លឺពុទ្ធចក្ក   ២០០​ដុល្លា     |     លោក យិន ស៊ីថា និង លោកស្រី យឹម សារី ព្រមទាំងបុត្រ ១០ដុល្លា និង ១០០០០រៀល  |     ឯកឧត្តម អ៊ីន វីរៈជាតិ និង លោកជំទាវ ប្រុក រតនា ព្រមទាំងបុត្រ ២៥ដុល្លា  |     ឯកឧត្តម លឹម ផាន់ភារៈ និង លោកជំទាវ ប្រុក រតនៈ និង បុត្រ ៥០ដុល្លា  |     កញ្ញា ជាតិ រតនាបារមី និង កញ្ញា ជាតិ រតនារស្មី ២៥ដុល្លា  |     លោក ប្រុក សុវណ្ណរត្ន័ និង លោកស្រី យិន លីសា ៤៥ដុល្លា និង ១០០០០រៀល  |     លោក ស៊ឹង ង៉ាង និង ភរិយា ព្រមទាំងបុត្រ ២០០០០រៀល  |     កញ្ញា យិន លីយ៉ា ១០០០០រៀល  |     កញ្ញា ធា សុវណ្ណា ៥ដុល្លា  |     លោកស្រី កាន់ សូរិយា និង ស្វាមី ព្រមបុត្រ ១០ដុល្លា  |     លោក ខិត សុវណ្ណ និង លោកស្រី ជា ផល្លី ព្រមទាំងបុត្រ ២០ដុល្លា  |     កញ្ញា វណ្ណ លីហ្សា ២០០០០រៀល  |     កុមារី វណ្ណ លីហ្សាណា ២០០០០រៀល  |     លោក យិន វិនដា ១០ដុល្លា  |     កញ្ញា សេង ស្រីនាង ១០០០០រៀល  |     កញ្ញា សេង ស្រីមុំ ២០០០០រៀល  |     ឧបាសិកា ស៊ី ឈុនហ៊ៀង    ៥០​ដុល្លា  |     ឧបាសិកា សុខ ហៀង   ១០​ដុល្លា     |     លោក រត្ន័ រចនា និងភរិយា ព្រមទាំងបុត្រ    ១០​ដុល្លា |     លោកគឹម ពុធមិនា និង ភរិយា ព្រមទាំងបុត្រ    ៥០​ដុល្លា |     លោកស្រីហាក់ សុធារ៉ា និងស្វាមី   ៥​ដុល្លា |     ឧបាសិកា គង់ និរន្ត   ២០ដុល្លា |     ឧបាសិកា កែវ សារិទ្ធ  ១០ដុល្លា |      Thach kim da  និង យ៉ុន ញឹម  ១០០ដុល្លា  |     Heng Piseth ២៥​ដុល្លា |     កុង ម៉េង យាយ ស្រាយ  ២០០០០រៀល |     សូ សំអាត  ៦០០០០រៀល  |     Nou Sotiara ៣០ដុល្លា  |     មិនមានឈ្មោះ   ១២០​ដុល្លា    |     ឧបាសិកា ស ផល្លី និងស្វាមី ព្រមទាំងកូន    ១០០ដុល្លា  |     លោកម្ចាស់ គូ សុភាព   ១០០ដុល្លា  .........           ជាបន្តបន្ទាប់នេះ ជាការរាយនាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៨  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ  |     ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ   |     ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង   |     លោក សុង ណារិទ្ធ   |     លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី   |     លោក វិទ្ធ គឹមហុង​   |     លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា   |     លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង   |     លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន  |     លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​  |     កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន  |     លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​   |     លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​   |     លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ   |     កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​   |     កញ្ញា ទា ភិច​ហួរ   |     ឧបាសិកា តាន់ ស៊ីវឡេង  |     ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា   |     លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ   |     Sokoun Thim   |     ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា    |     លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី   |      ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន     |     កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា     |     លោក ឃន វណ្ណៈ និងភរិយា   |     ឧបាសិកា ទេព សុគីម  |      ឧបាសក ឌៀប ថៃវ៉ាន់   |     ឧបាសិកា Srey Khmer     |     ឧបាសក Yin Soun    |     ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី     |     ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   |     ឧបាសក ឈិត សម្បូរ   |     ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ     |      ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ   |      ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ     |     ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ    |     បងស្រី ហេង ចន្ថា និងក្រុមគ្រួសារ    |     ឧបាសិកា ជូ ឆេងហោ   |      ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី     |     ឧបាសិកា ភួយ នាង    |     ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី   |      Mrs. Vann Sophea   |      លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច  |     ឧបាសិកា មុត មាណវី   |     ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   |     តាន់ កុសល  ជឹង ហ្គិចគាង  |     ចាយ ហេង & ណៃ ឡាង  |     សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង   |     ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ   |     ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ  |     ឧបាសិកា ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ   |     ឧបាសិកា ទេព ណាន ព្រមទាំងក្រុមគ្រួសារ  |      ឯក ច័ន្ទ​ដារ៉ារិទ្ធ   |     ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ     ។          សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...