Monday, 27 Mar B.E.2560  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
Poem & Smot (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Maha Kundakude (LiveCam)
Live Radio
Live Video
Dr. Buth-Savong (Audio Live)
Location: Battambang
Time: By schedule
Kalyanmet Radio
Location: Battambang
Time: 04.00am - 10.00pm
Metta Radio
Location: Phnom Penh
Time: 24 Hours
Voice of Dhamma Radio
Location: Phnom Penh
Time: 24 Hours
The Buddhist Radio
Location: Lowell MA USA
Time: 24h
Radio ChhangMeas
Location: Kompong Chhnang
Time: 04.00 - 22.00
Ponletrayroth Radio
Location: Takeo
Time: 04.00am - 23.00
មើលច្រើនទៀត​
Notice Links
Recently User Logged
All Visitors
Today 10,753
Yesterday 43,633
This Month 1,105,034
Total ៣៩,៨៥១,០៨១
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 15, Mar 2017 (12066 Read)

គុណ​តម្លៃ​ពិត​របស់​វត្ថុ



Audio
 
គុណ​តម្លៃ​ពិត​របស់​វត្ថុ

-សួរៈ ក្នុង​បច្ចុប្បន្ន សម្ភាៈ​ផ្សេងៗ ដូច​ជា​ទូរទស្សន័ វិទ្យុ ជាដើម ចូល​មក​ជួយ​ជំរុញសេចក្ដី​ត្រូវ​ការ​ផ្នែក​ខាង​វត្ថុ សម្ភារៈ។ ដូច្នេះ ទើប​ត្រូវ​ត្រឡប់​មក​កាន់​គោលការណ៍​ខាង​ដើម​វិញ ដែល​ថា​គួរ​មើល​ដើម្បី​សិក្សា​នោះ តើ​យ៉ាង​ណា?

-ឆ្លើយៈ ពិត​មែន​ហើយ គោល​របស់សីល​បាន​បញ្ជាក់​ប្រាប់​ហើយ​ថា គួរ​ប្រើ​ភ្នែក​មើល ប្រើ​ត្រចៀក​ស្ដាប់។ តើ​មើល​ដើម្បី​អ្វី​៕ យើង​មាន​ទូរទស្សន៍​ដើម្បី​អ្វី?។ វត្ថុ​បំណង​ដោយ​ពិត គឺ​ដើម្បី​ទំនាក់​ទំនង​ជា​មូល​ហេតុ​បង្កើន​ចំណេះ​ដឹង។ ដូច្នោះ សេចក្ដី​សុខ​ពិត គឺ​សេចក្ដី​សុខ​ផ្នែក​ខាង​បញ្ញា។

-ត្រូវ​សួរ​ខ្លួន​ឯង​ថា យើង​បាន​សម្ភារៈ​ដូច​ទូរទស្សន៍​ ជា​ដើម​មក​ហើយ បញ្ញា​កើត​ឡើង​ឬ​ទេ? ឬ​កើត​តែ​សេចក្ដី​វង្វេង​ជាប់​ជំពាក់? បើ​យ៉ាង​នេះ​មែន ក៏​ក្លាយ​ជា​ទោស​ជា​អនេក។ ជំនួសឲ្យ​ការ​អភិវឌ្ឍ​ជីវិត ក៏​ក្លាយ​ជា​ថមថយ​ធ្លាក់​ចុះ។ យើង​ត្រូវ​តែ​ដឹង​ច្បាស់​ថា សម្ភារៈ ឧបករណ៍​ផ្សេងៗ មាន​តម្លៃ​នៅ​ត្រង់​កន្លែង​ណា?

-​ដូច្នោះ ការ​ទិញ​ដូរ​វត្ថុ​សម្ភារៈ របស់របរ គ្រឿង​ស្លៀក​ដណ្ដប់ រថយន្ត​ផ្សេងៗ​ពួក​នេះ យើង​ត្រូវ​សួរ​ខ្លួន​ឯង​ថា វត្ថុ​បំណង​របស់​ការ​ទិញ​ដូរ​នៅ​ត្រង់​ណា? បើ​យើង​អាច​ឆ្លើយ​តប​បាន ព្រម​ដែន​កំណត់​នឹង​ប្រាកដ​យ៉ាង​ច្បាស់ យើង​ក៏​ងាយ​នឹង​កំណត់​បរិមាណ​ឲ្យ​បាន​ត្រឹម​ត្រូវ។

-សួរៈ សូម​សួរ​ថា បើ​អ្នក​ខ្លះ​មិនប្រព្រឹត្តទៅ​តាម​គោល​ការណ៍​កំណត់ ហើយ​ថ្វើ​តាម​ចំណង់​ដើម្បី​ភាព​សម្បូរសប្បាយ​តើ​យ៉ាង​ណា?

-​ឆ្លើយៈ​ គឺ​មាន​គោលការណ៍​ដូច​គ្នា។ តែ​គោលការណ៍​របស់​គេ​មិន​បាន​កំណត់​ដោយ​បញ្ញា ជា​ការ​កំណត់​ដោយ​អំណាច​នៃ​តណ្ហា។ គោល​ការណ៍​របស់​បញ្ញា និង គោលការណ៍​ដោយ​អំណាច​នៃ​តណ្ហា។ គោលការណ៍​របស់​បញ្ញា និង គោល​ការណ៍​របស់​តណ្ហា​មិន​ស្រប​គ្នា។ គោល​ការណ៍​របស់​តណ្ហា​មិន​ចេះ​ឆ្អែត និង មិន​ត្រូវ​គ្នា​នឹង​ការ​ពិត​នៃ​ជីវិត​ទៀត​ផង ត្រង់​នេះ​ឯង ដែល​ជា​ប្រការ​ភ្លាំង​ភ្លាត់ ហើយ​តទៅ​នឹង​នាំ​ឲ្យ​ចូល​ដល់​ការ​បៀតបៀន ហើយ​ខ្លួន​ឯង​ក៏​មិន​បាន​អភិវឌ្ឍ។

-​បើយើង​ដឹង​ច្បាស់​ពី​គុណ​តម្លៃ​ពិត​នៃ​សម្ភារៈ​ទាំង​ឡាយ​ដូច​យើង​មាន​រថយន្ត យើង​គប្បី​ពិចារណា​ថា គុណ​តម្លៃ​របស់​វា​នៅ​ត្រង់​ណា គឺ​ដើម្បី​ឲ្យ​ងាយ​ស្រួល​ក្នុង​ការធ្វើ​ដំណើរ​ឆាប់​រហ័ស​ក្នុង​ការ​បំពេញ​ការងារ។ ដូច្នោះ​យើង​គួរ​ជ្រើស​រើស​រថយន្ត​ដែល​មាន​សុវត្ថិភាព ធន់​នឹង​ការ​ប្រើប្រាស់​ល្មម​នឹង​ធនធាន។ ឯ​ភាព​សង្ហា​ស្អាត​វាជា​រឿង​បន្ទាប់ សូម្បី​សង្គម​មាន ការ​និយម​យ៉ាង​នេះ យើង​ក៏​ទទួល​យល់​ព្រម​ស្គាល់​ក្នុង​ការ​និយម​នេះ តែ​ក៏​មិន​ត្រូវ​ធ្លាក់​ទៅ​ជា​ទាសភាព​នៃ​ការ​និយម។ យើង​គួរ​ជ្រើស​រើស​ក្នុង​ផ្នែកគុណ​ភាព​ជា​ចម្បង ចាប់​យក​ចំណុច​នេះ​ជា​មុន ទើប​ជ្រើស​រើស​ទៅ​តាម​ការ​និយម​នៃ​សង្គម​ជា​ផ្នែក​បន្ទាប់។ ការ​ធ្វើ​យ៉ាង​នេះ លោក​ហៅ​ថាមាន​បញ្ញា​ដឹង​ច្បាស់​ដែល​ទាំង​ផ្នែក​ដែល​ល្អ និង អាក្រក់ និង អាច​ធ្វើ​ចិត្ត​ឲ្យ​មាន​ឥស្សរៈ​បាន។

ដកស្រង់​ចេញ​ពី​សៀវភៅ សុភមង្គល​គ្រួសារ​ជាសន្តិសុខ​សង្គម
ដោយ​៥០០០​ឆ្នាំ​
 
 
Articles you may like
Public date : 21, Oct 2016 (27560 Read)
មិន​​បម្រើ​តណ្ហា
Public date : 20, Feb 2014 (8830 Read)
ទ្រទ្រង់​ព្រះពុទ្ធសាសនា
Public date : 19, Sep 2013 (5990 Read)
ការ​សម្លឹង​គុណ​និង​ទោស
Public date : 11, Mar 2012 (13932 Read)
បុគ្គល​អ្នក​មិន​ប្រមាទ​ ដូច​ព្រះ​ចន្ទ​រះ​ផុត​ចាក​ពពក
Public date : 17, Aug 2016 (11168 Read)
សំនួរចម្លើយ អំពី​ព្រះត្រៃសរណគមន៍
Public date : 29, Jan 2012 (16247 Read)
សម្បត្តិ​និង​វិបត្តិ​នៃ​ឧបាសក​
Public date : 13, Dec 2016 (52807 Read)
បុថុជ្ជនអាស្រ័យវដ្ដៈ
Public date : 24, Jan 2014 (7350 Read)
សេចក្ដី​ទុក្ខ​ក្នុង​នរក​បរលោក
Public date : 18, Sep 2013 (6346 Read)
ភាព​ជា​អ្នក​មាន​ហេតុ​ផល

Top Best Ten Product Review

Top Best 10 Product Review
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
Top Best 10 pro