Monday, 01 Mar B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 19,139
Today
Yesterday 224,717
This Month 19,139
Total ១៧៦,១៩៩,៨៦៦
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 30, Jul 2019 (7634 Read)

ត្រូវចេះរស់​ជាមួយ​នឹងជីវិតបច្ចុប្បន្ន



Audio
 
ជីវិតគឺជា​បរមត្ថធម៌ ប្រព្រឹត្តទៅតាម​​ហេតុតាម បច្ច័យ ជីវិតក្នុង​​អតីត​កាល​​​អាស្រ័យ​​​បច្ច័យជា​អតីតកាល ជិវិតក្នុង​អនាគត​កាល ក៏មាន​ហេតុដោយឡែកផ្សេងសំរាប់ ជិវិតនោះ ឯចំណែក​ជីវិតក្នុង​បច្ចុប្បន្ន​​ក៏​ត្រូវមាន​​ហេតុ​ដោយ ឡែកសំរាប់ជិវិត​​បច្ចុប្បន្ននេះ​ដែរ ដូច្នេះ​ជីវិត​ត្រូវបាន​ផ្លាស់ ប្តូរ​ទៅ​តាម​ហេតុ​ទៅតាម​បច្ច័យនៃ​ជីវិតនោះៗ ។

មនុស្សយើង​គ្រប់គ្នា​ដែលរស់នៅ ក៏គឺជាការប្រព្រឹត្តិ​ទៅនៃជីវិត​ដែលដូរ​ផ្លាស់បន្ត​គ្នាពុំចេះ​ដាច់នេះ​ឯង ព្រះសម្មា​សម្ពុទ្ធទ្រង់​បានត្រាស់​សំដែងអំពីជីវិត នៅក្នុងពួកធម៌​ទាំង​ឡាយ​ដូចជា​នៅ​ក្នុង អភិធម្ម​សង្គណី​ ជាដើម ជីវិត​​ជា ​កុសលក៏​មាន ជីវិតជា​អកុសល​ក៏មាន ជិវិតជា​អព្យាកតក៏ មាន ជិវិត​ជា​​ធម៌កើតដោយ​ហេតុ-បច្ច័យ ជិវិត​ប្រកប ដោយសុខ​វេទនា​ក៏មាន ប្រកប​ដោយ​ទុក្ខវេទនា​ក៏មាន​ជីវិត ប្រកប​ដោយ​​អទុក្ខម​សុខវេទនា​ក៏មាន   ជិវិតជាវិបាក​ក៏មាន ជីវិត​នាំឱ្យមាន​វិបាកក៏មាន ៘

ជីវិតអតីតៈ​មិនមែន​ជាជីវិត​បច្ចុប្បន្ន មិន​មែន​ជា​ជីវិត អនាគត ជីវិត​ក្នុង​អនាគត​មិនមែន​ជា​ជីវិត​បច្ចុប្បន្ន ​មិន​មែន​ជា​ជីវិត​អតីតៈ ឯចំណែក​ជីវិតបច្ចុប្បន្ន​មិន​មែន​ជា​ជីវិត អតីតៈ មិន​មែន​ជា​ជីវិតអនាគត​ឡើយ ។

អត្តភាព​មនុស្ស​យើងម្នាក់ៗ ក្នុងមួយ​ជាតិ មួយ កំណើត គឺមាន​ជីវិតយ៉ាង​នេះឯង ដែល​ជាជីវិត សន្តតិ  “ តំណ ” ដូច្នេះ ជិវិតជា​មនុស្ស ជាសត្វ ជាតួខ្លួនពុំមានទេ តែជីវិត​គឺជា​រូបធម៌ និងជា​នាមធម៌ ដែល សំរេច​បានយ៉ាង​ត្រឹមត្រូវពិត​ប្រាកដ​តាម ហេតុ-បច្ច័យ ដែលបាន​ញ៉ាំងជីវិត​ឱ្យ​កើត​ឡើង

ជីវិតកើតឡើង​ មានតួនាទីជា​អ្នកតាម​អនុបាល​រក្សា នូវសហ​ជាតិធម៌ឱ្យ​តាំង​នៅក្នុង​ឋិតិខណៈ “ខណៈ​​​តាំង​នៅ ” រួចហើយក៏​បានបែក​ធ្លាយ​ទៅវិញ      ស្លាប់​ទៅវិញ​ព្រមគ្នា ដោយ​សហជាតិ​ធម៌ក្នុង​​ភង្គ​ខណៈ “ខណៈ​បែក​ធ្លាយ ” ជីវិត ត្រូវបាន​បញ្ចប់ត្រឹមតែ​ប៉ុណ្ណេះឯង ជិវិត ៥០ឆ្នាំ ឬ ៦០ឆ្នាំ ឬ ១០០ឆ្នាំ ពុំ​មាន​​ឡើយ ប៉ុន្តែដែល​យើង​តែងតែ​និយាយគ្នា ថា រស់​បាន​ប៉ុណ្ណេះឆ្នាំ ប៉ុណ្ណោះ​ឆ្នាំ គឺរាប់​​ដោយជីវិត​​សន្តតិ ក្នុងមួយ​​ជាតិកំណើត​ក្នុងមួយ​អត្តភាព មួយភ្លែត​ៗនៃជីវិត មានជាតិ​ផ្សេងៗគ្នា​តាមតែ​បច្ច័យនៃជីវិត ជួន​ជា​ជីវិតមាន ជាតិ​ជាកុសល ជួនជា​ជីវិត​មានជាតិ​ជា​អកុសល ជួន​កាល ជិវិត​ជាវិបាក​ជាតិ ពេលខ្លះ​ជាកិរិយាជាតិ ការអប់រំ​​សតិ​វិបស្សនា គឺជា​ការហ្វឹក​ហាត់ចំណេះ​វិជ្ជាឱ្យចេះដឹង​ក្នុងរឿង ជិវិត ជា​ប្រក្រតី ពុំមែន​ជាការ​ហ្វឹក​ហាត់ ក្នុង​ចំណេះ​វិជ្ជា​ដទៃ ឡើយ ។

ហេតុបច្ច័យ​នៃជីវិត ពុំមែន​ជាបុគ្គល​​ណា​ដែល​ថា អ្នកដទៃ ឬខ្លួន​​យើងឡើយ តាម​ពិត​ហេតុ​បច្ច័យ​នៃ​ជីវិត បច្ចុប្បន្ន គឺ អវិជ្ជា តណ្ហា ឧបាទាន កម្មភព​ក្នុងអតីត​ជាតិ ឯ​ចំណែក​អាហារ ផស្សៈ ចេតនា វិញ្ញាណ ជា​បច្ច័យ​ក្នុង បច្ចុប្បន្ន​ខណៈនៃ​ជីវិត ដូច្នេះការ​ចំរើន​សតិប្បដ្ឋាន​វិបស្សនា គឺមិនមែន​ជាការគិត​សាងជីវិតខ្លួន​ឱ្យយ៉ាងនេះ​ឱ្យយ៉ាង​នោះទេ តែត្រូវ​ផ្តើម​សង្កេត​ពិនិត្យ​ចំពោះ​ជីវិតក្នុង​បច្ចុប្បន្ន ខណៈឱ្យ​ឃើញដោយ​បញ្ញាទៅ​តាម​សេចក្តី​ពិត​នៃ​ជីវិត រួច​ហើយ បញ្ញា​អាចមាន​កម្លាំង​ប្រគល់ទុក​ដាក់ជីវិត​ក្នុង​បច្ចុប្បន្ន​ឱ្យ នៅ​លើ​ហេតុ-បច្ច័យ ដោយ​មិន​បាន​ប្រកាន់​ថា ជាខ្លួន យើងអ្នករស់នៅឡើយ​ជីវិតកើត​ឡើង​ជាទីតាំង​នៃ​ជរា​-មរណៈ​ បញ្ញា​មានកម្លាំង​ដោយសតិប្បដ្ឋាន​បដិបត្តិ ឃើញ ជីវិត​រលត់ ឃើញ​ជីវិតបែក​ធ្លាយ ពុំមែន​ខ្លួនជា​អ្នក​ស្លាប់ បញ្ញា​ជាក់ច្បាស់​យ៉ាង​នេះ​ឯង ដែល​បាននាំ​សត្វឱ្យបាន​ដល់ ទីឋាន​ដែល​មិនស្លាប់ ពោល​គឺ ព្រះនិព្វាន ។ 

ការចំរើន​សតិប្បដ្ឋាន គឺការហ្វឹកហាត់​ស្មារតីរលឹក ដឹងទាន់​រឿយៗ​ចំពោះ​សភាវធម៌​ដែល​កំពុង​ប្រាកដ​ជា​ប្រក្រតីក្នុងជីវិត​ប្រចាំថ្ងៃ​តាម​ទ្វារទាំង ៦ ។

ជីវិតជួនកាល​ជា កុសល​វិបាក ត្រូវបាន​លាភ ត្រូវបាន​យស បានការ​សរសើរ​លើក​តំកើង សតិប្បដ្ឋាន បដិបត្តិ​កំចាត់​សេចក្តីស្រវឹង     ការវង្វេង​ជ្រុលជ្រប់​ក្នុងលាភ យស ការ​សរសើរ​លើក​តំកើង ព្រោះ​ជាក់​ច្បាស់ដោយ​បញ្ញា ឃើញ​ថា កុសល​វិបាក ទាំង​អស់នេះ សុទ្ធ​តែជា​ធម៌ សុទ្ធៗ តាក់​តែង​ដោយ​ហេតុ-បច្ច័យ ដោយ​កុសលកម្ម ផ្សេងៗ ត្រូវបាន​ជា​ចំណី​នៃ​ពេល​វេលា​ដែល​កន្លងហួសទៅ ។

ជួនកាល​ជីវិតជា អកុសលវិបាក ត្រូវមា​នរោគា​ព្យាធិ អត់​លាភ អត់យស គ្មានការ​រាប់អាន ទទួល​អនិដ្ឋារម្មណ៍ គឺអារម្មណ៍​មិនល្អ មិន​ជាទីប្រាថ្នា​សព្វគ្រប់​ប្រការ សតិប្បដ្ឋាន​បដិបត្តិ​មិននាំ​ឱ្យប្រកាន់​នៅក្នុង អកុសល​វិបាក នោះៗ ព្រោះបាន​ឃើញ​ពិតដោយ​បញ្ញា គឺបាន ឃើញ​ថាជីវិតនេះ​ជារបស់​ហេតុ ពិតប្រាកដ​តាមហេតុ ជា​សច្ចធម៌ កែប្រែ​មិន​បាន ហើយ​ក៏ជាទី​តាំងនៃ​ការចំរើន ​ប្រាជ្ញាស្មារតី រលាស់​ចោល​នៅជីវិត​នេះប្រគល់​ឱ្យហេតុ​ជាអ្នក​តាក់តែង​ដោយ​មិន​ប្រកៀក​ប្រកាន់​អ្វីតិច​តួចក្នុង​​ជីវិត ជា​បច្ចុប្បន្ន​នេះ ឃើញជាធម៌ពិតៗ មាន​សន្តាន​ចិត្ត​ស្ងប់ ត្រជាក់     ធ្វើដំណើរ​​តាម​មគ្គដ៏​ប្រសើរក្នុង​បដិបទា​ដ៏​បរិសុទ្ធ ទៅ​កាន់ទី​បំផុត​ទុក្ខ​គឺ ព្រះនិព្វាន ។ 

ការចេះរស់​នៅជាមួយជីវិត​បច្ចុប្បន្ន ពោលគឺមាន បញ្ញា​ឃើញជីវិត​ពិតទៅ​តាមហេតុ ដោយ​មិន​ប្រកាន់​ជីវិត ថាជា​របស់ខ្លួន​ឡើយ ។

ដកស្រង់ចេញពី "សៀវភៅជំនួយសតិភាគ៤"
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 15, Jul 2020 (41802 Read)
មេត្តាភាវនាជាកម្មដ្ឋាន
Public date : 30, Jul 2019 (5788 Read)
អរិយមគ្គជាឯកសមង្គី
Public date : 30, Jul 2019 (46235 Read)
យ៉ាង​ណា​ដែល​ហៅ​ថា​សមា​ទាន
Public date : 30, Jul 2019 (4830 Read)
មុន​កូន​មក​ចាប់​បដិសន្ធិ
Public date : 25, Jul 2019 (11061 Read)
ព្រម​ល្ងង់​ខ្លះ​ល្អ​ណាស់​កូន​
Public date : 23, Jan 2021 (28745 Read)
ចូឡបុណ្ណមសូត្រ
Public date : 30, Jul 2019 (66894 Read)
សេចក្តី​ផូរ​ផង់​នៃ​ព្រះ​និព្វាន
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).