Tueday, 24 May B.E.2566  
Listen to Dhamma (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
Ponletrayroth Radio (Takeo)
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 52,335
Today
Yesterday 115,377
This Month 2,611,887
Total ២៥៨,១០៩,៧០២
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 06, Nov 2020 (22,985 Read)

រឿង​នាង​កាញ្ចនទេវី



Audio
 
រឿង​នាង​កាញ្ចនទេវី

កាល​ព្រះសម្ពុទ្ធ​បរមគ្រូ​បរិនិព្វាន​ហើយ ពួក​ពុទ្ធបរិស័ទ​ទាំង​ឡាយ​ក្នុង​ទេវបុត្តនគរ​នាំ​គ្នា​យក​បាត្រ ព្រះសម្ពុទ្ធ​ទៅ​បញ្ចុះ​ក្នុង​ចេតិយ​កែវ មុន​បញ្ចុះ​ក្នុង​ចេតិយ​នោះ​ព្រះរាជា​បាន​ចាត់​ចែង​ធ្វើ​ក្បួន ហែ​យ៉ាង​អស្ចារ្យ គឺ​ឲ្យ​រាជ​បុរស​ហៅ​ជាង​ទង​ជា​ច្រើន​រូប​មក​ឲ្យ​យក ដើម​ឫស្សី​១ ដើម​យ៉ាង​ធំ មក​រចនា​ស្រោប​មាស​រំលេច​ដោយ​កែវ​៧​ប្រការ យក​បាត្រ​មក ភ្ជាប់​លើ​ចុង​ឫស្សី​ហើយ​លើក ឡើង​កម្កល់​លើ​រាជរថមាស​ហែរ​ប្រទក្សិណ ទី​ក្រុង​បី​ជុំ  ទើប​នាំ​ចូល​ទៅ​បញ្ចុះ​ក្នុង​ចេតិយ​កែវ ប្រជុំ​គ្នា​ធ្វើ​បុណ្យ សម្ពោធអស់​វារៈ ៧ ថ្ងៃ មាន​ធម្មកថិក​សម្ដែង​ធម៌​ទេសនា​រាល់​រាត្រី។

ពួក​មនុស្ស​និង​ទេវតា​នាគ​គ្រុឌ ជាច្រើន​បាន​នាំ​គ្នា​មកស្ដាប់​ធម៌​ទេសនា។ កាល​នោះ​មាន​នាគ​រាជ មួយមាន ឫទ្ធិអស្ចារ្យ​បាន មក​ស្ដាប់​ថម៌​ដែរ​បាន​ឃើញ​នារី​ម្នាក់​មាន​រូប ល្អស្រស់ប្រិមប្រិយ​ជា ស្រី​មាន សទ្ធា​មាំ​ក្នុង​ព្រះពុទ្ធសាសនា។ នាគ​រាជ​មាន​សេចក្ដី​ ស្នេហា​និម្មិត​ជា​មាណព​ទៅ​និយាយ​ លួងលោម នាង យក​នាង​ជា​ភរិយា នាង​មិន​ព្រម​ក៏​មាន​សេចក្ដី​ក្រោធ ខឹង​និម្មិត​ខ្លួន​ជាពស់​នាគ យ៉ាង​ធំ​រុំព័ន្ធ​នាង​នោះ​ជិត​តាំង​ពី​បាត​ជើង ឡើង​ទៅ​ហើយ​បើក​ពពារ​គ្រប បិទ​ពី​លើ​បំណង​ឲ្យ​ នាង​ស្លាប់ ប៉ុន្តែ​នាង​តាំង​ចិត្ត​មាំ ក្នុង​ការ​គោរព​ព្រះចេតិយ និង​ព្រះធម៌​ទេសនា តែ​ម្យ៉ាង​ឥត​រំភើប​ញាប់​ញ័រ​អ្វី​ឡើង​មិន​យូរ​ប៉ុន្មាន​នាគរាជ​ក្ដៅ ក្រហាយ​រលា​ភ្នែន ស្ទុះចេញ​ឆ្ងាយ​អំពី​នាង​នឹក​ស្ងើច​អស្ចារ្យកើត​សេចក្ដី​ជ្រះថ្លា​ចំពោះ​នាង ទើប​និមិត្ត​ខ្លួន​មាន​ពពា១ រយ​ឲ្យ​នាង​អង្គុយ​ ពី​លើ​ក្នុង​ទី​កណ្ដាល​ហ្វូង​ពុទ្ធបរិស័ទ ហើយ​បូជា​ដោយ​កហាបណៈ​ជា​ច្រើន​ពាន់។

ចំណែក​ពុទ្ធបរិស័ទ​ទាំង​ឡាយ​ឃើញ​ហេតុ អស្ចារ្យ​ដូច្នោះ ហើយ​កើត​សេចក្ដី​ជ្រះថ្លា​នាំ​គ្នា​យក កហាបណៈ​ទៅ​បូជានាង​រួម​ទាំង​អស់ ១៨​កោដិ។ សំណាង​បាន​សម្បត្តិ​ច្រើន​ដូច្នេះ ហើយ​ខំ​ធ្វើ​ទាន​សីល​ដរាប​ដល់​អស់​អាយុ ដ៏​ទៅ​ចាប់​កំណើត កើត​ក្នុង​ផ្ទៃ​អគ្គមហេសី នៃ​ព្រះ​មហាក្សត្រ​ក្នុង ទេវបុត្ត​នគរ​នោះ​ឯង​ដល់​ពេល​ដែល ប្រសូត្រ​មាន​ហេតុ​អស្ចារ្យ​ភ្លៀង​កែវ ៧ ប្រការ​ធ្លាក់​ចុះ​មក​ពេញ ទេវបុត្ត​នគរ​ទាំង​មូល ទើប​ព្រះ​បរមរាជវង្សានុវង្ស ថ្វាយ​ព្រះនាម​ថា កាញ្ចនទេវី។ ឯនាង​កញ្ចន​ទេវី​នេះ​មាន​រូប​ល្អ​ស្រស់​ដូច​ជា រូប​ស្រី ទេបអប្សរ​មាន​ពន្លឺផ្សាយ ចេញ​ពី កាយ​ប្រវែង មួយ​ហត្ថ​ជានិច្ច​ដោយ​អានិសង្ស​ដែល​នាង​បូជា​បាត្រ​ព្រះសម្ពុទ្ធនិង​អានិសង្ស ស្ដាប់ធម៌​ទេសនា។

ស្ដេច​ក្នុង​ជម្ពូទ្វីប ទាំង​មូល​នាំ​គ្នា​បញ្ជូន​គ្រឿង​បណ្ណាការ​មក​ថ្វាយ ព្រះរាជបិតា ដើម្បី​ដណ្ដឹងនាងៗ មិន​ព្រម​យក​ព្រោះ​ជា​ស្ត្រី​មាន​និស្ស័យ​ខ្ពស់​នាង​សូម អង្វរ​ព្រះរាជបិតា សូម​ចេញ​ចាក ព្រះរាជនិវេសន៍ទៅ បួសក្នុងសំណាក់​ភិក្ខុនី ព្រះរាជបិតា​ក៏​ទ្រង់​ព្រះរាជា​អនុញ្ញាត​តាម សូម​ទើប​ដង្ហែ​នាង​ចេញ ពី​ព្រះរាជ​និវេសន៍ យ៉ាង​មហោឡារឹក​អស្ចារ្យ​ទៅ បួស​ជា​ភិក្ខុនី មិន​យូរ​ប៉ុន្មាន​នាង​បាន​សម្រេច​ អរហត្តផល​ព្រម​ទាំង​បដិសម្ភិទា មាន​នាម​ប្រាកដ​ថា កាញ្ចនថេរី ដល់​អស់​អាយុ​ក៏​បរិនិព្វាន​ទៅ។


ដកស្រង់ចេញពីសៀវភៅ ខំសាងកុសល
ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 25, Jul 2019 (6,814 Read)
រឿង​ស្តេច​ចចក​ឈ្មោះ​សព្វ​នាឋៈ
Public date : 27, Jul 2019 (52,226 Read)
គុណ​​ព្រះ​សម្ពុទ្ធ​តែង​​ញុំាង​បំ​ណង​​អ្នក​មាន​​សទ្ធា​មាំ​ឲ្យ​​សម្រេច​
Public date : 14, May 2022 (3,872 Read)
រឿង​ព្រះ​វិសាខត្ថេរ
Public date : 26, Jul 2019 (21,371 Read)
ស្រលាញ់​ខ្លួន​ឲ្យ​ស្ងួន​ចំ​ណី ស្គាល់​គុណ​ទោស​ពៃរ៍ទើបបាន​សុខា
Public date : 27, Jul 2019 (16,708 Read)
រឿងស្វាទេវទត្ត
Public date : 25, Nov 2020 (61,392 Read)
រឿង​ខ្លាធំ​និង​សេក
Public date : 27, Jul 2019 (12,993 Read)
រឿង​នាង​កាញ្ច​ន​​ទេ​វី
Public date : 26, Aug 2019 (24,567 Read)
រឿងនាងគព្ភិនី
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).