Thursday, 15 Apr B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 38,165
Today
Yesterday 163,953
This Month 3,819,957
Total ១៨៧,៦៥៦,១៧២
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 30, Jul 2019 (54642 Read)

សូចិលោមយក្ស អ្នកមានសំណាង



 
សូចិលោមយក្ស អ្នកមានសំណាង

សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់គង់​នៅជិតស្រុក​គយា ជាលំនៅ​នៃ​យក្ស​​ ឈ្មោះ​សូចិលោមៈ ។ កាលពី​​សាសនា​ព្រះពុទ្ធ កស្សបទសពល យក្សនេះ​ជាព្រះភិក្ខុមួយ​អង្គ សន្សំឧប​និស្ស័យ​ក្នុង ការសិក្សាស្រាវ​ជ្រាវរាវ​រកធម៌ពិត ។

សូចិលោម​យក្ស បានទូល សួរធម៌​ព្រះដ៏មានព្រះភាគ​ដូច្នេះ​ថា 
រាគៈ​ និង ទោសៈ ​មានអ្វីជា​ហេតុ ការអផ្សុក​សេចក្តី ត្រេកអរ និង សេចក្តីព្រឺព្រួចរោម កើត​អំពីទីណា មនោវិតក្ក តាំងឡើងអំពីទីណា ហើយលែង​ចោលនូវ​ចិត្តទៅ​វិញ ដូច​ក្មេងចងជើងក្អែក​នឹង ខ្សែហើយ ឱ្យក្អែក​ហើរទៅ ។

សូចិលោមយក្ស ចង់ចេះដឹង​អំពីជីវិត​ពិតៗ តើហេតុ​អ្វីបាន ជា​មានរាគៈ ទោសៈ ​ជា​ដើមនេះ ។ មនោវិតក្ក គឺការត្រិះរិះរបស់ ចិត្ត ទោះជាគិត​ទៅឆ្ងាយ​យ៉ាង​ណា រឿងនេះ រឿងនោះ ក៏ត្រឹម​តែ ជាចិត្ត​គិតប៉ុណ្ណោះ បើមិន​មានចិត្តទេ ការ​គិត​ក៏មិន​មានដែរ ដូច ក្អែក​ជាប់ខ្សែ ទោះជាហើរទៅណា ក៏ត្រូវតែ​មកដល់​ក្មេង​វិញ ដដែល ។ ចិត្តដូច​ក្មេង ឯ​មនោវិតក្ក ដូចក្អែកជាប់ខ្សែ វិតក្ក ជា ចេត​សិក ទោះជាគិត​ដូច​​មានស្លាបហើរទៅដល់ណា ក៏ជាធម៌កើត  រលត់ជា​មួយ​នឹង​ចិត្ត មិនអាច​អត់ចិត្តបានទេ ។

តាមពិត អ្វីៗដែល​កើតឡើង មានត្រឹម​តែចិត្ត ចេតសិក រូប ប៉ុណ្ណោះ មិន​មានអ្វីកើត​លើស​ពីបរមត្ថ ៣ យ៉ាងនេះ​ឡើយ ។ អ្វី ដែលកើតឡើង ទើប​មាន​ អ្វីដែល​អត់កើត គឺអត់​មាន ដូច្នេះ អ្វី ដែល​មាន គឺអ្វីដែលកើតឡើង អ្វីដែលកើត​ឡើង គឺជា​បរមត្ថ អាស្រ័យ​បច្ច័យ ជាធម៌ពិត យ៉ាងណា​យ៉ាង​ហ្នឹង ជា​អនត្តា ជា អារម្មណ៍​នៃព្រះ​កម្មដ្ឋាន អប់រំចិត្ត រលត់ការហួងហែង ។

ព្រះដ៏មានព្រះ​ភាគ​ទ្រង់ត្រាស់តបថា រាគៈ និង ទោសៈ មាន​អត្តភាព​នេះជា​ហេតុ ការអផ្សុក សេចក្តីត្រេកអរ និង សេចក្តីព្រឺព្រួចរោម ក៏កើតអំពី​អត្ត​ភាព​នេះ មនោវិតក្ក ក៏តាំងឡើង​អំពីអត្តភាពនេះ​ដែរ ហើយលែងចោលនូវ ចិត្ត​ទៅ​វិញ ដូចក្មេងចង​ជើងក្អែកនឹង​ខ្សែហើយ ឱ្យក្អែកហើរទៅ ។

ព្រះដ៏មានព្រះភាគទ្រង់ត្រាស់​បន្តទៀតថា អកុសល​វិតក្ក​ដ៏ច្រើន កើតពី​ស្នេហា ពោល​គឺតណ្ហា កើត ព្រមក្នុងខ្លួន​ហើយផ្សាយ​ទៅក្នុង​វត្ថុកាម​ទាំង​ឡាយ ដូចពួរជ្រៃកើត ពីដើមជ្រៃ​ហើយរួប​រឹតដើម​ឈើក្នុង​ព្រៃដែល​ខ្លួន​អាស្រ័យ​ ដូច្នោះ ឯង ។

ពួកបុគ្គលណា ដឹងច្បាស់នូវអត្តភាព​នោះថា មានរបស់ ណាជាហេតុ ពួក​បុគ្គល​នោះ ក៏បន្ទោរ​បង់នូវអត្តភាព​នោះបាន ។ ម្នាលយក្ស អ្នកចូរស្តាប់ចុះ ពួកបុគ្គល​នោះ រមែងឆ្លង​នូវអន្លង់នេះ ដែលឆ្លង​បានដោយកម្រ ទាំងដែល​មិន​ធ្លាប់បានឆ្លង ដើម្បីមិន​មាន នូវភពថ្មីតទៅទៀត ។


ព្រះសូត្រនេះ នៅក្នុងបិដក​លេខ ៣០ , ទំព័រ ២១០ សូចិ​លោមយក្ស​បាន​សម្រេច​សោតាបត្តិផល ដោយការ​បញ្ជូនញាណ ទៅតាម​ព្រះធម៌ទេសនា នៅពេល​ដែលកំពុងឈរ​ស្តាប់ នោះឯង។

បុគ្គលដែល​សន្សំអប់រំបញ្ញាមក កាលដែល​ពិចារណាតាម សេចក្តីនៃ​ព្រះ​ធម៌​​ទេសនា ក៏បាន​ឃើញថា ការស្រឡាញ់ស្អប់  គាប់ទាស់ ព្រមទាំង​ការ​រវល់ក្នុងចិត្ត គិតខ្វល់ គិតព្រួយ ភ័យខ្លាច អ្វីៗទាំងអស់ ក៏ព្រោះ​ការត្រេក​អរ​ប្រកាន់​​ចំពោះ​អត្តភាពគឺតួខ្លួន នេះឯង ។

បុគ្គលដែលមិន​ដឹងអត្តភាពគឺ​បញ្ចក្ខន្ធនេះ កើតអំពីរបស់ ណា ក៏ចាប់យក​មក​ធ្វើជាតួខ្លួន ហើយរវល់មួយសង្សារវដ្តរហូតមក ការរវល់​នេះជា​តួអភិ​សង្ខារ​តាក់តែងភពថ្មី ។ អភិសង្ខារមិន​មាន ព្រោះលះអវិជ្ជា​ដោយវិជ្ជា បញ្ញា​ឃើញ ការកើត​ឡើងនៃសង្ខារ​លោក​តាមពិត ទាំង​បានឃើញ​ការរលត់ អស់​ទៅនៃ​សង្ខារលោក​តាមពិតផងដែរ ។

ដកស្រង់​ចេញ​ពី​សៀវភៅ ជំនួយ​សតិ​ភាគ១៦ 
រៀប​រៀង​​ដោយ​ អគ្គ​បណ្ឌិត ធម្មាចារ្យ​ ប៊ុត-សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 31, Aug 2019 (24863 Read)
អក្កោសកសូត្រ
Public date : 30, Jul 2019 (16019 Read)
ព្រះ​ត្រៃ​បិ​ដក
Public date : 27, Jul 2019 (9797 Read)
ជី​វិត​ជា​របស់​ក្តៅ​
Public date : 29, Jul 2019 (8388 Read)
មិន​គួរ​ប្រឹងប្រែង​ក្នុង​អំពើ​លាមក​ទាំង​ពួង​ទេ
Public date : 29, Jul 2019 (14349 Read)
បុណ្យចូលឆ្នាំថ្មី
Public date : 01, Apr 2021 (38311 Read)
រឿងកុមារដែលមានអាយុវែង
Public date : 27, Jul 2019 (8601 Read)
ដំ​ណើរ​ធម៌​សប្បុ​រស​ដោះ​ស្រាយ​បញ្ហា​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).