Sunday, 08 Dec B.E.2563  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Kalyanmet Radio
Location: Battambang
Time: 04.00am - 10.00pm
Metta Radio
Location: Phnom Penh
Time: 24 Hours
Ekphnom Radio
Location: Battambang
Time: 04.00am - 10.00pm
Punnareay Radio
Location: Battambang
Time: 04.00am - 10.00pm
Pkayprek Radio
Location: Battambang
Time: 04.00am - 10.00pm
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
Location: Phnom Penh
Time: 24 Hours
មើលច្រើនទៀត​
Notification
All Visitors
Today 813
Today
Yesterday 75,011
This Month 480,960
Total ១១៤,៩៩៦,០៤៩
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 30, Jul 2019 (51579 Read)

អស្សជិសូត្រ



 
អស្សជិសូត្រ

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្ត វេឡុវ័ន ជា​ កល​ន្ទក​និ​វា​ប​ស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យ​នោះឯង ព្រះអស្សជិ​ដ៏មាន​អាយុ នៅក្នុង អារាម​របស់សេដ្ឋី​ឈ្មោះ កស្សប មានអាពាធ ដល់នូវ សេចក្តីទុក្ខ មាន​ជម្ងឺ​ជា​ទម្ងន់ ។ 

គ្រា​នោះ​  ព្រះ​អស្សជិ​ដ៏មាន​អាយុ បានហៅភិក្ខុទាំង​ឡាយ ​ជា​ឧប​ដ្ឋាក​មក​ថា ម្នាល​​អា​វុ​សោ​ទាំង​ឡាយ ចូរ អ្នក​ទាំង​ឡាយមក​អាយ ចូរអ្នក​ទាំងឡាយ ទៅគាល់​ព្រះដ៏ មានព្រះភាគ លុះចូល​ទៅដល់ហើយ ចូរថ្វាយ​បង្គំព្រះបាទា របស់​ព្រះដ៏មាន​ព្រះភាគ ដោយត្បូង តាម​ពាក្យរបស់ខ្ញុំព្រះ ករុណា​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន អស្ស​ជិភិក្ខុ មាន​​អាពាធ ដល់នូវ​សេចក្តី​ទុក្ខមាន​ជម្ងឺ​ជាទម្ងន់ លោក​ថ្វាយបង្គំព្រះបាទា របស់​ព្រះដ៏​​មានព្រះភាគ  ដោយត្បូង  មួយទៀត  ចូរអ្នក ទាំងឡាយពោល​យ៉ាងនេះទៀតថា បពិត្រព្រះអង្គដ៏ ចំរើន សូម​ព្រះដ៏មានព្រះភាគ ធ្វើនូវសេច​ក្តីអនុគ្រោះ ចូល ទៅរក​អស្សជិ​ភិក្ខុ ភិក្ខុ​ទាំងនោះទទួល​ស្តាប់ពាក្យ របស់ ព្រះ​អស្សជិ​ដ៏មានអាយុថា ករុ​ណា​​អាវុសោ ហើយ​ចូលទៅ គាល់​ព្រះ​ដ៏មានព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏​ថ្វាយបង្គំ ព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ ។ 

លុះភិ​ក្ខុទាំង​នោះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ ក្រាបបង្គំទូល​ព្រះដ៏មាន​ព្រះ​ភាគ​ដូច្នេះថា បពិត្រព្រះអង្គ ដ៏ចំរើន អស្សជិភិក្ខុ មានអាពាធ ដល់នូវ​សេចក្តី​ទុក្ខ មាន ជម្ងឺជាទម្ងន់ លោកថ្វាយបង្គំព្រះ​បាទា របស់ព្រះដ៏មាន ព្រះ​​ភាគ ដោយត្បូង មួយទៀត លោកពោលយ៉ាងនេះថា បពិត្រ​ព្រះអង្គដ៏​ចំរើន​ សូមព្រះដ៏មានព្រះភាគ ធ្វើនៅសេច​ក្តីអនុគ្រោះ ចូលទៅរក​អស្សជិ​ភិក្ខុ ​។

ព្រះដ៏មានព្រះភាគ​ទ្រង់ទទួល​ដោយតុណ្ហីភាព ។ គ្រានោះ​ឯងព្រះដ៏​មាន​ព្រះ​ភាគ ទ្រង់ស្តេចចេញអំពី ទីសម្ងំក្នុងសាយណ្ហសម័យ ហើយ​ស្តេច​យាង​ទៅរក ព្រះអស្សជិដ៏មានអាយុ ។  ព្រះអស្សជិដ៏មានអាយុ ក៏បាន​ឃើញ​​ព្រះ​ដ៏​មានព្រះ​ភាគ កំពុងតែស្តេច​យាងមកអំពីចម្ងាយ លុះឃើញ​ហើយ ក៏​សំដែង​កិរិយា​តតេះតតះលើគ្រែ ។  

លំដាប់នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់នឹង ព្រះអស្សជិ​ដ៏មាន​អាយុ​ដូច្នេះ​ថា ណ្ហើយ អស្សជិ អ្នក​កុំ សម្តែងកិរិយា តតេះ​តតះលើគ្រែ​ឡើយ នេះ​អាសនៈទាំង ឡាយ ដែលគេ​តែងតាំងបំរុង​ទុក មានស្រាប់ហើយ តថាគត​នឹង អង្គុយ​លើអាសនៈនោះ ។

ព្រះដ៏មានព្រះភាគទ្រង់គង់​លើអាសនៈដែលគេតែង តាំងបម្រុងទុក ។  លុះ​ព្រះដ៏មាន​ព្រះភាគ ទ្រង់គង់ស្រេចហើយ ទើប ព្រះអង្គត្រាស់​សួរព្រះ​អស្សជិ​ដ៏មាន​អាយុ ដូច្នេះថា ម្នាល អស្សជិ អ្នកល្មម​អត់ធន់បានដែរឬ? អ្នកល្មម​ញ៉ាំងអត្តភាព ឱ្យប្រព្រឹត្ត​ទៅបានដែរឬ? ៘ ទុក្ខវេទនា បានធូរ​ថយ ប្រាកដ មិនចំរើន​ឡើងទេឬ? 

ព្រះអស្សជិក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គអត់​ធន់មិន​បាន​​ទេ ខ្ញុំព្រះអង្គញ៉ាំងអត្តភាពឱ្យ ប្រព្រឹត្តទៅមិនបានទេ ៘ ទុក្ខ​វេទនា​ចំរើនឡើង​ប្រាកដ មិនបាន​ធូរថយឡើយ ។  

ព្រះ- ម្នាលអស្សជិ អ្នកមិនមាន​សេចក្តីរង្កៀស បន្តិចបន្តួចទេឬ ? អ្នកមិន​មាន​​សេចក្តីក្តៅក្រហាយអ្វីទេឬ? 
អស្សជិ- ព្រះករុណាព្រះអង្គ ខ្ញុំព្រះអង្គមានសេ-ចក្តីរង្កៀសជាច្រើន មាន​សេច​ក្តី​ក្តៅក្រហាយជាច្រើន ។  
ព្រះ- ម្នាលអស្សជិ ចុះខ្លួនអ្នកមិនបានតិះដៀលខ្លួន ឯង ដោយសីលទេឬ ? 
អស្សជិ- បពិត្រព្រះអង្គដ៏ចំេរីន ខ្លួនរបស់ខ្ញុំ   ព្រះអង្គ មិនតិះ​ដៀលខ្ញុំ​ព្រះ​អង្គ​ឯង​ដោយសីលទេ ។ 
ព្រះ- ម្នាលអស្សជិ បើខ្លួនអ្នកមិនបានតិះដៀលខ្លួន ឯងដោយសីលទេ ចុះអ្នកមាន​សេចក្តីរង្កៀស​ដូចម្តេច? មាន សេចក្តីក្តៅ​ក្រហាយដូចម្តេច ? 
អស្សជិ- បពិត្រព្រះអង្គដ៏ចំរើន ក្នុងកាល​មុន ខ្ញុំព្រះអង្គរម្ងាប់នូវកាយសង្ខារ (ខ្យល់​ដង្ហើម​ចេញ-ចូល) (ឥឡូវនេះ រម្ងាប់មិនបាន) ទើបខ្ញុំព្រះ​អង្គមិន​បាន​នូវ សមាធិ​ បពិត្រព្រះអង្គដ៏​ចំរើន កាលដែលខ្ញុំ​ព្រះអង្គ មិនបាន នូវសមាធិ​នោះ​ហើយ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ​មិនសាប​សូន្យទេ​ឬ​ហ្ន៎ ​ ។
ព្រះ- ម្នាលអស្សជិ ពួកសមណព្រាហ្មណ៍ណា ក៏ ដោយ ដែលមាន​សមាធិជា​ខ្លឹម មាន​សមាធិជាសាមញ្ញផល កាលបើសមណព្រាហ្មណទាងំនោះ មិន​បាន​នូវ​សមាធិហើយ ក៏រមែង​មានសេចក្តី​ត្រិះរិះយ៉ាងនេះថា យើង​មិនសាប​សូន្យ​ ទេឬហ្ន៎ ។ ម្នាល​អស្សជិ អ្នកយល់​សេចក្តីនោះដូចម្តេច រូបទៀង ឬមិន​ទៀង ?
អស្សជិ- មិនទៀង​ទេព្រះអង្គ ៘ 

អត្ថកថា អស្សជិសូត្រ
=====
គប្បីជ្រាបវិនិច្ឆ័យ​នៃអស្សជិសូត្រដូចតទៅនេះ ៖

បទថា កស្សបការាមេ បានដល់ ក្នុងអារាម​ដែល កស្សបសេដ្ឋីឱ្យសាង ។ 
បទថា កាយសង្ខារេ បានដល់ខ្យល់​ដកដង្ហើម ចូល ខ្យល់ដកដង្ហើមចេញ ។ 

ព្រះអស្សជិនោះ រម្ងាប់ខ្យល់ដកដង្ហើមចូល និង ខ្យល់ដក​ដង្ហើមចេញ​ទាំង​អស់នោះ​ដោយ  ចតុត្ថជ្ឈាន។ 

បទថា ឯវំ ហោតិ មានសេចក្តីថា ឥឡូវនេះ កាលខ្ញុំព្រះអង្គ​មិនបាន​សមាធិ​នោះ ទើប​មានសេចក្តីគិត យ៉ាងនេះ ។ 
បទថា នោ ច ខ្វាហំ បរិហាយាមិ ដោយ សេច​ក្តីថា យើងនៅមិន​វិនាសសាប​សូន្យ​ចាក​ព្រះសាសនា ទេឬហ្ន៎ ។ 

បានឮថា សមាបត្តិ​របស់លោក តាំងមាំ តម្កល់ស្មើ (ជាអប្បនា) បានសាប​សូន្យ​ទៅ ព្រោះទោសគឺអាពាធ ព្រោះ​ដូ​ច្នោះ លោកទើបគិតយ៉ាងនេះ ។ 

បទថា សមាធិសារកា សមាធិសាមញ្ញា មានសេចក្តី​ថា សមាធិនោះឯង ជាសារៈ និង ជា​សាមញ្ញ ផល តែក្នុងសាសនា​របស់យើង តថាគត នៅមិនមែនជា សារៈ វិបស្សនា មគ្គ និង ផល ជាដើម (ឯណេះទេ) ទើបជា​សារៈ ព្រោះហេតុនេះ អ្នកហ្នឹង ឯង កាលវិនាសសាបសូន្យនូវសមាធិ ដូចម្តេចទើបគិតថា យើង​វិនាស​សាបសូន្យចាកសាសនា ។ 

កាលព្រះដ៏មានព្រះភាគ លួងលោម​ព្រះថេរៈយ៉ាង នេះហើយ តទៅដែល​ព្រះអង្គ​ផ្តើម​សំដែងធម៌ មានបរិវដ្តៈ ៣ ដល់ព្រះថេរៈនោះ ទើបទ្រង់ត្រាស់​ពាក្យ​ថា តំ កឹ មញ្ញសិ អស្សជិ រូបំ និច្ចំ វា អនិច្ចំ វាតិ ។ ម្នាលអស្សជិ អ្នកយល់​សេចក្តី​នោះដូច​ម្តេច រូប ទៀង ឬមិនទៀង ? ជាដើម ។ 

ក្រោយមក ពេល​ដែលព្រះអង្គទ្រង់សំដែង​អំពីធម៌ ដែលមានជាប្រចាំ (ខន្ធ​៥) ដល់​ព្រះថេរៈ ព្រះអស្សជិក៏បាន​សម្រេចជា​ព្រះអរហន្ត ក្នុងពេល​ចប់​ទេសនា​ អំពី​បរិវដ្តៈ ៣ (ទ្រង់ត្រាស់សួរធម៌វិលជុំវិញខន្ធ៥) ។ 

ដកស្រង់​ចេញ​ពី​សៀវភៅ ជំនួយ​សតិ​ភាគ៤ 
រៀប​រៀង​​ដោយ​ អគ្គ​បណ្ឌិត ធម្មាចារ្យ​ ប៊ុត-សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 25, Jul 2019 (8349 Read)
ចិត្ត​មួយ​ថ្លើម​មួយ
Public date : 11, Jul 2015 (15649 Read)
តើមនុស្សកើតមកពីណាមុនដំបូងបង្អស់?
Public date : 30, Jul 2019 (4030 Read)
ទីដេក ទីអង្គុយដ៏ស្ងាត់
Public date : 26, Jul 2019 (14639 Read)
ទ្រឹស្តី​កម្ម​ជា​ទ្រឹស្តី​ដែល​និយាយ​អំពី​ហេតុ​និង​ផល
Public date : 30, Jul 2019 (22225 Read)
នា​ទី​ស្វា​មី​ចំពោះ​ភរិ​យា​
Public date : 28, Jul 2019 (27390 Read)
ចំណុចគួរយល់ដឹងនិងប្រតិបតិ្ត
Public date : 28, Jul 2019 (8817 Read)
បទ​គួរ​យល់​ដឹង​ក្នុង​តួនាទី
Public date : 02, Nov 2019 (65296 Read)
លិចចុះក្នុងទុក្ខ
Public date : 28, Jul 2019 (60804 Read)
សេចក្តី​ស្រវឹង​ ៣
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).