Wednesday, 21 Apr B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 34,193
Today
Yesterday 145,877
This Month 4,738,325
Total ១៨៨,៥៧៤,៥៤០
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 30, Jul 2019 (5662 Read)

អារម្មណ​ប្បច្ច័យ​គឺជា​ជីវិត​ប្រចាំថ្ងៃ



 
អារម្មណ​ប្បច្ច័យគឺ​ជា​ជីវិត​ប្រចាំថ្ងៃ នៃ​ចិត្ត​ចេតសិក។

រូបកាយជា​ធាតុមិនដឹង មិន​គិត មិន​ពិចារណា មិនសោយ​អារម្មណ៍ មិនមែន​ជាសត្វ ប៉ុន្តែ​អា​ស្រ័យ​នឹងរូប​កាយ នេះ​មាន​ចិត្ត​​ចេត​សិក​​កើតឡើង​បន្តជាប់​ខណៈគ្នា មាន​របៀប​ត្រឹម​ត្រូវ​ជា ចិត្ត​​​និយាម គឺ​ទំនៀម​ទៀង​ទាត់​ ជាវិធីតាមច្បាប់​កំណត់​នៃការកើត តាមជាតិ តាមកិច្ច តាម​ស្ថាន ​តាម​​អារម្មណ៍ ៘

ចិត្តចេតសិកជា​ធម្មជាតិដឹង​នូវអារម្មណ៍ ដែលអារ​ម្មណ៍នោះ បាននាំឱ្យ​ចិត្តចេត​សិក​ហ្នឹង​ឯង​កើត​ឡើង ដោយ អារម្មណ​ប្បច្ច័យ ព្រោះចិត្ត​ចេតសិក មិនអាច​ដឹងអារម្មណ៍ ដទៃណា  ក្រៅ​អំពី​អារម្មណ៍ដែលនាំ​ឱ្យខ្លួន​ឯង​កើតឡើង ហ្នឹងទេ ។

បុគ្គលពិចារណានូវទាន​ដែលបាន​ឱ្យហើយក្តី ឬពិចារ​ណានូវកុសលដទៃៗទៀតក្តី ដោយចិត្ត​ជ្រះ​ថ្លា តាម​ពិត បុគ្គលអ្នក​ពិចារណា​នោះ ក៏គឺជា​មហា​កុសលចិត្ត ៨ដួង ចេត​សិក ៣៣ ហ្នឹង​ឯង ​មិន​មែនជា​គ្រហស្ថ ឬ បព្វជិត ឡើយ ។

ការពិចារណា​ចំពោះ​កុសល ដែលបានសន្សំទុកល្អ ហើយ ក្នុងកាលមុន បុគ្គលអ្នក​ពិចារណា​នោះ មាន​ចិត្ត ជ្រះថ្លាយ៉ាងណាៗ ប៉ុន្តែដែលថាបុគ្គលនោះក៏គឺ មហាកុសល ចិត្ត និង ចេត​សិក​ជាតួ​ពិចារណា កើតរលត់បន្តគ្នា ដោយ មានបុណ្យកុសល​ក្នុងកាលមុន​ជា​អារម្មណ​ប្បច្ច័យ​ ។

ទោះជាបុគ្គលអ្នក​ពិចារណា​ឈានក្តី បុគ្គលអ្នកពិចារណា​គោត្រភូវោទានៈក្តី បុគ្គល​អ្នក​ពិចារ​ណា​មគ្គក្តី មិន មានអ្វីក្រៅអំពីមហាកុសលចិត្តុប្បាទ ជាតួពិចារណាតែ ប៉ុណ្ណោះ ពិចារ​ណា​ហើយ​រលត់​ទៅ សូន្យទៅ ត្រូវចិត្តុប្បាទ ថ្មីៗកើតបន្ត  សុទ្ធតែជា  ធម្មាគឺពួកបរមត្ថធម៌  ជា​តំណ​នៃ សង្ខារធម៌សុទ្ធ រកសត្វក្នុងគំនរនៃសង្ខារធម៌ពុំមានឡើយ    នៅផ្ទះចិត្ត​ចេតសិក​ផ្សេង អាស្រ័យ​អារម្មណប្បច្ច័យ នៅឯផ្ទះ ចេញ​ទៅផ្សារ ចិត្ត​ចេត​សិកផ្សេង អាស្រ័យ​អារម្ម​ណ​ប្បច្ច័យ​នៅឯផ្សារ ឃើញ​រូបចិត្ត​ចេតសិកផ្សេង ឮ សំឡេង ចិត្តចេតសិកផ្សេង ធំក្លិន ដឹងរស ដឹង​ផោដ្ឋព្វៈ ចិត្ត ចេតសិកផ្សេង មិនមានតួខ្លួន តួសត្វបុគ្គល ជា  អ្នកដឹងអារម្មណ៍ឡើយ​ កាល​​ចិត្តចេតសិករលត់ អស់ពុំមានសល់ ដោយប្រការណា សេចក្តីដឹងខ្លួនថា អញ នៅក្នុង​រូប​ក្ខន្ធ​សុទ្ធនេះ ពុំមានទេ ។

ព្រះអរិយ​បុគ្គលពុំមានសេចក្តីត្រិះរិះថា ចិត្តចេតសិក ជាខ្លួន​អញ ហើយ​ក៏មិនបាន​ត្រិះរិះថា មាន​​ខ្លួន​អញផ្សេង អំពីចិត្តចេតសិកទៀតដែរ ។ ដោយឡែកអំពីរូបកាយ ក្នុងជីវិតប្រចាំថ្ងៃ មិន​មាន អ្វីក្រៅអំពីការប្រព្រឹត្តិទៅនៃចិត្តចេត​សិកដែលជាតួដឹងអារម្មណ៍ឡើយ ។

ចិត្តចេតសិក មិនមានអ្វីជារបស់ខ្លួនសោះ កាលដែល កើតឡើងហើយ​ការពារ​តែខ្លួនឯង​មិន​បាន​ផង តាមពិត  ចិត្តចេតសិក រូប គឺគ្រាន់​តែជាផល​នៃបច្ច័យតែប៉ុណ្ណោះ ។

ការសិក្សាអំពី​អារម្មណប្បច្ច័យ មានប្រយោជន៍ធំ ធេងដល់ការយល់អំពីជីវិតពិត និង មាន​ប្រយោ​ជន៍យ៉ាង សំខាន់ គឺជំនួយដល់ការចំរើនសតិប្បដ្ឋាន ។

បុគ្គលដែលមិនបាន​អប់រំចិត្តក្នុងធម៌របស់ព្រះអរិយៈ មិនបាន​ហ្វឹកហាត់​ចិត្តក្នុងធម៌​របស់​សប្បុរស រមែងមិនបាន ឃ្លាតឆ្ងាយ​អំពីបញ្ចក្ខន្ធឡើយ ជាប់ដោយចំណងគឺ សេចក្តី ប្រកាន់ថា បញ្ចក្ខន្ធ​ជាខ្លួនអញ ។

បុគ្គលដែលប្រកាន់​មាំនូវបញ្ចក្ខន្ធ រមែងនិយមចូល ចិត្តធ្វើ​ការងារមិនជាប្រយោជន៍ ដោយ​សំគាល់​​ថា មានខ្លឹម សារក្នុងជីវិតរបស់ខ្លួន គឺដោយច្រើននិយមការងារដែល សប្បាយ​រីក​រាយ​ភ្លើតភ្លើន ជួបជុំគ្នានិយាយសើចលេង ៘ ហើយក៏និយមចូលចិត្តណាស់ដែរ ក្នុងការ​និយាយ​ រឿងប្លែកៗរបស់អ្នកដទៃ    សូម្បីកំហុសបន្តិចបន្តួចរបស់គេ ក៏ខំចាំទុកមិនភ្លេច សំរាប់​និយាយនៅពេលជួបអ្នកនេះ អ្នក នោះ ព្រោះគិតថា បើបាននិយាយ​អំពីរឿង​អាក្រក់​របស់​គេ ច្រើននាក់ទៅ ធ្វើឱ្យខ្លួនឯងបានប្រសើរឡើង ដូច្នេះហើយ ទើបបានជាពោលថា ខ្ញុំ​មិន​អញ្ចឹងទេ ។

ម៉្យាងទៀត អ្នកប្រកាន់មាំចំពោះបញ្ចក្ខន្ធ និយម បង្ករឿងឈ្លោះ ចូលចិត្ត​ស្តីបន្ទោស​ឱ្យអ្នក​ដទៃ ហើយឆ្ងាញ់ ក្នុងការនិយាយពាក្យបញ្ឈឺចិត្តឱ្យគេណាស់ ព្រោះថាបើអ្នក ដទៃណា ដែល​ខ្លួនឯងបានអន់ចិត្តជាមួយនោះ អ្នកដទៃ នោះគេបានសុខសប្បាយ ខ្លួនឯង​ ឯណេះ​ទៅជា​បាយ​មិន ឆ្ងាញ់ មេ្ល៉ាះ​ហើយនឹករករឿងរករ៉ាវយ៉ាងនេះ​យ៉ាងនោះ ដែលជាការឥតប្រយោជន៍ យ៉ាងហោច​ណាស់ ក៏បាននិយាយ​ពាក្យស៊កសៀតឱ្យគេខ្លះដែរ ទើបខ្លួនឯងគិតថា បានសុខ ចិត្ត ។

សត្វលោកដោយ​ច្រើន តែងតែអន់ចិត្ត ដោយគិតថា អ្នកនេះ អ្នកនោះ បំភ្លេចខ្លួនចោល ទាំង​ដែលខ្លួន​ឯងធ្លាប់ បានជួយទំនុកបំរុង   ឬធ្លាប់បានផ្តល់ឱ្យនូវអ្វីៗទោះតិចទោះ ច្រើនក្តី ក៏ក្នុង​គំនិតគិតថា គេនោះ​បានជំពាក់ខ្លួនឯងទៅ ហើយ ដូច្នេះគេមិនសមបំភ្លេចខ្លួនឡើយ ។

តាមពិតមនុស្ស​លោក គួរតែខិតខំកសាងខ្លួន រៀន សូត្រការងារល្អៗអំពីអ្នកដទៃ ព្រោះថា ការ​កើត​មកជា មនុស្ស គឺកើតមកដើម្បីប្រយោជន៍ គួរជ្រះថ្លាក្នុងការ បំពេញសេចក្តី​ល្អឱ្យ​បាន​ច្រើន​​ឡើងៗ ព្រោះ កម្របានណាស់នូវឱកាសពេលវេលានៃការ យល់ដឹង​អំពី​គុណ​ប្រយោជន៍​នៃអំពើ​ល្អ ។

ពិតណាស់ ឱកាសពេលវេលា​នៃការបាន​យល់ បាន ដឹង អំពីប្រយោជន៍​របស់គុណធម៌​ទាំង​ពួង ហៅពេញសែន ក្រ ដូច្នេះបុគ្គលមិនគួរ​ប្រមាទក្នុងការបណ្តែត​បណ្តោយ ពេលវេលាឡើយ ។

ការចំណាយ​ពេលវេលា ប្រកែកតវ៉ា យកឈ្នះ យក ចាញ់ រក្សាទុក​នូវការ​ប្រកាន់អញ គឺអញ​មិន​ចាញ់ឯង អញ ស៊ីបាយអញ ប្រាក់ចាយ​កំលាំង​របស់អញ  យកការឈ្លោះស្តី ថា ធ្វើជា​​អាជ្ញា​របស់ខ្លួន យកមានៈលើកធ្វើជាទង់ឱ្យខ្ពស់ នេះហើយ​ការរស់នៅ​ក្នុងគំនរ​ភ្នក់ភ្លើង និង ជាការបាត់បង់ របស់ដ៏មានតំលៃ ហើយបានមកវិញនូវរបស់ដែលមាន ទោស ប្រៀប​ដូច​បុគ្គល​ចំណាយដុំមាស ដុំពេជ្រ ទៅដូរយក ខ្ទួយ ក្អែប មកទុកក្នុងផ្ទះអញ្ចឹងដែរ ។    

ការចំណាយ​ពេលវេលា ដើម្បីបានសប្បាយ​នៅក្នុង កាមគុណ និង ចំណាយ​ពេលវេលា​ដើម្បី​និយាយ​គ្នាពីនេះ ពីនោះ ឥតប្រយោជន៍ ប្រៀបដូចជាការបណ្តេញមនុស្សល្អ ស្លូតត្រង់ ជា​មនុស្ស​​បានការចោល ហើយហៅយកនូវ​មនុស្សខូច មនុស្ស​អែប​អប បញ្ជោរ​លើក​​ជើង​​លើក​ដៃ ឱ្យ​​មក នៅជាមួយធ្វើការងារក្នុងផ្ទះ អញ្ចឹងដែរ ។

ការសង្រួមកាយ-វាចា-ចិត្ត ពិតជាមិនងាយសង្រួម​បានមែនក៏ដោយ ប៉ុន្តែគុណធម៌គឺ សេចក្តី​ព្យា​យាម ព្រោះ សេចក្តីសង្វេគជាបទដ្ឋាន បានរុញច្រានឱ្យបុគ្គលឃ្លាតចេញ អំពីបាប​កម្ម​បន្តិច​ម្តងៗ បានទៅជាអ្នកសង្រួមដ៏ប្រពៃ យប់ ថ្ងៃប្រព្រឹត្តទៅដោយសេចក្តីមិនប្រមាទ ។

បុគ្គលអ្នកសង្រួម មានចិត្តស្ថិតនៅក្រោមម្លប់ព្រះ ធម៌ដ៏ត្រជាក់ មិនខឹងក្រោធ ឬអាក់អន់​ចិត្ត​ចំពោះ​អ្នក​ណាៗ ព្រោះតែការមិនជំពាក់ចិត្តនៅក្នុងលោក ។

បុគ្គលអ្នកសង្រួមមានមេត្តាចំពោះសព្វសត្វនានា ព្រោះឃើញ​សព្វសត្វ​ទាំងអស់​ប្រាថ្នា​សេចក្តី​សុខ មានករុ​ណា ព្រោះឃើញសត្វលោកកំពុងតែប្រឹងរត់គេចចេញអំពី សេចក្តីទុក្ខ ទាំង​ដែល​មិន​​បាន​ដឹង​ផ្លូវ ដើម្បីរត់ឱ្យបានរួចផុត ចាកអំពីទុក្ខនោះផង ។

បុគ្គលអ្នកសង្រួម មានវាចាពិរោះ និយាយទៅរក អ្នកដទៃដោយទឹកចិត្តមានមេត្តា មានករុណា ពាក្យ​សំដី​ជា ផ្កា ជាទឹកឃ្មុំ ពាក្យសំដីមានប្រយោជន៍ ផ្អែមស្រទន់ ធ្វើឱ្យ អ្នកស្តាប់ស្ងប់ចិត្ត មាន​ស្មារតី ។

បុគ្គលអ្នកសង្រួម មិនមានបំណងឱ្យអ្នកណាម្នាក់ មានសេចក្តីទុក្ខឡើយ ទោះជា​បុគ្គល​នោះ​បាន​ធ្វើអំពើមិន ជាប្រយោជន៍មកលើលោកយ៉ាងណាក៏ដោយ លោកអ្នក សង្រួមតែង​តែឱ្យ​អភ័យ​ជានិច្ចជាកាល ។

បុគ្គលអ្នក​សង្រួម មានចិត្តរួចផុតចាក​ការប្រកាន់មាំ ការជាប់ជំពាក់មាំ សុខចិត្ត​ប្រគល់​ឧបា​ទាន​ក្ខន្ធ ៥ ឱ្យម្ចាស់ គេនៅក្នុងលោកនេះ ដោយអាស្រ័យព្រហ្មយានដ៏ប្រសើរ បានកើត​ឡើង​នៅក្នុង​អត្តភាពរបស់លោក ព្រហ្មយានដ៏ ប្រសើរនោះ បាននាំលោក​ចេញ​ចាក​ឱ្យឃ្លាត​ឆ្ងាយ​អំពី ត្រើយ​អាយ កាត់សមុទ្រតណ្ហា ទៅកាន់ត្រើយនាយ ដែល ជាត្រើយបរមសុខ ។

បុគ្គលអ្នក​សង្រួម មិនធ្វើ​នូវអំពើអ្វីៗដែលមាន លក្ខណៈជាប់​នៅក្នុងលោកនេះឡើយ ព្រោះ​លោក​បាន កំណត់ដឹងហើយ​នូវលោក​នេះ និង បរលោក ដោយបញ្ញា ដ៏ប្រពៃ ។

កាយនេះ កើតឡើងដោយអាស្រ័យ សមុដ្ឋានផ្សេងៗ មានការចំរើនធំ​ធាត់ដោយចំណី​អាហារ ប៉ុន្តែទោះ​ជាធាត់​ស្គមយ៉ាង ណា ក៏ត្រឹមតែជាមហាភូតរូប ៤ គឺ ដី ទឹក ភ្លើង ខ្យល់ និងឧបា​ទាយ​រូប​ផ្សេងៗ ទៀតប៉ុណ្ណោះ ពុំមែនជាសត្វបុគ្គលតួខ្លួន ឡើយ ឯចំណែក​វិញ្ញាណ​របស់​សត្វ​លោក ​បានអាស្រ័យនឹងរូបកាយនេះ ព្រោះមាន វត្ថុរូបជាទីអាស្រ័យ និងព្រោះដោយអារម្ម ណ​ប្បច្ច័យ ទើបមានវិញ្ញាណកើតឡើង បន្តគ្នាពុំមានវិញ្ញាណណាមួយជាសត្វ ឡើយ ។ 

ការសិក្សាអំពីអារម្មណ៍របស់ចិត្ត និង ចេតសិក នាំ ឱ្យបានយល់អំពីការ​កើតរលត់​នៃចិត្ត​ចេតសិក និង នាំឱ្យ បានយល់អំពីអារម្មណ៍របស់សតិប្បដ្ឋាន ៤ ព្រមទាំងនាំឱ្យ មានការ​ចំរើន​សតិប្បដ្ឋាន​-វិបស្សនា បានជាប្រក្រតីធម្មតា ក្នុងការបានដល់ទីពឹងពិតប្រាកដទៀតផង ។

ដកស្រង់ចេញពី "សៀវភៅជំនួយសតិភាគ៤"
រៀប​រៀង​ដោយ​ អគ្គ​បណ្ឌិត ធម្មា​ចារ្យ ប៊ុត-​សាវង្ស​


ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 21, Aug 2019 (12933 Read)
ព្រះគាថាអធិមុត្តត្ថេរ
Public date : 30, Jul 2019 (33840 Read)
មិនប្រព្រឹត្តខុសក្នុងកាម
Public date : 25, Jul 2019 (13572 Read)
ពុទ្ធជ័យមង្គល
Public date : 30, Jul 2019 (7235 Read)
នៅព្រៃតែ​មិន​ស្ងាត់​ចាក​កាម
Public date : 28, Jul 2019 (8768 Read)
អំពី​ការងារ​ចាយ​វាយ​ទ្រព្យ​សម្បត្តិ
Public date : 26, Jul 2019 (11441 Read)
គុណ​នៃ​សេច​ក្តី​លំបាក​
Public date : 30, Jul 2019 (18177 Read)
ជីវិត​និង​ឧបសគ្គ
Public date : 31, Jul 2019 (54890 Read)
បួសលាលោកិយសិរីថ្កើងថ្កាន
Public date : 26, Jul 2019 (15257 Read)
អ្នក​មាន​ប្រា​ជ្ញានិង​មាន​វាសនា​ អាច​រក​ទ្រព្យ​បាន​ងាយ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).