Sunday, 11 Apr B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 136,025
Today
Yesterday 176,887
This Month 3,147,705
Total ១៨៦,៩៨៣,៩២០
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 30, Jul 2019 (35347 Read)

ជីវិត​មាន់ជល់



Audio
 
ជីវិត​មាន់ជល់

គេ​សង្កេត​ឃើញ​ថា ពេល​មាន់​ជល់​គ្នា តែង​មាន​ចាញ់​នឹង​ឈ្នះ បើ​ជល់តិច​របួសក៏តិច បើជល់​ខ្លាំង​របួស​ក៏​ខ្លាំង ហើយ​សម្រាប់​អ្នក​ចាញ់ អាច​អស់​ជីវិត​ក៏​សឹង​មាន ឯ​អ្នក​ឈ្នះ​ឯ​ណោះ​វិញ ក៏​មិន​ខាន​ពី​ការ​ត្រូវ​របួស​ឡើយ ទាំង​សង​ខាង​គ្មាន​បាន​ទទួល​អ្វី ក្រៅ​ពី​ការ​ឈឺ​ចាប់​នោះ​ឡើយ ឯ​ផល​ប្រយោជន៍​ត្រូវ​ធ្លាក់​ទៅ​លើ​ម្ចាស់​ទាំង​អស់។

យ៉ាង​ណា​មិញ សត្វ​លោក​ទាំង​អស់ មិន​ចំពោះ​តែ​មាន់​ទេ សូម្បី​មនុស្ស បើ​គិត​តែ​ប្រទូសរ៉ាយ ប្រកួតប្រជែង​ចង់​យក​ឈ្នះ​ដល់​អ្នក​ដទៃ​ដោយ​គំនិត​អាក្រក់​ផ្សេងៗ ហើយ​ក៏​បៀតបៀន​គ្នា​ទៅ តើ​មាន​ចំណុច​ណា​ដែល​គ្រាន់​បើ​ជាងមាន់​នោះ?

សេចក្ដី​ពិត គ្មាន​បាន​ទទួល​អ្វី​ក្រៅអំពី​ពៀរវេរា​និង​ការ​ឈឺ​ចាប់​ឡើយ ព្រោះគ្រប់​គ្នា​សុទ្ធ​តែ​ជាប់​នៅ​ក្នុង​ទ្រុង​មច្ចុរាជ សម​ដូច​ដែល​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​ទុក​ក្នុង​គម្ពីរ​ខុទ្ទកនិកាយ ធម្មបទគាថា ថា

ជយំ វេរំ បសវតិ ទុក្ខំ សេតិ បរាជិតោ
ឧបសន្តោ សុខំ សេតិ ហិត្វា ជយបរាជយំ។
បុគ្គល​អ្នក​ឈ្នះ តែង​រង​នូវ​ពៀរ បុគ្គល​អ្នកចាញ់ តែង​ដេក​ជាទុក្ខ ចំណែក​បុគ្គល​លះ​បង់ នូវ​ការ​ឈ្នះ​និង​ការ​ចាញ់​ចេញ​ហើយ ជា​អ្នក​ស្ងប់​រម្ងាប់ ទើប​ដេក​ជា​សុខ។

ការ​ចងពៀរវេរា​នឹង​គ្នា គឺ​ប្រសូត​ចេញ​ពី ឥស្សា ( សេចក្ដីច្រណែន ) និង​មច្ឆរិយៈ ( សេចក្ដី​កំណាញ់ ) ។ ការ​បាន​សិក្សា​អំពី​ដំណើរ​ជីវិត​ហើយ ក៏​ឃើញ​បាន​ថា​ក្នុង​លោក​នេះ មិន​មាន​អ្នក​ណា​ម្នាក់​គួរ​ឲ្យ​យើង​ច្រណែន​នោះ​ឡើយ ព្រោះ​ក្នុង​អ្នក​ដទៃ​នោះ ក៏​មាន​សេចក្ដី​ទុក្ខ​ហើយ​ចង់​បាន​តែ​សេចក្ដី​សុខ​ដូច​ជា​យើង​ដែរ។

កាល​បើ​យើង​ច្រណែន​នឹង​អ្នក​ដទៃ ឈ្មោះ​ថា​យើង​ចង់​បាន​សេចក្ដី​សុខ​ពី​អ្នក​ដទៃ ចុះ​បើ​អ្នក​ដទៃ​នោះ​មិន​មានសេចក្ដី​សុខ​សម្រាប់​ខ្លួន​គាត់​ផ្ទាល់​ផង តើ​មាន​សេចក្ដី​សុខ​ ឯ​ណាសម្រាប់​ប្រគល់​ឲ្យ​យើង?

សូម​មនុស្ស​គ្រប់​គ្នា​មាន​ឈ្មោះ​ថា មនុស្ស​មនុស្សោ ឬ​ថា ជា​មនុស្ស​ទេវោ ដោយ​មាន​ធម៌ប្រចាំ​ចិត្ត​សន្ដាន​ សូម​កុំ​ធ្វើ​ជា​មនុស្ស​ខួរ​ក្បាល​មាន់។

ដកស្រង់​ចេញ​ពី​សៀវភៅ ដំណើរជីវិត
រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 15, May 2020 (20172 Read)
បញ្ហា​ខក​ចិត្ត
Public date : 29, Aug 2019 (33809 Read)
ធ្វើ​តែ​អំពើ​ល្អ!
Public date : 26, Jul 2019 (12348 Read)
ពិ​ចារណា​សីល​បា​រមី
Public date : 25, Jul 2019 (8717 Read)
ពិចារណា​ដល់​ភាព​សៅ​ហ្មង​នៃ​បុគ្គល​ក្រោធ
Public date : 29, Jul 2019 (8080 Read)
អនិសង្ឃ​អធិវាសនក្ខន្តី
Public date : 26, Jul 2019 (11819 Read)
ចំណោទ​ទិដ្ឋិ
Public date : 30, Jul 2019 (6191 Read)
ក្រោមម្លប់​សំពត់​កាសាវៈ
Public date : 29, Jul 2019 (7943 Read)
ឃើញ​ទឹក​ភ្នែកម៉ែ​ស្រក់​កូន​ស្លុត​ចិន្តា
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).