30
Friday, 29 Mar B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 161,835
Today
Yesterday 180,133
This Month 6,339,769
Total ៣៨៥,៦២៦,៤៦២
Reading Article
Public date : 30, Mar 2023 (69,988 Read)

រាជ​កុ​មារ​គ្មាន​បិតា



 
 
កាលពី​ព្រេង​នាយ មាន​ព្រះ​មហា​ក្សត្រ​មួយ​អង្គ​សោយ​រាជ្យ​នៅ​នគរ​ណា​រាណ​សី ទ្រង់​បា​ន​ចេញ​ទៅ​ប្រ​ពាត​ព្រៃ​មួយ ។ សោ​ភ័ណ​ភាព​ស្រស់​ឆើត​ឆាយ​នៃ​បុផ្ឆា​ជាតិ រុក្ខ​ជាតិ នឹង​ផ្លែ​ឈើ​ផ្សេង ៗ បាន​ធ្វើ​ឲ្យ​ទ្រង់​សព្វ​ព្រះ​ទ័យ​ជា​ខ្លាំង ។ សោយ​សេច​ក្តី​សោមនស្ស​រីក​រាយ​ជា​មួយ​នឹង​សោ​ភ័ណ​ភាព​ទាំង​នោះ ទ្រង់​ក៏បាន​យាង​កំ​សាន្ត​ចូល​ជ្រៅ​ទៅ ៗ ក្នុង​ទ្រូងព្រៃ ។ មិន​យូរ​ប៉ុន្មាន​ទ្រង់​ក៏បាន​បែក​ដាច់​ឆ្ងាយ​ពី​កង​សេ​នា​ទាំង​អស់ ហើយ​ក៏​បាន​ដឹង​ថា ទ្រង់​នៅ​តែ​មួយ​អង្គ​ឯង​នៅ​កណ្តាល​ទ្រូង​ព្រៃ​នោះ ។

រំ​ពេច​នោះ ទ្រង់​ក៏បាន​ឮសូរ​សម្លេង​ដ៏​សែន​ពិ​រោះ​របស់​ស្ត្រី​ក្មេង​ម្នាក់​ឯម្ខាង​ព្រៃ ។ នាង​កំ​ពុង​តែ​ច្រៀង​បណ្តើរ​រើស​អុស​បណ្តើរ ។ ដើម្បី​កុំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ដោយ​សារ​តែ​មួយ​អង្គ​ឯង​ក្នុង​ព្រៃ ទ្រង់​ក៏បាន​យាង​តាម​សម្លេង​​ដ៏​សែន​ពិ​រោះ​គួរ​ឲ្យ​ស្រឡាញ់​នោះ ។ នៅ​ពេល​ដែល​ទ្រង់​បាន​ទៅ​ដល់ជិត​អ្នក​ច្រៀង​ចម្រៀង​នោះ ព្រះ​អង្គ​បាន​ឃើញ​ថា នាង​ជា​ស្រី​ក្មេង​មាន​រូប​ស្រស់​យ៉ាង​សមរម្យ​ម្នាក់ ហើយ​រំពេច​នោះ​ទ្រង់​ក៏​បាន​កើត​ចាប់​ចិត្ត​​ប្រតិព័ទ្ធ​ស្រឡាញ់​លើ​រូប​នាង ។ ទាំង​ពីរ​អង្គារ​ក៏មាន​ភាព​ស្និទ្ធ​ស្នាល​រវាង​គ្នា​នឹង​គ្នា​ជា​ខ្លាំង, ហើយ​ទី​បំ​ផុត​​ព្រះ​មហា​ក្សត្រ​ក៏​បាន​ក្លាយជា​ព្រះ​ស្វាមី​របស់​កូន​ស្ត្រី​អ្នក​រើស​អុស​នោះ​ទៅ ។

បន្ទាប់​មក ព្រះ​អង្គ​ក៏​បាន​រៀប​រាប់​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ទ្រង់​វង្វេង​នៅ​ក្នុង​ព្រៃ​ ហើយ​ទ្រង់​ក៏បាន​ធ្វើ​ឲ្យ​នាង​ជឿ​ជាក់​ថា​ទ្រង់​ពិត​ជា​ព្រះ​មហា​ក្សត្រ​នៃ​នគរ​ពារាណសី ។ នាង​បាន​បង្ហាញ​ផ្លូវ​សម្រាប់​វិល​ត្រឡប់​ទៅ​រក​មហា​ប្រា​សាទ​របស់​ទ្រង់​វិញ ។ ព្រះ​មហា​ក្សតករ​ទ្រង់​ក៏បាន​ប្រ​ទាន​ចិញ្ចៀន​ត្រា​ដ៏​មាន​តម្លៃ​មួយ​វង់​ដល់​នាង ដោយ​​មាន​ព្រះ​បន្ទូល​ថាៈ ប្រ​សិន​បើ​នាង​សំ​រាល​បាន​កូន​ស្រី ចូរ​នាង​លក់​ចិញ្ចៀន​នេះ ហើយ​យក​លុយ​មក​ចិញ្ចឹម​​រក្សា​កូនស្រី​ឲ្យ​បាន​ល្អ ។ ប្រ​សិនបើ​កូន​នោះ​ជា​កូន​ប្រុស​ទៅ​វិញ ចូរ​នាង​នាំ​កូន​នោះ​ទៅ​ឲ្យ​យើង ដោយ​​យក​ចិញ្ចៀន​នេះ​ទៅ​ជាមួយ​ផង​ជា​ការ​សម្គាល់ ។ មា​ន​ព្រះ​បន្ទូល​រួច​ហើយ ទ្រង់​ក៏​បាន​ចេញ​ដំ​ណើរ​ឆ្ពោះ​ទៅ​រក​នគរ​ពារា​ណ​សី​វិញ ។

ដល់​ពេល​គ្រប់​ខែ ស្ត្រី​អ្នក​រើស​អុស​នោះ​សម្រាល​បាន​កូន​ប្រុស​ម្នាក់ ។ ដោយ​សារ​តែ​ជាស្ត្រី​មាន​ការ​អៀន​ខ្មាស រស់​នៅ​ម្នាក់​ឯង នាង​មាន​ការ​ភ័យ​ខ្លាច​នឹង​នាំ​កូន​ទៅ​កាន់​ព្រះ​រាជ​វាំង​ដ៏​ស្រស់​សង្ហា​នៃ​នគរ​ពា​រាណសី ប៉ុន្តែនាង​ក៏បាន​ថែរក្សា​ទុក​ចិញ្ចៀន​ត្រា​ដែល​ព្រះ​មហា​ក្សត្រ​ទ្រង់​បាន​ប្រ​ទាន​ឲ្យ ។

ពីរ​ឆ្នាំ​ក្រោយ​មក ទារក​នោះ​ក៏បាន​ក្លាយ​ជា​ក្មេង​ប្រុស​តូវ​ម្នាក់ ។ នៅ​ពេល​ដែល​កុមារ​ប្រ​ឡែង​លេង​ជាមួយ​ក្មេង​ដទៃ​ទៀត​នៅ​ក្នង​ភូមិ ក្មេង​ទាំង​នោះ​តែង​តែ​បង្អាប់​ និង​ធ្វើ​បាប​កុមារ​ជា​និច្ច ហើយ​ជួន​កាល​បាន​វាយ​តប់​ជាមួយ​គេ​ទៀត​ផង ។ ព្រោះ​តែ​ម្តាយ​គេ​មាន​កូន​ឥត​ខាន់​ស្លា បាន​ជា​ធ្វើ​ឲ្យ​ក្មេង​ទាំងនោះ​ឆា​ឆៅ​ធ្វើ​បាប​ដល់​គេ ។ ក្មេង​ទាំង​នោះ តែង​តែ​ស្រែក​ជេរ​គេ​ថា៖ អា​កូន​អត់​ឪ ! អា​កូន​អត់​ឪ !

ពិត​ណាស់ ហេតុ​ការណ៍​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​កុមារ​តូចមាន​ក្តី​អា​ម៉ាស និង​ឈឺ​ចាប់​តូច​ចិត្ត​ជា​ខ្លាំង ។ ជា​ញឹក​ញាប់​ណាស់ ដែល​គេ​តែ​តែ​រត់​ទៅ​ផ្ទះ​យំ​ស្រែក​រក​ម្តាយ ។ ថ្ងៃ​មួយ​កុ​មារ​បាន​និ​យាយ​ប្រាប់​ម្តាយ​គេ​ពី​មូល​ហេតុ​ដែល​ក្មេង​ទាំង​នោះ​ជេរ​ប្រ​មាទ​គេ​ថា៖ អា​កូន​អត់ឪ ! អាកូន​អត់​ឪ !

"ឈ្មោះ​កូន​មិន​មែន​ជា​អាកូន​អត់​ឪទេ" ។ ម្តាយ​ក៏​បាន​និយាយ​លួង​លោម​កូន ហើយ​ប្រាប់​បន្ត​ទៀត​ថា៖ "កុំ​មាន​ក្តី​អា​ម៉ាស​កូន​ប្រុស, កូន​មិន​មែន​ជា​ក្មេងធម្ម​តា​ទេ, ឪពុក​កូន​ជា​ព្រះ​មហា​ក្សត្រ​មួយ​ព្រះ​អង្គ​សោយ​រាជ្យ​ គ្រប់​គ្រង​នៅ​នគរ​ពារា​ណសី ! " ។

កុមារ​តូច​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ។ គេ​ក៏​បាន​សួរ​ម្តាយ​ថា ៖ តើ​ម្តាយ​មាន​អ្វី​ជា​ភស្តុ​តាង ? នាង​ជា​ម្តាយ​ក៏​បាន​រៀប​រាប់​ប្រាប់​កូន​អំពី​រឿង​ដែល​ព្រះ​មហា​ក្សត្រ​បាន​ឲ្យ​ចិញ្ចៀន​ត្រា និង​ថា​បើ​ទារក​ជា​កូន​ប្រុស នាង​គប្បី​នាំ​កូន​ប្រុស​នោះ​ទៅថ្វាយ​ព្រះ​អង្គ​នៅ​ឯ​នគរ​ពារាណសី ដោយ​នាំ​យក​ចិញ្ជៀន​នោះ​ទៅ​ជា​មួយ​ផង ដើម្បី​ធ្វើ​ជា​ភស្តុតាង ។ ដូច្នេះ​កុមារ​តូច​ក៏​និយាយ​ថា ៖ អញ្ចឹង​ យើង​នាំ​គ្នា​ទៅ​ម៉ែ!

ដោយ​ហេតុ​ការណ៍​ដែល​បាន​កើត​មាន​ដល់​កូន​ នាង​ជា​ម្តាយ​ក៏​យល់​ព្រម​ ហើយ​ថ្ងៃ​បន្ទាប់​មក​គេ​ក៏​នាំ​គ្នា​ចេញ​ដំ​ណើរ​ឆ្ពោះ​ទៅ​នគរ​ពារា​ណសី ។ នៅ​ពេល​គេទាំង​ពីរ​នាក់​បាន​ទៅ​ដល់​មហា​ប្រា​សាទ​របស់​ព្រះ​មហា​ក្សត្រ ឆ្មាំ​យាម​ទ្វារ​បាន​ទូល​ព្រះ​មហា​ក្សត្រ មាន​ស្ត្រី​អ្នក​រើស​អុស​ម្នាក់ និង​កូន​ប្រុស​របស់​នាង​ចង់​ចូល​មក​គាល់​ព្រះ​អង្គ ។ ហើយ​គេ​ទាំង​ពីរ​នាក់​ក៏​បាន​នាំ​គ្នា​ដើរ​ចូល​ទៅ​កាន់​រោង​ជំ​នុំ ដែល​មាន​នា​ម៉ឺន​សព្វ​មុខ​មន្ត្រី និង​ទីប្រឹក្សា​របស់​ព្រះ​មហា​ក្សត្រ​ជា​ច្រើន​នាក់​នៅ​ទី​នោះ ។ នាង​បាន​រំ​លឹក​ដល់​ព្រះ​មហា​ក្សត្រ​អំ​ពី​កាល​វេ​លា​ដែល​នាង និងព្រះអង្គ​នៅក្នុង​ព្រៃ​ជាមួយ​គ្នា ។ ហើយ​នៅ​ទី​បំ​ផុត នាង​បាន​ទូល​ថា ៖ ព្រះ​ករុណា​ជាម្ចាស់ នេះ​ជា​បុត្រ​របស់​ព្រះ​អង្គ​ហើយ​ក្រាប​ទូល ។

ព្រះ​មហា​ក្សត្រ​ទ្រង់​មាន​ក្តី​អាម៉ាស​ជា​ខ្លាំង​នៅ​ចំ​ពោះ​សុភាព​នារី និង​សុភាព​បុរស​ទាំង​អស់​ដែល​នៅ​ក្នុង​សាលា​ជំ​នុំ ។ បើ​ទោះ​ជចា​ទ្រង់​ដឹង​ថា​នាង​បាន​ទូល​នៅ​ពាក្យ​ពិត​ក៏​ដោយ ក៏​ព្រះ​អង្គ​បាន​មាន​បន្ទូល​ប្រ​កែក​ថា ៖ "វា​មិន​មែន​ជា​បុត្រា​យើង​ទេ ! " នាង​យុវ​តី​មា​តា​ដ៏​គួរ​ឲ្យ​ស្រឡាញ់​នោះ ក៏​បាន​បង្ហាញ​ចិញ្ចៀន​ត្រា​ជា​ភស្តុ​តាង ។ ដោយ​ក្តី​អាម៉ាស ទ្រង់បាន​ប្រ​កែក​ម្តង​ទៀត​ជា​មួយ​នឹង​សេចក្តី​ពិត ដោយ​មាន​បន្ទូល​ថា ៖ " នេះ​មិន​មែន​ជា​ព្រះ​ទម្រង់​យើង​ទេ ! "

ឮដូច្នេះ នាង​ក៏បាន​នឹង​គិត​ក្នុង​ចិត្ត​ម្នាក់​ឯង, " ខ្ញុំ​គ្មាន​សាក្សី និង​គ្មាន​ភស្តុតាង​នឹង​អាច​បញ្ជាក់​ថា ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​ជា​ពាក្យ​ពិត​បាន​ឡើយ ។ ខ្ញុំ​មាន​តែ​ជាការជឿ​ជាក់​ទៅ​លើ​ឥទ្ធិ​ពល​នៃ​សច្ច​ធម៌​តែមួយ​ប៉ុណ្ណោះ " ។ គិតឃើញ​យ៉ាង​នេះ​ហើយ នាង​ក៏​បាន​ក្រាប​ទូល​ដល់​ព្រះ​មហា​ក្សត្រ​ដោយ​សេចក្តី​ឆ្លាត​វៃ​ថា ៖
" ប្រ​សិន​បើ​ទូល​បង្គំ​លើក​បោះ​កូន​ប្រុស​នេះ​ទៅ​លើ​អា​កាស​ ហើយ​បើ​វា​ពិត​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ​មែន សូម​ឲ្យ​កូន​នេះ​នៅ​ហ្នឹង​ថ្កល់​មួយ​កន្លែង កុំ​ឲ្យ​វា​ធ្លាក់​មក​ដី​ឲ្យ​សោះ ។ តែ​បើ​វា​មិន​មែន​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ​ទេ សូម​ព្រះ​អង្គ​ទុក​ឲ្យ​កូន​នេះ​ធ្លាក់​មក​ដី​ស្លាប់​ទៅ​ចុះ ! "

រំ​ពេច​នោះ នាង​ក៏​បាន​ចាប់​ជើង​កុ​មារ​តូច​បោះ​ទៅ​លើ​អាកាស​ភ្លាម​តែ​ម្តង ។ ដោយ​សភា​វ​គតិ ព្រោះ​តែ​មាន​ឈាម​ជ័រ​ជា​ឪពុក​ម្នាក់ ទ្រង់​ក៏​ស្ទុះ​ហក់​ចេញ​ពី​ព្រះ​អាសនៈ ហើយ​ទ្រង់​ចាប់​បុត្រា​យ៉ាង​ថ្នាក់​ថ្នម​ជា​ទី​បំ​ផុត ដាក់​នៅ​ក្នុង​ព្រះ​ហត្ថា​ទាំង​សង្ខាង នៅ​គ្រា​ដែល​កុមារ​តូច​បាន​ធ្លាក់​ចំ​មក​ដី​វិញ ។ គ្រប់​ ៗ គ្នា​មាន​ក្តី​រំ​ភើប​ជា​ខ្លាំង ។ នៅ​លើ​ហត្ថា​ព្រះ​មហា​ក្សត្រ​ រាជ​កុមារ​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ថា៖ " ព្រះ​ករុណា​ជា​ម្ចាស់ ខ្ញុំ​ព្រះ​ករុណា​ជា​បុត្រា​របស់​ព្រះ​អង្គ​យ៉ាង​ប្រាកដ​ណាស់ ។ ព្រះ​អង្គ​អាច​ថែរក្សាប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​ម៉ឺន​នាក់​បាន ដែល​គេគ្មាន​ជាប់​សាច់​ឈាម​អ្វី​នឹង​ព្រះ​អង្គ​សោះ ។ ព្រះ​អង្គ​ចិញ្ចឹម​ដំ​រី សេះ និង​សត្វ​ដទៃ​ទៀត​ច្រើន​រាប់​មិន​អស់ ។ តែ​ព្រះ​អង្គ​មិន​ដែល​នឹក​នា​ថា​នឹង​ចិញ្ចឹម​រក្សា​បុត្រា​បង្កើត​របស់​ព្រះ​អង្គ​នៅ​ឡើយ​ទេ ។ ដូច្នេះ​សូម​ទ្រង់​ប្រោស​មេត្តា​ថែរក្សា​ទូល​បង្គំ​ និង​ម្តាយ​ទូល​បង្គំ​ផង​ចុះ ក្រាប​ទូល " ។

ដោយ​បាន​ឮ​ពាក្យ​ស័ព្ទ​ទាំង​នោះ មោទ​នភាព ឬ​ផាព​ក្រ​អឺត​ក្រ​ទម​របស់​ព្រះ​រាជា​ក៏​ត្រូវ​រលាយ​បាត់​អស់ ។ ហើយ​ទ្រង់​បាន​ដាក់​ព្រះ​កាយ​យ៉ាង​ទន់​ភ្លន់​ដោយ​សារ​សច្ច​ភាព​នៃ​សម្តី​ដ៏មាន​ឥទ្ធិពល​របស់​កុមារ​តូច ។ ដោយ​នៅកាន់​បី​កុមារ​តូច​ក្នុង​ព្រះ​ហស្ឋ​ទាំង​ពីរ ព្រះ​រាជា​ក៏​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ " បុត្រ​ជា​ទី​ស្រឡាញ់​របស់​បិ​តា បិ​តា​នឹង​បី​បាច់​ថែរក្សា​បុត្រ ។ " ដោយ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នឹង​ភាព​ដ៏​អស្ចារ្យ​នេះ មនុស្ស​ម្នា​ទាំង​អស់​នៅ​ក្នុង​រោង​ជំ​នុំ​បាន​បោះ​ដៃ​លា​ទៅ​រក​កុមារ​តូច​គ្រប់​ ៗ គ្នា ។ គេ​ទាំង​អស់​គ្នា​ក៏​បាន​សុំ​ឲ្យ​កុ​មារ​តូច​បាន​មក​​នៅ​ក្នុង​រង្វង់​ដៃ​របស់​ពួក​គេ​ផង​ដែរ ។ បី​បុត្រា​នៅ​លើ​ភ្លៅ​បណ្តើរ ព្រះ​រាជា​ទ្រង់​មាន​ព្រះ​រាជ​បន្ទូល​ប្រ​កាស​បណ្តើរ​ថា ៖ " បុត្រ​នេះ​នឹង​បាន​ឡើង​សោយ​រាជ្យ​ហើយ​ព្រះ​មាតា​របស់​ទ្រង់​នឹង​ឡើង​ជា​ព្រះអគ្គ​មហេសី​របស់​ព្រះ​អង្គ " ។

ហេតុ​ការណ៍​ទាំង​នេះ បាន​ធ្វើ​ឲ្យ​ព្រះ​មហា​ក្សត្រ​ និង​នា​ម៉ឺន​សព្វ​មុខ​មន្ត្រី​ទាំង​អស់​នៅ​ក្នុង​រោង​ជំ​នុំ​ បាន​យល់​ដឹង​យ៉ាង​ច្បាស់​ពី​អា​នុ​ភាព​នៃ​សច្ច​ធម៌ ។ ចាប់​តាំង​ពី​ពេលនោះ​មក នគរ​ពារាណ​សី​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​នគរមួយ​នៃ​សេចក្តី​សុចរិត​យុត្តិ​ធម៌ ។ នៅ​ពេល​ដែល​ព្រះ​រាជា​ទ្រង់​ចូល​ទី​វង្គត់​ទៅ ព្រះ​រាជា​កុ​មារ​ដែល​ធំ​ពេញ​រូប​រាង​ទៅ​ហើយ​នោះ​ក៏​ទ្រង់​បាន​ឡើង​សោយ​រាជ្យ​ ។ ដោយ​ទ្រង់​ចង់​បង្ហាញ​ឲ្យ​ប្រ​ជា​នុរាស្ត្រ​ទាំង​អស់​ដឹង​ថា មនុស្ស​ម្នាក់ ៗ សម​នឹង​មាន​ការ​គោរព​ មិន​ថា​គេ​មាន​កំ​ណើត​ ឬ​ត្រកូល​អ្វី​ឡើយ ។ ដូច្នេះ​ហើយ ទ្រង់​បាន​ឡើង​សោយ​រាជ្យ​ដោយ​បាន​ដាក់​ព្រះ​នាម​ថា​ជា "រាជ​កុមា​គ្មាន​បិតា" ។ ព្រះ​អង្គ​បាន​គ្រប់​គ្រង​ព្រះ​នគរ​ដោយ​ករុណា​ធម៌ និង​យុត្តិ​ធម៌​ជា​រៀង​តទៅ​ហោង ។   

ដំបូន្មាន៖ ពាក្យ​ពិត​តែង​តែមាន​អានុភាព​ជាង​ពាក្យ​មិន​ពិត ( ពាក្យ​ពិតមិន​ស្លាប់ សច្ចំ វេ អមតា វាចា )

ដកស្រង់ចេញពីសៀវភៅៈ  ព្រហ្ម​ចរិយេសនា
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 30, Mar 2023 (5,731 Read)
កុរុង្គទេវិវត្ថុ
Public date : 05, Jan 2023 (16,023 Read)
រឿងឥល្លិសសេដ្ឋី
Public date : 13, Mar 2023 (70,392 Read)
ចូឡកុណាលជាតក
Public date : 22, Dec 2022 (16,822 Read)
រឿងនាងថូនទាសី
Public date : 05, Jun 2022 (22,301 Read)
ចំណេះវិជ្ជាពិតប្រាកដ ជាឃ្លាំងនៃសិរីក្នុងលោក
Public date : 06, Nov 2020 (24,594 Read)
រឿង​នាង​កាញ្ចនទេវី
Public date : 03, Jun 2022 (15,776 Read)
រឿង​ទុគ្គត​ធីតា​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 2.22
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿