Friday, 14 May B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 155,581
Today
Yesterday 173,713
This Month 2,639,520
Total ១៩៣,១៩៤,៨៣៧
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 15, May 2020 (27226 Read)

ហេតុ​ដែល​នាំ​ឲ្យ​សុបិន



 
ហេតុ​ដែល​នាំ​ឲ្យ​សុបិន

ពេល​ដែល​ដេក​លក់​​មិន​​ស៊ប់​យើង​ក៏​មាន​ការយល់សប្ដិ ជួន​កាល​ការយល់សប្ដិ​ហ្នឹង​​​ច្បាស់ ជួន​កាល​មិន​​ច្បាស់ ។ ការយល់សប្ដិ​ជា​ការឃើញ​តាម​មនោទ្វារ មិន​ឃើញ​តាម​បញ្ចទ្វារ​ណា​មួយ​ដូច​ជា​ភ្នែក​​ត្រចៀក​​​ទេ ហើយ​​​​​ក៏​មាន​ផល​ខ្លះ​ដែរ មិន​​​ឥត​ផល​ទាំងអស់​ទេ បើ​យល់សប្ដិ​ក្នុង​រឿង​បុណ្យ ក៏​បាន​បុណ្យ​ខ្លះ បើ​យល់​សប្ដិ​ក្នុង​រឿង​បាប ក៏​បាន​បាបខ្លះ​ដែរ គ្រាន់តែ​​មិន​ច្រើន ។ ​

ហេតុ​ដែល​នាំ​ឲ្យ​យល់សប្ដិ​នោះ​មាន​៤​យ៉ាង 
១- ធាតុ​កម្រើក (គ្រុន​ក្ដៅ​ក៏​នាំ​ឲ្យ​យល់សប្ដិ, ហូប​អាហារ​ខុស ឈឺ​ពោះ​​​ក៏​យល់​សប្ដិ​ថា​ឈឺពោះ​ជា​ដើម)
២- អ្វី​ដែល​យើង​ធ្លាប់​ឃើញ ធ្លាប់​គិត ធ្លាប់​ឮ​គេ​ដំណាល (ធ្លាប់​នៅ​ស្រែ យល់សប្ដិ​ឃើញ​នៅ​ស្រែ​មែន​, ធ្លាប់​ឮ​គេ​ដំណាល​អំពី​រឿង​អ្វី​មួយ ក៏​យល់សប្ដិ​ឃើញ​​រឿង​នោះ​​ជា​ដើម)
៣- ទេវតា​បណ្ដាល​ប្រាប់ (ប្រាប់​ឲ្យ​ធ្វើ​យ៉ាង​នេះ​សុខ​សប្បាយ ធ្វើ​យ៉ាង​នោះ​មិន​សុខ​ជា​ដើម)
៤- កម្ម​មក​បណ្ដាល (​កម្ម​ដែល​ធ្លាប់​ធ្វើ ឬ​កម្ម​​ដែល​ធ្លាប់​សន្សំ​ពី​ជាតិ​កន្លង​មក​ហើយ បើ​ធ្វើ​រឿង​អាក្រក់​ច្រើន ក៏​យល់សប្ដិ​ឃើញ​រឿង​អាក្រក់)

ហេតុ​ទី​មួយ​​ និង​ទី​ពីរ​មិន​សូវ​ជា​ពិត​ទេ ។ ហេតុ​ទី​៣ មាន​ពិត​ខ្លះ​មិន​ពិត​ខ្លះ​ទៅ​តាម​ទេវតា​ល្អ ទេវតា​អាក្រក់​ដែល​មក​ប្រាប់ ។ ហេតុ​ទី​៤​​ដែល​បណ្ដាល​មក​ពី​កម្ម​ទើប​ពិត ប៉ុន្តែ​ពិត​តែ​សាច់​រឿង​ទេ បើ​ឲ្យ​ឃើញ​ដូច​ក្នុង​យល់សប្ដិ​ហ្នឹង​មិន​ពិត​ទេ គ្រាន់តែ​ផល​ឆ្លុះ​បញ្ចាំង​ទៅ​ខាង​ហ្នឹង ។

​អ្នក​ដែល​យល់សប្ដិ​មាន​បុថុជ្ជន (យល់សប្ដិ​ច្រើន) និង​បុគ្គល​ដែល​​​​ជា​អាណាគា​ចុះ​មក (យល់សប្ដិ​តិច) ចំពោះ​ព្រះ​អរហន្ត​​អត់​មាន​យល់សប្ដិ​ទេ ។ បុគ្គល​ដែល​ជា​បុថុជ្ជន​យល់សប្ដិ​ច្រើន​ព្រោះ​នៅ​មាន​កិលេស​ច្រើន គឺ​នៅ​មានសញ្ញាវិបល្លាស, ចិត្ត​វិបល្លាស, ទិដ្ឋវិបល្លាស ។

ការលើក​ឡើង​មក​នេះ គ្រាន់តែ​​ឲ្យ​ឃើញ​អំពី​ហេតុ​ដែល​នាំ​ឲ្យ​យល់សប្ដិ​ដែល​​វា​​​ពិត​ខ្លះ ​មិន​​ពិត​ខ្លះ មិន​មែន​ថា​ពិត​ទាំងអស់ ឬ​មិន​ពិត​ទាំង​អស់​ទេ ។

ប្រភព
ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 07, May 2020 (30682 Read)
ការវង្វេងរបស់ចិត្ត
Public date : 30, Jul 2019 (6835 Read)
សុជីវធម៌ (របៀបទទួលភ្ញៀវ)
Public date : 29, Jul 2019 (16200 Read)
មុតិតាចិត្ត
Public date : 05, Sep 2019 (49970 Read)
សុទត្តសូត្រ
Public date : 30, Jul 2019 (8048 Read)
ត្រូវចេះរស់​ជាមួយ​នឹងជីវិតបច្ចុប្បន្ន
Public date : 07, Nov 2012 (11850 Read)
សៀវ​ភៅ ​ព្រះ​ថេរីគាថា​ (ភាគ​ទី១)
Public date : 22, Feb 2020 (6866 Read)
ទិដ្ឋធម្មិកត្ថ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).