10
Monday, 25 Jan B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 75,359
Today
Yesterday 159,175
This Month 4,662,447
Total ១៦៨,៤០៩,៤៦១
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 28, Jul 2019 (34362 Read)

បុណ្យបច្ច័យបួន



 
ពាក្យថា (បច្ច័យ) សំដៅ​ដល់ “គ្រឿង​សម្រាប់​អាស្រ័យ​របស់​បព្វជិត” ។អ្វី​ទៅ​ដែល​ហៅ​ថា (បច្ច័យ) គ្រឿង​អាស្រ័យ​របស់​បព្វជិត​? បើ​ជា​ទូទៅហៅ​​ថា អាមិស ។ អាមិស ជាវត្ថុ សម្ភារៈ ឧបភោគ បរិភោគ ប្រើ​ប្រាស់​បម្រើ​សុខភាព ជួយ​ជា​កម្លាំង បម្រើ​តម្រូវ​ការ សេចក្ដី​ប្រាថ្នា​ចង់​បាន​របស់​នុស្ស​ទូទៅ ។

តាម​ន័យ​នេះ អាមិស បាន​ដល់​វត្ថុ​គ្រប់​យ៉ាង សម្រាប់​ទំនុក​បម្រុង ឧបត្ថម្ភ​ជីវិត​មនុស្ស​ឲ​រស់​​នៅ​បាន​សុខ​ស្រួល ឈាន​ទៅ​រុង​រឿង​ថ្លៃថ្លា ។ ដូច​ជា​សំពត់​ខោអាវ សំលៀក​បំពាក់​សម្រាប់​បិទ​បាំង កែ​លំអរ​រាងកាយ អាហារ​ភោជន គ្រប់​ប្រភេទ​សម្រាប់​ហូប​ពិសា សម្ភារៈ ភស្តុភា បណ្ណាការ ទ្រព្យ​សម្បត្តិ​សម្រាប់​សំរួល​ការ​ដេក​ដើរ​ អង្គុយ សម្រាក​ស្នាក់​អាស្រ័យ​និង​ថ្នាំ​កែ​រោគ​គ្រប់​មុខ ។ ជា​រួម អ្វី ៗ ជា​វត្ថុ សម្ភារៈ របស់​របរ ប្រដាប់​ប្រដា​គ្រឿង​បរិភោគ ប្រើ​ប្រាស់​របស់​មនុស្ស សម្រាប់​ជួយ​ផ្ដល់​​ការ​សុខ​ស្រួល​ឲ​កើត​ជា​ផល​ប្រយោជន៍ ផ្គត់​ផ្គង​ជីវិត ប្រមូល​ផ្ដុំ​វត្ថុ​រួម​ទាំង​អស់​នោះ លោកហៅ​ជា ពាក្យ​បច្ចេកទេស​តែ​មួយ​ថា អាមិស ។អាមិស ជា​វត្ថុ​ជួយ​មនុស្ស​ឲ​រស់​នៅ​បាន​ស្រួល ជួយ​ផ្ដល់​ផល​ប្រយោជន៍​ឲ​មនុស្ស​មាន​អានុ​ភាព​ មាន​អានិសង្ស​ច្រើន​សម្រាប់​ការ​រស់​នៅ ។ព្រះ​ពុទ្ធសាសនា ព្រះពុទ្ធ​អង្គ​ទ្រង់​ឆ្វេង​យល់​ច្បាស់​នូវ​ផល​ប្រយោជន៍​នៃ​អាមិស​ទើប​ទ្រង់​​អនុញាត​ឲ​បព្វជិត​បរិភោគ ប្រើប្រាស់​អាមិស តាម​ការ​គួរ ។ ក្រៅ​ពីបង្សុកុលចីវរ ដើរ​បិណ្ឌបាត ដេក​នៅ​ក្រោម​ដើម​ឈើ ផឹក​ថ្នាំ​មូត​ភេសជ្ជៈ ព្រះអង្គ​អនុញាតឲ​ប្រើ អតិរេកលាភ បាន ដើម្បី​ជួយ​​សម្រួល​ជីវភាព​ភិក្ខ​សង្ឃឲ​ប្រព្រឹត្ត​ទៅ​បាន​ស្រួល។ តែ​ព្រះអង្គ​មិន​ទ្រង់​ហៅថា អាមិស ទេ ទ្រង់​ហៅ​ថា “បច្ច័យ” ។ ព្រោះ​បច្ច័យ​ជា​គ្រឿង​បន្ត​ជីវិត​ឬ​ជំនួយ​ជីវិត​មនុស្ស​ឲ​ប្រព្រឹត្តទៅ​បាន​ស្រួល ។ ពិសេស បច្ច័យ​អាច​ផ្ដល់​ផល​ប្រយោជន៍ ដ៏​សំខាន់​ដល់​មត្តញ្ញូជន អ្នក​ស្គាល់​ប្រមាណ​ក្នុងការបរិភោគ​ប្រើ​ប្រាស់ ។ មនុស្ស​​យើង​បើ​មិន​មាន​បច្ច័យ​ទាំង​អស់​ជា​ជំនួយ​ទេ នឹង​រស់​នៅ​ពុំ​បាន ធ្វើ​ប្រយោជន៍​អ្វី​ក៏​ពុំ​កើត​ដែរ ។

បច្ច័យ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នោះ ប្រមូល​មក​ហៅ​ត្រឹម​តែ ៤ បច្ច័យគឺ ចិវរប្ប​ច្ច័យ១ បិណ្ឌបាតប្បច្ច័យ១ សេនាសនប្បច្ប័យ ១ និង​គិលានភេសជ្ជប្បច្ច័យ ១ ។

ជា​ការ​ពិត ការ​រស់​នៅ​បើ​មាន​តែ​បច្ច័យ​៣ ខ្វះ​បច្ច័យ​ណា​មួយ​ក៏​រស់​នៅ​មិន​ស្រួល ។

១. សំពត់​ខោ​អាវ​សាវ​ស្បៃ ជា​សម្លៀក​បំពាក់ គ្រឿង​សម្លៀក​ដណ្ដប់​បិទ​បាំង​រាងកាយ ការពារ កេរ្តិ៍ខ្មាស់​ជា​ដើម មាន​ស្បង់ ចីពរ សង្ឃាដី និង​បរិក្ខា​បន្ទាប់​បន្សំ ដូច​អង្សាក់​វត្ថពន្ធកាយពន្ធនិសីទនៈ សាដក កន្សែង .....ជា​ដើម​រាប់​បញ្ចូល​ជា​ចីវរប្បច្ច័យ។

២. គ្រឿង​បរិភោគ ហូប ពិសា​ ឆាន់ មាន​អាហារ​ភោជន នំនែក បង្អែម ចំអាប​បាយ សម្ល ត្រី សាច់ ប្រហុក ផ្អក អំបិល ... ជាដើម រាប់​បញ្ចូល​ជា​បិណ្ឌបាតប្បច្ច័យ ។

៣. ទី​លំនៅ​ភូមិ​ស្ថាន​សម្រាប់​ជ្រកកោន ដេក​អង្គុយ ស្នាក់​អាស្រ័យ ថ្ងៃ​យប់​មាន​ផ្ទះ​សម្បែង កុដិ សាលា​ កន្ទេល ខ្នើយ វិហារ គ្រែ តុ ទូ កៅអី ឆ្នាំងចាន ស្លាបព្រា បាត្រ...ជាដើម រាប់​បញ្ចូល​ហៅ​​ថា​សេនា​សនប្បច្ច័យ ។

៤.ថ្នាំសង្កូវ កែរោគ ការពារ ព្យាបាល​ជម្ងឺ​ដម្កាត់​ផ្សេង ៗ មាន ថ្នាំបូរាណ ឱសថ​សម័យ សម្រាប់​ផឹក​លាប ចាក់ ភេសជ្ជៈ ៥ មុខជាដើម មាន​ទឹកដោះ​រាវ ទឹកដោះខាប់ ប្រេងស្ក ទឹកឃ្មុំ និង​ទឹក​អដ្ឋ​បាន​​ជាដើម រាប់​បញ្ចូល​ហៅ​ថា​គិលាន​ភេសជ្ជប្បច្ច័យ ។

ប៉ុន្តែ បច្ច័យ​គ្រប់​យ៉ាង​ដែល​រាប់​បញ្ចូល​តាម​ឈ្មោះ​តែ ៤ បច្ច័យនេះ ជា​បច្ច័យ​(អាមិសវត្ថុ) សម្រាប់​មនុស្ស​ទូទៅ ចំពោះ​បព្វជិត​ក្នុងពុទ្ធសាសនា ព្រះអង្គ​ទ្រង់​អនុញាតឲ​បរិភោគ ប្រើប្រាស់​​បច្ច័យ ដែល​ជា​គ្រឿង​អាស្រ័យ​របស់​បព្វជិត​នោះ​ដោយ​មាន​កំណត់” ។

ម្យ៉ាង​ទៀត បច្ច័យ​ ៤ ដែល​មាន​កំណត់​នោះ បព្វជិត​មុន​នឹង​បរិភោគ​ប្រើ​ប្រាស់​នូវ​បច្ច័យ​​ណា​មួយ ដែល​ទ្រង់​បាន​អនុញ្ញាត សុទ្ធ​តែ​ត្រូវ​ពិចារណា​ដោយ​សតិសម្បជ្ជញ្ញៈ​សិន សឹម​បរិភោគ​ប្រើ​ប្រាស់ ។ ការ​រៀបរាប់​ដោយ​សង្ខេប​មក​ប៉ុណ្ណេះ​ឯង ដែល​នឹង​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​សួរ​ខាង​​ដើម​​ថា “អ្វី​ទៅ​ដែល​ហៅ​ថា បច្ច័យ គ្រឿង​អាស្រ័យ​របស់​បព្វជិត​នោះ​ឯង “ ។
ពាក្យ​ថា “បុណ្យ​បច្ច័យ​បួន” គឺ​ជា​ឈ្មោះ បុញ្ញកម្ម មួយ​បែប​ដែល​បូរាណា​ចារ្យ​ខ្មែរ​យើង​បាន​​សន្មត​ហៅ​ តាម​បច្ច័យ​ទេយ្យ​វត្ថុ​ដែល​គេ​ធ្វើទាន ដោយ​រៀប​ខ្ចប់​បច្ច័យ​ទាំង​បួន​មុខ ក្នុង​មួយ​កញ្ចប់ ៗ​​សម្រាប់​ជា​ទេយ្យ​ទាន ។តើ​បុណ្យ​បច្ច័យ​បួន ទាយកទាយិកា ត្រូវ​ធ្វើ​ដូច​ម្ដេច ? មុន​នឹង​ធ្វើ​បុណ្យ​លោក​​អ្នក​ម្ចាស់​ដើម​​បុណ្យ ឬ​ម្ចាស់​ដើម​ទាន​ប្រធាន​បុណ្យ តែង​ប្រជុំ​ពិភាក្សា​គ្នា ថា តើ​ត្រូវ​និមន្តលោក​ប៉ុន្មាន​អង្គ ? និមន្ត​​លោក ១អង្គ ២អង្គ -៣​ឬ​៤​អង្គ​ឬ​៥​-​៦​-​៧​អង្គ ។លោក​អ្នក​អាច​និមន្ត​លោក​មក​ទទួល​ក្នុង​បុណ្យ​ប៉ុន្មាន​​អង្គ​ក៏​បាន អាស្រ័យ បសាទសទ្ធា និង​លទ្ធភាព​របស់​ទាយក​ទាយិកា​ម្ចាស់​បុណ្យ ។
បើ​យើង​តម្រូវ​និមន្ត​លោក ២អង្គ យើង​រៀប​​ទេយ្យ​វត្ថុ ២​កញ្ចប់ និមន្ត ៣​អង្គ​រៀប​ទេយ្យវត្ថុ​​៣​កញ្ចប់ និមន្ត ៤អង្គ រៀប ៤កញ្ចប់ បើ​មាន​សទ្ធានិមន្ត ៧​អង្គ​គប្បី​រៀប​ទេយ្យ​វត្ថុ ៧ កញ្ចប់ គឺ​ត្រូវ​​រៀប​ទេយ្យវត្ថុ​ជា​កញ្ចប់ ៗ តាម​ជំនូន​លោក​ដែល​ត្រូវ​និមន្ត​មក​នោះ ឲ​បាន​មួយ​កញ្ចប់ ១​អង្គ​គ្រប់ៗ អង្គ ។ឯ​ទេយ្យវត្ថុ​ក្នុង​មួយ​កញ្ចប់ ៗ ត្រូវ​មាន​បច្ច័យ បួន​មុខ​គឺ ចីវរ បិណ្ឌ​បាត​សេនាសនៈ ភេសជ្ជៈ ដាក់​ចូលទៅ​ក្នុង​មួយ​កញ្ចប់ ៗ ដូច ៗ គ្នា ។

មាន​​អ្នក​ខ្លះ​យល់​ច្រឡំថា ធ្វើ​បុណ្យ​បច្ច័យ​បួន គេ​និមន្ត​លោក​តែ​បួន​អង្គ​ទេ​បើ​និមន្ត​លោក​​ទៅ​​ដល់ ៥អង្គ វា​ទៅ​ជា​បុណ្យ​បច្ច័យប្រាំ​ហើយ ?ការ​យល់​យ៉ាង​នេះ មុខ​គួរ​ឲ​សង្វេគ​បែ​ជា​យក​ព្រះសង្ឃ​ធ្វើ​ជា​បច្ច័យ​ទៅវិញ​ពុទ្ធោ​អើយ ! បច្ច័យ​មាន​តែ​បួន​ប្រភេទ​ទេ មាន​បច្ច័យ​ឯណា​ទៅ​ដល់​ប្រាំ ឬ​ក៏​ប្រាំ​មួយ​មុខ​នោះ ! ការ​ធ្វើ​បុណ្យ​បច្ច័យ​​បួន​គឺ គេ​រៀប​ទេយ្យ​វត្ថុ​ឲ​មាន​គ្រប់​ទាំង​បួន​បច្ច័យ​ក្នុង​មួយ​កញ្ចប់ ។ បើ​ម្ចាស់បុណ្យ​ជា​អ្នក​មាន​ធូរធារ​​គេ​អាច​បញ្ចូល​ចីវរប្បច្ច័យ ២ មាន​ស្បង់​ផង​កន្សែង​ផង ។ បិណ្ឌបាតប្ប័យ ៣ឬ៤ មាន​អង្ករ​ផង ត្រីងៀត​ផង ។ ទឹកត្រី​ផង​សេនាសនប្បច្ច័យ ៣ឬ៤ មាន​កន្ទេល​ផង​ខ្នើយ​ផង​ ស្បែក​ជើង​ឬ​ប៉ាន​ពែង​​ផង​ក៏​បាន និង​គិលាន​ភេសជ្ជប្បច្ច័យ ៣-៤ មាន​ទឹកដោះគោ តែស្ករ ឬថ្នាំពេទ្យថែម​ទៀត​ផង​ក៏​បាន​។ រួម​បច្ច័យទាំងបួន ដ៏​ច្រើន​មុខ​នេះ​បញ្ចូល​គ្នា វេច​ខ្ចប់​ជា​មួយ​កញ្ចប់ ។

ទេយ្យវត្ថុ​ដ៏​ច្រើន​មុខ​នេះ​ក៏​ឈ្មោះ​ថា បច្ច័យបួន ។ យើង​រៀប​កញ្ចប់​សម្រាប់​តែ​លោក​មួយ​អង្គ​​ក៏​បច្ច័យ​បួន រៀប ៤​-​៥​-​៦ កញ្ចប់​សម្រាប​លោក ៤​-​៥​-​៦​អង្គ​ក៏​ឈ្មោះ​ថា “ធ្វើ​បច្ច័យ​បួន​ដែរ ។

គ្រាប់​តែ​ថា បើ​ធ្វើ​តូច​បច្ច័យ​ទាំង​បួន មួយ​កញ្ចប់ ៗ ក៏តិច ។ ទោះ​បី​តិច​ក្ដី​ច្រើន​ក្ដី ក៏​ត្រូវ​ឲ​បាន​​៤ មុខ ។ឯ​វិធី​ធ្វើ ដូច​ជា​បុណ្យ​ផ្សេង​ដែរ គឺ​ថ្ងៃ​បុណ្យ​នោះ​​ ពេល​ព្រឹក​​បង​ប្អូន​ជិត​ខាង​ជួយ​ធ្វើ​រោង​​បុណ្យ​មុខ​ផ្ទះ តុប​តែង​រោង ហើយ​យក​រណ្ដាប់​ទេយ្យ​វត្ថុ ដែល​កញ្ចប់​ដោយ​ក្រដាស់​ភ្លឺ​ស្អាត​ចំនួន​​ប៉ុន្មាន​កញ្ចប់​ដែល​យើង​តម្រូវ​និមន្ត​ព្រះសង្ឃ​ប៉ុន្មាន​អង្គនោះ មក​ដាក់​តម្រៀប​លើ​គ្រែ​ក្បែរ​គ្រឿង​​សក្ការៈ​ព្រះពុទ្ធ​រូប ។ ដល់​ពេល​រសៀល មេ​ក្រូបុណ្យ​បន្លឺ​សម្លេង ជា​ពេល​ដែល​ភ្ញៀវ​អញ្ជើញ​ទៅ​ចូល​​បុណ្យ ។ ពេល​ល្ងាច​លោក​អាចារ្យ ចាប់​ផ្ដើម​នមស្ការ​ថ្វាយ​បង្គំ ហើយ​និមន្ត​ព្រះសង្ឃ​តាម​ចំនួន​មក រួច​សមាទាន​សីល​និង​អារាធនា​ចម្រើន​ព្រះបរិត្ត។ បើ​មាន​ទេសនា​ផង ក៏​រៀប​ធម្មាសនៈ ហើយ​និមន្ត​​ព្រះធម្មកថិក សម្ដែង​ធម៌​ទេសនា​តទៅ ។ លុះ​ព្រឹក​ឡើង​និមន្ត​ព្រះសង្ឃ​ទទួល​យាគូ ។ បើ​មិន​បាន​ធ្វើ​​យាគូទេ ធ្វើ​សង្ឃ​ភត្ត​តែ​ម្ដង​នោះ គប្បី​សមាទានសីល ហើយ​អ្នក​ដើម​បុណ្យ​ព្រម​ទាំង​កូនចៅ ញាតិ​មិត្ត​នាំ​គ្នា​កាន់​គ្រឿង​ប្រដាប់ ទេយ្យ​វត្ថុ​ឡើង ដើម្បី​វេរទេយ្យ​វត្ថុ បច្ច័យ ៤ នេះ​និង​វេរចង្ហាន់​ទៅ​ជា​មួយ​គ្នា ។

លោក​អាចារ្យ​នាំ​ពុទ្ធបរិស័ទ​វេរ ៖ នមោ ៣ចប់ (តាម​ទម្លាប់ រួច​អ្នក​ដើម​បុណ្យ​​ទាំង​អស់​និង​ពុទ្ធ​បរិស័ទ ថា​តាម​លោក​អាចារ្យ​វេរ ៖
មយំ ភន្តេ ឥមេ ចត្តារោ បច្ចយេ ឥធានេត្វា សង្ឃស្ស ទេម សាធុ ភន្តេសង្ឃោ ឥមេ ចត្តារោ បច្ចយេ បដិគណ្ហាតុ (មាតាបិតាទីនំ គុណវន្តានញ្ច)
អម្ហាកញ្ច ទីឃរត្តំ អត្ថាយ ហិតា​យ សុខាយ​ ។
ទុតិយម្បិ . មយំ ភន្តេ ........
តតិយម្បិ . មយំ ភន្តេ ...........
បពិត្រ​ព្រះសង្ឃ​ដ៏​ចម្រើន​អើយ ! យើង​ខ្ញុំ​ទាំង​ឡាយ​បាន​នាំ​មក​នូវ​បច្ច័យ​ទាំងឡាយ ៤​នេះ មក​ដម្កល់​ទុក​ក្នុង​ទីនេះ ហើយ​វេរ​ប្រគេន​ដល់​ព្រះសង្ឃ បពិត្រ​ព្រះសង្ឃ​ដ៏​ចម្រើន សូម​ព្រះសង្ឃ​​ទទួល​យក នូវ​បច្ច័យ​ទាំង​ឡាយ ៤​នេះដើម្បី​សេចក្ដី​ចម្រើន ដើម្បី​ជា​ប្រយោជន៍ ដើម្បី​សេច​សុខ (​ដល់​អ្នក​ដ៏មាន​គុណ​ទាំងឡាយ​មាន​មាតាបិតា​ជា​ដើម​ផង អស់​កាល​ជាអង្វែង​ទៅ​ហោង ។ អស់​វារៈ​ពីរ​ដង​ផង ....។ អស់​វារៈ​បី​ដង​ផង...។

បន្ទាប់​មក​ចូល​ទៅ​អង្គុយ​ឲ​ជាប់​ហត្ថបាស ហើយ​ប្រគេន​ទេយ្យវត្ថុ​និង​ចង្ហាន់​ដល់​ព្រះសង្ឃ​ ។ ព្រះសង្ឃ អនុមោទនា (​គឺ​សូត្រ​ធម៌) ចប់​ហើយ យើង​សូត្រ​ឧទ្ទិសកុសល​ផលទាន តាមទម្លាប់ ។

សូម​បញ្ជាក់​ថា ៖ ការ​វេរ​នេះ បើ​មាន​តែ​ទេយ្យ​វត្ថុ​ក៏​វេរ​យ៉ាង​នេះ ។ បើ​មាន​ចង្ហាន់ ព្រះសង្ឃ​​ឆាន់​នៅ​ផ្ទះ​បុណ្យ​ឬ រាប់បាត្រ ចង្ហាន់​ដាក់​ចាន​ស្រាក់​យក​ទៅ​ឆាន់​នៅ​ឯវត្ត​ផង ក៏​វេរតែ​មួយ​លើក​​ដូច​​ខាង​លើ​នេះ​ជា​ការ​ស្រេច ។តែ​បើ​លោក​អាចារ្យ​ចង់​វេរដោយ​ឡែក ជា​ពីរ​វគ្គ គឺ វេរទេយ្យវត្ថុ បច្ច័យ​៤​ដូច​ខាងលើ រួច​ហើយ​សឹម​វេរចង្ហាន់ មួយ​លើក​ទៀត ដោយ​ឡែក​ពី​បាលីខាង​លើ​នេះ ក៏​បាន​គឺ វេរ ៖ 
Ø អយំ នោ ភន្តេ បិណ្ឌបាតោ ធម្មិកោ ធម្មលទ្ធោ ធម្មេនេវ ឧប្បទិតោ ..............។ល។
Ø មយំ ភន្តេ ឥមានិ ខាទនីយភោជនីយាទីនិ សជ្ជេត្វា សង្ឃស្ស ទេម ..........។ល។

ប៉ុន្តែ សូម​លោក​អាចារ្យ មើល​ពេល​វេលា​ផង ព្រោះ​តែ​គេ​ហៅ​ថា (លោក​អាចារ្យ​អ្នក​នាំ​គេ​​​នោះ) ត្រូវ​ស្វែង​យល់​ឲ​សព្វ​គឺ ៖ កាលញ្ញូ គួរ​ដឹង​-​ស្គាល់​កាល​វេលា (ក្រែង​យូរ​ពេក​ទៅ​នាំ​សៅ​ហ្មង​) បរិសញ្ញូ គួរ​ដឹង​ស្គាល់​បរិស័ទ​ជុំ​វិញ​ខ្លួន (​ក្រែង​មាន​អ្នក​សំដែង​អាកប្ប​កិរិយា ទឹក​មុខ​ធុញ​ទ្រាន់) ។ព្រោះ​ថា បញ្ហា​ចង្ហាន់ សំខាន់​​នៅ​លើ​ការ​ប្រគេន ទទួល​តាម​ផ្លូវ​កាយ​ទើប​ព្រះសង្ឃ​ទទួល​ឆាន់​​បាន មិន​សំខាន់​ពេក​លើ​ការ​វេរ​ដោយ​វាចា ហើយ​មិន​ប្រគេន​ដោយ​កាយ លោក​មិន​អាច​ឆាន់​ដោយ​​ដាច់​ខាត ។ (នេះ​ជា​វិន័យ​បញ្ញត្តិ) ។
ម្យ៉ាង​ទៀត ទម្លាប់​កន្លែង​មួយ​ចំនួន កាល​លោក​សូត្រ​មន្ត​នៅ​​ថ្ងៃ​​រសៀល ល្ងាច​ឬ​ពេល​យប់​ចប់​ហើយ គេ​វេរទេយ្យ​វត្ថុ​ប្រគេន​លោក​តែម្ដង ប៉ុន្តែ​លោក​តាចារ្យ​ខ្លះ​ថា ការ​វេរ​ប្រគេន​យ៉ាង​នេះ​មិន​បាន​ទេ ព្រោះ​ក្នុង​បច្ច័យ​ទាំង​បួន​នោះ​មាន​បិណ្ឌបាត​​បច្ច័យ​ផង វេរ​ប្រ​គេន​ខុស​កាល​មិន​កើត គឺ​ផុត​ពី​ថ្ងៃ​ត្រង់ ហើយ​ជា​វេលា​វិកាល ។

ត្រង់​ចំណុច​នេះ​សូម​យល់​ថា បើ​ក្នុង​កញ្ចប់​ទេយ្យ​វត្ថុ​បច្ច័យ​បួន​នោះ មាន​វត្ថុ​បិណ្ឌ​បាត​ពិត​​ៗ ដូច​ជា អង្ករ ត្រី សាច់ ប្រហុក អំបិល ទឹកត្រី ។ល។ យ៉ាង​នេះនឹង​វេរ​ប្រគេន​ក្នុង​វេលា​ខុស​កាល ក៏​ពិត​​ជា​មិន​គួរ​មែន ដូច្នេះ គួរ​ត្រឹម​តែ​បវរណា ហើយ​ព្រឹក​ឡើង​សឹម​ប្រគេន ។ ប៉ុន្តែ បើ​ក្នុង​កញ្ចប់​ទេយ្យ​វត្ថុ​​មាន​សំភារៈ​បរិក្ខាបី​បច្ច័យ រួច​យក​ថវិកា​ដាក់​ស៊ង​បញ្ចូល​ជំនួស បិណ្ឌ​បាត​បច្ច័យ​បន្ថែម​ចូល​ទៅ​ក្នុង​​កញ្ចប់​នោះ​ការ​វេរ​ជា​បច្ច័យ​បួន​បាន ហើយ​វេរ​ប្រគេន​ពេល​ណា​ក៏​បាន ។បច្ចុប្បន្ន​នេះ ស្ទើរ​គ្រប់​កន្លែង​ក្នុង​កម្ពុជា​យើង កាល​ណា​គេ​ធ្វើ​បុណ្យ​បច្ច័យបួនគេ​រៀប​ចំ​​រណ្ដាប់អង្គ ទេយ្យ​វត្ថុ​ក្នុង​មួយ​កញ្ចប់ ៗ ដែល​សម្បូណ៌​បែប​ឃើញ​​​មាន​ត្រឹម​តែ ៣​បច្ច័យ​គឺ សាដក​ ឬ​ស្បង់ ចីពរ និង​មាន​សាប៊ូ​ច្រាស់​ថ្នាំ​ដុស​ធ្មេញប្រេង​ក្រូឡា ថ្នាំពេទ្យ ទឹក​ដោះគោ តែស្ករ កាហ្វេ ទឹកក្រូច ប៉ាន កែវ ស្បែក​ជើង ចាន ស្លាបព្រា ភួយមុង និង​មាន​នៅ​អែប​ក្រៅ​កញ្ចប់​និមួយ ៗ ជួនកាល​​អាច​មាន ចាន​ស្រាក់ កំសៀវ ចង្ក្រាន កន្ទេល ខ្នើយ ។ល។ រាប់​មក​ប៉ុណ្ណេះ​សុទ្ធ​តែ​បច្ច័យ ៣ ពុំ​ទាន់​​មាន​បិណ្ឌបាត​ប្បច្ច័យ​ឡើយ ហើយ​បិណ្ឌបាត​ប្បច្ច័យសុទ្ធ ៗ ជាអង្ករ ត្រី សាច់ ពុំ​ដែល​ឃើញ​គេ​ដាក់ បញ្ចូល​ក្នុង​ជា​មួយ​​បច្ច័យ​ទាំង ៣ ក្នុង​កញ្ចប់​នោះ​ឡើយ ប៉ុន្តែ គេ​និយម​ដាប់​ថវិកា​គឺ ប្រាក់​កាស ពីរ​បីពាន់ ប្រាំ​ពាន់ មួយ​ហ្មឺន​​រៀល​ក្នុង​មួយ​កញ្ចប់ ៗ តាម​លទ្ធភាព ។ ប្រាក់​នេះ​ក៏​សម្រាប់​បច្ច័យ ៤ពិត ដូច្នេះ​វេរ​ជា​បច្ច័យ ៤ បាន​ហើយ គឺទេយ្យវត្ថុ ក្នុង​មួយ​កញ្ចប់ ៗ សម្រាប់​អង្គនោះ​ពិត​ជា​បច្ច័យ​បួន​​ដោយ​ត្រឹម​ត្រូវ ថែម​ទាំង​អាចារ្យវេរ​ប្រគេន ពេល​ណា​ក៏​បាន​ឥត​មាន​ទាស់ ។

ដកស្រង់ចេញពីៈhttp://khtbmd.blogspot.com/2010/04/blog-post_5859.html


ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 11, Jun 2016 (2187 Read)
ប្រវត្តិ​របស់​ព្រះ​មហា​នាម​សក្យ​ឧ​បាសក​
Public date : 18, Jul 2020 (18914 Read)
ព្រហ្មញ្ញសាសនា
Public date : 02, Oct 2013 (8873 Read)
សម្ដេច​ព្រះសុធម្មាធិបតី គណៈធម្មយុត្តិកនិកាយ ឥន្ទញ្ញាណោ ភុល ទេស
Public date : 08, Jun 2018 (2000 Read)
ប្រវត្តិសាស្រ្តព្រះពុទ្ធសាសនាក្នុងឥណ្ឌា
Public date : 16, Jun 2018 (16562 Read)
សម្ដេច​ព្រះ​មហាសុមេធាធិបតី ហួត តាត សម្ដេច​ព្រះ​សង្ឃ​រាជ នៃ​គណៈ​មហា​និកាយ
Public date : 28, May 2016 (3460 Read)
សម្ដេចព្រះសុគន្ធាធិបតី គណៈធម្មយុត្តិកនិកាយ បញ្ញាសីលោ ប៉ាន
Public date : 29, Aug 2019 (71387 Read)
នាយ​សុមន​មា​លា​ការឧបាសក
Public date : 26, May 2020 (3136 Read)
កថិនប្រវត្តិ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់៥០០០ឆ្នាំសម្រាប់ឆ្នាំ២០២១ ABA 000 185 807
   សូមជួយទ្រទ្រង់ការងារផ្សាយរបស់៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ តាមកម្លាំងសទ្ធាជ្រះថ្លាផងចុះ ។ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ ឧសភា នេះមានដូចជា ៖           លោក​វេជ្ជបណ្ឌិត ម៉ៅ សុខ     ៥៤ ដុល្លា  |      ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ    ៦០ដុល្លា  |     ឧបាសក ជឿន ហ៊ុយ    ៣០ ដុល្លា  |      Somphors Noy     ២០ ដុល្លា  |     Phallamony Suor     ៤០ ដុល្លា  |     សាន្ត ពិសិដ្ឋ     ៥០ ដុល្លា  |     ឧបាសិកា ពិរនាក់ ស្រុកចំការលើ    ៤០​ដុល្លា  |     ជឿន សុខនីន  ២ដុល្លា   |     ឧបាសិកា ឈៀន គឹមធី ព្រមទាំងកូនចៅ       ១០០ ដុល្លា   |     នូ សុធារ៉ា ព្រមទាំងភរិយា និងកូនៗ    ៣០ដុល្លា    |     ប៉ូ ចាន់ផល    ១២.៥ដុល្លា    |     ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ   ៣០០ដុល្លា     |     ឧបាសិកា ខុន សុខា    ១៥ដុល្លា    |     ឧបាសក ឆែម សារឿន    ៣០ដុល្លា   |     វត្តពន្លឺពុទ្ធចក្ក   ២០០​ដុល្លា     |     លោក យិន ស៊ីថា និង លោកស្រី យឹម សារី ព្រមទាំងបុត្រ ១០ដុល្លា និង ១០០០០រៀល  |     ឯកឧត្តម អ៊ីន វីរៈជាតិ និង លោកជំទាវ ប្រុក រតនា ព្រមទាំងបុត្រ ២៥ដុល្លា  |     ឯកឧត្តម លឹម ផាន់ភារៈ និង លោកជំទាវ ប្រុក រតនៈ និង បុត្រ ៥០ដុល្លា  |     កញ្ញា ជាតិ រតនាបារមី និង កញ្ញា ជាតិ រតនារស្មី ២៥ដុល្លា  |     លោក ប្រុក សុវណ្ណរត្ន័ និង លោកស្រី យិន លីសា ៤៥ដុល្លា និង ១០០០០រៀល  |     លោក ស៊ឹង ង៉ាង និង ភរិយា ព្រមទាំងបុត្រ ២០០០០រៀល  |     កញ្ញា យិន លីយ៉ា ១០០០០រៀល  |     កញ្ញា ធា សុវណ្ណា ៥ដុល្លា  |     លោកស្រី កាន់ សូរិយា និង ស្វាមី ព្រមបុត្រ ១០ដុល្លា  |     លោក ខិត សុវណ្ណ និង លោកស្រី ជា ផល្លី ព្រមទាំងបុត្រ ២០ដុល្លា  |     កញ្ញា វណ្ណ លីហ្សា ២០០០០រៀល  |     កុមារី វណ្ណ លីហ្សាណា ២០០០០រៀល  |     លោក យិន វិនដា ១០ដុល្លា  |     កញ្ញា សេង ស្រីនាង ១០០០០រៀល  |     កញ្ញា សេង ស្រីមុំ ២០០០០រៀល  |     ឧបាសិកា ស៊ី ឈុនហ៊ៀង    ៥០​ដុល្លា  |     ឧបាសិកា សុខ ហៀង   ១០​ដុល្លា     |     លោក រត្ន័ រចនា និងភរិយា ព្រមទាំងបុត្រ    ១០​ដុល្លា |     លោកគឹម ពុធមិនា និង ភរិយា ព្រមទាំងបុត្រ    ៥០​ដុល្លា |     លោកស្រីហាក់ សុធារ៉ា និងស្វាមី   ៥​ដុល្លា |     ឧបាសិកា គង់ និរន្ត   ២០ដុល្លា |     ឧបាសិកា កែវ សារិទ្ធ  ១០ដុល្លា |      Thach kim da  និង យ៉ុន ញឹម  ១០០ដុល្លា  |     Heng Piseth ២៥​ដុល្លា |     កុង ម៉េង យាយ ស្រាយ  ២០០០០រៀល |     សូ សំអាត  ៦០០០០រៀល  |     Nou Sotiara ៣០ដុល្លា  |     មិនមានឈ្មោះ   ១២០​ដុល្លា    |     ឧបាសិកា ស ផល្លី និងស្វាមី ព្រមទាំងកូន    ១០០ដុល្លា  |     លោកម្ចាស់ គូ សុភាព   ១០០ដុល្លា  .........           ជាបន្តបន្ទាប់នេះ ជាការរាយនាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៨  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ  |     ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ   |     ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង   |     លោក សុង ណារិទ្ធ   |     លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី   |     លោក វិទ្ធ គឹមហុង​   |     លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា   |     លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង   |     លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន  |     លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​  |     កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន  |     លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​   |     លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​   |     លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ   |     កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​   |     កញ្ញា ទា ភិច​ហួរ   |     ឧបាសិកា តាន់ ស៊ីវឡេង  |     ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា   |     លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ   |     Sokoun Thim   |     ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា    |     លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី   |      ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន     |     កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា     |     លោក ឃន វណ្ណៈ និងភរិយា   |     ឧបាសិកា ទេព សុគីម  |      ឧបាសក ឌៀប ថៃវ៉ាន់   |     ឧបាសិកា Srey Khmer     |     ឧបាសក Yin Soun    |     ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី     |     ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   |     ឧបាសក ឈិត សម្បូរ   |     ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ     |      ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ   |      ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ     |     ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ    |     បងស្រី ហេង ចន្ថា និងក្រុមគ្រួសារ    |     ឧបាសិកា ជូ ឆេងហោ   |      ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី     |     ឧបាសិកា ភួយ នាង    |     ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី   |      Mrs. Vann Sophea   |      លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច  |     ឧបាសិកា មុត មាណវី   |     ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   |     តាន់ កុសល  ជឹង ហ្គិចគាង  |     ចាយ ហេង & ណៃ ឡាង  |     សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង   |     ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ   |     ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ  |     ឧបាសិកា ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ   |     ឧបាសិកា ទេព ណាន ព្រមទាំងក្រុមគ្រួសារ  |      ឯក ច័ន្ទ​ដារ៉ារិទ្ធ   |     ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ     ។          សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...