Thursday, 17 Oct B.E.2563  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Kalyanmet Radio
Location: Battambang
Time: 04.00am - 10.00pm
Metta Radio
Location: Phnom Penh
Time: 24 Hours
Ekphnom Radio
Location: Battambang
Time: 04.00am - 10.00pm
Pkayprek Radio
Location: Battambang
Time: 04.00am - 10.00pm
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
Location: Phnom Penh
Time: 24 Hours
Mongkool Panha Radio
Location: Kompong Cham
Time: 4.00-22.00
មើលច្រើនទៀត​
Notification
All Visitors
Today 39,047
Today
Yesterday 50,869
This Month 1,015,369
Total ១១១,៦៨០,៧១៧
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 31, Jul 2019 (8565 Read)

ចង្កីសូត្រ



Audio

 

សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ពុទ្ធ​ដំណើរ​ទៅ​កាន់​ចារិក​ក្នុង​ដែន​កោសល ព្រម​ដោយ​ភិក្ខុ​សង្ឃ​ជា​ច្រើន​ព្រះអង្គ ព្រះអង្គ​ទ្រង់​គង់​ក្នុង​សាលវ័ន ជិត​ឱបាសាទគ្រាម ។ សម័យ​នោះ​ឯង មាន​ព្រាហ្មណ៍​ម្នាក់ ឈ្មោះ​ចង្កី នៅ​អាស្រ័យ​នឹង​ឱបាសាទ​គ្រាម ដែល​ជា​ស្រុក​កុះករ​ដោយ​សត្វ​និង​មនុស្ស បរិបូណ៌​ដោយ​ស្មៅ​ឧស​និង​ទឹក ទាំង​ធញ្ញាហារ​ក៏​សម្បូណ៌​ដែរ ជា​ស្រុក​ព្រះរាជ​ទ្រព្យ ដែល​ព្រះរាជា​បសេនទិកោសល ទ្រង់​ព្រះរាជទាន ជា​ព្រះរាជ​អំណោយ​ដ៏​ប្រសើរ គឺ​ទ្រង់​ប្រទាន​ដោយ​ដាច់​ខាត ។

បន្ទាប់​អំពី​ពួក​ព្រាហ្មណ៍​ក្នុង​ស្រុក បាន​សន្ទនា​គ្នា​អំពី​ព្រះគុណ​នៃ​ព្រះដ៏មាន​ព្រះភាគ​រួច​មក ចង្កី​ព្រាហ្មណ៍ ព្រម​ទាំង​ពួក​ព្រាហ្មណ៍​ដ៏​ច្រើន បាន​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ ។ ក្នុង​កាល​នោះ មាន​ព្រាហ្មណ៍​កំលោះ​​ម្នាក់ ឈ្មោះ​កាបទិកៈ អាយុ​ទើប​តែ ១៦ ឆ្នាំ បាន​ចេះ​ចាំ​គម្ពីរ​ព្រាហ្មណ៍​យ៉ាង​ច្រើន ហើយ​កាប​ទិកៈ​​នេះ​ឯង បាន​ជាប្រមុខ​ក្នុង​ការ​ទូល​សួរ​បញ្ហា​ចំពោះ​ព្រះដ៏មាន​ព្រះភាគ ។ បញ្ហា​​ដែលកាបទិកៈ​ទូលសួរ​​ព្រះ​ដ៏មាន​ព្រះភាគ គឺ

-ការរក្សា​សច្ចៈ​តើ​ត្រឹម​ប៉ុន្មាន ។
-ការ​ត្រាស់​ដឹង​សច្ចៈ​តើ​ត្រឹម​ប៉ុន្មាន ។
-ការ​កើត​ឡើង​នៃ​សច្ចៈ​តើ​ត្រឹម​ប៉ុន្មាន ។
-ធម៌​មាន​ឧបការ​ច្រើន​ដល់​ការ​កើត​ឡើង​នៃ​សច្ចៈ ។
-ធម៌​មាន​ឧបការ​ច្រើន​ដល់​បធាន​គឺ​សេចក្ដី​ព្យាយាម ។
-ធម៌​មាន​ឧបការ​ច្រើនដ​ល់​ការ​ថ្លឹងថ្លែង​ពិចារណា ។
-ធម៌​មាន​ឧបការ​ច្រើន​ដល់​ឧស្សាហៈ​គឺកា​រ​ប្រឹង​ប្រែង ។
-ធម៌​មាន​ឧបការ​ច្រើន​ដល់​ឆន្ទៈ​គឺ​ការ​ពេញ​ចិត្ត​នឹង​ធ្វើ ។
-ធម៌​មាន​ឧបការ​ច្រើន​ដល់​ការ​សម្លឹង​មើល​ធម៌ ។
-ធម៌​មាន​ឧបការ​ច្រើន​ដល់​ការ​ពិចារណា​អត្ថ ។
-ធម៌​មាន​ឧបការ​ច្រើន​ដល់​ការ​ចេះ​ចាំ​ធម៌ ។
-ធម៌​​មាន​ឧបការ​ច្រើន​ដល់​ការ​ស្ដាប់​ធម៌ ។
-ធម៌​មាន​ឧបការ​ច្រើន​ដល់​ការ​ផ្ចង់​ត្រចៀក ។
-ធម៌​​មាន​ឧបការ​ច្រើន​ដល់​ការ​ចូល​ទៅ​អង្គុ​យ​​ជិត ។
-ធម៌​មាន​ឧបការ​ច្រើន​ដល់​ការ​ចូល​ទៅ​រក ។


ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​ថា សទ្ធា​​មាន​ឧបការ​ច្រើន​ដល់​ការ​ចូល​ទៅ​រក ការ​ចូល​ទៅ​រក​មាន​​ឧបការ​ច្រើន​ដល់​ការ​ចូល​ទៅ​អង្គុយ​ជិត ការ​ចូល​ទៅ​អង្គុយ​​ជិត​មាន​ឧបការ​ច្រើន​ដល់​ការ​ផ្ចង់​ត្រចៀក ការ​ផ្ចង់​ត្រចៀក​​មាន​ឧបការ​ច្រើន​ដល់​ការ​ស្ដាប់​ធម៌ ការ​ស្ដាប់​ធម៌​មាន​ឧបការ​ច្រើន​​ដល់​ការ​ចេះ​ចាំ​នូវ​ធម៌ ការ​ចេះ​ចាំ​នូវ​ធម៌​​មាន​ឧបការ​ច្រើន​ដល់​ការ​ពិចារណា​​នូវ​អត្ថ ការ​ពិចារណា​នូវ​អត្ថមា​ន​ឧបការ​ច្រើន​ដល់​ការ​សម្លឹង​មើល​ធម៌ គឺ​សម្លឹង​ដឹង​ថា សីល​ព្រះអង្គ​ទ្រង់​ត្រាស់​ទុក​ក្នុង​ទី​នេះ សមាធិ​ព្រះអង្គ​ទ្រង់​ត្រាស់​ទុក​ក្នុង​ទី​នេះ ជា​ដើម ការ​សម្លឹង​មើល​ធម៌​មាន​ឧបការ​ច្រើន​ដល់​ឆន្ទៈ គឺ​ការ​ពេញ​ចិត្ត​នឹង​ធ្វើ ឆន្ទៈ​មាន​ឧបការ​ដល់​ឧស្សាហៈ​​គឺ​ការ​ប្រឹង​ប្រែង ឧស្សាហៈ​មានឧបការ​ដល់​ការ​ថ្លឹង​ថ្លែង​ពិចារណា ( តុលេតីតិ ) គឺ​ថ្លឹង​ថ្លែង​ពិចារណា​​ការ​មិន​ទៀង​ជា​ដើម​ក្នុង​សង្ខារ​ធម៌ ការ​ថ្លឹង​ថ្លែង​ពិចារណា​មាន​ឧបការ​ច្រើន​បធាន​គឺ​តាំង​សេចក្ដី​ព្យាយាម​ក្នុង​មគ្គ បធាន បទហិត ការ​តាំង​សេចក្ដី​ព្យាយាម​ក្នុង​មគ្គមាន​ឧបការ​ច្រើន​ដល់​ការ​កើត​ឡើង​នៃ​សច្ចៈ​គឺ​សច្ចានុប្បត្តិយា បាន​ដល់ការ​សម្រេច​នូវ​ផលដែល​ជា​លោកុត្តរវិបាក ។

ព្រះពុទ្ធអង្គ​ត្រាស់​សម្ដែង​ធម៌ ១២ ប្រការ ចាប់​ពី​សទ្ធា​មក​ដល់​បធាន អនុលោម​ក្នុង​ការពោល​ដល់​មគ្គ​គឺ​ការ​ត្រាស់​ដឹង​សច្ចៈ ( សច្ចានុពោធោតិ មគ្គានុពោធោ ) ។ នៅ​ក្នុង​វារៈ​នៃ​ការ​ត្រាស់​ដឹ​ង​សច្ចៈ គឺ​​ការ​សម្រេច​អរិយមគ្គ ព្រះពុទ្ធ​អង្គ​ទ្រង់​ត្រាស់​ថា បហិតត្តោ សមានោ កាយេន ចេវ   បរមត្ថសច្ចំ   សច្ឆិករោតិ  បញ្ញាយ   ច   តំ   អតិវិជ្ឈ  បស្សតិ ។  ឯត្តាវតា   ខោ  ភារទ្វាជ  សច្ចានុពោធោ  ហោតិ  ។ ជា​អ្នក​មាន​ចិត្ត​បញ្ជូន​ទៅ​កាន់​ព្រះនិព្វាន ( បហិតត្តោ ) ទើប​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​បរមត្ថសច្ច ដោយ​នាម​កាយ​ផង បាន​ចាក់​ធ្លុះ​ឃើញ​ច្បាស់​នូវ​បរមត្ថ​សច្ច​នោះ ដោយ​បញ្ញា​ផង ។ ម្នាល​ភារទ្វាជៈ ការ​ត្រាស់​ដឹង​នូវ​សច្ចៈ​មាន​ត្រឹម​ប៉ុណ្ណេះ​ឯង ។

អដ្ឋកថា  ប្រាប់​ថា ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​បរមត្ថសច្ច ដោយ​កាយ ដោយ​សេចក្ដី​ថា ធ្វើ​ឲ្យ​ជាក់​ច្បា​ស់​នូវ​ព្រះនិព្វាន ដោយ​នាម​កាយ ដែល​ជា​សហជាតិ ហើយ​បាន​ចាក់​ធ្លុះ ឃើញ​ច្បាស់​​នូវ​ព្រះនិព្វាន​នោះ ដោយ​បញ្ញា​ក្នុង​ការ​លះបង់​នូវ​កិលេស​ហ្នឹង​ឯង ។ ត្រង់​បទ​ថា ការ​ត្រាស់​ដឹង​នូវ​សច្ចៈ គឺ​ការ​ត្រាស់​ដឹង​នូវ​មគ្គ ( សច្ចានុពោធោតិ មគ្គានុពោធោ ) ។

ការ​រក្សា​សច្ចៈ គឺ​បុគ្គល​មាន​ជំនឿ​ក្ដី មាន​ការ​គាប់​ចិត្ត​ក្ដី មាន​ការ​ស្ដាប់​តាម​គ្នា​ក្ដី មាន​ការ​ត្រិះរិះ​នូវ​អាការ​ណា​ក្ដី មាន​ការ​សម្លឹង​ពិនិត្យ​យល់​ចូល​ចិត្ត​ក្ដី កាល​ដែល​និយាយ ក៏​និយាយ​ទៅ​តាម​​ដែល​ខ្លួន​ឯង​មាន​ជំនឿ​ជា​ដើម​នោះ ៗ ឈ្មោះ​ថា​រក្សា​សច្ចៈ តែ​មិន​ដល់​ថ្នាក់​ដាច់​ខាត​ថា ពាក្យ​នេះ​ពិត ពាក្យ​ដទៃ​ជា​មោឃៈ​ឡើយ ។

នៅ​ក្នុង​ទំព័រ ១៣៤ ព្រះដ៏មាន​ព្រះភា ទ្រង់​ត្រាស់​សម្ដែង​ថា ម្នាល​ភារទ្វាជៈ មាន​សេចក្ដី​តំណាល​ថា ភិក្ខុ​ក្នុង​សាសនា​នេះ ចូល​ទៅ​អាស្រ័យ​នៅ​ក្នុង​ស្រុក ឬ​ក្នុង​និគម​ណា​មួយ ។ អដ្ឋកថា ប្រាប់​ថា​ព្រះពុទ្ធអង្គ​ទ្រង់​សំដៅ​ដល់​ព្រះអង្គ​ឯង នូវ​ពាក្យ​ថា  ឥធ  កិរ  ភារទ្វាជ  ភិក្ខុ ...។ គហបតី ឬកូ​​នគហបតី បាន​ញ៉ាំង​សទ្ធា​ឲ្យ​កើត​ឡើង​ក្នុង​ព្រះ​តថាគត ទើប​ចូល​ទៅ​រក​ហើយ​អង្គុយ​ជិត ។ល។

នៅ​​ខាង​ចុង​នៃ​ព្រះសូត្រ កាបទិកមាណព បាន​ក្រាប​បង្គំ​ទូល​ព្រះដ៏មាន​ព្រះភាគថា យើង​ខ្ញុំ​បាន​សួរ​នូវ​ការ​រក្សា​សច្ចៈធម៌​នឹង​ព្រះគោតម​ដ៏​ចម្រើន ព្រះគោតម​ដ៏​ចម្រើន ក៏​បាន​ព្យាករ​នូវ​ការ​រក្សា​សច្ចៈ​ហើយ ក៏​ការ​ព្យាករ​នោះ គាប់​ចិត្ត​ផង គួរ​ផង ដល់​យើង​ខ្ញុំ ទាំង​យើង​ខ្ញុំ​សោត ក៏​មាន​ចិត្ត​ត្រេកអ ដោយ​ការ​ព្យាករ​នោះ យើង​ខ្ញុំ​បាន​សួរ​នូវ​ការ​​ត្រាស់​ដឹង​នូវ​សច្ចៈ នឹង​ព្រះគោតម​ដ៏​ចម្រើន ព្រះគោតម​​ដ៏​ចម្រើ ក៏​បាន​ព្យាករ​នូវ​​ការ​​ត្រាស់​ដឹង​​សច្ចៈ​ហើ​យ ការ​ព្យាករ​នោះ គាប់​ចិត្ត​ផង គួរ​​ផង  ដល់​យើង​ខ្ញុំ ទាំង​យើង​ខ្ញុំ​សោត ក៏មាន​ចិត្ត​ត្រេកអរ ដោយ​ការ​ព្យាករ​នោះ យើង​ខ្ញុំ​បាន​សួរ​នូវ​ការ​កើត​សច្ចៈ នឹង​ព្រះគោតម​ដ៏​ចម្រើន ព្រះគោតម​ដ៏​ចម្រើន ក៏​បាន​ព្យាករ​នូវ​ការកើត​សច្ចៈ​ហើយ ក៏​ការ​ព្យាករ​នោះ គាប់​ចិត្តផង គួរ​ផង ដល់​យើងខ្ញុំ ទាំង​យើង​ខ្ញុំ​សោត ក៏​មាន​ចិត្ត​ត្រេកអរ ដោយ​ការ​ព្យាករ​នោះ យើង​ខ្ញុំ​បាន​សួរ​នូវ​ធម៌​មាន​ឧបការ​ច្រើន ដល់​ការ​កើត​សច្ចៈ នឹង​ព្រះគោតម​ដ៏​ចម្រើន ព្រះគោតម​ដ៏​ចម្រើន ក៏​បាន​ព្យាករ​នូវ​ធម៌​មាន​ឧបការ​ច្រើន ដល់​ការ​កើត​សច្ចៈ​ហើយ ក៏​ការ​ព្យាករ​នោះ គាប់​ចិត្ត​ផង គួរ​ផង ដល់​យើង​ខ្ញុំ ទាំង​យើង​ខ្ញុំ​សោត ក៏​មាន​ចិត្តត្រេក​អរ ដោយ​ការ​ព្យាករ​នោះ យើង​ខ្ញុំ​បាន​សួរ នូវ​ប្រស្នា​ណា ៗ នឹង​ព្រះគោតម​ដ៏​ចម្រើន ព្រះគោតម​ដ៏​ចម្រើន ក៏​បាន​ព្យាករ​នូវ​ប្រស្នា​នោះ ៗ ហើយ ក៏​ការ​ព្យាករ​នោះ គាប់​ចិត្ត​ផង គួរ​ផង ដល់​យើង​ខ្ញុំ ទាំង​យើង​ខ្ញុំ​សោត​ក៏​មាន​ចិត្ត​ត្រេកអរ​ដោយ​ការ​ព្យាករ​នោះ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ព្រោះ​ថា​កាល​ពី​ដើម​យើង​ខ្ញុំ​បាន​ដឹង​យ៉ាង​នេះថា បុគ្គល​ពួក​ណា ជា​សមណៈ​ត្រងោល ជា​គហបតិជាតិ មាន​សម្បុរ​ខ្មៅ ជា​កូន​កើត​មក​អំពី​ព្រះបាទ​នៃ​មហាព្រហ្ម បុគ្គល​ពួក​ណា ជា​អ្នក​ដឹង​ច្បាស់​នូវ ធម៌ ឱហ្ន៎ ! ( ឥឡូវនេះ ) ព្រះគោតម​ដ៏​ចម្រើន បាន​នាំខ្ញុំឲ្យមាន សេចក្ដី​ស្រឡាញ់​ក្នុង​ពួក​សមណៈ ឲ្យ​មាន​សេចក្ដី​ជ្រះថ្លា​ក្នុង​ពួក​សមណៈ ឲ្យ​មាន​សេចក្ដី​គោរព ក្នុង​ពួក​សមណៈ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ភ្លឺ​ច្បាស់​ណាស់ ។ បេ ។ សូម​ព្រះគោតម​ដ៏​ចម្រើន​ទ្រង់​ជ្រាប នូវ​ខ្ញុំ​ព្រះអង្គ​ថា​ជា​ឧបាសក អ្នក​ដល់​នូវ​ត្រៃ​សរណគមន៍ ស្មើ​ដោយ​ជីវិត តាំង​ពី​​ថ្ងៃ​នេះ​ជា​ដើម​ត​ទៅ ។

 
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 30, Jul 2019 (2635 Read)
បុគ្គល​អត់បញ្ញា​ប្រាថ្នាលាមក
Public date : 28, Jul 2019 (6795 Read)
មនុស្ស​គួរ​ដល់​ការ​ហ្វឹកហាត់
Public date : 29, Aug 2019 (32582 Read)
តើ កម្ម ជាអ្វី?
Public date : 29, Jul 2019 (13943 Read)
មេ​មាន់​និង​កូន​មាន់
Public date : 30, Jul 2019 (5570 Read)
រាង​កាយ​ឈឺ ចិត្ត​មិន​ឈឺ
Public date : 31, Jul 2019 (7301 Read)
វិនិច្ឆ័យក្នុងរឿងគ្រហស្ថបានសម្រេចព្រះអរហត្ត
Public date : 27, Jul 2019 (9703 Read)
ពន្លត់​ភ្នក់​ភ្លើង​ក្នុង​ចិត្ត​ សង្គម​ត្រ​ជាក់​
Public date : 19, Aug 2019 (24354 Read)
បានជាមនុស្សល្អព្រោះចិត្តប្រសើរ
Public date : 28, Jul 2019 (6532 Read)
អនុគ្រោះ​ទាសៈកម្មករ ដោយស្ថាន ៥ យ៉ាង
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).